-
កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាហែលទឹកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញដឹកនាំកិច្ច ប្រជុំពិភាក្សាការងាររបស់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធខ្មែរកីឡាហែលទឹក ដោយមានការចូលរួមពី មន្ត្រីជាន់ខ្ពស់ក្រសួង និងសមាជិកសហព័ន្ធខ្មែរកីឡាហែលទឹក កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាហែលទឹកយុវជនអាស៊ីអាគ្នេយ៍លើកទី៤។ កិច្ចប្រជុំនេះផ្តោតជាសំខាន់លើរបៀបវារៈសំខាន់ៗដូចជា៖ ការបន្ថែមសមាសភាពគណៈកម្មាធិការប្រតិបត្តិសហព័ន្ធខ្មែរកីឡាហែលទឹក និងការរៀបចំទទួលកីឡាករកីឡាការិនីហែលទឹកប្រមាណជាង២០០រូប មកពីបណ្តាប្រទេសអាស៊ាន ដើម្បីចូលរួមប្រកួតកីឡាហែលទឹកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងក្នុងការស្វែងរកប្រភពថវិកាពីសប្បុរសជន និងក្រុមហ៊ុនឯកជននានា ដើម្បីអភិវឌ្ឍវិស័យកីឡាហែលទឹកនៅកម្ពុជាឱ្យមានការរីកចម្រើន និងស្វែងរកមេដាយជូនជាតិឱ្យបានច្រើនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជា នឹងធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣ ខាងមុខនេះ។ ចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើ និងជំរុញលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីទាំងអស់ខិត ខំប្រឹងប្រែងហ្វឹកហាត់ដើម្បីត្រៀមយកមេដាយជូនជាតិយើងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅ២០២៣ខាងមុខ ៕ធ.ដ
-
កីឡាការិនីអ្នកលេងគុនចម្រុះកម្ពុជា នៅ ស្រីពៅ ប្តេជ្ញាពង្រឹងការហ្វឹកហាត់ទេ្វដង ព្រោះប៉ងជួបកីឡា ការិនី ព្រី សិលា សងសឹក

ក្រោយរងបរាជ័យក្រោមស្នាដៃម្ចាស់ផ្ទះឥណ្តូនេស៊ី កីឡាការិនី ព្រី សិលា ហៀតាទីឡាំបាហ្គោល កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ នៃកម្មវិធីប្រដាល់អន្តរជាតិប្រចាំទ្វីបអាស៊ី ONE Championship ដែលធ្វើឡើងនៅក្នុងទឹកដីប្រទេសឥណ្តូនេស៊ី ស្រី្តអ្នកលេងគុនចម្រុះកម្ពុជា នៅ ស្រីពៅ អះអាងថា នឹងពង្រឹងការហ្វឹកហាត់ទ្វេដង បង្កើនបច្ចេកទេស និងបទពិសោធន៍ស្វែងរកជ័យជំនះ២ប្រកួតទៀតនៅសង្វៀនប្រដាល់នៃកម្មវិធី ONE Championship ដើម្បីឡើងទៅប្រកួតសងសឹកជាមួយកីឡាការិនី ព្រី សិលា។ ស្រីពៅ ថា ការបរាជ័យចាញ់ដោយពិន្ទុក្រោមថ្វីដៃកីឡាការិនីឆ្នើម ព្រី សិលា កាលពីថ្ងៃទី៣កន្លងទៅនេះ គឺជាបទពិសោធន៍មួយសម្រាប់ការប្រកួតក្រោយៗទៀត ដែលនាងចាំបាច់ត្រូវតែខិតខំហ្វឹកហាត់ពង្រឹងរាល់ចំណុចខ្វះខាតដូចជាក្បាច់ក្លេ និងក្បាច់វាយសន្ធាប់គូប្រកួតពីលើជាដើម ហើយក្បាច់ទាំងពីរនេះគឺជាក្បាច់ ដែល សិលា ប្រើប្រាស់ដើម្បីយកឈ្នះនាង។ នាងថែមទាំងអះអាងទៀតថា បើមានឱកាសជួបកីឡាការិនី ពី្រ សិលា ម្តងទៀតដូចអ្វីដែលនាងរំពឹងទុកនោះ នាងជឿជាក់ថា នាងប្រកដជាអាចដណ្តើមជ័យជម្នះបាន។ សូមបញ្ជាក់ថា កីឡាការិនីនូវ ស្រីពៅ អាចឡើងទៅជួប ព្រី សិលា ហៀតាទីឡាំបាហ្គោល…
-
ការចង់បង្កើនក្រុមពី៣២ដល់៤៨ របស់ FIFA ត្រូវបោះបង់ចោលវិញហើយ

សេចក្តីរាយការណ៍ចុងក្រោយ ចំពោះគម្រោងដែលចង់បង្កើនចំនួនក្រុមពី៣២ ទៅដល់៤៨ក្រុមជម្រើសជាតិ នៅក្នុងព្រឹត្តិការណ៍ FIFA World Cup ២០២២ ប្រទេសកាតា ត្រូវបានបោះបង់ចោលដោយរួមពី FIFA តែម្តង។ គួរឲ្យដឹងថា កាលពីឆ្នាំមុននេះលោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានបង្ហើបពីគម្រោងបន្ថែមក្រុមជម្រើសជាតិ នៅក្នុងព្រឹត្តិការណ៍ FIFA World Cup តាំងពីឆ្នាំ២០២២ នេះតែម្តង ដោយមិនចង់រងចាំដល់ឆ្នាំ២០២៦ ឡើយ។ការបន្ថែមចំនួនក្រុមខាងលើ បុរសវ័យ៤៩ឆ្នាំរូបនេះ បានផ្តល់ជាគំនិតដោយឲ្យប្រទេសកាតា សហការជាមួយប្រទេសណាមួយទៀត ដើម្បីរៀបចំដំណើរការបន្ថែមចំនួនក្រុមដល់៤៨ឲ្យបានសម្រេច។ ស្របពេលភាគីសាមីប្រទេសកាតា ផ្ទាល់ក៏បានយល់ព្រមនឹងសំណើនេះផងដែរ។តែយ៉ាងណាក៏ដោយ ពេលនេះសហព័ន្ធកីឡាបាល់ទាត់ FIFA ដដែលបានសម្រេចជាមតិរួមដោយភាគច្រើនមិនពេញចិត្ត ក្នុងការដំឡើងក្រុមជម្រើសជាតិឲ្យចូលរួមដល់៤៨ក្រុម ក្នុងឆ្នាំ២០២២ នេះឡើយដោយរង់ចាំធ្វើទៅតាមគម្រោងចាស់ ដោយរង់ចាំការរៀបចំឡើងនៅទឹកដីសហរដ្ឋអាម៉េរិក-កាណាដា-ម៉ិកស៊ិក នាឆ្នាំ២០២៦វិញ។ ការប្រឆាំងនឹងគំនិតប្រធានសហព័ន្ធកីឡាបាល់ទាត់នេះ ដោយសារភាគច្រើនសម្អាងលើមូលហេតុ២ ក្នុងនោះទី១)សំដៅដល់ពេលវេលានៃការត្រៀមខ្លួន របស់ម្ចាស់ផ្ទះពីព្រោះនៅសល់តែត្រឹមរយៈពេល៣ឆ្នាំកន្លះទៀតប៉ុណ្ណោះ បើទោះបីជាលោក Gianni Infantino ឲ្យយោបល់សហការជាមួយប្រទេសមួយទៀតក៏ដោយ និងទី២)ប្រទេសកាតាសព្វថ្ងៃកំពុងមានបញ្ហាស្ថានភាពនយោបាយអន្តរជាតិ ជាមួយបណ្តាប្រទេស ក្នុងតំបន់ពិភពអារ៉ាប់ទៀតផង ដែលជារឿងសំខាន់មួយអាចបណ្តាលឲ្យប៉ះពាល់ដល់ការរៀបចំដំណើរព្រឹត្តិការណ៍ទាំងស្រុងបាន។ គួរឲ្យដឹងថា ការប្រឆាំងនឹងទាមទារឲ្យបោះបង់គំនិតដំឡើងក្រុមជម្រើសជាតិនេះ ត្រូវបានគេដឹងថាចេញមកពីអ្នកបោះមុខគេនោះគឺលោក…
-
Dortmund ចំណាយត្រឹមពេលតែ២ថ្ងៃ នាំយកកីឡាករថ្មីបានពីររូប

ក្លិបជើងឯករងលីគកំពូលអាល្លឺម៉ង់ Borussia Dortmund បានចុះកិច្ចសន្យាផ្ទេរយកខ្សែបម្រើ Thorgan Hazard និងខ្សែការពារស្លាបឆ្វេង Noco Schulz រួចរាល់។ ពេលនេះ ក៏ទើបទទួលបានសមាជិកវ័យជំទង់ថ្មីមួយរូបទៀតហើយ ដែលលេងក្នុងតំណែងបម្រើប្រយុទ្ធស្លាបនោះគឺកីឡាករ Julian Brandt។កីឡាករសញ្ជាតិអាល្លឺម៉ង់ថ្មីរូបនេះ នឹងចូលរួមជាមួយ Borussia Dortmund ចាប់ពីរដូវកាលថ្មីតទៅ ហើយមានសពុលភាពកិច្ចសន្យាការងារជាមួយក្លិបរហូតដល់ឆ្នាំ២០២៤។ កីឡាករវ័យ២៣ឆ្នាំរូបនេះ ត្រូវបានផ្ទេរមកពីក្លិប Bayern 04 Leverkusen ក្នុងតម្លៃខ្លួន២៥លានអឺរ៉ូតែប៉ុណ្ណោះ ។ ក្នុងរដូវកាលនេះ Julain Brandt បង្ហាញសមត្ថភាពបានយ៉ាងល្អ ដោយអាចរកបាន៩គ្រាប់ និង១១ដងនៃការបង្កើតឱកាស (Assists) ជាមួយការបង្ហាញខ្លួនសរុប៤២លើក៕ម.ន
-
John Terry ត្រូវបានក្លិបលីគទី២ អង់គ្លេសមួយទាក់ទងឲ្យទៅធ្វើជាគ្រូបង្វឹក

អតីតវីរបុរសក្លិបតោខៀវ Chelsea លោក John Terry កំពុងត្រូវបានក្លិប Middlesbrough FC បានទាក់ទងទៅធ្វើជាអ្នកចាត់ការទូទៅ សម្រាប់រដូវកាលថ្មី ២០១៩/២០២០ ខាងមុខនេះ។ ក្រោយចូលនិវត្តន៍ពីអាជីពមក បច្ចុប្បន្នភាព John Terry ជាគ្រូជំនួយរបស់លោក Dean Smith នៅក្លិប Aston Villa និងបានរួមចំណែកជួយក្លិបមួយនេះឈានដល់ដំណាក់កាលចុងក្រោយ ត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រទល់ក្រុម Derby County ដែលដឹកនាំដោយអតីតមិត្តរួមក្រុម Frank Lampard។ប្រភពពី TalkSPORT បានចេញផ្សាយថា ក្លិប Middlesbrough ដែលរដូវកាលនេះបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខរៀងទី៧ នៃតារាងលីគលំដាប់ទី២អង់គ្លេស (Championships) បានទាក់ទងមកបុរសវ័យ៣៨ឆ្នាំរូបនេះ ដោយត្រៀមផ្តល់តំណែងអ្នកចាត់ការទូទៅក្លិបតែម្តង ប្រសិនបើរដូវកាលថ្មី John Terry ពិតជាយល់ព្រមស៊ីញ៉េកិច្ចសន្យាមែននោះ៕ម.ន
-
សហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា បង្ហាញសមិទ្ធផលធំៗដែលសម្រេច និងលើកទិសដៅការងារអាណត្តិថ្មី

សហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជាបានរៀបចំ សន្និបាតបញ្ចប់អាណត្តិចាស់ ដោយបានបង្ហាញ នូវសមិទ្ធផលឆ្នាំចាស់ និងលើកទិសដៅការងារសម្រាប់អាណត្តិថ្មី នៅព្រឹកថ្ងៃព្រហស្បតិ៍តនេះ នៅសាល ប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃពហុកីឡដ្ឋានជាតិ។ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាសិស្សនិស្សិត កម្ពុជា បានបង្ហាញនូវសមិទ្ធផលតាំងពីឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន ក្នុងនោះសមិទ្ធផល ឆ្នាំ២០១៨ សម្រេច បានលើការងារផ្នែករដ្ឋបាល ការប្រជុំសន្និបាត ការរៀបចំការប្រកួត ក្នុងប្រទេស ក្រៅប្រទេស។ ចំពោះ លទ្ធផលក្រៅប្រទេស គឺការប្រកួតកីឡាសិស្សនិស្សិតអាស៊ាន លើកទី១០ នៅប្រទេសម៉ាឡេស៊ី ពុំទទួលបានមេដាយឡើយ ប៉ុន្តែ ឯកឧត្តម អះអាងថា គុណផលកីឡាសិស្សនិស្សិតកម្ពុជា មានការប្រែប្រួលជាវិជ្ជមាន។ នៅក្នុងការប្រកួតកីឡា សកលវិទ្យាល័យអាស៊ាន លើកទី១៩ នៅប្រទេសមីយ៉ាន់ម៉ា គឺកម្ពុជាឈ្នះមេដាយសរុប២៧គ្រឿង ក្នុងនោះ មេដាយមាស៥ ប្រាក់១០ និងសំរឹទ្ធ ១២គ្រឿង។ជាមួយគ្នានោះសហព័ន្ធមួយនេះ ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ដូចជាសមាជិក សហព័ន្ធមានចំនួនតិច ខណៈចំនួនគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនមានរហូតដល់១២៥។ ការជ្រើសរើសកីឡាករ កីឡាការិនីដែលជាសិស្សនិស្សិត មិនទាន់ឆ្លើយតបជាមួយនឹងគោលការណ៍របស់គណៈកម្មការនៅឡើយ។ កង្វះខាតមន្ត្រីជំនាញកីឡា…
-
Juventus ដាក់លុយជាង១០០លានអឺរ៉ូ ត្រៀមនាំ Mauro Icardi ពី Inter Milan

ក្លិបជើងឯកលីគកំពូលអ៊ីតាលី Juventus ទម្លាក់លុយជាង១០០លានអឺរ៉ូ ត្រៀមនាំ ខ្សែប្រយុទ្ធ Mauro Icardi ពីក្លិប Inter Milan មកចូលរួមក្រុមនារដូវកាលថ្មី ២០១៩/២០២០។យោងតាមប្រភពពីអ៊ីតាលីផ្ទាល់ Calciomercato Reports បានចេញផ្សាយថា ការសម្លឹងឃើញកីឡាករប្រយុទ្ធកណ្តាលអាហ្សង់ទីនរូបនេះ ដើម្បីឲ្យចាប់ដៃគូជាមួយ Cristiano Ronaldo ពង្រឹងតំបន់ប្រយុទ្ធឲ្យកាន់តែខ្លាំង ត្រៀមប្រជែងនៅក្របខណ្ឌ UEFA Champions League។ ប្រភពខាងលើដដែល បានបញ្ជាក់ថា ជំហានដំបូងក្លិប Juventus បានផ្តល់តម្លៃខ្លួន Mauro Icardi ១១០លានអឺរ៉ូ ប៉ុន្តែក្លិប Inter Milan មិនទាន់ឆ្លើយតបនៅឡើយនោះទេ។ ទោះជាយ៉ាងណា បច្ចុប្បន្ន Juventus មិនទាន់មានអ្នកចាត់ការក្រុមនៅឡើយនោះទេ ហើយប្រសិនបើតាមដំណឹងមួយរយៈចុងក្រោយនេះ ថាអ្នកចាត់ការទូទៅក្លិបតោខៀវ Chelsea លោក Maurizio Sarri អាចមកដល់មែននោះ គាត់ប្រហែលជាកោះហៅ Gonzalo Higuain ជាជាងចាប់អារម្មណ៍លើ Mauro Icardi៕ម.ន …
-
លោក Solskjaer តែងតាំង Ashley Young ជាប្រធានក្រុមសម្រាប់រដូវកាលថ្មី

ក្លិបបិសាចក្រហម Man United បានប្រកាសពីបេសក្ខភាពប្រធានក្រុមថ្មីសម្រាប់រដូវកាល ២០១៩/២០២០ ខាងមុខនេះ លោក Solskjaer សម្រេចផ្តល់យកកីឡាករ Ashley Young ។ ក្រោយ Antonio Valencia ចាកចេញក្លិបបិសាចក្រហម Manchester United ត្រូវជ្រើសរើសតំណែងប្រធានក្រុមថ្មី ខណៈកីឡាករខាងលើនឹងចាកចេញពីទឹកដី Old Trafford នាអំឡុង ខែក្រោយនេះហើយ។ ប្រភពពី Times Sport បានឲ្យដឹងថា លោក Ole Gunnar Solskjaer សម្រេចចិត្តមិនរើសយក Paul Pogba ព្រោះតែខ្សែបម្រើបារាំង រូបនេះ កំពុងមិនប្រាកដប្រជាជាមួយក្លិប ខណៈមួយរយៈចុង ក្រោយនេះ Juventus និង Real Madrid កំពុងតាមប្រមាញ់៕ម.ន
-
ក្លិបតោខៀវ ត្រៀមផ្តល់តំណែងមួយឲ្យ Petr Cech ក្រោយចូលនិវត្តន៍

ក្លិបតោខៀវ Chelsea បានប្រកាសផ្តល់តំណែងដ៏ដល់អតីតអ្នកចាំទីរបស់ខ្លួន កីឡាករ Petr Cech ក្រោយពីពេលចូលនិវត្តន៍ ក្នុងករណីរូបគាត់ចង់វិលត្រឡប់មកទឹកដី Stamford Bridge វិញ។ អ្នកចាំទីវ័យ៣៧ឆ្នាំខាងលើ បានប្រកាសចូលនិវត្តន៍ជាផ្លូវការ ក្រោយបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ទល់នឹងក្រុម Chelsea។ ប្រភពពី Sky Sports បានបង្ហើបថា Chelsea គ្រោងនឹងផ្តល់តំណែងនាយកផ្នែកកីឡាដល់ Petr Cech ដែលអ្នកគាំទ្រចាត់ទុកជាវីរបុរសរបស់ក្លិប ប្រសិនបើក្រោយចូលនិវត្តន៍ ហើយចង់វិលមករួមរស់ជាមួយក្លិបពិតមែន។ សូមរម្លឹងថា Petr Cech បានចំណាយពេល១១ឆ្នាំ ជាមួយតោខៀវ មុនធ្វើការផ្លាស់ទៅចូលរួមជាមួយកាំភ្លើងធំ Arsenal នាឆ្នាំ២០១៥។ រយៈពេលមួយទសវត្សរិ៍នៅទឹកដី Stamford Bridge កីឡាកររូបនេះ បានជួយ Chelsea លើកពាន Premier League ៤សម័យកាល, FA Cup ៤សម័យកាល, EFL Cup ៣សម័យកាល, ពានបើករដូវកាល…
-
ក្រុមយុវជនមន្ទីរអប់រំខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ០-០ វគ្គជម្រុះជុំទី១ ពានរង្វាន់ G-Park ២០១៩

ក្រុមម្ចាស់ផ្ទះ យុវជននៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះបានត្រឹមស្មើគ្នា ០:០ ជាមួយ ក្រុមភ្ញៀវ ខេត្តត្បូងឃ្មុំ កាលពីម្សិលមិញ នៅក្នុងការប្រកួតជម្រុះជុំទី១ នៃពានរង្វាន់ G-Park យុវជនអាយុក្រោម ១៥ឆ្នាំ លើកទី១ រដូវកាល ២០១៩ ។ក្រុមយុវជនទាំងពីរនឹងត្រូវកាត់សេចក្តីនៅជើងទី២ មួយប្រកួតទៀត ដើម្បីសម្រេចថាតើក្រុមណាជាក្រុម ខ្លាំងឡើងមកប្រកួតជុំទី២ ដែលជុំផ្តាច់ព្រ័ត្រ មាន៦ក្រុម ។ សម្រាប់២ក្រុម ដែលត្រូវបានគណៈកម្មការប្រកួតរកឃើញ កាលពីពេលកន្លងទៅនោះ គឺក្រុមយុវជន អាយុក្រោម១៥ឆ្នាំនៃមន្ទីរអប់រំយុវជន ខេត្តកំពង់ឆ្នាំង ក្រោយទម្លាក់ក្រុមយុវជនមន្ទីរអប់រំយុវជន ខេត្តកណ្ដាល ដោយលទ្ធផលទាំងពីរជើង ១១:១ និង១ក្រុមទៀត គឺក្រុម U-15 ខេត្តបន្ទាយមាន ជ័យ ដែលបានយកឈ្នះក្រុម U-15 ខេត្តបាត់ដំបង ទាំងពីរជើង ដោយលទ្ធផល ៥:៤ ។ ព្រឹត្តិការណ៍កីឡាបាល់ទាត់យុវជនអាយុក្រោម១៥ឆ្នាំនេះមានក្រុមមន្ទីរអប់រំ យុវជន និងកីឡានានាចំនួន ១០ខេត្តបានចូលរួម ក្នុងនោះខេត្តបន្ទាយមានជ័យ…