Category: កីឡា

  • ការប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យលើកទី១ នឹងចាប់ផ្តើមនៅថ្ងៃទី៦មិថុនា ខាងមុខនេះ និងមានការផ្សាយផ្ទាល់ពីទូរទស្សន៍អប្សរា

    ការប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យលើកទី១ នឹងចាប់ផ្តើមនៅថ្ងៃទី៦មិថុនា ខាងមុខនេះ និងមានការផ្សាយផ្ទាល់ពីទូរទស្សន៍អប្សរា

    ការប្រកួតបាល់ទាត់ជ្រើសរើស ជើងឯកវិទ្យាល័យ ឆ្នាំ២០១៩ លើកទី១ ឆ្នាំ២០១៩ ដែលជើងឯកទទួលបានប្រាក់រង្វាន់រហូតដល់៦០លាន នឹងចាប់ផ្តើមនៅថ្ងៃទី៦ ខែមិថុនាខាងមុខនេះ ថែមទាំងមានការផ្សាយផ្ទាល់ពីអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ផងដែរ ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT  និងក្រុមហ៊ុន Cambodia Airways។ តាមការបញ្ជាក់ថា ពីគណៈកម្មាធិការប្រតិបត្តិរៀបចំការប្រកួត បានឲ្យដឹងថា ក្រោយទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមកិច្ចសហការរវាងសភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងសមាគមក្លិបបាល់ទាត់បឹងកេត នឹងរៀបចំការប្រកួតបាល់ទាត់ជ្រើសរើស ជើងឯកវិទ្យាល័យលើកទី១ ឆ្នាំ២០១៩នេះ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានសកម្មភាពផុសផុល និងរីកចម្រើនកាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្ដុះស្មារតីស្រឡាញ់កីឡា លេងកីឡាដើម្បីសុខភាព ជៀសឆ្ងាយពីគ្រឿងញៀន ជាពិសេសស្វែងរកធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ក្នុងចំណោមសិស្សានុសិស្សតាមវិទ្យាល័យនានា ទាំងគ្រឹះស្ថានអប់រំចំណេះទូទៅរដ្ឋ និងឯកជន។ ទាក់ទងនឹងព្រឹត្តការណ៍ប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩នេះ ក្រុមការងារអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ១១ បានចុះពិនិត្យទីតាំង…

  • ឡើងមក Premier League ភ្លាម ក្លិប Aston Villa ត្រៀមទិញ Abraham ផ្តាច់ពី Chelsea

    ឡើងមក Premier League ភ្លាម ក្លិប Aston Villa ត្រៀមទិញ Abraham ផ្តាច់ពី Chelsea

    គ្រាន់តែឡើងមកក្របខ័ណ្ឌ Premier League ភ្លាម ក្លិប Aston Villa កំពុងរៀបចំឯកសារចង់ទិញផ្តាច់ យកខ្សែប្រយុទ្ធវ័យក្មេង  Tammy Abraham ពីក្លិបតោខៀវ Chelsea ។ ក្រោយពីខ្ចីជើងទៅក្លិបលេងនៅក្របខណ្ឌ Championship មួយរដូវកាល នឹងជាជម្រើសដំបូងរហូត ហើយរកបានរហូតដល់២៦គ្រាប់ ក្នុងការបង្ហាញខ្លួន៣៨លើកប្រកួត ថែមទាំងក្លាយជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេប្រចាំក្លិប ក្នុងរដូវកាលនេះទៀតផង។ បន្ទាប់ពីបង្ហាញសមត្ថភាពជួយឲ្យក្លិបនេះឡើងមកដល់ក្របខ័ណ្ឌលីគកំពូលអង់គ្លេសសាជាថ្មី ពេលនេះ Aston Villa ត្រៀមចំណាយប្រាក់២៥លានផោនទិញផ្តាច់ Tammy Abraham ឲ្យក្លាយជាកីឡាកររបស់ក្លិបជាផ្លូវការ៕ធ.ដ

  • ក្លិបស្តេចសរ Real Madrid ត្រៀមកីឡាករ៤ជាថ្នូរយក Pogba ពី Man Utd

    ក្លិបស្តេចសរ Real Madrid ត្រៀមកីឡាករ៤ជាថ្នូរយក Pogba ពី Man Utd

    ក្រុមស្ដេចស Real Madrid ត្រូវបានគេរាយការណ៍ថា ត្រៀមកីឡាករ៤រូប ជាថ្នូរយក Paul Pogba ពី Manchester United ក្នុងរដូវកាលដោះដូរកីឡាកររដូវក្ដៅនេះ។ ខ្សែបម្រើសញ្ជាតិបារាំង កំពុងតែសម្តែងទម្រង់លេងម្តងលិច ម្តងអណ្តែត នៅ Old Trafford ចាប់តាំងពីត្រឡប់មកវិញ កាលពីឆ្នាំ២០១៦ ដោយរូបគេបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលពីសកម្មភាពរបស់ខ្លួន។ តាមប្រភព Times Sport, Pogba បើកចិត្តបើកចង់ចាកចេញពី United ខណៈដែល Real Madrid ពេលនេះចង់បានខ្លាំង ហើយថែមទាំងវ៉ៃចេញកីឡាករខ្លះ យកលុយដោះដូរ ទៀតផង។ ក្នុងនោះស្ដេចសរ ចង់ឲ្យ Gareth Bale ចាកចេញ ដើម្បីទប់ការចំណាយលើប្រាក់ឈ្នួល១៥លានក្នុងមួយឆ្នាំ ហើយលុយនេះនឹងយកទៅបង្គ្រប់ប្រាក់ឈ្នួលរបស់ Pogba ខណៈដែលលោក Zinedine Zidane កំពុងរកច្រកឲ្យកីឡាករសញ្ជាតិវែល ចាកចេញ។ ជម្រើសផ្សេងទៀតគឺ James Rodriguez លេងជាមួយ…

  • ក្រុម Le Fin ក្លាយជាម្ចាស់ពាន CamEd 2019

    ក្រុម Le Fin ក្លាយជាម្ចាស់ពាន CamEd 2019

    ក្រុមបាល់ទាត់ Le Fin បានគ្រងតំណែងជើងឯកបាល់ទាត់ខ្នាតតូច CamEd រដូវកាល២០១៩ ក្រោយឈ្នះ ZOG ២:១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីចុងសប្តាហ៍កន្លងទៅ។ រីឯក្រុម Black Hawk Legend ២:០ Falcon FT ដណ្តើមបានចំណាត់ថ្នាក់លេខ៣។ ប្រធានក្រុម Le Fin កីឡាករ អ៊ា ឆៃហ្វុង និងជាម្ចាស់ស្បែកជើងមាស បានឲ្យដឹងថា ការប្រកួតពាន CamEd នេះ ពិតមានសារសំខាន់យ៉ាងខ្លាំង ដែលអាចឲ្យនិស្សិតប្រចាំសាលាបង្កើត ក្រុមចូលលេង ដើម្បីឲ្យមានការលេងជាក្រុម និងបញ្ចេញសមត្ថភាព ក្នុងនាមជាកីឡាករ។ កីឡាកររូបនេះ បន្តថា ឆ្នាំនេះការប្រកួតប្រជែងហាក់មានភាពតាងតឹងជាបណ្តាឆ្នាំកន្លងទៅ ដោយសារក្រុមមានការរីកចម្រើន ទាំងសមត្ថភាព បច្ចេកទេស ជាពិសេសនោះ គឺការសហការគ្នាជាក្រុមបានល្អ។ ចំណុចមួយទៀត ពានរង្វាន់នេះ គឺបានផ្តល់ឱកាសឲ្យកីឡាករ ជានិសិ្សតបានរឹតចំណងសាមគ្គីភាព មិត្តភាព និងសុខភាពផងដែរ។ គួររំលឹកថា…

  • ការទទួលធ្វើជាម្ចាស់ផ្ទះកីឡាវាយសី ពិតជាមានសារសំខាន់ខ្លាំងណាស់ គឺការផ្សារភ្ជាប់នូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពផង បង្កើនសមត្ថភាព និងបច្ចេកទេសសម្រាប់អត្តពលិក

    ការទទួលធ្វើជាម្ចាស់ផ្ទះកីឡាវាយសី ពិតជាមានសារសំខាន់ខ្លាំងណាស់ គឺការផ្សារភ្ជាប់នូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពផង បង្កើនសមត្ថភាព និងបច្ចេកទេសសម្រាប់អត្តពលិក

    ការទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម សខេង លើកទី១៥ ឆ្នាំ២០១៩ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ គឺការផ្សារភ្ជាប់នូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពផង បង្កើនសមត្ថភាព និងបច្ចេកទេសសម្រាប់អត្តពលិកផងដែរ។ នេះជាការលើកឡើងរបស់ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងពិធីបិទការប្រកួត ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម ជា ប៊ុនហេង ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធានអង្គភាពកីឡានគរបាលជាតិ។ ឯកឧត្តម យន្ត មីន បន្តថា ទោះបីមានការចូលរួមប្រកួតពីអត្តពលិកវៀតណាម និងថៃក៏ដោយ ក៍កីឡាករ កីឡាការិនីវាយសីយុវជនកម្ពុជា នៅតែដណ្តើមបានចំណាត់ល្អរក្សាបាននូវភាពខ្លាំង ក្នុងនាមជាម្ចាស់ផ្ទះ។ ឯកឧត្តមបន្ថែមថា ការទទួលធ្វើជាម្ចាស់ផ្ទះពីខេត្តព្រះសីហនុនាពេលនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ គឺជាការផ្សារភ្ជាប់នូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងកីឡាករ កីឡាការិនីវាយសី មកពីគ្រប់ក្លិប សមាគមរាជធានី ខេត្ត ក្រុង ជាពិសេស កីឡាករ កីឡាការនី មកពីប្រទេសជិតខាងដូចជា ថៃ និងវៀតណាមជាដើម។ …

  • ទស្សនកិច្ចផ្លូវការរបស់សមាគមកីឡាបាល់បោះកម្ពុជា-អាម៉េរិក មកកាន់សហព័ន្ធកីឡាបាល់បោះកម្ពុជា គឺដើម្បីរៀបចំផែនការយុទ្ធសាស្រ្ត សម្រាប់ស៊ីហ្គេម ២០២៣

    ទស្សនកិច្ចផ្លូវការរបស់សមាគមកីឡាបាល់បោះកម្ពុជា-អាម៉េរិក មកកាន់សហព័ន្ធកីឡាបាល់បោះកម្ពុជា គឺដើម្បីរៀបចំផែនការយុទ្ធសាស្រ្ត សម្រាប់ស៊ីហ្គេម ២០២៣

    ឯកឧត្តម អ៊ុក សិទ្ធិជាតិ អនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា តំណាងឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត ប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា បានទទួលបដិសណ្ឋារកិច្ច ដំណើរទស្សនកិច្ចរបស់ប្រតិភូសមាគមកីឡាបាល់បោះកម្ពុជា-អាម៉េរិក ដែលបានអញ្ជើញទស្សនកិច្ចផ្លូវការមកកាន់សហព័ន្ធកីឡាបាល់បោះកម្ពុជា ។ ដំណើរទស្សនកិច្ចផ្តោតលើ ការសិក្សាអំពីហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងរបស់សហព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស ការរៀបចំការប្រកួត និងផែនការយុទ្ធសាស្រ្តសម្រាប់ឆ្ពោះ ទៅស៊ីហ្គេម ឆ្នាំ២០២៣ ។ ក្នុងនោះដែរ សមាគមនឹងផ្តល់ការឧបត្ថម្ភគាំទ្រនានា ក៏ដូចជាអនុវត្តន៍ទៅតាមការចុះអនុស្សារណៈយោគយល់គ្នា ដែលមានរួចម្តងមកហើយ ៕ធ.ដ

  • ក្រុមហង្ស ក្រហម Liverpool ឈ្នះ ពាន រង្វាន់ UEFA Champions League ជាលើកទី៦ ក្នុប្រវត្តិសាស្រ្តក្លឹប

    ក្រុមហង្ស ក្រហម Liverpool  ឈ្នះ ពាន រង្វាន់ UEFA Champions League  ជាលើកទី៦ ក្នុប្រវត្តិសាស្រ្តក្លឹប

    ក្រុមហង្សក្រហម Liverpool  បានឈ្នះពានរង្វាន់ UEFA Champions League  ហើយក្រោយពីឈ្នះក្រុម Spurs  ក្នុងលទ្ធផល  ២-០  នៅវគ្គផ្ដាច់ព្រ័ត្រ។​ ហង្សក្រហម រកបាន ១គ្រាប់មុននៅ នាទី ទី២  ដោយបាល់  ១១ម៉ែត្រ  ដោយខ្សែប្រយុទ្ធ Mohamed Salah និងមួយគ្រាប់ទៀតរកបានដោយ Origi ធ្វើអោយក្រុមលោក Klopp  នាំ មុខ ២-០ ហើយវាក៏ជាគ្រាប់ជ័យជំនះផងដែរ។  ចប់ការប្រកួតក្រុម Liverpool  ឈ្នះក្នុងលទ្ធផល  ២-០។នេះជាការឈ្នះពានរង្វាន់ជាថ្មីម្ដងទៀតសម្រាប់ក្រុម Liverpool  ។ ខណៈដែលឆ្នាំមុនពានរង្វាន់ នេះពួកគេបានត្រឹមលេខ ២ប៉ុណ្ណោះ  ដោយចាញ់ក្រុម Real Madrid ។គួររំលឹកថា នេះជាពានទី៥ របស់ក្រុមហង្សក្រហម liverpool ដោយធ្លាប់ឈ្នះ ក្នុងឆ្នាំ ១៩៧៧ ,១៩៧៨, ១៩៨១,២០០៥ និង២០១៩ ៕  …

  • ការប្រកួតកីឡាបាញ់កាំភ្លើងជើងឯក Bayon Level II, IPSC 2019 មាន៣ប្រទេសចូលរួម

    ការប្រកួតកីឡាបាញ់កាំភ្លើងជើងឯក Bayon Level II, IPSC 2019 មាន៣ប្រទេសចូលរួម

    ការប្រកួតកីឡាបាញ់កាំភ្លើងជើងឯក Bayon Level II,IPSC 2019 មិត្តភាពកម្ពុជា-ចិន មាន៣ប្រទេសចូលរួម បានធ្វើពិធីបើកក្រោមអធិតីភាព ឯកឧត្តម  មៀច សុផាន់ណា ប្រធានសហព័ន្ធ កីឡាបាញ់កាំភ្លើងកម្ពុជា និងឯកឧត្តម ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នៅបញ្ជការដ្ឋានកងពលតូច ទ័ពពិសេសឆ័ត្រយោង៩១១។ឯកឧត្តម មៀច សុផាន់ណា បានមានប្រសាសន៍ថា សម្រាប់ការប្រកួតកីឡាបាញ់កាំភ្លើងជើងឯកនេះ ដោយមានកីឡាករ-កីឡាការិនី បាញ់កាំភ្លើង មកពី៣ប្រទេសចូលរួម មានម្ចាស់ផ្ទះកម្ពុជា ចិន និងឡាវ ។ ឯកឧត្តមប្រធានសហព័ន្ធ បន្តថា ការប្រកួតជាលក្ខណៈអន្តរជាតិនេះ គឺជាបំផុសកីឡាបាញ់កាំភ្លើងអោយមានសកម្មភាពឡើងវិញ ដើម្បីលើកស្ទួយវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន និងស្វែងរកកីឡាករ កីឡាការិនីដែលមានទេពកោសល្យ យកមកហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ត្រៀមការប្រកួតនានា ទាំងលើឆាកជាតិ និងអន្តរជាតិ។ ឯកឧត្តម មៀច សុផាន់ណា បញ្ជាក់ថា កម្ពុជាមានកីឡាករ-កីឡាការិនីច្រើន ដែលសហព័ន្ធជ្រើសរើសនាពេលកន្លងមក ហើយក៏ធ្លាប់ចូលរួមប្រកួតជាលក្ខណៈអន្តរជាតិជាច្រើនលើក នឹងទទួលបានលទ្ធផលល្អផងដែរ។ ដូច្នេះការប្រកួតនាពេលនេះ…

  • កីឡាករកម្ពុជា Eric Pen ឈ្នះខ្សែក្រវាត់ទម្ងន់ធ្ងន់ WBA Asia ក្រោយផ្តួលជើងខ្លាំងឥណ្ឌូនេស៊ី សន្លប់ក្នុងទឹកទី១

    កីឡាករកម្ពុជា Eric Pen ឈ្នះខ្សែក្រវាត់ទម្ងន់ធ្ងន់ WBA Asia ក្រោយផ្តួលជើងខ្លាំងឥណ្ឌូនេស៊ី សន្លប់ក្នុងទឹកទី១

    កីឡាករប្រដាល់សកលកម្ពុជា Eric Pen ឈ្នះខ្សែក្រវាត់ទម្ងន់ធ្ងន់ WBA Asia ក្រោយផ្តួលកីឡាករ ឥណ្ឌូនេស៊ី ឲ្យសន្លប់ក្នុងទឹកទី១ នេះបើយោងទៅតាមទំព័រព័ត៌មានរបស់  WBA Asia South បានចុះផ្សាយកាលពី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។ ជ័យជម្នះរបស់កីឡាករប្រដាល់កូនខ្មែរ លើកីឡាករជើងខ្លាំងឥណ្ឌូនេស៊ី បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពិភពប្រដាល់អន្តរជាតិ។ គួររំលឹកថា ឪពុកម្តាយរបស់ Eric Pen បានចាកចេញពីកម្ពុជា ទៅរស់នៅអាម៉េរិក ក្នុងឆ្នាំ១៩៨៤ មុនពេលរូបគេចាប់កំណើត នៅខែសីហា ឆ្នាំ១៩៩២ និងចម្រើនវ័យ១០ឆ្នាំ ឪពុកម្តាយរបស់គេ ក៏បានលែងលះគ្នា៕ធ.ដ

  • សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ផ្តើមបណ្តុះនៅតាមភូមិភាគ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ អនុវត្តន៍ពេលប្រកួតធំៗ

    សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ផ្តើមបណ្តុះនៅតាមភូមិភាគ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ អនុវត្តន៍ពេលប្រកួតធំៗ

    អនុប្រធានអចិន្រ្តៃយ៍សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ថា វគ្គបណ្តុះបណ្តាលកីឡាទូក ប្រពៃណីឬទូកនាគ ដែលសហព័ន្ធចាប់ផ្តើមបណ្តុះ នៅតាមភូមិភាគ គឺជាមូលដ្ឋានគ្រឹះ សំខាន់សម្រាប់អនុវត្តន៍ពេលប្រកួតធំៗ ដែលសហព័ន្ធរៀបចំការអះអាងនេះធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនកីឡាទូកប្រពៃណី ឬទូកនាគ កាលពីថ្ងៃទី៣១ម្សិលមិញ។ ឯកឧត្តម មាស សារិន បញ្ជាក់ថា គោលដៅដែលសហព័ន្ធចាប់ផ្តើមយុទ្ធនាការ ចុះបណ្តុះបណ្តាលបង្ហាត់ហ្វឹកហ្វឺនជំនាញកីឡាទូកប្រពៃណីដល់បណ្តាលសិក្ខាកាម នៅតាមភូមិភាគ ក្នុងគោលបំណងពង្រឹងសមត្ថភាពអត្តពលិកឲ្យទទួលបាននូវជំនាញអុំទូកប្រណាំងប្រកដដោយវិជ្ជាជីវៈ ត្បិតកន្លងមកអត្តពលិកចូលរួមប្រកួតប្រជែងហាក់នូវមានកម្រិត។ អនុប្រធានរូបនេះ បញ្ជាក់ទៀតថា វគ្គនេះ នឹងផ្តល់ជូននូវចំណេះ ទ្រឹស្តី ជំនាញពាក់ព័ន្ធ និងនិតិវិធី នៃការប្រណាំងតាមច្បាប់ប្រកួតកម្រិតស្តងដារ ដែលគេអនុវត្តប្រកួតនៅក្នុងតំបន់។ ឯកឧត្តមបន្ថែមទៀតថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនៅភូមិភាគនិរតី សហព័ន្ធ នឹងចាប់ផ្តើមបណ្តុះបណ្តាលសិក្ខាកាមនៅភូមិភាគបឹងទន្លេសាប និងភូមិភាគវាលរៀបវិញម្តង ដើម្បីបណ្តុះធនធានកីឡាករសម្រួចសមត្ថភាពត្រៀមឆ្ពោះទៅប្រជែងស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្រាប់វគ្គបណ្តុះបណ្តាលកីឡាទូកប្រពៃណី ឬទូកនាគ នៅភូមិភាគនិរតី ដែលធ្វើឡើងនៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ទើបបញ្ចប់ ដោយមានសិក្ខាកាមចូលរួមចំនួន៦ខេត្ត គឺខេត្តព្រះសីហនុ…