Category: កីឡា

  • វិស័យឯកជនតែងតែបានសហការក្នុងការបំផុសវិស័យកីឡាទៅក្នុងស្រទាប់យុវជន ដោយបង្កើតនូវព្រឹត្តិការណ៍កីឡា និងកៀរគរឱ្យមានការចូលរួមពីមហាជន

    វិស័យឯកជនតែងតែបានសហការក្នុងការបំផុសវិស័យកីឡាទៅក្នុងស្រទាប់យុវជន ដោយបង្កើតនូវព្រឹត្តិការណ៍កីឡា និងកៀរគរឱ្យមានការចូលរួមពីមហាជន

    ភ្នំពេញ៖ បច្ចុប្បន្នវិស័យកីឡានៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងមានការអភិវឌ្ឍរីកចម្រើន និងទទួលបានការគាំទ្រ ក្នុងនោះអត្តពលិកកម្ពុជាដណ្តើមបានមេដាយលើឆាកជាតិ-អន្តរជាតិ ជាបន្តបន្ទាប់គួរជាទីមោទនៈ។ ជាក់ស្តែងកីឡាបាល់ទាត់ គឺមានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់យុវជន មហាជន ជាមួយគ្នានោះ វិស័យឯកជនក៏បានសហការក្នុងការបំផុសវិស័យកីឡា ដោយបង្កើតនូវព្រឹត្តិការណ៍កីឡា និងកៀរគរឱ្យមានការចូលរួមមហាជន។ ទីលានបាល់ទាត់ដំរីសបានបើកនូវព្រឹត្តិការណ៍នៃការប្រកួតដណ្តើមពានរង្វាន់របស់ខ្លួន ប្រចាំឆ្នាំ២០១៩ ដោយមានក្រុមចូលរួមប្រកួតប្រជែងចំនួន១២ក្រុម គឺក្រុមBlue Dragon ក្រុមKhmer United A ក្រុម Khmer United B ក្រុម Youth whatvarin ក្រុម Rita FT ក្រុម ក្រុម Kw Khmer real estate ក្រុម Bassac ក្រុម Sakura ក្រុម Turtle ក្រុមFun sport ក្រុម Sniper និងក្រុមRFL។លោក ឯក សុវណ្ណដា អ្នករៀបចំការប្រកួតបានឱ្យដឹងថា ទីលានបាលទាត់ដំរីស បានរៀបចំការប្រកួតនេះឡើងរយៈពេលជិត១០ឆ្នាំមកហើយ ក៏ទទួលបានការគាំទ្រពីសំណាក់យុវជន…

  • ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក បានមកដល់កម្ពុជា ដើម្បីពិនិត្យការរៀបចំធ្វើ ជាម្ចាស់ការប្រកួតជើងឯកយុវជន

    ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក បានមកដល់កម្ពុជា ដើម្បីពិនិត្យការរៀបចំធ្វើ ជាម្ចាស់ការប្រកួតជើងឯកយុវជន

    លោក Claude Azema ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក បានមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការស្វាគមន៍ពីឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អ៊ុក សិទ្ធជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡា និងមន្រ្តីសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា ដើម្បីពិនិត្យការរៀបចំធ្វើជាម្ចាស់ការប្រកួតជើងឯកយុវជន ពិភពលោក នាពេលខាងមុខនេះ។ ក្នុងឱកាសទទួលស្វាគមន៍លោក Claude Azema នោះ ឯកឧត្តម ប៊ូ ជុំសេរី បានសម្តែងក្តីសប្បាយរីករាយ ចំពោះវត្តមានរបស់ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក ដែលតែងតែជួយជ្រោមជ្រែង ដល់កម្ពុជា ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៩ ពីព្រោះការធ្វើជាម្ចាស់ផ្ទះនាពេលនេះ ជាការលើកមុខលើកមាត់របស់កម្ពុជា លើឆាកអន្តរជាតិ ដែលសហព័ន្ធអន្តរជាតិផ្តល់សិទ្ធិជូនកម្ពុជា ក្នុងការរៀបចំការប្រកួតកម្រិតពិភពលោក ជាលើកដំបូងបែបនេះ។ ឯកឧត្តមបានចាត់ទុកថា នេះគឺជាភារកិច្ចដ៏ធំធេង ដែលគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ រួមទាំងសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា ត្រូវខិតខំរួមគ្នា ដើម្បីសម្រេចបាននូវលទ្ធផលជាផ្លែផ្កា នៅក្នុងកម្រិតពិភពលោកនេះ។ គួររំលឹកថា លោក Claude AZEMA ធ្លាប់មកកម្ពុជា៣លើករួចមកហើយ…

  • Xavi ដឹកនាំ Al Sadd ប្រកួតដំបូងជាមួយនឹងក្លិបលីគលំដាប់ទី៤ នៅអេស្ប៉ាញ

    Xavi ដឹកនាំ Al Sadd ប្រកួតដំបូងជាមួយនឹងក្លិបលីគលំដាប់ទី៤ នៅអេស្ប៉ាញ

    អតីតវីរបុរសរបស់ FC Barcelona លោក Xavi ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាគ្រូបង្គោលក្លិប Al Sadd SC សមាជិកលីគកំពូលកាតា ក្នុងដំណើរ Pre-Season នៅលើទឹកដីប្រទេសអេស្ប៉ាញ។ Xavi ដឹកនាំក្លិបលើកដំបូង នៅលើទីលានប្រកួតដំបូង ក្នុងអាជីពថ្មីរបស់ខ្លួនផងដែរ ប៉ុន្តែបានត្រឹមលទ្ធផល ១:១ ជាមួយក្លិប Palamos CF ដែលជាក្លិបលេងនៅក្របខ័ណ្ឌលីគលំដាប់ទី៤ ប្រទេសអេស្ប៉ាញ។ នៅវគ្គទី១ ក្រុមទាំង២រក្សាលទ្ធផលស្មើរគ្នា  ប៉ុន្តែឈានដល់វគ្គទី២ ក្រុមម្ចាស់ផ្ទះបានរកគ្រាប់បាល់ នៅនាទី៧៥ ប៉ុន្តែកីឡាករ Nam Tae-Hee ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង រកបាន១គ្រាប់សងមកវិញនៅនាទី៨៥ ឲ្យក្រុម Xavi ហើយលទ្ធផលនេះបន្តដល់បញ្ចប់ការប្រកួត។ គួរបញ្ជាក់ថា ក្នុងដំណើរ Pre-Season ទៅកាន់ប្រទេសអេស្ប៉ាញលើកនេះ ក្លិប Al Sadd SC នៅសល់២ប្រកួតទៀត ដែលត្រូវជួប UE Olot (លីគទី៣ អេស្ប៉ាញ) និង CE…

  • កាំភ្លើងធំ Arsenal ខ្ចីជើងខ្សែបម្រើ Dani Ceballos ពី Real ដើម្បីជំនួស Ramsey

    កាំភ្លើងធំ Arsenal ខ្ចីជើងខ្សែបម្រើ Dani Ceballos ពី Real ដើម្បីជំនួស Ramsey

    ក្លិបកាំភ្លើងធំ Arsenalបានចុះកុងត្រាខ្ចីជើង ខ្សែបម្រើរបស់ Real Madrid កីឡាករ Dani Ceballos រយៈពេលមួយឆ្នាំ។ កីឡារកឆ្នើមវ័យ២២ឆ្នាំ បានបង្ហាញខ្លួន៥៦ប្រកួត ឲ្យ Real Madrid ចាប់តាំងពីផ្ទេរកាលពីឆ្នាំ២០១៧ ប៉ុន្តែរូបគេត្រូវបានទាក់ទងពីក្លិប Arsenal និង Spurs ក្នុងរដូវក្ដៅនេះ។ អតីតកីឡាកររបស់ Real Betis រូបនេះ ត្រូវជំនួសកន្លែង Aaron Ramsey ដែលបានចាកចេញទៅ Juventus។ សូមបញ្ជាក់ថា ក្លិបកាំភ្លើងធំ ត្រៀមជិតទិញបានខ្សែការពារកណ្ដាល William Saliba វ័យ១៨ឆ្នាំ របស់ក្រុម Saint-Etienne ក្នុងតម្លៃខ្លួនប្រមាណ២៧លានផោន៕ធ.ដ

  • សហព័ន្ធបាល់បោះកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុនចិន រយៈពេល១ឆ្នាំ ក្នុងទំហំទឹកប្រាក់៣២០០០ ដុល្លា ដើម្បីរួមចំណែកអភិវឌ្ឍន៍កីឡាបាល់បោះ

    សហព័ន្ធបាល់បោះកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុនចិន រយៈពេល១ឆ្នាំ ក្នុងទំហំទឹកប្រាក់៣២០០០ ដុល្លា ដើម្បីរួមចំណែកអភិវឌ្ឍន៍កីឡាបាល់បោះ

    សហព័ន្ធកីឡាបាល់បោះកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នារយៈពេល១ឆ្នាំ ជាមួយក្រុមហ៊ុន Yuetai របស់ចិន ក្នុងទំហំទឹកប្រាក់៣២០០០ដុល្លា ដល់សហព័ន្ធដើម្បីជួយជម្រុញការអភិវឌ្ឍកីឡាបាល់បោះ នៅកម្ពុជា ។ កិច្ចព្រមព្រៀងសហការភាពជាដៃគូនេះ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា និងលោក សំ យ៉ាង អគ្គនាយកក្រុមហ៊ុន Yuetai នាល្ងាចម្សិលមិញ នៅទីលានបាល់បោះ នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។ ឯកឧត្តម អ៊ុក សិទ្ធិជាតិ បញ្ជាក់ថា សុពលភាពនៃការឧបត្ថម្ភនេះ គឺមានរយៈពេល១ឆ្នាំ ដោយគិត ចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។ ឯកឧត្តម បញ្ជាក់ទៀតថា ទំហំទឹកប្រាក់ចំនួន៣២០០០ដុល្លារនេះ ប្រើប្រាស់ទៅលើគម្រោងចំនួន២ធំៗ គឺថវិកាចំនួន២ម៉ឺនដុល្លារ ឧបត្ថម្ភការប្រកួតលីគបាល់បោះ ប្រចាំឆ្នាំ និង១២០០០ដុល្លារ ឧបត្ថម្ភចំពោះក្រុមជម្រើសជាតិ និងក្រុមថ្នាល សម្រាប់ការប្រកួតផ្សេងៗដែលជាគម្រោងរៀបចំរបស់សហព័ន្ធ ។ លោក…

  • យុវជនពីររូប ត្រូវបានមន្រ្តីសហព័ន្ធខ្មែរកីឡាទោចក្រយានកម្ពុជាសម្លឹងឃើញ ក្រោយបញ្ចប់ការប្រណាំងជុំទី៣

    យុវជនពីររូប ត្រូវបានមន្រ្តីសហព័ន្ធខ្មែរកីឡាទោចក្រយានកម្ពុជាសម្លឹងឃើញ ក្រោយបញ្ចប់ការប្រណាំងជុំទី៣

    ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ ដែលគេប្រសិទ្ធនាមថា Cambodia MTB Series 2019 ដែលដំណើរការប្រកួតសរុបចំនួន៥ជុំ ធ្វើនៅទីតាំងផ្សេងគ្នា បានបញ្ចប់ជុំទី៣ហើយ នៅទីតាំងភ្នំជៀល ខេត្តកំពង់ស្ពឺ ដោយមន្រ្តីជាន់ខ្ពស់របស់សហព័ន្ធកីឡាខ្មែរទោចក្រយាន អះអាងថា ការប្រកួតប្រជែងបានបញ្ចប់ទៅដោយជោគជ័យ និងការទាក់ទាញកាន់តែខ្លាំង។ លោក ព្យែ អ៊ីវ ការទ្រី អគ្គលេខាធិការរងសហព័ន្ធកីឡាខ្មែរទោចក្រយានកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ឆ្លងកាត់៣ជុំកន្លងទៅ ដែលធ្វើនៅរាជធានីភ្នំពេញ ខេត្តកែប និងខេត្តកំពង់ស្ពឺនេះ សហព័ន្ធបានសម្លឹងឃើញយុវជនពីររូបហើយ ត្រៀមជ្រើសរើសមកបំប៉ន់ហ្វឹកហាត់បន្ថែម ត្រៀមប្រកួតតំណាងឲ្យកម្ពុជា នៅក្រៅប្រទេស ដូចជា ស៊ីហ្គេម នៅចុងឆ្នាំ២០១៩ នាប្រទេសហ្វីលីពីនខាងមុខនេះជាដើម ។ ដោយឡែកតំណាង ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ លោក អ៊ុ វណ្ណៈ បានលើកឡើងថា ការចូលរួមឧបត្ថម្ភរបស់វីតាល់ ក្នុងព្រឹត្តិការណ៍ប្រណាំងកង់ភ្នំនេះ បានធ្វើឡើងក្នុងគោលបំណង ដើម្បីរួមចំណែកលើកស្ទួយបំផុសឲ្យវិស័យកង់ភ្នំ នៅកម្ពុជាឲ្យរីកចម្រើន ពិសេសបង្កើនការបំផុសឲ្យប្រជាពលរដ្ឋងាកមកចាប់អារម្មណ៍លេងកីឡាដើម្បីសុខភាព។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ Cambodia…

  • Everton កំពុងចង់ទិញផ្តាច់ Zouma ពី Chelsea

    Everton កំពុងចង់ទិញផ្តាច់ Zouma ពី Chelsea

    ខ្សែការពារកណ្តាល Kurt Zouma របស់ក្លិបតោខៀវ Chelsea កំពុងក្លាយជាគោលដៅរបស់ក្លិប Everton ក្នុងការទិញផ្តាច់ បន្ទាប់ពីបានខ្ចីជើង១រដូវកាលមុនមក។ មិនត្រឹមតែខាងក្លិប Everton ចង់ទិញយកនោះទេ សូម្បីសាមីកីឡាករផ្ទាល់ ក៏ប្រហែលជាមានចេតនាចង់ចាកចេញពី Stamford Bridge ទៅទីនោះផងដែរ ដើម្បីធានាកៅអីជម្រើសដំបូងរបស់រូបគេ ខណៈរដូវកាលមុនត្រូវបានខ្ចីជើង១រដូវកាល បានបង្ហាញខ្លួនសរុបរហូតដល់៣៦លើកឯណោះ។ តែពេលនេះអ្នកចាត់ការទូទៅថ្មីរបស់ក្លិប Chelsea លោក Frank Lampard បានលើកឡើងថា៖ ខ្ញុំចង់ឲ្យរូបគេ (Zouma) ស្នាក់នៅទីនេះ។ ពួកយើងគឺត្រូវការប្រកួតប្រជែងក្នុងតំបន់ខ្សែការពារនេះ ដែលសមាជិកក្នុងតំណែងនេះត្រូវតែប្រជែងគ្នាក្នុងនាមជាក្រុមមួយ។ ខ្ញុំដឹងថា Zouma បានមានរដូវកាលមួយដ៏ល្អជាមួយ Everton ដូច្នេះបានជាគេចង់ទៅទីនោះ។ តែគេគឺជាកីឡាករ Chelsea ដូច្នេះគឺខ្ញុំចង់ឲ្យគេនៅជួយពួកយើង។ គួរឲ្យដឹងថា បច្ចុប្បន្ននៅតំបន់ខ្សែការពារកណ្តាលរបស់ក្លិបជើងឯក Europa League នេះរួមមានខ្សែការពារល្អៗជាច្រើនរូបដូចជា David Luiz, Andreas Christensen និង Antonio Rudiger ជាដើម៕ធ.ដ …

  • អ្នកចាំទី David De Gea ចង់ក្លាយជាប្រធាននៅ Man Utd រដូវកាលថ្មី បន្ទាប់ពីការចាកចេញរបស់ Antonio Valencia

    អ្នកចាំទី David De Gea ចង់ក្លាយជាប្រធាននៅ Man Utd រដូវកាលថ្មី បន្ទាប់ពីការចាកចេញរបស់ Antonio Valencia

    បន្ទាប់ពីការចាកចេញរបស់ Antonio Valencia បច្ចុប្បន្ន លោក Ole Gunnar Solsjkaer ក៏មិនទាន់សម្រេចចិត្ត និងបញ្ជាក់អំពីអ្នកស្នងតំណែងប្រធានក្រុមថ្មីរបស់ Manchester United នោះទេ។ ពាក់ព័ន្ធនឹងតំណែងសំខាន់លើទីលានមួយនេះ បើសង្កេតក្នុងសមាជិកកីឡាកររបស់ក្លិបម្ចាស់កីឡដ្ឋាន Old Trafford សព្វថ្ងៃ សង្កេតឃើញថាអ្នកចាំទីអេស្ប៉ាញ David De Gea គឺជាបេសក្ខភាពគួរចាប់អារម្មណ៍ ក៏ព្រោះតែរយៈពេលនៃការស្នាក់នៅទីនេះយូរមកហើយផងដែរ។ ក្នុងកិច្ចសម្ភាសន៍ជាមួយ Fox Sports Asia នៅឯប្រទេសសិង្ហបុរី David De Gea  បានឲ្យដឹងថា៖ ជាការពិត! ខ្ញុំធ្លាប់កាន់តំណែងប្រធានក្រុមក្នុងការប្រកួតមួយចំនួនកាលពីមុនៗមក។ វាគឺអស្ចារ្យខ្លាំងណាស់ សម្រាប់កីឡាករគ្រប់រូបដែលអាចទទួលតំណែងប្រធានក្រុមលើទីលានឲ្យក្លិបដូចជា Manchester United។ ដូច្នេះខ្ញុំក៏អ៊ីចឹងដែរ ខ្ញុំពិតជាសប្បាយចិត្តបើទទួលតំណែងជាប្រធានក្រុមនេះ។ នេះគឺជារដូវកាលទី៩របស់ខ្ញុំនៅជាមួយ Manchester United វាគឺមានរយៈពេលយូរណាស់មកហើយ។ ខ្ញុំគិតថាខ្លួនឯង គឺសាកសមទទួលតំណែងនេះ ព្រោះពេលនេះខ្ញុំគឺជាកីឡាករតែម្នាក់ដែលមានបទពិសោធន៍ និងជាកីឡាករចាស់ជាងគេនៅក្នុងក្រុម៕ធ.ដ

  • កម្ពុជាមិនទាន់បានមេដាយ ខណៈការប្រកួតកីឡាសិស្សអាស៊ាន នៅប្រទេសឥណ្ឌូណេស៊ី នៅសល់តែរយៈពេល៣ថ្ងៃទៀតប៉ុណ្ណោះ

    កម្ពុជាមិនទាន់បានមេដាយ ខណៈការប្រកួតកីឡាសិស្សអាស៊ាន នៅប្រទេសឥណ្ឌូណេស៊ី នៅសល់តែរយៈពេល៣ថ្ងៃទៀតប៉ុណ្ណោះ

    ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៨ ដល់ថ្ងៃទី២១ កក្កដានេះ ការប្រកួតកីឡាសិស្សអាស៊ាន ASEAN School Games លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី អត្តពលិកកម្ពុជា មិនទាន់អាចដណ្តើមបានមេដាយបាន១គ្រឿងនៅឡើយទេ ខណៈម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ដណ្តើមបានមេដាយមាស១៦គ្រឿងហើយ។ ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដណ្ដើមបានមេដាយសរុប៣៦គ្រឿង ក្នុងនោះមេដាយមាស១៦ ប្រាក់១០ និងសំរឹទ្ធិ១០ តាមពីក្រោយដោយអត្តពលិកថៃ ដណ្ដើមបានមេដាយសរុប ៣៨គ្រឿង មានមេដាយមាស ១២ ប្រាក់១៣ និងសំរឹទ្ធិ១៣ ខណៈម៉ាឡេស៊ី ឈរលេខ៣ មានមេដាយសរុប ២៨គ្រឿង គឺមានមេដាយមាស៨ ប្រាក់១២ និងសំរឹទ្ធិ៨។ ចំពោះ៣ប្រភេទកីឡារបស់កម្ពុជា សុទ្ធតែទទួលលទ្ធផលមិនបានល្អ ដូចជាកីឡាហែលទឹក៖ កីឡាករ អ៊ូង លីហេង ប្រកួតលើវិញ្ញាសា ២០០ម៉ែត្ររបៀបហែលកង្កែបផ្តាច់ព្រ័ត្រ ទទួលបានលេខ៨ និងកីឡាការិនី កាំង មុយនីន ប្រកួតលើវិញ្ញាសា ២០០ម៉ែត្រ ហែល ៤របៀបឯកត្តជនផ្តាច់ព្រ័ត្រ ទទួលបានលេខ៧។ ចំណែកកីឡាករអត្តពលកម្ម៖…

  • កីឡាការិនី ហេង បរមី សន្យាថានឹងខិតខំឲ្យអស់ពីសមត្ថភាពតំណាងឲ្យកម្ពុជា ក្នុងការដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅហ្វីលីពីន

    កីឡាការិនី ហេង បរមី សន្យាថានឹងខិតខំឲ្យអស់ពីសមត្ថភាពតំណាងឲ្យកម្ពុជា ក្នុងការដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅហ្វីលីពីន

    ក្រោយពីផ្តល់ទំនុកចិត្តពីសហព័ន្ធកីឡាវូស៊ូ កីឡាការិនី វ័យក្មេងសម្បុរស្រអែមរូបស្រស់ ហេង បរមី ត្រូវបានជ្រើសរើសតំណាងកម្ពុជាទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩ខាងមុខ ប៉ុន្តែនាងមិនហ៊ានសង្ឃឹមទុកជាមុនថា ការចេញទៅលើកដំបូងនេះ ទទួលបានលទ្ធផលកម្រិតណានោះទេ តែនាងសន្យាថា នឹងខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាពដែលអាចធ្វើទៅបាន។ ការសន្យារបស់កីឡាការិនី ហេង បរមី យ៉ាងដូច្នេះ ក្នុងឱកាសដែលកំពុងធ្វើការហ្វឹកហាត់ពង្រឹងសមត្ថភាព បច្ចេកទេស នៅក្នុងបរិវេណវិទ្យាល័យបាក់ទូក។ កីឡាការិនីដែលមានវ័យ២០ឆ្នាំរូបនេះ បានឲ្យដឹងថា ដោយមានចិត្តស្រលាញ់ និងចូលចិត្តក្បាច់គុណតាំងពីក្មេងមក នាងក៏សម្រេចចិត្តសុំម្តាយចូលហ្វឹកហាត់ប្រភេទកីឡានេះ ហើយចាប់យកវិញ្ញាសាប្រយុទ្ធទៀតផង។ សូមបញ្ជាក់ថា ហេង បរមី ជាកីឡាការិនី វ៉ូសូ ប្រភេទវិញ្ញាសាប្រយុទ្ធ ដែលត្រូវតំណាងឲ្យកម្ពុជា ទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩ខាងមុខ៕ធ.ដ