-
លោក Pep Guardiola ចង់នាំយកអតីតកូនក្រុមមកកាន់ Manchester City

អ្នកចាតើការក្លិប Manchester City លោក Pep Guardiola ត្រូវបានគេរាយការណ៍ថា ចង់នាំយកអតីតខ្សែការពារស្លាបស្ដាំ Dani Alves របស់ PSG ក្រោយកីឡាកររូបនេះ ដឹកនាំប្រេស៊ីលឈ្នះពាន Copa America នាពេលថ្មីៗនេះ។ លោក Pep កំពុងមានបំណងចង់ពង្រឹងក្រុមរបស់ខ្លួន ក្នុងរដូវកាលថ្មី ពិសេសក្នុងតំបន់ការពារដោយលើកចង់ Upgrade តំបន់ការពារស្ដាំឬម្យ៉ាងទៀត យកមកជំនួស Vincent Kompany។ Alves និយាយថា កំពុងផ្ដោតសំខាន់ទៅលើក្លិបខ្លាំងៗ ដើម្បីរក្សាទម្រង់លេងឲ្យល្អ ត្រៀមបង្ហាញវត្តមាន ក្នុងការប្រកួត FIFA World Cup 2022 នៅប្រទេសកាតា។ មុននឹងការសម្រេចចិត្តយក Alves ក្លិបមេឃខៀវ City ចង់បានខ្សែការពារ Joao Cancelo របស់ Juventus។ គួររំលឹកថា Dani Alves សឹងតែត្រឡប់ទៅលេងនៅ…
-
១គ្រាប់របស់កីឡាករ សួន សុភ័ក្ត្រា ជួយក្រុម វិទ្យាល័យច្បារអំពៅ យកឈ្នះ ភ្នំពេញថ្នី ១:០ នៅក្នុងសប្តាហ៍ទី៥

១គ្រាប់របស់ កីឡាករ សួន សុភ័ក្ត្រា ជួយក្រុមម្ចាស់ផ្ទះវិទ្យាល័យច្បារអំពៅ ឡើងឈរលេខ២ក្នុងតារាងបណ្តោះអាសន្ន ក្រោយឈ្នះ វិទ្យាល័យភ្នំពេញថ្នី ១:០ ខណៈក្រុមភ្ញៀវសាលារៀនវេស្ទឡាញន៍ បានយកឈ្នះ ម្ចាស់ផ្ទះវិទ្យាល័យបឹងត្របែក ២ទល់១ ក្នុងសប្តាហ៍ទី៥ នៃការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកវិទ្យាល័យលើកទី១ឆ្នាំ២០១៩ ។ ឆ្លងកាត់៥ប្រកួត ក្រុមវិទ្យាល័យច្បារអំពៅ បានឡើងឈរចំណាត់ថ្នាក់លេខ២បណ្តោះអាសន្ន ក្នុងតារាង ដោយ៥ប្រកួត ឈ្នះ៣ ចាញ់២ មាន៩ពិន្ទុ ខណៈក្រុមវិទ្យាល័យឬស្សីកែវ បន្តឈរកំពូលតារាងបណ្តោះអាសន្ន ដោយ៤ប្រកួត ឈ្នះ៤មាន ១២ពិន្ទុ ចំនែកឯវិទ្យាល័យ ចាក់អង្រែ ៤ប្រកួតចាញ់ទាំង៤សូន្យពិន្ទុនៅបាតតារាង។ គួររំលឹកថា ពានបាល់ទាត់វិទ្យាល័យ លើកទី១ បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមក្លឹបបាល់ទាត់បឹងកេត ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែមានសកម្មភាពរស់រវើក និងរីកចំរើនកាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្ដុះស្មារតីស្រឡាញ់កីឡាសុខភាពជៀសឆ្ងាយ ពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមសិស្សានុសិស្សតាមវិទ្យាល័យនានា ទាំងគ្រឹះស្ថានអប់រំ ចំណេះទូទៅរដ្ឋ និងឯកជន។ សូមបញ្ជាក់ថា ក្រុមជើងឯក វិទ្យាល័យ…
-
សហព័ន្ធកីឡាបាល់ទាត់ ត្រូវបានគណៈកម្មាធិការប្រតិបត្តិ NOCC យកជាសហព័ន្ធជាគំរូ ដើម្បីជំរុញការអភិវឌ្ឍឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

ដើម្បីឲ្យព្រឹត្តការណ៍ កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាជាធ្វើជាម្ចាស់ផ្ទះ ទទួលបានជោគជ័យ គណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ឯកភាពយកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាសហព័ន្ធគំរូ សម្រាប់សហព័ន្ធកីឡាដទៃទៀត ដើម្បីជំរុញការអភិវឌ្ឍឆ្ពោះទៅសម្រេចគោលដៅ នៅឆ្នាំ២០២៣។ នេះបើយោងតាមការបញ្ជាក់ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី២ របស់គណៈកម្មាធិការប្រតិបត្តិ NOCC ក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន ប្រធាន NOCC កាលពីដើមសប្តាហ៍កន្លងទៅ។ ឯកឧត្តមបណ្ឌិត ថោង ខុន បានបញ្ជាក់ថា NOCC ជាសេនាធិការដល់គណៈកម្មាធិការជាតិរៀបចំ SEA Games ឆ្នាំ២០២៣ ក្នុងការសម្រេចលើផែនការយុទ្ធសាស្រ្តឆ្ពោះទៅរកជោគជ័យ ដូច្នេះហើយ NOCC មានភារកិច្ចជាអ្នកទទួលខុសត្រូវ និងផ្តល់មតិយោបល់សំខាន់ៗ ដើម្បីសម្រេចគោលដៅសម្រាប់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំនេះ។ ឯកឧត្តម បន្តថា NOCC ត្រូវត្រួតពិនិត្យគ្រប់ប្រសិទ្ធភាពការងារ កីឡា ត្រូវកែលម្អចំណុចខ្វះខាតមួយចំនួន ក្នុងការហាត់ហ្វឹកហ្វឺន ផលប៉ះពាល់ដល់កីឡាករ ការគ្រប់ គ្រងដឹកនាំសហព័ន្ធកីឡាជាតិជាដើម។ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ…
-
ការដឹកនាំដំបូងរបស់ Lampard បានត្រឹមស្មើ ក្នុងជំនួបមិត្តភាព

អ្នកចាត់ការថ្មី Frank Lampard ដឹកនាំ Chelsea លើកដំបូងបានត្រឹមស្មើ ជាមួយក្រុមម្ចាស់ផ្ទះអៀរឡង់ Bohemians។ ខ្សែប្រយុទ្ធបែលហ្ស៊ិក Batshuayi បានបើកការនាំមុខក្នុងនាទីទី៨។ តែនៅចុងម៉ោង កីឡាករ Eric Molloy តាមស្មើរឱ្យ Bohemians វិញ។ សូមបញ្ជាក់ថា ក្នុងជំនួបយប់មិញ Lampard បានដាក់ជម្រើស១១នាក់ ដាច់ដោយឡែកពីគ្នាក្នុងវគ្គនីមួយៗ ជាមួយកីឡាករមានបទពិសោធន៍ និងកីឡាករយុវជន។ ដូចជា កីឡាករ Batshuayi, Danny Drinkwater, Cesar Azpilicueta និង Pedro លេងជាមួយយុវជន Marc Guehi, Dujon Sterling និង Conor Gallagher ក្នុងវគ្គទី១។ នៅវគ្គទី២ Lampard ដាក់កីឡាករដែលក្លិបផ្សេងខ្ចីរដូវកាលមុន ដូចជា Kurt Zouma, Tiemoue Bakayoko, Lewis Baker…
-
ខ្សែប្រយុទ្ធ Divock Origi បន្តកុងត្រាថ្មីជាមួយក្លិបហង្សក្រហម Liverpool

ខ្សែប្រយុទ្ធ និងជាវីរបុរសក្លិប Liverpool កីឡាករ Divock Origi បានបន្តកុងត្រាថ្មីក្រោយជួយក្លិបឈ្នះជាលើកទី៦ Champions League។ ខ្សែប្រយុទ្ធបែលហ្ស៊ិកវ័យ២៤ឆ្នាំ ផ្ទេរពី Lille មក Liverpool កាលពីឆ្នាំ២០១៤ ក្នុងតម្លៃ១០លានផោន រយៈ៥ឆ្នាំ ប៉ុន្តែត្រូវក្លិបដទៃខ្ចីជើងអស់២រដូវកាល។ Origi បានក្លាយវីរបុរស ក្រោយរកបាន២គ្រាប់ក្នុងជំនួបជាមួយ Barcalona និង ១គ្រាប់ នៅវគ្គផ្ដាច់ព្រ័ត្រទល់ Spurs ជួយក្លិបឈ្នះ Champions League។ គួររំលឹកថា កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ ធ្លាប់បានក្លិប Liverpool ដាក់លក់ ប៉ុន្តែដោយសារមិនត្រូវថ្លៃទើបបន្តនៅ Anfield នឹងរកបាន២១គ្រាប់ នៅគ្រប់កម្មវិធី៕ធ.ដ
-
សេណេហ្កាល់ និងនីហ្សេរីយ៉ា បន្តឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Africa Cup of Nations

សេណេហ្កាល់ និងនីហ្សេរីយ៉ា បានឈានទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Africa Cup of Nations បន្ទាប់ពីរកបានជ័យជម្នះដូចគ្នា កាលពីយប់មិញ។ ក្រុមសេណេហ្កាល់ ១:០ ក្រុមប៊េនីន ទាំងលំបាក រកបានពីសំណាក់ខ្សែបម្រើក្លិប Everton កីឡាករ Idrissa Gueye នៅនាទីទី៧០។ ខណៈក្រុមនីហ្សេរីយ៉ា ២-១ ក្រុមអាហ៊្វ្រិកខាងត្បូង លទ្ធផល ២-១ ធ្វើសម្រេចដោយកីឡាករ Samuel Chukwueze នៅនាទីទី២៧ ប៉ុន្តែកីឡាករ Bongani Zungu រកបានមួយគ្រាប់វិញអោយអាហ្រ្វិកខាងត្បូង នៅនាទីទី៧១ លុះដល់នាទីទី៨៩ កីឡាករ William Troost-Ekong រកបានគ្រាប់ជ័យជម្នះឲ្យក្រុមនីហ្សេរីយ៉ា បន្តឡើងទៅវគ្គ៤ក្រុមចុងក្រោយ។ សូមបញ្ជាក់ថា ជ័យជម្នះនេះធ្វើឲ្យក្រុមទាំង២ ត្រូវរង់ចាំការប្រកួត២គូទៀត រវាង ម៉ាដាហ្គាស្កា vs ទុយណេស៊ី និង កូឌីវ័រ vs អាល់ហ្សេរី ដើម្បីស្វែងរក២ក្រុមឡើងទៀត៕ធ.ដ…
-
សហព័ន្ធកីឡាប៉េតង់អន្តរជាតិផ្តល់សិទ្ធិឲ្យកម្ពុជាធ្វើម្ចាស់ផ្ទះ ជើងឯកពិភពលោក ដោយមើលឃើញពីសក្តានុពលលើប្រភេទកីឡាមួយនេះ

សហព័ន្ធកីឡាប៉េតង់អន្តរជាតិផ្តល់សិទ្ធិឲ្យកម្ពុជាធ្វើម្ចាស់ផ្ទះ ជើងឯកពិភពលោក លើកទី១៧ ដោយមើលឃើញពីសក្តានុពលលើប្រភេទកីឡាមួយនេះ តាមរយៈការដណ្តើមបានឈ្នះមេដាយមាស ៣សម័យកាលជាប់ៗគ្នា របស់វីរកីឡាការិនី កែ ឡេង នាខែវិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡា ប៊ូល និងប៉េតង់កម្ពុជា មានប្រសាសន៍ថា ជើងឯកពិភពលោកយុវជននេះ គឺផ្នែកយុវជនមាន២វិញ្ញាសា និងនារីមាន២វិញ្ញាសាដែរ គឺវាយយកពិន្ទុ និងវិញ្ញាសា៣នាក់ទល់៣នាក់។ ទាក់ទងទៅនឹងកត្តាចម្បងៗនានានោះ ត្រូវបានឯកឧត្តមបញ្ជាក់ថា “កន្លងមក សហព័ន្ធកីឡាប៉េតង់ អន្តរជាតិសង្កេតឃើញថា ការអភិវឌ្ឍវិស័យកីឡាប៉េតង់កម្ពុជាមានការរីកចម្រើន ដោយតាមទិដ្ឋភាពបច្ចេកទេស គឺ វីរកីឡាការិនី កែ ឡេង គឺជាជ័យលាភីម្ចាស់មេដាយមាស៣ដងជាប់ៗគ្នា ដែលជាប្រវត្តិសាស្រ្តរបស់ពិភពលោក មិនដែលមានកីឡាការិនីណាឈ្នះមេដាយមាស៣ដងជាប់ៗគ្នានោះទេ។ ក្នុងកម្រិតជើងឯកពិភពលោកនេះដែរ កីឡាកររបស់កម្ពុជា ក៏ធ្លាប់ដណ្តើមបានមេដាយមាសដែរ ដូច្នេះហើយជារួមកម្ពុជាយើងទទួលបានមេដាយច្រើន ដែលធ្វើឲ្យសហព័ន្ធកីឡាប៉េតង់ពិភពលោក ផ្តល់ពានរង្វាន់កិត្តិយសជូនព្រះរាជាណាចក្រកម្ពុជា កាលពីពេលកន្លងទៅ ហើយនៅឆ្នាំ២០១៩នេះ សហព័ន្ធប៉េតង់អន្តរជាតិមួយនេះ…
-
អត្តពលិកបាល់បោះពិការជាង១០នាក់ ចេញទៅប្រកួត Bali Cup នៅប្រទេសឥណ្ឌូណេស៊ី

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នឹងបញ្ជូនប្រតិភូកីឡាករ កីឡាការនីបាល់បោះជនពិការកម្ពុជា ចំនួន១១នាក់ ចេញទៅចូលរួមប្រកួតកីឡាជនពិការជិះរទេះ Bali Cup លើកទី៦ ឆ្នាំ២០១៩ នៅប្រទេសឥណ្ឌូណេស៊ី ដោយមាន៦ប្រទេសចូលរួម។ ក្នុងឱកាសសំណេះសំណាល ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានណែនាំដល់កីឡាករ កីឡាការិនីទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះការប្រកួតព្យាយាមដកស្រង់បទពិសោធន៍ និងបច្ចេកទេសនានា ពីអត្តពលិកមកពីបណ្តាប្រទេសផ្សេងៗ ដើម្បីបង្កើនគុណភាពកម្រិតបច្ចេកទេសឲ្យកាន់តែល្អប្រសើរបន្ថែមទៀត សម្រាប់ជាតិរបស់ខ្លួន។ លោក ម៉ៅ សុខជា គ្រូបង្វឹកកីឡាបាល់បោះជនពិការ បានឲ្យដឹងថា សម្រាប់ការចូលរួមប្រកួតនេះ គឺក្រុម កម្ពុជាមានកីឡាករ៥នាក់ និងកីឡាការិនី៤នាក់ ដែលដឹកនាំដោយ លោកស្រី សុង សុខលៀប ។ តាមការគ្រោងទុក ព្រឹត្តិការណ៍នេះមាន៦ប្រទេសចូលរួម គឺកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី និងប្រទេសបារាំង ដែលមាន២វិញ្ញាសា គឺបុរសនារីបញ្ជូលគ្នា ៥នាក់ម្ខាង និងក្រុមនារី៣នាក់ម្ខាង។ លោក រំពឹងថា តាមរយៈការប្រកួតនេះនឹងនាំត្រឡប់មកវិញនូវបទពិសោធន៍…
-
ក្លិប Real Madrid ហោះទៅប្រទេសកាណាដា ត្រៀមលេងពានមិត្តភាព

ក្លិប Real Madrid ហោះទៅប្រទេសកាណាដា ត្រៀមលេងពានមិត្តភាព International Champions Cup ស្របពេលដែលខ្សែបម្រើប្រយុទ្ធ Gareth Bale បានបង្ហាញកាយវិការដូចមនុស្សឯកោ ក្នុងការហ្វឹកហាត់ប្រកួតកម្ដៅសាច់ដុំ ត្រៀមបើករដូវកាលថ្មីកាលពីម្សិលមិញ។ Bale មិនជាប់ជម្រើសដំបូងនៅកីឡដ្ឋាន Bernabeu ក្រោមការដឹកនាំអ្នកចាត់ការ Zinedine Zidane ប៉ុន្តែ Bale តាំងចិត្តថា នឹងព្យាយាមយកតំណែងលេងមកវិញឲ្យបាន។ ក្លិប Real បានហោះទៅកាន់ទីក្រុង Montreal ប្រទេសកាណាដា ដើម្បីត្រៀមហ្វឹកហាត់ នៅលើទឹកដីអាម៉េរិក ពានមិត្តភាព International Champions Cup ជាមួយនឹង Bayern Munich, Arsenal និង Atletico Madrid៕ធ.ដ
-
Moreno ចុះកុងត្រា៥ឆ្នាំ ជាមួយក្លិបអេស្ប៉ាញ Villarreal

ខ្សែការពារក្លិប Liverpool កីឡាករ Alberto Moreno បានចុះកុងត្រាជាមួយក្លិប Villarreal ដោយគ្មានតម្លៃខ្លួន ក្រោយផុតកុងត្រា ជាមួយក្លិបជើងឯកទ្វីបអឺរ៉ុប។ ខ្សែការពារវ័យ២៧ឆ្នាំ នឹងលេងនៅក្របខ័ណ្ឌ La Liga ជាមួយនឹងកុងត្រារយៈពេល៥ឆ្នាំ និងសង្ឃឹមថា អាចបង្ហាញខ្លួនច្រើនជាង ទឹកដី Anfield។ ខ្សែការពារឆ្វេងរូបនេះ បានចំណាយពេល៥រដូវកាលជាមួយ Liverpool និងធ្លាប់លេងឲ្យជម្រើសជាតិអេស្ប៉ាញ៤ដង ក្នុងអាជីព។ គួររំលឹកថា កីឡាករ Alberto Moreno បង្ហាញខ្លួនបាន១៤១ប្រកួត ចាប់តាំងផ្ទេរពី Sevilla ទៅ Liverpool ក្នុងឆ្នាំ២០១៤ ក្រោមការដឹកនាំរបស់លោក Brendan Rodgers។ ការវិលទៅអេស្ប៉ាញវិញលើកនេះ Moreno នឹងត្រូវប្រឈមមុខជាមួយក្លិបចាស់ Sevilla៕ធ.ដ