Category: កីឡា

  • ក្លិប Real Madrid បានចុះកិច្ចសន្យា៥ឆ្នាំជាមួយ Messi ជប៉ុន វ័យ១៨ឆ្នាំ

    ក្លិប Real Madrid បានចុះកិច្ចសន្យា៥ឆ្នាំជាមួយ Messi ជប៉ុន វ័យ១៨ឆ្នាំ

    ក្លិប Real Madrid បានចុះកិច្ចសន្យា៥ឆ្នាំ ជាមួយខ្សែបម្រើប្រយុទ្ធវ័យក្មេងជប៉ុន Takefusa Kubo ដែលជាយុវជនលេចធ្លោ ក្នុងពិភពបាល់ទាត់។ Kubo វ័យ១៨ឆ្នាំ ដែលត្រូវបានហៅថា « Messi ជប៉ុន » និងជាអតីតយុវជនថ្នាល La Masia ដ៏ល្បីល្បាញរបស់ Barcelona ពីឆ្នាំ២០១១-២០១៥ មុនត្រូវត្រលប់ទៅប្រទេសកំណើតវិញ ដើម្បីចូលរួមក្លិប FC Tokyo បន្ទាប់ពី FIFA ពិន័យ Barcelona ជុំវិញការបំពានច្បាប់ផ្ទេរ កីឡាករបរទេសអាយុក្រោម១៨ឆ្នាំ។ តាមប្រភពព័ត៌មាននៅអេស្ប៉ាញ Real Madrid នឹងបង់២លានអឺរ៉ូ ទៅឱ្យក្លិប FC Tokyo ដើម្បីនាំយក Kubo មកទីក្រុងម៉ាឌ្រីដ។ សម្រាប់ Kubo ផ្ទាល់ គេទទួលបានថ្លៃនឿយហត់ដែល មានតម្លៃ១លានអឺរ៉ូ ក្នុងមួយឆ្នាំ។ សូមបញ្ជាក់ថា Kubo បានបង្ហាញខ្លួន…

  • ប្រកាសបិទវគ្គបណ្តុះបណ្តាលក្រមសីលធម៌ សមត្ថភាពបច្ចេកទេសកម្រិតមធ្យម កីឡាប្រដាល់គុនខ្មែរ

    ប្រកាសបិទវគ្គបណ្តុះបណ្តាលក្រមសីលធម៌ សមត្ថភាពបច្ចេកទេសកម្រិតមធ្យម កីឡាប្រដាល់គុនខ្មែរ

    ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលស្តីពីក្រមសីលធម៌ សមត្ថភាពបច្ចេកទេសកម្រិតមធ្យមកីឡាប្រដាល់គុនខ្មែរ ត្រូវបានបញ្ចប់កាលពីល្ងាចម្សិលមិញ នៅពហុកីឡដ្ឋានជាតិ ដោយមានសិក្ខាកាមជាមន្ត្រីបច្ចេកទេសនៃសហព័ន្ធប្រដាល់គុនខ្មែរចូលរួមចំនួន១១២នាក់។ ឯកឧត្តមឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបញ្ជាក់ថា នេះជាការពង្រឹងបន្ថែមទៀតដល់មន្ត្រីនានា ដែលកំពុងបំពេញការងារ ជាមន្ត្រីបច្ចេកទេស ជាចៅក្រម ជាអាជ្ញាកណ្ដាល នៅតាមស្ថានីយ៍ទូរទស្សន៍នានា ដើម្បីឲ្យមានសុក្រឹតភាព តម្លាភាព យុត្តិធម៌នៅក្នុងការប្រកួត។ ឯកឧត្តមបន្ថែមទៀតថា សហព័ន្ធនឹងបង្កើតវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនទៀត ដើម្បីឲ្យមន្ត្រីទាំងអស់មានចំណេះដឹងកាន់ តែទូលំទូលាយ។ ជាមួយគ្នានោះឯកឧត្តមសង្កត់ធ្ងន់ថា ចាប់ពីពេលនេះតទៅ សហព័ន្ធនឹងចាប់ផ្តើមរឹតបន្តឹងវិន័យលើការងាររបស់មន្ត្រីទាង់អស់ឲ្យតែពាក់ព័ន្ធជាមួយវិស័យគុនខ្មែរ ជៀសវាងមានមន្ត្រីខិលខូចមួយចំនួនតូច ធ្វើរឿងមិនគប្បីក្នុងការកាត់សេចក្តីលើការប្រកួតនឹងអាចធ្វើឲ្យប៉ះពាល់ដល់មន្ត្រីល្អៗ និងរាំងស្ទះដល់ដំណើរ ការភិវឌ្ឍវិស័យកីឡាគុនខ្មែរ ក្នុងពេលកម្ពុជាកំពុងបោះជំហានឆ្ពោះទៅទទួលរៀបចំម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។ លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលក្រមសីលធម៌នេះ គឺជាចំណែកមួយនៅក្នុងកំណែទម្រង់ចំនួន៣សំខាន់ៗរបស់ក្រសួងអប់រំ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា គឺការងាររដ្ឋបាល ការងារបណ្តុះបណ្តាលធនធានមនុស្ស និងការប្រកួត។ …

  • ខ្សែប្រយុទ្ធ Romelu Lukaku នឹងទៅចូលរួមជាមួយ Inter Milan

    ខ្សែប្រយុទ្ធ Romelu Lukaku នឹងទៅចូលរួមជាមួយ Inter Milan

    ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិក Romelu Lukaku របស់ Manchester United បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិប នៅអ៊ីតាលី Inter Milan ហើយ។ កីឡាកររូបនេះ គឺជាគោលដៅរបស់អ្នកចាត់ការថ្មីរបស់ Inter Milan លោក Antonio Conte ដើម្បីនាំទៅកាន់ San Siro ក្នុងរដូវក្ដៅនេះ។ ផ្អែកតាមសារព័ត៌មានអ៊ីតាលី ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ បានយល់ព្រមលក្ខខណ្ឌអស់ហើយ ដែលអាចទទួលបាន៦,៦លានផោន ជាមួយប្រាក់លើកទឹកចិត្តផ្សេងៗដល់ឆ្នាំ២០២៤។ ការចរចារវាងក្លិបទាំងពីរកំពុងបន្ត ដោយផ្តល់តម្លៃខ្លួនប្រហែល៦២លានផោន។ Lukaku បានក្លាយជាកីឡាករបម្រុងក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Ole Gunnar Solskjaerដោយសារ កីឡាករវ័យក្មេង Marcus Rashford ដូច្នេះធ្វើឲ្យរូបគេ មានបំណងចង់ចាកចេញពីបិសាចក្រហមទៅរកទ្រនំថ្មី៕ធ.ដ

  • អ្នកគាំទ្រ៥ម៉ឺននាក់ ស្វាគមន៍ Hazard ក្នុងថ្ងៃបង្ហាញខ្លួនផ្លូវការនៅ កីឡដ្ឋាន Santiago Bernabeu

    អ្នកគាំទ្រ៥ម៉ឺននាក់ ស្វាគមន៍ Hazard ក្នុងថ្ងៃបង្ហាញខ្លួនផ្លូវការនៅ កីឡដ្ឋាន Santiago Bernabeu

    អ្នកគាំទ្រ៥ម៉ឺននាក់ ក្លិប Real Madrid ស្វាគមន៍ខ្សែបម្រើប្រយុទ្ធ Eden Hazard ក្នុងថ្ងៃបង្ហាញខ្លួនជាផ្លូវការនៅកីឡដ្ឋាន Estadio Santiago Bernabeu។ តែចំនួនអ្នកចូលរួមនេះ នៅតិចជាង Cristiano Ronaldo គឺមានអ្នកចូលរួមដល់ទៅ៧ម៉ឺននាក់ នៅកីឡដ្ឋានខាងលើ ពេលដែលចេញពី Man Utd កាលពីឆ្នាំ២០០៩។ ខណៈ Kaka បានចំនួនអ្នកចូលរួម៥ម៉ឺននាក់ដូច Hazard ដែរ។ សូមបញ្ជាក់ថា ការបង្ហាញខ្លួនរបស់កីឡាករសញ្ជាតិបែលហ្ស៊ិក បានធ្វើឡើងនៅកីឡដ្ឋាន  Estadio Santiago Bernabeu កាលពីយប់មិញ។ Eden Hazard គឺជាកីឡាករកំពូលទីមួយ ដែល Real Madrid បានទិញ គិតចាប់តាំងពីទិញ James Rodriguez ក្នុងឆ្នាំ២០១៤ ៕ធ.ដ

  • អនុប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ៖ ការឈ្នះជើងឯកពានរង្វាន់ ជីផាក យុវជនក្រោមអាយុ១៥ឆ្នាំ នាពេលនេះ គឺដោយសារមានការគាំទ្រ និងឧបត្ថម្ភពីថ្នាក់ដឹកនាំខេត្ត

    អនុប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ៖ ការឈ្នះជើងឯកពានរង្វាន់ ជីផាក យុវជនក្រោមអាយុ១៥ឆ្នាំ នាពេលនេះ គឺដោយសារមានការគាំទ្រ និងឧបត្ថម្ភពីថ្នាក់ដឹកនាំខេត្ត

    ក្រុមបាល់ទាត់អាយុក្រោម១៥ឆ្នាំ ខេត្តត្បូងឃ្មុំ បានក្លាយជាម្ចាស់ជើងឯក ការប្រកួតបាល់ទាត់ពា នរង្វាន់ ជីផាក យុវជនអាយុក្រោម១៥ឆ្នាំ បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់ យុវជនខេត្តព្រះសីហនុ នៅ វគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣ទល់១ នាកីឡដ្ឋានវិសាខា នារល្ងាចថ្ងៃទី១៣ ខែមិថុនា។ អ្វីដែលជំរុញឲ្យក្រុមបាល់ទាត់យុវជន អាយុក្រោម១៥ឆ្នាំ ខេត្តត្បូងឃ្មុំឈានដល់ការប្រជែងដណ្តើមបានតំណែងជើងឯក រដូវកាលទី១នេះ ត្រូវបានលោក កា វចនា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ អះអាងថា ដោយសារតែមានការចូលរួមជ្រុំជ្រជែងយកចិត្តទុកដាក់ពី ឯកឧត្តម ជាម សុភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ និងលោក ប្រធានមន្ទីរអប់រំយុវជន និងកីឡាផងដែរ។ លោកថា បើមិនមានការលើកទឹកចិត្តពីប្រមុខខេត្តជារហូតមកនោះទេ ក្រុមយុវជនរបស់លោកក៏មិនអាចដណ្តើមបានជ័យជម្នះនាំទៅជូនខេត្តវិញដែរ។ ដូច្នោះការឧបត្ថម្ភជួយគាំទ្រពី ប្រមុខខេត្តវាជាកក្តាសំខាន់លើកទឹកចិត្តដល់កីឡាករ និងប្រតិភូឲ្យខិតខំប្រឹងប្រែងដើម្បីស្វែងរកលទ្ធផលល្អជូនខេត្ត។ ពិធីបិទការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានលោកជំទាវ កែ សួនសុភី ប្រធានក្លិបកីឡា បាល់ទាត់វិសាខា ហើយក៏មានការចូលរួមប្រកួតរង្វាន់ជ័យលាភីពីសំណាក់ លោក ម៉ៃ…

  • ក្រុមបាល់ទាល់ទះនារីមកពីវិទ្យាល័យសិលាមាស រកបាន៣ពិន្ទុ ជូនរាជធានីភ្នំពេញ

    ក្រុមបាល់ទាល់ទះនារីមកពីវិទ្យាល័យសិលាមាស រកបាន៣ពិន្ទុ ជូនរាជធានីភ្នំពេញ

    ម្ចាស់ជើងឯក៧ឆ្នាំ ប្រចាំរាជធានីភ្នំពេញ ក្រុមបាល់ទះនារី វិទ្យាល័យសិលាមាស ដែលប្រកួត តំណាងឲ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ រកបាន៣ពិន្ទុ ជូនរាជធានីភ្នំពេញហើយ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១ ដោយយកឈ្នះ ក្រុមបាល់ទះនារីមកពី ខេត្តត្បូងឃ្មុំ ៣-០ ក្នុងលទ្ធផល ២៥-២០ , ២៥-២០ និង ២៥-២០។ សម្រាប់ការប្រកួតបន្តដែលជាប្រកួតទី២ ដើម្បីដណ្តើមជ័យជម្នះឡើងទៅកាន់វគ្គខ្វែងពូល ក្រុមបាល់ទះនារីមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ នឹងត្រូវជួបប្រកួតជាមួយក្រុមបាល់ទះ នារីមកមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ នាទីលាន កីឡាបាល់ទះក្នុងពហុកីឡដ្ឋានជាតិ។លោក ម៉ុន សុខជា នាយកវិទ្យាលសិលាមាសបានបង្ហាញចំណាប់អារម្មណ៍ បន្ទាប់ពីសិស្សរបស់ លោកទទួលបានជ័យជម្នះលើក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំថា នេះជាលើកទី៣ ហើយ ដែលសាលាសិលាមាសប្រកួតតំណាងឲ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញហើយ ជ័យជម្នះ ថ្ងៃដំបូងនេះ លោកមានមោទនភាពខ្លាំងណាស់ ព្រោះកូនសិស្សធ្វើបានល្អ…

  • ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF បញ្ជាក់ថា ការប្រកួតកីឡាសិស្សថ្នាក់ជាតិ គឺយុទ្ធសាស្រ្តដ៏ល្អ ដើម្បីស្វែងរកធនធានកីឡាក្មេងវ័យ

    ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF បញ្ជាក់ថា ការប្រកួតកីឡាសិស្សថ្នាក់ជាតិ គឺយុទ្ធសាស្រ្តដ៏ល្អ ដើម្បីស្វែងរកធនធានកីឡាក្មេងវ័យ

    ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ឯកឧត្តម កែវ រ៉េមី បញ្ជាក់ថា ការប្រកួតកីឡាសិស្សថ្នាក់ជាតិ គឺយុទ្ធសាស្រ្តដ៏ល្អ ដើម្បីស្វែងរកធនធានកីឡាក្មេងវ័យ ត្រៀមការប្រកួតនានា ទាំងកម្រិតជាតិ និងអន្តរជាតិ។ ការអះអាងនេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូ ITF ក្នុងព្រឹត្តិការណ៍ កីឡាសិស្សថ្នាក់ជាតិ លើកទី១ ឆ្នាំ២០១៩ នៅសាលប៊ូយ៉ុង នៃពហុកីឡដ្ឋានជាតិ។ តាមរបាយការណ៍របស់ លោក បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF បានឲ្យដឹងថា ការប្រកួតកីឡាសិស្ស លើកទី១នេះ ធ្វើការប្រកួតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែមិថុនា ២០១៩ មានប្រតិភូមកពី៨ រាជធានី ខេត្ត-ក្រុងចូលរួម កីឡាករ កីឡាការិនីសរុប១០០នាក់ ដោយធ្វើការប្រកួតលើ១២ វិញ្ញាសា។ ថ្លែងក្នុងពិធីបិទ ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធតេក្វាន់ដូ ITF បានកោតសរសើរ ដល់ក្រសួងអប់រំ  ដែលបង្កើតឲ្យមានការប្រកួតកីឡាសិស្ស ព្រឹត្តិការណ៍ប្រកួតជាបន្តបន្ទាប់ ក្នុងន័យបណ្ដុះបណ្ដាលធនធានកីឡាវ័យក្មេងៗ…

  • ក្លឹប Man Utd បានផ្ទេរកីឡាករ Daniel James ពីក្លឹប Swansea

    ក្លឹប Man Utd បានផ្ទេរកីឡាករ Daniel James ពីក្លឹប Swansea

    ក្លឹប Manchester United បានសម្រេចការផ្ទេរ Daniel James ជាផ្លូវការហើយកាលពីយប់មិញ ក្រោយជាប់ការធ្វើតេស្តសុខភាពដោយជោគជ័យ ។ តារាបាល់ទាត់សញ្ជាតិវែលរូបនេះផ្ទេរមកពី Swansea ហើយបានក្លាយជាកីឡាករដំបូងដែល Ole Gunnar Solskjaer ចុះហត្ថលេខា ។ បិសាចក្រហមបានផ្ដល់កុងត្រា៥ឆ្នាំដល់ James ដោយទទួលថ្លៃពលកម្ម ៦,៧ម៉ឺនផោន ក្នុងមួយសប្ដាហ៍ ។ខ្សែបម្រើវ័យ២១ឆ្នាំ បាននិយាយទាំងទឹកមុខ រីករាយក្រោយបានចុះហត្ថលេខា លេងនៅ Premier League ដែលជាលីគកំពូលល្អបំផុត ក្នុងលោក ហើយ Manchester United គឺជាកន្លែងសក្ដិសមបំផុតសម្រាប់ខ្ញុំអភិវឌ្ឍន៍ខ្លួន ក្នុងនាមជាកីឡាករ ។ សូមរំលឹកថា Daniel James គឺជាថ្នាលយុវជនរបស់ Swansea រកបាន៥គ្រាប់ ក្នុងការបង្ហាញខ្លួន៣៨ប្រកួតកាលពីរដូវកាលមុន នៅក្របខ័ណ្ឌលំដាប់ទីពីរ របស់អង់គ្លេស ៕ធ.ដ

  • ក្លឹប Spurs ត្រៀម៦០លានផោន ទិញខ្សែបំរើបារាំងរបស់ Lyon ម្នាក់បំបែកកំណត់ត្រាក្លឹប

    ក្លឹប Spurs ត្រៀម៦០លានផោន ទិញខ្សែបំរើបារាំងរបស់ Lyon ម្នាក់បំបែកកំណត់ត្រាក្លឹប

    អ្នកចាត់ការក្លឹបមាន់ខ្នាយមាស លោក Mauricio Rochettino បានត្រៀម៦០លានផោន ដើម្បីទិញយកខ្សែបម្រើបារាំង Tanguy Ndombele ។ អ្នកចាត់ការរបស់ Spurs បានកំណត់ឈ្មោះរបស់ខ្សែបម្រើរបស់ក្លឹប Lyon ខាងលើជាគោលដៅទី១ ក្នុងរដូវក្ដៅនេះ បំបែកកំណត់ត្រាក្លឹប ។ Ndombele វ័យ២២ឆ្នាំធ្លាប់ស្ថិត ក្នុងបញ្ជីរបស់ក្លឹប Manchester City មុនពេលពួកគេបែរទៅចាប់អារម្មណ៍កីឡាករ Rodri របស់ Atletico វិញ ។ គួរបញ្ជាក់ថា ក្លឹបមាន់ខ្នាយមាស ត្រូវប្រជែងជាមួយក្រុមជើងឯករបស់អ៊ីតាលី Juventus ដើម្បីទិញយក Ndombele ។ Lyon បានកំណត់តម្លៃខ្លួន ៦៥លានផោន ដែលពួកគេទិញកាលពីរដូវកាលមុនតែ៧លានផោនប៉ុណ្ណោះពីក្លឹប Amiens។ ប្រសិនបើ Spurs ទិញបានមែន វាជាកំណត់ត្រាកីឡាករថ្លៃជាងគេរបស់ក្លឹប បន្ទាប់ទិញកីឡាករ Davinson Sanchez តម្លៃ៤២លានផោន ទិញពី Ajax ៕ធ.ដ …

  • Eden Hazard ត្រៀមបង្ហាញខ្លួនផ្លូវការនៅ Real Madrid នារាត្រីនេះ

    Eden Hazard ត្រៀមបង្ហាញខ្លួនផ្លូវការនៅ Real Madrid នារាត្រីនេះ

    កីឡាករសញ្ជាតិប៊ែលហ្សិក Eden Hazard ត្រៀមបង្ហាញខ្លួនជាផ្លូវការ នៅកីឡដ្ឋាន Estadio Santiago Bernabeu នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ម៉ោង១៩:០០ ប្រទេសអេស្ប៉ាញ ។ ជាមួយគ្នាក្លឹបបានផ្ញើសារឲ្យអ្នកគាំទ្រចូលរួមឲ្យបានច្រើនកុះករ ក្នុងការបង្ហាញខ្លួនរបស់ Hazard ផងដែរ ។ សូមបញ្ជាក់ថា  Eden Hazard នឹងពាក់អាវលេខ៧ នៅក្លឹប Real Madrid ហើយក្លឹបនឹងធ្វើការសូមទោសដល់កីឡាករ Mariano ដែលជាម្ចាស់អាវលេខ៧ ។ ហើយការបង្ហាញខ្លួនជាផ្លូវការរបស់កីឡាករប៉េលហ្សិកខាងលើ ក្លឹបសង្ឃឹមថា នឹងអាចទាក់ទាញអ្នកចូលរួមប្រហាក់ប្រហែលនឹងការបង្ហាញខ្លួនរបស់ Cristiano Ronaldo កាលឆ្នាំ២០០៩ផងដែរ ៕ធ.ដ