-
Cristiano Ronaldo ចង់ឲ្យ Juventus ទិញ Joao Felix

តារាឆ្នើម Cristiano Ronaldo បានផ្តល់យោបល់ Juventus តាមយក Joao Felix វិញ។ ម្ចាស់ពានរង្វាន់ Ballon O’dor ៥សម័យកាល បានផ្តល់ជាយោបល់ដល់ក្លិបសេះបង្កង់ Juventus ឲ្យរៀបចំសំណើសុំផ្ទេរយកកីឡាករវ័យ១៩ឆ្នាំ Joao Felix ដែល Cristiano Ronaldo គិតថាកីឡាកររូបនេះ នឹងមានសមត្ថភាពប្រសើរជាង Luka Jovic ទៅទៀត។ គួរបញ្ជាក់ថា ការផ្តល់យោបល់បែបនេះ ដើម្បីឲ្យ Juventus ទិញខ្សែប្រយុទ្ធវ័យក្មេង មកចាប់ដៃគូជាមួយ CR7 ដើម្បីពង្រឹងតំបន់ប្រយុទ្ធកាន់មុតស្រួចនារដូវកាលក្រោយ។ ម៉្យាងវិញទៀតកីឡាករទាំង២ សុទ្ធតែជាជនជាតិព័រទុយហ្គាល់ និងធ្លាប់ហ្វឹកហាត់ នៅជំរុំជម្រើសជាតិជាមួយគ្នាទៀតផង៕
-
ប្រធានក្លិបគុនចម្រុះសម្ដេចតេជោ ហ៊ុន សែន ជើងព្រៃ អះអាងថា យ៉ាងយូរចុងឆ្នាំ២០១៩ គ្រប់ប្រភេទកីឡាប្រយុទ្ធទាំងអស់របស់កម្ពុជាអាចទៅហ្វឹកហាត់ និងប្រកួតបាន

ប្រធានសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ និងជាប្រធានក្លិបគុនចម្រុះសម្ដេចតេជោហ៊ុន សែន ជើងព្រៃ បានថ្លែងថា យ៉ាងយូរចុងឆ្នាំ២០១៩ ក្លិបរបស់លោកដែលមាន ទីតាំងក្នុងភូមិជើងព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នឹងសាងសង់រួចរាល់ ហើយនឹងក្លាយជាមជ្ឈមណ្ឌលហ្វឹកហាត់សម្រាប់គ្រប់ប្រភេទកីឡាក្បាច់គុន ទាំងអស់របស់កម្ពុជា។ ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ក់ សំអុល បានប្រាប់អ្នកសារព័ត៌មានបែបនេះ កាលពីម្សិលមិញ គ្រាចុះទៅពិនិត្យការសាងសង់ក្លិប ដែលមានចម្ងាយប្រមាណ២២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ឯកឧត្តមថា ដោយសារលោកស្រឡាញ់ និងចូលចិត្តក្បាច់គុនដូច្នេះលោកធ្វើក្លិបនេះឡើង គឺសម្រាប់បម្រើសេវាហ្វឹកហាត់ក្បាច់គុនចម្រុះ ដូចជា ប្រដាល់គុនខ្មែរ តេក្វាន់ដូ ការ៉ាតេដូ យូដូ ហាប់គីដូ ស៊ូរីនជីកាំប៉ូ វូវីណាម ឬគុនខ្មែរអន្តរជាតិជាដើម ដើម្បីរួមចំណែកស្វែងរកអ្នកមានសក្តានុពលសម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។ ប្រធានក្លិបរូបនេះបញ្ជាក់ថា ក្រៅពីសាងសង់អគារហ្វឹកហាត់ លោកនឹងស្វែងរកជំនួយសម្រាប់សាងសង់អន្តេវាសឹកដ្ឋានមួយអគារទៀរសម្រាប់កីឡាករ-ការិនី ដែលមកពីឆ្ងាយស្នាក់នៅ។ សូមរំឭកថា ក្លិបគុនចម្រុះអង្គរក្សសម្ដេចតេជោ ហ៊ុន សែន ជើងព្រៃនេះ ត្រូវបានបង្កើតឡើងតាំងពីអំឡុងទសវត្សឆ្នាំ៩០មកម៉្លេះ ហើយបានផ្អាកសកម្មភាពហ្វឹកហាត់មួយរយៈ ដោយសារ ឯកឧត្តម ម៉ក់ សំអុល ជាប់មមារញឹកកិច្ចការការពារសម្ដេច…
-
ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ ដំណាក់កាលទី១ នៅភ្នំពេញ ទាក់ទាញអ្នកចូលរួមប្រកួតច្រើនជាបណ្តាឆ្នាំមុនៗ

ថ្លែងក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រកួតប្រណាំងកង់ភ្នំ ដែលប្រសិទ្ធិនាមថា Mountain Biking Series ឆ្នាំ២០១៩ នាថ្ងៃអាទិត្យម្សិលមិញ នៅទីលានប្រណាំងព្រែកលៀប លោក ព្យែ អ៊ីវកាត់ទ្រី អគ្គលេខាធិការរងសហព័ន្ធកីឡាខ្មែរទោចក្រយាន និងជាស្ថាបនិកបង្កើត ព្រឹត្តិការណ៍ ប្រកួតប្រណាំងកង់ភ្នំនៅកម្ពុជា អះអាងថា ការប្រកួតដំណាក់កាលទី១នេះ គឺទទួលបានជោគជ័យខ្លាំង ជាងបណ្តាលឆ្នាំមុនៗត្បិតអ្នកចូលរួមមានចំនួនកើនឡើងច្រើនលើសឆ្នាំមុនៗកន្លងទៅ ពិសេសគឺ ក្មេងៗទំពាំងស្នងឬស្សីតែម្តង ។ ស្ថាបនិករូបនេះ បញ្ជាក់ថា ការប្រកួតជុំដំបូងនេះ ភូមិសាស្រ្តផ្លូវប្រកួត ហាក់រៀងស្រួលទេសម្រាប់អ្នកចូលរួម ត្បិតយើងចង់អោយកីឡាករការិនីចូលរួមប្រកួតច្រើន ។ ប៉ុន្តែ ដំណាក់កាលប្រកួតជុំបន្តបន្ទាប់ទៀតយើង និងធ្វើផ្លូវសម្រាប់ប្រកួតមានសភាពលំបាក ពីមួយដំណាក់ កាលទៅមួយដំណាក់កាល ។ លោក វង់ ខន់ពៅ អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយាន មានប្រសាសន៍ថា ការប្រកួត នៅ ក្នុងជុំទី១នេះ លោក សង្កេតឃើញមានកីឡាករការិនីថ្មីៗចូលរួមប្រកួតច្រើន ហើយពួកគេសុទ្ធសឹង តែ មានទេព្យកោសល្យល្អៗដែលជាជ្រើសសម្រាប់សហព័ន្ធជ្រើសរើសមកហ្វឹកហាត់ក្រោយបញ្ចប់ការប្រកួតទាំង៥ដំណាក់ ។ លោក អះអាងថាទៀតថា ព្រឹត្តិការណ៍ប្រកួតកង់ភ្នំ ដែលសហព័ន្ធកំពុង ដុត…
-
អត្តពលិកកីឡាវាយសីកម្ពុជា បានត្រឹមលេខ៤ ខណៈក្រុម East Kalimantan របស់ឥណ្ឌូនេស៊ី លេខ១ នៃពាន Arafura Games 2019 នៅប្រទេសអូស្ត្រាលី

អត្តពលិកកីឡាវាយសីកម្ពុជា បានត្រឹមលេខ៤ ខណៈក្រុម East Kalimantan របស់ឥណ្ឌូនេស៊ី លេខ១ បន្ទាប់ពីយកឈ្នះក្រុម ហ្វីលីពីន ៥ទល់៣ នៃពាន Arafura Games 2019 នៅប្រទេសអូស្រ្តាលី ។តាមការបញ្ជាក់ពី លោក ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសី បញ្ជាក់ទៀតថា កម្ពុជា បានត្រឹមលេខ៤ ក្រោយចាញ់ ក្រុម Papua របស់ឥណ្ឌូនេស៊ី ៥ទល់២ លើវិញ្ញាសាវាយគូរបុរស-នារី កម្ពុជាចាញ់ទាំង២ វិញ្ញាសាទោលបុរសកម្ពុជាឈ្នះ១ ចាញ់១ វិញ្ញាសាវាយទោលនារី កម្ពុជាឈ្នះ១ ចាញ់១ រីឯវិញ្ញាសាវាយគូចំរុះកម្ពុជាបានចាញ់ដូចគ្នា ។ រីឯក្រុមហ្វីលីពីន ៣ទល់៥ ក្រុម East Kalimantan របស់ ឥណ្ឌូនេស៊ី ។ លោក ជាម សុភា បានអោយដឹងថា តាមរយៈការប្រកួតជាលក្ខណៈអន្តរជាតិនេះ យើងសង្កេតឃើញថាសិទ្ធផលរបស់កីឡាករ កីឡាការិនី មានការកើនឡើងទាំងក្រុមជម្រើសរើសជាតិ និងក្រុមថ្នាល ហើយការប្រកួតនេះដែរ…
-
កម្ពុជា-ចិន បង្កើតពានរង្វាន់មិត្តភាពកីឡាវាយកូនឃ្លីលើតុ «ផ្លូវមួយ ខ្សែក្រវាត់មួយ» ដើម្បីពង្រឹងកិច្ចសហប្រត្តិការ ប្រទេសទាំង២ ឲ្យកាន់តែរឹងមាំខ្លាំងក្លាបន្ថែមទៀត

ការប្រកួតមិត្តភាពកីឡាវាយកូនឃ្លីលើតុ «ផ្លូវមួយ ខ្សែក្រវាត់មួយ» នៃឆ្នាំវប្បធម៌ទេសចរណ៍ កម្ពុជា-ចិន ពានរង្វាន់ One Park លើកទី១ ឆ្នាំ២០១៩ ធ្វើឡើងដើម្បីអនុវត្តិនយោបាយផ្លូវសូត្រ «ផ្លូវមួយ ខ្សែក្រវាត់មួយ» របស់ប្រធានាធិបតី ស៊ី ជិនពិន ដែលជាគោលនយោបាយសម្រាប់បង្កើនកិច្ចសហការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នយោបាយ ក្នុងបណ្តាប្រទេសទាំងអស់នៅលើពិភពលោកជាពិសេសរិតចំណងសាមគ្គីភាព មិត្តភាព និងពង្រឹងកិច្ចសហប្រត្តិការ កម្ពុជា-ចិន ឲ្យកាន់តែរឹងមាំខ្លាំងក្លាបន្ថែមទៀត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តមឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង និងជាប្រធានអង្គភាពកីឡានគរបាលជាតិ នាអគារដំបូលទូកថ្មី ក្នុងពហុកីឡដ្ឋានជាតិ ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ។តាមរបាយណ៍គណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ការប្រកួតមិត្តភាពកីឡាវាយកូនឃ្លីលើតុ «ផ្លូវមួយ ខ្សែក្រវាត់មួយ» នៃឆ្នាំវប្បធម៌ទេសចរណ៍ កម្ពុជា-ចិន ពានរង្វាន់ One Park លើកទី១…
-
Ronaldo ឈរលេខ២ ជាអ្នករកគ្រាប់បាល់ច្រើនជាងគេនៅ Serie A

ខ្សែប្រយុទ្ធ Cristiano Ronaldo ឈរលេខ២ ជាអ្នករកគ្រាប់បាល់ច្រើនជាងគេ ២១គ្រាប់ នៅ Serie A បន្ទាប់ពីជួយ Juventus តាមស្មើ ១-១ ជាមួយ Torino។ ការប្រកួតបាន១៨នាទី Sasa Lukic រកបានគ្រាប់បាល់ឲ្យ Torino នាំមុខមុន។ ប៉ុន្តែនាទីទី៨៤ Cristiano Ronaldo តាមស្មើ ១-១ វិញ។ គួរបញ្ជាក់ថា មួយគ្រាប់របស់ Ronaldo យប់មិញបានឡើងឈរលេខ២ មាន២១គ្រាប់ ក្នុងនាមអ្នកទាត់បញ្ចូលទីច្រើនជាងគេ ក្រោមកីឡាករ Fabio Quagliarella របស់ Sampdoria ២គ្រាប់៕ម.ន
-
Barcelona ត្រៀមកម្លាំងសំខាន់៦នាក់ សម្រាប់ជួប Liverpool នៅជើងទី២

ដើម្បីត្រៀមជួប Liverpool នៅជើងទី២ ក្របខ័ណ្ឌ Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្លិប Barcelona បានឲ្យ Lionel Messi, Luis Suarez និង Ivan Rakitic សម្រាកសម្រាប់ការប្រកួតនៅ La Liga ជាមួយក្រុម Celta Vigo នៅសប្ដាហ៍នេះ។ ក្លិប Barcelona ដែលទើបតែលើកពាន La Liga រដូវកាលនេះ នឹងដាក់កីឡាករក្មេងៗឲ្យចូលលេងច្រើន ហើយក្រៅពីអ្នកទាំង៣ខាងលើ Gerard Pique, Sergio Busquets និង Jordi Alba ក៏ត្រូវឲ្យសម្រាកដូចគ្នា។ ក្រុមរបស់លោក Ernesto Valverde ហាក់មានភាពកក់ក្ដៅបន្តិច ដោយសារតែជើងទី១ ពួកគេឈ្នះ ៣-០ រួចទៅហើយ ក្នុងផ្ទះខ្លួនឯង។ សូមបញ្ជាក់ថា ជើងទី២ ក្លិបអ្នកមានបុណ្យ Barcelona ត្រូវជួប Liverpool …
-
កញ្ចប់លុយ៤៦០លានផោន ទុកសម្រាប់ Zidane ទិញកញ្ចុំផ្កាយត្រៀមរដូវកាលក្រោយ

ក្លិប Real Madrid នឹងផ្ដល់លុយឲ្យលោក Zinedine Zidane ដល់ទៅ៤៦០លានផោនសម្រាប់ទិញកញ្ចុំផ្កាយពេលទីផ្សារដោះដូរកីឡាករត្រូវបើកនៅរដូវកាលក្រោយ។ គ្រូបង្វឹកសញ្ជាតិបារាំង បានមកដឹកនាំឡើងវិញកាលពីដើមខែមីនា ហើយក្លិបសន្យាផ្ដល់សិទ្ធិទិញកីឡាករឲ្យ Zidane ពេញលេញដើម្បីសាងសងក្រុមដ៏ខ្លាំងមកវិញ។ កាសែតអេស្ប៉ាញ AS បញ្ជាក់ថា Zidane បានទៅជួបជាមួយប្រធានក្លិបដោយផ្ទាល់ ដើម្បីកំណត់អត្តសញ្ញាណកីឡាករ៥នាក់ ដែល គាត់ចង់បានអំឡុងដោះដូរកីឡាករនៅរដូវក្ដៅខាងមុខនេះ។ ការចំណាយដ៏ច្រើនរបស់ Real Madrid និងមិនខាតបង់នោះទេប្រសិនបើពួកគេអាច យកបានកីឡាករដែលជាគោលដៅ ជាក់លាក់ របស់ខ្លួនហើយ៣ខែក្រោយគេនឹងឃើញកីឡាករចំណូលថ្មីមកដល់ក្លិបមិនខាន។ រយៈពេល៥ឆ្នាំចុងក្រោយនេះ Real Madrid បានចំណាយលុយទិញកីឡាករថ្មីនាំ ចូលចំនួន២៣ នាក់ហើយ ។ខ្សែប្រយុទ្ធ Eden Hazard របស់ Chelsea នៅតែជាគោលដៅចម្បងរបស់ Zidane រួមទាំង Paul Pogba របស់ Manchester United, Christian Eriksen របស់ Tottenham Hotspur រួមទាំងកីឡាករក្នុង Premier League មួយចំនួនទៀត…
-
អត្តពលិកកីឡាវាយសីកម្ពុជា បានធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Arafura Games 2019 នៅប្រទេសអូស្ត្រាលី

អត្តពលិកកីឡាវាយសីកម្ពុជា បានធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពាន Arafura Games 2019 នៅទីក្រុង Darwin ក្រោមថ្វីដៃហ្វីលីពីន នេះបើតាមការបញ្ជាក់របស់ លោក ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា ពីបណ្តាញទំនាក់ទំនងតេឡូក្រាម ពីប្រទេសអូស្ត្រាលី ។ លោកអគ្គលេខាធិការរង បញ្ជាក់ទៀតថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាងកម្ពុជា និងហ្វីលីពីន គឺកម្ពុជាចាញ់ ៣ទល់៥ លើវិញ្ញាសាវាយគូរបុរស-នារី កម្ពុជាឈ្នះទាំង២ វិញ្ញាសាទោលបុរសកម្ពុជាចាញ់ទាំង២ វិញ្ញាសាវាយទោលនារី កម្ពុជាឈ្នះ១ ចាញ់១, រីឯវិញ្ញាសាវាយគូចម្រុះកម្ពុជាបានចាញ់ទាំង២គូ។ លោកបានឲ្យដឹងថា តាមរយៈការប្រកួតជាលក្ខណៈអន្តរជាតិនេះ យើងសង្កេតឃើញថាសិទ្ធផលរបស់កីឡាករ កីឡាការិនី មានការកើនឡើងទាំងក្រុមជម្រើសរើសជាតិ និងក្រុមថ្នាល ហើយការប្រកួតនេះដែរ ក៏បានផ្តល់នូវបទពិសោធន៍ និងបច្ចេកទេស សម្រាប់ឲ្យអត្តពលិកត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ជាពិសេសព្រឹត្តការណ៍កីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។ គួរបញ្ជាក់ថា អត្តពលិកកម្ពុជា ត្រៀមដណ្តើមលេខ៣ ជាមួយក្លិប Papua របស់ ឥណ្ឌូនេស៊ី នៅថ្ងៃស្អែកវេលាម៉ោង១៣:៣០…
-
ប្រាក់រង្វាន់លើកទឹកចិត្ត៨០លានរៀលរបស់សម្តេចតេជោ ត្រូវបានប្រគល់ជូនកីឡាករ ហែលទឹកជនពិការ និងគ្រូបង្វឹក ដែលឈ្នះមេដាយពីកីឡាជនពិការយុវជនអាស៊ី នៅកូរ៉េ

ប្រាក់រង្វាន់លើកទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៨០លានរៀល ត្រូវបានឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បាននាំយកប្រគល់ជូនកីឡាករហែលទឹកពិការ យិន មួយ និងលោក យី សុភក្រ្តា គ្រូបង្វឹក ដោយម្នាក់ៗទទួលបានថវិកាចំនួន៤០លានរៀល ដែលដណ្តើមបានមេដាយមាស ១គ្រឿង ពីការប្រកួតកីឡាយុវជនអាស៊ី នៅសាធារណរដ្ឋកូរ៉េ កាលឆ្នាំ២០១៨កន្លងទៅ នៅថ្ងៃទី០៣ ខែឧសភា នៅគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ តាមការបញ្ជាក់ពីលោក យី សុភក្រ្តា បានឲ្យដឹងថា ការប្រកួតកីឡាជនពិការយុវជនអាស៊ី២០១៨ ដែលធ្វើនៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០១៨ កម្ពុជាបានបញ្ជូនកីឡាករ២រូប គឺកីឡាករ យិន មួយ កីឡាករ ឈឿន កុសល និងគ្រូបង្វឹកមួយរូប ជាលទ្ធផលកីឡាករជនពិការ យិន មួយ ដណ្តើមបានមេដាយមាសមួយគ្រឿងជូនកម្ពុជា។ …