-
ខ្សែការពារឆ្វេង Luke Shaw បានឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំនៅ Manchester United

ខ្សែការពារឆ្វេង Luke Shaw បានឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំនៅ Manchester United បន្ទាប់យកឈ្នះលើមិត្តរួមក្រុម Paul Pogba និង Marcus Rashford។ កម្មវិធីប្រគល់ពានរង្វាន់នេះបានរៀបចំ កាលពីយប់ម្សិលមិញ ដោយគេឃើញមានវត្តមានអ្នកចាត់ការលោក Ole Solskjaer និងក្រុមកីឡាកររបស់ Man Utd ជាច្រើនចូលរួម។ សូមបញ្ជាក់ថា ក្លិបបិសាចក្រហម Man Utd បាត់បង់តំណែងកំពូលទាំង៤ហើយ ក្រោយសប្ដាហ៍មុនលេងស្មើគ្នាជាមួយ Huddersfield ១-១ ហើយត្រៀមខ្លួនប្រកួតកូតតាលេង Europa League ស្វ័យប្រវត្តិ ប្រសិនបើ Arsenal ចាញ់៕ធ.ដ
-
ក្លិប Chelsea និងកាំភ្លើងធំ Arsenal ជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ Europa League

ក្រុមតោខៀវ Chelsea បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ដោយការយកឈ្នះលើក្រុមអាល្លឺម៉ង់ Eintracht Frankfurt ដោយបាល់កាត់សេចក្តី១១ម៉ែត្រចុងក្រោយ ក្រោយពីត្រឹមស្មើរលទ្ធផលសរុបទាំង២ជើង២:២។ នៅតង់ទី១ ក្រុមទាំង២រកបាន១គ្រាប់ម្នាក់ ដោយខ្សែបម្រើក្រុមម្ចាស់ផ្ទះ Ruben Loftu s-Cheek តាំងពីនាទី២៨ រកគ្រាប់ឲ្យតោខៀវនាំមុខមុន។ តែតង់ទី២ ខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើង Luka Jovic រកបាន១គ្រាប់មកវិញនៅនាទី៤៩។ លទ្ធផល១:១ នេះ បានរក្សារហូតដល់បញ្ចប់ការប្រកួតពេញ១២០នាទី បន្តដល់វគ្គកាត់សេចក្តី១១ម៉ែត្រ។ Chelsea បានយកឈ្នះលើ Eintracht Frankfurt ក្នុងលទ្ធផល ៤-៣ ។ រីឯមួយប្រកួតទៀត ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះម្ចាស់ផ្ទះ Valencia ៣ទល់២ សរុបទាំង២ជើង ៦ទល់៣។ សូមបញ្ជាក់ថា វគ្គផ្តាច់ព្រ័ត្រ UEFA Europa League ក្លិប Chelsea នឹងធ្វើដំណើរទៅ…
-
អ្នកចាត់ក្លិបស្តេសរ ចង់បានកីឡាករខ្សែការពារស្លាប Hamiki ពីក្លិប Dortmund វិញ

ខ្សែការពារស្លាបឆ្វេងរបស់ Real Madrid កីឡាករ Marcelo ហាក់លេងមិនបានល្អដល់កម្រិតដែលធ្លាប់បង្ហាញនៅរដូវកាលនេះ ហើយលោក Zidane កំពុងគិតចង់ឲ្យប្រធានក្រុមទី២រូបនេះ ទទួលការប្រកួតប្រជែងជាមួយកីឡាករវ័យក្មេង ដើម្បីរក្សា Form ឡើងវិញ។ តាមប្រភព AS, លោក Zidane ចង់បាន Achraf Hamiki ត្រឡប់មកពីលេងខ្ចីជើងនៅ Dortmund វិញឲ្យបានឆាប់បន្តិច។ ខ្សែការពារស្លាបរូបនេះទទួលបានភាពជោគជ័យមែនទែន នៅ Bundesliga ដោយរកបាន៣គ្រាប់ និងបញ្ជូនបាល់បាន៧ដង ក្នុងការបង្ហាញខ្លួន២៨ប្រកួត អាចត្រឡប់ទៅអេស្ប៉ាញទាល់ដល់ខែមិថុនាឆ្នាំ២០២០ ឯណោះទើបបាន។ កាលពីសប្ដាហ៍មុន Achraf បានទម្លាយថាគោលបំណងរបស់គេគឺចង់ត្រឡប់ទៅ Real Madrid ឲ្យបានឆាប់។ វាគឺជាក្ដីសុបិនដែលខ្ញុំចង់ត្រឡប់ទៅ Real Madrid ឲ្យបានឆាប់តាមតែអាចធ្វើបាន។ សូមបញ្ជាក់ថា កុងត្រាខ្ចីជើងរបស់ ខ្សែការពារជម្រើសជាតិម៉ារ៉ុក នៅសល់មួយឆ្នាំទៀត ខណៈដែល Real Madrid បានអនុញ្ញតឲ្យរូបគេរកក្លិបដែលមានកៅអីលេងបានច្រើនកាលពីឆ្នាំ២០១៨៕ធ.ដ
-
សហព័ន្ធបាល់ទាត់អ៊ីតាលីពិន័យលោក Mino Raiola រយៈពេល៣ខែមិនឲ្យទិញដូរ កីឡាករក្នុងទឹកដីអ៊ីតាលី

សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី ពិន័យលោក Mino Raiola រយៈពេល៣ខែមិនឲ្យទិញដូរកីឡាករ ក្នុងទឹកដីអ៊ីតាលី កាលពីម្សិលម្ងៃ។ Raiola ត្រូវបានគេស្គាល់ថា គឺជាអ្នកតំណាងឲ្យកីឡាករល្បីៗជួរមុខជាច្រើនមានដូចជា Paul Pogba របស់ Manchester United, Marco Verratti របស់ Paris Saint-Germain, អ្នកចាំទី AC Milan កីឡាករ Gianluigi Donnarumma, ប្រធានក្រុម Ajax កីឡាករ Matthijs de Ligt និងខ្សែប្រយុទ្ធ Zlatan Ibrahimovic របស់ LA Galaxy ជាដើម។ ប៉ុន្តែទោះជាយ៉ាងនេះក្តី គេមិនដឹងថា លោកមានកំហុសអ្វីឲ្យច្បាស់លាស់នោះទេ បានជាត្រូវគណៈម្មការវិន័យរបស់ស.ហ.ក. អ៊ីតាលីហាមមិនឲ្យទិញដូរ ឬក៏ធ្វើជាភ្ញាក់ងារដោះដូរកីឡាករក្នុងទឹកដីអ៊ីតាលី។ សូមបញ្ជាក់ថា សូម្បីតែក្មួយប្រុសរបស់ Mino Raiola លោក Vincenzo Raiola ក៏ត្រូវពិន័យ២ខែក្នុងហេតុផលតែមួយផងដែរ៕ធ.ដ…
-
ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់យុវជន-យុវនារី ឌីខេតឡន និងOPEN SERIES ឆ្នាំ២០១៩ បើកទូលាយសម្រាប់មហាជនទូទៅនៅកម្ពុជា

សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបង្កើតឲ្យមានព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ ប្រចាំខែ និងការប្រកួតជា ស៊េរី បើកទូលាយសម្រាប់អ្នកស្នេហាវិស័យកីឡាវាយកូនបាល់ទាំងអស់នៅ កម្ពុជា លើកទី១ ដែលមានឈ្មោះថា Decathlon Junior & Open Series 2019 ដែលមានការ សហការឧបត្ថម្ភធំពីរ ហាងលក់សម្ភារកីឡាគ្រប់ ប្រភេទនៅកម្ពុជា Decathlon។ នេះបើតាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបង្ហាញនាព្រឹកមិញនេះ។ សេចក្តីប្រកាសដដែលបន្តថា ព្រឹត្តិការណ៍ប្រកួតនេះ នឹងចាប់ផ្តើមការប្រកួតនៅខែឧសភានេះ មានការប្រកួតយុវជន-យុវនារី និងការប្រកួតបើកជាស៊េរី ជារៀងរាល់ខែរហូតដល់បំណាច់ឆ្នាំ២០១៩។ ការប្រកួតនេះ នឹងមានចំណាត់ថ្នាក់ សម្រាប់កីឡាករ កីឡាការិនី គ្រប់ការប្រកួតដែលមានជារៀងរាល់ខែ ហើយនៅខែធ្នូ ឬខែមករា ឆ្នាំបន្ទាប់ នឹងរៀបចំការប្រកួត១ទៀត ដែលយើងហៅថា Decathlon Masters ដែលមានតែកីឡាករ កីឡាការិនី០៨នាក់ ដែលមានចំណាត់ថ្នាក់ប៉ុណ្ណោះទើបអាចចូលប្រកួតបាន។ សូមបញ្ជាក់ថា ការប្រកួតយុវជន យុវនារី លើកទី១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់១៩ ខែឧសភា ឆ្នាំ២០១៩។…
-
ក្រុមខេត្តកោះកុង និងត្បូងឃ្មុំ ទម្លាក់គូប្រកួតរៀងៗខ្លួនៅវគ្គ១/៤ ការប្រកួតថ្នាក់ខេត្ត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២០១៩

ក្រុមខេត្តកោះកុង ១:០ ខេត្តកំពត ខណៈខេត្តត្បូង ២:០ ក្រុមព្រៃវែង ក្រោយយកឈ្នះ ក្នុងលទ្ធផល ២:០ នៅក្នុងការប្រកួតវគ្គ ១/៤ កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ នៃព្រឹត្តិការណ៍កីឡាបាល់ទាត់ថ្នាក់ខេត្ត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០១៩។ ១គ្រាប់ជ័យជម្នះរបស់ក្រុមខេត្តកោះកុង ធ្វើសម្រេចតាំងតែនៅវគ្គទី១ លើក្រុមខេត្តកំពត ហើយ នៅវគ្គ ទី១ក្រុមទាំងពីរមិនមានរកបានគ្រាប់បន្ថែមទៀតឡើយ នៅកីឡដ្ឋានខេត្តកោះកុង ខណៈ ជ័យ ជម្នះរបស់ក្រុម ខេត្តត្បូងឃ្មុំ ដែលប្រកួតនៅកីឡដ្ឋានខេត្តត្បូងឃ្មុំនោះ បានបើកការនាំមុខនៅវគ្គទី១ លើក្រុមខេត្តព្រៃវែង ១:០ ហើយនៅវគ្គទី២ ខេត្តត្បូងឃ្មុំធ្វើសម្រេចបាន១គ្រាប់បន្ថែមទៀត។ សម្រាប់ ការប្រកួតថ្នាក់ខេត្តវគ្គ១/៤នេះ គឺលេងតែមួយជើងប៉ុណ្ណោះ ដូច្នេះ២ក្រុមឈ្នះៗ ដែលបាន ឡើងទៅ វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ នាពេលនេះ គឺក្រុមខេត្តកោះកុង និងខេត្តត្បូងឃ្មុំ។ សម្រាប់២ប្រកួតទៀត ត្រូវ ប្រកួតនៅល្ងាចថ្ងៃពុធនេះ ដែលជាការជួបគ្នារវាងក្រុមខេត្តសៀមរាបប៉ះជាមួយខេត្តកែប និងក្រុម…
-
ក្លិបភ្នំពេញក្រោនប្រកាសតែងតាំងលោក ស៊ុ វណ្ណា ជាគ្រូបង្គោលជំនួសតំណែង អតីតគ្រូជម្រើសជាតិ Leonardo Vitorino

ក្លិបបាល់ទាត់ភ្នំពេញក្រោនបានប្រកាសតែងតាំង លោក ស៊ុ វណ្ណា ជាគ្រូបង្គោលបណ្តោះអាសន្នរបស់ក្លិបជំនួសតំណែងអតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា សញ្ញាតិប្រេស៊ីល លោក Leonardo Vitorino កាលពីម្សិលមិញ ដោយក្លិបអាជីពមួយនេះអះអាងថា ភ្នំពេញក្រោន និងលោក Leonardo Vitorino បានបញ្ចប់កិច្ចសន្យា។ អតីតក្រុមជើងឯក៦សម័យកាល ភ្នំពេញក្រោន បានប្រកាសផ្លូវការដល់សាធារណជនឲ្យ បានជ្រាបថា ក្លិបបានសម្រេចតែងតាំងលោក ស៊ុ វណ្ណា ជាគ្រូបង្វឹកបណ្តោះអាសន្នជំនួសលោក Leonardo Vitorino ដែល ទើបបញ្ចប់កិច្ចសន្យាជាមួយគ្នា នៅថ្ងៃអង្គារម្សិលមិញ ខណៈ លោក ស៊ុ វណ្ណា ទើបនឹងបញ្ចប់ការសិក្សាវគ្គគ្រូ បង្វឹក AFC A license កាលពីពេលថ្មីៗកន្លង ទៅនេះ ។ លោក ស៊ុ វណ្ណា ត្រូវបានក្លិបបាល់ទាត់ភ្នំពេញក្រោនតែង តាំងជាជំនួយការគ្រូបង្វឹក ក្រុម ឈុតធំ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។ ក្រោមការដឹកនាំរបស់លោក…
-
Chelsea ចាញ់ក្តីក្នុងបណ្តឹងឧទ្ធរណ៍ជាមួយ FIFA ដែលពិន័យមិនឲ្យទិញកីឡាករ ពីររដូវកាលដដែល

ក្លិបតោខៀវ Chelsea បានចាញ់ក្នុងបណ្តឹងឧទ្ធរណ៍របស់ខ្លួនជាមួយ FIFA ដែលបានដាក់ពិន័យមិនឲ្យទិញកីឡាករចូល២រដូវកាលដោះដូរកីឡាករ ក្រោយពីត្រូវ FIFA ដាក់ពិន័យនេះតាំងពីប៉ុន្មានខែមុនមកម្ល៉េះ ពាក់ព័ន្ធនឹងបទល្មើសទិញកីឡាករវ័យក្មេងក្រៅតំបន់អឺរ៉ុបចូលក្លិប។ ក្រោយពីត្រូវដាក់ពិន័័យមក Chelsea ក៏បានរៀបចំឯកសារដាក់ពាក្យបណ្តឹងឧទ្ធរណ៍ទៅកាន់ FIFA ប៉ុន្តែក៏ត្រូវបានច្រានចោលសាជាថ្មី ខណៈផ្លូវចុងក្រោយសម្រាប់ក្លិបទីក្រុងឡុងដ៍មួយនេះគឺ មានតែត្រៀមឯកសារដាក់ពាក្យបណ្តឹងតវ៉ាទៅខាងតុលាការអាជ្ញាកណ្តាលកីឡា (CAS) ដែលមានមូលដ្ឋាននៅប្រទេសស្វីស។ ប្រសិនបើបណ្តឹងតវ៉ារឿងក្តីចុងក្រោយនេះ ពិតជាមិនអាចជួយស្រោចស្រង់មកវិញមែននោះ Chelsea ក៏អាចប្រឈមនឹងបញ្ហានារដូវកាលក្រោយផងដែរ ខណៈបច្ចុប្បន្នកីឡាកររបស់ខ្លួនមួយចំនួនកំពុងត្រៀមខ្លួនចាកចេញ ដោយមួយចំនួនអស់សពុលភាពកុងត្រាដូចជា David Luiz, Olivier Giroud ជាដើម និងកីឡាករមួយចំនួនទៀតពាក់ព័ន្ធនឹងការចង់បានពីក្លិបដទៃដូចជា Eden Hazard (Real Madrid), Callum-Odoi (Bayern Munich) និង Willian (FC Barcelona)ជាដើមក្តី។ ក្លឹបរបស់អ្នកចាត់ការទូទៅលោក Maurizio Sarri នឹងត្រូវជាប់ពិន័យមិនឲ្យផ្ទេរចូលកីឡាករ២រដូវកាលដោះដូរកីឡាករពោលគឺ នៅរដូវកាលដោះដូរកីឡាករដើមរដូវកាល២០១៩-២០២០ និងរដូវកាលដោះដូរកីឡាករ ដើមឆ្នាំ២០២០៕ធ.ដ
-
Cristiano Ronaldo នឹងត្រឡប់មកជួយក្រុមជម្រើសជាតិព័រទុយហ្គាល់វិញ ក្នុងវគ្គ Semi-Final ទល់ស្វីស

ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវលោក Fernando Santos គ្រូបង្គោលជម្រើសជាតិព័រទុយហ្គាល់ កោះហៅត្រឡប់មកជួយក្រុមជម្រើសជាតិសាជាថ្មី ក្នុងការតទល់ជាមួយនឹងជម្រើសជាតិស្វីស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ UEFA Nations League ២០១៨-២០១៩។ ក្នុងវគ្គចែកពូល Group ទី៣ នៃពានរង្វាន់ UEFA Nations League A ព័រទុយហ្គាល់ បានតទល់ជាមួយអ៊ីតាលី និងប៉ូឡូញ ប៉ុន្តែ៤ប្រកួតទាំងក្នុងដី និងក្រៅដី លោក Fernando Santos មិនបានកោះហៅម្ចាស់ពាន Ballon O’or ៥សម័យកាលរូបនេះ ឲ្យមកជួយក្រុមជម្រើសជាតិនោះឡើយ ដោយសម្អាងថា ចង់ឲ្យកីឡាកររូបនេះសម្រាកឲ្យបានច្រើន។ គ្រូបង្វឹកជួយឲ្យព័រទុយហ្គាល់ គ្រងជើងឯកលំដាប់ទ្វីប UEFA Euro ឆ្នាំកន្លងទៅ នឹងត្រៀមខ្លួនដឹកនាំព័រទុយហ្គាល់ លេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងជម្រើសជាតិស្វីស ចំណែកមួយគូទៀតនោះគឺជំនួបរវាងជម្រើសជាតិអង់គ្លេស ទល់នឹងជម្រើសជាតិហូឡង់។ គួរបញ្ជាក់ថា ការប្រកួតទាំងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ UEFA Nations…
-
ខេត្តបន្ទាយមានជ័យ កក់កៅអីជុំផ្ដាច់ព្រ័ត្រពាន G-PARK Youth Cup U-15 មុនគេ ក្រោយឈ្នះខេត្តបាត់ដំបង ៥-៤

ក្រុមបាល់ទាត់យុវជនមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានបន្ដដំណើរទៅជុំផ្ដាច់ព្រ័ត្រមុនគេ ក្នុងការប្រកួតពានរង្វាន់ ជីផាក យុវជនអាយុក្រោម១៥ឆ្នាំ លើកទី១ ឆ្នាំ២០១៩(G-PARK Youth Cup U-15) បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញចំនួន២ជើង ដោយយកឈ្នះក្រុមយុវជនមន្ទីរអប់រំ យុវជន និងកីឡា ខេត្ដបាត់ដំបង ដោយលទ្ធផល ៥-៤។កាលពីជើងទី១ ក្រុមទាំងពីរ បានប្រកួតស្មើគ្នា ២-២ លើទឹកដីខេត្តបន្ទាយមានជ័យ។ ប៉ុន្ដែជួបគ្នាជើងទី២ លើទឹកដីខេត្តបាត់ដំបងម្សិលមិញ ក្រុមភ្ញៀវហាក់មានប្រៀប ដោយរកបានគ្រាប់បាល់បញ្ចប់ទីមុន រហូតទទួលបានជ័យជម្នះ៣-២ លើខេត្តបាត់ដំបង។ គ្រាប់បាល់ជ័យជម្នះរបស់ខេត្តបន្ទាយមានជ័យ ធ្វើសម្រេចដោយកីឡាករ ហេង វាសនា, លឿន ហាក់ឡី និងកីឡាករ ពៅ សាម៉ារ៉ាឌី ។ រីឯ ២គ្រាប់របស់ខេត្តបាត់ដំបង រកបានដោយ សុខ ថា និងកីឡាករ សម្បត្តិ ស៊ីស៊ុយ។ជាមួយនឹងជ័យជម្នះ៥-៤ នេះ បានធ្វើឲ្យខេត្តបន្ទាយមានជ័យ ក្លាយជាក្រុមដំបូងគេ ដែលបានកក់កៅអីជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ៦ក្រុមចុងក្រោយ ខណៈ…