Category: កីឡា

  • ក្លឹប Wolves ជម្រុះ កីឡាករ៦រូបដើម្បីត្រៀមរដូវកាលថ្មី

    ក្លឹប Wolves ជម្រុះ កីឡាករ៦រូបដើម្បីត្រៀមរដូវកាលថ្មី

      ក្លឹបសមាជិក Premier League ពោលគឺ Woverhampton Wanderers FC ដែលរដូវកាលនេះស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី៧ នៃតារាង Premier League ប៉ុន្តែក្រោយ Manchester City យកឈ្នះ Watford ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup បានរុញច្រានកៅអីលេងក្នុងព្រឹត្តិការណ៍លំដាប់ទ្វីបនេះមកដល់ Wovles ។ Wovles ដែលទើបទទួលបានសិទ្ធិលេងជម្រុះពានលំដាប់ទ្វីបអឺរ៉ុប UEFA Europa League រដូវកាលក្រោយ បានកំពុងរៀបចំពង្រឹងក្រុម ពេលនេះបានប្រកាសពីការមិនបន្ត កិច្ចសន្យាឲ្យកីឡាករដល់ទៅ៦រូបឯណោះ។អ្នកចាត់ការទូទៅលោក Nuno Espirito Santo និយាយថាដើម្បីត្រៀមខ្លួនឲ្យបានល្អនោះ បានកំពុងដុតដៃដុតជើងរៀបចំប្រព័ន្ធក្រុម និងជាពិសេសមិនបានបន្តកិច្ចសន្យាដល់កីឡាករដល់ទៅ៦រូបឯណោះ ដើម្បីទុកកន្លែងសម្រាប់នាំចូលកីឡាករថ្មី ដែលលោកពេញចិត្ត ក៏ដូចជាដើម្បីកាត់បន្ថយការចំណាយច្រើនផងដែរ។កីឡាករដែលមិនត្រូវបានក្លឹបបន្តកិច្ចសន្យាឲ្យទាំង៦រួមមាន៖ ខ្សែបម្រើ Michael Zyro , ខ្សែប្រយុទ្ធ Carlos Heredia , ខ្សែការពារ Ben Goodliffe , ខ្សែការពារ Aaron…

  • អ្នកចាត់ការទូទៅក្លឹបតោខៀវ Chelsea សរសើ Hazard ថាជាកីឡាករ ដ៏អស្ចារ្យម្នាក់

    អ្នកចាត់ការទូទៅក្លឹបតោខៀវ Chelsea សរសើ Hazard ថាជាកីឡាករ ដ៏អស្ចារ្យម្នាក់

     ស្របពេលដែល Real Madrid នឹងប្រកាសពីការនាំយក Eden Hazard ជាផ្លូវការឆាប់ៗនេះ អ្នកចាត់ការទូទៅក្លឹបតោខៀវ Chelsea ថានេះគឹជាការសម្រេចចិត្តរបស់កីឡាករផ្ទាល់ ដូច្នេះត្រូវតែគោរពតាម។អ្នកចាត់ការសញ្ជាតិអ៊ីតាលី Maurizio Sarri ដែលទើបជួយឲ្យ Chelsea លើកពាន UEFA Europa League ដោយផ្តួល Arsenal ក្នុងលទ្ធផល៤ទល់១ មកបាននិយាយថា៖ ដូចដែលគ្រប់គ្នាបានដឹងមកហើយ Eden Hazard គឺជាកីឡាករដ៏អស្ចារ្យម្នាក់។ ខ្ញុំដឹង! ខ្ញុំដឹងថារូបគេចង់ចាកចេញពីទីនេះ ប៉ុន្តែដូចអ្វីខ្ញុំធ្លាប់បាននិយាយដដែលអ៊ីចឹង ខ្ញុំជាមនុស្សចូលចិត្តគោរព តាមការសម្រេចចិត្តរបស់គេ។ សូមបញ្ជាក់ថា បើទោះបីជាមិនទាន់មានការបង្ហាញពីក្លឹប ទាំងសងខាងជាផ្លូវការណាមួយក្តី ប៉ុន្តែព័ត៌មានជាច្រើនបានចុះផ្សាយថា កិច្ចសន្យានៃការផ្ទេររបស់ Real Madrid និង Chelsea បានព្រមព្រៀងគ្នារួចរាល់មកហើយ ក្នុងតម្លៃខ្លួន១១៥លានផោន ៕      

  • ក្រុមបាល់ទាត់ខេត្តព្រះសីហនុ បានត្រឹមស្មើគ្នាជាមួយខេត្តកំពត ក្នុងការប្រកួតពានរង្វាន់ ជី ផាក យុវជនអាយុក្រោម១៥ឆ្នាំ

    ក្រុមបាល់ទាត់ខេត្តព្រះសីហនុ បានត្រឹមស្មើគ្នាជាមួយខេត្តកំពត ក្នុងការប្រកួតពានរង្វាន់ ជី ផាក យុវជនអាយុក្រោម១៥ឆ្នាំ

    នៅជើងទី១ វគ្គជម្រុះតាមខេត្ត នៃពានរង្វាន់ ជីផាក យុវជនអាយុក្រោម ១៥ឆ្នាំ(G-PARK Youth Cup U-15) លើកទី១ ឆ្នាំ២០១៩ ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានត្រឹមស្មើ ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត ដោយលទ្ធផល ២:២ កាលពីម្សិលមិញ។ ២គ្រាប់របស់ក្រុមខេត្តព្រះសីហនុ ធ្វើសម្រេចដោយកីឡាករ នេត ណែត និងកីឡាករ ជា សេងហាក់ ខណៈ ២គ្រាប់របស់ខេត្តកំពត រកបានដោយកីឡាករ តឿន វិច្ឆ័យ និងកីឡាករ ខែម គឹមបញ្ញារ័ត្ន។ គិតមកដល់ពេលនេះ មានក្រុមយុវជន៤ខេត្តហើយ ដែលកំពុងឈរចាំនៅជុំផ្ដាច់ព្រ័ត្រ បន្ទាប់ពីក្រុមទាំងនោះ បានទម្លាក់គូប្រជែងរៀងៗខ្លួន ក្នុងវគ្គជម្រុះតាមខេត្ត រួមមានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្ដត្បូងឃ្មុំ និងខេត្តព្រៃវែង។ ចំណែកសល់២ក្រុមទៀត នឹងចម្រាញ់យក១ក្រុម រវាងខេត្តព្រះសីហនុ និងខេត្តកំពត ហើយ១ក្រុមទៀត…

  • ក្រុមខេត្តត្បូងឃ្មុំ ឈ្នះជើងឯកថ្នាក់ខេត្តពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៣ រដូវកាល ២០១៩

    ក្រុមខេត្តត្បូងឃ្មុំ ឈ្នះជើងឯកថ្នាក់ខេត្តពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៣ រដូវកាល ២០១៩

    ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំបានឈ្នះជើងឯកថ្នាក់ខេត្ត ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៣ រដូវកាល២០១៩ បន្ទាប់ពីយកឈ្នះក្រុមខេត្តសៀមរាប ដោយលទ្ធផល ១ទល់០ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃពុធ ម្សិលមិញ នៅកីឡដ្ឋានវិសាខា។ ការប្រកួតដ៏ស្វិតស្វាញនេះ បានធ្វើឲ្យក្រុមទាំងពីរសល់សមាជិកលើទីលានត្រឹម១០នាក់ដូចគ្នា បន្ទាប់ពី ត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហមម្នាក់១នៅវគ្គទី១ ដោយសារការប៉ះទង្គិចគ្នា ដោយរក្សាលទ្ធផលស្មើគ្នា ០-០។ ចូលដល់វគ្គទី២ កីឡាករ លី រមី របស់ខេត្តត្បូងឃ្មុំធ្វើសម្រេចបានគ្រាប់ នៅនាទី៤៦ នាំមុខលើខេត្តសៀមរាប ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង ដ្បិតសៀមរាបព្យាយាមវាយ បក តែមិនបានសម្រេចឡើយ។ ខេត្តត្បូងឃ្មុំបានក្លាយជាខេត្តដែលបានលើកពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តដោយរក្សាកំណត់ត្រាឈ្នះគ្រប់ប្រកួតតាំងពីវគ្គជម្រុះក្នុងពូល រហូតដល់វគ្គផ្ដាច់ព្រ័ត្រ មិនទាន់ចាញ់ម្ដងឡើយ។ចំពោះរង្វាន់ជ័យលាភីវិញ រួមមានក្រុមជើងឯកខេត្តត្បូងឃ្មុំ ទទួលបាន១៥លានរៀល ជើងឯករង ខេត្តសៀមរាប ទទួលបាន ៧លាន៥០ម៉ឺនរៀល ខណៈក្រុមលេខ៣ខេត្តរតនគិរី ទទួលបាន៥លានរៀល ក្រោយប្រកួតឈ្នះខេត្តកោះកុង ៤ទល់១។ រីឯគ្រូបង្វឹកល្អ បានទៅលើ…

  • ក្រសួងអប់រំ ជំរុញវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា និងសហព័ន្ធកីឡាជាតិ បង្កើនកិច្ចសហការរួមសំដៅពង្រឹងជំនាញកីឡា

    ក្រសួងអប់រំ ជំរុញវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា និងសហព័ន្ធកីឡាជាតិ បង្កើនកិច្ចសហការរួមសំដៅពង្រឹងជំនាញកីឡា

    ដើម្បីបង្កើនប្រសិទ្ធភាពចំណេះដឹងដឹកនាំជំនាញកីឡា កាន់តែមានគុណភាព រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា បានជំរុញដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ហៅកាត់ថា NIPES និងគ្រប់សហព័ន្ធកីឡាជាតិ ទាំងអស់បង្កើនកិច្ចសហការរួមគ្នា ដើម្បីធ្វើឱ្យកាន់តែភាពប្រសិទ្ធភាពពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញកីឡា ។ ឯកឧត្តម ស សុខា បានជំរុញដល់វិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា ហៅកាត់ថា NIPES និងគ្រប់សហព័ន្ធកីឡាជាតិទាំងអស់ ត្រូវបង្កើនកិច្ចសហការរួមគ្នាបន្ថែមទៀត ដើម្បីពង្រឹងគុណភាពចំណេះដឹងដឹកនាំកីឡា។ កិច្ចសហការរួមដែលស្នើដោយមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជន និងកីឡានេះ សំដៅលើការបង្កើនការបណ្តុះបណ្តាលមន្ត្រីជំនាញ រវាងស្ថាប័នទាំង២ ដើម្បីឱ្យទាន់នឹងការវិវត្តថ្មីៗមួយចំនួនពាក់ព័ន្ធនឹងវិស័យកីឡា។ ក្រៅពីធ្វើកិច្ចការរួមជាមួយស្ថាប័នកីឡាដទៃ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានស្នើឱ្យមានសាមគ្គីផ្ទៃក្នុងរវាងថ្នាក់ដឹកនាំ វិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា និងមន្ត្រីក្រោមឱវាទ របស់ខ្លួនផងដែរ។ មន្ត្រីជាន់ខ្ពស់រូបនេះ បានចាត់ទុកសាមគ្គីភាពផ្ទៃក្នុង ថាជាសសរគ្រឹះដ៏រឹងមាំមួយ ក្នុងការដឹកនាំស្ថាប័នឈានទៅរកភាពជោគជ័យទៅថ្ងៃមុខ។ គួរបញ្ជាក់ថា នេះជាលើកទី១ ដែលរដ្ឋលេខាធិការក្រសួងអប់រំ…

  • ពានរង្វាន់បាល់ទាត់ ក្រសួងអប់រំ ២០១៩ បានរកឃើញ៤ក្រុមឡើងទៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ

    ពានរង្វាន់បាល់ទាត់ ក្រសួងអប់រំ ២០១៩ បានរកឃើញ៤ក្រុមឡើងទៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ

    ការប្រកួតបាល់ទាត់ពានរង្វាន់ ក្រសួងអប់រំ យុវជន និងកីឡា លើកទី២ ឆ្នាំ២០១៩ បានរកឃើញ៤ក្រុម ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ក្នុងនោះមានក្រុមមន្ទីរអប់រំ ខេត្តព្រៃវែង ក្រុមមន្ទីរអប់រំ ខេត្តត្បូងឃ្មុំ ក្រុមមន្ទីរ អប់រំ ខេត្តស្ទឹងត្រែង និងក្រុមមន្ទីរអប់រំ ខេត្តស្វាយរៀង បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពីយកឈ្នះគូរប្រកួតរៀងៗគ្នា។ ជាលទ្ធផល ក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង ៥:០ ក្រុមបាល់ទាត់មន្ទីរ អប់រំយុវជន និងកីឡារាជធានីភ្នំពេញ ក្រុមមន្ទីរអប់រំយុវជន និងកីឡា ខេត្តព្រះវិហារ ២:៦ ក្រុម មន្ទីរអប់រំយុវជន និងកីឡា ខេត្តស្វាយរៀង។ ចំណែកក្រុមមន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ ៤:២  ក្រុមមន្ទីរអប់រំយុវជន និងកីឡា ខេត្តកោះកុង និងក្រុមមន្ទីរអប់រំយុវជន និងកីឡា ខេត្តស្ទឹងត្រែង ១៦:៣ ក្រុម មន្ទីរអប់រំយុវជន និងកីឡា ខេត្តកណ្តាល។ …

  • Chelsea ក្លាយម្ចាស់ពាន Europa ដំបូងដែលមិនចាញ់សោះ ខណៈ Sarri ដឹកនាំឈ្នះពានដំបូង ក្នុងអាជីព

    Chelsea ក្លាយម្ចាស់ពាន Europa ដំបូងដែលមិនចាញ់សោះ ខណៈ Sarri ដឹកនាំឈ្នះពានដំបូង ក្នុងអាជីព

    ក្លិប Chelsea បានក្លាយជាម្ចាស់ជើងឯក UEFA Europa League ឆ្នាំ២០១៩ ដំបូងដែលមិនចាញ់សោះ ក្រោយយកឈ្នះ Arsenal ក្នុងលទ្ធផល ៤-១ នៅវគ្គផ្ដាច់ព្រ័ត្រ ខណៈ Sarri ដឹកនាំឈ្នះពានដំបូង ក្នុងអាជីពរយៈពេលជាង៣០ឆ្នាំនេះ។ ជ័យជម្នះរបស់ Chelsea រកបានដោយកីឡាករ Giroud ១គ្រាប់, Rodriguez ១គ្រាប់ និង Hazard ២គ្រាប់តែម្នាក់ឯង។ ដោយឡែក១គ្រាប់របស់ Arsenal រកបានដោយ Iwobi នៅនាទី៦៩។ នេះគឺជាលើកទីពីរហើយរបស់ Chelsea ដែលឈ្នះពាន Europa League ដោយ ធ្លាប់ឈ្នះវាម្ដង កាលពីជំនាន់លោក Rafael Benitez ប៉ុន្តែលើកនេះ ពិសេសជាងមុនដោយតាំងពីវគ្គចែកពូលដល់វគ្គផ្ដាច់ព្រ័ត្រ ក្រុមតោខៀវ មិនដែលស្គាល់បរាជ័យទាល់តែសោះ គឺមានតែ ឈ្នះហើយនឹងស្មើ។ កំណត់ត្រានេះ គ្មានក្លិបណាធ្លាប់ធ្វើបានទេពីមុនមក។ ពានរង្វាន់របស់ Chelsea នេះដែរ…

  • គ្រូបង្វឹកក្លិបតោខៀវ ChelSea ខឹង បន្ទាប់ពីកូនក្រុមមានបញ្ហាជម្លោះពេលកំពុងហ្វឹកហាត់

    គ្រូបង្វឹកក្លិបតោខៀវ ChelSea ខឹង បន្ទាប់ពីកូនក្រុមមានបញ្ហាជម្លោះពេលកំពុងហ្វឹកហាត់

    ក្លិបតោខៀវ បានប្រមូលផ្តុំគ្នាចុងក្រោយកាលពីយប់មិញនៅទីក្រុង Baku ត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ UEFA Europa League ត្រៀមប៉ះនឹង Arsenal មានរឿងរ៉ាវធ្វើឲ្យលោក Maurizio Sarri ខឹងច្រឡោតខ្លាំង រហូតដើរចេញពីទីលានហ្វឹកហាត់ ក្រោយការប៉ះទង្គិចគ្នារវាងកូនក្រុមរបស់លោក២រូប កីឡាករខ្សែការពារ David Luiz និងខ្សែប្រយុទ្ធ Gonzalo Higuain។ បើទោះបីជាមើលទៅហាក់ដូចជាមិនទាន់ស្ងប់ចិត្តរៀងខ្លួនក៏ដោយ ប៉ុន្តែបែរជាអ្នកចាត់ការទូទៅក្លិបលោក Maurizio Sarri បែរជាមានអាកប្បកិរិយា ខឹងច្រឡោត ដើរចេញពីទីលានហ្វឹកហាត់ទាំងកំហឹង បោកមួកផង ទាត់មួកចោលផង៕ធ.ដ

  • ក្លិប Al Sadd SC នៅលីគកំពូលកាតា តែងតាំង Xavi ជាគ្រូបង្វឹក

    ក្លិប Al Sadd SC នៅលីគកំពូលកាតា តែងតាំង Xavi ជាគ្រូបង្វឹក

    អតីតកីឡាករខ្សែបម្រើ Xavi ត្រូវបានចាត់ទុកជាវីរបុរសក្លិបយក្សអេស្ប៉ាញ FC Barcelona ក្រោយដំឡើងពីឈុត យុវជន និងចំណាយពេលនៅទឹកដី Camp Nou ១៧រដូវកាល បានបង្ហាញខ្លួនសរុប៧៦៧លើក និងរកបាន៨៥គ្រាប់។ ក្រោយពីចូលនិវត្តន៍ភ្លាម ពេលនេះ Xavi ត្រូវបានក្លិបរបស់គាត់ ផ្តល់តំណែងជាគ្រូបង្វឹកតែម្តង ចាប់ពីពេលតទៅ ដើម្បីត្រៀមរដូវ កាល ២០១៩/២០២០ តែម្តង។ នៅរដូវកាល២០១៥-២០១៦ រូបគាត់បានបង្កការភ្ញាក់ផ្អើល ដល់អ្នកគាំទ្របាល់ទាត់ ដោយការចាកចេញពី អេស្ប៉ាញ មកចូលរួមជាមួយក្លិប Al Sadd នៅលីគកំពូល កាតា។ ចំណាយពេល៤រដូវកាលនៅទីនោះ ម្ចាស់ពានរង្វាន់ FIFA World Cup ២០១០ ជាមួយ ជម្រើសជាតិអេស្ប៉ាញខាងលើ ជួយឲ្យក្លិបនេះឈ្នះពានរង្វាន់៤  ដោយលេងបានសរុប ១១៥ ប្រកួត និងរកបាន២៣គ្រាប់ជារួមផង។ នៅបញ្ចប់រដូវកាល២០១៨/២០១៩នេះ Xavi ក៏បាន សម្រេចចិត្តភ្ជួរស្បែកជើងពីអាជីពបាល់ទាត់ជាផ្លូវការ ប៉ុន្តែក៏ត្រូវបានក្លិបផ្តល់សេចក្តីទុកចិត្តភ្លាម…

  • Hazard ផ្ទេរទៅ Real Madrid ក្នុងតម្លៃ១៤៥លានដុល្លារ

    Hazard ផ្ទេរទៅ Real Madrid ក្នុងតម្លៃ១៤៥លានដុល្លារ

    ក្លិប Chelsea បានយល់ព្រមលក់តារាឆ្នើមរបស់ខ្លួន គឺកីឡាករ Eden Hazard ទៅឱ្យក្លិប Real Madrid ហើយក្នុងតម្លៃផ្ទេរចំនួន១១៥លានផោន ឬស្មើនឹង ១៤៥លានដុល្លារអាម៉េរិក នេះបើយោងតាមការចុះផ្សាយរបស់ការសែតដ៏ល្បី The Sun។ ខ្សែបម្រើឆ្នើមសញ្ជាតិបែលហ្ស៊ិកវ័យ ២៨ ឆ្នាំ Eden Hazard ត្រូវបានគេឱ្យដឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៤ ឆ្នាំជាមួយនឹងក្លិបយក្សរបស់អេស្ប៉ាញអធិរាជស Real Madrid ហើយបើតាមរបាយការណ៍បានឱ្យដឹងទៀតថា Hazard នឹងទទួលបានប្រាក់ឈ្នួលចំនួន ៤០០.០០០ ផោនក្នុងមួយសប្តាហ៍ នៅពេលផ្ទេរទៅកាន់ទឹកដី Santiago Bernabeu នារដូវក្ដៅនេះ។ រវាងក្លិបទាំងពីរ Chelsea និង Real Madrid ត្រូវបានគេរាយការណ៍ថា បានចរចាអស់រយៈពេលជាង២សប្តាហ៍មកហើយ ដោយម្ចាស់ក្លិបតោខៀវ Chelsea លោក Roman Abramovich បានបញ្ជាឱ្យលក់កីឡាកររូបនេះភ្លាម ជាជាងប្រឈមនឹងការបាត់បង់ Eden Hazard…