Category: កីឡា

  • ប្រទេសទាំង៦ បន្ថែមមេដាយដូចគ្នា ខណៈវៀតណាម បន្តឈរលើតារាង មេដាយ នៃការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន អាស៊ានលើកទី៤៣ ក្នុងថ្ងៃទី២

    ប្រទេសទាំង៦ បន្ថែមមេដាយដូចគ្នា ខណៈវៀតណាម បន្តឈរលើតារាង មេដាយ នៃការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន អាស៊ានលើកទី៤៣ ក្នុងថ្ងៃទី២

    គិតត្រឹមថ្ងៃទី២៩ ប្រទេសទាំង៦ រកបានមេដាយបន្ថែមដូចគ្នា ខណៈវៀតណាម បន្តឈរកំពូលតារាងដដែល នៃព្រឹត្តិការណ៍ប្រកួតកីឡា ហែលទឹក ជ្រើសរើស ជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ ក្នុងនោះ វៀតណាម ដណ្តើមមេដាយច្រើនជាងគេ សរុប៣៦ គ្រឿង មាស១៣ ប្រាក់១៤ និងសំរិទ្ធិ៩គ្រឿង  លេខ២ ថៃ ដណ្តើមមេដាយសរុប ២៧គ្រឿង មាស១២ ប្រាក់៦ និងសំរិទ្ធិ៩គ្រឿង លេខ៣ សិង្ហបូរី មេដាយសរុប១៩គ្រឿង មាស៤ ប្រាក់៦ និងសំរិទ្ធិ៩គ្រឿង លេខ៤ ឥណ្ឌូនេស៊ី ដណ្តើមមេដាយសរុប៧ គ្រឿង មាស៤ ប្រាក់១ និងសំរិទ្ធិ២គ្រឿង លេខ៥ ម៉ាឡេស៊ី មេដាយសរុប១៥ មាស៣ប្រាក់៦ និងសំរិទ្ធិ លេខ៦ ហ្វីលីពីន ដណ្តើមមេដាយសរុប១៣គ្រឿង មាស៣ ប្រាក់១ និងសំរិទ្ធិ៤គ្រឿង ។ ខណៈ…

  • វៀតណាម ឈរលើតារាង មេដាយ នៃការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន អាស៊ានលើកទី៤៣ ក្នុងថ្ងៃទី១

    វៀតណាម ឈរលើតារាង មេដាយ នៃការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន អាស៊ានលើកទី៤៣  ក្នុងថ្ងៃទី១

    គិតត្រឹមថ្ងៃទី១ វៀតណាម ដណ្តើម ច្រើនជាងគេនៃព្រឹត្តិការណ៍ប្រកួតកីឡា ហែលទឹក ជ្រើស រើស ជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋាន ជាតិ មរតកតេជោ ។ក្នុងនោះ វៀតណាម ដណ្តើមមេដាយច្រើនជាងគេ សរុប១៥គ្រឿង មាស៥ ប្រាក់៧ និងសំរិទ្ធ៣គ្រឿង  លេខ២ ថៃ ដណ្តើមមេដាយសរុប ៧គ្រឿង មាស៣ ប្រាក់២ និងសំរិទ្ធ២គ្រឿង លេខ៣ ឥណ្ឌូនេស៊ី ដណ្តើមមេដាយសរុប៤គ្រឿង មាស៥ ប្រាក់១ និងសំរិទ្ធ១គ្រឿង ។ សិង្ហបូរីឈរលេខ៤ ដណ្តើមមេដាយសរុប៦គ្រឿង មាស២ និងសំរិទ្ធ៤គ្រឿង លេខ៥ ហ្វីលីពីន ដណ្តើមមេដាយសរុប៣គ្រឿង មាស១ ប្រាក់១ និងសំរិទ្ធ១គ្រឿង និងម៉ាឡេស៊ី លេខ៦ ដណ្តើមមេដាយសរុប៤គ្រឿង ប្រាក់២ និងសំរិទ្ធ២គ្រឿង ។ ខណៈ ប្រ៊ុយណេ ឡាវ…

  • កីឡាករប្រណាំងម៉ូតូវ័យក្មេងពោពេញដោយសមត្ថភាពកម្ពុជាពីររូប អះអាងថា នឹងនាំយកបទពិសោធន៍ពីការប្រកួតកម្រិតអន្តរជាតិ មកចែករំលែកនៅកម្ពុជា

    កីឡាករប្រណាំងម៉ូតូវ័យក្មេងពោពេញដោយសមត្ថភាពកម្ពុជាពីររូប អះអាងថា នឹងនាំយកបទពិសោធន៍ពីការប្រកួតកម្រិតអន្តរជាតិ មកចែករំលែកនៅកម្ពុជា

    កីឡាករប្រណាំងម៉ូតូវ័យក្មេងពោរពេញដោយសមត្ថភាពកម្ពុជាពីររូប អះអាងថា នឹងនាំយកបទពិសោធន៍ពីការប្រកួតកម្រិតអន្តរជាតិ មកចែករំលែកនៅកម្ពុជា បន្ទាប់ពីពួកគេទទួលបានការឧបត្ថម្ភ ពីក្រុមហ៊ុនសំបកកង់ម៉ាក FIRELLI ប្រចាំកម្ពុជា ទាំងស្រុងរយៈពេល៣ថ្ងៃ ដើម្បីប្រជែងក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូកម្រិតអន្តរជាតិ ដែលមានឈ្មោះថា HOLE SHOT ដែលធ្វើឡើងចាប់ពីថ្ងៃទី២៦-២៨ ខែកក្តដា ឆ្នាំ២០១៩ នៅប្រទេសថៃខាងមុខ។ ការអះអាងខាងលើ ធ្វើក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន កាលពីថ្ងៃម្សិលមិញ នៅ K Power House ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អ្នកប្រណាំងម៉ូតូវ័យក្មេងកម្ពុជាទាំងពីររូប គឺកីឡាករ ខុម ប៊ុនហាប់ និងឈុន ដានិត បានអះអាងដូចគ្នាថា នឹងនាំយកបទពិសោធន៍ និងបច្ចេកទេស ពីការប្រកួតកម្រិតអន្តរជាតិនេះ មកចែករំលែកដល់កីឡាករ នៅកម្ពុជា ដើម្បីអភិវឌ្ឍន៍ឲ្យវិស័យកីឡាប្រណាំងម៉ូតូឲ្យមានការរីកចម្រើនដូចបណ្តាប្រទេស នៅក្នុងតំបន់។ កីឡាករ ឈុន ដានិត បានបញ្ជាក់ថា នេះជាលើកទី១ ដែលបានបង្ហាញវត្តមានប្រជែងលើឆាកអន្តរជាតិ ហើយរូបគេ និងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដែលបានធ្វើការហ្វឹកហាត់ជាច្រើនឆ្នាំមកនេះ។ ប៉ុន្តែលទ្ធផលពីការចូលរួមលើកដំបូងនេះ មិនដឹងថាទទួលបានជ័យលាភីឬយ៉ាងណានោះទេ…

  • រាជរដ្ឋាភិបាលផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជាង៤៧១លានរៀល លើ៣ប្រភេទកីឡា ដែលឈ្នះមេដាយពីព្រឹត្តិការណ៍អន្តរជាតិ

    រាជរដ្ឋាភិបាលផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជាង៤៧១លានរៀល លើ៣ប្រភេទកីឡា ដែលឈ្នះមេដាយពីព្រឹត្តិការណ៍អន្តរជាតិ

    នៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជាដល់កីឡាករ-កីឡាការិនីជយលាភីចំនួន ៣ប្រភេទកីឡា រួមមានកីឡាប៉េតង់ តុងហ្គីលម៉ូដូ និងកីឡាសូហ្វតេន្នីស ក្រោយចូលរួមការប្រកួតអន្ដរជាតិចំនួន៤ ព្រឹត្តិការណ៍ដោយមានទឹកប្រាក់សរុប ៤៧១,១០០,០០០រៀល។ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា រួមទាំងមន្ដ្រីក្រោមឱវាទ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ជ័យលាភីផងដែរ។ ឯកឧត្តម ស សុខា មានប្រសាសន៍ថា នេះគឺជាមោទកភាព ដែលកីឡាករ-កីឡាការិនី ដណ្ដើមបានមេដាយលើឆាកអន្ដរជាតិ ហើយបានបង្ហាញទង់ជាតិ លើឆាកអន្ដរជាតិ តាមរយៈការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ដោយស្មើមុខមាត់ជាមួយបណ្ដាប្រទេស លើពិភពលោក។ ដូច្នេះស្របពេលប្រទេសជាតិមានកំណើនសេដ្ឋកិច្ចខ្ពស់ រាជរដ្ឋាភិបាល ក៏បានរៀបចំនូវថវិកា សម្រាប់លើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ដណ្ដើមបានជ័យលាភីផងដែរ។ចំពោះសមិទ្ធផល និងប្រាក់រង្វាន់ ត្រូវបានប្រគល់ខាងលើ រួមមានកីឡាប៉េតង់ បានចូលរួមប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី១ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌា ដណ្ដើមបានមេដាយប្រាក់…

  • ភ្នំពេញក្រោន ១០-០ ខេត្តកំពង់ចាម ជើងទី១ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២០១៩

    ភ្នំពេញក្រោន ១០-០ ខេត្តកំពង់ចាម ជើងទី១ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២០១៩

    ក្រុមភ្នំពេញក្រោន ១០:០ ក្រុមខេត្តកំពង់ចាម នៅក្នុងការរប្រកួតជម្រុះ១៦ក្រុម ថ្នាក់ជាតិជើង ទី១ កាលពីល្ងាចម្សិលមិញ នៅកីឡដ្ឋានភ្នំពេញក្រោន ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៣ រដូវកាល ២០១៩។១០គ្រាប់ជ័យជម្នះរបស់ម្ចាស់ផ្ទះភ្នំពេញក្រោននេះ ធ្វើសម្រេចបាន៥គ្រាប់ដោយកីឡាករ វ៉ា ខ្វិនទីន, ប្រាក់ ធីវ៉ា, ម៉ៅ ពិសិដ្ឋ, យើ សាហ្វី, សេត រ៉ូហ្សាក់ និងកីឡាករ លឹម ពិសុទ្ធ។ ជ័យជម្នះនេះ បានធ្វើឲ្យភ្នំពេញ ក្រោនមានប្រៀបយ៉ាងខ្លាំង ក្នុងការកក់កៅអីជាបណ្តោះអាសន្ន នៅវគ្គ៨ក្រុម ចុង ក្រោយនាពេលខាងមុខ ដែលគូប្រកួតនេះនឹងត្រូវជួបគ្នាម្តងទៀត នៅជុំទី២។ចំពោះ១ប្រកួតទៀត កាលពីល្ងាចម្សិលមិញនេះដែរ គឺក្រុមព្រះខ័នរាជស្វាយរៀងយក ៤:០ ក្រុមខេត្តត្បូងឃ្មុំ។ ពេលនេះវគ្គជម្រុះថ្នាក់ជាតិ ជើងទី១លេង បាន៤ ប្រកួត ហើយ នៅដល់តែ៤ ប្រកួត ទៀត សម្រាប់ជើងទី១ ដោយ៤ប្រកួតគ្រោងនឹងត្រូវធ្វើឡើងនាថ្ងៃទី៣ និងថ្ងៃទី៤ ខែកក្កដា ដែលក្រុម គីរីវង់សុខសែនជ័យ…

  • អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះជើងឯក អាស៊ីអាគ្នេយ៍ គឺដើម្បីស្វែងយល់ពីចំណុចខ្វះខាត ត្រៀមស៊ីហ្គេមឆ្នាំ២០២៣

    អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះជើងឯក អាស៊ីអាគ្នេយ៍ គឺដើម្បីស្វែងយល់ពីចំណុចខ្វះខាត ត្រៀមស៊ីហ្គេមឆ្នាំ២០២៣

    អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាហែលទឹកជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ ឆ្នាំ២០១៩នេះ គឺដើម្បីស្វែងយល់ពីចំណុចខ្វះខាត ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។ ការថ្លែងដូច្នេះធ្វើឡើង ក្នុងពិធីបើកការប្រកួតកីឡាហែលទឹកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបើកឲ្យដំណើរការជាផ្លូវការហើយ ដោយមានកីឡាករ កីឡាការិនី មកពី៩ប្រទេស និងម្ចាស់ផ្ទះកម្ពុជា សរុប១០ប្រទេស ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក។ លោក ហែម គីរី បន្តថា គោលបំណងសំខាន់ ក្នុងការទទួលធ្វើម្ចាស់ផ្ទះនេះ គឺពង្រឹងសមត្ថភាពមន្រ្តីរបស់សហព័ន្ធ ក្នុងការរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិ ក្រោយពីខកខានការរៀបចំតាំងពីឆ្នាំ ១៩៦៧ ជាម្ចាស់ផ្ទះកីឡា Games Garnefo អាស៊ី លើកទី១។ ចំណុចមួយទៀត ក៏ចង់ឱ្យបណ្តាប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍…

  • ក្រុមនារីអង់គ្លេស កក់កៅអី Semi-Final ក្រោយយកឈ្នះ ន័រវែស ៣ទល់០

    ក្រុមនារីអង់គ្លេស កក់កៅអី Semi-Final ក្រោយយកឈ្នះ ន័រវែស ៣ទល់០

    ក្រុមនារី អង់គ្លេស កក់កៅអី Semi-Final ក្រោយយកឈ្នះ ន័រវែស ៣:០ ព្រឹត្តិការណ៍ FIFA Women’s World Cup ឆ្នាំ២០១៩ ដែលបារាំង ធ្វើជាម្ចាស់ផ្ទះ។ ការប្រកួតបានតែ៣នាទីប៉ុណ្ណោះ អង់គ្លេស នាំមុខ១គ្រាប់មុន ដោយកីឡាការិនី Jill Scott និង១គ្រាប់ទៀត នៅនាទី៤០ ដោយកីឡាការិនី Ellen White។ លុះវគ្គទី២ កីឡាការិនី Lucy Brown បន្ថែមគ្រាប់ទី៣ នៅនាទី៥៧។ តាមលទ្ធផលនេះ ធ្វើឲ្យតោកំណាចនារីអង់គ្លេស ឡើងទៅរង់ចាំក្រុមសហរដ្ឋអាម៉េរិក និងម្ចាស់ផ្ទះបារាំង ដែលធ្វើការប្រកួតនៅរំលងអាធ្រាតនេះ៕ធ.ដ

  • ក្រុមសាំបាប្រេស៊ីល ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយឈ្នះប៉ារ៉ាហ្កាយ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ

    ក្រុមសាំបាប្រេស៊ីល ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយឈ្នះប៉ារ៉ាហ្កាយ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ

    ក្រុមជម្រើសជាតិសាំបាប្រេស៊ីល ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Copa America បន្ទាប់ពីយកឈ្នះប៉ារ៉ាហ្កាយ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ។ ការប្រកួត៩០នាទី ទៅក្រុមទាំង២រក្សាលទ្ធផល ០-០ ប៉ុណ្ណោះ  ហើយអាជ្ញាកណ្ដាលមិនបានថែមម៉ោង១៥នាទី ២ដងទេ ពោលគឺ សម្រេចទាត់បាល់១១ម៉ែត្រតែម្ដង។ ជាលទ្ធផល ប្រេស៊ីល យកឈ្នះ ៤-៣ រង់ចាំការប្រកួតយប់នេះរវាងក្រុមជម្រើសជាតិ អាហ្សង់ទីន ជាមួយ វ៉េណេស៊ុយអេឡា វេលាម៉ោង២រំលងអាធ្រាត្រ ដើម្បីស្វែងរកកៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលមានម្ចាស់ផ្ទះប្រេស៊ីលកំពុងរង់ចាំស្រាប់។ ចំណែកឯ៤ក្រុមផ្សេងទៀត កូឡុំប៊ី ប៉ះ ឈីលី និងក្រុម អ៊ុយរូហ្កាយ ប៉ះ ប៉េរូ នៅថ្ងៃស្អែក៕ធ.ដ

  • ខ្សែប្រយុទ្ធ Daniel Sturridge មិនទាន់រកក្លិបថ្មីបានទេ ខណៈក្លិប៥កំពុងទាក់ទង

    ខ្សែប្រយុទ្ធ Daniel Sturridge មិនទាន់រកក្លិបថ្មីបានទេ ខណៈក្លិប៥កំពុងទាក់ទង

    ខ្សែប្រយុទ្ធ Daniel Sturridge មិនទាន់រកបានក្លិបថ្មីលេងនៅឡើយទេ ក្រោយចែកផ្លូវគ្នាជាមួយ Liverpool កាលពីដើមខែកន្លងទៅ។ ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំត្រូវ Liverpool ទិញពី Chelsea កាលពីឆ្នាំ២០១៣ និងបានជួយក្លិបរងជើងឯក Premier League ២ដង រងជើងឯក Europa League ម្ដង និងឈ្នះ Champions League ម្ដង ក្នុងរយៈពេល៦ឆ្នាំរបស់គេជាមួយក្លិប ហង្សក្រហម។ Daniel Sturridge មានក្លិប៥កំពុងទាក់ទង ដូចជា Tottenham Spur ញញួរធំ West Ham New York City FC របស់អាម៉េរិក Rangers របស់ស្កុតលែន និង Leicester City ជាក្លិបមានភាគរយខ្ពស់ជាងគេ ដើម្បីទៅចាប់ដៃគូជាមួយកីឡាករ Jamie Vardy។ សូមរំលឹកថា Daniel…

  • ក្លឹប AT Madrid ដាក់តម្លៃ១២៦លានអឺរ៉ូ ត្រៀមយក Joao Felix ពីក្លឹប Benfica

    ក្លឹប AT Madrid ដាក់តម្លៃ១២៦លានអឺរ៉ូ ត្រៀមយក Joao Felix ពីក្លឹប Benfica

    ក្លឹប Atletico Madrid បានដាក់សំណើជាមួយកញ្ចប់ថវិកា១២៦លានអឺរ៉ូ ទៅកាន់ក្លឹប SL Benfica ដើម្បីនាំយកខ្សែប្រយុទ្ធវ័យក្មេង Joao Felix ឲ្យមកចូលរួមក្រុមនៅរដូវកាលក្រោយ ។ ខណៈខ្សែប្រយុទ្ធដែលកំពុងឡើងជើងវ័យក្មេងរូបនេះ មានបណ្តាក្លឹបធំៗ នៅតំបន់អឺរ៉ុបទាក់ទងផងដែរ ដូចជា សេះបង្កង់ Juventus បិសាក្រហម Manchester United… ជាដើម ។ សូមបញ្ជាក់ថា Joao Felix នៅលីគកំពូល ព័រទុយហ្គាល់វិញរដូវកាលដំបូង បង្ហាញខ្លួនបានតែ២៦លើក រកបាន១៥ គ្រាប់ ។ ទាក់ទងនឹងសំណើរបស់ក្លឹប Atletico Madrid ខាងក្លឹប  Benfica មិន ទាន់បានផ្តល់ចម្លើយនៅឡើយនោះទេ ៕ធ.ដ