Category: កីឡា

  • ព្រឹត្តិការណ៍វាយកូនបាល់ Decathlon Tournament 2019 ទាក់ទាញបានកីឡាករ កីឡាការិនីថ្នាលជិត៦០នាក់

    ព្រឹត្តិការណ៍វាយកូនបាល់ Decathlon Tournament 2019 ទាក់ទាញបានកីឡាករ កីឡាការិនីថ្នាលជិត៦០នាក់

    ព្រឹត្តិការណ៍កីឡាវាយកូនបាល់ Decathlon Tournament and Open Series 2019 ទាក់ទាញបានកីឡាករកីឡាការិនីថ្នាលចន្លោះអាយុ១០ដល់១៨ឆ្នាំបាន៦០នាក់ ។ ចំនួននេះ បានធ្វើឲ្យ មន្ត្រីជាន់ខ្ពស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាចាត់ទុកថាជាចំនួនដ៏ច្រើនមួយ សម្រាប់ការចាប់ផ្តើម រដូកាល ដំបូង ។ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាលកម្ពុជាគូសបញ្ជាក់ថា កីឡាករ-កីឡា ការិនីវាយកូនបាល់ថ្នាលទាំងនេះមកពីខេត្តក្រុងចំនួន៥ រួមាន៖ ខេត្តសៀមរាប កណ្តាល កែប បាត់ដំបង និងរាជធានីភ្នំពេញ ដែលកំពុងដំណើរការប្រកួតយ៉ាងសកម្មនៅក្នុងសប្តាហ៍នេះ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំបច្ចេក ទេសដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្រោមជំនួយឧបត្ថម្ភពីក្រុមហ៊ុនជាដៃគូ ដែលប្រសិទ្ធនាមឲ្យថា ការប្រកួត Decathlon Tournament and Open Series 2019 នៅទីលាន Cambodian Country Club រាជធានីភ្នំពេញ។ អគ្គលេខាធិការសហព័ន្ធរូបនេះបន្ថែមថា ចំនួនថ្នាលយុវជនជិត៦០នាក់ គឺជាចំនួនមួយដ៏ច្រើនពុំធ្លាប់ពី មុនមក ហើយនេះជាខែដំបូង…

  • ឯកឧត្តម ស សុខា ផ្តល់អនុសាសន៍ដល់មន្ត្រីកីឡា សិស្ស-និស្សិតក្នុងការរៀបចំ ការប្រកួតកីឡាសិស្សថ្នាក់ជាតិ ឲ្យបានល្អប្រសើរ

    ឯកឧត្តម ស សុខា ផ្តល់អនុសាសន៍ដល់មន្ត្រីកីឡា សិស្ស-និស្សិតក្នុងការរៀបចំ ការប្រកួតកីឡាសិស្សថ្នាក់ជាតិ ឲ្យបានល្អប្រសើរ

    ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ក្នុងការរួមចំណែកអភិវឌ្ឍន៍ផែនការសកម្មភាព និងការងារគ្រប់គ្រងជាមួយមន្រ្តី រាជការ នៃនាយកដ្ឋានអប់រំកាយកីឡាសិស្សនិស្សិត កាលពីល្ងាចម្សិលមិញ នៅសាលប្រជុំនាយកដ្ឋានអប់រំ កាយកីឡា សិស្សនិស្សិត នៃពហុកីឡដ្ឋានជាតិ។ ឯកឧត្តមបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ពិតជាថ្លែងអំណរគុណដល់ មន្រ្តី រាជការនៃនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត ដែលបានខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍផែនការសកម្ម ភាពកីឡានៅទូទៅប្រទេសកម្ពុជា។ ឯកឧត្តមស្នើឲ្យមន្ត្រីគ្រប់រូបគប្បីត្រូវបន្តកិច្ចខិតខំពង្រឹងថែមទៀតលើវិស័យ កីឡានេះឲ្យទទួលបានលទ្ធផលល្អប្រសើរ ជាពិសេស គឺការបណ្តុះបណ្តាលធនធានមនុស្សតាមសាលារៀន។ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើឲ្យមន្ត្រី គណៈកម្មការបច្ចេកទេស ដែលត្រៀមរៀបចំការប្រកួតកីឡាសិស្ស ថ្នាក់ជាតិ នាខែក្រោយនេះ ត្រូវខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យព្រឹត្តិការណ៍សិស្សថ្នាក់ជាតិមួយនេះទទួល បានជោគជ័យ។ ជាមួយគ្នានោះ ឯកឧត្តមបានលើកឡើទៀតថា ប្រសិនបើយើងចង់បានលទ្ធផលល្អប្រសើរ នាឆ្នាំ ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកីឡា ស៊ីហ្គេម លើកទី៣២ នោះ គឺយើងទាំងអស់គ្នាត្រូវតែខិតខំពង្រឹង បន្ថែមទៀត។សម្រាប់ការប្រកួតកីឡាសិស្សថ្នាក់ជាតិ…

  • ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា នាសប្តាហ៍ទី៧ ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានត្រឹមស្មើ ខណៈម្ចាស់ផ្ទះ៥ក្រុមទៀតសុទ្ធតែឈ្នះ

    ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា នាសប្តាហ៍ទី៧ ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានត្រឹមស្មើ ខណៈម្ចាស់ផ្ទះ៥ក្រុមទៀតសុទ្ធតែឈ្នះ

    ភ្នំពេញ៖ ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា នាសប្តាហ៍ទី៧ ជើងទី១ រដូវកាល ២០១៩កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ស្មើគ្នាជាមួយក្រុមភ្ញៀវ បឹងកេត ២ទល់២ ខណៈម្ចាស់ផ្ទះ ៥ក្រុមផ្សេងទៀត គឺក្រុមសូលទីឡូអង្គរយកឈ្នះភ្នំពេញក្រោន ១ទល់០ វិសាខាយកឈ្នះ យុវជនបាទី ៥ទល់១ ណាហ្គាវើល ឈ្នះ អង្គរថាយហ្គឺរ ៤ទល់០ អគ្គស្នងការដ្ឋាននគរបាលជាតិ ឈ្នះអគ្គិសនីកម្ពុជា ១ទល់០ គីរីវង់សុខសែនជ័យ ឈ្នះក្រសួងការពារជាតិ ៤ទល់១ អាស៊ីអឺរ៉ុប យូណាយធីត ឈ្នះក្រុមខេត្តកំពង់ចាម ៥ទល់០។ ចំពោះលទ្ធផលស្មើគ្នា ២ទល់២ របស់ព្រះខ័នរាជស្វាយរៀង បានធ្វើឲ្យក្រុម ដែលធ្លាប់ឈរលើកំពូលតារាងបណ្តោះអាសន្នជាច្រើនសប្តាហ៍មកនេះ ធ្លាក់មកឈរនៅនៅលេខ២វិញ ដោយ៨ប្រកួតរបស់ព្រះខ័នរាជស្វាយរៀង ឈ្នះ៦ប្រកួត ស្មើ២ប្រកួត មាន២០ពិន្ទុ។ ចំពោះក្រុមណាហ្គាវើលបានឡើង មកគ្រប់គ្រងលើកំពូលតារាងបណ្តោះអាសន្នវិញ បន្ទាប់ពីឆ្លងកាត់៨ប្រកួត ឈ្នះ៧ប្រកួត និងចាញ់១ប្រកួត មាន ២១ពិន្ទុ ខណៈក្រុមវិសាខា នៅតែរក្សាចំណាត់ថ្នាក់លេខ៣ដដែល ដោយ៨ប្រកួតរបស់ខ្លួន ឈ្នះ៦ប្រកួត ស្មើ១ ប្រកួត…

  • ការចូលរួមច្រើនពីកីឡាករជាតិ-អន្តរជាតិ បានធ្វើឲ្យព្រឹត្តិការណ៍ប្រណាំងរថយន្ត ឆ្លងកាត់ឧបសគ្គ Khmer Rally Raid ទទួលបានជោគជ័យ

    ការចូលរួមច្រើនពីកីឡាករជាតិ-អន្តរជាតិ បានធ្វើឲ្យព្រឹត្តិការណ៍ប្រណាំងរថយន្ត ឆ្លងកាត់ឧបសគ្គ Khmer Rally Raid ទទួលបានជោគជ័យ

    ព្រឹត្តិការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid ២០១៩ ដែលរៀបចំដោយក្រុមហ៊ុន Kara សហការជាមួយនឹងក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជា បានបញ្ចប់ដោយជោគជ័យគួរជាទីមោទនៈ បន្ទាប់ពីធ្វើការប្រណាំងរយៈពេល៣ថ្ងៃ ឆ្លងកាត់ខេត្តចំនួន៣ គឺខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប លើចម្ងាយផ្លូវសរុប៦២៤គីឡូម៉ែត្រ។លោក ហូ សិទ្ធគុណ អ្នករៀបចំព្រឹត្តិការណ៍ Khmer Rally Raid បានវាយតម្លៃថា កម្មវិធីនេះទទួលបានជោគជ័យ ដោយមានការគាំទ្រពីបណ្តាខេត្តទាំង៣ ជាពិសេសការចូលរួមយ៉ាងច្រើនពីកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ មកពីជាង១០ប្រទេស។ លោក បញ្ជាក់ថា ចំពោះស្ថានភាពផ្លូវប្រណាំងរយៈ៣ថ្ងៃនេះ គឺពិបាក ដោយឆ្លងកាត់ទឹក ភក់ គ្រលុកធំៗ ចម្ការ និងព្រៃក្រាស់ៗ តែពួកគាត់បានប្រើកម្លាំងអត់ធន់ បច្ចេកទេសប្រណាំង និងការមើលសៀវភៅផែនទីរហូតដល់ទីព្រ័ត្រ។ អ្នករៀបចំរូបនេះ បន្ថែមថា កីឡាយានយន្ត គឺជាកីឡាមួយដែលកំពុងមានការផុសផុល និងគាំទ្រខ្លាំង ដូច្នេះហើយការបង្កើតព្រឹត្តិការណ៍ប្រណាំងឆ្លងកាត់ឧបសគ្គទៅតាមទីដាច់ស្រយាល ជាពិសេសតាមតំបន់អភិរក្សធនធានធម្មជាតិ វាជាចំណែកមួយជួយដាស់តឿនសាធារណជនចូលរួមការពារ ស្រឡាញ់ និងថែរក្សាបរិស្ថាន ធនធានធម្មជាតិ ដូច្នេះហើយ ឯកឧត្តម សាយ…

  • ខ្សែបម្រើវ័យក្មេង២រូបកំពុងទាក់ទាញចិត្តលោក Pochettino

    ខ្សែបម្រើវ័យក្មេង២រូបកំពុងទាក់ទាញចិត្តលោក Pochettino

    លោក Mauricio Pochettino អ្នកចាត់ការទូទៅក្លឹប Tottenham Hotspur កំពុងសម្លឹងឃើញខ្សែបម្រើវ័យក្មេង២រូប ដោយមួយរូបនៅអ៊ីតាលី និងមួយរូបទៀតនៅអង់គ្លេស ។ កីឡាករទាំង២រូប ដែលទាញចិត្តរបស់អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនខាងលើ គឺកីឡាករ Nicolo Zaniolo វ័យទើប១៩ឆ្នាំមានសញ្ជាតិអ៊ីតាលី ដែលទើបតែផ្លាស់ចូល AS Roma ក្នុងរដូវកាលនេះ បង្ហាញខ្លួនសរុប ៣៥ ។ ចំពោះតម្លៃខ្លួន ត្រូវបាន The Mirror វាយតម្លៃយ៉ាងតិច Tottenham Hotspur ត្រូវចំណាយខ្ទង់ ៤០លានផោន ទើបទទួលបាន Nicolo Zaniolo ខណៈកាលពីផ្ទេរមកទឹកដី Roma កាលពីដើមរដូវកាលតែ ៤លានផោនប៉ុណ្ណោះ។ ចំណែកកីឡាករទី២ ដែលកំពុងទាក់ចិត្តលោក Mauricio Pochettino ដែលនោះគឺ Jack Grealish សព្វថ្ងៃកំពុងប្រកបអាជីពនៅប្រទេសអង់គ្លេសតែម្តង ពោលគឺរួមរស់ជាមួយក្លឹប Aston Villa ។…

  • ប្រមុខថ្នាក់ដឹកនាំ រួមទាំងមន្ដ្រីស្ទើរគ្រប់ក្រសួង-ស្ថាប័ន ចូលរួមពិធីបិទការប្រកួត កីឡាវាយកូនគោល «ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង» ឆ្នាំ២០១៩ យ៉ាងអធិកអធម

    ប្រមុខថ្នាក់ដឹកនាំ រួមទាំងមន្ដ្រីស្ទើរគ្រប់ក្រសួង-ស្ថាប័ន ចូលរួមពិធីបិទការប្រកួត កីឡាវាយកូនគោល «ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង» ឆ្នាំ២០១៩ យ៉ាងអធិកអធម

    ការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង» ឆ្នាំ២០១៩ ដែលរៀបចំឡើង ក្នុងគោលបំណងអបអរសាទរទិវាខួបរំលឹកអនុស្សាវរីយ៍ទី៧៤ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៩) ត្រូវបានរៀបចំពិធីបិទយ៉ាងអធិកអធម និងមានប្រមុខថ្នាក់ដឹកនាំ រួមទាំងមន្ដ្រីស្ទើរគ្រប់ក្រសួង-ស្ថាប័នចូលរួម ក្រោយដំណើរការប្រកួត១ថ្ងៃពេញ នៅទីលានវាយកូនហ្គោល Grand Phnom Penh ដោយមានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា អញ្ជើញជាអធិបតីភាពនាល្ងាចម្សិលមិញ នៅសណ្ឋាគារសុខាភ្នំពេញ។ ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានថ្លែងក្នុងពិធីបិទការប្រកួតថា នេះគឺជាព្រឹត្តិការណ៍ ដ៏មានអត្ថន័យ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ ដែលជាអង្គប្រតិបត្តិច្បាប់ដ៏សំខាន់…

  • ការប្រកួតពានរង្វាន់អុកចត្រង្គ. បេតង់ និងមុខម្ហូបរបស់មន្ត្រីសាលាខេត្តសៀមរាប

    ការប្រកួតពានរង្វាន់អុកចត្រង្គ. បេតង់ និងមុខម្ហូបរបស់មន្ត្រីសាលាខេត្តសៀមរាប

    នាចុងសប្តាហ៍ថ្ងៃ សៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប មានធ្វើការប្រកួតពានរង្វាន់ (អុកចត្រង្គ , បេតង់ និង មុខ ម្ហូប ) ដែលរៀបចំឡើងដោយមន្ត្រីសាលាខេត្តសៀមរាប ក្រោមវត្តមានចូលរួមរបស់ឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្ត និងឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ។ ឆ្លងតាមការប្រកួតទៅតាមវិញ្ញាសារទាំងបី ក្នុងនោះយើងសង្កេតឃើញពីសកម្មភាពនៃការប្រកួតប្រជែងទៅលើវិញ្ញាសារ  អុកចត្រង្គ និង កីឡាបេតង់ (បួល ) បានធ្វើការប្រកួតយ៉ាងស្វឹតស្វាញ ដោយមានការយកចិត្តទុកដាក់ខ្ពស់របស់កីឡាករ ដោយមានការប្រើ នូវបញ្ញា ស្មារតី និង បច្ចេកទេសខ្ពស់ក្នុងការប្រកួត ដើមី្បដណ្តើមយកពានរង្វាន់រដ្ឋបាលសាលាខេត្តសៀមរាបប្រចាំឆ្នាំ២០១៩ ។ ក្នុងការប្រកួតទាំងបីវិញ្ញាសារនេះ ចំពោះវិញ្ញាសារ អុកចត្រង្គ និងកីឡាបេតង់ គឺ នៅមិនទាន់បានរកឃើញក្រុមឈ្នះនៅឡើងទេ គឺត្រូវបន្តនៅពេលសប្តាហ៍ក្រោយទៀត ។  រីឯការប្រកួតធ្វើម្ហូប ត្រូវបានគណៈកម្មការ ធ្វើការវិនិច្ឆ័យទៅតាមការដាក់ពិន្ទុ ពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី…

  • ក្រុមការងាររៀបចំការប្រកួតបាល់ទាត់ជ្រើសរើសជើងឯក ពាន់រង្វាន់សិស្សវិទ្យាល័យឆ្នាំ២០១៩ បានចុះត្រួតពិនិត្យ៣ទីតាំង ដើម្បីរៀបចំការប្រកួតអោយមានស្តង់ដាតាមបច្ចេកទេស

    ក្រុមការងាររៀបចំការប្រកួតបាល់ទាត់ជ្រើសរើសជើងឯក ពាន់រង្វាន់សិស្សវិទ្យាល័យឆ្នាំ២០១៩ បានចុះត្រួតពិនិត្យ៣ទីតាំង ដើម្បីរៀបចំការប្រកួតអោយមានស្តង់ដាតាមបច្ចេកទេស

     នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងាររៀបចំការប្រកួត បាល់ទាត់ជ្រើសរើសជើងឯក ពាន់រង្វាន់សិស្សវិទ្យាល័យដែលដឹកនាំដោយលោក ងួន សុភៈ បានចុះត្រួតពិនិត្យ៣ទីតាំងរួមមាន ទីលានតារាងបាលទាត់ ,វិទ្យាល័យ បឹងត្របែក វិទ្យាល័យច្បាអំពៅ និងទីលានបាល់ទាត់ បឹងកេត ដើម្បីត្រៀមបើកការប្រកួតអោយស្របតាមបទដ្ឋាន បច្ចេកទេសនៃការប្រកួត ។  នៅក្នុងឱកាសកំពុងពិនិត្យមើលទីតាំងនោះ លោក ងួន សុភៈ ប្រធានរៀបចំការប្រកួតពានរង្វាន់សិស្សវិទ្យាល័យ ឆ្នាំនេះបានមានប្រសាសន៍អោយដឹងថា ការប្រកួតនេះរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្លឹបបាល់ទាត់ បឹងកេត និងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ហើយការចុះមកពិនិត្យទីតាំងថ្ងៃនេះ សម្រាប់ត្រៀមរៀបចំបើកការប្រកួត អោយមានលក្ខណៈស្តង់ដាទៅតាមក្បួនខ្នាត ព្រោះការប្រកួតនេះ រៀបចំរូបមន្តជាលីគ ប្រកួតវិលជុំសន្សំពិន្ទុ ។ លោក ងួន សុភៈ បញ្ជាក់ថា ចំពោះការរៀបចំអោយការប្រកួតបាល់ទាត់ជ្រើសរើសជើងឯក ពាន់រង្វាន់សិស្សវិទ្យាល័យ នេះឡើងក្នុងគោល ដើម្បីបំផុសវិស័យកីឡា ជាពិសេសទាក់ទាញ និងផ្តល់ឱកាសដល់យុវជនថ្នាលកម្រិតវិទ្យាល័យ ដែលស្រលាញ់ នឹងចូលចិត្តលេងកីឡាបាល់ទាត់ បានបញ្ចេញសមត្ថភាព ។ ប្រធានរៀបចំការប្រកួតរូបនេះ បានបន្ថែមថា ចំពោះកីឡាករដែលមានឈ្មោះ ហាត់ក្នុងក្របខ័ណ្ឌប្រកួត…

  • ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» ចាប់ផ្តើមចុះឈ្មោះ និងពិនិត្យប្រព័ន្ធសុវត្ថិភាព

    ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» ចាប់ផ្តើមចុះឈ្មោះ និងពិនិត្យប្រព័ន្ធសុវត្ថិភាព

    ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» ដែលរៀបចំដោយក្រុមហ៊ុន Kara កម្ពុជា សហការជាមួយក្រសួងបរិស្ថាន រួមជាមួយសហព័ន្ធកីឡាយានយន្តកម្ពុជា និងដៃគូមួយចំនួនទៀត។ លោក សោម កុសល អ្នកចាត់ការទូទៅការប្រណាំង Khmer Rally Raid បានឲ្យដឹងថា គណៈកម្មការរៀបចំការប្រកួតបានធ្វើការចុះឈ្មោះ និងត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពដល់ក្រុមប្រណាំងទាំងម៉ូតូ និងយានយន្ត ដើម្បីត្រៀមចេញដំណើរនៅថ្ងៃស្អែក ឆ្លងកាត់ខេត្តចំនួន៣ រួមមាន៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប លើចម្ងាយផ្លូវសរុបប្រមាណជាង៦២៤គីឡូម៉ែត្រ ពិសេសគឺនឹងឆ្លងកាត់តំបន់ការពារដែនជម្រកសត្វព្រៃ «ព្រៃឡង់» និងដែនជម្រកសត្វព្រៃ «បឹងព្រែក» ដែនជម្រកសត្វព្រៃ «ព្រៃព្រះរកា» នៅខេត្តព្រះវិហារ ហើយបន្តទៅខេត្តសៀមរាប ក្រុមកីឡាករនឹងត្រូវឆ្លងកាត់តំបន់ឧទ្យានជាតិភ្នំគូលែន និងតំបន់ការពារធម្មជាតិជាច្រើនទៀត។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» ឆ្នាំ២០១៩នេះ មានម៉ូតូប្រណាំងចំនួន២០គ្រឿង រថយន្ត២១គ្រឿង ក្នុងនោះរថយន្តប្រណាំងកីឡាករជាតិចំនួន១៥គ្រឿង អន្តរជាតិចំនួន៤គ្រឿង និងរថយន្តជំនួយគ្រឿងបន្លាស់ចំនួន២គ្រឿងផងដែរ៕ធ.ដ…

  • ក្រុមកីឡាករបាល់ទាត់តំណាងឲ្យខេត្តរតនគិរី ត្រូវបានទទួលការលើកទឹកចិត្តពីសំណាក់ ឯកឧត្តម ថង សាវុន អភិបាលខេត្ត

    ក្រុមកីឡាករបាល់ទាត់តំណាងឲ្យខេត្តរតនគិរី ត្រូវបានទទួលការលើកទឹកចិត្តពីសំណាក់ ឯកឧត្តម ថង សាវុន អភិបាលខេត្ត

    រតនគិរី៖ ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអនុញ្ញាតឱ្យក្រុមកីឡាករបាល់ទាត់តំណាងឱ្យខេត្តរតនគិរី ដែលចូលរួមប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលក្រុមកីឡាករ ត្រូវចូលរួមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១/២ នៅខេត្តត្បូងឃ្មុំ នាថ្ងៃទី២២ឧសភា ខាងមុខនេះ។ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្រតិភូកីឡា រហូតទទួលបានជោគជ័យការប្រកួតកន្លងមក និងឈានដល់វគ្គ១/២ (ពាក់កណ្តាលផ្តាច់ព្រ័ត្រ) ដែលនឹងប្រកួតខាងមុខនេះ។ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យក្រុមកីឡាករបាល់ទាត់ទាំងអស់ខិតខំអភិវឌ្ឍន៍ទាំងសមត្ថភាព បច្ចេកទេស និងចែករំលែកអ្នកបន្តវេន និងសូមឱ្យបន្តនូវស្មារតីសាមគ្គីភាព ឯកភាព គោរពគោលការណ៍ការប្រកួត រក្សាបាននូវក្រមសីលធម៌ ដើម្បីទទួលជោគជ័យជូនក្លិប។ ចំពោះការប្រកួតនាថ្ងៃខាងមុខ ឯកឧត្តមអភិបាលខេត្តនឹងឆ្លៀតឱកាសដើម្បីបានចូលរួមទស្សនាផ្ទាល់ គាំទ្រក្រុមកីឡា។ នាឱកាសនោះដែរ ឯកឧត្តម បានឧបត្ថម្ភថវិកា៤លានរៀល សម្រាប់ដល់ក្លិប ដើម្បីរៀបចំដំណើរការ៕ធ.ដ ដោយៈ គតិ យុត្ត