-
អ្នកប្រណាំងម៉ូតូអាជីពកម្ពុជា កីឡាករ គួន ផាន់តារា រំពឹងខ្ពស់ការពារតំណែងជើងឯករបស់ខ្លួន

អ្នកជំនាញប្រណាំងម៉ូតូនៅកម្ពុជា លោក គួន ផាន់តារា នៅតែបង្ហាញក្តីរំពឹងខ្ពស់ថា អាចរក្សាតំណែងជើងឯករបស់ខ្លួនបាន នៅក្នុងព្រឹត្តិការណ៍ខ្មែររ៉ាលីរ៉េដ ឆ្នាំ២០១៩ ទោះបីជាកំណើនកីឡាករជាតិ និងអន្តរជាតិចូលរួមប្រជែងច្រើនជាង ឆ្នាំ២០១៨កន្លងទៅក៏ដោយ ការថ្លែងបែបនេះធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីចុងសប្តាហ៍កន្លងទៅ ។ អ្នកជំនាញប្រណាំងម៉ូតូឧបសគ្គរូបនេះ បញ្ជាក់ថា រូបលោក និងមិត្តរួមក្រុមបានហ្វឹកហាត់ត្រៀមខ្លួនយ៉ាងល្អ ដូចជា ម៉ូតូ ក្រុមការងារបច្ចេកទេស ការមើលសៀវភៅផែនទីបង្ហាញផ្លូវ ជាលក្ខណៈស្តង់ដាប្រកួតកម្រឹតអន្តរជាតិក៏ដោយ មិនជាឧបសគ្គទេ ពីព្រោះលោកមានពិសោធន៍យ៉ាងក្រាស់ក្រែលទាំងការប្រកួតកម្រិតជាតិ និងអន្តរជាតិ រហូតក្លាយជើងឯកនៅក្នុងប្រទេស និងក្រៅប្រទេសជាដើម ជាពិសេសកាលពីឆ្នាំ២០១៨ លោកជាជើងឯក ។ កីឡាករ គួន ផាន់តារា បន្តថា ទោះមានជោគជ័យច្រើនពីការប្រណាំងក្នុងស្រុកក៏ដោយ ក៏លោកនៅតែមានក្តីបារម្មណ៍ និងមិនធ្វេសប្រហែសដែរ ចំពោះកីឡាករមួយួចំនួន ដែលធ្លាប់ប្រណាំងជាមួយ ដូចជា កីឡាករជនជាតិអង់គ្លេស និងកីឡាករខ្មែរ សិតសឹងតែមានបច្ចេកទេសខ្ពស់ និងបទពិសោធន៍ការប្រណាំងច្រើន ។ គួររំលឹកថា អ្នកប្រណាំង គួន ផាន់តារា គឺជាកីឡាករមួយរូប…
-
ក្រុមយុវជនខេត្តកំពង់ឆ្នាំង យកឈ្នះខេត្តកណ្ដាល ៣:០ ឡើងវគ្គផ្ដាច់ព្រ័ត្រពាន G-PARK Youth Cup U-15

ក្រុមបាល់ទាត់ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង U-15 យកឈ្នះ ក្រុមយុវជនមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលក្នុងជំនួបជើងទី២ ៣-០ បន្ដដំណើរឡើងជុំផ្ដាច់ព្រ័ត្រ ក្នុងការប្រកួតដណ្តើមពានរង្វាន់ ជី ផាក យុវជនអាយុក្រោម ១៥ឆ្នាំ លើកទី១(G-PARK Youth Cup U-15) នៅកីឡដ្ឋានខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។កាលពីជើងទី១ ក្រុម U-15 ខេត្តកំពង់ឆ្នាំង បានយកឈ្នះក្រុម U-15 ខេត្តកណ្ដាលក្នុងដី ដោយលទ្ធផល ៨-១ ម្ដងរួចមកហើយ។ សរុបលទ្ធផលទាំងលើកនេះ ពួកគេបានទទួលជ័យជម្នះសរុប ១១-១។ ក្រុមយុវជន U-15 ខេត្តកំពង់ឆ្នាំង បានក្លាយជាក្រុមទី២ ដែលបានយកឈ្នះគូប្រជែង ហើយបន្ដដំណើរទៅជុំផ្ដាច់ព្រ័ត្រ ជាមួយក្រុម U-15 ខេត្តបន្ទាយមានជ័យ ដែលបានយកឈ្នះក្រុម U-15 ខេត្តបាត់ដំបង ៥-៤(២ជើង) កាលពីពេលថ្មីៗ។ គួរបញ្ជាក់ថា ការប្រកួតដណ្តើមពានរង្វាន់ ជី…
-
រដ្ឋលេខាធិការក្រសួងអប់រំ៖ ក្រសួងនឹងបង្កើតសមាគមកីឡាសកលវិទ្យាល័យ នាពេលខាងមុខ ដើម្បីបំផុសឱ្យមានសកម្មភាពផុសផុលឡើងវិញ

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានបង្ហើបនៅក្នុងកិច្ចគណៈកម្មាការបច្ចេកទេសការប្រកួតកីឡាសិស្សបឋមសិក្សា កាលពីពេលថ្មីៗនេះថា ក្រសួងអប់រំយុវជន និងកីឡា គ្រោងនឹងធ្វើការចងក្រងបង្កើតជាសមាគមកីឡានិស្សិតសកលវិទ្យាល័យមួយនៅពេលខាងមុខនេះ ដើម្បីឲ្យកីឡាមានសកម្មភាពតាមសកលវិទ្យាល័យមានសភាពផុសផុលឡើងវិញ ខណៈដែលមួយរយៈកាលកន្លងមកនេះ ការប្រកួតធំៗដែលរៀបចំដោយក្រសួងអប់រំយុវជន និងកីឡា ស្ទើរតែមិនមានសកលវិទ្យាល័យចូលរួម។ ការថ្លែងបែបនេះធ្វើឡើង ក្នុងឱកាសបិទកីឡាបឋមសិក្សានាពេលកន្លងទៅ ។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ការបង្កើតសមាគមនេះ ក្រសួងមានគោលបំណងឲ្យសកលវិទ្យាល័យទាំងអស់ចូលជាសមាជិក ដើម្បីបង្កើតជាព្រឹត្តិការណ៍ប្រកួតជារៀងរាល់ឆ្នាំ និងឲ្យមានការចូលរួមផុសផុលកាន់តែច្រើន ព្រោះថាបើមិនប្រមូលផ្តុំនោះទេ សកលវិទ្យាល័យនីមួយៗដើរបែកចេញពីគ្នា គ្មានការចូលរួម ហើយធនធានកីឡាក្នុងសកលវិទ្យាល័យក៏គ្មានដែរ។ ឯកឧត្តម ស សុខា បញ្ជាក់ទៀតថា គម្រោងប្រមូលផ្តុំចងក្រងបង្កើតសមាគមកីឡាសកលវិទ្យាល័យ និងលេចចេញជារូបរាងនៅពេលខាងមុខហើយ។ សកលវិទ្យាល័យទាំងអស់ និងមានឈ្មោះជាសមាជិកត្រូវមានភារកិច្ចដឹកនាំអត្តពលិកខ្លួនចូលរួមប្រកួតគ្រប់រដូវកាល។ ការធ្វើបែបនេះ និងធ្វើឲ្យកីឡា នៅក្នុងសកលវិទ្យាល័យរីកចម្រើន និងមានសមត្ថភាពអាចចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិនាពេលខាងមុខ៕ម.ន
-
ម្ចាស់មេដាយសំរិទ្ធស៊ីហ្គេម ឡៅ ចិត្រា ដាក់គោលដៅដណ្តើមមេដាយជូនកម្ពុជាម្តងទៀត នៅហ្វីលីពីន

អ្នកប្រដាល់គុនខ្មែរវ័យក្មេង កំពុងមានឈ្មោះល្បីល្បាញនៅកម្ពុជា និងជាម្ចាស់មេដាយសំរិទ្ធ ស៊ីហ្គេម នៅម៉ាឡេស៊ី កីឡាករ ឡៅ ចិត្រា បានដាក់គោលដៅដណ្តើមមេដាយជូនកម្ពុជាម្តងទៀត នៅស៊ីហ្គេម លើកទី៣០ នាប្រទេសហ្វីលីពីន។ ថ្លែងប្រាប់អ្នកព័ត៍មាន នៅមជ្ឈមណ្ឌលហ្វឹកហាត់ ក្នុងពហុកីឡដ្ឋានជាតិ អ្នកប្រដាល់វ័យក្មេង អះអាងថា នេះជាលើកទី៣ហើយ ដែលខ្លួនជាប់ជាជម្រើសជាតិ ដើម្បីប្រមូលផ្តុំហ្វឹកហាត់ ត្រៀមប្រជែងដណ្តើមមេដាយ នៅប្រទេសហ្វីលីពីន នាអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។ ចិត្រា បន្តថា មុនជាប់ជាជម្រើសជាតិ រូបគេបានឆ្លងកាត់ការប្រកួតជើងឯកថ្នាក់ជាតិ ដោយដណ្តើមបានមេដាយមាស ក្នុងចំណោមកីឡាករខ្លាំងៗ របស់កម្ពុជាជាច្រើនរូប។ កីឡាករវ័យ២០ឆ្នាំរូបនេះ បានបង្ហាញជំនឿចិត្តខ្ពស់ជាងមុន បន្ទាប់ពីធ្វើការហ្វឹកហាត់ត្រៀមយ៉ាងល្អ និងមានបទពិសោធន៍ច្រើនពីការប្រកួតកម្រិតអន្តរជាតិ ជាពិសេស នៅស៊ីហ្គេម ផ្ទាល់តែម្តង។ សូមបញ្ជាក់ថា កីឡាករ ឡៅ ចិត្រា គឺជាកីឡាករគុនខ្មែរលំដាប់កំពូលមួយរូប ដែលកំពុងមានឈ្មោះនៅកម្ពុជា ហើយធ្លាប់ផ្តួលកីឡាករបរទេស ជាច្រើននៅសង្វៀន ក្នុងស្រុក និងតាមបណ្តាស្ថានីយ៍ទូរទស្សន៍បច្ចុប្បន្ន។ បច្ចុប្បន្ន ម្ចាស់មេដាយសំរិទ្ធ ឡៅ…
-
Derby County និង Aston Villa ត្រៀមប្រជែងគ្នាយកកៅអីឡើងទៅ Premier League

ក្រុម Derby County និង Aston Villa ត្រៀមប្រជែងគ្នាយកកៅអី ឡើងទៅលីគកំពូលអង់គ្លេស រដូវកាលថ្មី ២០១៩/២០២០ ខាងមុខ ក្រោយយកឈ្នះ Leeds United។ ការប្រកួតជើងទី១ Leeds United ១:០ Derby County ប៉ុន្តែនៅជើងទី២ យប់មិញ Derby County យកឈ្នះ ក្នុងលទ្ធផល ៤:២។ សូមបញ្ជាក់ថា ក្រុម Derby County នឹងប៉ះ Aston Villa នៅកីឡដ្ឋាន Wembley Stadium នាថ្ងៃទី២៧ ខែឧសភា ខាងមុខនេះ ដើម្បីស្វែងរកក្រុមជើងឯកក្របខ័ណ្ឌ Premier League សាជាថ្មី៕ធ.ដ
-
ក្លិបយក្ស២ នៅអេស៉្បាញ ប្រជែងយក Pogba ពីក្រុម Man Utd

ក្លិបយក្ស២នៅអេស៉្បាញ ប្រជែងយក Pogba ពីក្រុម Man Utd ក្នុងនោះមានក្រុម FC Barcelona និងក្រុម Real Madrid កំពុងតែទាក់ទងដូចគ្នា។ គួររំលឹកថា Pogba បានសុំក្រុម Manchester United ចាកចេញពីក្រុមនៅរដូវដោះដូរកីឡាករខាងមុខនេះ។ ក្រុម Real Madrid ជាបេក្ខភាពទី១ ដែលចង់បានកីឡាករបារាំងរូបនេះជាងគេ ហើយក៏មានភាគរយខ្ពស់ផងដែរ។ យ៉ាងណាមិញគូប្រជែងខ្លាំងមួយទៀត បានចូលរួមដេញថ្លៃទិញដែរ គឺ FC Barcelona។ សូមបញ្ជាក់ថា ក្រុមអ្នកមានបុណ្យចង់បានកីឡាករឆ្នើមរបស់បិសាចក្រហមម្នាក់នេះ ដើម្បីទៅពង្រឹងតំបន់បម្រើរបស់ខ្លួនវិញ ខណៈដែលពួកគេកំពុងដាក់លក់កីឡាករជាច្រើន។ ក្រុម Barcelona អាចនឹងឱ្យបិសាចក្រហម ១៣០លានផោន ហើយថែម Rakitic មួយទៀត ដើម្បីយកកីឡាករជួយបារាំងលើកពាន World Cup 2018 ឱ្យបាន៕ធ.ដ
-
Callum Hudson-Odoi ចង់បានអាវលេខ១០ ប្រសិនបើ Hazard ចាកចេញ

ក្លិបតោខៀវ Chelsea កំពុងទាក់ទាញចិត្តខ្សែប្រយុទ្ធវ័យក្មេង Callum Hudson-Odoiដើម្បីឲ្យបន្តស្នាក់នៅ ជៀសវាងការផ្ទេរទៅកាន់ក្លិបដទៃដែលកំពុងទាក់ទងចង់បាន ដូចជា Bayern Munich ឬ FC Barcelona ជាដើម។ កីឡាករវ័យក្មេងខាងលើបានស្នើទៅកាន់ក្លិប ដោយចង់បានលេខអាវរបស់រៀមច្បង Eden Hazard ដើម្បីជាថ្នូរសម្រាប់បន្តស្នាក់នៅ ប្រសិនបើ Hazard ពិតជាចាកចេញទៅកាន់ Real Madrid មែននោះ។ សូមបញ្ជាក់ថា កីឡាករជម្រើសជាតិបែលហ្ស៊ិក Eden Hazard កំពុងស្ថិតនៅភាពមិនទាន់ប្រាកដប្រជាថាអាចស្នាក់នៅទឹកដី Stamford Bridge ទៀតឡើយនារដូវកាលក្រោយនេះ ខណៈសារព័ត៌មានជាច្រើនចុះផ្សាយថា កីឡាកររូបនេះ នឹងទៅចូលរួមជាមួយក្រុមរបស់លោក Zinedine Zidane នារដូវកាលថ្មីខាងមុខ។ ចំណែក Callum Hudson-Odoi ដែលនៅសល់កិច្ចសន្យាតែ១រដូវកាលទៀតដូចគ្នា ដែលបច្ចុប្បន្នកំពុងរបួស បានដាក់ស្នើទៅកាន់ក្លិប ដោយមានចេតនាចង់ពាក់អាវលេខ១០ ដែល Eden Hazard កាន់កាប់៧ឆ្នាំមកហើយនោះ…
-
ដើម្បីអបអរថ្ងៃ FIFA Day ខែក្រោយ ហុងកុង ណាត់ ឆាយនីសតៃប៉ិ ប្រកួតមិត្តភាព

នាថ្ងៃ FIFA International Break Day ខែមិថុនា ខាងមុខនេះសមាគមបាល់ទាត់ហុងកុង បានអញ្ជើញ ជម្រើសជាតិឆាយនីសតៃប៉ិ ដែលស្ថិតនៅក្នុងតំបន់ជាមួយគ្នា ឲ្យមកប្រកួតមិត្តភាពផងដែរ ។ ជម្រើសជាតិហុងកុង នឹងបើកទ្វារកីឡដ្ឋានជាតិ Mong Kok ទទួលស្វាគមន៍ជម្រើសជាតិឆាយនីសតៃបុិ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ។ ការប្រកួតនេះដើម្បីសាកជើងកីឡាករ ត្រៀមយុទ្ធនាការប្រកួតវគ្គចុងក្រោយ នៃព្រឹត្តិការណ៍ជម្រុះយកជើងឯកថ្នាក់តំបន់អាស៊ីខាងកើត ចុងឆ្នាំ២០១៩ខាងមុខនេះ ។ ជម្រើសជាតិហុងកុង ត្រូវតតាំង៣ក្រុមខ្លាំងៗនៅវគ្គចុងក្រោយនៃព្រឹត្តិការណ៍ EAFF Football Championship ដែលរួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង ។ ចំណែកឯ ឆាយនីសតៃប៉ិ វិញបានធ្លាក់ក្នុងវគ្គជម្រុះនៃព្រឹត្តិការណ៍រួចមកហើយ៕ធ.ដ
-
ខេត្តកណ្តាលបើកយុទ្ធនាការ ជ្រើសរើសកីឡាករ កីឡាការិនីបាល់ទាត់ថ្នាលប្រកបដោយគុណភាព ត្រៀមការប្រកួតនានា

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហការជាមួយការិយាល័យកីឡា នៃមន្ទីរអប់រំយុវជន និងកីឡា ខេត្តកណ្តាល បានជ្រើសរើស៥សាលា យកមកធ្វើតេស្តស្វែងរកកីឡាករ កីឡាការិនីថ្នាល ត្រៀមប្រកួតបាល់ទាត់ជ្រើសរើសជើងឯកយុវជន អាយុក្រោម១៣ឆ្នាំ ទូទាំងប្រទេស ឆ្នាំ២០១៩ ជាពិសេសស្វែងរកបាននូវធនធានថ្នាលប្រកបដោយគុណភាព សម្រាប់ការប្រកួតនានា ។ លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានបញ្ជាក់ថា ការសាកល្បងបច្ចេកទេសយុវជននេះ មានកីឡាករ កីឡាការិនីចូលរួមចំនួន១២០នាក់ មកពីសាលាបឋមសិក្សា អនុវត្ត ប៊ុន រ៉ានី ហ៊ុន សែន សាលាបឋមសិក្សា ក្រុងតាខ្មៅ សាលាបឋមសិក្សា ព្រែកសំរោង សាលាបឋមសិក្សា ព្រែកឫស្សី និងសាលាបឋមសិក្សាក្រពើហារ ។ ការសាកល្បង បច្ចេកទេសនេះផ្តោតសំខាន់ទៅលើការទាត់បញ្ជូលទី ការបណ្តើរបាល់ ការបោះបាល់ ដើម្បីឲ្យក្មេងៗបានយល់ ពីកីឡាបាល់ទាត់។ លោកអះអាងទៀតថា ការសាកល្បងពេលនេះទទួលបានការគាំទ្រ សហការបច្ចេកទេស ព្រមទាំងផ្តល់ការឧបត្ថម្ភទាំងស្រុងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។…
-
ការឈ្នះមេដាយពីប្រទេសចិន គឺជាកត្តាវិជ្ជមាន ឆ្ពោះទៅដណ្តើមមេដាយ នៅអាស៊ាន ប៉ារ៉ាហ្គេម ប្រទេសហ្វីលីពីន

ការឈ្នះមេដាយ៣គ្រឿង ពីព្រឹត្តិការណ៍ Beijing 2019 World Para Athletics Grand Prix The 7th Open Athletics Championship នៅសាធារណៈរដ្ឋប្រជាមានិតចិន គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា NPCC បានបញ្ជាក់ថា ជាកត្តាវិជ្ជមានឆ្ពោះទៅដណ្តើមមេដាយ នៅអាស៊ានប៉ារ៉ាហ្គេម នាប្រទេសហ្វីលីពីន ចុងឆ្នាំនេះ ។ ការថ្លែងបែបនេះ ក្រោយវិលត្រលប់មកដល់មាតុប្រទេស កាលយប់ថ្ងៃទី១៣ ខែឧសភា ជាមួយនឹងភាពជោគជ័យគួរជាទីមោទនៈ ដោយលោក យី សុភក្ត្រា បានអះអាងថា វិញ្ញសារត់ប្រណាំងជនពិការភ្នែកនេះ អាចមានឱកាសឈ្នះមេដាយច្រើន ពីអាស៊ានប៉ារ៉ាហ្គេម ដ្បិតបទពិសោធន៍នៅចិនកន្លងមកនេះ កម្ពុជាបាន យកប្រៀបលើប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ដូចជា វៀតណាម និងថៃជាដើម ។ សមិទ្ធផលនេះ ធ្វើឲ្យថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនី ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងសមត្ថភាពប្រភេទវិញ្ញាសារត់ប្រណាំងជនពិការភ្នែកបន្ថែមទៀត ដើម្បីត្រៀមដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម…