Category: កីឡា

  • កីឡាករសំខាន់៦នាក់ ត្រូវបាន Barcelona ដាក់ឲ្យក្លិប PSG រើសយក២ ដើម្បីផ្ទេរយក Neymar មកវិញ

    កីឡាករសំខាន់៦នាក់ ត្រូវបាន Barcelona ដាក់ឲ្យក្លិប PSG រើសយក២ ដើម្បីផ្ទេរយក Neymar មកវិញ

    កីឡាករសំខាន់៦នាក់ ត្រូវបាន Barcelona ដាក់ឲ្យក្លិប PSG រើសយក២ រួមជាមួយទឹកប្រាក់៩០លានផោន ដើម្បីផ្ទេរយក Neymar មកវិញ។ ក្លិបអ្នកមានបុណ្យ បានបង្ហាញបញ្ជីកីឡាករចំនួន៦រូបទៅកាន់ក្លិបបារាំង PSG ដើម្បីរើស២នាក់ សម្រាប់លក្ខខណ្ឌផ្ទេរមួយនេះ។ ក្នុងនោះមាន កីឡាករ Nelson Semedo, Ivan Rakitic Philippe Coutinho, Ousmane Dembele និង Malcom ខណៈកីឡាករមួយរូបទៀត មិនទាន់ដឹងឈ្មោះនៅឡើយ។ រម្លឹកថា Neymar បានប្រាប់ នាយកផ្នែកកីឡាកររបស់ PSG ថា គេមិនចង់បន្តនៅជាមួយក្លិបទៀតទេ បូករួមទាំងមិនចូលហ្វឹកហាត់ផងដែរ។ ការចង់ចាកចេញរបស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានក្លិបអ្នកមានបារាំង ត្រូវកំណត់លក់១៩៨លានផោន ដូចកាលដែលទិញ ក្នុងឆ្នាំ២០១៧។ គួរបញ្ជាក់ថា ក្លិប Barcelona មិនចង់ចំណាយប្រាប់ច្រើនបន្ថែមទៀត ព្រោះអាចខុសច្បាប់តុល្យភាពហិរញ្ញវត្ថុរបស់ UEFA ទើបជ្រើសរើសប្តូរកីឡាករ២រូប និងដាក់សំណើតម្លៃទាប ដោយសារក្លិបទើបតែទិញ…

  • អាស៊ីអឺរុប ត្រៀមកីឡាពីររូប ចូលរួមព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរ ឆ្នាំ២០១៩ នៅដើមខែក្រោយ

    អាស៊ីអឺរុប ត្រៀមកីឡាពីររូប ចូលរួមព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរ ឆ្នាំ២០១៩ នៅដើមខែក្រោយ

    អត្តពលិកអាស៊ីអឺរុប ពីររូប ត្រៀមចូលរួមព្រឹត្តិការណ៍ប្រណាំងម៉ារ៉ាតុង Full Marathon ចក្រភពខ្មែរ លើកទី៦ ឆ្នាំ២០១៩ ដែលនឹងចូលមកដល់នាថ្ងៃទី៤ ខែសីហាខាងមុខ នៅតំបន់អង្គរ ខេត្តសៀមរាប នេះបើតាមការបញ្ជាក់របស់ លោក ពៅ ហុក គ្រូបង្វឹកកីឡាសកលវិទ្យាល័យអាស៊ីអឺរុប។ លោក ពៅ ហុក បានបញ្ជាក់ថា សកលវិទ្យាល័យអាស៊ីអឺរុប បានបញ្ជូនកីឡាករពីរនាក់ ចូលរួមព្រឹត្តិការណ៍ខាងលើ ក្នុងនោះ កីឡាករ ម៉ា វីរូ លេងវិញ្ញាសា២១គីឡូម៉ែត្រ និងកីឡាករ វ៉ាន់ ភារ៉ា លេងវិញ្ញាសា១០គីឡូម៉ែត្រ។ លោកគ្រូបង្វឹករូបនេះ អះអាងទៀតថា លើកនេះក៏ដូចជាបណ្តាឆ្នាំមុនៗដែរ អាស៊ីអឺរ៉ុប តែងតែយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងក្រោមការជំរុញ ពីឯកឧត្តម ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាល សកលវិទ្យាល័យអាស៊ីអឺរ៉ុប ដើម្បីលើកទឹកចិត្តដល់អត្តពលិករបស់ខ្លួន។ លោក ពៅ ហុក បន្តថា គោលបំណងរបស់សកលវិទ្យាល័យអាស៊ីអឺរ៉ុប គឺដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡានានា…

  • Zlatan Ibrahimovic មានគម្រោងវិលត្រឡប់ទៅ Ajax វិញ ពេលចូលនិវត្តន៍

    Zlatan Ibrahimovic មានគម្រោងវិលត្រឡប់ទៅ Ajax វិញ ពេលចូលនិវត្តន៍

    ខ្សែប្រយុទ្ធ ដែលជោគជ័យច្រើនតំបន់អឺរ៉ុប និងបច្ចុប្បន្នកំពុងលេងនៅសហរដ្ឋអាមេ៉រិក កីឡាករ Zlatan Ibrahimovic បានបង្ហើបគម្រោងក្រោយចូលនិវត្តន៍ នឹងត្រឡប់ទៅក្លិប ហូឡង់ Ajax វិញ ក្នុងតំណែងនាយកណាមួយ ក្នុងក្លិបថែមទៀត។ សូមរម្លឹកថា ខ្សែប្រយុទ្ធកម្ពស់ខ្ពស់ វ័យ៣៧ឆ្នាំខាងលើធ្លាប់លេង នៅ Ajax ៣រដូវកាល  ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៥ ជួយឲ្យក្លិបឈ្នះជើងឯកលីគកំពូលហូឡង់២ឆ្នាំជាប់គ្នា មុនទៅចូលរួម Juventus។ ថ្លែងក្នុងកិច្ចសម្ភាសន៍មួយ Zlatan Ibrahimovic បាននិយាយថា រូបគេអាចនឹងត្រឡប់ទៅក្លិបណាមួយ ដែលខ្ញុំធ្លាប់ធ្វើការពីមុន។ ជាមួយនឹងតំណែង ក្នុងតួនាទីជានាយក នៅក្លិប Ajax ។ គួរបញ្ជាក់ថា បច្ចុប្បន្ននៅក្លិប Ajax មានតំណែងនាយកដល់ទៅ៤រួមមាន នាយកប្រតិបត្តិទូទៅ ដែលជាតំណែងរបស់អតីតវីរបុរស Man Utd នោះគឺ Edwin van der Sar និងមានទៀតដូចជា នាយកហិរញ្ញវត្ថុ នាយកទីផ្សារ និងនាយកបច្ចេកទេស៕ធ.ដ …

  • ក្លិប Inter Milan ទម្លាក់លុយត្រៀមទិញ Lukaku ដើម្បីត្រៀមជំនួសខ្សែប្រយុទ្ធ Icardi

    ក្លិប Inter Milan ទម្លាក់លុយត្រៀមទិញ Lukaku ដើម្បីត្រៀមជំនួសខ្សែប្រយុទ្ធ Icardi

    លោក Antonio Conte អ្នកចាត់ការថ្មី ក្លិប Inter Milan បានដាក់គោលដៅផ្ទេរយកកីឡាករ Lukaku នៅរដូវក្តៅនេះ ដើម្បីដឹកនាំតំបន់ប្រយុទ្ធ។ ក្លិប Inter Milan បានដាក់សំណើផ្ទេរ ៦០លានផោន សម្រាប់ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្លិប Manchester United ប៉ុន្តែត្រូវបានក្លិបបិសាចក្រហម ច្រានចោលសំណើដំបូង ដែលចង់ខ្ចីជើងរយៈពេលពីរឆ្នាំ។ ការចង់បាន Lukaku ស្របពេលដែល ខ្សែប្រយុទ្ធ Mauro Icardi ចង់ចាកចេញ។ គួរម្លឹកថា ក្លិប Man Utd ទាមទារ ៨០លានផោន សម្រាប់កីឡាករបែលហ្ស៊ិករូបនេះ វាស្មើនឹងការផ្ទេរ Lu keku ពីក្លិប Everton កាលពីខែកក្កដា ឆ្នាំ២០១៧។ សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer កីឡាករ…

  • នីហ្សេរីយ៉ា ដណ្តើមបានលេខ៣ ពានប្រចាំទ្វីបអាហ៊្វ្រិក Africa Cup of Nations ឆ្នាំ២០១៩

    នីហ្សេរីយ៉ា ដណ្តើមបានលេខ៣ ពានប្រចាំទ្វីបអាហ៊្វ្រិក Africa Cup of Nations ឆ្នាំ២០១៩

    ក្រុមជម្រើសជាតិនីហ្សេរីយ៉ា ដណ្តើមបានលេខ៣ ពានប្រចាំទ្វីបអាហ៊្វ្រិក Africa Cup of Nations ឆ្នាំ២០១៩ ក្រោយយកឈ្នះ ជម្រើសជាតិទុយណេស៊ី លទ្ធផល ១ទល់០ ។ មួយគ្រាប់ក្រុមនីហ្សេរីយ៉ា ធ្វើសម្រេចដោយខ្សែប្រយុទ្ធ Odion Ighalo នៅនាទីទី៣  និងជាបេក្ខាភាពកីឡាកររកគ្រាប់បាល់ច្រើនជាងគេប្រចាំព្រឹត្តិការណ៍នេះផងដែរ។ សូមបញ្ជាក់ថា ចំណែកការប្រកួតវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations ឆ្នាំ២០១៩ នឹងធ្វើឡើង នៅអាធ្រាតយប់នេះ រវាង សេណេហ្កាល់ និងអាល់ហ្សេរី៕ធ.ដ

  • អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា វាយតម្លៃខ្ពស់ចំពោះសមទ្ធិផល ដែលអត្តពលិកជនពិការកម្ពុជាប្រជែងបានមេដាយប្រាក់ និងសំរឹទ្ធិ ពីព្រឹត្តិការណ៍ BALI CUP នៅឥណ្ឌូណេស៊ី

    អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា វាយតម្លៃខ្ពស់ចំពោះសមទ្ធិផល ដែលអត្តពលិកជនពិការកម្ពុជាប្រជែងបានមេដាយប្រាក់ និងសំរឹទ្ធិ ពីព្រឹត្តិការណ៍ BALI CUP នៅឥណ្ឌូណេស៊ី

    ភ្នំពេញ៖ ក្រុមអត្តពលិកបាល់បោះជិះរទេះពិការកម្ពុជា បានវិលត្រឡប់មកដល់មាតុប្រទេសរបស់ខ្លួន វិញហើយ បន្ទាប់ពីបញ្ចប់បេសសកម្មដោយដណ្តើមបានជ័យលាភីមេដាយប្រាក់ និងសំរឹទ្ធិពីព្រឹត្តិការណ៍កីឡាជនពិការ Bali Cup លើកទី៦ ឆ្នាំ២០១៩ នៅប្រទេសឥណ្ឌូណេស៊ី កាលពីល្ងាចថ្ងៃទី១៦ ខែកក្តដា ម្សិលមិញ។ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានសម្តែកការសប្បាយរីករាយជាខ្លាំង និងបានវាយតម្លៃខ្ពស់ចំពោះ ការខិតខំរបស់ក្រុមកីឡាការិនីជនពិការបាល់បោះជិះរទេះ ដោយចាត់ទុកជាក្រុមឆ្នើម ដើម្បីឈានទៅដណ្តើម កៅអីប៉ារ៉ាឡាំពិកពិភពលោក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាឆ្នាំ២០២០ ក៏ដូចជាអាស៊ានប៉ារ៉ាហ្គេម នាខែមករា ឆ្នាំ២០២០ ក្រោយបញ្ចប់ស៊ីហ្គេម ចុងឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមបានអំពាវនាវលើកទឹកចិត្តឲ្យជនពិការនានាទូទាំងប្រទេសចូលរួមក្នុងវិស័យ កីឡា ដោយកុំទុកភាពពិការចោល ហើយភាពពិការនេះនឹងអាចកសាងកិត្តិយសលើឆាកអន្តរជាតិមកជូនជាតិ ដូចជនមិនពិការដែរ។ អ្នកស្រី សុង សុខលាភ ប្រធានប្រតិភូដឹកនាំក្រុមអត្តពលិកពិការបានបង្ហាញនូវក្តីរីករាយ និងរំភើបរហូត ដល់ស្រក់ទឹកភ្នែក ចំពោះជ័យលាភីចំណាត់ថ្នាក់លេខ២ លើផ្នែក កីឡាការិនីពិការបាល់បោះជិះរទេះលើវិញ្ញាសា ៣នាក់ទល់៣នាក់ ដោយបានយកឈ្នះលើក្រុមម្ចាស់ផ្ទះចំនួន ២ក្រុម…

  • Hazard ពេលហ្វឹកហាត់ជាមួយ Real អូសញាក់ដូចព្យុះ គំរាមខ្សែការពារនៅអេស្ប៉ាញ

    Hazard ពេលហ្វឹកហាត់ជាមួយ Real អូសញាក់ដូចព្យុះ គំរាមខ្សែការពារនៅអេស្ប៉ាញ

    ក្នុងវីដេអូបង្ហោះដោយក្លិប Real Madrid លើបណ្ដាញសង្គមរបស់ពួកគេ បានបង្ហាញពីបច្ចេកទេសទេពកោសល្យអូសញាក់បាល់របស់សមាជិកលេខ២៣ថ្មី អំឡុងពេលហ្វឹកហាត់។ Hazard ពិតជាធ្វើបានល្អជាមួយក្រុមថ្មី ហើយក៏ជាសារមួយគំរាមទៅកាន់ខ្សែការពារនៅ La Liga សម្រាប់រដូវកាលថ្មីផងដែរ។ ខ្សែបម្រើប្រយុទ្ធចំណូលថ្មី Eden Hazard កំពុងតែរីករាយក្នុងការហ្វឹកហាត់កម្ដៅសាច់ដុំក្នុងនាមជាកីឡាករ Real Madrid ផ្លូវការ។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះក៏ជាតារាម្នាក់ក្នុងការទាក់ទាញអ្នកគាំទ្រនៃដំណើររបស់ Madrid ទៅកាន់ប្រទេសកាណាដា និងសហរដ្ឋអាម៉េរិក។ សូមបញ្ជាក់ាថា កីឡាករវ័យ២៨ឆ្នាំ អាចនឹងបង្ហាញខ្លួនដំបូងឲ្យ Real Madrid ទល់នឹង Bayern Munich ក្នុងទីក្រុង Houston នៅថ្ងៃទី២០ ខែកក្កដា ក្នុងការប្រកួតពានមិត្តភាព International Champions Cup៕ធ.ដ

  • ក្លិប Juventus យល់ព្រមផ្ទេរ Matteo de Lay ក្នុងតម្លៃ៦៧,៥ លានផោន

    ក្លិប Juventus យល់ព្រមផ្ទេរ Matteo de Lay ក្នុងតម្លៃ៦៧,៥ លានផោន

    ក្លិប Juventus បានយល់ព្រមកិច្ចព្រមព្រៀងផ្ទេរ Matteo de Lay ពីក្លិប Ajax ក្នុងតម្លៃផ្ទេរ ៦៧,៥លានផោន។ ក្លិបយក្សអ៊ីតាលីរូបនេះបានយល់ព្រមលក្ខខណ្ឌជាមួយភ្នាក់ងារ Mino Raiola របស់កីឡាករហូឡង់រូបនេះ។  គេជឿថាកីឡាករវ័យ១៩ឆ្នាំ រូបនេះទទួលបានកិច្ចសន្យាលេងរយៈពេល៥ឆ្នាំ ជាមួយប្រាក់ឈ្នួល ១០,៨លានផោន ក្នុងមួយឆ្នាំ និងបូកបន្ថែមប្រាក់លើកទឹកចិត្តផ្សេងៗផងដែរ។ Matteo de Lay មានការភ្ញាក់ផ្អើល បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Nations League កាលពីខែ មិថុនា នៅពេលកីឡាករ Christina Ronaldo ទំនងជាប្រាប់កីឡាករ ដឺ ឡាយ ថា គួរចូលរួមជាមួយខ្លួននៅក្លិប Juventus។ គួរបញ្ជាក់ាថា កាលពីសប្តាហ៍មុន Matteo de Lay ត្រូវបានលុបចេញពីដំណើរប្រកួតកម្តៅសាច់ដុំនៅប្រទេស អូទ្រីស ដោយរង់ចាំកិច្ចព្រមព្រៀងដែលអាចមាន។ សូមបញ្ជាក់ថា មានក្លិបជាច្រើននៅអឺរ៉ុបចាប់អារម្មណ៍ នឹងកីឡាកររូបនេះ រួមទាំង ក្លិប…

  • ព្រឹកនេះ អត្តពលិកកីឡាទាំង៥ប្រភេទរបស់កម្ពុជា ចេញដំណើរទៅចូលរួមការប្រកួត កីឡាសិស្សអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០១៩

    ព្រឹកនេះ អត្តពលិកកីឡាទាំង៥ប្រភេទរបស់កម្ពុជា ចេញដំណើរទៅចូលរួមការប្រកួត កីឡាសិស្សអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០១៩

    នៅព្រឹកនេះ អត្តពលិកជម្រើសជាតិកម្ពុជាលើ៥ ប្រភេទកីឡា បានចេញដំណើរទៅចូលរួមការប្រកួតកីឡាសិស្សអាស៊ាន លើកទី១១ ឆ្នាំ២០១៩ នៅប្រទេសឥណ្ឌូនេស៊ី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ឯកឧត្តម ព្រំ ប៊ុនយី ប្រតិភូដឹកនាំក្រុមអត្តពលិកកម្ពុជាបញ្ជាក់ថា ក្រោយការឯកភាពជារួមពីក្រសួងអប់រំ យុវជន និងកីឡា គឺពេលនេះមានកីឡាករ កីឡការិនីជម្រើជាតិយុវជនកម្ពុជា ចំនួន៤៤នាក់ លើ៥ប្រភេកីឡា គឺ ហែលទឹក វាយសី អត្តពលកម្ម វាយកូនឃ្លីលើតុ វាយកូនបាល់ ដែលនឹងត្រូវដំណើរការប្រកួតជាផ្លូវការពីថ្ងៃទី១៨ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ដោយការចូលរួមរបស់កម្ពុជា គឺជាលើកទី៤។ ប្រធានប្រតិភូរូបនេះមានក្តីសង្ឃឹម ទៅលើអត្តពលិកកម្ពុជាទាំង៥ប្រភេទកីឡានេះថា នឹងអាចប្រជែងបានមេ ដាយយកមកជូនជាតិ ជាក់ជាមិនខាន ដោយសារតែអត្តពលិកយើង គឺជាថ្នាលយុវជនដែលត្រូវបាន សម្រិតសម្រាំង និងប្រមូលផ្តុំហ្វឹកហាត់ នៅក្នុងមជ្ឈមណ្ឌជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តមអះអាងទៀតថា ការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនត្រឡប់មកវិញ ដូចជាបង្កើនគុណភាពបច្ចេកទេសកាន់តែរីកចម្រើនសម្រាប់កីឡាករ កីឡាការិនីថ្នាលទាំងនេះ ស្ថិតនៅក្នុងអាយុក្រោម១៧ឆ្នាំ និងក្រោម១៨ឆ្នាំ ក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣…

  • អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសង្ឃឹមថា ទិវាម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរ លើកទី៦ឆ្នាំនេះ ជាដំណើរដើម្បីឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣

    អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសង្ឃឹមថា ទិវាម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរ លើកទី៦ឆ្នាំនេះ ជាដំណើរដើម្បីឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣

    ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសង្ឃឹម និងជឿជាក់ថា ទិវារត់ប្រណាំងអន្តរជាតិចក្រភពខ្មែរ លើកទី៦ ឆ្នាំ២០១៩ ដែលគ្រោងនឹងធ្វើនាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នៅខេត្តសៀមរាប នឹងអាចទាក់ទាញភ្ញៀវទសចរជាតិ និងអន្តរជាតិឲ្យមានការកើនឡើង ដើម្បីបន្តដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។ លោក សែម ផល្លា នាយកគ្រប់គ្រងទិវារត់ប្រណាំងម៉ារ៉តុងមានប្រសាសន៍ថា តាមពិតការបិទការចុះឈ្មោះនេះ គណៈកម្មការទទួលបន្ទុកបានបិទតាំងតែពីថ្ងៃទី១ ខែកក្កដា មកម្ល៉េះ ប៉ុន្តែដោយសារមានស្នើសុំពីអ្នកចូលរួម ឬការទទួលចុះឈ្មោះនៅបន្តលក្ខណៈចង្អៀត ដោយត្រូវពន្យារពេលចុងក្រោយបង្អស់នៃការចុះឈ្មោះត្រឹងចុងសប្តាហ៍នេះ។ លោកអះអាងថា ការបិទបញ្ជីនេះ គឺដោយសារចង់ឲ្យអ្នកចូលរួមរត់ប្រណាំងចុះឈ្មោះឲ្យបានទាន់ពេលវេលាតាមការកំណត់ ម្យ៉ាងទៀត ការកុម្ម៉ង់ទិញអាវ លេខសម្គាល់ និងមេដាយជាដើមនោះសុទ្ធសឹងតែកុម្ម៉ងទិញពីបរទេស មិនមែនអាចធ្វើភ្លាមៗ នោះបានឡើយ។ គិតមកដល់ថ្ងៃនេះ គឺមានអ្នកចុះឈ្មោះជាតិ និងអន្តរជាតិបានជាង៣២០០នាក់ មក៤៨ប្រទេស ក្នុងនោះអ្នករត់ជាជនជាតខ្មែមានចំនួនប្រមាណ២០០០នាក់ ខណៈអ្នករត់ជនជាតិចិន ឈរនៅលំដាប់ទី១ ក្នុងចំណោមអ្នករត់បរទេសជាង៤០ប្រទេសនោះ។ ឯកឧត្តម វ៉ាត់…