-
អ្នកចាំទី Iker Casillas មិនអាចបន្តលេងបាល់បានទៀតទេ

អ្នកចាំទី Iker Casillas នឹងមិនអាចត្រលប់ចូលទីលានប្រកបអាជីពបាលទាត់បានទៀតទេ បន្ទាប់ពីមានបញ្ហាគាំងបេះដូង។ នេះបើតាមការបញ្ជាក់របស់គ្រូពេទ្យបេះដូងអេស្ប៉ាញ។ កីឡាករសញ្ជាតិអេស្ប៉ាញ បានរងបញ្ហាគាំងបេះដូង អំឡុងពេលហ្វឹកហាត់ជាមួយក្លិប Porto កាលពីថ្ងៃពុធ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការវះកាត់ភ្លាមៗ។ ការវះកាត់បានជោគជ័យ ហើយ Casillas បានបង្ហោះរូបខ្លួនឯងញញឹមប្រាប់ទៅអ្នកគាំទ្រថា គេមិនអីទេ។ ក្លិប Porto បានបង្ហោះសារមួយបញ្ជាក់ទៅអ្នកគាំទ្រថា “Casillas ពេលនេះប្រសើរទេ ហើយបញ្ហាបេះដូងបានដោះស្រាយរួចរាល់” ។ យ៉ាងណាមិញនៅពេលនេះលោក Juan Antonio Corbalan ដែលជាគ្រូពេទ្យបេះដូងបាននិយាយថា Casillas ព្យាបាលជារួចរាល់តែគេនឹងមិនអាចលេងបាល់បានទៀតទេ ជាពិសេសអ្នកចាំទីតែម្ដង។ គេនឹងត្រលប់ទៅរស់នៅធម្មតា មិនអាចធ្វើជាកីឡាករបានទៀតទេ៕ធ.ដ
-
Xavi ប្រកាស់ព្យួរស្បែកជើងពីវាលស្មៅបាល់ទាត់ នាបញ្ចប់រដូវកាលនេះហើយ

វីរបុរសជម្រើសជាតិអេស្ប៉ាញ និងក្លិប FC Barcelona កីឡាករ Xavi បានប្រកាសអំពីគម្រោងចូលនិវត្តន៍ពីវាលស្មៅបាល់ទាត់ នាពេលបញ្ចប់រដូវកាលនេះ នៅប្រទេសកាតា។ កីឡាករវ័យ៣៩ឆ្នាំ និងបច្ចុប្បន្នកំពុងលេងឲ្យក្លិបលីគកំពូលកាតា Al Sadd បានប្រាប់ក្នុងកិច្ចសម្ភាសន៍ថា នៅសល់ប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ខ្ញុំនឹងបញ្ចប់អាជីពជាកីឡាករ ដែលមិនអាចបំភ្លេចបាន។ ខ្ញុំបានចំណាយពេល២១ឆ្នាំ ហើយបាល់ទាត់ បានធ្វើឲ្យខ្ញុំក្លាយជាជ្រុងមួយ នៃពិភពលោក។ វាកាន់តែអស្ចារ្យ ដែលអាចបញ្ចប់អាជីពនៅទីនេះ (កាតា)។ គឺជាការបញ្ចប់អាជីពដោយបានឈ្នះពានលីគកំពូលកាតា (Qatar Stars League) នៅខែនេះ ហើយវាជាការចងចាំមួយមិនអាចបំភ្លេចបាន ក្នុងនាមជាអ្នកកីឡាមួយរូប។ គួររំលឹកថា Xavi ត្រូវបានចាត់ទុកជាវីរបុរសក្លិបយក្សអេស្ប៉ាញ FC Barcelona ក្រោយដំឡើងពីឈុតយុវជន នៅទឹកដី Camp Nou ១៧រដូវកាល បានបង្ហាញខ្លួនសរុប៧៦៧លើក និងរកបាន៨៥គ្រាប់។ នៅរដូវកាល២០១៥-២០១៦ រូបគាត់បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្របាល់ទាត់ ដោយបានចាកចេញពីអេស្ប៉ាញ មកចូលរួមជាមួយក្លិប Al Sadd នៅលីគកំពូលកាតា៕ធ.ដ
-
Real Madrid ត្រៀមប្រជែងជាមួយ Bayern Munich យកកីឡាករ Ajax មួយរូប

ក្លិបស្តេចសរ Real Madrid ត្រៀមប្រជែងជាមួយ Bayern Munich ដោយមានចំណាប់អារម្មណ៍លើខ្សែបម្រើកណ្តាល Hakim Ziyech របស់ក្លិប AFC Ajax ។ តាមប្រភពពី Don Balon បានឲ្យដឹងថា Real Madrid ក្រោយបញ្ចប់រដូវកាលនេះ កីឡាករតំបន់កណ្តាល២រូប អាចនឹងចាកចេញ គឺ Isco និង Marco Asensio ដូច្នេះហើយ លោក Zinedine Zidane ត្រូវតែសម្លឹងរកមើលកីឡាករថ្មីត្រៀមមកជំនួយកៅអីមួយនេះ។ ចំពោះកីឡាករដែលមកជំនួស គឺខ្សែបម្រើ Hakim Ziyech ដែលបច្ចុប្បន្នក៏កំពុងជាគោលដៅរបស់ក្លិបយក្សអាល្លឺម៉ង់ Bayern Munich។ ចំពោះខាងភាគីសាម៉ីក្លិបវិញ ធ្លាប់បានដាក់តម្លៃខ្លួនចំពោះកីឡាករវ័យ២៦ឆ្នាំខាងលើ ៥០លានអឺរ៉ូ សម្រាប់ក្លិបណាមួយដែលចង់បាន។ ដូច្នេះ ការប្រជែងគ្នារវាងក្លិបយក្សទាំង២ ប្រហែលជាអាចមានតម្លៃខ្លួនលើសពីនេះទៀត ប្រសិនបើក្លិបទាំង២ ពិតជាចង់បានកីឡាកររូបនេះ ក្នុងរដូវកាលដោះដូរកីឡាករដើមរដូវកាល ២០១៩-២០២០ នេះមែន ។ …
-
តោខៀវ Chelsea រង់ចាំអ៊ុតជើងទី២ ខណៈ Arsenal សង្ឃឹមខ្ពស់ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Europa League

ក្លិប តោខៀវ រងចាំអ៊ុតជើងទី២ បន្ទាប់ពី Chelsea ១-១ Frankfurt ខណៈក្លិបកាំភ្លើងធំ Arsenal៣-១ Valencia នៅប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League មានសង្ឃឹមខ្ពស់ឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតយប់មិញ Valencia បានធ្វើការនាំមុខមុននាទី១១ ដោយកីឡាករ Mouctar Diakhaby ប៉ុន្តែ Arsenal តាមបានពីរគ្រាប់វិញភ្លាមៗ ដោយខ្សែប្រយុទ្ធ Alexandre Lacazette នៅនាទីទី១៨ និងនាទី២៦ លុះដល់ម៉ោងបន្ថែម៩០នាទី ទើបក្រុមរបស់លោក Unai Emery រកបានមួយគ្រាប់ទៀត ដោយកីឡាករ Pierre-Emerick Aubameyang។ រីឯមួយប្រកួតទៀត Chelsea ១-១ Frankfurt។ រកបានដោយកីឡាករ Luka Jovic នៅនាទីទី២៣ ខណៈ Pedro Rodriguez តាមឲ្យតោខៀវ នៅនាទីទី៤៥។ ចំណែកឯជើងទី២…
-
ម្ចាស់ Ballons d’Or ៥ដង Ronaldo ចាប់អារម្មណ៍អាជីពជាគ្រូបង្វឹក ក្រោយចូលនិវត្តន៍

ម្ចាស់ Ballons d’Or ៥ដង កីឡាករ Cristiano Ronaldo បានចាប់អារម្មណ៍អាជីពជាគ្រូបង្វឹក ក្រោយចូលនិវត្តន៍ពីកីឡាករបាល់ទាត់នាថ្ងៃអនាគត។ ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ ជាកីឡាករឆ្នើមមួយរូប បានឈ្នះ Ballons d’Or ៥ដង និងពាន Champions League ៥ដង ក្នុងចំណោមពានសំខាន់ៗជាច្រើន ក្នុងអាជីពរបស់គេ។ Ronaldo ដែលសល់កុងត្រាជាមួយ Juventus ដល់ឆ្នាំ២០២២ នឹងមានអាយុ៣៧ឆ្នាំនៅពេលនោះ។ ទោះជាមានជំនួញ និងរបររកស៊ីជាច្រើន នៅក្នុងដៃក៏កីឡាករសញ្ជាតិព័រទុយហ្គាល់មិនបានចង់ទៅណាឆ្ងាយពីបាល់ទាត់ដែរ នៅថ្ងៃអនាគត៕ធ.ដ
-
២គ្រាប់របស់ Messi ជួយ Barca ឈ្នះ Liverpool ក៏ជាគ្រាប់ទី៦០០ ក្នុងអាជីពផងដែរ

ខ្សែប្រយុទ្ធ Lionel Messi រកបាន២គ្រាប់ជួយ Barcelona ៣-០ ក្រុម Liverpool។ នៅជើងទី១ ពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅយប់មិញ ក្រុម Liverpool ដែលតែងតែលេងបានល្អរហូតមកនោះ ហាក់មិនអាចធ្វើអ្វីក្រុមម្ចាស់ផ្ទះបានឡើយ។ ប៉ុន្តែក្លិបអ្នកមានបុណ្យ ធ្វើបានយ៉ាងល្អ ពោលគឺតង់ទី១ Suarez រកបាន១គ្រាប់នៅនាទី២៦ និងតង់ទី២ Messi បន្ថែម២គ្រាប់ទៀតនៅនាទីទី៧៥ និង៨២។ បញ្ចប់៩០នាទី ក្រុម Barcelona ៣-០ ក្រុម Liverpool។ សូមបញ្ជាក់ថា ក្រុម Barcelona នឹងត្រូវជួប ក្រុម Liverpool នៅជើងទី២ នៅទឹកដីអង់គ្លេស នៅថ្ងៃទី៧ ខែឧសភា ខណៈក្រុម Ajax បើកទ្វាពហុកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ ក្រុម Tottenham Spur នៅថ្ងៃទី៨ ខែឧសភា៕ធ.ដ…
-
អ្នកចាត់ការក្លិប Atletico Madrid សម្លឹងឃើញខ្សែការពាររបស់ Porto ម្នាក់

អ្នកចាត់ការក្លិប Atletico Madrid លោក Diego Simeone កំពុងបារម្ភតំបន់ការពារ ខណៈមានកីឡាករ២នាក់ត្រៀមចាកចេញ ដូចលោកចង់បានខ្សែការពារ Felipe Augusto របស់ក្លិប FC Porto មកជំនួសកៅអីដែលទំនេរ ដើម្បីត្រៀមជើងរដូវកាលថ្មី ២០១៩-២០២០ខាងមុខ ។ របាយការណ៍បច្ចុប្បន្នភាពថ្មីៗនេះ បានឲ្យដឹងថា ខ្សែការពារ២រូប គឺ Lucas Hernandez និងប្រធានក្រុម Diego Godin នឹងចាកចេញពីក្លិបព្រមគ្នានាបញ្ចប់រដូវកាលនេះ ដោយមួយរូបនឹងចូលរួមជាមួយ Bayern Munich និងម្នាក់ទៀតអាចនឹងទៅ Inter Milan។ សូមបញ្ជាក់ថា កីឡាករសញ្ជាតិប្រេស៊ីល Felipe Augusto មានទម្រង់លេងល្អពេលប្រកបអាជីពនៅលើទឹកដីអ៊ីតាលី ហើយក៏បានផ្លាស់ទៅកាន់ FC Porto នារដូវកាល២០១៦-២០១៧ រហូតមកទល់បច្ចុប្បន្ននេះ៕ធ.ដ
-
លោក Solskjaer ត្រៀមយកខ្សែការពារ Everton មួយរូបមកកាន់ Old Trafford

លោក Ole Gunnar Solskjaer កំពុងចាប់អារម្មណ៍លើកីឡាករ Everton មួយរូបគឺ Idrissa Gueye ដើម្បីត្រៀមនាំមកជំនួសកៅអីរបស់ Ander Herrera ដែលត្រៀមចាកចេញចុងរដូវកាលនេះ ទៅចូលរួមជាមួយ Paris Saint-Germain។ ប្រភពពី The London Evening Standard ចេញផ្សាយថា អ្នកចាត់ការទូទៅក្លិបបិសាចក្រហម Manchester United ខាងលើ បានដាក់គោលដៅចង់បានខ្សែបម្រើសញ្ជាតិ សេណេហ្គាល់ Idrissa Gueye នារដូវកាលក្រោយ។ ប្រភពដដែល ក៏បញ្ជាក់ទៀតថា តម្លៃខ្លួនរបស់កីឡាករវ័យ២៩ឆ្នាំរូបនេះ ប្រមាណ៥០លានផោន ខណៈ Manchester United ហ៊ានចុះកិច្ចសន្យាយកមកពិតមែននោះ សម្រាប់ប្រាក់ឈ្នួលប្រចាំសប្តាហ៍អាចទទួលបាន ២០ម៉ឺនផោន ក្នុងមួយសប្តាហ៍ ស្មើនឹងប្រាក់ឈ្នួលបច្ចុប្បន្នរបស់ Ander Herrera៕ធ.ដ
-
នាយកវិទ្យស្ថាន CamEd បញ្ជាក់ថា កីឡាគឺជាសុខភាព មិត្តភាព សាមគ្គីភាព និងបទពិសោធន៍បន្ថែមលើការសិក្សាជំនាញ

លោក Casey Barnett នាយកវិទ្យាស្ថាន CamEd បញ្ជាក់ថា កីឡាគឺជាសុខភាព មិត្តភាព សាមគ្គីភាព និងបទពិសោធន៍បន្ថែមលើការសិក្សាជំនាញ ដើម្បីឈានទៅសម្រេចជោគជ័យ អាជីពរបស់ខ្លួននាពេលអនាគ។ ដូច្នេះការចូលរួមលេងកីឡាពីសំណាក់និស្សិត គឺជាការអនុវត្តបទពិសោធន៍បន្ថែមផ្ទាល់លើជំនាញ ដែលកំពុងសិក្សា។ នាយកវិទ្យាស្ថាន CamEd រូបនេះ បានថ្លែងបញ្ជាក់ដូច្នេះ ក្នុងពិធីបើកការប្រកួតបាល់ទាត់ហ្វូតសាលបុរស ដណ្តើមពានរង្វាន់វិទ្យាស្ថាន CamEd កាលពីល្ងាចម្សិលមិញ នៅទីលាន Central Park។ លោក Casey Barnett បន្តថា គោលបំណងសំខាន់របស់ពាននេះ ការបង្កើតឡើង ដើម្បីឲ្យនិស្សិតចេះធ្វើការជាក្រុម ព្រោះថា ការប្រកបអាជីវកម្ម ឬក្រុមហ៊ុន មិនអាចធ្វើការងារតែម្នាក់ឯងបាននោះទេ ពោលគឺ ត្រូវធ្វើការងារជាក្រុមទើបអាចឈានទៅសម្រេចជោគជ័យបាន។ ហេតុនេះហើយ កីឡាគឺជាមូលដ្ឋានគ្រឹះសំខាន់ជួយឲ្យបង្រៀនបន្ថែម ឲ្យពួកគេមានបទពិសោធន៍លើការដឹកនាំ និងការរួបរួមសាមគ្គីជាក្រុម និងជំនាញលើកទឹកចិត្តនៅពេលពួកគេក្លាយជាម្ចាស់អាជីវកម្ម ឬម្ចាស់ក្រុមហ៊ុន នាពេលអនាគត។ នាយកវិទ្យាស្ថានរូបនេះ សង្កត់ធ្ងន់ទៀតថា ពានរង្វាន់ CamEdនេះ ក៏ធ្វើឡើងដើម្បីវាស់ស្ទង់សមត្ថភាពនិស្សិតរបស់ខ្លួនលើជំនាញបាល់ទាត់…
-
អត្តពលិកកីឡាវាយសីកម្ពុជា ឈ្នះម៉ាឡេស៊ី ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពាន Arafura Games 2019 នៅប្រទេសអូស្ត្រាលី

អត្តពលិកកីឡាវាយសីកម្ពុជា ឈ្នះម៉ាឡេស៊ី ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពាន Arafura Games 2019 នៅទីក្រុង Darwin នេះបើតាមការបញ្ជាក់របស់ លោក ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា នាព្រឹកមិញនេះ ពីប្រទេសអូស្ត្រាលី។ លោកអគ្គលេខាធិការរង បញ្ជាក់ទៀតថា កម្ពុជាបន្តនៅប្រកួតទី២របស់ខ្លួន លើប្រទេសម៉ាឡេស៊ី ៦ទល់២ លើវិញ្ញាសាវាយទោលបុរសមួយប្រកួត វិញ្ញាសាវាយទោលនារីពីរប្រកួត វាយគូបុរសមួយប្រកួត វាយគូនារីមួយប្រកួត និងវាយគូបុរសនារីមួយប្រកួត។ លោកបន្តថា បន្ទាប់ពីប្រកួតឈ្នះម្ចាស់អូស្ត្រាលី ឈ្នះប្រទេសម៉ាឡេស៊ី នៅស្អែកនឹងជួបប្រទេសឥណ្ឌូនេស៊ី ដើម្បីបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួត Arafura Games 2019 នៅប្រទេសអូស្ត្រាលី ដោយមាន៦ប្រទេសចូលរួម។ សូមបញ្ជាក់ថា ការចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Arafura Games 2019 នៅប្រទេសអូស្ត្រាលីឆ្នាំនេះ ទទួលបានប្រាក់ហោប៉ៅឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា ហើយថ្លៃធ្វើដំណើរសំបុត្រយន្តហោះ និងការស្នាក់នៅ ទទួលបានការជួយឧបត្ថម្ភពីសហព័ន្ធសមាគម និងពីម្ចាស់ផ្ទះអូស្រ្តាលីផងដែរ៕ធ.ដ …