-
ខេត្តនៅជាប់តំបន់ឆ្នេររបស់កម្ពុជា ដែលប្រសិទ្ធនាមថា តារះទិសនិរតី ត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ពិភពលោក នៅឆ្នាំ២០២០ខាងមុខនេះ

ខេត្តនៅជាប់តំបន់ឆ្នេររបស់កម្ពុជា ដែលប្រសិទ្ធនាមថា តារះទិសនិរតី ត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ពិភពលោក លើកទី១ នៅឆ្នាំ២០២០ខាងមុខនេះ នេះជាកាបញ្ជាក់ពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងសន្និសីទ្ធសារព័ត៌មាន កាលពីម្សិលមិញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែល គ្រោងរៀបចំ នៅថ្ងៃទី៤ដល់៦ ខែមករា ឆ្នាំ២០២០ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ឯកឧត្តម នី ផល្លី អគ្គលេខាធិកាគណៈកម្មការគ្រប់គ្រងឆ្នេរសមុទ្រកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តការណ៍ប្រកួតនេះ ទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ដោយឲ្យក្រសួងទេសចរណ៍ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ពិភពលោកនេះ។ ឯកឧត្តម បានបន្តថា ការប្រកួតនេះ បែងចែកជា៤ ដំណាក់កាល។ ដំណាក់កាលទីមួយ ប្រព្រឹត្តនៅថ្ងៃទី៤ ខែមករា លើចម្ងាយផ្លូវ១៣៩គីឡូម៉ែត្រ ចេញពីរមណីយដ្ឋាន តារាសាគរ ឆ្លងកាត់រង្វង់មូលវិថីសាយភូថង ឆ្ពោះទៅទីរួមខេត្តកោះកុង។ ដំណាក់កាលទី២ លើចម្ងាយផ្លូវ១៧៤គីឡូម៉ែត្រ ពីថ្ងៃទី៥ ចេញពីរង្វង់មូលវិថីសាយភូថង…
-
ក្រុមទឹកក្រូច ហូឡង់ ឡើងទៅជួប ព័រទុយហ្គាល់ នៅវគ្គផ្ដាច់ព្រ័ត្រ Nations League ក្រោយយកឈ្នះ អង់គ្លេស

ក្រុមទឹកក្រូចហូឡង់ បានឡើងទៅជួប ព័រទុយហ្គាល់ នៅវគ្គផ្ដាច់ព្រ័ត្រ Nations League បន្ទាប់ពីយកឈ្នះ អង់គ្លេស ក្នុងវគ្គបន្ថែមម៉ោង ៣-១ ក្រោយពីស្មើរគ្នា ១-១ ក្នុងម៉ោង៩០នាទី។ ការប្រកួតដែលធ្វើឡើង នៅកីឡដ្ឋាន Estádio D. Afonso Henriques នាប្រទេស ព័រទុហ្គាល់ តោកំណាចអង់គ្លេស បាននាំមុខមុន ដោយការទាត់បាល់១១ម៉ែត្រ ពីខ្សែប្រយុទ្ធ Marcus Rashford នាទី៣២។ ប៉ុន្តែ នៅនាទី៧៣ ហូឡង់ តាមស្មើបានវិញសម្រេចទី ដោយកីឡាករ de Light។ លទ្ធផល ១-១ បានបញ្ចប់ដល់៩០នាទី តែក្នុងម៉ោងបន្ថែម ១៥នាទី ពីរដង ក្រុមហូឡង់ រកបាន២គ្រាប់បន្ថែម ដោយការធ្វើឲ្យចូលទីខ្លួនឯង របស់ខ្សែការពារអង់គ្លេស Kyle Walker និង១គ្រាប់ទៀតរកបានដោយ កីឡាករ Quincy Promes។…
-
Neymar មិនអាចជួយប្រេស៊ីល លេង Copa America បានទេ ដោយសាររបួសកជើង

ខ្សែប្រយុទ្ធមុតស្រួច Neymar របួសកជើងមិនអាច ជួយជម្រើសជាតិប្រេស៊ីល ក្នុងព្រឹត្តិការណ៍ Copa America ដែលនឹងមកដល់ក្នុងពេលឆាប់ៗ។ ខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain បានបង្ហោះរូបមួយសន្លឹកលើបណ្ដាញសង្គម Instagram បង្ហាញពីការហើមនៅតំបន់កជើង។ កីឡាករវ័យ២៧ឆ្នាំ បានទទួលរងរបួស នៅពាក់កណ្ដាលវគ្គទីមួយ ពេលដែលប្រេស៊ីលឈ្នះ ២-០ ក្នុងការប្រកួតមិត្តភាពជាមួយកាតា កាលពីម្សិលមិញ។ តារាឆ្នើម Neymar ត្រូវក្រុមគ្រូពេទ្យនាំចេញពីទីលាន នឹងអង្គុយនៅកៅអីបម្រុងកីឡាករ ដោយបង្ហាញការសោកស្តាយជាខ្លាំង។ គួរបញ្ជាក់ថា ស្របពេលដែល Neymar មានបញ្ហារបួសកជើង រូបគេត្រូវនារីម្នាក់ បានចោទប្រកាន់រឿងរំលោភ ដែលកើតឡើងនៅទីក្រុងប៉ារីសផងដែរ៕ធ.ដ
-
ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា បានក្រើនរំលឹកដល់អត្តពលិករបស់ខ្លួនកុំឲ្យពុល និងជ័យជំនះ ហើយភ្លេចការហ្វឹកហាត់នោះ និងធ្វើឲ្យសិទ្ធិផលធ្លាក់ចុះ

ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា ឯកឧត្តម កែវ រ៉េមី មានប្រសាសន៍ថា នៅចុងខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ សហព័ន្ធគ្រោង និងបញ្ជូនអត្តពលិកឆ្នើមចំនួន២០នាក់ ទៅចូលរួមប្រជែង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITFជើងឯកពិភពលោក នៅប្រទេសប៊ុលហ្គារី ។ លោក ថា អត្តពលិកឆ្នើមទាំង២០នាក់ ដែលសហព័ន្ធគ្រោង និងជ្រើសរើសទៅចូលរួមនោះភាគច្រើនជាកីឡាករ-ការិនីឆ្នើម ដែលធ្លាប់ប្រជែងបានមេដាយពិភពលោក នៅប្រទេសកូរ៉េខាងជើង កាលពី ឆ្នាំ២០១៧ នឹងអត្តពលិកវ័យក្មេងថ្មីៗមួយចំនួន ដែលជ្រើសរើសចេញពីការប្រកួតតេស សមត្ថភាពកាល ពីពេលថ្មីៗកន្លងទៅនេះ ។ ជាមួយគ្នានេះ ប្រធានសហព័ន្ធរូបនេះ បានក្រើនរំលឹកដល់អត្តពលិកឆ្នើម ទាំង២០នាក់ សូមកុំពុលនិងជ័យជំនេះ ហើយមានមោទនភាពភ្លេចខ្លួន ដោយមិនចូលមកហ្វឹកហាត់ ជាប់លាប់នោះ នឹងធ្វើឲ្យសិទ្ធិផលដែលធ្លាប់តែខ្លាំង បែជាធ្លាក់នៅពេលប្រកួតប្រជែងតំណាងឲ្យ ប្រទេសនាពេលខាងមុខ ។ គួររំលឹកថា អត្តពលិកតេក្វាន់ដូ ITF កម្ពុជា កាលពីឆ្នាំ២០១៧ ធ្លាប់ដណ្តើមបាន មេដាយចំនួន៥គ្រឿង ពីការប្រកួតជើងឯកពិភពលោក នៅទីក្រុងព្យុងយ៉ាង…
-
កីឡាករ សៀង ចន្ធា និងគួច សុកម្ភៈ រកបានម្នាក់មួយគ្រាប់ឲ្យកម្ពុជា ២-០ ប៉ាគីស្ថាន វគ្គជម្រុះបឋមជើងទី១ FIFA World Cup Qatar 2022

កីឡាករវ័យក្មេង សៀង ចន្ធា និងកីឡាករចាស់វស្សា គួច សុកម្ភៈ រកបានម្នាក់មួយគ្រាប់ ក្នុងការប្រកួត វគ្គជម្រុះបឋមជើងទី១ FIFA World Cup Qatar 2022។ ក្រុមម្ចាស់ផ្ទះជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមភ្ញៀវជម្រើសជាតិប៉ាគីស្ថាន ដោយលទ្ធផលបច្ចេកទេស ២:០ នៅក្នុងការប្រកួតវគ្គជម្រុះបឋម ជើងទី១កាលពីយប់មិញ នៅពហុកីឡដ្ឋានជាតិ នៃព្រឹត្តិការណ៍កីឡាបាល់ទាត់ FIFA World Cup Qarta 2022 ក្រោមការគាំទ្រពីប្រិយមិត្ត អ្នកគាំទ្រ នៅកីឡដ្ឋាន ដោយផ្ទាល់ចំនួន ៣២៧០២នាក់ ។ នៅក្នុងការប្រកួតដ៏ជក់ចិត្តនៅវគ្គទី១ ក្រុមកម្ពុជា និងប៉ាគីស្ថានរក្សាលទ្ធផលស្មើគ្នា ០:០ ហើយនៅវគ្គទី២ ក្រុមម្ចាស់ផ្ទះកម្ពុជានៅតែបន្តសម្រុកវាយកលុកលើក្រុមភ្ញៀវ រហូតដល់នាទី៨១ កីឡាករ សៀង ចន្ធា របស់កម្ពុជាធ្វើសម្រេចបាន១គ្រាប់ ខណៈនៅនាទី៨៤ មិត្តរួមជាតិរបស់ខ្លួន គឺកីឡាករ គួច សុកុម្ភៈ ធ្វើសម្រេច បាន១គ្រាប់បន្ថែម ដែលធ្វើឲ្យក្រុមកម្ពុជាយកឈ្នះដោយលទ្ធផល ២ទល់០។ …
-
ការប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យ លើកទី១ ប្រាក់រង្វាន់ស្មើលីគកំពូលកម្ពុជាបានបើកការប្រកួតជាផ្លូវការ និងមានការផ្សាយផ្ទាល់ពី អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា

ការប្រកួតបាល់ទាត់ជ្រើសរើស ជើងឯកវិទ្យាល័យ ឆ្នាំ២០១៩ លើកទី១ ដែលប្រាក់រង្វាន់រហូតដល់៦០ លានរៀល ស្មើលីគកំពូលកម្ពុជាបានបើកការប្រកួតជាផ្លូវការហើយ ក្រោមអធិបតីភាព លោកជំទាវ ឌិត នីតា ជំនួសមុខ ឯកឧត្តម សាយ សំ អាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀវនេះ នៅវិទ្យាល័យច្បាអំពៅ ហើយក៏មានការផ្សាយផ្ទាល់ពី អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ផងដែល។ សម្រាប់ការប្រកួត បើកឆាកដំបូងថ្ងៃនេះក្រុម វិទ្យាល័យច្បាអំពៅ ត្រូវប្រកួតជាមួយក្រុម វិទ្យាល័យ ឥន្ទ្រទេវី នៅទីលានវិទ្យាល័យច្បាអំពៅ ថ្ងៃទី៧ ខែឧសភា ក្រុម វិទ្យាល័យ ហ៊ុនសែន ចាក់អង្រែ ប៉ះ វិទ្យាល័យ ឬស្សីកែវ នៅកីឡដ្ឋានបឹងកេត ចាប់ពីម៉ោង ១៥: ៣០ នាទីរសៀល វិទ្យាល័យបឹងត្របែក ប៉ះ វិទ្យាល័យ ស.ហ.ស ភ្នំពេញថ្មី នៅទីលានវិទ្យាល័យ បឹងត្របែក ម៉ោង ១៥:…
-
កីឡាករពិការបាល់ទះអង្គុយ១០នាក់ចេញទៅប្រកួតវគ្គជម្រុះនៅថៃ ដើម្បីប្រជែងកៅអីប៉ារ៉ាឡាំពិកនៅជប៉ុន ឆ្នាំ២០២០

ភ្នំពេញ៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានប្រកាសឲ្យដឹង នៅក្នុងកម្មវិធីសំណេះសំណាល លើកទឹកចិត្ត កាលពីម្សិលមិញ នៅទីស្នាក់ការរបស់ខ្លួនថា ខ្លួននឹងបញ្ជូនកីឡាករជនពិការលើប្រភេទ កីឡាបាល់ទះអង្គុយចំនួន១០នាក់ គ្រូបង្វឹក គ្រូជំនួយ និងប្រតិភូសរុប១៤នាក់ទៅចូលរួមប្រកួតវគ្គជម្រុះអាស៊ី-អូសេអានី នៃព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ដើម្បីប្រជែងកៅអីទៅប្រកួតបន្តនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាឆ្នាំ ២០២០ ខាងមុខ។ លោក ប៉ឹង សារ៉េត ប្រធានប្រតិភូនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបញ្ជាក់ថា ការចេញទៅ ប្រកួតនៅថៃរបស់ក្រុមបាល់ទះអង្គុយជនពិការ មានគោលបំណង២ រួមមាន៖ ទី១ គឺប្រកួតដណ្តើមកៅអីមួយ នៅវគ្គជម្រុះនេះ ដើម្បីឡើងទៅប្រកួតកីឡាប៉ារ៉ាឡាំពិក ដែលជាការប្រកួតកម្រិតពិភពលោក នៅប្រទេសជប៉ុន នាឆ្នាំ២០២០ និង១ទៀត គឺដើម្បីសន្សំពិន្ទុ ដណ្តើមចំណាត់ថ្នាក់ល្អ សម្រាប់ការប្រកួតលក្ខណៈអន្តរជាតិនានា ក្រោមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទះជនពិការពិភពលោក។ លោកអះអាងថា សម្រាប់វគ្គជម្រុះនៅ ប្រទេសថៃ នេះមាន៧ប្រទេសចូលរួម រួមមាន៖ ម្ចាស់ផ្ទះថៃ កម្ពុជា ជប៉ុន កូរ៉េ អ៊ីរ៉ង់ ចិន និងកាហ្សាក់ស្ថាន។ លោកអះអាងថា ក្រុមកីឡាករពិការបាល់ទះអង្គុយបានខិតខំហ្វឹកហាត់អស់រយៈពេល៤ខែកន្លងទៅ…
-
កាតា និងជប៉ុន ត្រូវបានអញ្ជើញចូលរួមប្រកួត Copa America ២០២០

ពានរង្វាន់កម្រិតទ្វីបអាម៉េរិកខាងត្បូង Copa America ដែលកំពុងចាប់ផ្តើមត្រៀមយុទ្ធនាការរបស់ខ្លួនក្នុងឆ្នាំនេះ នាសប្តាហ៍ក្រោយនេះហើយ ខណៈការរៀបចំសម្រាប់ឆ្នាំបន្ទាប់ក៏បាន ពិភាក្សាគ្នារបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាម៉េរិកខាងត្បូងរួចរាល់ផងដែរ ។ Copa America ឆ្នាំ២០២០ នឹងរៀបចំឡើងដោយសហម្ចាស់ផ្ទះអាហ្សង់ទីន និងកូឡុំប៊ី បានសម្រេចអញ្ជើញក្រុម ជម្រើសជាតិ២ ជាក្រុមកិត្តិយឲ្យមកចូលរួមនោះគឺ ជម្រើសជាតិមកពីតំបន់អាស៊ីទាំង២ដដែល ដោយរួមមាន ក្រុមជម្រើសជាតិកាតា និងក្រុមជម្រើសជាតិអូស្ត្រាលី ។ ចំណែកក្នុងឆ្នាំ២០១៩នេះ ក្រុមជម្រើសជាតិ២ ដែលត្រូវបានអញ្ជើញឲ្យចូលរួមប្រកួត ប្រជែងរួមមាន ក្រុមជម្រើសជាតិកាតា និងក្រុមជម្រើសជាតិជប៉ុន។ ខណៈដែលកាតា ស្ថិតនៅពូលជាមួយ អាហ្សង់ទីន កូឡុំប៊ី និងប៉ារ៉ាហ្គាយ ។ ចំណែកជប៉ុន ស្ថិតនៅក្នុងពូលជាមួយ ឈីលី អេក្វាទ័រ និងអ៊ុយរ៉ាហ្គាយ ៕ធ.ដ
-
ការប្រកួតកីឡាសិស្សថ្នាក់ជាតិ ជាថ្នាលបណ្តុះយុវជន ឆ្ពោះទៅ SEA GAMES ឆ្នាំ២០២៣ នៅកម្ពុជា

ការប្រកួតកីឡាសិស្សថ្នាក់ជាតិ បង្កើតឡើងក្នុងគោលបំណង សម្រាប់ជ្រើសរើស យុវជនថ្នាលឆ្ពោះ ទៅការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នេះជាការបញ្ជាក់របស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធសិស្ស-និស្សិតកម្ពុជា ក្នុងសន្និសីទសារព័ត៌មានស្តីពីការបើកព្រឹត្តិការណ៍ កីឡាសិស្សថ្នាក់ជាតិ (National School Games) លើកទី១ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ។ ឯកឧត្តម ស សុខា មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះបង្កើតឡើង សម្រាប់វាសស្ទង់ សមត្ថភាពកីឡាករ-កីឡាការិនី ងាយស្រួលជ្រើសរើសយុវជនដែលមានសមត្ថាភាព សម្រាប់ទុកជាជាថ្នាល ហើយព្រឹត្តិការណ៍នេះ ក៏បានរួមចំណែកបំផុសសកម្មភាពអប់រំកាយ និងកីឡានៅក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានីខេត្ត បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ព្រមទំាងជួយឲ្យសិស្សមានភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានស្មារតីជាក្រុម គំនិតច្នៃប្រឌិត សំដៅដណ្ដើមបានលទ្ធផលល្អប្រសើរក្នុងការប្រកួត…
-
៣គ្រាប់របស់ Ronaldo បានជួយឲ្យ ព័រទុយហ្គាល់ ឡើងវគ្គផ្តាច់ព្រ័ត្រ Nations League

តារាឆ្នើម Cristiano Ronaldo រកបាន៣គ្រាប់ម្នាក់ឯង ជួយក្រុម ព័រទុយហ្គាល់ ឡើងទៅវគ្គផ្តាច់ព្រាត់ ព្រឹត្តិការណ៍ UEFA Nations League ដោយយកឈ្នះលើជម្រើសជាតិស្វីស ក្នុងលទ្ធផល ៣:១ នៅទីក្រុង Porto ក្រោមក្រសែភ្នែកអ្នកទស្សនា ៤២ ៤១៥នាក់ ម្ចាស់ផ្ទះព័រទុយហ្គាល់ បានបើកការនាំមុខ ដោយម្ចាស់ ពាន Ballon O’dor ៥សម័យកាលខាងលើ តាំងពីនាទី២៥ ។ ចូលដល់វគ្គទី២ ក្រោយមានការបង្កកំហុសបង្កើតបានជាបាល់ Penalty ដល់ក្រុមភ្ញៀវឲ្យតាមបាន១គ្រាប់វិញនៅនាទី៥៧ ខ្សែប្រយុទ្ធក្លិបសេះបង្កង់ Juventus បានបន្ថែម២គ្រាប់ទៀត នៅនាទី៨៨ និងនាទី៩០បូក ។ លទ្ធផលបានបញ្ចប់ជាផ្លូវការ ហើយបានរុញឲ្យជម្រើសជាតិព័រទុយហ្គាល់ឡើងមករងចាំនៅវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ពានរង្វាន់លំដាប់ទ្វីបអឺរ៉ុប លើកទី១នេះ ជាប្រវត្តិសាស្ត្រ ។ សូមបញ្ជាក់ថា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយគូទៀត គឺ ក្រុមទឹកក្រូច ហូឡង់ប៉ះតោកំណាចអង់គ្លេស ដើម្បីទៅជួបជាមួយ ក្រុម ព័រទុយហ្គាល់ នៅវគ្គផ្តាច់ព្រាត់…