-
ក្លិប វិសាខា យកឈ្នះ ក្រុមនគរបាលជាតិ ៦-០ ពាន Hun Sen Cup វគ្គ ១/៨ ជើងទី១

ក្រុមបាល់ទាត់វិសាខា បានយកឈ្នះ ក្រុមនគរបាលជាតិ ដែលជាក្រុមជើងឯករងឆ្នាំចាស់ ដោយលទ្ធផល ៦-០ ក្នុងជំនួប ជើងទី១ នៃពានរង្វាន់ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០១៩ នៅកីឡដ្ឋាន អគ្គិសនីកម្ពុជា កាលពីល្ងាចមិញ។ លទ្ធផលជ័យជម្នះរបស់ក្រុមវិសាខា ធ្វើសម្រេចដោយកីឡាករ ទិត្យ ឌីណា និងស៊ិន កក្កដា ម្នាក់មួយគ្រាប់នៅវគ្គទី១ ហើយវគ្គទី២ បន្ថែម៤គ្រាប់ទៀត ពីកីឡាករ ស៊ិន កក្កដា, កែវ សុខផេង, សាន គឹមហេង និងស៊ិន សុផាណាត់ បញ្ចប់៩០នាទី ក្រុមភ្ញៀវ វិសាខា ឈ្នះ ប៉ូលិស ៦-០ ។ ចំណែកឯជើងទី២ នឹងត្រូវត្រឡប់ទៅប្រកួតលើទឹកដីវិសាខាវិញ នៅថ្ងៃទី១៨ ខែកក្កដាខាងមុខនេះ ។ កីឡាករសំខាន់ពីររូបរបស់ក្រុមវិសាខា បានឲ្យដឹងថា ដោយសារមានការសហការគ្នាបានល្អ ទើបធ្វើឲ្យក្រុមទទួលបានជ័យជម្នះ។…
-
ក្រុមវិទ្យាល័យ ចាក់អង្រែ បន្តឈរបាតតារាង ក្នុងសប្តាហ៍ទី៤ នៃការប្រកួតជើងឯកវិទ្យាល័យ លើកទី១

ក្រុមវិទ្យាល័យ ចាក់អង្រែ បន្តឈរបាតតារាង ក្រោយចាញ់ វិទ្យាល័យ ជា ស៊ីម សាមគ្គី ក្នុងលទ្ធផល ៥ទល់០ នៅទីលានច្បារអំពៅ ខណៈ វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី យកឈ្នះ វិទ្យាល័យ ព្រះស៊ីសុវត្ថិ ៣ទល់១ នៅទីលានវិទ្យាល័យបឹងត្របែក ក្នុហសប្តាហ៍ទី៤ នៃការប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ។ ៥គ្រាប់របស់វិទ្យាល័យ ជា ស៊ីម សាមគ្គី រកបានដោយ កីឡាករ ប្រាក់ មុន្នីវីរៈ ២គ្រាប់ ,លីម ចាន់សុវណ្ណបញ្ញា ២គ្រាប់ និងកីលាករ ឃុន លីម៉ែនប៉ែន ១គ្រាប់ លទ្ធផលនេះបានធ្វើអោយ ក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី ឡើងឈរលេខ២ បណ្តោះអាសន្ន ដោយ៤ប្រកួត ឈ្នះ២ ស្មើរ១ ចាញ់១ មាន៧ពិន្ទុ ចំនែកឯវិទ្យាល័យ…
-
សិក្ខាកាមកីឡាអត្តពលកម្ម៧នាក់ បន្តទៅវគ្គបណ្តុះបណ្តាលគ្រូបង្វឹកអន្តរជាតិ កម្រិត២ ក្នុងចំណោម២៥នាក់

សិក្ខាកាមកីឡាអត្តពលកម្ម៧នាក់ បន្តទៅវគ្គបណ្តុះបណ្តាលគ្រូបង្វឹកអន្តរជាតិ កម្រិត២ ក្នុងចំណោម២៥នាក់ ដែលទើបតែបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតអន្តរជាតិកម្រិត១ CECS-Level 1 Course ដោយមានអ្នកជំនាញមកពីសហព័ន្ធកីឡាអត្តពលកម្មទ្វីបអាស៊ី គឺលោក Mohd Azam Abu Hashim កាលពីព្រឹកមិញ ក្រោមការឧបត្ថម្ភថវិកា ដោយក្រសួងអប់រំយុវជន និងកីឡា ដែលចាប់ផ្ដើមកាលពីថ្ងៃទី២៣ ខែមិថុនាមក។ លោក Mohd Azam Abu Hashim ដែលជាគ្រូឧទ្ទេសមកសហព័ន្ធទ្វីបអាស៊ី មានប្រសាសន៍ថា លោកសប្បាយរីករាយ ដែលបានចែករំលែកបទពិសោធន៍ និងចំណេះដឹង ឲ្យគ្រូបង្វឹកទាំង២៥រូបនាពេលនេះ។ តាមរយៈវគ្គនេះ លោក សង្ឃឹមថា សិក្ខាកាមដែលមានសមត្ថភាពនឹងវិវត្តខ្លួនបានយ៉ាងល្អ ដើម្បីបណ្តុះបណ្តាលកីឡាករ កីឡាការិនី ប្រកបដោយគុណភាពសម្រាប់កម្ពុជា ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃនាយកដ្ឋានកីឡា មានប្រសាសន៍ថា គ្រូបង្វឹក អាជ្ញាកណ្ដាល ចៅក្រម ត្រូវតែបានឆ្លងវគ្គសិក្សាត្រឹមត្រូវទើបអនុញ្ញាតឲ្យបង្ហាត់ ឬធ្វើជាអាជ្ញាកណ្ដាលចៅក្រម…
-
Man City នាំយកខ្សែបម្រើពីអេស្ប៉ាញម្នាក់ ក្នុងតម្លៃកំណត់ត្រាក្លិប

ក្លិប Manchester City នឹងនាំយកខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Rodri ពីក្លិប At Madrid ក្នុងតម្លៃកំណត់ត្រា៦២,៨ លានផោន បន្ទាប់ពីយល់ព្រមទិញផ្ដាច់កុងត្រា។ តាមការបញ្ជាក់ពីក្លិប Atletico បានឲ្យដឹងថា Manchester City បានយល់ព្រមជាមួយតម្លៃទិញផ្ដាច់កុងត្រាកាលពីថ្ងៃពុធ។ Rodri វ័យ២៣ឆ្នាំ បានបញ្ចប់កិច្ចសន្យា ជាមួយ Atletico ដែលមានសុពលភាពដល់ឆ្នាំ២០២៣។ ជាមួយនឹងការបំបែកកំណត់ត្រាចាស់់ របស់ Riyad Mahez ដែល មេឃខៀវទិញ កាលពីឆ្នាំ២០១៨ ក្នុងតម្លៃ៦០លានផោន ។ សូមបញ្ជាក់ថា Rodri បានចូលរួមជាមួយ Atletico ក្នុងឆ្នាំ២០១៨ ដោយផ្ទេរពី Villarreal។ ក្រោមការដឹកនាំរបស់លោក Diego Simeone កីឡាកររូបនេះ បង្ហាញខ្លួន ៣៤ប្រកួត ឈរលេខ៣ នៅ La liga ព្រមទាំងបង្ហាញខ្លួនឲ្យជម្រើសជាតិ៦ដង លេងដំបូង…
-
ក្រុមបាល់ទាត់នារីហូឡង់ ឡើងផ្តាច់ព្រ័ត្រ World Cup ខណៈក្រុមប៉េរូ ឡើងផ្តាច់ព្រ័ត្រ Copa America

ក្រុមបាល់ទាត់នារីហូឡង់ បានឡើងវគ្គផ្ដាច់ព្រ័ត្រ FIFA Women’s World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយយកឈ្នះក្រុមបាល់ទាត់នារីស៊ុយអែត ១-០ វគ្គថែម ម៉ោង១៥នាទី២ដង នៅការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយប់មិញ។ កីឡាការិនី Jackie Groenen របស់ក្លិប Manchester United រកបានគ្រាប់បាល់ជ័យជម្នះ នៅនាទី៩៩ បានធ្វើឲ្យហូឡង់ ត្រូវប៉ះ ក្រុមជើងឯក៣សម័យកាល សហរដ្ឋអាម៉េរិក នៅវគ្គផ្ដាច់ព្រ័ត្រ ដែលធ្វើក្នុងទីក្រុង Lyon ប្រទេសបារាំង នៅថ្ងៃអាទិត្យសប្ដាហ៍នេះ ។ ស្របពេលដែល ក្រុមនារី អង់គ្លេស ត្រៀមដណ្តើមលេខ៣ ជាមួយ ស៊ុយអែត នៅថ្ងៃទី៦ វេលាម៉ោង១០យប់ ។ គួរបញ្ជាក់ថា ក្រុមនារីសហរដ្ឋអាម៉េរិក គឺជាក្រុមជើងឯក World Cup ៣សម័យ ចំណែកហូឡង់ មិនធ្លាប់ឈ្នះជើងឯកនោះទេ ។យើងបន្តទៅទ្វីបអាម៉េរិកឡាទីនវិញ ក្រុមជម្រើសជាតិប៉េរូ បានទម្លាក់ក្រុមជើងឯកឆ្នាំចាស់ ឈីលី…
-
សហរដ្ឋអាម៉េរិក ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍បាល់ទាត់នារីលំដាប់ពិភពលោក ក្រោយយកឈ្នះអង់គ្លេស

ក្រុមនារីសហរដ្ឋអាម៉េរិក ២:១ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍បាល់ទាត់នារីលំដាប់ពិភពលោក FIFA Women’s World Cup ២០១៩ នាប្រទេសបារាំង កាលពីយប់មិញ។ ជ័យជម្នះរបស់ក្រុមនារីសហរដ្ឋអាម៉េរិក ធ្វើសម្រេចនាំមុខមុនដោយកីឡាការិនី Christen Press នៅនាទីទី១០ តែ៩នាទីក្រោយមក កីឡាការិនី Ellen White ប៉ុន្តែនៅនាទីទី៣១ កីឡាការិនី Alex Morgan ទាត់គ្រាប់ជ័យជំនះអោយអាមេរិកវិញ។ តែនៅនាទីទី៨៤ កីឡាការិនី Stephanie Houghto មានឱកាសទាត់បាល់១១ម៉ែត្រតាមស្មើរជាថ្មី តែធ្វើមិនបានសម្រេច ហើយលទ្ធផល ២:១ បានរក្សារហូតដល់បញ្ចប់ការប្រកួត ធ្វើឲ្យក្រុមនារីអាម៉េរិក ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដោយត្រូវរង់ចាំការប្រកួតរវាង ហូឡង់ និង ស៊ុយអែត នៅរំលងអាធ្រាតនេះ ខណៈ អង់គ្លេស ក៏ត្រូវត្រៀមប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ផងដែរ៕ធ.ដ
-
ពាន Africa Cup of Nations រកឃើញ១៦ក្រុមហើយ

ពានប្រចាំទ្វីអាហ៊្វ្រិក ដែលរៀបចំរាល់២ឆ្នាំម្ដង Africa Cup of Nations ២០១៩ មានអេហ្ស៊ីបជាម្ចាស់ផ្ទះ បានបញ្ចប់ការប្រកួតសន្សំពិន្ទុទាំង៦ ពូលហើយ។ ក្នុងនោះ ក្រុមដែលត្រូវឡើងទៅវគ្គ១៦ក្រុមចុងក្រោយមាន ក្នុងនោះមាន១២ អេហ្ស៊ីប, អ៊ូហ្គាន់ដា, ម៉ាដាហ្គាស្កា, នីហ្សេរីយ៉ា, អាល់ហ្សេរី, សេណេហ្គាល់, ម៉ារ៉ុក , កូឌីវ័រ , ម៉ាលី , ទុយណេស៊ី , ហ្គាណា , កាមេរ៉ូន ខណៈក្រុមលេខ៣ល្អបំផុត មាន ហ្គីណេ , កុងហ្គោ , បេនីន និងអាហ៊្វ្រិកខាងត្បូង។ សូមបញ្ជាក់ថា វគ្គ១៦ ក្រុមចុងក្រោយ នឹងចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី៥ ខែកក្កដាតទៅ ដោយក្រុម អ៊ូហ្គាន់ដា ប៉ះ សេណេហ្គាល់ , ម៉ារ៉ុក ប៉ះ បេនីន,…
-
ក្លិបមាន់ខ្នាយមាស Spurs ទិញយបានខ្សែបម្រើបំបែកតម្លៃកំណត់ត្រាពីក្លិបបារាំង

ក្លិបមាន់ខ្នាយមាស Tottenham Hot Spurs បានចុះកុងត្រាផ្ទេរយកខ្សែបម្រើសញ្ជាតិបារាំង Tanguy Ndombele ពីក្លឹប Lyon ក្នុងតម្លៃកំណត់ត្រាក្លិប៥៣,៨លានផោន។ កីឡាករវ័យ២២ឆ្នាំ បានចុះកិច្ចសន្យារហូតដល់ឆ្នាំ២០២៥ ហើយតម្លៃផ្ទេរអាចឡើងដល់៦២,៨លានផោន ឯណោះ ជាមួយការលើកទឹកចិត្តផ្សេងៗ។ គួររំលឹកថា កំណត់ត្រាចាស់កាន់កាប់ដោយខ្សែការពារ Davinson Sanchez ដែលបានផ្ទេរពី Ajax ក្នុងតម្លៃ៤២លានផោន កាលពីឆ្នាំ២០១៧។ សូមបញ្ជក់ថា Ndombele បានចូលរួមជាមួយ Lyon ក្នុងឆ្នាំ២០១៧ លេខ៣ នៅ Ligue 1 កាលពីរដូវកាលមុន នឹងបង្ហាញខ្លួនឲ្យជម្រើសជាតិបារាំង៦ដង និងបង្ហាញខ្លួន ៩៦ប្រកួតឲ្យ Lyon។ Ndombele ជាកីឡាករទីពីរ ដែល Spurs នាំចូលក្នុងរដូវក្ដៅនេះ បន្ទាប់ពី Jack Clarke ពី Leeds United៕ធ.ដ
-
អ្នករៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុង នៅកម្ពុជា រំពឹងថា នឹងមានកីឡាករកម្ពុជាចូលរួមរត់ ម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ ៤២គីឡូម៉ែត្រច្រើនជាងឆ្នាំមុន

គណៈកម្មការរៀបចំទិវារត់ប្រណាំង ម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ លើកទី៦ (6th Khmer Empire Full Marathon) លោក សែម ផល្លា បានដាក់ក្ដីរំពឹងថា ឆ្នាំនេះនឹងមានអត្តពលិកកម្ពុជា ចូលរួមរត់៤២គីឡូម៉ែត្រ ច្រើនជាងឆ្នាំមុន ខណៈព្រឹត្តិការណ៍កីឡា និងទេសចរណ៍ដ៏ធំនេះ គ្រោងនឹងធ្វើឡើងនាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ខាងមុខ។ លោក សែម ផល្លា អ្នករៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងនៅកម្ពុជា បានសម្ដែងការសប្បាយរីករាយ បន្ទាប់ពីឃើញកីឡាករខ្មែរ បានវិវត្តន៍សមត្ថភាព ចូលរួមរត់ចម្ងាយឆ្ងាយកាន់តែច្រើន ហើយឆ្នាំនេះ។ លោកសង្ឃឹម នឹងមានវត្តមានកីឡាករខ្មែរ ច្រើនជាង២០នាក់ ចូលរួមរត់៤២គីឡូម៉ែត្រ ដ្បិតការចុះឈ្មោះជាបណ្ដោះអាសន្ន លើវិញ្ញាសានេះ សរុបជាង ៦០០នាក់ហើយ។ លោកបន្តថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរនេះ អ្នកចូលរួមភាគច្រើន ជាភ្ញៀវទេសចរមកពីតំបន់អាស៊ី មិនសូវមានអឺរ៉ុបនោះទេ ពីព្រោះវាជារដូវភ្លៀង ធ្វើឲ្យភ្ញៀវទេសចរធ្លាក់ចុះ ដូច្នេះហើយតាមអនុសាសន៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា ឲ្យបង្កើតព្រឹត្តិការណ៍កីឡាបែបទេសចរ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់កម្ពុជា…
-
សហព័ន្ធកីឡាហែលទឹក និងវាយកូនបាល់ ត្រៀមបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួន ទៅចូលរួមប្រកួតកីឡាសិស្សអាស៊ាន លើកទី១១ នៅឥណ្ឌូនេស៊ី

សហព័ន្ធខ្មែរកីឡាហែលទឹក និងសហព័ន្ធកីឡាវាយកូនបាល់ ត្រៀមបញ្ជូនកីឡាករ-កីឡាការិនី ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១១ ឆ្នាំ២០១៩ “11th ASEAN School Games 2019 ” ដែលគ្រោងចាប់ពីថ្ងៃទី១៧ដល់២៥ ខែកក្កដា ឆ្នាំ២០១៩ នៅ ទីក្រុង Semareng-Central Java ប្រទេសឥណ្ឌូនេស៊ី និងគ្រូបង្វឹកចំនួន១០នាក់។ លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ថា សហព័ន្ធនឹងបញ្ជូន ប្រតិភូចំនួន១០រូប គ្រូបង្វឹក២រូប លោក នាង សូរិទ្ធិយ៉ា គ្រូបង្វឹកអ្នកស្រី សាគិ អិគីយ៉ាម៉ា គ្រូបង្វឹកជនជាតិជប៉ុន និងកីឡាករ-កីឡាការិនី៨រូប ក្នុងនោះកីឡាការិនី៤រូប ប្រកួត លើវិញ្ញាសា ហែលសេរី ៥០ម-១០០ម បុរស-នារី វិញ្ញាសាមេអំបៅ ៥០ម-១០០ម បុរស-នារី វិញ្ញាសាហែលផ្ងារ ៥០ម -១០០ម បុរស-នារី និងវិញ្ញាសាហែលកង្កែប ៥០ម -១០០ម…