-
វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡា នៅខេត្តកោះកុង បានបញ្ចប់ដោយជោគជ័យ

វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡា នៅខេត្តកោះកុង ដោយមានសិក្ខាកាម៧២នាក់ចូលរួម មកពីបណ្តាក្រុង ស្រុក ក្នុងខេត្តកោះកុង រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែកក្កដា ឆ្នាំ២០១៩ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការអញ្ជើញជាអធិបតីភាពពី ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ។ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានប្រាប់ឲ្យដឹងថា វគ្គនេះមាន គោលដៅផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង អំពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុដូប៉ា ទៅដល់លោកប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ លោកនាយក លោកនាយករងវិទ្យាល័យ និងអនុវិទ្យាល័យ ពិសេសលោកគ្រូ អ្នកគ្រូអប់រំកាយនិងកីឡា ស្រុក ក្រុងទាំងអស់ យកទៅផ្សព្វផ្សាយបន្តដល់កីឡាករ កីឡាការិនី នៅមូលដ្ឋានរបស់ខ្លួនអំពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំលើកកម្លាំង ឬថ្នាំណាដែលមានផលប៉ះពាល់ ដល់ការប្រកួត ។ …
-
របួសរបស់ខ្សែប្រយុទ្ធ Asensio អាចជាឪកាសសម្រាប់ Messi ជប៉ុន

លោក Zidane កំពុងពិចារណាយកកីឡាករ Kubo ឬហៅក្រៅ Messi ជប៉ុន មកជំនួសខ្សែប្រយុទ្ធ Asensio ក្រោយរបួសត្រូវសម្រាក១រដូវកាលពេញ។ ដំណឹងល្អសម្រាប់ Kubo ព្រោះកីឡាកររូបនេះលេង នៅឈុតទី២របស់ Real Madrid ទៅហើយសម្រាប់រដូវកាលថ្មី ដោយបច្ចុប្បន្នកំពុងធ្វើការហ្វឹកហាត់ជាមួយសមាជិកក្រុម ។ បញ្ហារបួសរបស់ Asensio បានធ្វើឱ្យ Zidane ពិចារណាឡើងវិញ សម្រាប់អនាគតរបស់គេ ។ ប្រសិនបើអ្នកចាត់ការរូបនេះ យកកីឡាករជប៉ុនមកលេងឈុតធំមែន Bale នៅជាកីឡាករដែលត្រូវក្លឹបត្រៀមលក់ចេញដដែល ។ គួរបញ្ជាក់ថា អ្នកចាត់ការសញ្ជាតិបារាំង កំពុងសរសើរជម្រង់លេង Kubo ក្រោយពីបានឃើញសមត្ថភាពពេលហ្វឹកហាត់ ។ និងការប្រកួត ជាមួយក្រុម Bayern ក្នុងដំណើរ Pre-Season មុនបើករដូវកាលថ្មី ៕ធ.ដ
-
ទីក្រុងតូក្យូ បានដាក់បង្ហាញមេដាយសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ខាងមុខ

ទីក្រុងតូក្យូ បានដាក់បង្ហាញមេដាយ មាស ប្រាក់ និងសំរឹទ្ធិ សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ខាងមុខ ជាសាធារណៈជាលើកដំបូង។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អ្នកគាំទ្រ និងអ្នកនយោបាយ បានប្រារព្ធពិធីនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងនោះក៏មានវត្តមាន ម្ចាស់មេដាយមាស គុនដាវ អូឡាំពិក ឆ្នាំ១៩៧៦ ប្រធាន IO C លោក Thomas Bach និងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ ផងដែរ។ ការបង្ហាញនេះ ក៏មានផ្ទាំងបដា និងនាឡិកា បញ្ជាក់ពីរយៈពេល៣៦៥ថ្ងៃ ដើម្បីរាប់ថយក្រោយរហូតដល់ពិធីបើក ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ៕ធ.ដ
-
ក្លិប Spurs ចង់ទិញ Dybala ក្នុងតម្លៃកំណត់ត្រា

ក្លិប Spurs បានដាក់តម្លៃ៨០លានផោនទៅកាន់ក្លិប Juventus ដើម្បីយកខ្សែប្រយុទ្ធ Paulo Dybala។ ម្ចាស់ជើងឯករង Champions League រដូវកាលមុន បានត្រៀមកញ្ចប់ទឹកប្រាក់ដ៏ធំ ដើម្បីទិញកីឡាករល្អៗមកពង្រឹងក្លិប និងអ្នកកាំទ្រផងដែរ។ ក្លិបទាំង២ Spurs និង Juventus បានធ្វើការពិភាក្សាជាមួយ ក្នុងទីក្រុង Turin លើខ្សែប្រយុទ្ធវ័យ២៥ឆ្នាំ និងដើម្បីបំបែកកំណត់ត្រាផ្ទេរឲ្យបាននៅរដូវក្ដៅនេះ។ ជម្រើសជាតិអាហ្សង់ទីនរូបនេះ ត្រូវបានគេចាត់ទុកជាខ្សែប្រយុទ្ធល្អម្នាក់ដែលលោក Mauricio Pochettino ពេញចិត្ត។ វត្តមានរបស់ Cristiano Ronaldo ធ្វើឲ្យប្រជាបិយភាពរបស់ Dybala បាត់បង់។ ក្លិប Spurs ទិញបាន Dybala មែន គឺកីឡាករទី២ ដែលក្លិបមួយនេះចំណាយលុយច្រើន ដោយថ្មីៗនេះ ទើបតែទិញបានខ្សែបម្រើបារាំង Tanguy Ndombele ពីក្លិប Lyon ក្នុងតម្លៃកំណត់ត្រា៦៥លានផោន៕ធ.ដ
-
គ្រូបង្វឹក U-15 កម្ពុជា រំពឹងថា ការប្រជែងពាន AFF U-15 Championship នៅថៃ នឹងទទួលបានលទ្ធផលល្អ

លោក Inoue Kazunori គ្រូបង្វឹកក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៥ឆ្នាំកម្ពុជា រំពឹងថា ការប្រជែងពាន នៅប្រទេសថៃ នឹងទទួលបានលទ្ធផលល្អ នេះជាការបញ្ជាក់មុនចេញដំណើរ នៅព្រឹកថ្ងៃព្រហស្បត្តិនេះ ដើម្បីចូលរួមប្រកួតប្រជែងពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ AFF U-15 Championship 2019 ចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី០៩ ខែសីហាខាងមុខ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ។ បេសកកម្មនេះ ដឹកនាំដោយលោក Inoue Kazunori គ្រូបង្វឹកក្រុមជម្រើសជាតិ យុវជនអាយុក្រោម១៥ឆ្នាំកម្ពុជា និងកីឡាករ ២៣នាក់ ខណៈក្រុមU-15 កម្ពុជា ស្ថិតក្នុងពូលB ជាមួយ ក្រុមម្ចាស់ផ្ទះថៃ អូស្ដ្រាលី ម៉ាឡេស៊ី ឡាវ និងប្រ៊ុយណេ ។ នៅថ្ងៃបើកឆាកទី២៨ ខែកក្កដាចុងសប្ដាហ៍នេះ ក្រុម U-15 កម្ពុជា ត្រូវជួបក្រុមខ្លាំង U-15 អូស្ដ្រាលី ។ លោក Inoue Kazunori បានឲ្យដឹងថា…
-
កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា ត្រូវបានប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក ជឿថា កម្ពុជានឹងជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះជើងឯកពិភពលោក នាចុងឆ្នាំនេះ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដានេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និង កីឡា បានអនុញ្ញាតឲ្យលោក Claude Azema ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោកជួបសំណេះ សំណាលនៅទីស្ដីការក្រសួងអប់រំ និងបានជជែកអំពីការងារមួយចំនួន ជុំវិញការប្រកួតកីឡាប៉េតង់ជ្រើសរើស ជើងឯកពិភពលោក លើកទី១ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនាខែវិច្ឆិកា។ ក្នុងឱកាសនោះដែរ លោក Claude Azema ជឿជាក់ថា កម្ពុជានឹងទទួលបានលទ្ធផលល្អក្នុងការធ្វើម្ចាស់ផ្ទះជើងឯកពិភពលោក ដែលទើបទទួលបានសិទ្ធិលើកដំបូងក៏ដោយ។ ការថ្លែងបែបនេះ ដោយសារលោកមើលឃើញកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសហព័ន្ធកីឡាប៉េតង់កម្ពុជា បន្ទាប់ពីលោកបានធ្វើដំណើរមកកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេក ទេសនាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ក៏បានថ្លែងអំណរគុណចំពោះប្រធានសហព័ន្ធកីឡាប៉េតង់ ពិភពលោកខាងលើ ដែលផ្ដល់សិទ្ធិធ្វើម្ចាស់ផ្ទះជើងឯកពិភពលោកដល់កម្ពុជា និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ ដោយចំណាយពេលវេលាដ៏មានតម្លៃ ធ្វើដំណើរទស្សនកិច្ចជាញឹកញាប់មកកម្ពុជា ពិសេសលោកបានបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសផ្ទាល់ ដល់អាជ្ញាកណ្ដាល ចៅក្រម និងកីឡាករ-កីឡាការិនីកម្ពុជា ដើម្បីត្រៀមបំពេញភារកិច្ចក្នុងការប្រកួតជើងឯកពិភពលោកនាពេលឆាប់ៗខាងមុខទៀតផង។ …
-
CNCC ចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល២០១៩

គណៈកម្មការបាល់ទាត់ជាតិកម្ពុជា CNCC នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំការចាប់ឆ្នោតជ្រើសរើសគូប្រកួតដល់ក្រុមជ័យលាភីទាំង៨ នៅព្រឹកថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅសាលពហុកីឡដ្ឋានជាតិ ដែលក្រុមទាំង៨នេះ បានយកឈ្នះលើគូប្រកួតរៀងៗខ្លួន កាលពីពេល កន្លងទៅ នៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល២០១៩។ លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិនៃគណៈកម្មការបាល់ទាត់ជាតិកម្ពុជា CNCC ដែលចូលរួម ចាប់ឆ្នោត គូប្រកួតសម្រាប់ការប្រកួតបន្ត នៅវគ្គ៨ក្រុមចុងក្រោយ ឬវគ្គ១/៤នេះ ក្នុងនោះក្រុមសូលទីឡូ ប៉ះ បឹងកេត, ក្រុមការពារម្ចាស់ជើងឯក ក្រសួងការពារជាតិ ប៉ះ ភ្នំពេញក្រោន, វិសាខា ប៉ះ គីរីវង់សុខសែនជ័យ ខណៈព្រះខ័នរាជស្វាយរៀង ប៉ះ អង្គរថាយហ្គឺរ ដោយការប្រកួតនៅជើងទី១ នឹងប្រព្រឹត្តទៅ ថ្ងៃទី០៧ និង០៨ ខែសីហា ហើយនៅជើងទី២នឹងធ្វើឡើងពីថ្ងៃទី២១ ដល់ទី២២ ខែសីហា ឆ្នាំ២០១៩ ដើម្បីស្វែងរកក្រុមខ្លាំងៗ ចំនួន៤ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាពេលខាងមុខ។ …
-
ក្លិបសារិកាព្រៃ Newcastle នាំយកកីឡាករថ្មី បំបែកតម្លៃកំណត់ត្រាក្លិប

ក្លិប Newcastle United បានទិញខ្សែប្រយុទ្ធជនជាតិប្រេស៊ីល Joelinton ពីក្លិប Hoffenheim បំបែកកណត់ត្រាក្លិប ក្នុងតម្លៃ៤០លានផោន។ គួរម្លឹកថា តំណត់ត្រាចាស់របស់ Newcastle ចំណាយត្រឹមតែ២០លានផោនប៉ុណ្ណោះ ពេលទិញកីឡាករសញ្ជាតិប៉ារ៉ាហ្កាយ Miguel Almiron ពីក្លិបអាម៉េរិក ក្នុងឆ្នាំ២០១៩។ កីឡាករវ័យ២២ឆ្នាំ បានចុះកិច្ចសន្យា៦ឆ្នាំជាមួយ Newcastle បន្ទាប់ពីចំណាយពេលនៅក្លិបអូទ្រីស Rapid Wien ជាលក្ខណៈខ្ចីជើងរយពេល២ឆ្នាំ។ សូមបញ្ជាក់ថា Joelinton បង្ហាញខ្លួន៣៥លើកឲ្យ Hoffenheim ក្នុងរដូវកាល ២០១៨-១៩ និងរកបាន៧គ្រាប់ ក្នុងក្របខ័ណ្ឌ Bundesliga មុនផ្ទេរមកអាល្លឺម៉ង់ ក្នុងឆ្នាំ២០១៥ ពីក្លិប Sport Recife ក្នុងប្រទេសប្រេស៊ីល នឹងក្លាយជាសមាជិកថ្មីទី១ របស់លោក Steve Bruce បន្ទាប់ពីចូលកាន់តំណែង ជំនួសលោក Rafael Benitez៕ធ.ដ
-
ខ្សែបម្រើស្លាប Hudson-Odoi បានសម្រេចតកុងត្រាថ្មីជាមួយ Chelsea

ខ្សែបម្រើស្លាប Callum Hudson-Odoi ទទួលបានថ្លៃពលកម្មជាង១០០,០០០ផោន ក្នុងមួយសប្ដាហ៍ ជាមួយនឹងកិច្ចសន្យាថ្មី៥ឆ្នាំ ជាមួយ Chelsea។ កីឡាករវ័យសញ្ជាតិអង់គ្លេស រូបនេះ ធ្លាប់បានដាក់លិខិតសុំផ្ទេរចេញ ក្នុងខែមករា ឆ្នាំ២០១៩ ស្របពេល Bayern Munich ចង់បាន។ កីឡាករឆ្នើមវ័យ១៨ឆ្នាំរូបនេះ បានយល់ព្រមបោះបង់ទៅចូលរួម Bayern ហើយនៅបន្តជាមួយ Chelsea ក្រោមការដឹកនាំអ្នកចាត់ការថ្មី Frank Lampard បានជំរុញទឹកចិត្តឱ្យនៅ Stamford Bridge បន្ត និងបានច្រានចោលសំណើ៣៥លានផោនរបស់ Bayern ផងដែរ ។ សូមបញ្ជាក់ថា កីឡាករ Callum Hudson-Odoi បានបង្ហាញខ្លួន២៤លើក ក្រោមការដឹកនាំពីលោក Maurizio Sarri ហើយរកបាន៥គ្រាប់ រដូវកាលមុន៕ធ.ដ
-
អ្នកប្រដាល់រុស្សីម្នាក់ស្លាប់ ក្រោយរងកណ្តាប់ដៃពីគូប្រកួតចំក្បាលច្រើន

អ្នកប្រដាល់សកលរុស្សី Dadashev រហ័ស្សនាម Mad Max បានបាត់បង់ជីវិត បន្ទាប់ពីរងបញ្ហាហូរឈាមក្នុងខួរក្បាល បន្ទាប់ពីប្រកួតជាមួយអ្នកប្រដាល់ព័រតូរីកូ ម្នាក់នៅរដ្ឋ Maryland សហរដ្ឋអាម៉េរិក។ កីឡាកររុស្សី Maxim Dadashev វ័យ២៨ឆ្នាំ បានធ្វើការវះកាត់ នៅខួរខាងស្ដាំនៃលលាដ៍ក្បាលរបស់គេ បន្ទាប់ពីប្រកួតកាលពីសប្តាហ៍កន្លងទៅ និងបានស្លាប់កាលពីថ្ងៃអង្គារម្សិលមិញ។ អ្នកប្រដាល់វ័យ២៨ឆ្នាំ បាត់បង់ស្មារតី បន្ទាប់ត្រូវជាច្រើនដៃ របស់កីឡាករ Subriel Matias ដែលធ្វើឡើងនៅ GM National Harbor។ គួរម្លឹកថា កីឡាករ Maxim Dadashev រហស្សនាម Mad Max ត្រូវបានគ្រូបង្វឹកបង្ខំចិត្តបញ្ឈប់ការប្រកួតនៅទឹកទី១១ ក្រោយត្រូវកណ្តាប់ដៃចំក្បាលជាច្រើនពីគូប្រកួត៕ធ.ដ