-
ព្រឹត្តិការណ៍ប្រដាល់ «អធិរាជគុនខ្មែរ អាយ អេស អាយ ផាម» នឹងចាប់ផ្ដើម នៅថ្ងៃអាទិត្យនេះ

ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដែលប្រសិទ្ធនាមថា «អធិរាជគុនខ្មែរ អាយ អេស អាយ ផាម» (ISI PALM) នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃអាទិត្យ ទី១២ខែឧសភានេះ រៀងរាល់ថ្ងៃអាទិត្យ វេលាថ្ងៃត្រង់ តទៅនៅសង្វៀន ភីអិនអិន ដើម្បីចូលរួមលើកស្ទួយដល់វិស័យកីឡាប្រដាល់គុនខ្មែរនៅកម្ពុជា។ នេះជាការប្រកាសរបស់ លោក សុខ វិចិត្រ តំណាងក្រុមហ៊ុន ISI PALM ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។ គណៈកម្មការរៀបចំព្រឹត្តិការណ៍នេះបានឲ្យដឹងថា «អធិរាជគុនខ្មែរ អាយ អេស អាយ ផាម» ជាកម្មវិធីប្លែកមិនធ្លាប់មាននៅកម្ពុជា ដែលជាការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ប្រាក់ប្រចាំខែ សម្រាប់ឈានទៅប្រកួតយកខ្សែក្រវ៉ាត់មាស ក្នុងទម្ងន់៦០គីឡូក្រាមអមដោយប្រាក់រង្វាន់ចំនួន៤០លានរៀល។ ក្នុងព្រឹត្តិការណ៍នេះ មានកីឡាករខ្លាំងៗ ចូលរួមប្រកួតប្រជែងចំនួន០៨រូប មាន៖ កីឡាករឃីម ឌីម៉ា, ឡៅ ចិត្រា, សុខ សាវិន , លន បញ្ញា, កូយ ឡាយ , ធន់…
-
ខ្សែប្រយុទ្ធ Timo Werner របស់ Leipzig បដិសេធចូលរួមជាមួយ Bayern Munich នារដូវកាលថ្មី

ខ្សែប្រយុទ្ធ Timo Werner របស់ក្លិប RB Leipzig បានបដិសេធ មិនចូលរួមជាមួយ FC Bayern Munich ចង់បន្តជួយក្លិបលេងក្របខណ្ឌ Champions League រដូវកាលថ្មី នេះជាការអះអាងរបស់គ្រូបង្វឹកក្លិបកំពុងឡើងជើងនៅលីគកំពូលអាល្លីម៉ង់។ លោក Ralf Rangnick អ្នកចាត់ការទូទៅក្លិប RB Leipzig បានថ្លែងប្រាប់អ្នកសារព័ត៌មានថាខ្ញុំក៏មិនមានសិទ្ធិអ្វីឃាត់ឲ្យ Timo Werner បន្តនៅជាមួយពួកយើងដល់ឆ្នាំ២០២០ នោះទេ។ ប៉ុន្តែយើងនឹងរងចាំមើលទាំងអស់គ្នាថា Timo ចាកចេញ ឬបន្តស្នាក់នៅក្រោយពីនេះ។ តែយ៉ាងណា គាត់នឹងស្នាក់នៅជាមួយពួកយើងដើម្បីប្រកួតប្រជែងនៅ UEFA Champions League នារដូវកាលក្រោយនេះ។ គួរបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់វ័យ២៣ឆ្នាំខាងលើ បានក្លាយខ្លួនជាតួឯកសំខាន់មួយរបស់ក្លិបក្នុងរដូវកាលនេះ ដែលបានជួយឲ្យ RB Leipzig ឈរលេខ៣ នៅលីគកំពូលអាល្លឺម៉ង់ មានពិន្ទុគ្រប់គ្រាន់សម្រាប់ការបង្ហាញខ្លួននៅ UEFA Champions League។ ក្នុងការបង្ហាញខ្លួន២៩លើក…
-
ក្រុមការងារបច្ចេកទេសរៀបចំការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេច ក្រឡាហោម ស ខេង ចុះពិនិត្យមើលទីតាំងប្រកួត

ដើម្បីឲ្យការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចក្រឡាហោម ស ខេង អបអរសាទរទិវាខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃកំណើតនគបាលជាតិកម្ពុជា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥-ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ដែលដំណើរការប្រកួតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ទទួលបានជោគជ័យ នាព្រឹកមិញនេះ ក្រុមការងារសហព័ន្ធកីឡាវាយកូនគោល បានប្រជុំក្រុមបច្ចេកទេសទទួលបន្ទុករៀបចំ និងចុះពិនិត្យមើលទីតាំងប្រកួត លើទីលានកីឡាវាយកូនគោល ហ្គ្រេនភ្នំពេញ ផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ មុននឹងការប្រកួតឈានមកដល់គណៈកម្មាការបច្ចេកទេសទទួលបន្ទុករៀបចំការប្រកួតដឹកនាំដោយ ឯកឧត្តម ជា បូរ៉ា អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា នាព្រឹកមិញនេះ បានដឹកនាំកិច្ចប្រជុំគ្រប់គណៈកម្មាការពាក់ព័ន្ធទទួលបន្ទុរៀបចំ និងបានចុះពិនិត្យទីតាំង ដើម្បីត្រៀមលក្ខណៈឲ្យបានល្អប្រសើរសម្រាប់ការប្រកួតដ៏ធំមួយនេះ។ ថ្លែងប្រាប់នាឱកាស ចុះពិនិត្យមើលទីតាំងប្រកួត ឯកឧត្តម ជា បូរ៉ា បានគូសបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី៨ ខែឧសភានេះ មានកីឡាករ កីឡាការិនីចុះឈ្មោះជាង២០០នាក់ហើយ មានទាំងកីឡាករជាតិ និងអន្តរជាតិ ជាពិសេសមន្រ្តី ក្នុងជួររដ្ឋាភិបាល ពាណិជ្ជករ អង្គទូត និងអគ្គរដ្ឋទូតផងដែរ។ …
-
ក្រុម Liverpool កក់កៅអីវគ្គផ្តាច់ព្រ័ត្រ Champions League ក្រោយយកឈ្នះ Barcelona

ការប្រកួត UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២យប់ ម្ចាស់ផ្ទះហង្សក្រហម Liverpool៤:០ FC Barcelona សរុបលទ្ធផលទាំង២ជើង ៤-៣។ ក្រុម Liverpool បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League សាជាថ្មី ដោយរកបាន៤គ្រាប់ ពីខ្សែប្រយុទ្ធបែលហ្ស៊ិក Divock Origi ២គ្រាប់ នៅនាទី៧ និង៧៩ ខណៈ២គ្រាប់ទៀតរកបានដោយ ខ្សែបម្រើ Wijnaldum នៅនាទី៥៤ និង៥៧។ គួររម្លឹកថា កាលពីជើងទី១ នៅឯកីឡដ្ឋាន Camp Nou ម្ចាស់ផ្ទះ FC Barcelona ៣-០ ប៉ុន្តែពេលមកកាន់ទឹកដី Anfield ហង្សបានយកឈ្នះ Barca វិញដោយលទ្ធផល ៤-០ ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រដែលរៀបចំឡើងនៅទីក្រុង ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។ ជ័យជម្នះនេះ ត្រូវបានលោក Jurgen Klopp…
-
គណៈកម្មាធិការជាតិស្ប៉េស្យល់អូឡាំពិកម្ពុជា ដាក់ផែនការពង្រីកអនុគណៈកម្មាធិការ របស់ខ្លួនបន្ថែម នៅតាមបណ្តាលខេត្តដែលពុំទាន់មាន ដើម្បីជនបញ្ញាខ្សោយ ទូទាំងប្រទេសបានចូលរួមសកម្មភាពកីឡា

អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យល់អូឡាំពិកម្ពុជា លោក ឃ្លាំង ចន្ធូ អះអាងថា នៅចុងឆ្នាំ២០១៩ អាណត្តិទី៤នេះ គណៈកម្មាធិការជាតិស្ប៉េស្យល់អូឡាំពិកម្ពុជា គ្រោងនឹងពង្រីកអនុគណៈកម្មាធិការរបស់ខ្លួនបន្ថែមទៀត នៅតាមបណ្តាខេត្តដែលពុំទាន់មាន ដើម្បីផ្តល់ឱកាសដល់ជនសតិបញ្ញាខ្សោយទាំងក្មេងទាំងចាស់ នៅទូទាំងប្រទេសកម្ពុជា បានចូលរួមក្នុងសកម្មភាពកីឡា ដូចមនុស្សធម្មតា ក្នុងគោលដៅផ្តល់ជូននូវសុខភាព និងភាពសប្បាយរីករាយ ខណៈដែលអនុគណៈកម្មាធិការជាតិស្ប៉េស្យល់ឡាំពិកកម្ពុជា បច្ចុបន្នមានចំនួន១៣បានបង្កើតរួចរាល់ហើយនោះ។ លោកបានថ្លែងបែបនេះ ក្នុងមហាសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាល្ងាចម្សិលមិញ។ លោក ឃ្លាំងចន្ធូ បន្តថា នៅក្នុងអាណត្តិទី៣ ឆ្នាំ២០១៨ គណៈកម្មាធិការជាតិស្ប៉េស្យល់អូឡាំពិកម្ពុជា បានរៀបចំសកម្មភាពកីឡាជាច្រើននៅក្នុងស្រុក ដើម្បីផ្តល់ភាពសប្បាយរីករាយជូនពួកគេ ហើយក៏មានការបញ្ជូនទៅចូលរួមការប្រកួតនៅលើឆាកអន្តរជាតិ ដើម្បីដណ្តើមមេដាយជាច្រើនគ្រឿងមកជូនកម្ពុជាផងដែរ ។ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា មានប្រសាសន៍ថា គណៈកម្មាធិការស្ប៉េស្យល់ឡាំពិកកម្ពុជា ជានិច្ចជាកាលតែតែយកចិត្តទុកដាក់ដល់ការពង្រឹង និងពង្រីកចលនាកីឡាជនសតិបញ្ញាខ្សោយ នៅតាមបណ្តារាជធានីខេត្តនានា។ ក្រៅពីនេះយើងបានសហការជាមួយអង្គការ សមាគមនានា ដែលបានគ្រប់គ្រងជនខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ក្មួយៗដែលជាជនខ្សោយបញ្ញាបានហ្វឹកហាត់ និងចូលរួមប្រកួតកីឡា…
-
Premier League ត្រៀមពាន២ និងមេដាយ២ឈុត សម្រាប់ថ្ងៃបញ្ចប់រដូវកាល

ក្របខ័ណ្ឌកំពូលអង់គ្លេស នឹងបញ្ចប់រដូវកាល២០១៨/២០១៩ នៅចុងសប្ដាហ៍នេះហើយ ក្រោយដំណើរការប្រកួតអស់៣៧សប្ដាហ៍កន្លងមក។ ក្រោយប្រើពេលប្រកួតអស់១០ខែ តែមិនទាន់រកឃើញជើងឯកនៅឡើយ ដោយសារ ២ក្រុម មាន Manchester City និង Liverpool កំពុងតែប្រទាញគ្នានៅឡើយ ដោយខុសគ្នាតែ១ពិន្ទុប៉ុណ្ណោះ។នៅសប្ដាហ៍ចុងក្រោយ បើ Man City ឈ្នះ Brighton នឹងលើកពានតែម្ដង ប៉ុន្តែបើភ្លាត់ស្មើឬចាញ់ ហើយ Liverpool ឈ្នះ Wolves ពាននឹងធ្លាក់ទៅលើដៃ Liverpool វិញ។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ Premier League នឹងរៀបពាន២ និងមេដាយ២ឈុត។ សូមបញ្ជាក់ថា ពាន និងមេដាយ១ឈុត គឺទុកនៅ Anfield ក្នុងករណី Liverpool ក្លាយជាជើងឯក គឺនឹងប្រារព្ធពិធីនៅទីនោះ ហើយពាន និងមេដាយ១ឈុតទៀត គឺទុកនៅកីឡដ្ឋាន American Express Community សម្រាប់ប្រើករណី Man City ឈ្នះ Brighton៕ម.ន …
-
អ្នកចាត់ការសញ្ជាតិបារាំង លែងត្រូវការ Gareth Bale ហើយ

អ្នកចាត់ការក្រុម Real Madrid លោក Zinedine Zidane បានប្រាប់ Gareth Bale ថាលែងត្រូវខ្សែប្រយុទ្ធស្លាបរូបនេះហើយ។ Bale នៅតែបន្តស្វែងរកភាពសំខាន់របស់ខ្លួនក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិបារាំង ខណៈដែលរដូវកាលនេះរូបគេ ញ៉ាំញីដោយសារបញ្ហារបួស និងមិនសូវបានលេង។ តាមប្រភព MARCA ទំនាក់ទំនងរវាងគ្រូបង្វឹកសញ្ជាតិបារាំង និង Bale ស្ថិតក្នុងដំណាក់កាល កែសម្រួលម្ដងទៀត ថ្នាក់ដឹកនាំរបស់ក្លិបកំពុងគិតពីការអនុញ្ញាតឲ្យអតីតកីឡាករមាន់ខ្នាយមាស ចាកចេញនៅរដូវក្ដៅនេះ។ គួរបញ្ជាក់ថា ក្លិប Manchester United មានទំនាក់ទំនងផ្ទេរយកកីឡាកររូបនេះ ប៉ុន្តែប្រាក់ឈ្នួលដ៏ច្រើន ជាបញ្ហាធ្វើឲ្យបិសាចក្រហមរារែក ដោយសារខកចិត្តម្តងជាមួយ Alexis Sanchez។ អតីតខ្សែប្រយុទ្ធស្លាបរបស់ Tottenham រូបនេះ រីករាយនៅកីឡដ្ឋាន Santiago Bernabéu ខណៈកុងត្រានៅសល់បីឆ្នាំទៀត។ លោក Jonathan Barnett ជាអ្នកតំណាងរបស់ Bale បានទម្លាយកាលពីថ្មីៗនេះ ថា Bale គឺ១០០% ចង់នៅបន្តជាមួយ Real MAdrid…
-
ឯកឧត្តម វ៉ាត់ ចំរើន រំពឹងថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ ខែក្រោយនេះនឹងទាក់ទាញអ្នកចូលរួមច្រើនជាង៥ពាន់នាក់

អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន រំពឹងថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិលើកទី៩ នាថ្ងៃទី១៦ ខែមិថុនាខាងមុខ និងទាក់ទាញបានអ្នកចូលរួមច្រើនជាង៥០០០នាក់។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័តមាន នាព្រឹកថ្ងៃទី០៧ ខែឧសភា នៅសណ្ឋាគារ ហ៊ីម៉ាវារី។ ឯកឧត្តមបន្ដថា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺឆ្នាំនេះ ជាឆ្នាំដែលកម្ពុជាត្រូវពង្រីកសក្ដានុពល និងអនុវត្តផែនការ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដូច្នេះគ្រប់សកម្មភាពទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិនានារបស់កម្ពុជា នឹងត្រូវកំណត់អត្ថន័យថ្មីមួយទៀត តាមរយៈការផ្សព្វផ្សាយ ស៊ីហ្គេម ២០២៣ ជាមួយនឹងពង្រឹងលទ្ធភាពផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាទេសចរណ៍បែប នេះឲ្យកាន់តែធំជោគជ័យថ្មីៗថែមទៀត។ អគ្គលេខាធិការរូបនេះអះអាងថា មកទល់ពេលនេះ ទិវារត់ប្រណាំងភ្នំពេញ ពាក់កណ្ដាលម៉ារ៉ាតុង អន្ដរជាតិ លើកទី៩ ឆ្នាំ២០១៩ ទទួលបានអ្នកចុះឈ្មោះចូលរួមជាង២,០០០នាក់ហើយ ហើយចំនួននេះត្រូវបានរំពឹងទុកថានឹងទាក់ទាញអ្នកចូលរួមច្រើនជាងឆ្នាំមុន ដែលក្នុងចន្លោះប្រមាណ៥,០០០នាក់។ឯកឧត្តមបញ្ជាក់ថា គោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះ គឺដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព និងសេចក្តីថ្លៃថ្នូរ ក៏ដូចជាចូលរួមផ្សព្វផ្សាយការរត់ ដើម្បីទីក្រុងស្អាត-បៃតង និងប្រមូលថវិកាសប្បុរសជន…
-
កម្ពុជាជឿថាស្នាមកង់របស់ក្រុមប្រណាំងយានយន្តអន្តរជាតិ ជាសារទទូចឱ្យសាធារណជនចូលរួមថែរក្សាបរិស្ថាន និងធនធានធម្មជាតិនៅព្រៃឡង់

ភ្នំពេញ៖ បន្ទាប់ពីសម្រេចជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្តជាបន្តបន្ទាប់រួចមក នៅខែឧសភា ឆ្នាំ២០១៩នេះ ក្រសួងបរិស្ថាន រួមជាមួយសហព័ន្ធកីឡាយានយន្តកម្ពុជា ក្រុមហ៊ុន KARA និងដៃគូមួយចំនួនទៀត នឹងរៀបចំព្រឹត្តិការណ៍កីឡាប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គថ្មីមួយទៀត ដោយឆ្លងកាត់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» និងតំបន់ការពារជម្រកសត្វព្រៃមួយចំនួនទៀត។ មុនព្រឹត្តិការណ៍អន្តរជាតិនេះចាប់ផ្ដើម អន្តរក្រសួង-ស្ថាប័នខាងលើបានរៀបចំសន្និសីទកាសែតមួយ នៅទីស្នាក់ការ NOCC នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ក្រោមវត្តមានលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ហូរ សិទ្ធិគុណ អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា លោក ពៅ តិចឡេង អគ្គនាយកក្រុមហ៊ុន KARA លោក Asif IQBAL អគ្គនាយកក្រុមហ៊ុន Total ប្រចាំកម្ពុជា និងក្រុមកីឡាករជាតិ-អន្តរជាតិជាច្រើននាក់ទៀត។ លោក ហូរ សិទ្ធិគុណ បានឱ្យដឹងថា កីឡាប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» នេះ ធ្វើឡើងក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» ដោយចេញដំណើរចាប់ពីថ្ងៃទី១៧ ខែឧសភា និងបញ្ចប់វិញនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩…
-
ក្លិប Arsenalនិង Man Utd អស់ឱកាសលេង Champions League

Chelsea ខណៈការប្រកួតសប្តាហ៍ទី៣៧ នៃលីគកំពូលអង់គ្លេសកាលពីយប់មិញ រកឃើញកៅអី Top4 ដើម្បីលេងនៅ UEFA Champions League រដូវកាលក្រោយ។ ក្រោយការប្រកួតទាំង៣គូយប់មិញ ក្លិប Chelsea បានកក់កៅអី UEFA ជាផ្លូវការ ខណៈក្រុម Arsenal រងចាំអ៊ុតប្រកួតចុងក្រោយនៅ UEFA Europa League ចំណែក និង Manchester United របូតឱកាសឆ្នាំក្រោយហើយ។ នៅកីឡដ្ឋាន Stamford Bridge ក្លិប Chelsea ៣:០ Watford ២គ្រាប់ រកបានដោយខ្សែបម្រើ Ruben Loftus-Cheek និងDavid Luiz រីឯគ្រាប់ទី៣ ខ្សែប្រយុទ្ធខ្ចីជើង Gonzalo Higuain ជួយឲ្យក្លិបបច្ចុប្បន្នមាន៧១ពិន្ទុ គ្រប់គ្រាន់នឹងឈរក្នុងតំណែង Top4 ជាផ្លូវការ ទោះសល់មួយប្រកួតទៀតក៏ដោយ។ ជំនួបរវាងក្រុមបាតតារាងលីគ Huddersfield Town ១:១ Manchester United។ ចំណែកការប្រកួតនៅកីឡដ្ឋាន…