Category: កីឡា

  • លោក Sarri ចង់នាំយកកីឡាករ២រូបពី Chelsea ទៅជាមួយនៅ Juventus

    លោក Sarri ចង់នាំយកកីឡាករ២រូបពី Chelsea ទៅជាមួយនៅ Juventus

    បន្ទាប់ពីយល់ព្រមត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីដឹកនាំក្លឹប JUVENTUS ពីអ្នកចាត់ការទូទៅក្លឹប Chelsea លោក Maurizio Sarri ចង់នាំយកកីឡាករសំខាន់២រូបទៅជាមួយ ។ ចំណាយពេល១រដូវកាល នៅទឹកដី Stamford Bridge បុរសវ័យ៦០ឆ្នាំខាងលើ បានជួយឲ្យ Chelsea ក្លាយជាជើងឯក UEFA Europa League នឹងបន្តលេងនៅក្របខណ្ឌ  UEFA Champion Leagueផងដែរ  ។ ការត្រឡប់ទៅអុីតាលី លោក Maurizio Sarri បានបង្ហើបកីឡាករ២រូប ដែលជាសំណព្វចិត្តលោកគឺកីឡាករខ្សែបំរើ Jorginho និងខ្សែការពារស្លាបឆ្វេង Emerson Palmieri ខណៈកីឡាករទាំង២នាក់នេះ សុទ្ធសឹងជាជនជាតិអ៊ីតាលីស្រាប់ដូចគាត់ផងដែរ ៕ធ.ដ

  • ម្ចាស់ក្លឹបអ្នកមានបារាំង PSG ត្រៀមលក់កីឡាករដែលតាំងខ្លួនជាតួឯក

    ម្ចាស់ក្លឹបអ្នកមានបារាំង PSG ត្រៀមលក់កីឡាករដែលតាំងខ្លួនជាតួឯក

    ប្រធានក្លឹប PSG លោក Al-Khelaifi បានប្រកាសលក់ Neymar ចេញហើយនៅរដូវក្ដៅនេះ ដោយអះអាងថា លោកមិនទុកកីឡាករដែលតាំងខ្លួនជាតួឯកតែម្នាក់ឯងឡើយ ។ សម្ដីរបស់ប្រធានក្លឹបរូបនេះ បានធ្វើឱ្យតម្លៃខ្លួនរបស់ Neymar ធ្លាក់ចុះភ្លាមតែម្ដង ខណៈដែលរូបគេកំពុងមានរឿងអាស្រូវផ្លូវភេទផងនោះ ។ ស្របពេលជាមួយគ្នាក្លឹប Barcelona ត្រៀមលក្ខខណ្ឌដាក់ឱ្យ PSG ភ្លែត ដើម្បីនាំកីឡាករប្រេស៊ីលខាងលើ ត្រលប់មកអេស្ប៉ាញជួយក្រុមវិញ ។ ក្រុមអ្នកមានបុណ្យ បានដាក់តម្លៃខ្លួន៩០លានផោន នឹងថែមឱ្យកីឡាករម្នាក់ទៀត ក្នុងចំណោមកីឡាករល្អៗ៣នាក់ ឱ្យ PSG មានកីឡាករ Ousmane Dembele, Ivan Rakitic និង Samuel Umtiti ៕ធ.ដ

  • កីឡាករ គី រីណា របស់វិទ្យាល័យឥន្រ្តទេវី នៅតែជាអ្នករកគ្រាប់បាល់ច្រើនជាងគេ ទោះជាអវត្តមាន នៅសប្តាហ៍ទី២ ក៏ដោយ ខណៈ វិទ្យាល័យ ឥន្រ្តទេវី និងវិទ្យាល័យ ជា ស៊ីម សាមគ្គី ចែកគ្នាម្នាកមួយពិន្ទុ

    កីឡាករ គី រីណា របស់វិទ្យាល័យឥន្រ្តទេវី នៅតែជាអ្នករកគ្រាប់បាល់ច្រើនជាងគេ ទោះជាអវត្តមាន នៅសប្តាហ៍ទី២ ក៏ដោយ ខណៈ វិទ្យាល័យ ឥន្រ្តទេវី និងវិទ្យាល័យ ជា ស៊ីម សាមគ្គី ចែកគ្នាម្នាកមួយពិន្ទុ

    កីឡាករ គី រីណា របស់វិទ្យាល័យឥន្រ្តទេវី នៅតែជាអ្នករកគ្រាប់បាល់ច្រើនជាងគេ ដោយរកបាន៤គ្រាប់ ទោះជាអវត្តមាន នៅសប្តាហ៍ទី២ ក៏ដោយ ចំពោះការប្រកួតថ្ងៃនេះវិញ ក្រុមវិទ្យាល័យឥន្រ្តទេវី  បានយកឈ្នះ វិទ្យាល័យ ជា ស៊ីម សាមគ្គី ចែកគ្នាមួយពិន្ទុម្នាក់ ក្នុងលទ្ធផល ១ទល់១ នៃការប្រកួតបាល់ទាត់ជ្រើសរើស ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩  ។ រីឯការប្រកួត នៅសប្តាហ៍ទី៣វិញ ថ្ងៃទី២០ ខែមិថុនា ក្រុមសាលាវេស្លាញ ប៉ះ ក្រុមវិទ្យាល័យ ព្រះស៊ីសុវត្តិ នៅទីលានវិទ្យាល័យច្បារអំពៅ  , មួយប្រកួតទៀត ក្រុមវិទ្យាល័យ ចាក់អង្រែ ត្រូវប៉ះ វិទ្យាល័យ ច្បារអំពៅ  នៅកីឡដ្ឋានបឹងកេត នៅម៉ោ៣:៣០ ដូចគ្នា ចំណែកឯ ថ្ងៃទី២១ ក្រុមវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី ប៉ះ វិទ្យាល័យឬស្សីកែវ នៅទីលានវិទ្យាល័យបឹងត្របែក  រីឯថ្ងៃមួយប្រកួទៀត វិទ្យាយល័យ ចាក់អង្រែ…

  • ក្រុម Mister បានក្លាយជាម្ចាស់ប្រាក់រង្វាន់ ២៥លានរៀល ក្រោយឈ្នះពាន ROS KH Cup

    ក្រុម Mister បានក្លាយជាម្ចាស់ប្រាក់រង្វាន់ ២៥លានរៀល ក្រោយឈ្នះពាន ROS KH Cup

    ក្រុម Mister បានក្លាយជាម្ចាស់ប្រាក់រង្វាន់ ២៥លានរៀល ក្រោយឈ្នះពានកីឡាអេឡិចត្រូនិក ជ្រើសរើសជើងឯក ROS KH Cup 2019 កាលពីថ្ងៃសៅរ៍ទី១៥ ខែមិថុនា នៅផ្សារទំនើបអ៊ីម៉នទី២ ខណ្ឌសែនសុខ ជាមួយនឹងការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ។ ការប្រកួតពេញមួយល្ងាច ក្រោមក្រសែភ្នែកអ្នកគាំទ្រ និងអ្នកស្រលាញ់ប្រភេទកីឡា E-Sports យ៉ាងច្រើនកុះករ ទាំងនៅកន្លែងប្រកួត និងការផ្សាយលើ Page ផ្លូវការរបស់សហព័ន្ធកីឡា E-Sport ។ ការប្រកួតពានខាងលើនេះ ទទួលបានការចូលរួមឧបត្ថម្ភពីធំ ពីក្រុមហ៊ុន  Cellcard និងសហការឧបត្ថម្ភ ដោយ  Oppo  និង Wing ។ គួររំលឹកថា ពានរង្វាន់ ROS KH Cup Season I សម្រាប់វិញ្ញាសា Rules of Survival បានប្រកួតជម្រុះម្តងហើយ កាលពីខែមីនា កន្លងទៅ…

  • ជម្រើសជាតិនារីថៃ បាត់ឱកាសឡើងជុំបន្ត ក្រោយបន្តចាញ់ធ្ងន់ក ជាលើកទី២

    ជម្រើសជាតិនារីថៃ បាត់ឱកាសឡើងជុំបន្ត ក្រោយបន្តចាញ់ធ្ងន់ក ជាលើកទី២

    ជម្រើសជាតិនារីថៃ បាត់ឱកាសឡើងជុំបន្ត ក្រោយបន្តចាញ់ធ្ងន់ក ជាលើកទី២ ក្រោមថ្វីជើងក្រុមជម្រើសរើសជាតិនារី ស៊ុយអែត ១ទល់៥ ក្នុងព្រឹត្តិការណ៍ FIFA Women’s World Cup ២០១៩ នាប្រទេសបារាំង ក្នុងវគ្គសន្សំពិន្ទុក្នុងពូល។ ការចាញ់ក្នុងលទ្ធផល ១ទល់៥ លើកទី២នេះ បានធ្វើឲ្យជម្រើសជាតិនារីថៃ អស់ឱកាសឡើងទៅវគ្គ១៦ ក្រុមជាស្ថាពរ ស្របពេលដែលការប្រកួតទី១ ចាញ់សហរដ្ឋអាម៉េរិកនារី ១៣ទល់០។ រីឯប្រកួតចុងក្រោយ ក្រុមជម្រើសជាតិនារីថៃ ត្រូវប៉ះក្រុមជម្រើសជាតិនារីឈីលី ដែលសុទ្ធសឹងជាក្រុមអស់ឱកាសឡើងវគ្គបន្តដូចគ្នា ស្ថិតនៅក្នុងពូល F៕ធ.ដ

  • ក្លិប Chelsea បានចែកផ្លូវជាមួយលោក Sarri ហើយ

    ក្លិប Chelsea បានចែកផ្លូវជាមួយលោក Sarri ហើយ

    អ្នកចាត់ការក្លិបតោខៀវ លោក Maurizio Sarri បានទៅដឹកនាំក្លិបសេះបង្កង់ Juventus បន្ទាប់ពីបានប្រកាសចែកផ្លូវជាមួយ ក្លិប Chelsea។ ម្ចាស់ជើងឯក Serie A រដូវកាលមុន បានប្រកាសថា Sarri វ័យ៦០ឆ្នាំ បានចុះកុងត្រារយៈពេល៣ឆ្នាំ ដើម្បីដឹកនាំក្រុមជំនួសលោក Max Allegri ដែលបានចាកចេញ។ Sarri បានចំណាយពេល១១ខែ ចូលដឹកនាំនៅកីឡដ្ឋាន Stamford Bridge ជួយតោខៀវឈ្នះពាន Europa League បានឡើងទៅលេងវគ្គចែកពូល Champions League ក្រោយឈរលេខ៣ នៅ Premier League។ ក្លិប Chelsea បានបញ្ជក់ថា លោក Sarri ចង់ចំណាយពេលឲ្យបានច្រើនជាមួយឪពុកម្ដាយចាស់របស់លោកនៅប្រទេសអ៊ីតាលី ដូច្នេះបានអតីតអ្នកចាត់ការរបស់ Napoli ចង់ចាកចេញ។ ការសម្រេចចែកផ្លូវជាមួយលោក Sarri ក្រោយពីទទួលប្រាក់សំណងពីក្លិប Juventus ៧លានផោន៕ធ.ដ

  • ទោះអវត្តមាន Neymar ក៏ប្រេស៊ីលនៅតែខ្លាំង

    ទោះអវត្តមាន Neymar ក៏ប្រេស៊ីលនៅតែខ្លាំង

    ខ្សែការពារ Dani Alves បញ្ជាក់ថា ក្រុមជម្រើសជាតិប្រេស៊ីល នៅតែខ្លាំងក្នុងពាន Copa America បើទោះជាអវត្តមាន Neymar ក៏ដោយ។ Neymar ត្រូវដកឈ្មោះចេញពីបញ្ជីសម្រាប់ព្រឹត្តិការណ៍ Copa America ដោយសាររបួសកជើង ប៉ុន្តែក្រុមសាំបា នៅតែបង្ហាញទម្រង់លេងយ៉ាងល្អ ដោយយកឈ្នះ បូលីវី ក្នុងលទ្ធផល ៣-០ នៅថ្ងៃបើកឆាក។ Alves គិតថា រាល់ពេលលេងឲ្យជម្រើសជាតិ ពួកយើងត្រូវតែប្រឹងប្រែងមិនថាអវត្តមានកីឡាករសំខាន់ៗណាមួយនោះទេ ក៏យើងត្រូវតែលេងដោយការជឿជាក់ ក្នុងនាមតំណាងឲ្យជាតិ និងប្រជាជនប្រេស៊ីល។ គួរបញ្ជាក់ថា ប្រកួតក្រោយក្រុម Brazil  ប៉ះ Venezuela  និងប្រកួតចុងក្រោយប៉ះ Peru៕ធ.ដ

  • អ្នកប្រដាល់ ពេជ្រ ម្ទេសខ្មាំង ថាការហ្វឹកហាត់នៅក្រៅប្រទេស គឺជាឱកាសបន្សាំខ្លួន និងពង្រឹងបច្ចេកទេសបន្ថែម ដើម្បីឈ្នះមេដាយពីស៊ីហ្គេម

    អ្នកប្រដាល់ ពេជ្រ ម្ទេសខ្មាំង ថាការហ្វឹកហាត់នៅក្រៅប្រទេស គឺជាឱកាសបន្សាំខ្លួន និងពង្រឹងបច្ចេកទេសបន្ថែម ដើម្បីឈ្នះមេដាយពីស៊ីហ្គេម

    ការហ្វឹកហាត់ នៅក្រៅប្រទេស គឺជាឱកាសបន្សាំខ្លួន និងពង្រឹងបច្ចេកទេសបន្ថែម ដើម្បីឈ្នះមេដាយពីស៊ីហ្គេម នេះជាការលើកឡើងរបស់ម្ចាស់មេដាយសំរឹទ្ធិ ស៊ីហ្គេម នៅម៉ាឡេស៊ី ឆ្នាំ២០១៧ កីឡាករប្រដាល់សកលជម្រើសជាតិ ណាត សៀកនិត ហៅពេជ្រ ម្ទេសខ្មាំង។ ពេជ្រ ម្ទេសខ្មាំង នៅតែចិញ្ចឹមចិត្តចង់ទៅហ្វឹកហាត់បំប៉នសមត្ថភាពបន្ថែមនៅក្រៅប្រទេស ដោយអះអាងថា ការហ្វឹកហាត់ក្នុងស្រុកវាបានក្លាយជាភាពសាំទៅហើយ ធ្វើឲ្យសមត្ថភាពមិនអាចរីកចម្រើនលឿន ហើយក៏ជាកក្តារាំងស្ទះចំពោះការប្រជែងដណ្តើមមេដាយ នៅស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។ ម្ចាស់មេដាយសំរឹទ្ធិរូបនេះ បញ្ជាក់ថា ការហ្វឹកហាត់នៅក្រៅប្រទេស ធ្វើឲ្យគេបានជួបដៃគូហ្វឹកហាត់ខ្លាំងៗ នឹងអាចជួយជំរុញបច្ចេកទេស និងសិទ្ធផលជាមួយដៃគូ ដែលមានបទពិសោធន៍មកពីបណ្តាប្រទេសផ្សេងៗ ដូចជាការញាក់ និងដេផ្លាស់សេបានរហ័ស។ គួរបញ្ជាក់ថា កីឡាករ ពេជ្រ ម្ទេសខ្មាំង គឺជាម្ចាស់មេដាយសំរឹទ្ធិ ស៊ីហ្គេម នៅម៉ាឡេស៊ី ក្នុងឆ្នាំ២០១៧ ផ្នែកប្រដាល់សកល។ ប៉ុន្តែ ម្ទេសខ្មាំង សព្វថ្ងៃកំពុងតែបន្តអាជីពប្រដាល់គុនខ្មែរ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសបន្ថែមលើកីឡាករប្រដាល់ ដោយសារតែផ្នែកប្រដាល់សកល លែងមានដៃគូប្រកួតលើសង្វៀន…

  • កីឡាករ Kaka លើកឡើងថា Ballon d’Or គួរតែផ្តល់ជូនខ្សែការពារម្តង

    កីឡាករ Kaka លើកឡើងថា Ballon d’Or គួរតែផ្តល់ជូនខ្សែការពារម្តង

    កីឡាករ Kaka បានលើកឡើងថា Virgil Van Dijk របស់ Liverpool គួរតែឈ្នះពានកីឡាករឆ្នើមពិភពលោក ឬ Ballon d’Or នៅឆ្នាំនេះ។ អតីតវីរបុរសក្រុមជម្រើសជាតិប្រេស៊ីល និង AC Milan និយាយដូច្នេះ ដោយ Van Dijk បានរួមចំណែកជួយ Liverpool បានលេខ២ នៅ Premier League នឹងជួយក្លិបឈ្នះពាន UEFA Champions League ថែមទៀត។ ម្ចាស់ពាន Ballon d’Or ឆ្នាំ២០០៧ និយាយដូច្នេះ Van Dijk មានរដូវកាលយ៉ាងអស្ចារ្យនៅ Premier League និងបានឈ្នះ Champions League ជាមួយទម្រង់លេងសឹងមិនគួរឲ្យជឿ ។ ដូច្នេះពាន Ballon d’Or គួរតែផ្ដល់សម្រាប់ខ្សែការពារម្ដងហើយ”។ …

  • សាំបាប្រេស៊ីល រកបាន៣ពិន្ទុ ថ្ងៃបើកឆាក Copa America

    សាំបាប្រេស៊ីល រកបាន៣ពិន្ទុ ថ្ងៃបើកឆាក Copa America

    ក្រុមប្រេស៊ីល ៣-០ ក្រុមបូលីវី ក្នុងថ្ងៃបើកឆាកពានរង្វាន់ Copa America ពូល A នាព្រឹកថ្ងៃទី១៥ ខែមិថុនានេះ។ ៣គ្រាប់ធ្វើសម្រេច ក្នុងតង់ទី២ ដោយកីឡាករ Philippe Coutinho រកបាន២គ្រាប់ម្នាក់ឯង ពីស៊ុតបាល់ពិន័យ១១ម៉ែត្រ នៅនាទី៥០ និងនាទី៥៣ និង១គ្រាប់ទៀតធ្វើសម្រេចដោយ Everton Soares នៅនាទី៨៥។ ជ័យជម្នះ ៣-០ នេះ ធ្វើឲ្យប្រេស៊ីល ឡើងឈរលេខ១ បណ្ដោះអាសន្នក្នុងពូល A ខណៈ១គូទៀតក្នុងពូលនេះ គឺវេណេហ្ស៊ុយអេឡា និងប៉េរូ នឹងត្រូវប៉ះគ្នា ម៉ោង២រំលងអាធ្រាត្រយប់នេះ៕ធ.ដ