Category: កីឡា

  • គ្រូបង្វឹកក្លិប PSG មិនធានាថា Mbappe និងNeymar នៅជាមួយក្លិបបន្តទៀតទេ

    គ្រូបង្វឹកក្លិប PSG មិនធានាថា Mbappe និងNeymar នៅជាមួយក្លិបបន្តទៀតទេ

    លោក Thomas Tuchel គ្រូបង្វឹកក្លិប Paris Saint-Germain មិនហ៊ានសន្យាថាអាចរក្សាកីឡាករសំខាន់ៗ ដូចជា Kylian Mbappe និងNeymar ឲ្យបន្តនៅក្លិប អំឡុងពេលរដូវក្ដៅនេះទេ ។ Tuchel នឹងបន្ត នៅកីឡដ្ឋាន Parc des Princes បន្ទាប់ពី ទើបពង្រីកកុងត្រាថ្មី។ គ្រូបង្វឹករូបនេះ និយាយថា យើងមានកីឡាករដែលមានគុណភាព និងទេពកោសល្យច្រើន សម្រាប់បន្តជួយក្លិបនារដូវកាលក្រោយ ជាពិសេសកីឡាករឆ្នើមដូចជា Mbappe និងNeymar ដែលកំពុងស្ថិតគោលដៅរបស់ លោក Zinedine Zidane ដែលកំពុងរៀបកញ្ចុំផ្កាយឲ្យ Real Madrid ឲ្យខ្លាំងឡើងវិញ ទាំងក្នុងលីគ និងពានធំៗ៕ធ.ដ

  • ចិន សម្រេចបណ្ដេញលោក Cannavaro ចេញពីតំណែងជាគ្រូបង្វឹក បន្ទាប់ពីដឹកនាំចាញ់ថៃ

    ចិន សម្រេចបណ្ដេញលោក Cannavaro ចេញពីតំណែងជាគ្រូបង្វឹក បន្ទាប់ពីដឹកនាំចាញ់ថៃ

    គ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិចិន គឺលោក Fabio Cannavaro ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ចិន បណ្ដេញចេញពីតំណែង ក្រោយពីដឹកនាំបាន២ប្រកួតប៉ុណ្ណោះ។ លោក Fabio Cannavaro ដែលដឹកនាំក្រុមជម្រើសជាតិចិន បានចំនួន២ប្រកួត ក្នុងព្រឹត្តិការណ៍ China Cup ដែលចិនធ្វើជាម្ចាស់ផ្ទះ បានចាញ់២ប្រកួតជាប់ៗគ្នា គឺចាញ់ក្រុមជម្រើសជាតិថៃ និងជម្រើសជាតិអូបេគីស្ថាន និងស្ថិតនៅបាតតារាង ក្នុងចំណោម ៤ប្រទេស ដែលចូលរួមប្រកួតប្រជែង។ សូមរំលឹកថា សហព័ន្ធកីឡាបាល់ទាត់ចិន បានតែងតាំងលោក Fabio Cannavaro ជាគ្រូបង្វឹកក្រុមជម្រើសជាតិ យ៉ាងប្រញាប់ប្រញាល់ ដើម្បីធ្វើជាម្ចាស់ផ្ទះពានរង្វាន់ China Cup ខាងលើ ប៉ុន្តែបែជាទទួលលទ្ធផលមិនល្អគាប់ប្រសើរទៅវិញ៕ធ.ដ

  • ក្រុមអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ បានក្លាយជាជើងឯកពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឆ្នាំ២០១៩

    ក្រុមអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ បានក្លាយជាជើងឯកពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឆ្នាំ២០១៩

    ក្រុមអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ បានក្លាយជាជើងឯកពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឆ្នាំ២០១៩ បន្ទាប់ពីយកឈ្នះជើងឯកឆ្នាំចាស់ ក្រុមអគ្គនាយកពន្ធដារ ៤:៣ ខណៈលេខ៣ ក្រុមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងលេខ៤ ក្រុមរតនាគារជាតិ នៅពហុកីឡដ្ឋានជាតិ កាលពីចុងសប្តាហ៍កន្លងទៅ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ពានរង្វាន់ក្រសួងនេះ បង្កើតឡើង ក្នុងគោលបំណងចូលរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់ក្នុងក្រសួងផង ក៏ដូចជាចូលរួមអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា និងបណ្ដុះស្មារតីស្រឡាញ់ការលេងកីឡា ព្រមទាំងដើម្បីបង្កើនសមត្ថភាពកីឡាកររបស់ក្រសួង ដើម្បីអាចជ្រើសរើសបានកីឡាករឆ្នើមៗជម្រើសក្រសួង សម្រាប់ការប្រកួតមិត្តភាព ជាមួយក្រសួង-ស្ថាប័នផ្សេងទៀត ជាពិសេសពង្រឹងកិច្ចទំនាក់ទំនងល្អរវាងកីឡាករ និងកីឡាករ ក៏ដូចជារវាងបុគ្គលិកមន្ត្រីរាជការគ្រប់អង្គភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តទៀតថា ការប្រកួតពានរង្វាន់នេះ គឺជាការចូលរួមចំណែករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យកីឡា របស់រាជរដ្ឋាភិបាលកម្ពុជា ដូចដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ផងដែរ។ ជាពិសេសនោះ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនី ឲ្យមានសក្ដានុពល ដើម្បីត្រៀមទទួលធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣។ ជាមួយគ្នានេះ…

  • ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្នុងវិស័យកីឡានៅកម្ពុជា ទទួលបានវគ្គបណ្តុះបណ្តាលស្ដីពី ការលើកលែងប្រើប្រាស់ថ្នាំសម្រាប់ព្យាបាល

    ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្នុងវិស័យកីឡានៅកម្ពុជា ទទួលបានវគ្គបណ្តុះបណ្តាលស្ដីពី ការលើកលែងប្រើប្រាស់ថ្នាំសម្រាប់ព្យាបាល

    ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្នុងវិស័យកីឡា មកពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងស្ថាប័នសុខាភិបាល ទទួលបានវគ្គបណ្តុះបណ្តាលស្ដីពី ការលើកលែងការប្រើប្រាស់ថ្នាំ សម្រាប់ព្យាបាល។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើនៅសាលប្រជុំនាយកដ្ឋាកកីឡា ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុក ឌីវ៉ង់ អគ្គនាយរងកីឡានៃក្រសួងអប់រំយុវជន និងកីឡា និងលោក អ៊ិត ឡេង ប្រធានទីភ្នាក់ងារកម្ពុជា ប្រឆាំងនឹងការប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡា នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩។វគ្គសិក្សានេះ ឧទ្ទេសនាមដោយលោកស្រីវេជ្ជបណ្ឌិត Teah Chin Sim ដែលជានាយកមជ្ឈមណ្ឌល វេជ្ជសាស្ត្រកីឡា មកពីប្រទេសសិង្ហបូរី។ សម្រាប់កីឡារាល់ការប្រើប្រាស់ថ្នាំ ដើម្បីព្យាបាលគឺដាច់ខាតត្រូវតែមានវេជ្ជបញ្ជាពីវេជ្ជបណ្ឌិតកីឡា។ ការប្រើប្រាស់ថ្នាំដោយមាន ការអនុញ្ញាតដែលគេហៅកាត់ថា TUE (The Rapeutic Use Exemption)គឺជាបញ្ជាដាច់ខាតមួយនៅក្នុងកីឡា ព្រោះប្រភេទថ្នាំខ្លះវាជាប្រភេទថ្នាំ ដែលហាមមិនឲ្យប្រើប្រាស់នៅក្នុងកីឡា (ដូពីង)។ គ្រប់ប្រទេសដែលបានធ្វើ សមាហរណកម្មកីឡា ទៅក្នុងតំបន់ទ្វីប ពិភពលោកគឺត្រូវតែបង្កើត ឲ្យមានភ្នាក់ងារប្រឆាំងនឹងការប្រើប្រាស់សារជាតិ ដូប៉ានៅក្នុងកីឡា។សូមបញ្ជាក់ថា សម្រាប់កម្ពុជាក៏ជាប្រទេសហត្ថលេខីមួយរបស់ទីភ្នាក់ងារប្រឆាំងដូប៉ាពិភពលោក (World Anti-Doping Agency)ដែរ ហើយទីភ្នាក់ងារប្រឆាំងដូប៉ាពិភពលោកត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៩៩…

  • ម្ចាស់មេដាយមាសស៊ីហ្គេមម៉ាឡេស៊ី ឃឹម ឌីម៉ា ថាខ្លួនពុំទាន់ស៊ាំការប្រើ ឧបករណ៍ការពារដែលជាលក្ខខណ្ឌពេលប្រកួតនៅស៊ីហ្គេម

    ម្ចាស់មេដាយមាសស៊ីហ្គេមម៉ាឡេស៊ី ឃឹម ឌីម៉ា ថាខ្លួនពុំទាន់ស៊ាំការប្រើ ឧបករណ៍ការពារដែលជាលក្ខខណ្ឌពេលប្រកួតនៅស៊ីហ្គេម

    អ្នកប្រដាល់គុនខ្មែរដែលមានរហ័សនាម នាគខ្មៅជាយដែន ឃឹម ឌីម៉ា ត្រូវបានសហព័ន្ធប្រដាល់គុនខ្មែរ កោះហៅចូលជំរំប្រមូលផ្តុំក្រុមមជ្រើសជាតិជាថ្មី ដើម្បីហាត់ហ្វឹកហ្វឺន ត្រៀមប្រជែងដណ្តើមមេដាយពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលប្រព្រឹត្តទៅក្នុងអំឡុងខែ វិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅជំរំហ្វឹកហាត់ ក្នុងពហុកីឡដ្ឋានជាតិ ឃឹម ឌីម៉ា អះអាងថា ខ្លួនកំពុងតែសម្រួចការហ្វឹកហាត់យ៉ាងខ្លាំង ជាមួយគ្រូបង្វឹកដើម្បីបង្កើនកម្លាំង និងបច្ចេកទេស ត្រៀមប្រជែងមេដាយមកជូនកម្ពុជាម្តងទៀត ត្បិតស៊ីហ្គេមលើកនេះ នឹងផ្លាស់ប្តូរប្រភេទទម្ងន់ពី៦៤គីឡូក្រាមទៅគីឡូផ្សេងទៀត ខណៈទម្ងន់ចាស់៦៣,៥ គីឡូក្រាម ដែលធ្លាប់ប្រជែងបានមេដាយមាស នៅស៊ីហ្គេម ប្រទេសម៉ាឡេស៊ី កាលឆ្នាំ២០១៧។ ម្ចាស់មេដាយមាសរូបនេះថា ក្នុងរយៈនាអំឡុងប្រមូលផ្តុំជម្រើសជាតិ៦ខែនេះ ក្រៅពីការហ្វឹកហាត់កម្លាំង និងបច្ចេកទេសថ្មីមួយចំនួន ឌីម៉ា ក៏កំពុងតែបន្ស៊ាំខ្លួនជាមួយការប្រើឧបករណ៍ការពារខ្លួន ត្បិតឧបករណ៍ការពារទាំងនោះ រូបគេពុំទាន់បន្ស៊ាំប្រើបានដូចកីឡាករប្រទេសផ្សេងៗបាននៅឡើយនោះទេ។ សូមបញ្ជាក់ថា កីឡាករ ឃឹម ឌីម៉ា ធ្លាប់ដណ្តើមបានមេដាយមាសពីស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០១៧ ចំណែកឯនៅក្នុងស្រុកវិញកីឡាកររូបនេះ មានភាពល្បីល្បាញ ក្នុងពិភពគុនខ្មែរ ដោយក្នុងមួយខែៗ ឌីម៉ា អាចរកប្រាក់ចំណូលពីការប្រកួតប្រដាល់គុនខ្មែរ នៅសង្វៀន ជាងមួយពាន់ដុល្លារ៕ម.ន

  • ក្រុមយុវជនខេត្ដត្បូងឃ្មុំ ក្លាយជាក្រុមទី៣ បានឡើងជុំផ្ដាច់ព្រ័ត្រ ពាន G-PARK Youth Cup U-15

    ក្រុមយុវជនខេត្ដត្បូងឃ្មុំ ក្លាយជាក្រុមទី៣ បានឡើងជុំផ្ដាច់ព្រ័ត្រ ពាន G-PARK Youth Cup U-15

    ក្រុមយុវជនមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានក្លាយជាក្រុមទី៣ ដែលបានបន្ដដំណើរទៅជុំផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ ជី ផាក យុវជនអាយុក្រោម ១៥ឆ្នាំ (G-PARK Youth Cup U-15) លើកទី១ ក្រោយយកឈ្នះក្រុមយុវជនមន្ទីរអប់រំ យុវជន និងកីឡា ខេត្តក្រចេះ ៤-១ ក្នុងជំនួបកាត់សេចក្ដីជើងទី២ នៅកីឡដ្ឋានខេត្តត្បូងឃ្មុំ កាលពីល្ងាចមិញ។ កាលពីជើងទី១ ខេត្តត្បូងឃ្មុំ ០-០ ខេត្តក្រចេះ ម្ដងរួចមកហើយ នៅទឹកដីខេត្តក្រចេះ។ ឈានដល់ការប្រកួតកាត់សេចក្ដីជើងទី២ កាលពីម្សិលមិញ នៅលើទឹកដីខេត្តត្បូងឃ្មុំវិញម្ដង ក្រុមម្ចាស់ផ្ទះធ្វើបានយ៉ាងល្អ ដោយរកបានរហូតដល់៤គ្រាប់ ខណៈខេត្តក្រចេះ រកបានត្រឹម ១គ្រាប់ប៉ុណ្ណោះ។ តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យខេត្តត្បូងឃ្មុំ ឡើងទៅជុំផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ G-PARK Youth Cup U-15 លើកទី១ ជាមួយក្រុមយុវជនមន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន ២ ទៀត គឺខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង។…

  • ការប្រកួតជ្រើសរើសជើងឯកវិទ្យាល័យលើកទី១ ប្រាក់រង្វាន់សម្រាប់ជើងឯក រហូតដល់៦០លានរៀល

    ការប្រកួតជ្រើសរើសជើងឯកវិទ្យាល័យលើកទី១ ប្រាក់រង្វាន់សម្រាប់ជើងឯក រហូតដល់៦០លានរៀល

    សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមក្លិបបាល់ទាត់បឹងកេត បានរៀបចំ សន្និសីទសារព័ត៌មាន ដើម្បីបង្ហាញជូនសាធារណជនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលអំពីដំណើរការនៃការប្រកួត ដោយមានការចូលរួមពីតំណាងសិស្សសហភាពសហព័ន្ធយុវជនកម្ពុជាតាមបណ្ដាខណ្ឌ និងតំណាងក្រុមកីឡាបាល់ទាត់ មកពីតាមបណ្ដាវិទ្យាល័យនានា នៅរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅនៅអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ។ បើតាមលោក ងួន សុភ: ប្រធានគណៈកម្មាធិការប្រតិបត្តិរៀបចំការប្រកួត បានបញ្ជាក់ថា ដោយ មានការអនុញ្ញាត និងការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមកិច្ច សហការរវាងសហភាពសហព័ន្ធ យុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមក្លិបបាល់ទាត់បឹងកេត នឹងរៀបចំការប្រកួតបាល់ទាត់ជ្រើសរើស«ជើងឯកវិទ្យាល័យ» ឆ្នាំ២០១៩ លើកទី១ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានសកម្មភាពរស់រវើក និងរីកចម្រើនកាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្ដុះស្មារតី ស្រឡាញ់កីឡា សុខភាព ជៀសឆ្ងាយពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមសិស្សានុសិស្ស តាមវិទ្យាល័យនានា ទាំងគ្រឹះស្ថានអប់រំចំណេះទូទៅរដ្ឋ និងឯកជន។ ចំពោះដំណើរការនៃការប្រកួត នឹងរៀបចំឲ្យមានការប្រកួតក្នុងដី និងក្រៅដី ដោយជ្រើសរើសទីតាំងកីឡាដ្ឋានបាល់ទាត់វិទ្យាល័យបឹងត្របែក និងវិទ្យាល័យជាស៊ីមច្បាអំពៅ។ ចំពោះរដូវកាលលើកទី…

  • អាចទៅរួចទេបើលោក Pep Guardiola ទៅដឹកនាំ Juventus

    អាចទៅរួចទេបើលោក Pep Guardiola ទៅដឹកនាំ Juventus

    លោក Alberto Galassi សមាជិកក្រុមប្រឹក្សាភិបាលក្លិបនៅអង់គ្លេស ហួសចិត្តយ៉ាងខ្លាំង ហើយលោកបានហៅវាថាជារឿងគួរឱ្យអស់សំណើចបំផុត ដែលកាសែតនៅអ៊ីតាលី បានចុះផ្សាយព្រោងព្រាតថា លោក Pep នឹងទៅដឹកនាំក្រុម Juventus ហើយ ដោយថែមទាំងចុះកុងត្រាដល់៥ឆ្នាំថែមទៀត។ គួររំលឹកថា លោក Pep Guardiola បានដឹកនាំក្រុម Manchester City ឈ្នះពានរង្វាន់ ៣ ក្នុងរដូវកាលនេះ គឺ Premier League , FA Cup និង Carabao Cup។ យ៉ាងណាមិញ ក្រោយពីដឹកនាំក្រុមបានល្អ ហើយក្រុម Juventus ឯណោះ បានបណ្ដេញអ្នកចាត់ការ Allegri ចេញផងនោះ។ ដំណឹងនេះ ត្រូវបានសមាជិកក្រុមប្រឹក្សាភិបាលក្លិបនៅអង់គ្លេស ហួសចិត្តយ៉ាងខ្លាំង និងថាជារឿងគួរឱ្យអស់សំណើចបំផុត។ សូមបញ្ជាក់ថា កុងត្រានៅ Etihad Stadium របស់ Pep មានសុពលភាពរហូតដល់ឆ្នាំ២០២១ ហើយដឹកនាំក្រុមជោគជ័យថែមទៀត ទើបលោក Galassi គិតថាក្រុម Man…

  • Kompany ត្រូវបានតែងតាំងជាគ្រូបង្វឹក និជាកីឡាកររបស់ក្លិប Anderlecht

    Kompany ត្រូវបានតែងតាំងជាគ្រូបង្វឹក និជាកីឡាកររបស់ក្លិប Anderlecht

    កីឡាករ Vincent Kompany ត្រូវបានជ្រើសរើសជាគ្រូបង្វឹក និងជាកីឡាករផង នៅក្លិប Anderlecht របស់បែលហ្ស៊ិក បន្ទាប់ពីជួបប្រជុំជាមួយម្ចាស់ក្លិប។ នេះបើតាមការបញ្ជាក់របស់ប្រធានផ្នែកបច្ចេកទេសលោក Frank Arnesen។ ខ្សែការពារឆ្នើម និងជាអតីតប្រធានក្រុមបានប្រកាសចាកចេញពី Manchester City កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ក្រោយចំណាយពេលអស់១១ឆ្នាំនៅ Etihad ហើយឈ្នះ Premier League ៤ដង និងពានក្នុងស្រុកមួយចំនួនទៀតនៅទីនោះ។Kompany បានជ្រើសយក Anderlecht ដែលជាក្លឹបអាជីពរបស់ខ្លួនកាលនៅ ជាយុវជន ហើយរូបគេមិនបានចោលអាជីពជាកីឡាករភ្លាមៗទេ គឺនឹងដើរតួជាកីឡាករផង និងគ្រូបង្វឹកផងសម្រាប់រដូវកាលក្រោយ។ Anderlecht បច្ចុប្បន្នកំពុងមានទម្រង់លេងទម្រង់លេង ដោយ១០ប្រកួត  ឈ្នះតែ១ប្រកួតប៉ុណ្ណោះ៕ម.ន

  • សិង្ហបុរី តែងតាំងគ្រូបង្វឹកថ្មីជាជនជាតិជប៉ុនដំបូងបំផុត

    សិង្ហបុរី តែងតាំងគ្រូបង្វឹកថ្មីជាជនជាតិជប៉ុនដំបូងបំផុត

    សិង្ហបុរី តែងតាំងគ្រូបង្វឹកថ្មីលោក Tatsuma Yoshida ជាជនជាតិជប៉ុនដំបូងបំផុត មកដឹកនាំក្រុមជម្រើសជាតិនៅខែក្រោយនេះ នេះបើតាមសេចក្តីប្រកាសជាផ្លូវការ របស់សមាគមកីឡាបាល់ទាត់សិង្ហបុរី (FAS) ក្នុងយុទ្ធនាការជម្រុះក្នុងតំបន់អាស៊ី ឆ្ពោះទៅកាន់ព្រឹត្តិការណ៍លំដាប់ពិភពលោក FIFA World Cup ២០២២ នៅប្រទេសកាតា ព្រមទាំងព្រឹត្តិការណ៍ជើងឯកទ្វីបអាស៊ី AFC Cup ២០២៣។បុរសវ័យ៤៤ឆ្នាំរូបនេះ នឹងបានក្លាយខ្លួនជាជនជាតិជប៉ុនដំបូងគេបំផុត ដែលកាន់តំណែងដឹកនាំជម្រើសជាតិប្រទេសមួយនេះ។ លោក Tatsuma Yoshida គឺជាអតីតកីឡាករធ្លាប់លេងនៅលីគកំពូលសិង្ហបុរី និងលីគកំពូលជប៉ុន កាលពីនៅប្រកបអាជីពលើវាលស្មៅ នឹងធ្លាប់ដឹកនាំ ក្លិប Ventforet Kofu សមាជិកនៃលីគលំដាប់ទី២ ជប៉ុនផងដែរ៕ម.ន