Category: កីឡា

  • ស្អែកនេះ! ក្រុមក្រសួងការពារជាតិ ត្រូវប៉ះអាស៊ីអឺរ៉ុប ខណៈខេត្តរតនគិរី ប៉ះ សូលទីឡូអង្គរ នៅវគ្គ១៦ក្រុមចុងក្រោយ នៃការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩

    ស្អែកនេះ! ក្រុមក្រសួងការពារជាតិ ត្រូវប៉ះអាស៊ីអឺរ៉ុប ខណៈខេត្តរតនគិរី ប៉ះ សូលទីឡូអង្គរ នៅវគ្គ១៦ក្រុមចុងក្រោយ នៃការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩

    ភ្នំពេញ៖ បើយោងតាមកម្មវិធីប្រកួតផ្លូវការរបស់គណៈកម្មការបាល់ទាត់ជាតិកម្ពុជា CNCC បានបង្ហាញថា ស្អែកនេះ មាន២ក្រុមដែលត្រូវ ជួបគ្នាគឺក្រុមខេត្តរតនគិរី ប៉ះជាមួយក្រុមសូលទីឡូអង្គរ ម៉ោង៣និង៣០នាទីរសៀល នៅកីឡដ្ឋាន AEU Sport Park ខណៈក្រុមការពារម្ចាស់តំណែងជើងឯក រដូវកាល២០១៨ ក្រសួងការពារជាតិនឹងត្រូវប្រជែងជាមួយអាស៊ីអឺរ៉ុប នៅកីឡដ្ឋានស្តាតចាស់ នៅម៉ោង៦ល្ងាច។ ចំពោះ២ប្រកួតថ្ងៃទី១៨កក្កដា គឺជាការជួបគ្នារវាងណាហ្គាវើលដ៍ប៉ះជាមួយគីរីវង់សុខសែនជ័យ នៅកីឡដ្ឋានស្តាតចាស់ដែរ ស្របពេលដែលម្ចាស់ផ្ទះ វិសាខាប៉ះជាមួយនគរបាលជាតិ នៅម៉ោង៦ល្ងាច ដើម្បីស្វែងរកក្រុមជ័យលាភី៤ក្រុមបន្ថែមទៀត ឡើងទៅប្រកួតនៅវគ្គ៨ក្រុមចុងក្រោយ។ សូមរំឭកថា កាលពីជើងទី១ ៤ប្រកួតនេះ គឺក្រុមសូលទីឡូអង្គរ បានយកឈ្នះខេត្តរតនគិរី ១០ទល់១ វិសាខា ឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ៦-០, ក្រសួងការពារជាតិយកឈ្នះអាស៊ីអឺរ៉ុបយូណាយធីត ៣-១ និងក្រុមគីរីវង់សុខសែនជ័យបានយកឈ្នះណាហ្គាវើលដ៍ ២-០។ សូមបញ្ជាក់ថា ចំពោះ៤ក្រុមដែលឈររង់ចាំនៅវគ្គ៨ក្រុមចុងក្រោយ រួមមាន បឹងកេត ភ្នំពេញក្រោន អង្គរថាយហ្គឺរ និងព្រះខ័នរាជស្វាយរៀង ក្រោយពីបានយកឈ្នះលើគូប្រកួតរៀងខ្លួនទាំងពីរជើងរួចរាល់ហើយ៕ធ.ដ

  • អត្តពលិកជនពិការកម្ពុជាផ្នែកនារីដណ្តើមបានលេខ២ និងផ្នែកបុរសបានលេខ៣ ពីព្រឹត្តិការណ៍ Bali Cup នៅប្រទេសឥណ្ឌូណេស៊ី

    អត្តពលិកជនពិការកម្ពុជាផ្នែកនារីដណ្តើមបានលេខ២ និងផ្នែកបុរសបានលេខ៣ ពីព្រឹត្តិការណ៍ Bali Cup នៅប្រទេសឥណ្ឌូណេស៊ី

    ក្រុមកីឡាករកីឡាការិនីជនពិការកម្ពុជាផ្នែកបាល់បោះជិះរទេះ បានឈ្នះមេដាយប្រាក់ផ្នែកនារី និងមេដាយសំរឹទ្ធផ្នែកបុរសពីព្រឹត្តិការណ៍ Bali Cup ឆ្នាំ២០១៩ នៅប្រទេសឥណ្ឌូណេស៊ី ដែលបានបិទជា ផ្លូវការ កាលពីរចុងសប្តាហ៍កន្លងទៅ ។ បើតាមសេចក្តីរាយការណ៍របស់ លោក ម៉ៅ សុខជា គ្រូបង្វឹកកីឡាជនពិការជម្រើសជាតិកម្ពុជា ពីកន្លែងប្រកួតបានឲ្យដឹងថា ក្រុមកីឡាករបាល់បោះជនពិការជិះរទេះកម្ពុជាទទួលបានត្រឹមមេដាយសំរឹទ្ធ បន្ទាប់ពីចាញ់ក្រុមសិង្ហបុរី ក្នុងពិន្ទុ ២៥ទល់៣០ និងក្រុមនារី បានឈ្នះមេដាយប្រាក់ បន្ទាប់ពីប្រកួតចាញ់ក្រុមបារាំង ក្នុងពិន្ទុ ៨ទល់៩ នៅវគ្គផ្តាច់ ព្រ័ត្រ។ គ្រូបង្វឹករូបនេះបានឲ្យដឹងទៀតថា កីឡាការិនី សាន រដ្ឋា ទទួលបានមេដាយ១ គ្រឿង ដែលជាអ្នកលេងល្អជាងគេ ក្នុងចំណោមកីឡាការិនីពិការប្រភេទខ្សោយ ខណៈកីឡាករ សែម គឹមសួរ ទទួលបានមេដាយ១គ្រឿងជាកីឡាករលេងល្អជាងគេ ក្នុងចំណោមកីឡាករប្រភេទខ្ពស់ និងកីឡាការិនី អាន ស៊ី ណែត ទទួលបានពានតូច១ផ្សេងទៀតដែលជាអ្នកលេងល្អជាងគេបំផុត។ គូសបញ្ជាក់ថា ក្រុមអត្តពលិកបាល់បោះនារី របស់គណៈកម្មការជនពិការកម្ពុជា…

  • Pre-Season របស់ក្លិប Liverpool លើទឹកដីអាម៉េរិក គ្មានវត្តមានកីឡាករសំខាន់ៗ៦រូប

    Pre-Season របស់ក្លិប Liverpool លើទឹកដីអាម៉េរិក គ្មានវត្តមានកីឡាករសំខាន់ៗ៦រូប

    លោក Jurgen Klopp បានជ្រើសរើសកីឡាករ២៨រូប ហោះហើរ ក្នុងដំណើរ Pre-Season ទៅកាន់ទឹកដីអាម៉េរិក ខណៈអវត្តមានកីឡាករសំខាន់ៗ ចំនួន៦រូបផងដែរ។ ក្នុងនោះរួមមាន Mohamed Salah, Roberto Firmino និងអ្នកចាំទីដៃទី១ Alisson Becker ដែលអ្នកចាត់ការទូទៅក្លិប ទុកពេលឲ្យសម្រាកលំហែកាយ បន្ទាប់ពីទើបបញ្ចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិរៀងៗខ្លួន ដូចជា Africa Cup of Nations និង Copa America។ ស្របពេល Sadio Mane ត្រូវជួយក្រុមជម្រើសជាតិសេណេហ្កាល់ ប្រកួតផ្តាច់ព្រាត់ Africa Cup of Nations នាប្រទេសអេហ្ស៊ីប ជាមួយក្រុម អាល់ហ្សារី។ ចំណែកឯកីឡាករសំខាន់ៗផ្សេងទៀត កំពុងមានរបួស គឺ Naby Keita និង Xherdan Shaqiri ៕ធ.ដ

  • Djokovic បានបញ្ចប់ការគ្រងពាន Wimbledon ច្រើនសម័យកាល Federer

    Djokovic បានបញ្ចប់ការគ្រងពាន Wimbledon ច្រើនសម័យកាល Federer

    កីឡាករវាយកូនបាល់លំដាប់ទី១ ពិភពលោក Novak Djokovic បានបញ្ចប់ការគ្រងពាន Wimbledon ច្រើនសម័យកាល Roger Federer ៣សិត២ ក្នុងលទ្ធផល ៧-៦, ១-៦, ៧-៦, ៤-៦, ១៣-១២ នៅវគ្គផ្ដាច់ព្រ័ត្រ Wimbledon ដោយប្រើរយៈពេលដល់ទៅ៤ម៉ោងនិង៥៧នាទី។ នេះជា Grand Slam លើកទី១៦ របស់ Djokovic, ដោយឈ្នះ Wimbledon លើកទី៥ ក្នុងចំណោម៥ព្រឹត្តិការណ៍ចុងក្រោយ ខណៈផ្នែកនារី កីឡាករ Simona Halep  បានយកឈ្នះ កីឡាករ Serena Williams ២សិត០ ក្នុងលទ្ធផល 6-2, 6-2។ គួរបញ្ជាក់ថា ម្ចាស់ Grand Slam Wimbledon ទាំងបុរស-នារី ទទួលបានប្រាក់រង្វាន់ ២,៣៥ លាន ដូចគ្នា៕ធ.ដ …

  • អ្នកចាំទី De Gea ក្លាយជាអ្នកចាំទី ទទួលបានពលកម្មថ្លៃខ្ពស់បំផុតក្នុងលោក ក្រោយចុះកុងត្រាជាមួយក្លិប Man Utd

    អ្នកចាំទី De Gea ក្លាយជាអ្នកចាំទី ទទួលបានពលកម្មថ្លៃខ្ពស់បំផុតក្នុងលោក ក្រោយចុះកុងត្រាជាមួយក្លិប Man Utd

    អ្នកចាំទី David de Gea បានបន្តកុងត្រាថ្មីជាមួយ Manchester United ក្នុងពេលឆាប់ៗខាងមុខ ក្រោយត្រឡប់ពីប្រកួតកម្ដៅសាច់ដុំនៅអាស៊ី និងអូស្ត្រាលីវិញ។ ប្រភពព័ត៌មានដែលទុកចិត្តបានពីប្រទេសអង់គ្លេសផ្សាយថា ក្លិបបិសាចក្រហម នឹងផ្ដល់ថ្លៃអោយ De Gea ៣៥ម៉ឺនផោនក្នុង១សប្ដាហ៍ នឹងក្លាយជាអ្នកចាំទីស៊ីថ្លៃបំផុតក្នុងលោក។ កុងត្រារបស់អ្នកចាំទីសញ្ជាតិអេស្ប៉ាញ នឹងអស់សុពលភាពនៅដើមឆ្នាំ២០២០ខាងមុខ ខណៈ ក្លិបអ្នកមានបារាំង PSG និងក្លិបជើងឯកអ៊ីតាលី កំពុងចង់បានអ្នកចាំទីរូបនេះផងដែរ។ សូមបញ្ជាក់ថា ៣៥ម៉ឺនផោនរបស់អ្នកចាំទីវ័យ២៨ឆ្នាំ នៅតិចជាងកីឡាករ Alexis Sanchez នៅឡើយទេ ដោយកីឡាករសញ្ជាតិឈីលីស៊ី ថ្លៃប្រមាណកន្លះលានផោន ក្នុង១សប្ដាហ៍ បើទោះជាទម្រង់លេងធ្លាក់ខ្លាំងក៏ដោយ៕ធ.ដ

  • Morata សប្បាយចិត្ត ក្រោយផ្ទេរទៅ Atletico Madrid

    Morata សប្បាយចិត្ត ក្រោយផ្ទេរទៅ Atletico Madrid

    ខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata បង្ហាញចំណាប់អារម្មណ៍ថារូបគេមានភាពសប្បាយរីករាយជាខ្លាំង ក្រោយការផ្ទេរពីតោខៀវ Chelsea មកកាន់ Atletico Madrid ជាផ្លូវការ។ក្រោយពីឈានជើងទៅកាន់ទឹកដី Stamford Bridge បាន១រដូវកាលកន្លះ ហើយពុំសូវបានផលវិជ្ជមានលើទីលាន ខ្សែប្រយុទ្ធវ័យកូន២ ខាងលើហាក់ដូចជាមានភាពសប្បាយចិត្តនឹងការធ្វើជាកូនក្រុមរបស់លោក Diego Simeone ខណៈពាក់កណ្តាលរដូវលកាលមុននេះ បានខ្ចីជើងមកទឹកដីអេស្ប៉ាញនេះសារជាថ្មីកន្លះរដូវកាល។ថ្លែងក្នុងកិច្ចសម្ភាសន៍មួយ Alvaro Morata បាននិយាយថា៖ Atletico Madrid គឺជាទីកន្លែងដ៏ល្អបំផុតក្នុងជីវិតអាជីពបាល់ទាត់របស់ខ្ញុំ។ ខ្ញុំមានភាពសប្បាយចិត្តប្រសិនបើអាចជួយឲ្យ AT Madrid ឈ្នះពានរង្វាន់ណាមួយនោះ។ ការឈ្នះពានជាមួយ AT Madrid គឺមានន័យក្នុងជីវិតខ្ញុំខ្លាំងជាអតីតកាលកន្លងមកទាំងអស់ ពីព្រោះអតីតកាលគឺខុសគ្នាពីពេលនេះ៕                

  • Hazard មិនពាក់អាវលេខ១០ ឬ៧ នៅ Real Madrid ព្រោះចង់ដើរ តាម ជំហាន របស់ អតីត ជម្រើស ជាតិ អង់គ្លេស

    Hazard មិនពាក់អាវលេខ១០ ឬ៧ នៅ Real Madrid ព្រោះចង់ដើរ តាម ជំហាន របស់ អតីត ជម្រើស ជាតិ អង់គ្លេស

    ខ្សែ បម្រើ ប្រយុទ្ធ Eden Hazard បាន ជ្រើសរើស លេខ ២៣ សម្រាប់ លេង នៅ ក្លឹប Real Madrid ដោយ គេ សង្ឃឹម ថា នឹង ដើរ តាម គន្លង ជោគជ័យ របស់ កីឡាករ បាល់បោះ Michael Jordan និង LeBron James។ Hazard មិន អាច ពាក់ អាវ លេខ ១០ បាន ឡើយ ព្រោះ លេខ នេះ បច្ចុប្បន្ន កាន់កាប់ ដោយ ម្ចាស់ ពាន Ballon d’Or គឺ Luka Modric។ អាវ…

  • សេណេហ្គាល់ នឹងត្រូវឡើងទៅ ជួប អាល់ហ្សេរី នៅវគ្គផ្ដាច់ព្រ័ត្រពាន់រង្វាន់ Africa Cup of Nations

    សេណេហ្គាល់ នឹងត្រូវឡើងទៅ ជួប អាល់ហ្សេរី នៅវគ្គផ្ដាច់ព្រ័ត្រពាន់រង្វាន់ Africa Cup of Nations

    ពានរង្វាន់ ប្រចាំ ទ្វីប អាហ្វ្រិក Africa Cup of Nations បានរក ឃើញ ពីរ ក្រុម ត្រូវឡើង ទៅ ជួប គ្នា នៅវគ្គ ផ្ដាច់ព្រ័ត្រ ហើយ ក្នុង នោះ សេណេហ្គាល់ ត្រូវ ប៉ះ អាល់ហ្សេរី ។ សេណេហ្គាល់ បានឈាន ទៅដល់វគ្គ ផ្តាច់ព្រ័ត្រ បន្ទាប់ ពីយក ឈ្នះ ទុយណេស៊ី ក្នុងលទ្ធផល ១-០ ។ ចំណែក អាល់ហ្សេរី បាន យក ឈ្នះ នីហ្សេរីយ៉ា ២-១។ សូមបញ្ជាក់ថា អាល់ហ្សេរី នឹង ត្រូវ តទល់ ជាមួយ សេណេហ្គាល់ នៅ វគ្គ ផ្ដាច់ព្រ័ត្រ Africa…

  • ប្រធាន CAMSOC បានផ្តល់អនុសាសន៍ក្នុងការអភិវឌ្ឍកីឡា ជំនាញនានាឲ្យបានលឿនចាប់ពីពេលនេះតទៅ

    ប្រធាន CAMSOC បានផ្តល់អនុសាសន៍ក្នុងការអភិវឌ្ឍកីឡា ជំនាញនានាឲ្យបានលឿនចាប់ពីពេលនេះតទៅ

    ដើម្បីបង្ហាញនូវយន្តការដំណើការ ប្រសិទ្ធភាពការងាររបស់ គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជាប្រធាន CAMSOC បានផ្តល់អនុសាសន៍ ក្នុងការអភិវឌ្ឍកីឡា ជំនាញនានាឲ្យបានលឿនចាប់ពីពេលនេះតទៅ ដើម្បីបង្ហាញនូវយន្តការដំណើការ ប្រសិទ្ធភាពការងាររបស់ គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ ។ការផ្តល់អនុសាសន៍យ៉ាងដូចច្នេះ ក្នុងឱកាសដែលសម្តេចប្រធានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើក កិច្ចប្រជុំ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ប្រចាំត្រីមាសទី៣  ឆ្នាំ២០២៣ ហៅកាត់ថា(CAMSOC) នាព្រឹកថ្ងៃទី១៥ ខែកក្កដា នៅទីស្តីការគណៈរដ្ឋមន្ត្រី ។មានប្រសាសន៍ ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៣ CAMSOC បានអោយដឹងថា នេះគឺជាកិច្ចប្រជុំរៀងរាល់៣ ខែម្តង ដើម្បីពន្លឿនកិច្ចការនានារបស់ខ្លួន។ ជាមួយគ្នានោះសម្តេចពិជ័យសេនាប្រធានអង្គប្រជុំបានផ្តល់អនុ សាសន៍ជាច្រើន និងតម្រង់ទិសឲ្យលេខាធិការដ្ឋានបើកដំណើរការចាប់ពីពេលនេះតទៅ ដែលការិយាល័យ លេខាធិការដ្ឋាន CAMSOC ស្ថិតនៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបម្រើដល់កិច្ចការរដ្ឋបាល ច្រកចេញចូលតែមួយ។ ឯកឧត្តមអគ្គលេខាធិការអះអាងទៀតថា ក្រៅពីនេះ សម្តេចពិជ័យសេនាបានសង្កត់ធ្ងន់លើការងារអភិ…

  • ពានរង្វាន់សម្តេច ហ៊ុន សែន ២០១៩ បានរកឃើញ២ក្រុមវន្ថែមទៀត

    ពានរង្វាន់សម្តេច ហ៊ុន សែន ២០១៩ បានរកឃើញ២ក្រុមវន្ថែមទៀត

    បន្ទាប់ពីក្រុមបឹងកេត និងក្រុមអង្គរថាយហ្គឺរ ឡើងវគ្គ៨ក្រុម ព្រឹត្តិការណ៍ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ជើងទី២ រដូវកាល ២០១៩ បានរកឃើញ២ក្រុមបន្ថែមទៀត ឡើងទៅវគ្គ៨ក្រុមចុងក្រោយ គឺក្រុមភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង បន្ទាប់ពីបានយកឈ្នះនៅជើងទី២ ដូចគ្នា ។ក្នុងនោះភ្នំពេញក្រោន បានយកឈ្នះក្រុមខេត្តកំពង់ចាម ដោយលទ្ធផល ១៤-០ នៅកីឡដ្ឋានស្តាតចាស់ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ម្សិលមិញ បន្ទាប់ពីជើងទី១ ភ្នំពេញក្រោនយកឈ្នះកំពង់ចាម ១០-០ សរុបទាំងពីរ ជើង ២៤-០ ។ ចំពោះក្រុមព្រះខ័នរាជស្វាយរៀង ដែលប្រជែងបានវគ្គ៨ក្រុមចុងក្រោយនេះដែរ គឺបានយកឈ្នះក្រុម ជើងឯកឡើងមកពីថ្នាក់ខេត្ត ក្រុមខេត្តត្បូងឃ្មុំ ដោយលទ្ធផលសរុបទាំងពីរជើង ៧-១ ដោយកាលពីជើងទី១ ព្រះ ខ័នរាជស្វាយរៀងបានយកឈ្នះខេត្តត្បូងឃ្មុំ ៤-០ ហើយនៅជើងទី២ ថ្ងៃព្រហស្បតិ៍ ម្សិលមិញ យកឈ្នះ ៣-១ ។ដូច្នេះ៤ក្រុមដែលឈររង់ចាំមុនគេ នៅវគ្គ៨ក្រុមចុងក្រោយ គឺបឹងកេត អង្គរថាយហ្គឺរ ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង ។សម្រាប់ការប្រកួតបញ្ចប់វគ្គ១៦ក្រុម ជើងទី២…