-
Arsenal បានប្រកាសជាផ្លូវការក្នុងការទិញបាន Pepe ពីក្រុម Lille

ក្រុមកាំភ្លើងធំ Arsenal បានប្រកាសជាផ្លូវការទិញបាន Pepe ពីក្រុម Lille ហើយក្នុងតម្លៃខ្លួន៧២លានផោន ដោយបង់២០លានផោនមុន ហើយសល់ប៉ុន្មាននឹងបង់រំលោះតាមក្រោយ។ គ្រាន់តែមានការបង្ហាញមុខជាផ្លូវការភ្លាម ក៏ធ្លាយវីដេអូមួយដែលកីឡាករវ័យ២៤ឆ្នាំនេះធ្លាប់ប្រកាសថាខ្លួនចង់លេងឱ្យ Chelsea ហើយចង់លេងឱ្យតែក្លិបអង់គ្លេសនេះមួយគត់ ព្រោះក្លិបនេះជាក្លិបក្នុងក្ដីស្រមៃរបស់គេ។ យ៉ាងណាមិញ វីដេអូនោះគឺជាវីដេអូសម្ភាសន៍តាំងពីខ្សែប្រយុទ្ធរូបនេះលេងនៅក្លិប Angers មកហើយ ដូច្នេះអាចនឹងមានការប្រែប្រួលអារម្ភតាមពេលវេលា។ខ្សែប្រយុទ្ធខាងលើនេះជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេលំដាប់ទី២នៅបារាំងរដូវកាលមុន ដោយរកបាន២២គ្រាប់ នៅពីក្រោយកីឡាករ Kylian Mbappe ៕ធ.ដ
-
Dani Alves បានចុះកុងត្រាជាផ្លូវការជាមួយ ក្លិប Sao Paulo

ខ្សែការពារស្ដាំ Dani Alves បានសម្រេចចិត្តត្រលប់ទៅលេងនៅប្រេស៊ីលវិញ នឹងចុះកុងត្រាជាមួយក្លិប Sao Paulo ជាមួយកុងត្រារយៈពេល៣ឆ្នាំ មិនមែនក្លិប Arsenal និង Manchester City នោះទេ ។ កីឡាករវ័យ៣៦ឆ្នាំ នឹងធ្វើដំណើរទៅកាន់ទីក្រុង Sao Paulo បន្ទាប់ពីបញ្ចប់វិស្សមកាលរបស់ខ្លួន ដើម្បីបង្ហាញខ្លួនជាផ្លូវការឲ្យក្លិប ។កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ មានការចាប់អារម្មណ៍ច្រើនពីក្រុមធំៗនៅអឹរ៉ុប ពេលដែលគេចាកចេញពីក្លិប Paris S G តាមរយៈការអស់កុងត្រាកាលពីខែមិថុនា ។ Pep Guardiola ធ្លាប់និយាយថា លោកមានបំណងចង់ការជាមួយអតីតកូនចៅចាស់នៅ Barcelona រូបនេះម្ដងទៀត ខណៈ Arsenal និង Spurs សុទ្ធតែចង់បានដូចគ្នា។ យ៉ាងណា Alves បានសម្រេចចិត្តទៅ Sao Paulo ដែលជាក្លិបគេចូលចិត្តតាំងពីតូច៕ធ.ដ
-
វិទ្យាល័យឥន្រ្ទទេវី ឡើងឈរកំពូលតារាងក្រោយយកឈ្នះ ក្រុមវិទ្យាល័យ ឬស្សីកែវ ២ទល់១ ខណៈកីឡាករ គី រីណា រកបាន២គ្រាប់ ក៏ជាគ្រាប់ទី២០ផងដែរ

២គ្រាប់ម្នាក់របស់កីឡាករ គី រីណា គឺជាគ្រាប់ទី២០ នឹងបានធ្វើអោយវិទ្យាល័យឥន្រ្ទទេវី ឡើងទៅឈរកំពូលតារាងវិញ ក្រោយយកឈ្នះវិទ្យាល័យ ឬស្សីកែវ ២ទល់១ ចំណែកមួយប្រកួតទៀត ក្រុមវិទ្យាល័យភ្នំពេញថ្មី ៦ទល់១ នៅក្នុងសប្តាហ៍ទី៧ នៃការប្រកួតបាល់ទាត ជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ។ជ័យជំនះនេះបានធ្វើអោយ៧ប្រកួត ក្រុមវិទ្យាល័យឥន្ទ្រទេវី ឈរកំពូលតារាងវិញ ដោយមាន១៩ពិន្ទុ ដោយឆ្លង ឈ្នះ៦ ស្មើរ១ ឯក្រុមវិទ្យាល័យឬស្សីកែវ ធ្លាក់មកលេខ២ រីឯសាលារៀន វេស្ទឡាញ ឡើងឈរលេខ៤ មាន១២ពិន្ទុ ដោយ៧ប្រកួត ឈ្នះ៤ ចាញ់៣ ខណៈក្រុមវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី លេខ ។ចំពោះការប្រកួតនៅថ្ងៃស្អែក ក្រុមវិទ្យាល័យព្រះស៊ីសុវត្តិ ប៉ះ ក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី នៅទីលានវិទ្យាល័យច្បារអំពៅ និងក្រុមវិទ្យាល័យ បឹងត្របែក ប៉ះ ក្រុមវិទ្យាល័យ ចាក់អង្រែ នៅទីលានវិទ្យាល័យបឹងត្របែក វេលាម៉ោង ១៥:៣០ នាទីដូចគ្នា…
-
ទិវាម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរ លើកទី៦ ឆ្នាំ២០១៩នេះ មានអត្តពលិកចុះឈ្មោះ សរុប៣១០០នាក់ កើនឡើង១៥% បើធៀបនឹងឆ្នាំ២០១៨កន្លងទៅ

ទិវាម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរ លើកទី៦ ឆ្នាំ២០១៩នេះ មានអត្តបលិកចុះសរុប៣១០០នាក់ កើនឡើង១៥% បើធៀបនឹងឆ្នាំ២០១៨កន្លងទៅទិវាម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរ លើកទី៦ ឆ្នាំ២០១៩ ដែលគ្រោងនឹងធ្វើនាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ដែលបន្ថែមអត្ថន័យសំខាន់មួយទៀត ដើម្បីបន្តដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ គិតត្រឹមថ្ងៃនេះមានអត្តពលិកចុះឈ្មោះសរុប៣១០០នាក់ កើនឡើង១៥% បើធៀបនឹងឆ្នាំ២០១៨កន្លង ។លោក សែម ផល្លា នាយកគ្រប់គ្រងទិវារត់ប្រណាំងម៉ារ៉ាតុង មានអោយដឹងថា គិតត្រឹមថ្ងៃនេះ មានអ្នកចុះឈ្មោះជាតិ និងអន្តរជាតិ ចុះឈ្មោះសរុប៣១០០នាក់ មកពី៥០ប្រទេស ក្នុងនោះអ្នករត់ជាជនជាតិបរទេស ១៦៥៥នាក់ ជនជាតិកម្ពុជាមានចំនួនប្រមាណ១១៤៥នាក់ ខណៈចិនឈរ លេខ១ ជប៉ុនលេខ២ ម៉ាឡេស៊ីលេខ៣ ។ ឯ ឧ វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ថា ព្រឹត្តការណ៍ ម៉ារ៉ាតុងអន្តរជាតិឆ្នាំនេះ បន្ថែមអត្ថន័យសំខាន់មួយទៀត គឺអបអរដំណើរឆ្ពោះ ស៊ីហ្គេម លើកទី៣២ ២០២៣ ដែលកម្ពុជាទទួលសិទ្ធជាម្ចាស់ផ្ទះខាងមុខនេះ ។…
-
Dybala ទាមទារថ្លៃពលកម្មជាង Pogba ប្រសិនចង់ឲ្យគេមក Man Utd

ខ្សែបម្រើប្រយុទ្ធ Paulo Dybala ចង់បានថ្លៃពលកម្មខ្ពស់ជាង Paul Pogba ប្រសិនបើចូលរួមជាមួយ Manchester United មែន។ ក្រោយពេល Juventus និង Man United ដាក់សំណើក្នុងលក្ខខណ្ឌដោះដូរជាមួយកីឡាករ Romelu Lukaku។ តាមការបញ្ជាក់ពីក្លិបសេះបង្កង់ Juventus ថា រដូវកាលក្រោយ Dybala នឹងមិនជាប់ជម្រើសដំបូង នៅរដូវកាលក្រោយឡើយ។ គួរម្លឹកថា កីឡាករ Paul Pogba ត្រូវក្លឹបកាត់២៥% លើថ្លៃពលកម្ម៣០ម៉ឺនផោន ក្នុងមួយសប្ដាហ៍ បន្ទាប់ពីគេមិនអាចជួយ United បានលេង Champions League។ ប៉ុន្តែបើ Dybala វិញ បានទាមទារថ្លៃពលកម្មច្រើនជាង Pogba នៅ Old Trafford ក្នុងជំនួបពិភាក្សា ក្នុងសប្ដាហ៍នេះ។ សូមបញ្ជាក់ថា Lukaku បានក្លាយជាគោលដៅក្លិបមួយចំនួន នៅអ៊ីតាលី ដូចជា Juventus និង…
-
FIFA Women World Cup បង្កើនក្រុមពី២៤ ដល់៣២ក្រុម ក្នុងឆ្នាំ២០២៣

សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានចេញសេចក្តីសម្រេចជាផ្លូវការ នូវការដំឡើងក្រុមជម្រើសជាតិនារី ក្នុងព្រឹត្តិការណ៍ FIFA Women’s World Cup ឆ្នាំ២០២៣ ឲ្យដល់៣២ក្រុម។ ការដំឡើងឲ្យដល់៣២ក្រុមនេះ ខណៈបណ្តាឆ្នាំកន្លងទៅ មានក្រុមចូលរួមត្រឹមតែ២៤ក្រុមប៉ុណ្ណោះ ក្នុងឆ្នាំ២០១៩ ដែលបារាំងធ្វើជាម្ចាស់ផ្ទះ ខណៈអាម៉េរិកជាជើងឯក។ យ៉ាងណាសម្រាប់ព្រឹត្តិការណ៍លំដាប់កំពូលលើផ្នែកបាល់ទាត់នារីនេះ សម្រាប់ឆ្នាំ២០២៣ ពុំទាន់ដឹងច្បាស់ថានឹងរៀបចំឡើងនៅប្រទេសណាឡើយ ខណៈបច្ចុប្បន្នមាន៩បេសក្ខភាពដែលបានដាក់ពាក្យសុំសិទ្ធិ ដើម្បីធ្វើការដេញថ្លៃយក រួមមានៈ ជប៉ុន ញ៉ូហ្សេឡែន អូស្ត្រាលី អាហ្សង់ទីន ប្រេស៊ីល កូឡុំប៊ី អាហ៊្វ្រិកខាងត្បូង ប៉ូលីវី និងចុងក្រោយ កូរ៉េខាងត្បូងចាប់ដៃគូជាមួយកូរ៉េខាងជើង៕ធ.ដ
-
ក្លិប Spurs លើកពាន Audi Cup ក្រោយយកឈ្នះ Bayern Munuich

ក្រុម Spurs បានបញ្ចប់ការប្រកួតកម្ដៅសាច់ដុំត្រៀមរដូវកាលថ្មី ក្រោយឈ្នះ Bayern Munuich ដោយបាល់កាតសេចក្តី១១ម៉ែត្រ លើកពានរង្វាន់ Audi Cup បន្ទាប់ពី ២-២។ ក្រុមលោក Mauricio Pochettino មានឱកាសនាំមុខមុន២គ្រាប់ រកបានដោយកីឡាករ Erik Lamela និង Christian Eriksen។ បន្ទាប់នៅនាទីបន្តបន្ទាប់ក្រុមខ្លាំងមកពីអាល្លឺម៉ង់ Bayern បានតស៊ូវាយតាមស្មើបានវិញរកគ្រាប់បានដោយកីឡាករ Jann-Fiete Arp និង Alphonso Devies។ បន្ទាប់ពីលទ្ធផល ២-២ បានរក្សារហូតបញ្ចប់ការប្រកួត ក្រុមទាំង២បានទាត់បាល់កាត់សេចក្ដី ១១ម៉ែត្រ។ Spurs ធ្វើបានល្អជាង ដោយបានឈ្នះ ៦-៥ ធ្វើឲ្យពួកគេក្លាយជាជើងឯក Audi Cup ឆ្នាំនេះ ខណៈ Real Madrid លេខ៣ ក្រោយឈ្នះ Fenerbahce ៥-៣៕ធ.ដ …
-
ក្លិបបិសាចក្រហម ចាប់ផ្ដើមចរចាទិញយក Dybala ពីក្លិបសេះបង្កង់

Manchester United បានចាប់ផ្ដើមបើកការចរចាជាមួយក្លិប Juventus ដើម្បីទិញយកខ្សែប្រយុទ្ធ Paulo Dybala។ ខណៈការចរចាដំបូងមានភាគរយតិចតួច ដោយក្លិបយក្សទាំង២ គឺ JUVENTUS អាចនឹងអនុញ្ញាតឲ្យ Dybala ចាកចេញបើសិន United យល់ព្រមយក Romelu Lukaku ធ្វើជាការដោះដូរ ស្របពេលដែល Inter Milan ក៏ចង់បានដែរ។ អ្នកចាត់ការ Solksjaer បានបង្ហើបថា United រំពឹងបានកីឡាករថ្មីបន្ថែមមុន ទីផ្សារបិទ ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាម។សូមបញ្ជាក់ថា Dybala រកបាន១០គ្រាប់ឲ្យ Juventus រដូវកាលមុន ប៉ុន្តែវត្តមានរបស់ Cristiano Ronaldo មកដល់ បានធ្វើឲ្យអតីតកីឡាករ Palermo រូបនេះ បាត់បង់ប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រ៕ធ.ដ
-
Folayang សរសើរ Eddie Alvarez មុនជួបគ្នា

អ្នកលេងគុនចម្រុះសញ្ជាតិហ្វីលីពីន Eduard Folayang ឬគេស្គាល់ថា «Landslide» និងត្រូវជួប Eddie Alvarez ឬ «The Underground King» នៅសង្វៀន ONE: DAWN OF HEROES ក្នុងកម្មវិធី ONE Lightweight World Grand Prix ដើម្បីដណ្ដើមកៅអីទៅវគ្គផ្ដាច់ព្រ័ត្រ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃសុក្រ ទី២ ខែសីហា ខាងមុខនេះ។ មុនពេលប្រកួតមកដល់ Folayang បានថ្លែងថា Alvarez ជាកីឡាករម្នាក់គួរឲ្យគោរព ប៉ុន្តែគេនឹងប្រើបច្ចេកទេសដ៏អង់អាចរបស់ខ្លួន ដើម្បីបញ្ចប់គូប្រជែងម្នាក់នេះ។ Folayang បន្តថា នឹងផ្តួលកីឡាកររូបនេះ ដោយកណ្ដាប់ដៃស្ដាំ គាបគេទៅនឹងក្ដាររេញ ដើម្បីឲ្យគេចុះចាញ់តែម្ដង»។ គួររំលឹកថា Eduard Folayang ធ្លាប់ប្រកួតគុនចម្រុះ ២៨លើក ឈ្នះ២១លើក និងចាញ់ ៧លើក។ ចំណែក Eddie…
-
Everton យកបានខ្សែប្រយុទ្ធវ័យក្មេងមួយរូបពីក្លិប Juventus ដើម្បីត្រៀម រដូវក្តៅខាងមុខ

យោងតាមរបាយការណ៍ពី Sky Italy បានបង្ហាញថា Everton ត្រូវចំណាយ ២៧,៥លានផោន ហើយអាចនឹងកើនឡើងដល់៣៦,៦លានផោន លើលក្ខខណ្ឌដទៃទៀតពី Juventus។ ប្រភពដ៏ដែលបន្តថា កីឡាករ Moise Kean ត្រៀមចុះកិច្ចសន្យាជាផ្លូវការឆាប់ៗខាងមុខនេះ ហើយ Moise Kean នឹងទទួលបានប្រាក់ឈ្នួល ៥២០០០ផោនក្នុងមួយសប្តាហ៍ ក្នុងការមកចូលរួមនៅក្របខណ្ឌ Premier League នេះ។ តែយ៉ាងណា Juventus ក៏បានចងលក្ខខណ្ឌទិញត្រឡប់មកវិញផងដែរ ពោលមានន័យថា ក្លិបជើងឯក Serie A ខាងលើអាចមានសិទ្ធិក្នុងកទិញផ្តាច់មកវិញគ្រប់ពេល ឲ្យតែស្ថិតនៅក្នុងកិច្ចសន្យាជាមួយ Everton។ គួរបញ្ជាក់ថា Moise Kean វ័យ១៩ឆ្នាំ មានតំណែងជាខ្សែប្រយុទ្ធ ដែលរូបគេកើតចេញពីថ្នាល់យុវជនរបស់ Juventus ផ្ទាល់ ខណៈរដូវកាលមុននេះបង្ហាញខ្លួនសរុបបាន១៧ដង និងរកបាន៧គ្រាប់ផងដែរ៕ធ.ដ