Category: កីឡា

  • លោកជំទាវ គឹម សេដ្ឋានី ជំរុញឲ្យប្អូនៗទាំងអស់គ្នា ទាំងអ្នកទទួលបានមេដាយ ទាំងអ្នកមិនទទួលបានមេដាយ មិនត្រូវបោះបង់ការខិតខំទេ

    លោកជំទាវ គឹម សេដ្ឋានី ជំរុញឲ្យប្អូនៗទាំងអស់គ្នា ទាំងអ្នកទទួលបានមេដាយ ទាំងអ្នកមិនទទួលបានមេដាយ មិនត្រូវបោះបង់ការខិតខំទេ

    ការប្រកួតកីឡាតេក្វាន់ដូ WT ព្រឹក្តិការណ៍កីឡាសិស្សថ្នាក់ជាតិ លើកទី១ ឆ្នាំ២០១៩ បានបិទបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ម្សិលមិញ។ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា អ្នកឈ្នះមេដាយ ត្រូវតែបន្តហ្វឹកហាត់បន្ថែមទៀត ចំណែកឯអ្នកមិនទាន់ឈ្នះ ត្រូវប្រឹងប្រែងឲ្យខ្លាំងជាងនេះ ដើម្បីប្រជែងយកមេដាយនៅឆ្នាំក្រោយៗទៀត។ លោកជំទាវបន្តទៀតថា កាប្រកួតថ្នាក់ជាតិនេះ ជាយុទ្ធសាស្រ្តកំណែទម្រង់ថ្មីរបស់ក្រសួងអប់រំ ដើម្បីផ្តល់ឱកាសឲ្យយុវជនវ័យក្មេងបានបញ្ចេញសមត្ថភាព និងទេពកោសល្យ នឹងអាចក្លាយជាកីឡាករ កីឡាការិនីថ្នាលយកមកធ្វើការហ្វឹកហាត់បន្ថែម សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេស ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយសក្តានុពល ដើម្បីដណ្តើមបានមេដាយជាតិ។ លោកជំទាវរដ្ឋលេខាធិការ បញ្ជាក់ទៀតថា ប្រភេទកីឡាតេក្វាន់ដូ WT មិនត្រឹមតែជាកីឡាហ្វឹកហាត់ ដើម្បីសុខភាព មិត្តភាព សាមគ្គីភាពប៉ុណ្ណោះទេ តែវាក៏ជាកីឡាមួយមានសក្តានុពល ដែលធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធិ នៅលើឆាកអន្តរជាតិផងដែរ។ ដូច្នេះសូមឲ្យប្អូនៗដែលជាកីឡាករ កីឡាការិនី…

  • នាយកវិទ្យាល័យ សិលាមាស ចាត់ទុកការឈ្នះមេដាយសំរឹទ្ធិ ជាបទពិសោធន៍ជំរុញការហ្វឹកហាត់បន្ថែម ឈានទៅដណ្តើមមេដាយមាស

    នាយកវិទ្យាល័យ សិលាមាស ចាត់ទុកការឈ្នះមេដាយសំរឹទ្ធិ ជាបទពិសោធន៍ជំរុញការហ្វឹកហាត់បន្ថែម ឈានទៅដណ្តើមមេដាយមាស

    ក្រុមបាល់ទះនារីវិទ្យាល័យសិលាមាស ដែលប្រកួតតំណាងឲ្យរាជធានីភ្នំពេញ ដណ្តើមបាន មេដាយសំរឹទ្ធិ ក្រោយយកឈ្នះក្រុមនារីខេត្តឧត្តមានជ័យ ក្នុងព្រឹត្តិការណ៍កីឡាសិស្សថ្នាក់ជាតិ លើកទី១ ខណៈក្រុមបាល់ទះនារីខេត្តពោធិ៍សាត់ ឈ្នះជើងឯក បន្ទាប់ពីយកឈ្នះក្រុមបាល់ទះនារីខេត្តកំពង់ធំ នៅវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអង្គារនេះ។ លោក ម៉ុន សុខជា នាយកវិទ្យាល័យសិលាមាស បានលើកឡើងថា ការប្រជែងបានលេខ៣ ពីការប្រកួតកីឡាសិស្សថ្នាក់ជាតិនេះ គឺជាការរីកចម្រើនថ្មីមួយទៀត របស់ក្រុមបាល់ទះនារីវិទ្យាល័យសិលាមាស ព្រោះវាជាការប្រកួតប្រជែងកម្រិតខ្ពស់ ដោយក្រុមមកចូលរួមប្រកួតសុទ្ធសឹងជាក្រុមខ្លាំងជម្រើសប្រចាំខេត្ត និងរាជធានី។ លោក ចាត់ទុកថា ការប្រជែងលើកនេះ ជាបទពិសោធន៍ដ៏ល្អជំរុញឲ្យក្រុមនារីរបស់លោក ខិតខំបង្កើនការហ្វឹកហាត់បន្ថែមទៀត ដើម្បីឈ្នះពាននាឆ្នាំក្រោយៗទៀត។ កីឡាការិនី អ៊ុ ស្រីនាថ តំណាងក្រុមបានបង្ហាញចំណាប់អារម្មណ៍ថា ចំណាត់ថ្នាក់លេខ៣ ដែលក្រុមរបស់នាងប្រជែងបានពីការប្រកួតនេះ គឺទទួលយកបានដោយសារសមត្ថភាពក្រុម នៅមានកម្រិត ។ ប៉ុន្តែនាងបានប្តេជ្ញាថា និងខិតខំបន្ថែមទៀត ដើម្បីដណ្តើមមេដាយមាសឲ្យបាននៅការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី២។ តាមការបញ្ជាក់ពី លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងថា…

  • ការងារអប់រំកាយ និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ និងជាយាន ក្នុងការអភិវឌ្ឍសង្គម ពីព្រោះ “ កីឡាកសាងមនុស្ស មនុស្សកសាងសង្គម”

    ការងារអប់រំកាយ និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ និងជាយាន ក្នុងការអភិវឌ្ឍសង្គម ពីព្រោះ “ កីឡាកសាងមនុស្ស មនុស្សកសាងសង្គម”

    ការងារអប់រំកាយ និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គម ពីព្រោះ “ កីឡាកសាងមនុស្ស មនុស្សកសាងសង្គម” នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លើកឡើងក្នុងពិធិបិទការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១ ឆ្នាំ២០១៩ នាល្ងាចម្សិលមិញ នៅពហុកីឡដ្ឋានជាតិ។ តាមរបាយការណ៍ លោក ដួង មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយកីឡាសិស្សនិស្សិត និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានបញ្ជាក់ថា រាជធានីភ្នំពេញ ឈរលើកំពូលតាដោយឈ្នះមេដាយមាស២៧ ប្រាក់១៩ និងសំរឹទ្ធិ១៤ សរុប៦០គ្រឿង លេខ២ ខេត្តកណ្តាល មាស១០ ប្រាក់២ និងសំរឹទ្ធិ១៦ សរុប២៨គ្រឿង ខណៈខេត្តកំពត លេខ៣ មាស៩ ប្រាក់១៨ និងសំរឹទ្ធិ ៩ សរុប៣៦គ្រឿង ចំណែកឯ១៩ខេត្តទៀត ក៏ឈ្នះមេដាមាស ប្រាក់ និងសំរឹទ្ធិផងដែរ ខណៈ៣ខេត្ត គឺខេត្ត កែប…

  • តើអាចទៅរួចទេ Kylian Mbappe ទៅលេងឲ្យ Liverpool រដូវកាលថ្មី

    តើអាចទៅរួចទេ Kylian Mbappe ទៅលេងឲ្យ Liverpool រដូវកាលថ្មី

    Kylian Mbappe បានបង្ហោះ Story លើ Instagram ថា “Soon” មានន័យថា ឆាប់ៗនេះ ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួន គិតថារូបគេចង់ចាកចេញពី Paris Saint Germain ទៅ Liverpool។ ការធ្វើបែបនេះ Mbappe ហាក់ផ្ដល់ក្ដីសង្ឃឹមឲ្យអ្នកគាំទ្រ Liverpool ត្រេកអរមិនស្ទើរតាមរយៈសកម្មភាពរបស់ខ្លួនលើ Instagram ដែលបង្កើតឲ្យមានការសង្ស័យថារូបគេអាចផ្ទេរទៅលេង នៅក្លឹបម្ចាស់ជើងឯកអឺរ៉ុបរដូវកាលថ្មីនេះ។  សកម្មភាពរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំង បានធ្វើឲ្យមានការសង្ស័យថា កីឡាកររូបនេះមានទំនាក់ទំនងជាមួយ Liverpool។  Mbappe បានទៅជួបនឹងកីឡាករបាល់បោះ LeBron James ជាអ្នកគាំទ្រ និងជាម្ចាស់ហ៊ុនម្នាក់របស់ក្លឹប Liverpoolរួមទាំងបាន Follow កីឡាករ និងអតីតកីឡាករ Liverpool ជាច្រើននាក់នៅលើ Instagram ដូចជា Fabinho, Mohamed Salah, Coutinho, Steven Gerrard និង Luis Suarez ជាដើម ។…

  • Real Madrid ឲ្យ៤៥លានផោន បូកខ្សែបម្រើម្នាក់ ជាផ្នូរយក Eriksen ពីក្លិប Spurs

    Real Madrid ឲ្យ៤៥លានផោន បូកខ្សែបម្រើម្នាក់ ជាផ្នូរយក Eriksen ពីក្លិប Spurs

    Real Madrid បានដាក់សំណើដល់ Spurs ៤៥លានផោន បូកជាមួយខ្សែបម្រើ Dani Ceballos ដើម្បីផ្ទេរយក Christian Eriksen។ អ្នកចាត់ការ Real លោក Zidane បានដាក់ខ្សែបម្រើរបស់ Spurs ក្នុងបញ្ជីដើរទិញរបស់លោក ត្បិតកាលពីពេលថ្មីៗទើបតែទិញបាន Eden Hazard ពី Chelsea ។ Ceballos ពេលនេះកំពុងជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិអេស្ប៉ាញលេង Euro Under-21 Championship។ គួររំលឹកថា Ceballo វ័យ២២ឆ្នាំ ធ្លាប់និយាយថាចង់ចាកចេញពី Madrid បន្ទាប់មិនសូវជាប់ជម្រើសកាលពីរដូវកាលមុន ស្របពេលដែល Spurs ក៏ធ្លាប់ទាក់ទងកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះជាច្រើនខែមកហើយ។ ដោយមើលឃើញនេះជាឱកាសល្អ Real Madrid ចង់យក Ceballo ជាថ្នូរបូកជាមួយការថែមទឹកប្រាក់ ដើម្បីទាយយក Eriksen ពីកីឡដ្ឋាន Tottenham Hotspur Stadium។  Eriksen…

  • ក្រុមអ៊ីតាលី អូស្ត្រាលី និងប្រេស៊ីល ដឹកដៃគ្នាឡើងជុំបន្ត FIFA Women’s World Cup

    ក្រុមអ៊ីតាលី អូស្ត្រាលី និងប្រេស៊ីល ដឹកដៃគ្នាឡើងជុំបន្ត FIFA Women’s World Cup

    ពូល C ៣ក្រុម ដឹកដៃគ្នាឡើងជុំបន្ត FIFA Women’s World Cup ក្នុងនោះក្រុម អ៊ីតាលី អូស្ត្រាលី និងប្រេស៊ីល ដោយមាន៦ពិន្ទុដូចគ្នា ខណៈប្រេស៊ីល ជាក្រុមចំណាត់ថ្នាក់លេខរៀងទី៣ ល្អជាងគេ មានឳកាសឡើងជុំ ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ។ ការប្រកួតព្រឹត្តិការណ៍ FIFA Women’s World Cup ឆ្នាំ២០១៩ ប្រទេសបារាំង ក្នុងពូល C បានបញ្ចប់ ខណៈដែលក្រុមជម្រើសជាតិនារីទាំង៣ ក្នុងពូលនេះ ពីលេខរៀងទី១ ដល់លេខរៀងទី៣ ធានាកៅអីវគ្គ១៦ក្រុមទាំងអស់ ព្រោះឆ្លងកាត់៣ប្រកួត ឈ្នះ២ និងចាញ់១ ដូចៗគ្នា ក្នុងនោះរួមមាន៖ អ៊ីតាលី អូស្ត្រាលី និងប្រេស៊ីល លើកលែងតែចំណាត់ថ្នាក់លេខរៀងទី៤ ចាម៉ៃកា រកមិនបាន១ពិន្ទុ។ ចំណែកឯ មួយប្រកួតទៀតកាលពីព្រឹកមិញ អូស្ត្រាលី ៤:១ ចាម៉ៃកា ក្នុងប្រកួតចុងក្រោយ៕ធ.ដ

  • ក្រុមកីឡាករ កីឡាការិនីខេត្តកំពង់ឆ្នាំង ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីការប្រកួតកីឡាវាយសីសិស្សថ្នាក់ជាតិ លើកទី១

    ក្រុមកីឡាករ កីឡាការិនីខេត្តកំពង់ឆ្នាំង ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីការប្រកួតកីឡាវាយសីសិស្សថ្នាក់ជាតិ លើកទី១

    កាប្រកួតកីឡាវាយសីព្រឹត្តការណ៍កីឡាសិស្សថ្នាក់ជាតិ លើកទី១ ឆ្នាំ២០១៩ បានបិទបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃទី១៨ ខែមិថុនានេះ ក្នុងនោះក្រុមកីឡាករ កីឡាការិនី ខេត្តកំពង់ឆ្នាំង ដណ្តើមបានមេដាយមាសច្រើនជាងគេ មាស៥ ប្រាក់៣ និងសំរឹទ្ធិ១ សរុប៩គ្រឿង ចំណែកខេត្តព្រះសីហនុ ឈរលេខ២ មាស១ ប្រាក់២ និងសំរឹទ្ធិ១ សរុប៤គ្រឿង រាជធានីភ្នំពេញ លេខ៣ និងខេត្តកំពង់ចាម លេខ៤។ តាមការបញ្ជាក់ពី ឯកឧត្តម ជៀម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា បានឲ្យដឹងថា ការប្រកួតនេះ មានរាជធានី-ខេត្តចំនួន៨ចូលរួម កីឡាករ កីឡាការិនី និងប្រតិភូសរុប៧៨នាក់ ប្រកួតលើ៥ វិញ្ញាសា មានបុរស និងនារី។ ថ្លែងក្នុងពិធីបិទ ឯកឧត្តម មាស សារិន អនុប្រធានសហព័ន្ធកីឡាវាយសី បានវាយតម្លៃខ្ពស់ថា ការប្រកួតនេះ សម្បូរដោយកីឡាករ កីឡាករិនីវ័យក្មេងពោរពេញដោយសមត្ថភាពធ្វើការប្រកួតប្រជែងប្រកបដោយគុណភាព។ ជាមួយគ្នានេះ ក្នុងនាមសហព័ន្ធកីឡាវាយសី ឯកឧត្តម…

  • អភិបាលរងខេត្តកែបអះអាងថា ខេត្តតំបន់ឆ្នេរដ៏មានសក្តានុពលលើវិស័យ ទេចរណ៍មួយនេះ ស្វាគមន៍កិច្ចសហការបង្កើតព្រឹត្តិការណ៍កីឡាលើទឹកដីរបស់ខ្លួន

    អភិបាលរងខេត្តកែបអះអាងថា ខេត្តតំបន់ឆ្នេរដ៏មានសក្តានុពលលើវិស័យ ទេចរណ៍មួយនេះ ស្វាគមន៍កិច្ចសហការបង្កើតព្រឹត្តិការណ៍កីឡាលើទឹកដីរបស់ខ្លួន

    អភិបាលរងខេត្តកែប ឯកឧត្តម សំ ពិសិដ្ឋ អះអាងថា ខេត្តតំបន់ឆ្នេរដ៏មានសក្តានុពលលើវិស័យទេចរណ៍មួយនេះ ស្វាគមន៍កិច្ចសហការបង្កើតព្រឹត្តិការណ៍កីឡា លើទឹកដីរបស់ខ្លួន។ ការថ្លែងបែបធ្វើឡើងក្នុងពិធីចែករង្វាន់ដល់កីឡាករកីឡាការិនីប្រណាំងកង់ភ្នំ សេរីឆ្នាំ២០១៩ ជុំទី២ នៅខេត្តកែប។ ឯកឧត្តម សំ ពិសិដ្ឋ បានចាត់ទុកចលនាបំផុសកីឡានៅលើទឹកដីរបស់ខ្លួន ជាការរួមចំណែកជំរុញអភិវឌ្ឍន៍សមត្ថភាពអត្តពលកីឡារបស់កម្ពុជាឆ្ពោះទៅប្រជែងប្រកបដោយគុណភាព នៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ខណៈដែលខេត្តកែប ក៏បានត្រៀមខ្លួនបានយ៉ាងល្អ សម្រាប់ទទួលការរៀបចំកន្លែងប្រកួតកីឡា ទ្រីអាត្លុន នៅឆ្នាំ២០២៣ផងដែរ ។ អភិបាលរងខេត្តរូបនេះ បន្តថា សម្រាប់កិច្ចសហការក្នុងការគាំទ្រពីខេត្តកែប ដូចជាព្រឹត្តិការប្រណាំងកង់ភ្នំនេះជាដើម គឺខេត្តបានដុតដៃដុលជើងរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានធ្វើឲ្យការប្រកួតបញ្ចប់ទៅដោយជោគជ័យ។ លោក ព្យែ អ៊ីវការទ្រី អគ្គលេខាធិការរងសហព័ន្ធខ្មែរកីឡាទោចក្រយានកម្ពុជា បានលើកឡើងថា ការប្រកួត Mountain Biking Series ឆ្នាំ២០១៩ ជុំទី២នេះ កីឡាករ កីឡាការិនីចូលរួមសរុប១៥០នាក់ ប្រហាក់ប្រហែលជុំទី១ដែរ ហើយសម្រាប់ផ្លូវប្រកួត គឺមានស្ថានភាពលំបាក់ជាង នៅរាជធានីភ្នំពេញ ព្រោះការប្រកួតត្រូវធ្វើនៅនឹងភ្នំផ្ទាល់ ដោយកីឡាករការិនីម្នាក់ៗ…

  • អត្តពលិកកីឡាហែលទឹកខេត្តកណ្តាល ឈ្នះមេដាយមាសច្រើនជាងគេ ការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១

    អត្តពលិកកីឡាហែលទឹកខេត្តកណ្តាល ឈ្នះមេដាយមាសច្រើនជាងគេ ការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១

    អត្តពលិកកីឡាហែលទឹកខេត្តកណ្តាល ឈ្នះមេដាយមាសច្រើនជាងគេ ការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១ ឆ្នាំ២០១៩ ដោយដណ្តើមបានមេដាយមាស៨ វិញ្ញាសា និងសំរឹទ្ធ៤ សរុប១២ ខណៈរាជធានីភ្នំពេញឈរលេខ២ មេដាយមាស៧ ប្រាក់៧ និងសំរឹទ្ធ២ សរុប១៦គ្រឿង នឹងបានបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃអង្គារ៍នេះ នាពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានឲ្យដឹងថា ការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១នេះ មានរាជធានី-ខេត្ត ចំនួន៥ចូលរួម ដែលបានចូលរួមប្រកួតប្រជែង លើ១៨ វិញ្ញាសា ដោយធ្វើការប្រកួតរយៈពេល ៣ថ្ងៃ ។ អគ្គលេខាធិការូបនេះ បន្ថែមថា ការប្រកួតនេះ សហព័ន្ធបានសង្កេតឃើញ កីឡាករ កីឡាការិនីវ័យក្មេង មានសមត្ថភាព និងបច្ចេកទេសល្អៗច្រើន យកទៅធ្វើការហ្វឹកហាត់សម្រាប់ក្រុមថ្នាល និងក្រុមជម្រើសជាតិ ត្រៀមប្រកួតតំណាងឲ្យជាតិ លើឆាកអន្តរជាតិ ជាពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា  ។ …

  • ក្លឹប Crystal Palace បដិសេធសំណើរក្លឹបបិសាចក្រហម ក្នុងការផ្ទេរខ្សែការពារស្លាប Bissaka

    ក្លឹប Crystal Palace បដិសេធសំណើរក្លឹបបិសាចក្រហម ក្នុងការផ្ទេរខ្សែការពារស្លាប Bissaka

    ក្លឹប Crystal Palace បានបដិសេធសំណើដេញថ្លៃ៥០លានផោន របស់ក្លឹបបិសាចក្រហម  Man Utd គឺខ្សែការពារស្លាបសញ្ជាតិអង់គ្លេស Aaron Wan-Bissaka ។ តាមប្រភព Sky Sport, Man Utd  ត្រៀម៣៥លានផោន អោយ Crystal ហើយ១៥លានផោនទៀត សម្រាប់កុងត្រាមានប្រាក់បន្ថែម តែកីឡាករមិនសប្បាយចិត្តជាមួយនឹង កិច្ចព្រមព្រៀងនេះ ។ ប៉ុន្តែក្លឹបបិសាចក្រហម ផ្តល់៥០លានផោន ដល់ក្លិប Crystal សម្រាប់តម្លៃខ្លួនខ្សែការពារជម្រើសជាតិអង់គ្លេសវ័យក្រោម២១ឆ្នាំ ។ Aaron Wan-Bissaka ត្រូវបានគេរាយការណ៍ថានឹងអាចមកលេងនៅ Old Trafford ក្នុងរដូវក្ដៅនេះ ប៉ុន្តែកីឡាករវ័យ២១ឆ្នាំមិនទាន់បានទទួលសំណើណាមួយនៅឡើយទេ ដោយសារនៅសល់កុងត្រាជាមួយ Palace ៣ឆ្នាំទៀតឯណោះ ។ សូមបញ្ជាក់ថា ខ្សែការពារវ័យក្មេងរូបនេះ បង្ហាញខ្លួនបាន៣៩ប្រកួត ឲ្យ Crystal ហើយកីឡាកររូបនេះ នឹងទៅជំនួស Antonio…