Category: កីឡា

  • PSG ចង់នាំយកអ្នកចាំទីមួយរូបពីក្លិប Newcastle United សម្រាប់ត្រៀមរដូវកាលថ្មី

    PSG ចង់នាំយកអ្នកចាំទីមួយរូបពីក្លិប Newcastle United សម្រាប់ត្រៀមរដូវកាលថ្មី

    តាមការចេញផ្សាយពី RMC Sport បានបង្ហាញថា Paris Saint-Germain កំពុងទាក់ទងទៅកាន់ក្លិប Newcastle United ដើម្បីនាំយកអ្នកចាំទី Martin Dubravka មកចូលរួមក្រុមសម្រាប់រដូវកាលថ្មី ២០១៩/២០២០។ អ្នកចាំទីវ័យ៣០ឆ្នាំនេះ កាលពីរដូវកាលមុន គឺជាដៃទី១ ក្រោមការដឹកនាំរបស់លោក Rafa Benitez ដោយបានបង្ហាញខ្លួនសរុបពេញសប្តាហ៍នៅក្របខ័ណ្ឌ Premier League ពោលគឺ ៣៨ប្រកួតតែម្តង។ គួររំលឹកថា មួយរយៈមុន PSG មានគម្រោងចង់ទិញយកអ្នកចាំទីអេស្ប៉ាញ David De Gea  ពី Manchester United ប៉ុន្តែមិនទទួលបានផលវិជ្ជមាន ក្រោយពីអ្នកចាំទីរូបនេះ បន្តកិច្ចសន្យាថ្មីនៅទឹកដី Old Trafford។ ស្របពេលនេះ អ្នកចាំទីចាស់វស្សា Gianluigi Buffon ក៏បានចាកចេញពីទឹកដីទីក្រុងប៉ារីសទៅកាន់ក្លិបចាស់ខ្លួន Juventus ដូច្នេះក្លិបជើងឯកលីគកំពូលបារាំងនេះ សព្វថ្ងៃនៅសល់តែអ្នកចាំទី Alphonse Areola ខណៈ Kevin Trapp ដែលទើបត្រឡប់ពីខ្ចីជើងនៅ…

  • ក្រុមវិសាខា បំបាក់ អគ្គិសនីកម្ពុជា ៧-០ សប្តាហ៍ទី១៧ ខណៈក្រុមគីរីវង់ ២-០ អាស៊ីអឺរ៉ុប ជើងទី២ ក្របខ័ណ្ឌលីគកំពូល ២០១៩

    ក្រុមវិសាខា បំបាក់ អគ្គិសនីកម្ពុជា ៧-០ សប្តាហ៍ទី១៧ ខណៈក្រុមគីរីវង់ ២-០ អាស៊ីអឺរ៉ុប ជើងទី២ ក្របខ័ណ្ឌលីគកំពូល ២០១៩

    ក្រុមភ្ញៀវ វិសខា បានបំបាក់ក្រុមម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា មិនឲ្យតដៃរួច ដោយលទ្ធផល ៧-០ នៅក្នុងការប្រកួតសប្តាហ៍ទី១៧ ជើងទី២ ក្របខ័ណ្ឌលីគ រដូវកាល ២០១៩ កាលពីចុងសប្តាហ៍នេះ ខណៈ៦ ក្រុមខ្លាំងៗផ្សេងទៀត ក៏បានស្វែងរកបាន៣ពិន្ទុដូចៗគ្នាពីលើគូប្រកួតរៀងៗខ្លួន មិនមានលទ្ធផលណាមួយស្មើគ្នាឡើយ។ ៧គ្រាប់ របស់វិសាខាធ្វើសម្រេចដោយកីឡាករ កែវ សុខផេង, AJAYI ៣គ្រាប់, DA CRUZ  ២គ្រាប់ និង កីឡាករ ស៊ិន កក្កដា ដូច្នេះក្រុមវិសខាធ្វើសម្រេចបាន៣ពិន្ទុបន្ថែមសម្រាប់សប្តាហ៍ទី១៧ នៅជើងទី២នេះ។ ដោយឡែកលទ្ធផល៦ប្រកួតផ្សេងទៀត រួមមាន៖ អង្គរថាយហ្គឺរ យកឈ្នះយុវជនបាទី ៨-៣, ការពារជាតិ យកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ៣-២, គីរីវង់សុខសែនជ័យយកឈ្នះអាស៊ីអឺរ៉ុបយូណាយធីត ២-០, បឹងកេតយកឈ្នះខេត្តកំពង់ចាម ២-០, ណាហ្គវើលដ៍ ឈ្នះសូលទីឡូអង្គរ ៣-០ ខណៈភ្នំពេញក្រោនប្រកួតចាញ់ ព្រះ ខ័នរាជស្វាយរៀង ដោយលទ្ធផល ២-៥។ សូមបញ្ជាក់ថា…

  • អនុប្រធានសហព័ន្ធកីឡាទូក ជំរុញឲ្យអត្តពលិកប្រឹងប្រែងហ្វឹកហាត់ និងគោរពវិន័យ ទើបអាចទទួលបានលទ្ធផលល្អ

    អនុប្រធានសហព័ន្ធកីឡាទូក ជំរុញឲ្យអត្តពលិកប្រឹងប្រែងហ្វឹកហាត់ និងគោរពវិន័យ ទើបអាចទទួលបានលទ្ធផលល្អ

    អនុប្រធានសហព័ន្ធកីឡាទូក ឯកឧត្តម ប៉ាន សូរស័ក្តិ ជំរុញឲ្យអត្តពលិកប្រឹងប្រែងហ្វឹកហាត់ និងគោរពវិន័យ ទើបអាចទទួលបានលទ្ធផលល្អ។ ការលើកឡើងនេះធ្វើឡើង ក្នុងពិធីបិទការប្រកួតកីឡាប្រណាំងទូកប្រពៃណីខ្នាត អន្តរជាតិ “ទូកនាគ” ជ្រើសរើសជើងឯកភូមិភាគវាលរាប «ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១ » នៅខេត្តស្វាយរៀង។ លោក ស្រ៊ុន លាង គណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ការប្រកួតជ្រើសរើសជើងឯកភូមិភាគវាលរាប មានទូកមក៦ខេត្តចូលរួម គឺខេត្តព្រៃវែង ខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កណ្តាល និងខេត្តស្វាយរៀងជាម្ចាស់ផ្ទះ រួមទាំងក្រុមនារីមួយផងដែរ ដោយប្រកួតរយៈពេល៣ថ្ងៃ ជាលទ្ធផលខេត្តកណ្តាល ទទួលបានលេខ១ កំពង់ធំលេខ២ ព្រៃវែងលេខ៣ និងលេខ៤ខេត្តត្បូងឃ្មុំ។ ក្នុងនោះសហព័ន្ធក៏បានសហការជាមួយអាជ្ញាធរខេត្ត រៀបចំវគ្គបណ្តុះបណ្តាលជំនាញប្រណាំងទូកប្រពៃណី “ទូកនាគ” ទូកកានូ-កាយ៉ាក់ ដល់ប្រតិភូទាំង៦ខេត្ត សិក្សាទៅលើ ទីស្តី ការអនុវត្ត និងយុទ្ធសាស្រ្តស្វែងរកទីផ្សារ សម្រាប់ទ្រទ្រង់ក្លិប និងសមាគម។ ក្នុងពិធីបិទ ឯកឧត្តម ប៉ាន សូរស័ក្តិ…

  • ព្រឹត្តិការណ៍កីឡាវាយកូនគោលដណ្តើម “ពានរង្វាន់សម្តេចពិជ័យសេនា ទៀ បាញ់” ឆ្នាំ២០១៩ ជាសាសម្រាប់ផ្សព្វផ្សាយ ដើម្បីទាក់ទាញ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យមកទស្សនាកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា

    ព្រឹត្តិការណ៍កីឡាវាយកូនគោលដណ្តើម “ពានរង្វាន់សម្តេចពិជ័យសេនា ទៀ បាញ់” ឆ្នាំ២០១៩ ជាសាសម្រាប់ផ្សព្វផ្សាយ ដើម្បីទាក់ទាញ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យមកទស្សនាកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា

    ព្រឹត្តិការណ៍កីឡាវាយកូនគោលដណ្តើម “ពានរង្វាន់សម្តេចពិជ័យសេនា ទៀ បាញ់” ឆ្នាំ២០១៩ ដើម្បីអបអរសាទរខួបរំលឹកអនុស្សាវរីយ៍២ឆ្នាំ ក្នុងការទទួលបានគោរម្យងាជាសម្តេចពិជ័យសេនា ជាសាសម្រាប់ផ្សព្វផ្សាយ ប្រភេទកីឡាទេសចរណ៍ ទៅកាន់ពិភពលោក ជាពិសេសដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យមកទស្សនាកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែមានសម្ទុះកាន់តែច្រើនឡើង ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ជា ប៉ូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ក្នុងពិធីបិទការប្រកួតកីឡាវាយកូនគោលដណ្តើម “ពានរង្វាន់សម្តេចពិជ័យសេនា ទៀ បាញ់” ឆ្នាំ២០១៩ នាល្ងាចថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៩ នៅ The Premier Centre SEN SOK (អាគារ D) ដែលមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC រួមជាមួយថ្នាក់ដឹកនាំជាច្រើនរូបទៀត ។ ឯកឧត្តម ជា ប៉ូរ៉ា…

  • គ្រូបង្វឹក កីឡាករ កីឡាការិនីទូកចំនួន១១៤រូប មកពីខេត្តចំនួន០៦បានចូលរួមវគ្គ បណ្តុះបណ្តាល ហ្វឹកហ្វឺនកីឡាទូកប្រពៃណី ទូកនាគ កានូកាយ៉ាក់

    គ្រូបង្វឹក កីឡាករ កីឡាការិនីទូកចំនួន១១៤រូប មកពីខេត្តចំនួន០៦បានចូលរួមវគ្គ បណ្តុះបណ្តាល ហ្វឹកហ្វឺនកីឡាទូកប្រពៃណី ទូកនាគ កានូកាយ៉ាក់

    គ្រូបង្វឹក កីឡាករ កីឡាការិនីទូកចំនួន១១៤រូប មកពីខេត្តចំនួន០៦ រួមមាន៖  ខេត្តកំពង់ចាម កំពង់ធំ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល នាព្រឹកថ្ងៃទី ២៨ កក្កដានេះ បានចូលរួមវគ្គ បណ្តុះបណ្តាល ហ្វឹកហ្វឺនកីឡាទូកប្រពៃណី ទូកនាគ កានូកាយ៉ាក់ ប្រចាំភូមិភាគវាលរាប លើកទី១ នាទឹកដីនៃខេត្តស្វាយរៀង។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយសហព័ន្ធ ទូកកានូ និងរ៉ូអ៊ីងកម្ពុជា សហការជាមួយរដ្ឋបាលខេត្តស្វាយរៀង និងខេត្តព្រៃវែង។ វគ្គនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងបច្ចេកទេស តាមភូមិភាគនីមួយៗ ដើម្បីត្រៀមប្រកួតថ្នាក់ជាតិនាពេលខាងមុខ ជាពិសេសឈានទៅធ្វើជាម្ចាស់ផ្ទះ ព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ៕ធ.ដ

  • Miranda បានចេញពី Inter Milan ទៅលេងនៅលីគកំពូលចិន

    Miranda បានចេញពី Inter Milan ទៅលេងនៅលីគកំពូលចិន

    ក្លិបអ៊ីតាលី Inter Milan បានប្រកាសជាផ្លូវការនៅលើគេហទំព័របណ្តាញសង្គមរបស់ក្លិបផ្ទាល់ អំពីការចែកផ្លូវដោយព្រមព្រៀងលក្ខខណ្ឌទៅវិញទៅមកជាមួយ Miranda ដើម្បីផ្តល់ឳកាសឲ្យកីឡាកររូបនេះទៅលេងនៅលីគកំពូលចិន។ តាមការប្រកាសខាងលើ ដូច្នេះមានន័យថាកីឡាករវ័យ៣៤ឆ្នាំខាងលើនឹងអាចមានសិទ្ធិចុះកិច្ចសន្យាជាមួយក្លិបលីគកំពូលចិន Jiangsu Suning ដោយគ្មានតម្លៃខ្លួន ដើម្បីចាប់យកឳកាសបង្ហាញខ្លួនលើទីលានឲ្យបានញឹកញាប់នៅទីនោះ។ រម្លឹកដែលថា កីឡាករទើបជួយឲ្យជម្រើសជាតិប្រេស៊ីល លើកពានរង្វាន់ Copa America ២០១៩ ថ្មីៗខាងលើ បានផ្លាស់មកពី Atletico Madrid កាលពីឆ្នាំ២០១៥ ដោយក្នុងតម្លៃខ្លួន១២លានផោន ខណៈមកទល់បញ្ចប់រដូវកាលមុននេះ បង្ហាញខ្លួនសរុបឲ្យ Inter Milan ១២១លើក៕ធ.ដ

  • ក្រោយជោគជ័យ នៅលីគកំពូលចិន Oscar ចង់ត្រឡប់ទៅលីគអឺរ៉ុបសារជាថ្មី

    ក្រោយជោគជ័យ នៅលីគកំពូលចិន Oscar ចង់ត្រឡប់ទៅលីគអឺរ៉ុបសារជាថ្មី

    អតីតកីឡាករតោខៀវ Chelsea កីឡាករ Oscar បច្ចុប្បន្នកំពុងលេងនៅលីគកំពូលចិន បង្ហើបថា រូបគេកំពុងពិភាក្សាជាមួយក្លិប២នៅប្រទេសអ៊ីតាលី ដើម្បីចាប់ឳកាសត្រឡប់មកបញ្ចេញសមត្ថភាពនៅលីគ អឺរ៉ុបសារជាថ្មី ឆាប់ៗខាងមុខនេះ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ Oscar បាននិយាយថាៈជាការពិត! ក្នុងរយៈប៉ុន្មានសប្តាហ៍នេះ ខ្ញុំបានពិភាក្សាជាមួយក្លិបទាំងពីរនៅទីក្រុង Milan (AC Milan និង Inter Milan) ។ ខ្ញុំមិនទាន់អាចបញ្ជាក់ច្បាស់លាស់នោះទេ ប៉ុន្តែខ្ញុំអាចប្រាប់បានថា ពេលនេះខ្ញុំចង់លេងនៅអ៊ីតាលី គឺជារឿងពិតប្រាកដ។ គួររំលឹកថា កីឡាករប្រេស៊ីលខាងលើ បានចាកចេញពីទឹកដី Stamford Bridge ពីរដូវកាល២០១៦/២០១៧ ដោយទៅចូលរួមជាមួយ Shanghai SIPG សមាជិកនៃលីគកំពូលចិន ដោយមកទល់សព្វថ្ងៃបានបង្ហាញខ្លួនសរុប១០០ដងគត់ រួមទាំងបានលើកពានលីគកំពូលចិន ឆ្នាំ២០១៧ ព្រមទាំង China Super Cup ឆ្នាំនេះទៀតផង៕ធ.ដ

  • ឈានចូលសប្តាហ៍ទី៧ ក្រុមវិទ្យាល័យចាក់អង្រែ បន្តនៅបាតតារាង ខណៈកីឡាករ គី រីណា របស់ឥន្ទ្រទេវី រកបាន៥គ្រាប់ម្នាក់ឯង

    ឈានចូលសប្តាហ៍ទី៧ ក្រុមវិទ្យាល័យចាក់អង្រែ បន្តនៅបាតតារាង ខណៈកីឡាករ គី រីណា របស់ឥន្ទ្រទេវី រកបាន៥គ្រាប់ម្នាក់ឯង

    វិទ្យាល័យចាក់អង្រែ បន្តឈរបាតតារាងក្រោយចាញ់ ក្រុមឥន្ទ្រទេវី ៧ទល់០ ខណៈកីឡាករ គី រីណា រកបាន៥គ្រាប់ម្នាក់ឯង ។គ្រាប់បាល់ជ័យជំនះរបស់ ឥន្ទ្រទេវី រកបានដោយកីឡាករ គី រីណា ៥គ្រាប់ម្នាក់ឯង នៅនាទី ២ ៧ ១៩ ៣៤ ៧៧ ពីរគ្រាប់ទៀតរកបានដោយកីឡាករ សំណាង ពេជ្យម៉ាណិត នៅនាទី៨២ និង១គ្រាប់ចុងក្រោយរកបានដោយកីឡាករ វឿន វ៉ា ។  ចំណែកមួយប្រកួតទៀត ក្រុមម្ចាស់បឹងត្របែក ចាញ់ វិទ្យាល័យ ព្រះស៊ីសុវត្តិ ៣ទល់១ នៅក្នុងសប្តាហ៍ទី៧ នៃការប្រកួតបាល់ទាត ជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ។ឆ្លងកាត់៦ប្រកួត  ក្រុមវិទ្យាល័យឥន្ទ្រទេវី ឈរលេខ២ក្នុងតារាង ដោយមាន១៦ពិន្ទុ ដោយឆ្លង ឈ្នះ៥ ស្មើរ១ លេខ ៣ ក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី ដោយ៦ប្រកួត ឈ្នះ៤ ស្មើរ១…

  • ក្លិប Man Utd យកឈ្នះ ក្លឹបមាន់ខ្នាយមាស ក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំ ព្រឹកមិញ

    ក្លិប Man Utd យកឈ្នះ ក្លឹបមាន់ខ្នាយមាស ក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំ ព្រឹកមិញ

    ក្លិប Man Utd យកឈ្នះ ក្លិបមាន់ខ្នាយមាស ក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំ នៅទីក្រុងសៀងហៃ ប្រទេសចិនព្រឹកមិញ ក្នុងលទ្ធផល ២:១ ខណៈអ្នកគាំទ្ររបស់ Manchester United បានផ្ទុះកំហឹងជាខ្លាំង ក្រោយកីឡាករ Moussa Sissoko ជាន់លើកីឡាករចំណូលថ្មី Daniel James ។ ២គ្រាប់របស់ក្លិបបិសាចក្រហមរកបានដោយកីឡាករ Anthony Martial និង Angel Gomes នៅនាទី២១ និង៨០ ខណៈ Lucas Moura រកបានមួយគ្រាប់ឲ្យ Spursនៅនាទីទី៦៥ ។ ហើយក្នុងការប្រកួតនោះដែរ James ត្រូវបាន Sissoko បុកពីក្រោយ និងបន្លំជាន់ជើងឆ្វេងផងដែរ ។ គួរបញ្ជាក់ថា បន្ទាប់ពីប្រកួតនេះ ក្លិបបិសាចក្រហម  Manchester United ត្រូវប្រកួតមិត្តភាព២ប្រកួតទៀត ជាមួយក្រុម Kristiansund BK នៅថ្ងៃទី៣០ និងប្រកួតពានមួយទៀត…

  • ក្រុមអត្តពលិកកីឡាសិស្សកម្ពុជា លើ៥ប្រភេទកីឡា ត្រឡប់មកដល់កម្ពុជាវិញ ក្រោយមិនឈ្នះមេដាយពី ASEAN School Games នៅឥណ្ឌូណេស៊ី

    ក្រុមអត្តពលិកកីឡាសិស្សកម្ពុជា លើ៥ប្រភេទកីឡា ត្រឡប់មកដល់កម្ពុជាវិញ ក្រោយមិនឈ្នះមេដាយពី ASEAN School Games នៅឥណ្ឌូណេស៊ី

    ក្រុមប្រតិភូ កីឡាករ កីឡាការិនីសិស្សកម្ពុជា លើ៥ប្រភេទកីឡា បានវិលត្រឡប់មកដល់មាតុប្រទេសរបស់ខ្លួនវិញ ក្រោយបញ្ចប់បេសកកម្មពីការចូលរួមការប្រកួតកីឡា សិស្សអាស៊ាន លើក ទី១១ នៅ ASEAN School Games នៅប្រទេសឥណ្ឌូណេស៊ី ដោយមិនឈ្នះមេដាយសូម្បី១គ្រឿង ។ ប្រធានប្រតិភូដឹកនាំក្រុមអត្តពលិកកីឡាសិស្សកម្ពុជា ឯកឧត្តម ព្រំ ប៊ុនយី បានដាក់ក្តីសង្ឃឹម មុនពេលចេញដំណើរថា អត្តពលិកកម្ពុជាលើ៥ប្រភេទកីឡា នឹងប្រជែងបានមេដាយយកមកជូនជាតិរបស់ខ្លួនជាក់ជាមិនខាន ដោយសារតែអត្តពលិកយើង គឺជាថ្នាលយុវជនដែលត្រូវបានសម្រិតសម្រាំង និងប្រមូលផ្តុំហ្វឹកហាត់ នៅក្នុងមជ្ឈមណ្ឌជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំយុវជន និងកីឡា ដែលពួគគេសុទ្ធសឹងតែកីឡាករ កីឡាការិនី ថ្នាលស្ថិតនៅក្នុងអាយុក្រោម១៧ឆ្នាំ និងក្រោម១៨ឆ្នាំ ក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។ សូមបញ្ជាក់ថា ការចូលរួមប្រកួតកីឡា សិស្សអាស៊ាន លើក ទី១១ នៅ ASEAN School Games នៅប្រទេសឥណ្ឌូណេស៊ីឆ្នាំនេះ មិនទទួលបានដណ្តើមមេដាយ ប៉ុន្តែអត្តពលិកកម្ពុជា ទទួលបានលទ្ធផលល្អប្រសើរច្រើន លើប្រភេទកីឡាហែលទឹក និងអត្តពលកម្ម ៕ធ.ដ…