-
កីឡាករវ័យក្មេងក្លិប ស្តេចសរ មួយចំនួនត្រូវបានក្លិបលក់ចេញ នឹងដាក់ឲ្យខ្ចីជើង រួមទាំងកូន Zidane ផងដែរ

កីឡាករវ័យក្មេងក្លិបស្តេចសរ មួយចំនួនត្រូវបានក្លិបលក់ចេញ នឹងដាក់ឲ្យខ្ចីជើង រួមទាំងកូន Zidane ផងដែរ គឺអ្នកចាំទី Luca Zidane បានទៅចូលរួម Racing Santander លើកិច្ចសន្យាខ្ចីមួយរដូវកាលពី Real Madrid ។ កូនប្រុស Zidane វ័យ២១ឆ្នាំរូបនេះ បានបង្ហាញខ្លួនតែ២ប្រកួតប៉ុណ្ណោះឲ្យឈុតធំ គឺពេល Real ២-២ Villarreal ក្នុងរដូវកាល ២០១៧-១៨ និងលើកទី២ Real ៣-២ Huesca ក្នុងឆ្នាំ២០១៩។ ទោះបីចេញពី Real តែ Luca នៅតែត្រូវបានក្រុមការងារបង្វឹករបស់ Real វាយតម្លៃខ្ពស់ និងរំពឹងថាអាចវិវឌ្ឍខ្លួនក្លាយជាអ្នកចាំទីដៃទី១ របស់ក្លិបនាពេលអនាគត។ សូមបញ្ជាក់ថា នៅរដូវក្ដៅ២០១៩នេះ Real លក់យុវជនជាច្រើនដូចជា Raul de Tomas, Marcos Llorente និង Theo…
-
អ្នកប្រយុទ្ធគុនចម្រុះកម្ពុជាពីររូបនឹងចេញទៅប្រកួត២កម្មវិធីផ្សេងគ្នា នាខែក្រោយនេះ

អ្នកប្រយុទ្ធគុនចម្រុះ ហៅថា MMA កម្ពុជាពីររូប នឹងចេញទៅប្រកួតលើឆាកអន្តរជាតិ នាខែក្រោយនេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក កែវ ប៊ិនសូរស្មី អនុប្រធានសហព័ន្ធយុទ្ធគុនចម្រុះកម្ពុជា ក្នុងសន្និសីទសារព័តមានកាលពីម្សិលមិញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ លោក កែវ ប៊ិនសូរស្មី បានឲ្យដឹងថា អ្នកប្រដាល់គុនខ្មែរ ចាន់ សំអាត នឹងប្រកួតនៅប្រទេសិង្ហបូរី នៅថ្ងៃទី៦ ខែសីហា ជាមួយអ្នកប្រដាល់ មីយ៉ាន់ម៉ា ចំណែកឯកីឡាការិនី អេព្រីយ៉ានុត ភូថង នឹងប្រកួតកម្មវិធី World Leitwei Championship ជាមួយកីឡាការិនីបារាំង Souris Manfredi នៅមីយ៉ាន់ម៉ា នៅថ្ងៃទី២ ខែសីហា។ រីឯលោក ហ៊ុន ចាន់រាជ អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា បានបង្ហាញជំនឿចិត្តខ្ពស់ថា អត្តពលិកកម្ពុជាទាំងពីររូប នឹងធ្វើបានល្អនៅឆាកអន្តរជាតិ បើទោះបីជាកីឡាការិនី និងកីឡាករបរទេសមានបទពិសោធន៍ច្រើនក៏ដោយ តែបច្ចេកទេស និងសមត្ថភាព ជាពិសេសរបៀបវ៉ៃ គឺប្រហាក់ប្រហែលគ្នា…
-
កាំភ្លើងធំ Arsenal ទិញខ្សែការពារវ័យ១៨ឆ្នាំ ពីក្លិប Saint- Etienne

ក្លិបកាំភ្លើងធំ Arsenal បានទិញខ្សែការពារវ័យ១៨ឆ្នាំ William Saliba ក្លិប Saint-Etienne តម្លៃ២៦លានផោន។ យុវជនវ័យក្មេងបារាំងរូបនេះ បានឡើងចូលលេងក្រុមធំរបស់ Saint-Etienne ក្នុងខែកញ្ញាឆ្នាំ២០១៨ ហើយបង្ហាញខ្លួនបាន ១៦លើក នៅ Ligue 1 ក្នុងរដូវកាលដំបូងរបស់គេ។ គួរបញ្ជាក់ថា Saliba នឹងលេងជាមួយក្លិប Saint-Etienne មួយរដូវកាលទៀតលើកិច្ចសន្យាខ្ចី ស្របពេលលោក Unai Emery មិនទាន់ដាក់កីឡាកររូបនេះ ក្នុងរដូវកាលថ្មី៕ធ.ដ
-
ក្លិប PSG នឹងចាត់វិធានការលើ Neymar ជុំវិញមិនមានវត្តមាននៅទីលានហ្វឹកហាត់

ក្លិប Paris St Germain បានប្រកាសថា នឹងចាត់វិធានការលើខ្សែប្រយុទ្ធ Neymar ជុំវិញមិនមានវត្តមាននៅទីលានហ្វឹកហាត់ កាលថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅ។ Neymar កំពុងតែលេចឮចង់ត្រលប់ទៅ Barcelona វិញ ក្នុងរដូវក្ដៅនេះ។ នាយកបច្ចេកទេសក្លិបជើងឯកក្លិបបារាំង បញ្ជាក់ថា Neymar អាចត្រឡប់ទៅវិញបានប្រសិបបើភាគីព្រមព្រៀងគ្នា។ តាមការចុះផ្សាយរបស់ Fox Sports Brazil ឪពុករបស់ Neymar ថា គេកំពុងធ្វើការងារមនុស្សធម៌ដែលបានគ្រោងទុកតាំងពីឆ្នាំមុនម្ល៉េះ ហើយខាងក្លិបក៏ដឹងពីរឿងនេះដែរ។ សូមរំឭកថា Neymar បានចេញពី Barcelona មក PSG ក្នុងខែសីហា ឆ្នាំ២០១៧ តម្លៃ២២២លានអឺរ៉ូ ៕ធ.ដ
-
UEFA បដិសេធរឿងអញ្ជើញអាហ្សង់ទីន លេង Nations League របស់អឺរ៉ុប

បន្ទាប់ពីមិនជោគជ័យពីព្រឹត្តិការណ៍ Copa America មានព័ត៌មានមួយចំនួនបានចុះផ្សាយថា សហព័ន្ធបាល់ទាត់អាហ្សង់ទីនត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ UEFA Nations League របស់ទ្វីបអឺរ៉ុប។ ទាក់ទងនឹងការចុះផ្សាយព័ត៌មានបែបចចាមអារ៉ាមនេះ សហព័ន្ធនៃសមាគមបាល់ទាត់ទ្វីបអឺរ៉ុប បានចេញសេចក្ដីថ្លែងការណ៍បដិសេធព័ត៌មាននេះ។ ក្នុងសេចក្ដីថ្លែងការណ៍របស់ UEFA បានចុះថា ” UEFA នឹងមិនពិភាក្សាជុំវិញបញ្ហាដែលអាហ្សង់ទីនមានបំណងចង់ចូលលេងព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប ឬ ចូលជាសមាជិក នៃស្ថាប័នទ្វីបនេះឡើយ “។ សូមបញ្ជាក់ថា UEFA ក៏បានបញ្ជាក់ថា នឹងអញ្ជើញអាហ្សង់ទីនជាភ្ញៀវកិត្តិយសក្នុងព្រឹត្តិការណ៍ UEFA Nations League របស់ទ្វីបអឺរ៉ុប៕ធ.ដ
-
កីឡាករ កីឡាការិនីថ្នាល ជម្រើសជាតិ គ្រូបង្វឹក ១០០៤នាក់ នឹងទទួលបានការព្យាបាល ដោយមិនគិតថ្លៃនៅមន្ទីរពេទ្យធំៗចំនួន៤

កីឡាករ កីឡាការិនីថ្នាល ជម្រើសជាតិ និងគ្រូបង្វឹក ចំនួន១០០៤នាក់ នឹងទទួលបានការព្យាបាល ដោយមិនគិតថ្លៃ នៅមន្ទីរពេទ្យធំៗចំនួន៤ នេះបើយោងតាមលិខិតប្រកាសពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលក្រុមការយើងទទួលបាន នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ។ តាមលិខិតដែលទទួលបាននៅព្រឹកនេះ ឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមជម្រាបជូនដល់ ឯកឧត្តម អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត លោកនាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ លោកនាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងលោកនាយកមន្ទីរពេទ្យព្រះអង្គឌួង ត្រៀមរៀបចំគោលការណ៍ ពិនិត្យសុខភាព ព្យាបាលជំងឺ ជូនកីឡាករ កីឡាការិនីថ្នាល និងជម្រើសជាតិ ក្នុងអំឡុងពេលហ្វឹកហាត់ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ សេចក្តីដូចបានចែងក្នុងកម្មវត្ថុ និងយោងខាងលើ សូមឯកឧត្តមអគ្គនាយក លោកនាយក មន្ទីរពេទ្យជាតិជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបធ្វើការប្រមូលផ្តុំ គ្រូបង្វឹក កីឡាករ កីឡាការិនីថ្នាល និងជម្រើសជាតិ ចំនួន១០០៤នាក់ ហាត់ហ្វឹកហ្វឺនបង្កើនប្រសិទ្ធភាព និងគុណផល ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន និងឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ…
-
កីឡាករដែលមានកម្ពស់ខ្ពស់ រួមទាំងអំនួតខ្ពស់ Zlatan បានជ្រើសរើសខ្លួនឯង តែម្នាក់គត់ជា១១នាក់

អ្នកគាំទ្រហួសចិត្តយ៉ាងខ្លាំង ក្រោយខ្សែប្រយុទ្ធ Zlatan Ibrahimovic បង្ហាញឈ្មោះជម្រើស១១នាក់ ដែលខ្លួនពេញចិត្ត គ្មានកីឡាករខ្លាំងៗ ដូចជា Cristiano Ronaldo ឬ Lionel Messi។ កីឡាករដែលមានកម្ពស់ខ្ពស់រួមទាំងអំនួតខ្ពស់របស់ក្លិប LA Galaxy ទើបតែបង្ហោះរូបមួយសន្លឹក លើបណ្ដាញសង្គមហ្វេសប៊ុក គឺជ្រើសរើសឈ្មោះខ្លួនឯងផ្ទាល់ ជាជម្រើស១១នាក់ ដែលគេពេញចិត្ត សូម្បីតែគ្រូក៏គេជ្រើសរើសយកខ្លួនឯងដែរ។ នេះជារឿងចម្លែកមួយដែលកន្លែងមកមិនធ្លាប់មានកីឡាករណាបញ្ចេញបែបនេះទេ។ បច្ចុប្បន្ន Ibrahimovic កំពុងតែធ្វើព្យុះភ្លៀងនៅលីគកំពូលរបស់អាម៉េរិក MLS រកបាន១៣គ្រាប់ក្នុងការបង្ហាញខ្លួន១៥ប្រកួត។ LA Galaxy កំពុងឈរលេខពីរនៃតារាងពិន្ទុ Western Conference ក្រោមក្រុម LAFC៕ធ.ដ
-
ក្រុមបាល់ទាត់នារីអាម៉េរិក ក្លាយម្ចាស់ជើងឯក Women’s World Cup ២០១៩

ក្រុមបាល់ទាត់នារីរបស់អាម៉េរិក បានការពារតំណែងជើងឯក Women’s World Cup បន្ទាប់ពីយកឈ្នះក្រុមខ្លាំងហូឡង់ លទ្ធផល ២-០ កាលពីយប់មិញ នឹងជាពានលើកទី៤ ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនផងដែរ។ កីឡាការិនី Mega Rapinoe និង Rose Lavelle រកបានម្នាក់មួយគ្រាប់ឲ្យអាម៉េរិក នៅទី៦១ និងនាទី៦៩។ លទ្ធផល ២-០ បានរក្សារហូតដល់ចប់ការប្រកួត ជួយឲ្យសហរដ្ឋអាម៉េរិករក្សាតំណែងជើងឯករបស់ខ្លួនបានសម្រេច នឹងការជាការឈ្នះជើងឯក Women’s World Cup ជាលើកទី៤ ផងដែរ បន្ទាប់ពីធ្លាប់ឈ្នះ ក្នុងឆ្នាំ១៩៩១, ១៩៩៩ និង ២០១៥។ ចំណែកឯស្បែកជើងមាស បានទៅលើកីឡាការិនី Megan Rapinoe របស់អាម៉េរិក៕ធ.ដ
-
ក្រុមសាំបាប្រេស៊ីល លើកពាន Copa America ជាលើកទី៩ ក្រោយយកឈ្នះ ប៉េរូ

ក្រុមសាំបាប្រេស៊ីល លើកពាន Copa America ជាលើកទី៩ ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ក្រោយពីយកឈ្នះ ក្រុមប៉េរ៉ូ ៣-១ នៅវគ្គផ្ដាច់ព្រ័ត្រ។ ៣គ្រាប់របស់ក្រុមជើងឯក រកបានដោយកីឡាករ Everton នៅនាទី១៥ Jesus ១គ្រាប់នៅនាទី៤៥+៣ និង Richarlison ១គ្រាប់នៅនាទី៩០ ខណៈប៉េរូ ក៏រកបាន១គ្រាប់ដោយទាត់បាល់ ១១ម៉ែត្រ នៅនាទី៤៤ ដោយកីឡាករ Jose Paolo Guerrero។ នេះជាពានរង្វាន់ Copa America ជាលើកទី៩ ក្រោយពីខកខានតាំងពីឆ្នាំ២០០៧មក។ ការឈ្នះពានរបស់ក្រុមប្រេស៊ីលនេះ គឺមានសមាជិកត្រឹម១០នាក់ប៉ុណ្ណោះ បន្ទាប់ពី កីឡារកខ្សែប្រយុទ្ធ Gabriel Jesus របស់ក្លិប Man City ទទួលបានកាតក្រហមនៅនាទី៧០។ ក្រៅខ្សែការពារវ័យ៣៦ឆ្នាំ Dani Alves ក៏បានក្លាយជាកីឡាករបាល់ទាត់ដំបូងគេ ក្នុងប្រវត្តិសាស្ត្រ ឈ្នះពាន ៤០ ក្នុងអាជីពរបស់ខ្លួន បន្ទាប់…
-
លីគបាល់ទាត់យុវជន Smart Youth League លើកទី១ ឆ្នាំ២០១៩ របស់ក្លិបភ្នំពេញក្រោន បានរកឃើញជើងឯកទាំង៤ប្រភេទអាយុផ្សេងគ្នា

ការប្រកួតបាល់ទាត់លីគយុវជន Smart Youth League លើកទី១ ឆ្នាំ២០១៩ របស់ក្លិបភ្នំពេញក្រោន ដែលបានដំណើរការប្រកួតជាង៣ខែ បានរកឃើញជើងឯក លើ៤អាយុប្រភេទផ្សេងៗគ្នា នៅកីឡដ្ឋាន Smart RSN កាលពីម្សិលមិញ។ តាមការបញ្ជាក់ពីគណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា លីគយុវជន Smart Youth League លើកទី១ ដែលប្រើពេលវេលា ប្រកួតជាង៣ខែមេសានេះ មាន ៣៦ក្រុម ចូលរួម និងបែងចែកការប្រកួត ទៅតាមប្រភេទអាយុផ្សេងគ្នា គឺអាយុក្រោម១២ឆ្នាំ មាន៧ក្រុម, អាយុក្រោម១៤ឆ្នាំ មាន៨ក្រុម, អាយុក្រោម១៧ឆ្នាំ មាន១២ក្រុម និងអាយុក្រោម២០ឆ្នាំ មាន៩ក្រុម ដោយប្រើរូបមន្ដប្រកួតលក្ខណៈលីគ ១ជើង ហើយក្រុមមានពិន្ទុខ្ពស់ជាងគេ ក្លាយជាជើងឯក។ លោក កែវ សុង៉ន តំណាងក្លិបភ្នំពេញក្រោន បានបញ្ជាក់ថា ពាននេះ គឺចង់ផ្តល់ឱកាសឲ្យកីឡាករវ័យក្មេង តាមសាលារៀន និងសហគមន៍ បានចូលរួមប្រកួត ដើម្បីអភិវឌ្ឍន៍សមត្ថភាព…