-
ការប្រណាំងលើកដំបូងក្នុងព្រឹត្តិការណ៍ HOLE SHOT នៅថៃ ជាបទពិសោធន៍ សម្រាប់ពង្រឹងសមត្ថភាព ឈានទៅព្រឹត្តិការណ៍ធំនាពេលខាងមុខ

«ការប្រណាំងលើកដំបូង គឺជាបទពិសោធន៍ សម្រាប់ពង្រឹងសមត្ថភាពឈានទៅព្រឹត្តការណ៍ធំៗនាពេលខាងមុខ»។ នេះជាថ្លែងបញ្ជាក់ពីអ្នកប្រណាំងម៉ូតូវ័យក្មេងរបស់កម្ពុជា ឈុន ដានិត បន្ទាប់ពីបានបង្ហាញភាពខ្លាំង ដោយដណ្តើមបានចំណាត់លេខ៤ ពីព្រឹត្តិការណ៍ប្រកួតប្រណាំងម៉ូតូកម្រិតអន្តរជាតិ HOLE SHOT នៅប្រទេសថៃ លើវិញ្ញាសាប្រណាំងប្រភេទម៉ូតូ ៤០០ CC។ អ្នកប្រណាំងម៉ូតូវ័យក្មេងរូបនេះ អះអាងថា ការប្រណាំងម៉ូតូកម្រិតអន្តរជាតិ ដែលមានឈ្មោះថា HOLE SHOT ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ ទី២៦ដល់ថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៩ កន្លងទៅនេះ មានវិញ្ញាសាប្រកួតជាច្រើន នឹងមានសុទ្ធសឹងតែកីឡាករអន្តរជាតិ ដែលមានបទពិសោធន៍ប្រណាំងយូរឆ្នាំ ប៉ុន្តែសម្រាប់កម្ពុជាវិញ គឺជាលើកទី១ ដោយធ្វើការប្រកួត លើ២វិញ្ញាសា គឺវិញ្ញាសា 400 CC Amateur និង 400 CC Junior ហើយក្នុងចំណោម ២វិញ្ញសានេះ រូបគេដណ្តើមបានចំណាត់លេខ៤ លើវិញ្ញាសា 400 CC Juniorដែលមានកីឡាករប្រណាំង៨នាក់ និងវិញ្ញាសា Amateur ជាប់ចំណាត់ថ្នាក់លេខ៨ ដែលមានអ្នកប្រណាំង១៦នាក់។ កីឡាករប្រណាំងម៉ូតូតំណាងកម្ពុជា…
-
សហព័ន្ធខ្មែរកីឡាហែលទឹក គ្រោងបញ្ជូនគ្រូបង្វឹក កីឡាករ-កីឡាការិនីថ្នាល៥នាក់ ចេញទៅហ្វឹកហាត់បង្កើនបច្ចេកទេស នៅជប៉ុន

សហព័ន្ធខ្មែរកីឡាហែលទឹក គ្រោងនឹងបញ្ជូនគ្រូបង្វឹក កីឡាករ កីឡាការិនីថ្នាល៥នាក់ ទៅបន្តការហ្វឹកហាត់ នៅខេត្ត Tokhusima ប្រទេសជប៉ុន រយៈពេលជាង១ខែ នាពេលខាងមុខឆាប់ៗនេះ ។ អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹក លោក ហែម គិរី បញ្ជាក់ថា សហព័ន្ធគ្រោងបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកថ្នាល៥នាក់ ទៅហ្វឹកហាត់រយៈពេល៣៦ថ្ងៃ នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៧ ខែសីហា ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេសឲ្យបានកាន់តែប្រសើរ ដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិនានា ជាពិសេសគឺ ព្រឹត្តិការណ៍កីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះតែម្តង។ លោកបន្តទៀតថា គ្រូបង្វឹក កីឡាករ កីឡាការិនីហែលទឹកថ្នាល៥នាក់នេះ គឺ លោក ហែម ថុនពន្លឺ គ្រូបង្វឹក កីឡាការិនី កាំង មុយនីន, ឃឺន ប៊ុនពេជ្រមរកត និងកីឡាករ ឆោម ច័ន្ទថន និងឌឿន រ៉ាត់ធីឌុន។…
-
ក្រុមយុវជនអាយុក្រោម១៥ឆ្នាំកម្ពុជា បន្តចាញ់ប្រកួតទី២ ជាមួយ U15 ម៉ាឡេស៊ី ០-២ AFF Boy U-15 Championship 2019 នៅប្រទេសថៃ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំកម្ពុជា បានបន្តចាញ់ នៅប្រកួតទី២ របស់ខ្លួនជាមួយក្រុម U15 ម៉ាឡេស៊ី ដោយលទ្ធផល ០-២ កាលពីម្សិលមិញ នៅវគ្គសន្សំពិន្ទុ ក្នុងពូល B នៃព្រឹត្តិការណ៍ AFF Boy U-15 Championship 2019 នៅខេត្តឈុនបូរី ប្រទេសថៃ ។ ក្រុមយុវជន U-15 កម្ពុជាខិតខំទប់ទល់ស្មើជាមួយក្រុមកំពូលតារាងម៉ាឡេស៊ី ០-០ នៅវគ្គទី១ ប៉ុន្ដចូល ដល់វគ្គទី២ ក្រុម U-15 ម៉ាឡេស៊ី បានព្យាយាមដាក់សម្ពាធលើកម្ពុជាយ៉ាងខ្លាំង រហូតដល់ធ្វើសម្រេចបាន ២គ្រាប់ ដល់បញ្ចប់ការប្រកួតពេញម៉ោង៨០នាទី។ នេះគឺជាការប្រកួតចាញ់របស់ក្រុម U-15 កម្ពុជា បន្ទាប់ពីចាញ់ការប្រកួតបើកឆាកប្រកួតទី១ ជាមួយ U-15 អូស្ដ្រាលី ដោយលទ្ធផល ១:៣។ ក្រុមយុវជនកម្ពុជានៅសល់៣ប្រកួតក្នុងដៃ ដែលនឹងត្រូវជួបម្ចាស់ផ្ទះ ថៃ វេលាម៉ោង ១៨:០០ ថ្ងៃទី១ សីហា, ប៉ះជាមួយយុវជនព្រុយណេ វេលាម៉ោង១៥:០០…
-
ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ បានបង្ហាញអំពីឈុតឯកសណ្ឋាន និងរូបឡូហ្គោថ្មី ដល់ចំពោះមុខអ្នកគាំទ្ររបស់ខ្លួនជិត៤០០នាក់

ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ ដែលកំពុងលេងនៅក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជាបានរៀប ចំពិធីជួបជុំអ្នកគាំទ្ររបស់ខ្លួន កាលពីចុងសប្តាហ៍នេះ ដើម្បីបង្ហាញអំពីឈុតឯកសណ្ឋាន និងរូបឡូហ្គោថ្មីដល់ មហាជនឲ្យបានដឹងច្បាស់អំពីការផ្លាស់ប្តូរ និងអត្ថន័យនៃរូបឡូហ្គោថ្មីដែលជានិមិត្តសញ្ញារបស់ក្លិបមានរូប «មាន់គកជាន់លើបាល់»។ ថ្លែងនៅចំពោះមុខអ្នកគាំទ្ររបស់ក្លិប លោក ឌុក វាសនា អ្នកចាត់ការទូទៅក្លិបគីរីវង់សុខសែនជ័យ បានមានប្រសាសន៍ថា នេះគឺជាកម្មវិធីផ្លូវការទី១ ដែលក្លិបបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម សុខ ពុធ្ធិវុធ ប្រធានក្លិប និងឯកឧត្តម សុខ សប្បាយណា អនុប្រធានក្លិប ដើម្បីជួបជុំជាមួយបងប្អូនប្រជា ពលរដ្ឋដែលជាអ្នកគាំទ្ររបស់ក្លិប ក្នុងគោលបំណងថ្លែងអំណរគុណ និងបង្ហាញជាផ្លូវការនូវឡូហ្គោ និងឈុត ឯកសណ្ឋានថ្មីរបស់ក្លិប។ លោកបន្តថា ចំពោះបងប្អូនទាំងអស់ដែលតែងតែគាំទ្រយ៉ាងស្មោះស្ម័គ្រផ្តល់ជាកម្លាំងចិត្ត និងលើកទឹកចិត្តដល់កីឡាករ គឺពិតជាកម្លាំងចិត្តដ៏អស្ចារ្យមួយសម្រាប់ក្លិបលើការខិតខំប្រឹងប្រែងធ្វើឲ្យបានល្អបន្ថែមទៀត បើទោះបីជាយើងជួបប្រទះបរាជ័យ ឬទទួលបានជោគជ័យក្នុងការប្រកួតក្តី ដែលនេះគឺជា កាយវិការដ៏គួរឲ្យគោរព និងមានតម្លៃបំផុតចំពោះទឹកចិត្តអ្នកគាំទ្រដល់ផ្តល់ឲ្យកីឡាករ។ អ្នកចាត់ការទូទៅរូបនេះបញ្ជាក់ទៀតថា ក្លិបបានបង្ហាញឡូហ្គោថ្មីរបស់ក្លិបគីរីវង់សុខសែនជ័យ មានរៀងជាខែល ដែលមានរូបសត្វមាន់គកជាន់លើបាល់ ហើយមានផ្កាភ្ញីភ្លើងនៅជុំវិញ។ ចំពោះអត្ថន័យនៃនិមិត្តសញ្ញាថ្មីនេះ គឺមានរូបមាន់គក រចនាទាំងមុខមាត់ ទាំងរាងកាយ គឺជាស្តេចមាន់ ដែលសត្វមានតំណាងឲ្យភាពក្លាហាន ភាពស្វាហាប់ រហ័សរហួន…
-
Ronaldo ត្រលប់ទៅអេស្ប៉ាញ ដើម្បីទទួលពានរង្វាន់ Marca’s Legend Award

អ្នកគាំទ្រ Real Madrid ជាច្រើននាក់បានស្វាគមន៍ Cristiano Ronaldo ពេលត្រលប់ទៅអេស្ប៉ាញ ដើម្បីទទួលពានរង្វាន់ Marca’s Legend Award ពីខាង Marca ក្នុងនាមជាកីឡាករ Legend មួយរូបនៅអេស្ប៉ាញ។ ដោយពួកគេបានស្រែក ប្រធានក្លិបឲ្យចុះកុងត្រាយកកីឡាករព័រទុយហ្កាល់នេះមកវិញមក។ ក្នុងឱកាសទទួលយកពានរង្វាន់ Ronaldo និយាយថា ការឈ្នះពាននេះ គឺជាអ្វីដែលរូបគេបានធ្វើនៅ Real Madrid។ តារាឆ្នើមរូបនេះ រំពឹងថា នឹងបានត្រលប់មក Real Madrid ម្ដងទៀត។ Ronaldo ជាកីឡាករម្នាក់ឈ្នះពានរង្វាន់ធំៗជាច្រើន ដូចជា Champions League ៥ដង FIFA Club World Cup ៤ដង La Liga ២ដង English Premier League ៣ដង Serie A ១ដង Euro…
-
ស្ទើរលុយកាំភ្លើងធំ Arsenal ត្រៀមបង់រំលស់កីឡាករម្នាក់បំបែកកំណត់ត្រាក្លិប

ក្លិបកាំភ្លើង Arsenal ត្រៀមនាំយកខ្សែបម្រើប្រយុទ្ធសញ្ជាតិកូឌីវ័រ Nicolas Pepe ពីក្លិប Lille ក្នុងតម្លៃកំណត់ត្រាក្លិប៧២លានផោន។ ការចង់បានកីឡាកររូបនេះ ត្រូវបាន Arsenal ស្នើរបង់រំលស់ ដោយបង់ជំហានដំបូង២០លានផោនសិន សល់៥២លានផោនទៀតត្រូវបង់ក្នុងរយៈពេល៥ឆ្នាំ។ ក្រៅពី Arsenal ក៏ក្លិបធំៗជាច្រើនដូចជា Paris Saint-Germain, Manchester United និង Napoli។ គួរបញ្ជាក់ថា Nicolas Pepe ត្រូវគេរំពឹងនឹងពិនិត្យសុខភាពនៅចុងសប្ដាហ៍នេះ មុនផ្លាស់ទៅកាន់កីឡដ្ឋាន Emirates ហើយក្លាយជាការផ្ទេរកីឡាករមានតម្លៃថ្លៃបំផុត ក្នុងទីផ្សារដោះដូរកីឡាករនៅ Premier League ក្នុងរដូវក្ដៅនេះ។ Pepe ចូលរួមជាមួយ Lille កាលពីឆ្នាំ២០១៧ បង្ហាញខ្លួនក្នុងលីគបាន៧៤ប្រកួត រកបាន៣៥គ្រាប់៕ធ.ដ
-
អតីតខ្សែការពារក្លិប Roma កីឡាករ De Rossi សម្រេចចិត្តចូលរួមជាមួយ ក្លិបអាហ្សង់ទីន Boca Juniors

កីឡាករ Daniele De Rossi បានសម្រេចបន្តអាជីព ជាមួយក្លិបអាហ្សង់ទីន Boca Juniors។ ខ្សែការពារវ័យ៣៦ឆ្នាំ បានចំណាយពេលសឹងពេញមួយអាជីពជាមួយ Roma តាំងពីលេងជាថ្នាលយុវជនមកម្ល៉េះ ហើយបានចាកចេញពីទឹកដីអ៊ីតាលី កាលពីរដូវកាលមុន ដោយគ្មានតម្លៃខ្លួន ដើម្បីស្វែងរកបទពិសោធន៍ថ្មី។ គួរបញ្ជាក់ថា កីឡាករសញ្ជាតិអ៊ីតាលី បានធ្វើដំណើរមកដល់ទីក្រុង Buenos Aires និងបង្ហាញខ្លួនចំពោះមុខអ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទម្សិលមិញ ដោយចុះកុងត្រាលេងជាមួយ Boca រយៈពេល១២ខែ ។ Rossi នៅជាមួយ Roma ជិត២០ឆ្នាំបានជួយក្លិបឈ្នះ Copa Italia ២ដង, Super Copa Italia ១ដង និង World Cup ជាមួយអ៊ីតាលី១ដង៕ធ.ដ
-
ក្រុម Khmer United A ឈរលើកំពូលតារាងនៃសប្តាហ៍ទី២នៃពានរង្វាន់ទីលាន បាល់ទាត់ដំរីឆ្នាំ២០១៩ បន្ទាប់ពីយកឈ្នះក្រុម Sakura ៦ទឹល់នឹង០

ភ្នំពេញ៖ ក្រុមKhmer United A ឈរលើកំពូលតារាងនៃសប្តាហ៍ទី២ នៃពានរង្វាន់ទីលានបាល់ទាត់ដំរីឆ្នាំ២០១៩ បន្ទាប់ពីយកឈ្នះក្រុម Sakura ៦ទឹល់នឹង០ កាលពីចុងសប្តាហ៍។ ជាមួយគ្នានេះ ក្រុម Kw Khmer real estate ឈ្នះក្រុម Rita ៥ទល់នឹង៤ ក្រុម Turtle ឈ្នះក្រុម Fun sport ៣ទល់នឹង២ ក្រុមBlue Dragon ឈ្នះក្រុម Khmer United B ៣ទល់នឹង១ ក្រុម Bassac ចាញ់ក្រុម Youth whatvarin ០ទល់នឹង១ និងក្រុម Sniper ឈ្នះក្រុម RFL ៤ទល់នឹង១។ ទីលានបាលទាត់ដំរីស តែងតែបានរៀបចំឡើងនូវការប្រកួតជាលក្ខណៈមិត្តភាព និងដណ្តើមពានរង្វាន់ផ្សេងៗ ក្នុងន័យបំផុសវិស័យកីឡាបាល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន ជាពិសេសកៀរគរយុវជនដែលមកពីកន្លែងផ្សេងៗគ្នា ឱ្យមានការរាប់អានគ្នា និងរឹតចំណឹងមិត្តភាព សាមគ្គីភាពរវាងគ្នានឹងគ្នា ជៀសវាងការទំនេរពីការសិក្សា…
-
អគ្គលេខាធិការសហព័ន្ធបាល់បោះ ជឿជាក់ថា ការបង្កើតលីគបាល់បោះនាពេលនេះ គឺជាឪកាសសម្រាប់បង្កើនសមត្ថភាព និងស្វែងរកធនធានល្អ

អគ្គលេខាធិការសហព័ន្ធបាល់បោះ លោក កៅ កាន់ណាលី ជឿជាក់ថា ការបង្កើតលីគបាល់បោះនាពេលនេះ គឺជាឪកាសសម្រាប់បង្កើនសមត្ថភាព និងស្វែងរកធនធានល្អ១ក្រុម ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន នាចុងឆ្នាំ២០១៩នេះ ។គួរបញ្ជាក់ថា ការប្រកួតលីគបាល់បោះកម្ពុជា ឆ្នាំ២០១៩ ត្រឹមសប្ដាហ៍ទី៦ ដែលជាបើកការប្រកួតជុំទី២ ចុងសប្តាហ៍នេះ គឺក្រុម Extra Joss កំពុងឈរកំពូលតារាងមាន១០ពិន្ទុ តាមពីក្រោយដោយក្រុម Krom Soben មាន៩ពិន្ទុ និងក្រុម Master Steak មាន៨ពិន្ទុ។ ហើយលីគបាល់បោះឆ្នាំនេះ មាន៦ក្រុមចូលរួម ដោយប្រើរូបមន្ដប្រកួតសន្សំពិន្ទុ២ជុំ ហើយ៤ក្រុមដែលមានពិន្ទុខ្ពស់ៗជាងគេ នឹងត្រូវបន្តប្រកួតខ្វែង ដើម្បីសម្រិតសម្រាំងរកក្រុមជើងឯក ខណៈការប្រកួតគ្រោងនឹងបញ្ចប់នាខែកញ្ញាខាងមុខ ។លោក កៅ កាន់ណាលី បន្ថែមថា សហព័ន្ធបាននឹងកំពុងខិតខំបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ធនធានកីឡាបាល់បោះវ័យក្មេង តាមរយៈការប្រកួតលីគបាល់បោះ ឆ្នាំ២០១៩ ជាមួយនឹងការប្រកួតប្រជែងដ៏គួរឲ្យទាក់ទាញទៀតផង ។ ដូច្នេះលោក សង្ឃឹមថា ការប្រកួតលីគនេះដែរ គឺជាឱកាសដ៏ល្អ សម្រាប់វាស់ស្ទង់សមត្ថភាព និងចម្រាញ់រកធនធានកីឡាករល្អៗ ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម នាចុងឆ្នាំនេះ…
-
Man City ចំណាយ៨៤លានដុល្លារ ទិញយកខ្សែប្រយុទ្ធអេស្ប៉ាញម្នាក់

ប្រភព AS ថា ក្លិបលេងនៅលីគកំពូលអង់គ្លេសមានការព្រួយបារម្ភថា Sane នឹងត្រឡប់ទៅលេងនៅក្របខ័ណ្ឌ Bundesliga ឡើងវិញ ក្នុងរដូវកាលនេះ ខណៈដែល Bayern នៅតែបន្តតាមបញ្ចុះបញ្ចូលខ្សែប្រយុទ្ធស្លាបជម្រើសជាតិអាល្លឺម៉ង់រូបនេះទៅលេងជាមួយ។ ដោយសារហេតុផលនេះទើបធ្វើឲ្យក្រុមមេឃខៀវ Manchester City បានចំណាយលុយ៧៥លានអឺរ៉ូ ដើម្បីផ្ដាច់កុងត្រានាំយកខ្សែប្រយុទ្ធ Mikel Oyarzabal របស់ក្លិប Real Sociedad ប្រសិនបើ Leroy Sane ទៅចូលរួមជាមួយ Bayern Munich។ មេឃខៀវចង់បាន Oyarzabal មកជំនួស Sane ហើយមានបំណងចំណាយលុយធំ ដើម្បីនាំយកខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញម្នាក់នេះ ឲ្យបានមុនទីផ្សារដោះដូរកីឡាករត្រូវបិទ៕ធ.ដ