-
អេហ្ស៊ីប ឡើងវគ្គ១៦ក្រុម Africa Cup of Nations

ក្រុមម្ចាស់ផ្ទះអេហ្ស៊ីប ២-០ ក្រុមជម្រើសជាតិកុងហ្គោ បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ Africa Cup of Nation ។ អេហ្ស៊ីប បានធ្វើការនាំមុខមុន ដោយកីឡាករ Ahmed Elmohamady នៅនាទីទី២៣ និងខ្សែប្រយុទ្ធឆ្នើម Liverpool កីឡាករ Salah បានបន្ថែមមួយគ្រាប់ទៀត នៅនាទី៤៣ ។ ជ័យជម្នះនេះធ្វើឲ្យអេហ្ស៊ីប បន្តឈរលេខមួយពូលA មាន៦ពិន្ទុ ខណៈអ៊ូហ្គាន់ដា ឈរលេខ២មាន៤ពិន្ទុ ។ លទ្ធផលនេះបានធ្វើឲ្យអេហ្ស៊ីប ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ជាមួយក្រុម នីហ្សេរីយ៉ា ។ ហើយចំពោះការប្រកួតចុងក្រោយ ក្រុមម្ចាស់ផ្ទះ អេហ្ស៊ីប ត្រូវប៉ះ អ៊ូហ្គាន់ ៕ធ.ដ
-
ការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាព អន្តរជាតិ លើកទី១ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមប្រកួតជាផ្លូវការ ជាមួយនឹង៦ប្រទេសចូលរួម

ការប្រកួតបាល់ទាត់ពានរង្វាន់ មិត្តភាព អន្តរជាតិ លើកទី១ ឆ្នាំ២០១៩ ដើម្បីមន្ទីរពេទ្យគន្ធរបុប្ផា ចាប់ផ្តើមប្រកួតជាផ្លូវការ ក្រោមការសហការគ្នារវាងក្លិបបាល់ទាត់កម្ពុជា-អាស៊ាន និងសមាគមកូរ៉េ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ដោយយកពហុកីឡដ្ឋានជាតិ និងពហុកីឡដ្ឋាស្តាតចាស់ធ្វើការប្រកួតពេញមួយថ្ងៃ ។ តាមការបញ្ជាក់ថា គណៈកម្មាការរៀបចំការប្រកួតបានឲ្យដឹងថា ពានរង្វាន់ ជាលក្ខណៈមិត្តភាព អន្តរជាតិលើកទី១នេះ មាន៦ប្រទេសចូលរួម ក្នុងនោះមាន១០ក្រុម គឺក្រុមកម្ពុជា៤ក្រុម ក្រុមបាល់ទាត់កម្ពុជា-អាស៊ាន ក្រុមបាល់ទាត់ស្រលាញ់សុខភាព ក្រុមបាល់ទាត់រាជសីហ៍ និងក្រុមបាល់ទាត់ក្រសួងការពារជាតិ ចំណែកកូរ៉េមាន២ក្រុម ក្រុមបាល់ទាត់អែលឌ្រីម និងក្រុមបាល់ទាត់ព្យុងតាក់ស៊ីធី ក្រុមថៃមួយ គឺក្រុមបាល់ទាត់រ៉ាប្រាចា ក្រុមបាល់ទាត់ហ៊ុយយ៉ាន់ដេ របស់វៀតណាម ក្លិបបាល់ទាត់ហនុម៉ាន កូនកាត់របស់បារាំង និងក្លិបបាល់ទាត់ចម្រុះមាន៦ប្រទេសរួមគ្នាគឺម៉ាឡេស៊ី ឥណ្ឌូនេស៊ី ភូមា ហុងកុង ឡាវ និងថៃ ទាំង១០នេះ ចែកចេញជា២ពូល ក្នុងនោះពូល A មានក្រុមបាល់ទាត់កម្ពុជា-អាស៊ាន ក្រុមបាល់ទាត់ហ៊ុយយ៉ាន់ដេរបស់វៀតណាម ក្រុមបាល់ទាត់ព្យុងតាក់ស៊ីធី និងក្រុមបាល់ទាត់ចម្រុះមាន៦ប្រទេសរួមគ្នា គឺម៉ាឡេស៊ី ឥណ្ឌូនេស៊ី ភូមា…
-
សហព័ន្ធខ្មែរកីឡាហែលទឹក អំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមទស្សនា ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន អាស៊ាន ឲ្យបានច្រើនកុះករ

ព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍នេះ អនុញ្ញាតឱ្យសា ធារណជនចូលរួមទស្សនាដោយឥតគិតថ្លៃ ។ សហព័ន្ធខ្មែរកីឡាហែលទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមចូលរួមទស្សនាការប្រកួតនេះឱ្យបានច្រើនកុះករ ដើម្បីអបអរសាទរជាតិកម្ពុជា ដែល ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ និងមួយវិញទៀតចូលរួមលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ហែលទឹករបស់កម្ពុជាផងដែរ ។ លោក ហែម គីរី បន្តថា ការធ្វើជាម្ចាស់ផ្ទះនេះដែរ ក៏ជាឪកាសសម្រាប់កីឡាករ កីឡាការិនីវ័យក្មេងកម្ពុជា បានដកស្រង់បទពិសោធន៍ និងបច្ចេកទេសពីអត្តពលិក នៅតំបន់អាស៊ីអាគ្នេយ៍ ចំនុចសំខាន់មួយទៀត គឺឲ្យមន្រ្តីសហព័ន្ធផ្ទាល់ មន្រ្តីរដ្ឋបាល មន្រ្តីពាក់ព័ន្ធនានា បានរៀនសូត្រពីការរៀបចំព្រឹត្តការណ៍ធំៗជាលក្ខណៈអន្តរជាតិ ។ លោក បន្ថែមទៀតថា កម្ពុជាដាក់សិតសឹងតែកីឡាករ កីឡាករិនីវ័យក្មេងមានអាយុចាប់ពី១៧ឆ្នាំចុះ ដើម្បីវាស់ស្ទង់សមត្ថភាព ក្នុងដំណើរឆ្ពោះទៅ ស៊ីហ្គេម ២០២៣ នៅកម្ពុជា ដោយសហព័ន្ធខ្មែរកីឡាហែលទឹក ដាក់គោលដៅយកមេដាយ២គ្រឿង មិនថាមេដាយមាស ប្រាក់ និងសំរិទ្ធមួយណាក៏បាន ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកជើងឯកអាស៊ីអាគ្នេយ៍យុវជន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ…
-
ក្លិប Napoli មានបំណងចុះកុងត្រាយក James ព្រមទាំងផ្ដល់អាវលេខ១០

ក្លិប Napoli ចង់ចុះកុងត្រាយកខ្សែបម្រើ Real Madrid កីឡាករ James Rodrigues នឹងកំពុងពិចារណាផ្តល់អាវលេខ១០ ដែលដាក់ឲ្យចូលនិវត្តន៍ ធ្លាប់ពាក់ដោយអតីតខ្សែប្រយុទ្ធអាហ្សង់ទីន កីឡាករ Diego Maradona។ គួររំលឹកថា Maradona គឺជាវីរបុរសរបស់អ្នកគាំទ្រ Napoli ហើយអាវរបស់គាត់ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ក្នុងឆ្នាំ២០០០ ដើម្បីជាការដឹងគុណសម្រាប់អតីតកីឡាករម្នាក់នេះជួយពួកគេលើកពាន Serie A ២ដង ក្នុងរដូវកាល 1986-87 និង 1989-90។ ក្លិប Real Madrid រីករាយដែល Napoli ចង់បាន James ទៅលេង ក្នុងនោះក្លិបស្ដេចស ចង់តម្លៃខ្លួន ជម្រើសជាតិកូឡុំប៊ីរូបនេះ ៥០លានអឺរ៉ូ ប៉ុន្តែខាង Napoli ចង់ខ្ចីជើងជាជាងទិញដាច់។ គេរំពឹងថាទំនាក់ទំនងល្អរវាងក្លិបទាំងពីរ អាចធ្វើឲ្យដំណើការនៃការផ្ទេរនេះឆាប់បានទទួលជោគជ័យ បន្ទាប់ពីពួកគេបានដោះដូរកីឡាករគ្នាជាច្រើនដងរួចមកហើយ កាលពីអតីតកាល។ លោក Zidane បានបញ្ជាក់ថា រដូវកាលក្រោយគ្មានវត្តមានជម្រើសជាតិកូឡុំប៊ីរូបនេះទេ…
-
អ្នកចាំទី Buffon គ្រោងត្រឡប់ទៅក្លិប Juventus វិញ

អ្នកចាំទីវ័យ៤១ឆ្នាំ Gianluigi Buffon គ្រោងនឹងត្រលប់មកកាន់ក្លិប Juventus ដើម្បីចូលរួមជាមួយអ្នកចាត់ការថ្មី លោក Maurizio Sarri ក្រោយចាកចេញ Paris Saint-Germain ដែលជាកន្លែងគេធ្លាប់លេងអស់១៧ឆ្នាំ។ កន្លងទៅថ្មីៗនេះ Buffon ធ្លាប់មានការទាក់ទងផ្ទេរទៅកាន់ក្លិបអង់គ្លេស Leeds United ក៏ដូចជាត្រលប់ទៅកាន់ក្លិប Parma បន្ទាប់ពីចំណាយពេលមួយឆ្នាំជាក្លិប PSG។ នេះបើតាមសេចក្ដីរាយការណ៍ចេញពីប្រទេសអ៊ីតាលី។ អតីតជម្រើសជាតិអ៊ីតាលី ក៏បានពិភាក្សាគ្នា សម្រាប់តំណែងប្រធានមួយនៅក្នុងក្លិប បន្ទាប់ពីចូលនិវត្តន៍ ហើយការត្រលប់មកវិញក៏ចង់មកជួយគាំទ្រ អ្នកចាំទី Wojciech Szczesny។ សូមរំលឹកថា Buffon ប្រកបអាជីពដំបូង នៅជាយុវជនរបស់ក្លិប Parma ហើយឡើងមកលេងឈុតធំ ក្នុងវ័១៧ឆ្នាំ ក្នុងឆ្នាំ១៩៩៥។ ៦ឆ្នាំបន្ទាប់ គេបានក្លាយជាអ្នកចាំទីថ្លៃជាងគេក្នុងពិភពលោក ពេលដែលផ្លាស់មក Juventus ក្នុងតម្លៃខ្លួន៣២លានផោន កាលពីឆ្នាំ២០០១៕ធ.ដ
-
វគ្គ៨ក្រុមចុងក្រោយ FIFA Women’s World Cup ៧ក្រុមមកពីតំបន់អឺរ៉ុប

ព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោក FIFA Women’s World Cup ឆ្នាំ ២០១៩ នៅប្រទេសបារាំង រកឃើញជើងខ្លាំងទាំង៨ក្រុមចុងក្រោយ ខណៈមកពីទ្វីបអឺរុប៧ ក្រុម មកពីទ្វីប Concacaf ១ក្រុម គឺកីឡាការិនី សហរដ្ឋអាម៉េរិក ។ ២ប្រកួតចុងក្រោយ២យប់មិញ ក្រុមជម្រើសជាតិនារីចិន ២:០ ក្រុមជម្រើសជាតិនារីអ៊ីតាលី ខណៈក្រុម ជម្រើសជាតិនារីហូឡង់ ២:១ ក្រុម ជម្រើសជាតិនារីកូរ៉េខាងត្បូង ដោយលទ្ធផល ។ ហើយចំពោះវគ្គ៨ក្រុមចុងក្រោយ FIFA Women’s World Cup ២០១៩វិញ ក្រុមនារីន័រវេស ប៉ះអង់គ្លេស បារាំង ប៉ះសហរដ្ឋអាម៉េរិក អ៊ីតាលី ប៉ះហូឡង់ អាល្លឺម៉ង់ ប៉ះស៊ុយអែត ៕ធ.ដ
-
អ្នកចាត់ការទូទៅទីលាន City Golf បញ្ជាក់ថា ការបង្កើតពានរង្វាន់ Adidas golf Championship ព្រោះចង់ផ្តល់ឱកាស ដល់កីឡាករទើបចាប់ផ្តើមហ្វឹកហាត់ បានបញ្ចេញសមត្ថភាព

ការបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល ដែលប្រសិទ្ធនាមថា Adidas Golf Championship ក្រោមការឧបត្ថម្ភធំពីក្រុមហ៊ុន Adidas ដែលបានដំណើរការប្រកួតពេញ មួយព្រឹក នៅលើទីលានកីឡាវាយកូនគោល City Golf ស្ថិតនៅក្នុង សង្កាត់ទួលសង្កែ រាជធានី ភ្នំពេញ រៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាស ដល់កីឡាករវ័យចាស់ និងកីឡាករ ទើបតែចាប់ផ្តើម ចូលហ្វឹកហាត់ បានប្រកួតប្រជែងបញ្ចេញសមត្ថភាព ឈានទៅរកការប្រកួតប្រជែងកម្រឹតខ្ពស់ នៅពេលខាងមុខ ។ នេះជាការអះអាងរបស់ លោក លី គា អ្នកចាត់ការទូទៅទីលានកីឡាវាយកូនគោល City Golf តំណាងឲ្យលោក ឧកញ៉ា ឈន់ អូន ម្ចាស់ទីលាន កាលពីចុងសប្តាហ៍កន្លងទៅ ។ លោក លី គា បានបញ្ជាក់ថា ទីលាន City Golf តែងតែបង្កើតដើម្បីចូលរួមចំណែកគៀគរ បណ្តុះធនធានថ្មីៗ ដើម្បីជម្រុញអភិវឌ្ឍន៍វិស័យកីឡាវាយកូនគោល នៅកម្ពុជា ឲ្យកាន់តែរីកចំរើន នឹងមានការផុសផុល ជាពិសេសស្វែងរកកីឡាករវ័យក្មេងប្រកបដោយសក្តានុពល…
-
គ្រូបង្គោលក្លិប វិសាខា បញ្ជាក់ថា កីឡាករកម្ពុជា មានឆន្ទៈជាងកីឡករបរទេស ទោះចាញ់ ឬឈ្នះក៏ដោយ

លោក ហុក សុជីវ័ន គ្រូបង្គោលក្លិបកីឡាបាល់ទាត់វិសាខា បញ្ជាក់ថា កីឡាករកម្ពុជា គឺមានឆន្ទៈ នឹងធ្វើការច្រើនជាងកីឡាករបរទេស នៅលើទីលាន បើទោះបីត្រូវក្រុមផ្សេងនាំមុខក៏ដោយ ក៏មិនបាក់ទឹកចិត្តដែរ ពួកគាត់លេងរហូតដល់៩០នាទី វាខុសពីកីឡាករបរទេស មានចំណុចខ្វះខាតច្រើន ពាក់ព័ន្ធនឹងទឹកចិត្តពេលក្រុមគេនាំមុខ គឺឆាប់បាក់ទឹកចិត្ត នាំឲ្យប៉ះពាល់ដល់បញ្ហាក្រុមទាំងមូល កាលើកឡើងនេះ ក្រោយបញ្ចប់ការប្រកួតលីកកំពូលកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិ។ ៣ពិន្ទុរបស់ក្លិបកីឡាបាល់ទាត់ វិសាខា ក្នុងសប្ដាហ៍ទី១២ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៩ បន្ទាប់ពីវាយបកឈ្នះក្រុមណាហ្គាវើលដ៏ ៣-២ ទាំងប្រផិតប្រផើយ នៅកីឡដ្ឋានស្ដាតចាស់ កាលពីចុងសប្តាហ៍។ ខណៈ៦ក្រុមផ្សេងទៀត នាសប្តាហ៍ទី១២ដូចគ្នានេះ រួមមាន៖ អគ្គិសនីកម្ពុជា ០-៣ ក្រសួងការពារជាតិ, ភ្នំពេញក្រោន ១-០ អង្គរថាយហ្គឺរ, សូលទីឡូអង្គរ ៥-៤ បឹងកេត, គីរីវង់សុខសែនជ័យ ១២-០ ខេត្តកំពង់ចាម, អគ្គស្នងការដ្ឋាននគរបាលជាតិ ៥-១ ក្រុមយុវជនបាទី ខណៈ ក្រុម ព្រះខ័ន្តរាជស្វាយរៀង ២-០ ក្រុមអាស៊ីអឺរុប។…
-
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡា ហែលទឹក បញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះ ហែលទឹកជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំនេះ គឺកម្ពុជាចង់បង្ហាញពីភាពរីកចំរើនគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម័ន្ធ ជាពិសេសវិស័យកីឡា ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បញ្ជាក់ថា ការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹក ជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ ឆ្នាំ២០១៩នេះ គឺកម្ពុជាចង់បង្ហាញពីភាពរីកចម្រើនគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម័ន្ធ ជាពិសេសវិស័យកីឡា ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ លោកបន្តថា ការធ្វើជាម្ចាស់ផ្ទះនេះដែរ ក៏ជាឱកាសឲ្យសម្រាប់កីឡាករ កីឡាការិនីវ័យក្មេងកម្ពុជា បានដកស្រង់បទពិសោធន៍ និងបច្ចេកទេសពីអត្តពលិក នៅតំបន់អាស៊ីអាគ្នេយ៍ ចំណុចសំខាន់មួយទៀត គឺឲ្យមន្រ្តីសហព័ន្ធផ្ទាល់ មន្រ្តីរដ្ឋបាល មន្រ្តីពាក់ព័ន្ធនានា បានរៀនសូត្រពីការរៀបចំព្រឹត្តិការណ៍ធំៗជាលក្ខណៈអន្តរជាតិ។ លោកអគ្គលេខាធិការ បានរំលឹកថា កាលឆ្នាំ១៩៦៧ កម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា GANEFO ក្នុងកីឡាហែលក៏ជាប្រភេទកីឡាមួយ ក្នុងចំណោមជាង១០ប្រភេទកីឡា ដែលត្រូវឲ្យប្រកួតប្រជែង ក្នុងនោះកីឡាហែលទឹក មាន៣វិញ្ញាសា គឺមានហែលទឹក បាល់ទឹក និងលោតទឹក ដូច្នេះគិតមកដល់បច្ចុប្បន្នយើងមិនធ្លាប់ទទួលធ្វើព្រឹត្តការណ៍អន្តរជាតិទេ ទើបតែឆ្នាំ២០១៩នេះ កម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះម្តងទៀត។ លោកបន្ថែមទៀតថា កម្ពុជាដាក់សុទ្ធសឹងតែកីឡាករ កីឡាករិនីវ័យក្មេងមានអាយុចាប់ពី១៧ឆ្នាំចុះ ដើម្បីវាស់ស្ទង់សមត្ថភាព ក្នុងដំណើរឆ្ពោះទៅ…
-
Man Utd រំពឹងថា នឹងអាចផ្ទេរយក Aaron Wan-Bissaka បានក្នុងសប្ដាហ៍នេះ

ក្លិបបិសាចក្រហម Manchester United រំពឹងថានឹងអាចចុះកុងត្រាយក Aaron Wan-Bissaka ក្នុងសប្តាហ៍នេះ បន្ទាប់ពីចរចាជាមួយក្លិប Crystal Palace រួចមក។ តាមប្រភពពី Website បាល់ទាត់មួយ បានឲ្យដឹងថា Man Utd បានចំណាយពេលពិភាក្សាជាងមួយសប្តាហ៍ លើកិច្ចព្រមព្រៀងផ្ទេរមួយនេះ។ ក្លិបបិសាចក្រហម ត្រូវបានគរំពឹងថា នឹងចំណាយលុយ៤០លានផោន សម្រាប់ខ្សែការពាររូបនេះ ហើយ១៥លានផោនទៀតនឹងផ្ដល់ឲ្យជាប្រាក់បន្ថែម។ កាសែត Goal បានបញ្ជាក់ថា កីឡាករវ័យ២១ឆ្នាំ នឹងមកពិនិត្យសុខភាព ក្នុងសប្ដាហ៍នេះបន្ទាប់ពីត្រឡប់មកពីបំពេញភារកិច្ច ជាមួយជម្រើសជាតិអង់គ្លេសអាយុក្រោម២១ឆ្នាំ នៅពាន U-21 Euros។ សូមបញ្ជាក់ថា Aaron Wan-Bissaka នឹងក្លាយជាកីឡាករចំណូលថ្មីទី២ របស់បិសាចក្រហមបន្ទាប់ពីក្លិបចុះកុងត្រាយក កីឡាករ Daniel James ពី Swansea ក្នុងតម្លៃ១៨លានផោន៕ធ.ដ