Category: កីឡា

  • សហព័ន្ធប្រដាល់គុនខ្មែរ បើកវគ្គបណ្តុះបណ្តាលកម្រិតមធ្យម ដើម្បីពង្រឹងសមត្ថភាព ដល់មន្ត្រីបច្ចេកទេស ជាចៅក្រម អាជ្ញាកណ្ដាល

    សហព័ន្ធប្រដាល់គុនខ្មែរ បើកវគ្គបណ្តុះបណ្តាលកម្រិតមធ្យម ដើម្បីពង្រឹងសមត្ថភាព ដល់មន្ត្រីបច្ចេកទេស ជាចៅក្រម អាជ្ញាកណ្ដាល

    សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបើកវគ្គបណ្ដុះបណ្ដាល ក្រមសីលធម៌សមត្ថភាពបច្ចេកទេស កម្រិតមធ្យម ដល់មន្ត្រីរបស់ខ្លួនចំនួន១១២នាក់ ដែលបានបម្រើការងារ តាមស្ថានីយ៍រៀបចំការប្រកួត ប្រចាំសប្តាហ៍រយៈពេល២ថ្ងៃ នៅសាលប្រជុំនាយកដ្ឋានកីឡា ដោយបានធ្វើពិធីបើកនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ។ ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបញ្ជាក់ថា នេះជាការពង្រឹង បន្ថែមទៀតដល់មន្ត្រី នានាដែលកំពុងបំពេញការងារជាមន្ត្រីបច្ចេកទេស ជាចៅក្រម អាជ្ញាកណ្ដាល នៅតាមស្ថានីយ៍ទូរទស្សន៍នានា ដើម្បីលើកកម្ពស់គុណភាព សុក្រឹតភាព តម្លាភាព យុត្តិធម៌ នៅក្នុងការប្រកួតឲ្យកាន់តែល្អប្រសើរ។ ចំពោះមន្ត្រី ដែលមិនបានចូលរួមក្នុងវគ្គនេះអាចប្រឈមនឹងការបាត់បង់ការងារ នៅតាមស្ថានីយ៍ទូរទស្សន៍ ព្រោះនេះមិន មែនជាវគ្គបឋមនោះទេ តែជាវគ្គកម្រិតមធ្យមសម្រាប់ អ្នកដែលកំពុងតែបំពេញការងារស្រាប់ ។ លោកឧត្តមសេនីយ៍ និន ភីរម្យ អគ្គលេខាធិការរងសហព័ន្ធបានទទួលស្គាល់ថា មន្ត្រីរបស់សហព័ន្ធសព្វ ថ្ងៃសមត្ថភាពមិនទាន់ពេញលេញ១០០ភាគរយនៅឡើយ ។ ដូច្នេះពួកគាត់ត្រូវតែទទួលយកការបំប៉នបន្ថែម ដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរតម្រូវឲ្យមន្ត្រីត្រូវតែចូលរួម ។ សម្រាប់វាគ្មិនដែលឧទ្ទេសនាមក្នុងវគ្គនេះ មានលោកព្រឹទ្ធាចារ្យ ឈិត សារឹម លោក…

  • អត្តពលិកអង្គភាពកីឡានគរបាលជាតិ ទាំងអស់ប្រសិនបើដណ្តើមបានមេដាយមាស ពីស៊ីហ្គេម សម្តេចក្រឡាហោម និងផ្តល់ក្របខណ្ឌជូនភ្លាម

    អត្តពលិកអង្គភាពកីឡានគរបាលជាតិ  ទាំងអស់ប្រសិនបើដណ្តើមបានមេដាយមាស ពីស៊ីហ្គេម សម្តេចក្រឡាហោម និងផ្តល់ក្របខណ្ឌជូនភ្លាម

    អត្តពលិកអង្គភាពកីឡានគរបាលជាតិ  ទាំងអស់ប្រសិនបើដណ្តើមមេដាយមាស ពីស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ឯ ឧ ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិ និងជាអគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នឹងស្នើរសុំសម្តេចក្រឡាហោម និងផ្តល់ក្របខណ្ឌជូនភ្លាម ការបញ្ជាក់នេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយអត្តពលិកទូក ដែលទើបតែដណ្តើមបានមេដាយ២គ្រឿង ប្រាក់១ និងសំរិទ្ធ ពីប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” អន្តរជាតិចិន-អាស៊ាន លើកទី១៥ ២០១៩ នៅទីក្រុងណាននីន ប្រទេសចិន ។ ជាមួយនឹងការអះអាង ផ្តល់ក្របខណ្ឌជូនអត្តពលិកដែលឈ្នះមេដាយពី ស៊ីហ្គេមឆ្នាំនេះ  ឯ ឧ ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ក៏បាននាំយកថវិកាចំនួន២០លានរៀល របស់សម្ដេចក្រឡាហោម ស ខេង លើកទឹកចិត្តដល់កីឡាករទូក ដែលដណ្ដើមបានមេដាយប្រាក់ និងសំរិទ្ធ ពីការប្រកួតកម្រិតអន្តរជាតិ ។ រីឯលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន១០លានរៀល ដល់ប្រតិភូ គ្រូបង្វឹក កីឡាករទូកផងដែរ ។…

  • អ្នកចាំទី Andre Onana ជាគោលដៅរបស់ Man Utd មកជំនួស De Gea

    អ្នកចាំទី Andre Onana ជាគោលដៅរបស់ Man Utd មកជំនួស De Gea

    អ្នកចាំទី Andre Onana របស់ក្លិប Ajax គឺជាគោលដៅ Manchester United ដើម្បីយកកជំនួសកន្លែង David De Gea ដែលអាចចាកចេញ ក្នុងរដូវក្ដៅនេះ។ អ្នកចាំទីរបស់បិសាចក្រហមសញ្ជាតិអេស្ប៉ាញ នៅសល់កិច្ចសន្យាដល់ឆ្នាំ២០២០។ ប្រសិនបើអស់កុងត្រានេះ De Gea នឹងដើរចេញដោយទទេ Man Utd មិនបានលុយមួយរៀលហើយ។ ហេតុដូចនេះ United ចង់លក់គេនៅរដូវក្ដៅនេះ ឲ្យហើយដើម្បីបានតម្លៃខ្លួន។ យោងតាមការចុះផ្សាយ The Sun ក្លិប United បានចាប់អារម្មណ៍លើអ្នកចាំទី Onana វ័យ២៣ឆ្នាំ ដែលបង្ហាញទម្រង់លេងល្អនាំ Ajax ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League។ អ្នកចាំទីសញ្ជាតិកាមេរ៉ូន ពេលនេះមានតម្លៃខ្លួន៤០លានផោន។ Onana បានរក្សាសំណាញ់ទីបានល្អ រហូតដល់២០ប្រកួត ក្នុងចំណោម៤៦ប្រកួត ជាមួយ Ajax ក្នុងយុទ្ធនាការរដូវកាល២០១៨-១៩៕ធ.ដ

  • Lionel Messi ក្លាយជាកីឡាកររកចំណូលខ្ពស់បំផុតលើពិភពលោក

    Lionel Messi ក្លាយជាកីឡាកររកចំណូលខ្ពស់បំផុតលើពិភពលោក

    Lionel Messi បានក្លាយជាកីឡាកររកចំណូលបានខ្ពស់បំផុតលើពិភពលោក នាពេលបច្ចុប្បន្ន ដោយទទួលថ្លៃពលកម្ម១២៧លានដុល្លារ ឬ៩៩,៨លានផោន នៅ១២ខែចុងក្រោយ។ នេះបើតាមរបាយការណ៍របស់ Forbes។ ខ្សែប្រយុទ្ធ Cristiano Ronaldo ឈរនៅលេខ២រកចំណូលបាន ១០៩លានដុល្លារ ខណៈ Neymar របស់ Paris ឈរលេខ៣ រកបាន១០៥លានដុល្លារ ។ Floyd Mayweather ដែលឈរលេខ១កាលពីឆ្នាំមុន បានធ្លាក់ចេញពីបញ្ជី ខណៈ Serena Williams គឺជាកីឡាការិនីតែម្នាក់គត់ ក្នុងតារាងកំពូល១០០នាក់ រកបាន២៩លានដុល្លារ។ ចំណែកឯកីឡាករប្រណាំងរថយន្ត Formula1 របស់ចក្រភពអង់គ្លេស Lewis Hamilton និងកីឡាករប្រដាល់ជើងឯកពិភពលោក Anthony Joshua គឺជាអត្តពលិកអង់គ្លេសរកចំណូលខ្ពស់ជាងគេ និងឈរលេខ១៣ក្នុងតារាងក្រោយរកចំណូលបាន៥៥លានដុល្លារដូចគ្នាកាលពីឆ្នាំ២០១៨៕ធ.ដ

  • ក្រុមបាល់ទាត់នារីអាម៉េរិក បំបែកកំណត់ត្រាគ្រាប់បាល់ នៅ World Cup ក្រោយឈ្នះ ថៃ ១៣-០

    ក្រុមបាល់ទាត់នារីអាម៉េរិក បំបែកកំណត់ត្រាគ្រាប់បាល់ នៅ World Cup ក្រោយឈ្នះ ថៃ ១៣-០

    ជម្រើសជាតិអាម៉េរិក បានបង្កើតកំណត់ត្រាថ្មី ស៊ុតគ្រាប់ច្រើនបំផុត នៅព្រឹត្តិការណ៍ FIFA Women’s World Cup ក្រោយឈ្នះ ថៃ ១៣-០ ដែលបារាំងធ្វើជាម្ចាស់ផ្ទះ។ ម្ចាស់ជើងឯកឆ្នាំ២០១៥ នាំមុខ ៣-០ ក្នុងវគ្គទីមួយ និងនឹងបន្ថែម១០គ្រាប់បន្ថែមទៀត នៅតង់ទី២។ គ្រាប់បាល់ទាំង១៣ រកបានដោយកីឡាការិនី Alex Morgan ៥គ្រាប់ម្នាក់ឯង ខណៈ Rose Lavelle និង Samantha Mewis  ធ្វើបានម្នាក់២គ្រាប់ កីឡាការិនី Lindsey Horan, Megan Rapinoe, Mallory Pugh និង Carli Lloyd រកបានម្នាក់មួយគ្រាប់។ លទ្ធផលនេះធ្វើឲ្យពួកគេបញ្ចប់កំណត់ត្រាអាល្លឺម៉ង់ យកឈ្នះអាហ្សង់ទីន ១១-០ កាលពីឆ្នាំ២០០៧។ សូមរំលឹកថា កំណត់ត្រាឈ្នះច្រើនបំផុតសម្រាប់អាម៉េរិក ក្នុងព្រឹត្តិការណ៍ FIFA Women’s World…

  • ក្រសួងអប់រំ យកការប្រកួតកីឡាសិស្សថ្នាក់ជាតិ ជាការអនុវត្តនយោបាយ កំណែទម្រង់ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

    ក្រសួងអប់រំ យកការប្រកួតកីឡាសិស្សថ្នាក់ជាតិ ជាការអនុវត្តនយោបាយ កំណែទម្រង់ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

    ក្រសួងអប់រំ យុវជន និងកីឡា យកការប្រកួតកីឡាសិស្សថ្នាក់ជាតិ ជាការអនុវត្តនយោបាយ កំណែទម្រង់ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ នេះជាការបញ្ជាក់របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ ថ្លែងក្នុងពិធីបើកកីឡាសិស្សថ្នាក់ជាតិ លើកទី១ ឆ្នាំ២០១៩ កាលពីល្ងាចថ្ងៃទី១១ ខែមិថុនាម្សិលមិញ នៅពហុកីឡដ្ឋានជាតិ ដោយមាន១១ប្រភេទកីឡាចូលរួម។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១នេះ  គឺជាការអនុវត្តនយោបាយកំណែទម្រង់របស់ក្រសួងអប់រំ ជាពិសេសលើរចនាសម្ព័ន្ធប្រកួត ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ពិសេសស្របទៅនឹងរចនាសម្ព័ន្ធការប្រកួតថ្នាក់តំបន់ និងអន្តរជាតិ ដូចជាការប្រកួតកីឡាសិស្សអាស៊ាន កីឡាសាកលវិទ្យាល័យអាស៊ាន និងកីឡាសាកលវិទ្យាល័យពិភពលោកជាដើម។ ឯកឧត្តមបន្ថែមថា ការប្រកួតនេះ ក៏ជាដំណាក់កាលមួយ សម្រាប់ធ្វើការបណ្តុះបណ្តាលមន្ត្រីរដ្ឋបាល មន្ត្រីបច្ចេកទេស ព្រមទាំងជ្រើសរើសកីឡាករ កីឡាការិនីដែលល្អៗ សម្រាប់ជាថ្នាលត្រៀមបម្រុងសម្រាប់ ស៊ីហ្គេម ឆ្នាំ២០២៣ និងលើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ក្លាយជាយុវជនថ្នាលល្អៗ ចូលក្នុងក្រុមជម្រើសជាតិ ដើម្បីហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា ជាពិសេសស៊ីហ្គេម ឆ្នាំ២០២៣…

  • ជ័យជម្នះរបស់ក្រុមគោព្រៃកម្ពុជា មិនត្រឹមតែឡើងទៅជុំទី២ FIFA World Cup 2022 នៅកាតាប៉ុណ្ណោះទេ ចំណែកឯ Ranking ក៏ឡើង១៣លេខ ផងដែរ

    ជ័យជម្នះរបស់ក្រុមគោព្រៃកម្ពុជា មិនត្រឹមតែឡើងទៅជុំទី២ FIFA World Cup 2022 នៅកាតាប៉ុណ្ណោះទេ ចំណែកឯ Ranking ក៏ឡើង១៣លេខ ផងដែរ

    ក្រុមបាល់ទាត់គោព្រៃកម្ពុជា ២-១ ប៉ាគីស្ថាន មិនត្រឹមតែឡើងទៅជុំទី២ FIFA World Cup 2022 នៅកាតាប៉ុណ្ណោះទេ ចំណែកឯ Ranking ក៏ឡើង១៣លេខផងដែរ។ ២គ្រាប់របស់ក្រុមគោព្រៃកម្ពុជា រកបាននៅតង់ទី២ ដោយនៅតង់ទី១ ក្រុមប៉ាគីស្ថាន បាននាំមុខមុននៅនាទី១៧ ដោយការពិន័យបាល់១១ម៉ែត្រ ពីធ្វើឲ្យប៉ះដៃ ក្នុងតំបន់អ្នកចាំទីរបស់កម្ពុជា ប៉ុន្តែចូលដល់តង់ទី២ គ្រូបង្វឹកបានប្រើយុទ្ធសាស្រ្តថ្មី រកបាន២គ្រាប់ ដោយកីឡាករ សេត រ៉ស៊ីប នៅនាទី៦៣ និង១គ្រាប់ទៀតចុងម៉ោងនាទី៨៩ ដោយកីឡាករ រឹង ប៊ុនហៀង។ លទ្ធផលផ្លូវការ៩០នាទី កម្ពុជា ២-១ ប៉ាគីស្ថាន។ គួររំលឹកថា ក្រុមបាល់ទាត់កម្ពុជា បានយកឈ្នះ ក្រុមប៉ាគីស្ថាន ទាំង២ជើង ក្នុងលទ្ធផល៤-១ នៃការប្រកួតវគ្គជម្រុះពានរង្វាន់ FIFA World Cup 2022 ។ ដោយជើងទី១ នៅកម្ពុជា ២-០ កាលពីថ្ងៃទី៦…

  • សម្ដេចក្រឡាហោម ស ខេង ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានឧបត្ថម្ភថវិកា ២០លានរៀលដល់អត្តពលិកដែលឈ្នះមេដាយពីចិន

    សម្ដេចក្រឡាហោម ស ខេង ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានឧបត្ថម្ភថវិកា ២០លានរៀលដល់អត្តពលិកដែលឈ្នះមេដាយពីចិន

    សម្ដេចក្រឡាហោម ស ខេង ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានឧបត្ថម្ភថវិកា ២០លានរៀល ដល់អត្តពលិកដែលឈ្នះមេដាយពីព្រឹត្តិការណ៍ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ ទូកនាគ ” អន្តរជាតិចិន-អាស៊ាន លើកទី១៥ “ The 15th China-ASEAN (Nanning) International Dragon Boat ” ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងណាននីង ប្រទេសចិន ក្រោយត្រឡប់មកដល់កម្ពុជាវិញ ជាមួយនឹងមេដាយ ចំនួន២គ្រឿង គឺប្រាក់មួយ និងសំរឹទ្ធិ១ ដោយមានការទទួលស្វាគមន៍ពី ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ជាលទ្ធផល កម្ពុជាដណ្តើមបានមេដាយប្រាក់១គ្រឿង លើវិញ្ញាសាទូកចំណុះ១២ម៉ែត្រ ប្រណាំងចម្ងាយ៥០០ម៉ែត្រ ដោយចំណាត់ថ្នាក់លេខ១ បានទៅទូកមកពីខេត្តក្វាងតុង និងមេដាយសំរឹទ្ធិបានទៅឥណ្ឌូនេស៊ី។ រីឯមេដាយសំរឹទ្ធិ១គ្រឿងទៀត កម្ពុជាដណ្តើមបានលើវិញ្ញាសា២០០ម៉ែត្រ ទូកចំណុះ១២នាក់ ខណៈ មេដាយប្រាក់…

  • កីឡាគុនដាវកម្ពុជា ដណ្តើមបានមេដាយ៤គ្រឿង ពីជើងឯកសាកលវិទ្យាល័យអាស៊ី លើកដំបូង នៅសិង្ហបុរី

    កីឡាគុនដាវកម្ពុជា ដណ្តើមបានមេដាយ៤គ្រឿង ពីជើងឯកសាកលវិទ្យាល័យអាស៊ី លើកដំបូង នៅសិង្ហបុរី

    កីឡាគុនដាវកម្ពុជា បានបំបែកកំណត់ត្រា ដណ្ដើមបានមេដាយមាស១ ប្រាក់១ និងសំរិទ្ធ២គ្រឿងលើកដំបូង ពីការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ី ឆ្នាំ២០១៩ នៅប្រទេសសិង្ហបុរី កាលពីម្សិលមិញ ។ថ្លែងពីប្រទេសសិង្ហបូរី លោកស្រី សុខា សុធានី ប្រធានប្រតិភូកីឡាគុនដាវ បានឲ្យដឹងថា ការទៅចូលរួមព្រឹត្តិការណ៍កម្រិតអាស៊ីខាងលើ កម្ពុជាដណ្ដើមបានមេដាយសរុប៤គ្រឿង រួមមានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ២ ។ ចំពោះមេដាយមាស និងប្រាក់ គឺដណ្ដើមបាននៅថ្ងៃចុងក្រោយ ដោយមេដាយមាស ដណ្ដើមបានលើវិញ្ញាសានារីដាវធំ ជាក្រុម ដោយមាន ៦ក្រុមចូលរួម និងមេដាយប្រាក់ ដណ្ដើមបានលើវិញ្ញាសានារីដាវកាប់ជាក្រុម មាន៧ក្រុមចូលរួម ។ លោកស្រីប្រធានប្រតិភូ បន្ដថា សមិទ្ធផលនេះ កើតចេញពីការខិតខំប្រឹងប្រែង និងការហ្វឹកហាត់ត្រៀមតាំងពីឆ្នាំ២០១៨ ដោយផ្អែកលើផែនការមេរយៈពេល៥ឆ្នាំរបស់សហព័ន្ធ(ឆ្នាំ២០១៧-២០២១) ។ គួររំលឹកថា រយៈចុងក្រោយនេះសហព័ន្ធបានទទួលសមិទ្ធផលល្អជាបន្ដបន្ទាប់ ដោយកាលពីឆ្នាំ២០១៧ អត្តពលិកកម្ពុជា ដណ្តើមបាន មេដាយប្រាក់១ និងសំរឹទ្ធ២ ហើយក្នុងឆ្នាំ២០១៨ ដណ្តើមបានមេដាយប្រាក់១ និងសំរឹទ្ធ៣ រីឯក្នុងឆ្នាំ២០១៩នេះ…

  • កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសកលវិទ្យាល័យអាស៊ាន លើកទី២៤

    កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសកលវិទ្យាល័យអាស៊ាន លើកទី២៤

    កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសកលវិទ្យាល័យអាស៊ាន លើកទី២៤ ជាលើកដំបូងនៅសណ្ឋាគារ Green Palace រាជធានីភ្នំពេញ ក្រោមអធិតីភាពឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា។ ក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុមប្រឹក្សាសកលវិទ្យាល័យអាស៊ាន ឆ្នាំ២០១៩នេះ ឯកឧត្តម ស សុខា បានថ្លែងក្នុងនាមតំណាងឯកឧត្តមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាកីឡាសកលវិទ្យាល័យអាស៊ាន ព្រមទាំងប្រធានប្រតិភូ តំណាងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន ដើម្បីប្រជុំតាមដាន និងបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ជូនក្រុមប្រឹក្សា ព្រមជាមួយនឹងការពង្រឹកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងរវាងសមាជិក និងសមាជិកនៃបណ្តា ប្រទេសក្នុងតំបន់អាស៊ានផងដែរ។ ឯកឧត្តម ស សុខា បានស្នើប្រធាន អនុប្រធាន សមាជិក និងប្រតិភូតំណាងប្រទេសនានា ក្នុងតំបន់ចាត់ទុកព្រះរាជាណាចក្រកម្ពុជាជាប្រទេសកំណើតរបស់ខ្លួន ដោយនៅក្នុងដំណើរកម្សាន្តទទួលបាននូវភាពរីករាយ និងពិសាម្ហូបអាហារឆ្ងាញ់ៗ ពីព្រោះថាការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ គឺជាមោទនភាពដ៏ធំធេងរបស់កម្ពុជា អាស្រ័យលើកំណើនសេដ្ឋកិច្ចរីកចម្រើនដ៏រឹងមាំ នៅក្រោមម្លប់នៃសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍ…