Category: កីឡា

  • វគ្គ៨ក្រុមចុងក្រោយ ពាន Copa America បានរកឃើញអស់

    វគ្គ៨ក្រុមចុងក្រោយ ពាន Copa America បានរកឃើញអស់

    ពានរង្វាន់ Copa America បានបញ្ចប់ការប្រកួតក្នុងពូលអស់ហើយ ក្នុងនោះគេក៏រកឃើញក្រុមទាំង៨ដែលបានឡើងទៅវគ្គ Quarter-Finals ក្នុងនោះមាន ពូល A មានសាំបាប្រេស៊ីល វេណេស៊ុយអេឡា ពូល B កូឡុំប៊ី  អាហ្សង់ទីន ពូល C អ៊ុយរូហ្កាយ ឈីលី និងក្រុមលេខ៣ល្អជាងគេ ១. ប៉េរូ ២. ប៉ារ៉ាហ្កាយ។ ការប្រកួតចុងក្រោយ នៃពូល C ជប៉ុន ១-១ អេក្វាឌ័រ ខណៈ អ៊ុយរូហ្កាយ ១-០ ឈីលី ។ លទ្ធផលនេះធ្វើឲ្យក្រុម អ៊ុយរូហ្កាយ ឈរលេខ១ លើតារាងពិន្ទុ ឈីលី លេខ២ ហើយ ជប៉ុន និងអេក្វាឌ័រ ធ្លាក់ត្រឹមវគ្គនេះ។ ក្រោបញ្ចប់វគ្គចែកពូលគណៈកម្មការ ក៏បានរកឃើញក្រុមលេខ៣ ល្អបំផុត២ ជ្រើសរើសឲ្យឡើងទៅវគ្គបន្តផងដែរ គឺក្រុម ប៉េរូ…

  • ក្រោយឈ្នះ Champions League ក្លិប Liverpool ត្រៀមទិញកីឡាករ៥រូបបន្ថែម

    ក្រោយឈ្នះ Champions League ក្លិប Liverpool ត្រៀមទិញកីឡាករ៥រូបបន្ថែម

    ការឈ្នះ Champions League របស់ក្លិបហង្សក្រហម ធ្វើក្លិបឲ្យមួយនេះរកចំណូលបានច្រើនបំផុតទី២ នៅទ្វីបអឺរ៉ុប និងមានប្រជាប្រិយភាពអាចទាក់ទាញកីឡាករថ្មីថែមទៀត។ យ៉ាងណាទោះបីទីផ្សារដោះដូរកីឡាករបើកទ្វារជិតមួយខែហើយក្ដី ក្លិប Liverpool មិនទាន់ទិញបានកីឡាករថ្មីណាមួយនៅឡើយ ផ្ទុយទៅវិញក្លិបជើងឯកទ្វីបអឺរ៉ុបមួយនេះ បានបញ្ចេញកីឡាករ២រូប គឺ Daniel Sturridge និង Roberto Moreno។ កាលពីពេលថ្មីៗ លោក Klopp បានប្រាប់អ្នកសារព័ត៌មានថា Liverpool នឹងបន្តចាយលុយទិញកីឡាករថ្លៃបន្ថែមទៀត ដើម្បីប្រកួតប្រជែងជាមួយក្លិបធំៗចំនួន៧ នៅរដូវកាលនេះ ក្នុងនោះមាន Community Shield, Super Cup, Club World Cup, League Cup, FA Cup, Premier League និង Champions League។ គួរបញ្ជាក់ថា កីឡាករសំខាន់ៗជាគោលដៅរបស់ហង្សមានដូចជា ខ្សែបម្រើ Nabil Fekir របស់ Lyon, អ្នកចាំទី Alex…

  • ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងនាសប្តាហ៍ទី១២ ក្រោយយកឈ្នះ ក្រុមម្ចាស់ផ្ទះ អាស៊ីអឺរ៉ុប

    ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងនាសប្តាហ៍ទី១២ ក្រោយយកឈ្នះ ក្រុមម្ចាស់ផ្ទះ អាស៊ីអឺរ៉ុប

    ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងបណ្តោះអាសន្ន នាសប្តាហ៍ទី១២ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុប ២:០ ក្នុងនោះ កីឡាករ នុប តុលា រកបាន២គ្រាប់ ជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀង រកបាន៣ពិន្ទុបន្ថែម កាលពីចុងសប្តាហ៍នេះ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា ជើងទី១ រដូវកាល ២០១៩។ ២គ្រាប់របស់កីឡាករ នុប តុលា ធ្វើសម្រេចនៅនាទីនៅនាទី៦២ និងនាទី៦៦ ដែលធ្វើឲ្យព្រះខ័នរាជស្វាយរៀងរក្សាខ្លួននៅលើកំពូលតារាងជាមួយនឹង១២ប្រកួត ឈ្នះ១០ប្រកួត និងស្មើ២ ខណៈ១២ ប្រកួតរបស់អាស៊ីអឺរ៉ុបយូណាយធីត ឈ្នះ៥ប្រកួត ស្មើ១ប្រកួត និងចាញ់៦ប្រកួត មាន១៦ពិន្ទុ ឈរនៅលេខ៩។ ចំពោះ៦ប្រកួតផ្សេងទៀត នាសប្តាហ៍ទី១២ដូចគ្នានេះ រួមមាន៖ អគ្គិសនីកម្ពុជា ០-៣ ក្រសួងការពារ ជាតិ, ភ្នំពេញក្រោន ១-០ អង្គរថាយហ្គឺរ, សូលទីឡូអង្គរ ៥¬-៤ បឹងកេត, គីរីវង់សុខសែនជ័យ ១២-០ ខេត្តកំពង់ចាម, អគ្គស្នងការដ្ឋាននគរបាលជាតិ ៥-១ ក្រុមយុវជនបាទី ខណៈ ក្រុម…

  • ក្រុម អាហ្សង់ទីន ឡើងវគ្គ៨ក្រុមចុងក្រោយ ពាន Copa America ក្រោយយកឈ្នះ កាតា

    ក្រុម អាហ្សង់ទីន ឡើងវគ្គ៨ក្រុមចុងក្រោយ ពាន Copa America ក្រោយយកឈ្នះ កាតា

    ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ២:០ ក្រុមកាតា ក្នុងវគ្គសន្សំពិន្ទុពូល B នៅប្រកួតចុងក្រោយ។ លទ្ធផលជ័យជម្នះលើកដំបូង ក្នុងចំណោម៣ប្រកួត មាន៤ពិន្ទុ ឈរលេខ២ ជួបក្រុមចំណាត់ថ្នាក់លេខ២ នៅពូល A វេណេហ្ស៊ុយអេឡា ខណៈក្រុមកូឡុំប៊ី ឈរលេខ១ មាន៩ពិន្ទុ ៣ប្រកួតឈ្នះទាំង៣។ ២គ្រាប់របស់ក្រុមអាហ្សង់ទីន រកបានដោយកីឡាករ Lautaro Martinez  និង Sergio Aguero  នៅនាទី៤ និងនាទី៨២។ យោងតាមលទ្ធផលទាំង៣ប្រកួតកន្លងមក ក្រុមអាហ្សង់ទីន មាន៤ពិន្ទុ ឈរលេខ២ ក្នុងពូល B ដោយឈ្នះ១ ស្មើរ១ និងចាញ់១ ខណៈក្រុមកូឡំប៊ី មាន៩ពិន្ទុ។ ចំពោះក្រុមលេខ៣ ពូលដដែលនេះ ប៉ារ៉ាហ្គាយ នៅចាំអ៊ុតមើលការប្រកួតចុងក្រោយ នៅពូល C រីឯក្រុមជម្រើសជាតិកិត្តិយសកាតា គឺឆ្លងកាត់៣ប្រកួតទទួលបាន១ពិន្ទុ ឈរបាតតារាងអស់ឱកាស ឡើងវគ្គបន្តជាស្ថាពរ៕ធ.ដ

  • ក្រុមបាល់ទាត់នារីម្ចាស់ផ្ទះបារាំង និងអង់គ្លេស ឡើងវគ្គ៨ក្រុមចុងក្រោយ

    ក្រុមបាល់ទាត់នារីម្ចាស់ផ្ទះបារាំង និងអង់គ្លេស ឡើងវគ្គ៨ក្រុមចុងក្រោយ

    FIFA Women’s World Cupព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោក FIFA Women’s World Cup ២០១៩ បានស្វែងរកឃើញ២ក្រុមបន្ថែមទៀត ដែលបានឡើងវគ្គ៨ក្រុមចុងក្រោយ នោះគឺម្ចាស់ផ្ទះបារាំង និងអង់គ្លេស ។ ជាលទ្ធផលក្រុមម្ចាស់ផ្ទះមាន់គកបារាំង បានយកឈ្នះ ក្រុមសាំបាប្រេស៊ីល នៅម៉ោងបន្ថែមក្រោយ ១:១ ត្រឹម៩០នាទី ។ បន្តចូលដល់វគ្គថែមម៉ោង ១៥នាទី២ដង ក្រុមម្ចាស់ផ្ទះនារី ស៊ុតគ្រាប់ជ័យជម្នះ ដោយកីឡាការិនីប្រធានក្រុម Amandine Henry នៅនាទី១០៦ ។ លទ្ធផលជ័យជម្នះរបស់បារាំងនេះ បានកក់កៅអីវគ្គ៨ក្រុមចុងក្រោយ ដោយត្រូវរង់ចាំ ក្រុមអាម៉េរិក ឬក៏អេស្ប៉ាញ ។ ចំណែកមួយគូវិញទៀត គឺក្រុមជម្រើសជាតិនារីអង់គ្លេស ២:០ ក្រុមជម្រើសជាតិកាម៉េរ៉ូន ឡើងទៅជួប ន័វេស ដែលទើបយកឈ្នះអូស្រ្តាលី ៕ធ.ដ

  • មេដឹកនាំអាស៊ាន មានទាំងកម្ពុជា សម្រេចដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2034

    មេដឹកនាំអាស៊ាន មានទាំងកម្ពុជា សម្រេចដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2034

    មេដឹកនាំកំពូលអាស៊ាន កាលពីថ្ងៃអាទិត្យម្សិលមិញ បានសម្រេចរួមគ្នា ដើម្បីដេញថ្លៃធ្វើម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោក Fifa World Cup ដែលអាចនឹងយកឆ្នាំ២០៣៤ ប៉ុន្តែត្រូវការសិក្សាលម្អិតទៀត។ នាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha ដែលជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍ថា «យើងស្វាគមន៍គោលបំណងអាស៊ានមួយ ដើម្បីដេញថ្លៃរួមគ្នាទទួលធ្វើម្ចាស់ផ្ទះ World Cup និងជំរុញការខិតខំប្រឹងប្រែងរបស់សមាជិកសហព័ន្ធកីឡាបាល់ទាត់ជាតិអាស៊ាននីមួយៗ ព្រមទាំងសហព័ន្ធកីឡាបាល់ទាត់អាស៊ានឲ្យយល់ពីគោលបំណងនេះ»។ ទោះបីជាយ៉ាងណា ក្នុងសេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នៃការដេញថ្លៃឡើយ ។ បែបនេះក្តី រដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinai បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋមន្ត្រីការបរទេសអាស៊ានបានឯកភាពគ្នាដេញថ្លៃ World Cup ឆ្នាំ២០៣៤។ ដូច្នេះកម្ពុជាក៏ប្រទេសមួយ ក្នុងចំណោមប្រទេសអាស៊ាន១១ ដែលគ្រោងដេញថ្លៃធ្វើម្ចាស់ផ្ទះជើងឯកពិភពលោក ឆ្នាំ២០៣៤៕ធ.ដ

  • គ្រូអត្តពលកម្មស្ម័គ្រចិត្តមកពី៨រាជធានី-ខេត្ត មកសិក្សាវគ្គគ្រូបង្វឹកកម្រិតអន្តរជាតិ

    គ្រូអត្តពលកម្មស្ម័គ្រចិត្តមកពី៨រាជធានី-ខេត្ត មកសិក្សាវគ្គគ្រូបង្វឹកកម្រិតអន្តរជាតិ

    ដើម្បីទទួលបានចំណេះដឹងថ្មីៗកម្រិតអន្តរជាតិ សហព័ន្ធខ្មែរកីឡាអត្តពកម្មស្ម័គ្រចិត្ត បានកោះហៅមន្ត្រីរបស់ខ្លួនជាង២០រូប មកពី៨ខេត្ត-រាជធានី ឲ្យមកសិក្សាវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកអន្តរជាតិ កម្រិត១ CECS-Level 1 Course លើកដំបូងរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ក្រោមថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំ នាយកដ្ឋានអប់រំកាយ និងកីឡា នៃពហុកីឡដ្ឋានជាតិម្សិលមិញ ដោយអញ្ជើញបើកវគ្គពីឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត។ លោក Azam Abu Hashim មានប្រសាសន៍ថា លោកមកនេះ គឺលោកនាំមកចែករំលែក នូវអ្វីដែលជាប្រព័ន្ធ សម្រាប់បណ្ដុះបណ្ដាល គ្រូបង្វឹក ហេតុនេះវគ្គនេះ សិក្ខាកាមត្រូវតែធ្វើឲ្យបានល្អ ទាំងការឲអនុវត្តន៍លើទីលាន និងទ្រឹស្ដី។ គ្រូបង្វឹកមានតួនាទីសំខាន់ណាស់ គឺត្រូវយល់ពីអារម្មណ៍ របស់កីឡាករ-កីឡាការិនី តួនាទីគ្រូមុនពេលប្រកួត ពេលកំពុងប្រកួត និងបន្ទាប់ពីប្រកួតចប់។ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានប្រាប់…

  • រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជំរុញឲ្យប្រតិបត្តិករទេសចរណ៍ ការីទេសចរណ៍ ដាក់បញ្ចូលកម្មវិធីជិះស៊ីក្លូ នៅក្នុងកញ្ចប់ទស្សនកិច្ច

    រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជំរុញឲ្យប្រតិបត្តិករទេសចរណ៍ ការីទេសចរណ៍ ដាក់បញ្ចូលកម្មវិធីជិះស៊ីក្លូ នៅក្នុងកញ្ចប់ទស្សនកិច្ច

    រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន ជំរុញឲ្យប្រតិបត្តិករទេសចរណ៍ ការីទេសចរណ៍ ដាក់បញ្ចូលកម្មវិធីជិះស៊ីក្លូ នៅក្នុងកញ្ចប់ទស្សនកិច្ច ដើម្បីលើកទឹកចិត្តអ្នកប្រកបរបរធាក់ស៊ីក្លូ និងលើកកម្ពស់វិស័យទេសចរណ៍ស៊ីក្លូ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការថ្លែបែបនេះធ្វើឡើង ក្នុងព្រឹត្តិការណ៍ប្រណាំងទេសចរណ៍ឆ្នាំ២០១៩ ធ្វើឡើងក្រោមប្រធានបទ « អភិរក្សស៊ីក្លូ ដើម្បីទេសចរណ៍ » កម្មវិធីនេះរៀបចំដោយសមាគមទេចរណ៍កម្ពុជា សហការជាមួយក្រសួងទេសចរណ៍ សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ និងសាលរាជធានីភ្នំពេញ  ស្ថិតទីតាំងសួនច្បារព្រះបារមីជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ការប្រណាំងស៊ីក្លូនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់បណ្តុះស្មារតីគាំទ្រ និងអភិរក្សស៊ីក្លូ នៅកម្ពុជា ពីព្រោះថា ស៊ីក្លូមិនត្រឹមតែ បានដើរតួនាទីជាមធ្យោបាយធ្វើដំណើរមួយ ដែលមិនប៉ះបាល់ដល់បរិស្ថាន និងបម្រើ ដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅទីក្រុងប៉ុណ្ណោះទេ តែវាបានដើរតួជាផលិតផលទេសចរណ៍បៃតង ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរ តាមរយៈការផ្តល់សេវាកម្ម ស៊ីក្លូទេសចរណ៍ នៅក្នុងកញ្ចប់ទស្សនកិច្ច។ ឯកឧត្តមរដ្ឋមន្រ្តី បន្ដថា ការប្រណាំងស៊ីក្លូនេះ គឺជាសកម្មភាពដ៏ទាក់ទាញដល់មហាជន…

  • សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បញ្ជូនអត្តបលិក៦រូប ទៅបោះជំរុំហ្វឹកហាត់ នៅប្រទេសកូរ៉េ ខាងត្បូង

    សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បញ្ជូនអត្តបលិក៦រូប ទៅបោះជំរុំហ្វឹកហាត់ នៅប្រទេសកូរ៉េ ខាងត្បូង

    ដើម្បីត្រៀមការប្រកួតកីឡា ស៊ីហ្គេម លើកទី២៩ នៅប្រទេសហ្វីលីពីនខាងមុខនេះ សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា បានបញ្ជូនកីឡាករ៦រូប ទៅបោះជំរុំហ្វឹកហាត់ នៅទីក្រុង Jincheon ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ និងត្រៀមចូលរួមប្រកួត Korea Cup International Soft Tennis 2019 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩  ។ ឯ ឧ ឧត្តសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិ និងអនុប្រធានសហព័ន្ធសូហ្វតិន្នីសកម្ពុជា មានប្រសាសន៍ថា ការជំរុំហ្វឹកហ្វឺនរបស់អត្តពលិកកីឡា សូហ្វតេន្នីស ទាំង៦រូប ខាងលើនេះ គឺដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស និងសិទ្ធផលផង នឹងចូលរួមប្រកួត Korea Cup International Soft Tennis 2019  កម្តៅសាច់ដុំ ដកស្រង់បទពិសោធន៍ និងបច្ចេកទេស ដើម្បីត្រៀមខ្លួនអោយកាន់តែល្អ…

  • អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៖ អត្តពលិកត្រូវមានការតស៊ូព្យាយាម អំណត់អត់ធន់ ក្នុងការហ្វឹកហាត់ និងយកឈ្នះលើខ្លួនឯង ទើបឈានទៅសម្រេចគោលដៅនាពេលអនាគត់បានជោគជ័យ

    អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៖ អត្តពលិកត្រូវមានការតស៊ូព្យាយាម អំណត់អត់ធន់ ក្នុងការហ្វឹកហាត់ និងយកឈ្នះលើខ្លួនឯង ទើបឈានទៅសម្រេចគោលដៅនាពេលអនាគត់បានជោគជ័យ

    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ថា ក្នុងនាមជាអត្តពលិកត្រូវមានការតស៊ូព្យាយាម អំណត់អត់ធន់ ក្នុងការហ្វឹកហាត់ពង្រឹងសមត្ថភាព ដើម្បីដណ្តើមមេដាយជូនជាតិ ហើយត្រូវយកឈ្នះលើខ្លួនឯង ទើបឈានទៅសម្រេចគោលដៅ នាពេលអនាគត ។ ការផ្តល់អនុសាស្រ្តណែនាំយ៉ាងដូច្នេះ ធ្វើឡើងក្នុងទិវាអូឡាំពិក នាព្រឹកមិញ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានកីឡាករ កីឡការិនីចូលរួមជិត ២០០នាក់ ។ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍បន្តថា ទិវាអូឡាំពិកមិនមែនជាវប្បធម៌របស់ជនជាតិអាស៊ីទេហេតុនេះ ការបញ្ចៀសពីវប្បធម៌របស់អូឡាំពិក ទៅក្នុងអារម្មណ៍របស់ជនជាតិអាស៊ី គឺលំបាក ពីព្រោះវាជាវប្បធម៌របស់អឺរុប ពិសេសពីប្រទេសក្រិចតែម្ដង ។ ឯកឧត្តម អគ្គលេខាធិការ បានបន្ថែមថា នៅថ្ងៃទី២២ ខែមិថុនា គ្រប់ប្រទេសទាំងអស់លើពិភពលោក តែងតែប្រារព្ធធ្វើទិវាអូឡាំពិកនេះ ជារៀងរាល់ឆ្នាំ ។ នេះជាលើកដំបូងហើយដែល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រារព្ធទិវាអូឡាំពិកនេះ នៅពហុកីឡដ្ឋានមរតកតេជោ ដែលជាកន្លែងសម្រាប់បើក និងបិទការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ ។…