Category: កីឡា

  • ក្លិប DC United ចង់បាន Ozil មកជំនួស Rooney ដែលចាកចេញ

    ក្លិប DC United ចង់បាន Ozil មកជំនួស Rooney ដែលចាកចេញ

    យោងតាមសារព័ត៌មានរបស់អាម៉េរិក បានឲ្យដឹងថា ក្លិប DC United នៅលីគកំពូលអាម៉េរិក គ្រោងនាំយកខ្សែបម្រើប្រយុទ្ធ Mesut Ozil បន្ទាប់ពី Rooney ចាកចេញទៅដឹកនាំ ក្លិបនៅអង់គ្លេស Derby County ជាគ្រូផង និងអ្នកលេងផង។ សារព័ត៌មានដដែល បញ្ជាក់ថា Ozil ជាកីឡាករដែលអាចជំនួសខ្សែប្រយុទ្ធ Rooneyបាន។ អ្នកតំណាង Ozil នឹងជួបជាមួយមន្ត្រីរបស់ DC United នៅសប្ដាហ៍ក្រោយ ក្នុងទីក្រុង Washington។ គួរបញ្ជាក់ថា Mesut Ozil វ័យ៣០ឆ្នាំ បាត់បង់ឱកាសនៅ Arsenal ដោយថ្លៃពលកម្មខ្ពស់ពេក រហូតដល់ ៣៥ម៉ឺនផោន ក្នុងមួយសប្ដាហ៍។ DC កំពុងស្វែងរកកីឡាករ សម្រាប់ជួយក្រុម នៅរដូវកាលក្រោយ។ ក្រៅពី Ozil ក្លិបមានមូលដ្ឋាននៅអាម៉េរិកមួយនេះ កំពុងចាប់អារម្មណ៍ កីឡាករអាហ្សង់ទីន Luciano Acosta និង Mario…

  • Wayne Rooney បានព្រមព្រៀងធ្វើកីឡាករផង-គ្រូបង្វឹកផង នៅក្លិប Derby County

    Wayne Rooney បានព្រមព្រៀងធ្វើកីឡាករផង-គ្រូបង្វឹកផង នៅក្លិប Derby County

    ក្លិប Derby County បានតែងតាំង Wayne Rooney ជាកីឡាករ និងជាគ្រូបង្វឹកផង រយៈពេល១៨ខែ ចាប់ពីខែមករា ឆ្នាំ២០២០ និងពាក់អាវលេខ៣២។ ខ្សែប្រយុទ្ធ DC United នៅលីកកំពូលអាម៉េរិក បានចាកចេញពីក្លិប កាលពីថ្ងៃម្សិលមិញ ក្រោយប្រកបអាជីពបានជាង១ឆ្នាំ ។ ទាក់ទងនឹងការមកដឹកនាំនៅអង់គ្លេស ត្រូវបានអតីតកីឡាករក្លិបបិសាចក្រហម Ferdinand ជឿជាក់ថា Rooney ពង្រឹងសមត្ថភាពធ្វើជាគ្រូបង្វឹក ដើម្បីមានឱកាសទៅដឹកនាំ Man Utd នាថ្ងៃអនាគត។ គួរបញ្ជាក់ថា នៅក្របខ័ណ្ឌកំពូលអាម៉េរិក Rooney ជាអ្នករកគ្រាប់បាល់ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ United គឺ២៥៣គ្រាប់ ក្នុងការបង្ហាញខ្លួន៥៥៩ប្រកួត គិតលើគ្រប់កម្មវិធី៕ធ.ដ

  • អត្តពលិកនគរបាលលើ១២ប្រភេទកីឡា ចេញទៅប្រជែងមេដាយព្រឹត្តិការណ៍នគរបាលពិភពលោក លើកទី១៨ នៅប្រទេសចិន

    អត្តពលិកនគរបាលលើ១២ប្រភេទកីឡា ចេញទៅប្រជែងមេដាយព្រឹត្តិការណ៍នគរបាលពិភពលោក លើកទី១៨ នៅប្រទេសចិន

    អង្គភាពកីឡានគរបាលជាតិកម្ពុជា បានបញ្ជូនប្រតិភូគ្រូបង្វឹក កីឡាករ-កីឡាការិនី នគរបាលជាតិចំនួន៩៦រូប លើ១២ប្រភេទកីឡា ដើម្បីទៅចូលរួមប្រកួតកីឡានគរបាល ពិភពលោក លើកទី១៨ (The 18th World Police and Fire Games) នៅសាធារណរដ្ឋប្រជាមានិតចិន ។ ថ្លែងនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញមុនចេញដំណើរកាលពីយប់មិញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ គ្រោងនឹងចាប់ផ្តើមប្រកួតនាថ្ងៃទី០៨ ដល់១៨សីហា នៅខេត្ត Cheng Du នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងនោះកម្ពុជាបញ្ជូន ១២ប្រភេទកីឡារួមមាន៖ តេក្វាន់ដូ, ការ៉ាតេ, យូដូ, ជឺជីតស៊ូ, ចំបាប់, វាយសី, វាយកូនឃ្លីលើតុ, ហែលទឹក, ទ្រីយ៉ាត្លុង, អត្តពលកម្ម, បាល់ឱប និងប្រណាំងទូកកានូ អត្តពលិកសរុប៩៦រូប ។ ឯកឧត្តម ជា ប៊ុនហេង បន្ថែមថា…

  • អត្តពលិកបាល់ទះអង្គុយជនពិការបានវិលត្រឡប់ដល់មាតុប្រទេសវិញ ជាមួយនឹងលទ្ធផលល្អពីការប្រកួតមិត្តភាព នៅប្រទេសថៃ

    អត្តពលិកបាល់ទះអង្គុយជនពិការបានវិលត្រឡប់ដល់មាតុប្រទេសវិញ ជាមួយនឹងលទ្ធផលល្អពីការប្រកួតមិត្តភាព នៅប្រទេសថៃ

    អត្តពលិកបាល់ទះអង្គុយជនពិការកម្ពុជា បានវិលត្រឡប់ដល់មាតុប្រទេសវិញ ជាមួយនឹងលទ្ធផលល្អ ពីការប្រកួតមិត្តភាព នៅប្រទេសថៃ ដើម្បីដកស្រង់បទពិសោធន៍ និងបង្កើនសមត្ថភាព ត្រៀមប្រកួតដណ្តើមមេដាយ ពីព្រឹត្តការណ៍ អាស៊ាន ប៉ារ៉ាហ្គេម លើកទី១០ នៅប្រទេសហ្វីលីពីនខាងមុខនេះ។ លោក យី សុភ័ត្រា ប្រធានប្រតិភូក្រុមបាល់ទះអង្គុយជនពិការកម្ពុជា បានឲ្យដឹងថា ក្រុមកម្ពុជា បានចេញកាលពីថ្ងៃទី២ ខែសីហា ដើម្បីធ្វើការប្រកួតជាលក្ខណៈមិត្តភាព វាស់ស្ទង់សមត្ថភាព ជាមួយក្រុមកីឡាបាល់ទះអង្គុយជនពិការ ប្រទេសថៃ និងម៉ាឡេស៊ី ។ លោក បន្តថា ប្រកួតដំបូងនៅថ្ងៃទី៣ ក្រុមកីឡាករបាល់ទះអង្គុយជនពិការកម្ពុជា បានប្រួតឈ្នះថៃ ៣សិត០ និងប្រកួតបន្ទាប់ឈ្នះ ក្រុមកីឡាករបាល់ទះអង្គុយជនពិការម៉ាឡេស៊ី ៣សិត០ទៀត ។ ហើយប្រកួតវគ្គផ្តាច់ព្រ័ត្រ កម្ពុជាត្រូវជួបជាមួយក្រុមកីឡករបាល់ទះអង្គុយជនពិការថៃម្តងទៀត និងបន្តយកឈ្នះ ៣សិត១ ។ គួរំលឹកថា កាលពីព្រឹត្តការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា ឈ្នះមេដាយប្រាក់ ខណៈក្រុមបាល់ទះជនពិការមីយ៉ាន់ម៉ា ឈ្នះមេដាយមាស ថៃមេដាយសំរិទ្ធ៕ធ.ដ…

  • ក្រុម Khmer United A បន្តឈរកំពូលតារាងគិតត្រឹម សប្តាហ៍ទី៣

    ក្រុម Khmer United A បន្តឈរកំពូលតារាងគិតត្រឹម សប្តាហ៍ទី៣

    ក្រុម Khmer Unite d A បន្តឈរកំពូលតារាង បន្ទាប់ពីស្មើក្រុម Sniper ១:១ គិតត្រឹមសប្តាហ៍ទី៣ ខណៈក្រុម Kw Khmer real estate លេខ២ និងលេខ៣ ក្រុម Youth What Varin។ លោក ឯក សុវណ្ណដា អ្នករៀបចំការប្រកួត ពានរង្វាន់ទីលានបាល់ទាត់ដំរីស បានបញ្ជាក់ថា ការប្រកួតឆ្នាំនេះ កីឡាករបានបង្ហាញនូវសកម្មភាពសាមគ្គី និងការរាប់អានគ្នា តាមរយៈការលេងកីឡា ដោយមានការយោគយល់អធ្យាស្រ័យគ្នា ជាពិសេសការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។ លោក បន្ថែមថា មិនត្រឹមតែការប្រកួតដណ្តើមពានរង្វាន់នេះតែប៉ុណ្ណោះទេ ការប្រកួតជាលក្ខណៈមិត្តក៏បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីជាផ្នែកមួយបំផុសវិស័យកីឡាបាល់ទាត់ ក្នុងស្រទាប់មហាជនបន្ថែមទៀត និងបំផុសស្មារតីយុវជនឱ្យចូលរួមលេងកីឡាទាំងអស់គ្នា។ សម្រាប់លទ្ឋផលក្នុងសប្តាហ៍ទី៣នេះ គឺក្រុម Khmer United A ១:១ ក្រុម Sniper ,ក្រុម Youth Whatvarin ១:១ ក្រុម Kw Khmer…

  • ក្លិប Derby County កំពុងចរចាយក Rooney មកធ្វើជាគ្រូបង្វឹកផង កីឡាករផង

    ក្លិប Derby County កំពុងចរចាយក Rooney មកធ្វើជាគ្រូបង្វឹកផង កីឡាករផង

    ក្រោយពេល Frank Lampard ចេញទៅដឹកនាំក្លិបតោខៀវបាត់ លោក Mel Morris ដែលជាម្ចាស់ក្លិប Derby County កំពុងចរចាជាមួយ Wayne Rooney ដើម្បីយកគេមករួមក្លិប ក្នុងតួនាទីជាកីឡាករផង-គ្រូបង្វឹកផង។ អតីតកីឡាករ Man United និង Everton វ័យ៣៣ឆ្នាំរូបនេះ នៅសល់កិច្ចសន្យា២ឆ្នាំទៀតជាមួយក្លិបអាម៉េរិក DC United ។ ម្ចាស់ក្លិប Derby County យល់ថា Rooney ជាកម្លាំងសំខាន់ អាចជំរុញក្រុមឆ្ពោះទៅក្របខណ្ឌ Premier League ជាថ្មី ។  ស្របពេលដែល Rooney ធ្លាប់បានអះអាងថា អំពីបំណងធ្វើជាគ្រូបង្វឹក ដូច្នេះក្លិប Derby ក៏ព្យាយាមទាក់ទង។ រដូវកាលមុន Derby បានតែងតាំង Frank Lampard ជាអ្នកចាត់ការ ហើយ Lampard បាននាំក្រុមនេះឡើងដល់ផ្ដាច់ព្រ័ត្រ play-off…

  • ក្លិបហង្សក្រហម Liverpool បានចុះកុងត្រាយកអ្នកចាំទីថ្មីជំនួស Simon Mignolet

    ក្លិបហង្សក្រហម Liverpool បានចុះកុងត្រាយកអ្នកចាំទីថ្មីជំនួស Simon Mignolet

    ក្រុមការពារតំណែងជើងឯក Premier League ហង្សក្រម Liverpool បានចុះកុងត្រាយក Andrian ដើម្បីជំនួសកន្លែង Simon Mignolet ដែលទៅចូលរួមជាមួយ Club Bruges។ អតីតអ្នកចាំទីរបស់ក្លិប West Ham ទំនេរមិនមានក្លិបលេង បន្ទាប់ពីផ្ដាច់កុងត្រាអំឡុងពេលរដូវក្ដៅនេះ។ កីឡាករសញ្ជាតិអេស្ប៉ាញវ័យ៣២ឆ្នាំ លេងបាន១៥០ប្រកួត ក្នុងរយៈពេល៦ឆ្នាំឲ្យញញួរធំ ក្រោយផ្ទេរពីក្លិប Real Betis កាលពីឆ្នាំ២០១៣។ គួរបញ្ជាក់ថា Andrian នឹងក្លាយជាអ្នកចាំទីដៃទីពីរ បន្ទាប់ពីអ្នកចាំទីសញ្ជាតិប្រេស៊ីល Alisson Becker ក្រោយ Mignolet ផ្លាស់ទៅក្លិបថ្មី ក្នុងតម្លៃខ្លួន៦,៤លានផោន។ Andrian ក៏បានបង្ហាញពីមហិច្ឆតាចំពោះក្លិបថ្មីថា គេមក Liverpool ដើម្បីឈ្នះអ្វីៗគ្រប់យ៉ាង៕ធ.ដ

  • សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហការជាមួយ FIFA រៀបចំសិក្ខាសាលាស្ដីពីការ ផ្សព្វផ្សាយច្បាប់ល្បែងថ្មី ដល់មន្រ្តីអាជ្ញាកណ្តាលកម្រិតទី១ និងទី២

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហការជាមួយ FIFA រៀបចំសិក្ខាសាលាស្ដីពីការ ផ្សព្វផ្សាយច្បាប់ល្បែងថ្មី ដល់មន្រ្តីអាជ្ញាកណ្តាលកម្រិតទី១ និងទី២

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហការជាមួយសមាគមបាល់ទាត់ពិភពលោក (FIFA) បានរៀបចំសិក្ខាសាលាមួយស្ដីពីការផ្សព្វផ្សាយច្បាប់ល្បែងថ្មី ជូនដល់សិក្ខាកាម៣៥នាក់ មកពីរាជធានី-ខេត្តក្រុង ដោយផ្តោតសំខាន់លើការផ្សព្វផ្សាយច្បាប់ថ្មី សម្រាប់ ២០១៩-២០២០ រយៈពេល៤ថ្ងៃចាប់ថ្ងៃទី០៥ ដល់ទី០៩ ខែសីហា នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ លោក ទុយ វិច្ឆកា ប្រធានគ្រប់គ្រងអាជ្ញាកណ្ដាលនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា គោលបំណងសំខាន់វគ្គនេះ គឺសហព័ន្ធចង់បានការកែប្រែច្បាប់ថ្មីមួយទូលំទូលាយ ហើយ FIFA ក៏បានផ្ដល់សៀវភៅឲ្យយើងដែរ តែការបកស្រាយទៅលើច្បាប់ល្បែងហ្នឹងមិនទាន់ល្អទាំងស្រុងទេព្រោះការស្វែងយល់អាចខុសគ្នា។ លោកបន្តថា វគ្គនេះសំខាន់ សម្រាប់អាជ្ញាកណ្តាល ចៅក្រមឲ្យយល់ពីច្បាប់រៀបចំការប្រកួតបាល់ទាត់ ប៉ុន្តែដោយសារការប្រកួតបានចាប់ផ្ដើមមុន ដូច្នេះយើងត្រូវ អនុវត្តច្បាប់ចាស់សិន ពោលការកែប្រែ និងការអនុវត្តច្បាប់ថ្មី នឹងធ្វើនៅរដូវកាលក្រោយ។ សូមបញ្ជាក់ថា សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយច្បាប់ល្បែងថ្មី ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានសិក្ខាកាម៣៥នាក់ចូលរួម ដែលជាអាជ្ញាកណ្ដាលកម្រិតទី១ និងទី២ ដោយមានការឧទ្ទេសពីលោក ស៊ូគីឌីន ម៉ូហាម៉ាត់សាឡេះ អតីតអាជ្ញាកណ្ដាលកម្រិត FIFA មកពីម៉ាឡេស៊ី និងលោក ម៉ានៀម ហ្គានេសុន ជាគ្រូផ្នែកកម្លាំងមកពីសិង្ហបុរី៕ធ.ដ…

  • ក្លិបហង្សក្រហម Liverpool បញ្ចេញអ្នកចាំទីមួយរូបចេញ

    ក្លិបហង្សក្រហម Liverpool បញ្ចេញអ្នកចាំទីមួយរូបចេញ

    ក្លិបហង្សក្រហម Liverpool បានលក់អ្នកចាំទីជម្រើសជាតិបែលហ្ស៊ិក Simon Mignolet ឲ្យក្លិប Club Bruges ក្នុងតម្លៃ៧លានអឺរ៉ូ (៦,៤លានផោន) ជាមួយនឹងកិច្ចសន្យា៥ឆ្នាំ។ អតីតយុវជន Sint-Truiden វ័យ៣១ឆ្នាំរូបនេះ បានចូលលេងតែ២ប្រកួតប៉ុណ្ណោះ សម្រាប់ក្រុមហង្សក្រហមរដូវកាលមុន។សម្រាប់ពានបើករដូវកាល FA Community Shield អ្នកចាំទី Mignolet អង្គុយកៅអីបម្រុងពេល Liverpool ចាញ់ Manchester City ដោយបាល់ប៉េណាល់ទី កាលពីយប់មិញ។ ក្រោយបញ្ចប់ការប្រកួតពានខាងលើ Club Bruges បានប្រកាសថាពួកគេបានចុះកិច្ចសន្យាជាមួយអ្នកចាំទីល្អបំផុតម្នាក់របស់ Premier League។ សូមរំឭកថា Mignolet បានផ្ទេរពី Sunderland មក Anfield ក្នុងឆ្នាំ២០១៣ ក្នុងតម្លៃ៩លានផោន។ រយៈពេល៦រដូវកាល នៅ Liverpool អ្នកចាំទីរូបនេះបង្ហាញខ្លួន ២០៤ដង ឲ្យហង្សក្រហម៕ម.ន

  • ខ្សែការពារ Maguire បានទៅដល់ Man Utd ជាមួយនឹងតម្លៃបំបែកកណត់ត្រា

    ខ្សែការពារ Maguire បានទៅដល់ Man Utd ជាមួយនឹងតម្លៃបំបែកកណត់ត្រា

    ខ្សែការពារកណ្ដាល Harry Maguire ដែលក្លិប Manchester United ផ្ទេរពី Leicester City ក្នុងតម្លៃឯតទគ្គកម្មពិភពលោក ៨០លានផោន បានទៅដល់មណ្ឌលហ្វឹកហាត់ Carrington ហើយ។ កីឡាករជម្រើសជាតិអង់គ្លេសវ័យ២៦ឆ្នាំរូបនេះ ត្រូវបានគេឃើញចាកចេពីសណ្ឋាគារមួយ នៅកណ្ដាលទីក្រុង Manchester កាលពីម្សិលមិញ។ អតីតសមាជិក Sheffield United និង Hull City ដដែលនេះ បានទៅដល់មណ្ឌលហ្វឹកហាត់ Carrington របស់ Man Utd ដើម្បីជួបអ្នកចាត់ការ Ole Gunnar Solskjaer និងមិត្តរួមក្រុម។ គួរបញ្ជាក់ថា អ្នកសារព័ត៌មានកីឡាល្បីឈ្មោះរបស់អង់គ្លេសម្នាក់ បានលើកសរសើរ Maguire មានអត្តចរិតល្អ និងអាចក្លាយជាប្រធានក្រុមរបស់ Man Utd នាអនាគត៕ម.ន