Category: កីឡា

  • ការកើនឡើងនៃចំនួនអ្នកចូលរួម ទិវាពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិអង្គរ ជាចំណែកជួយសង្រ្គោះដល់ជនរងគ្រោះដោយសារគ្រាប់មីន និងកុមារដែលរងគ្រោះនៅកម្ពុជា

    ការកើនឡើងនៃចំនួនអ្នកចូលរួម ទិវាពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិអង្គរ ជាចំណែកជួយសង្រ្គោះដល់ជនរងគ្រោះដោយសារគ្រាប់មីន និងកុមារដែលរងគ្រោះនៅកម្ពុជា

    ឯកឧត្តម វ៉ាត់ ចំរើន ការកើនឡើងនៃចំនួនអ្នកចូលរួម ទិវាពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិអង្គរ ជាចំណែកជួយ សង្រ្គោះដល់ជនរងគ្រោះដោយសារគ្រាប់មីន និងកុមាដែលរងគ្រោះនៅកម្ពុជា ការលើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីប្រគល់ប្រាក់ចំនួន ១០,៥០០៣១ដុល្លារសហរដ្ឋអាមេរិក (១០ម៉ឺន៥ពាន់៣១ដុល្លារ) ដែលបានមក ពីព្រឹត្តិការណ៍កីឡារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ នៅអង្គរវត្ត ឆ្នាំ២០១៨ កន្លង ប្រគល់ជូន មន្ទីរពេទ្យ អង្គការសប្បុរសធម៌នានាចំនួន១០ នាព្រឹកថ្ងៃមិញ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ។ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាមានប្រសាសន៍ថា ការប្រគល់ថវិកានេះគណៈកម្មការម៉ារ៉ាតុងអង្គរតែងតែបាន ប្រគល់ជារៀងរាល់ឆ្នាំ ហើយនៅក្នុងទិវាពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ខេត្តសៀមរាប លើកទី២៣ ឆ្នាំ កាលពីថ្ងៃទី២ ខែធ្នូ ២០១៨ ដែលទាក់ទាញបានអ្នកចូលរួមច្រើនលើសពីការរំពឹងជាង១ម៉ឺននាក់ ហើយជាឆ្នាំ ជោគជ័យខ្លាំងបំផុត ដែលជាកំណត់ត្រាប្រវត្តិសាស្រ្តថ្មីមួយ។ ឯកឧត្តម បញ្ជាក់ថា កាលពីព្រឹត្តិការណ៍ លើកទី១ មានអ្នករត់ត្រឹម ៣០០នាក់ប៉ុណ្ណោះ កាលពីឆ្នាំ១៩៩៦ ដែលនេះឯកឧត្តមបានចាត់ទុកថា ទិវានេះបានរីកចម្រើនជាលំដាប់ ដោយសារទទួលបានការគាទ្រយ៉ាងខ្លាំងពីដៃគូឧបត្ថម្ភនានាជាបន្តបន្ទាប់ជា មួយនឹងការគាំទ្រដល់វិស័យសង្គម…

  • គ្រូជម្រើសជាតិចិន លោក Fabio Cannavaro លាលែងពីតំណែង ក្រោយដឹកនាំបានតែ២ប្រកួត

    គ្រូជម្រើសជាតិចិន លោក Fabio Cannavaro លាលែងពីតំណែង ក្រោយដឹកនាំបានតែ២ប្រកួត

    គ្រូបង្គោលជម្រើសចិន លោក Fabio Cannavaro បានសម្រេចចិត្តលាលែងពីតំណែងជម្រើសជាតិមួយនេះ ក្រោយចូលកាន់តំណែងបានតែជាង១ខែប៉ុណ្ណោះ និងដឹកនាំបានតែ២ប្រកួត។ អតីតកីឡាករជម្រើសជាតិអ៊ីតាលី ធ្លាប់ជួយជម្រើសជាតិខ្លួន លើកពាន FIFA World Cup កាលពីឆ្នាំ២០០៦ បានឈានជើងកាន់តំណែងជម្រើសជាតិចិន កាលពីថ្ងៃទី១៥ ខែមីនាថ្មីៗនេះ ហើយក៏មានភារកិច្ចដឹកនាំប្រកួតក្នុងព្រឹត្តិការណ៍ពានមិត្តភាពអន្តរជាតិ China Cup ២០១៩ ប៉ុន្តែធ្វើមិនបានល្អឡើយក្នុងនាមជាក្រុមម្ចាស់ផ្ទះ ដោយចាញ់ទាំង២លើក ក្រោមថ្វីជើងថៃ និងអូប៊េគីស្ថាន។ យ៉ាងណាក្តីត្បិតចាកចេញពីតំណែងធំមួយនេះ ក៏បុរសវ័យ៤៥ឆ្នាំរូបនេះ មិនទាន់ចាកចេញពីទឹកដីចិនឡើយ ដោយបន្តការដឹកនាំក្លិប Guangzhou Evergrande សមាជិកនៃលីគកំពូលចិនដដែល។ សូមបញ្ជាក់ថា លោក Fabio Cannavaro ធ្លាប់កាន់តំណែង២លើកមកហើយ និងធ្លាប់ជួយឲ្យក្លិប Guangzhou Evergrande ទទួលបានជើងឯក Chinese FA Cup ១សម័យកាលផងដែរ៕ធ.ដ

  • គ្រូ Spur លោក Pochettino ចង់បានខ្សែការពារវ័យ១៩ឆ្នាំរបស់ Norwich City

    គ្រូ Spur  លោក Pochettino ចង់បានខ្សែការពារវ័យ១៩ឆ្នាំរបស់ Norwich City

    លោក Mauricio Pochettino ចង់បានខ្សែការពារមួយរូប គឺកីឡាករ  Max Aarons ដែលកំពុងលេងនៅក្របខ័ណ្ឌ Championships ជាមួយក្លិប Norwich City។ ការចង់ផ្ទេរយកខ្សែការពារវ័យទើប១៩ឆ្នាំនេះ សម្រាប់ក្លិបមាន់ខ្នាយ Tottenham Hotspur មិនមែនជារឿងថ្មីឡើយ ព្រោះកាលពីពាក់កណ្តាលរដូវកាលកន្លងមក ក៏ធ្លាប់បានដាក់សំណើជាលក្ខខណ្ឌខ្ចីជើងមួយរដូវកាលទុកជាមុន ហើយត្រូវបានក្លិបសាម៉ីកីឡាករ Norwich City បដិសេធម្តងរួចមកហើយ។ ឥឡូវនេះ Tottenham Hotspur បានដាក់សំណើសុំផ្ទេរយកតែម្តង ចំពោះ Max Aarons ដែលទើបទទួលបានឈ្មោះជាកីឡាករ ក្នុងបញ្ជីជម្រើស១១នាក់ល្អបំផុតប្រចាំរដូវកាល នៅក្នុងក្របខ័ណ្ឌលីគលំដាប់ទី២ អង់គ្លេសរដូវកាលនេះ។ សូមបញ្ជាក់ថា Max Aarons យុវជនដែលបានចូលហ្វឹកហាត់បាល់ទាត់ដំបូង នៅក្លិប Luton Town FC ស្ថិតនៅក្របខ័ណ្ឌលីគលំដាប់ទី៣ អង់គ្លេស ហើយក៏បានផ្ទេរមកចូលរួមជាមួយ Norwich City នាឆ្នាំ២០១៦។ មកទល់រដូវកាល២០១៨ នេះក៏ត្រូវបានដំឡើងមកឈុតធំ ហើយមានឳកាសបង្ហាញខ្លួនស្ទើរគ្រប់ការប្រកួតឲ្យក្លិប…

  • កីឡាករសីស្លាប សំណូមពរដល់ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ជួយឧបត្ថមគាំទ្រអភិរក្សប្រភេទកីឡានេះផង

    កីឡាករសីស្លាប សំណូមពរដល់ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ជួយឧបត្ថមគាំទ្រអភិរក្សប្រភេទកីឡានេះផង

    ក្រុមកីឡាករវ័យចាស់ដែលស្រឡាញ់ និងចង់អភិរក្សវិស័យកីឡាសីស្លាប មកពីបណ្តាលខេត្ត-ក្រុងនានា នៅក្នុងប្រទេសកម្ពុជា សំណូមពរដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន សូមមេត្តាជួយឧបត្ថមលើកស្ទួយ និងអភិរក្សវិស័យកីឡា ដែលជាអត្តសញ្ញាណរបស់ខេត្តកោះកុង មួយនេះផង។ ការសំណូមពរយ៉ាងដូចច្នេះធ្វើឡើង នៅក្នុងឱកាសដែលពួកគាត់កំពុងជួបជុំគ្នាលេងកីឡាសីស្លាប នៅមុខរមណីយដ្ឋានវត្តភ្នំ ដើម្បីបង្ហាញពីប្រភេទកីឡាមួយនេះទៅដល់ភ្ញៀវជាតិ-អន្តរជាតិដែលបានមកកម្សាន្តនៅទីនោះ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ម្សិលមិញ។ លោកគ្រូ ហ៊ាត់ សុភ័ណ្ឌ អនុប្រធានក្រុមកីឡា សីស្លាប មុខព្រះបរមរាជវាំង បានប្រាប់ក្រុមអ្នកព័ត៌មានកីឡាប្រចាំអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរាឲ្យដឹងថា ការមកលេង សីស្លាប នៅថ្ងៃអាទិត្រនេះ ជាការលេងលក្ខណៈចម្រុះនៃក្រុមសីទាំងអស់ ចំពោះថ្ងៃផ្សេងៗទៀត ការលេងត្រូវបែងចែកទៅតាម ទៅតាមកន្លែងក្រុមរៀងៗខ្លួន។ លោកគ្រូបានឲ្យដឹងថា ប្រវត្តកីឡាមួយនេះ ចេញមកពីតំណាលរឿងព្រេងខ្មែរ ឃុនឆាង ឃុនផែន នៅខេត្តកោះកុង ឯក្បួនច្បាប់នៃការលេងមានច្រើនរបៀប ហើយមានការទាក់ទងនឹងក្បាច់គុណល្បុក្កតោ។ កីឡាមួយនេះមិនប្រកាន់វ័យទេ ទោះវ័យណាក៏អាចលេងបានដែល ព្រោះការលេងសីនេះ វាផ្តល់ផលប្រយោជន៍ច្រើនដល់សុខភាព ធ្វើឲ្យកាយសម្បទាយើងរឹងមាំ និងរហ័សរហួន។ លោកគ្រូ បញ្ជាក់ថា សម្រាប់បងប្អូនដែលស្រលាញ់ ចូលចិត្តកីឡាប្រភេទនេះ ទាំងអ្នកចេះល្មម…

  • ការទៅប្រកួតលក្ខណៈអាជិព One Championship របស់ កីឡាករ ចាន់ រតនា ,សុខ ធី និងកីឡាការិនី នៅ ស្រីពៅ ជាចំណែកនាំយកប្រដាល់គុនខ្មែរ ដែលអត្តសញ្ញាណជាតិឲ្យពិភពលោកបានស្គាល់

    ការទៅប្រកួតលក្ខណៈអាជិព One Championship របស់ កីឡាករ ចាន់ រតនា ,សុខ ធី និងកីឡាការិនី នៅ ស្រីពៅ ជាចំណែកនាំយកប្រដាល់គុនខ្មែរ ដែលអត្តសញ្ញាណជាតិឲ្យពិភពលោកបានស្គាល់

     ការចេញទៅប្រកួតជាលក្ខណៈអាជិព One Championship របស់កីឡាករ ចាន់ រតនា ,សុខ ធី និងកីឡាការិនី នៅ ស្រីពៅ ជាចំណែកមួយ ដើម្បីនាំយកប្រដាល់គុនខ្មែរ ដែលអត្តសញ្ញាណជាតិឲ្យពិភពលោកបានស្គាល់ កាន់តែច្បាស់ នេះជា ការលើកឡើង របស់ប្រធានសហព័ន្ធ កីឡាយុទ្ធគុនចម្រុះកម្ពុជា នៅក្នុងសន្និសិទសារព័ត៌មាន កាលពីព្រឹកមិញនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។  ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធ កីឡាយុទ្ធគុនចម្រុះកម្ពុជា និងជាអគ្គលេខាធិកាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា សហព័ន្ធកីឡាគុនចម្រុះកម្ពុជា ទើបតែបង្កើតឡើងមិនទាន់បានមួយឆ្នាំទេ ដោយទទួលបានការគាំទ្រ ពីរបណ្ដាលសហព័ន្ធនានា ទើបធ្វើឱ្យសហព័ន្ធ កីឡាគុណចម្រុះកម្ពុជា របស់យើងមានដំណើរការយ៉ាងល្អ និងមានសកម្មភាពជាប្រចាំ ជាពិសេសការចេញទៅប្រកួតនៅក្រៅប្រទេសក្នុងកម្មវិធី one Championship ។ ឯកឧត្តម បន្តថា យើងកំពុងតែសម្លឹងមើលនៅលទ្ធភាព នៃការរៀបចំនៅការប្រកួតថ្នាក់ជាតិរបស់យើង ដែលកំពុងស្ថិតនៅក្នុងការប្ដេជ្ញាចិត្តរបស់សហព័ន្ធ ដើម្បីរៀបចំឲ្យមានព្រឹត្តិការណ៍ប្រកួតនេះជាលើកទីមួយនៅប្រទេសកម្ពុជា ក្នុងរាជធានីភ្នំពេញ ដើម្បីបំផុសចលនា ធ្វើឲ្យវិស័យ កីឡាយុទ្ធគុនចម្រុះនេះ ក្លាយទៅជាប្រភេទកីឡាដែលមានជំនាញច្បាស់លាស់ ហើយមានប្រជាប្រិយភាពទាក់ទាញការយកចិត្តទុកដាក់ និងគាំទ្រពីមហាជន ។…

  • ការទៅប្រកួតលក្ខណៈអាជិព One Championship របស់កីឡាករ ចាន់ រតនា ,សុខ ធី និងកីឡាការិនី នៅ ស្រីពៅ ជាចំណែកនាំយកប្រដាល់គុនខ្មែរ ដែលអត្តសញ្ញាណជាតិឲ្យពិភពលោកបានស្គាល់

    ការទៅប្រកួតលក្ខណៈអាជិព One Championship របស់កីឡាករ ចាន់ រតនា ,សុខ ធី និងកីឡាការិនី នៅ ស្រីពៅ ជាចំណែកនាំយកប្រដាល់គុនខ្មែរ ដែលអត្តសញ្ញាណជាតិឲ្យពិភពលោកបានស្គាល់

    ការចេញទៅប្រកួតជាលក្ខណៈអាជិព One Championship របស់កីឡាករ ចាន់ រតនា ,សុខ ធី និងកីឡាការិនី នៅ ស្រីពៅ ជាចំណែកមួយ ដើម្បីនាំយកប្រដាល់គុនខ្មែរ ដែលអត្តសញ្ញាណជាតិឲ្យពិភពលោកបានស្គាល់ កាន់តែច្បាស់ នេះជា ការលើកឡើង របស់ប្រធានសហព័ន្ធ កីឡាយុទ្ធគុនចម្រុះកម្ពុជា នៅក្នុងសន្និសិទសារព័ត៌មាន កាលពីព្រឹកមិញនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធ កីឡាយុទ្ធគុនចម្រុះកម្ពុជា និងជាអគ្គលេខាធិកាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា សហព័ន្ធកីឡាគុនចម្រុះកម្ពុជា ទើបតែបង្កើតឡើងមិនទាន់បានមួយឆ្នាំទេ ដោយទទួលបានការគាំទ្រ ពីរបណ្ដាលសហព័ន្ធនានា ទើបធ្វើឱ្យសហព័ន្ធ កីឡាគុណចម្រុះកម្ពុជា របស់យើងមានដំណើរការយ៉ាងល្អ និងមានសកម្មភាពជាប្រចាំ ជាពិសេសការចេញទៅប្រកួតនៅក្រៅប្រទេសក្នុងកម្មវិធី one Championship ។ ឯកឧត្តម បន្តថា យើងកំពុងតែសម្លឹងមើលនៅលទ្ធភាព នៃការរៀបចំនៅការប្រកួតថ្នាក់ជាតិរបស់យើង ដែលកំពុងស្ថិតនៅក្នុងការប្ដេជ្ញាចិត្តរបស់សហព័ន្ធ ដើម្បីរៀបចំឲ្យមានព្រឹត្តិការណ៍ប្រកួតនេះជាលើកទីមួយនៅប្រទេសកម្ពុជា ក្នុងរាជធានីភ្នំពេញ ដើម្បីបំផុសចលនា ធ្វើឲ្យវិស័យ កីឡាយុទ្ធគុនចម្រុះនេះ…

  • គ្រូជម្រើសជាតិថៃថា នឹងរៀបចំក្បួនលេងឲ្យដូច អ៊ុយរូហ្គាយ ដើម្បីឈរលេខ១ នៅអាស៊ានឡើងវិញ

    គ្រូជម្រើសជាតិថៃថា នឹងរៀបចំក្បួនលេងឲ្យដូច អ៊ុយរូហ្គាយ ដើម្បីឈរលេខ១ នៅអាស៊ានឡើងវិញ

    គ្រូបង្គោលជម្រើសជាតិថៃថា នឹងរៀបចំក្បួនលេងឲ្យមានលក្ខណៈស្រដៀងនឹងក្បួនលេងរបស់ អ៊ុយរ៉ាហ្គាយ ដើម្បីត្រៀមជើងប្រយុទ្ធក្នុងព្រឹត្តិការណ៍ King Cup ២០១៩ និងការប្រកួតជម្រុះជុំទី២ នៃព្រឹត្តិការណ៍ FIFA World Cup ២០២២ ប្រទេសកាតាផងដែរ។ បើតាមប្រភពពីសារព័ត៌មានជាច្រើនក្នុងប្រទេសថៃផ្ទាល់ ក្រោយពីសហព័ន្ធបាល់ទាត់ថៃបរាជ័យ ក្នុងការនាំយកគ្រូជាជនជាតិអឺរ៉ុប ដែលមានសមត្ថភាពគួរសមមកបង្វឹកឈុតធំខ្លួនបាន ពេលនេះសហព័ន្ធបាល់ទាត់ថៃ នៅតែផ្តល់សេចក្តីទំនុកចិត្តដល់គ្រូ Sirisak  Yodyardthai ឲ្យដឹកនាំបណ្តោះ អាសន្នបន្ត។ ក្រោយការវិលត្រឡប់មកពីប្រទេសចិន គ្រូបង្វឹកថៃខាងលើនេះ បានឲ្យដឹងថា ក្រោយបញ្ចប់ការប្រកួតលោក Oscar Tabarez (គ្រូបង្គោលជម្រើសជាតិអ៊ុយរ៉ាហ្គាយ) បានចែករំលែកបទពិសោធន៍ជាច្រើនដល់ខ្ញុំ។ គាត់បានប្រាប់ខ្ញុំថា ជម្រើសជាតិថៃ គួរតែរកផ្លូវមួយ ឬទម្រង់លេងមួយដែលសមស្របនឹងខ្លួនឯង ដូចនូវអ្វីដែល អ៊ុយរ៉ាហ្គាយ ធ្វើដូច្នេះដែរ។ ទោះយ៉ាងណាក៏ដោយ យើងមិនអាចប្រៀបធៀបរវាង ថៃ និងអ៊ុយរ៉ាហ្គាយឡើយ ព្រោះគេជាក្រុមជើងឯកពិភពលោក២សម័យកាល ប៉ុន្តែអនាគតពួកយើងនឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍។ សូមបញ្ជាក់ លោក Sirisak Yodyardthai ត្រូវបានតែងតាំងបណ្តោះអាសន្ន ក្នុងការដឹកនាំក្រុមជម្រើសថៃ តាំងពីព្រឹត្តិការណ៍ AFC Asian Cup ២០១៩មកម្ល៉េះ…

  • អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជា អះអាងថា ការបន្ថែមព្រឹត្តិការណ៍ ប្រកួតឲ្យបានច្រើនដងក្នុង១ឆ្នាំៗ ជាយុទ្ធសាស្រ្តសម្រួចធនធាន ត្រៀមប្រជែងជើងឯកពិភពលោក

    អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជា អះអាងថា ការបន្ថែមព្រឹត្តិការណ៍ ប្រកួតឲ្យបានច្រើនដងក្នុង១ឆ្នាំៗ ជាយុទ្ធសាស្រ្តសម្រួចធនធាន ត្រៀមប្រជែងជើងឯកពិភពលោក

    អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជា លោក គង់ ចាន់ទីណា បានបញ្ជាក់ថា សហព័ន្ធកីឡាហាប់គីដូបានមើលឃើញពីសន្ទុះនៃការវិឌ្ឍរីកចម្រើន ទាំងការចូលរួម និងសមត្ថភាពអត្តពលិក ខណៈការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធសិល្ប៍ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ដែលរៀបចំដោយអង្គភាពកីឡានគរបាលជាតិ កាលពីកន្លងទៅថ្មីនេះ អត្តពលិករីកចម្រើនផ្នែកសមត្ថភាពខុស ពីលើកទី១ ប្រមាណជា៧៥%។ លោកអះអាងថា តាមរយៈការវិឌ្ឍរីកចម្រើនសមត្ថភាពនេះ សហព័ន្ធនឹងបង្កើតព្រឹត្តិការណ៍ប្រកួតធ្វើតេសសមត្ថភាពឲ្យបានច្រើនដងបន្ថែមទៀត ក្នុងមួយឆ្នាំៗដើម្បីសម្រួចសមត្ថភាពអត្តពលិកត្រៀមបញ្ជូនទៅចូលរួមនៅ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហាប់គីដូ ជើងឯកពិភពលោក។ អគ្គលេខាធិការរូបនេះ បន្ថែមថា បើអត្តពលិកមានការខិតខំប្រឹងប្រែង ដូចបច្ចុប្បន្ននេះ យ៉ាងយូរ២ឆ្នាំទៀតប៉ុណ្ណោះ អត្តពលិកកីឡាហាប់គីដូ មានលទ្ធភាពយកមេដាយពីការប្រកួតជើងឯកពិភពលោកមកជូនកម្ពុជាជាក់ជាមិនខាន។ សូមបញ្ជាក់ថា ទោះបីកីឡាហាប់គីដូ ពុំមានសកម្មភាពប្រកួតនៅក្រៅប្រទេសជាញឹកញាប់ដូចប្រទេសកីឡាផ្សេងទៀតមែន ប៉ុន្តែសហព័ន្ធក៏ខិតខំពង្រឹងខ្លួនយ៉ាងល្អប្រសើរ ក្នុងការបណ្តុះធនធានដើម្បីបន្តវេន៕ធ.ដ  

  • វៀតណាមប្រកាសតែងតាំងគ្រូសញ្ជាតិជប៉ុនឲ្យបង្វឹកឈុត U16 និង U19 ជម្រើសជាតិនារី

    វៀតណាមប្រកាសតែងតាំងគ្រូសញ្ជាតិជប៉ុនឲ្យបង្វឹកឈុត U16 និង U19 ជម្រើសជាតិនារី

    ក្រៅពីគ្រូបង្គោលឈុតធំវៀតណាម ដែលមានសញ្ជាតិកូរ៉េខាងត្បូង ពេលនេះសហព័ន្ធ បាល់ទាត់វៀតណាមផ្តល់សេចក្តីទំនុកចិត្តតែងតាំងគ្រូបង្គោលឈុត U16 និង U19 ជម្រើសជាតិនារី ដែលមានសញ្ជាតិមកពីតំបន់អាស៊ីខាងកើតដដែលគឺ លោក Ijiro Akira ជាជនជាតិជប៉ុន ។ លោក Ijiro Akira មានបទពិសោធន៍ក្នុងវិស័យបាល់ទាត់ក្នុងនាមជាគ្រូបង្វឹក និងជំនួយការ គ្រូបង្វឹកជាង១០ឆ្នាំមកហើយ ។ មុនឈានជើងមកកាន់តំណែងនេះ រូបលោកក៏មានទំនាក់ទំនងក្នុង វិស័យបាល់ទាត់វៀតណាមជាយូរមកហើយដែរ ដោយកាលពីដំបូងជាក្រុមប្រឹក្សាផ្តល់យោបល់ឲ្យ សហព័ន្ធបាល់ទាត់វៀតណាមផងដែរ ។ ចំពោះព្រឹត្តិការណ៍ដំបូង ដែលរូបលោកនឹងត្រូវរៀបចំប្រកួតនោះគឺ ពានរង្វាន់បាល់ទាត់នារី កម្រិតក្រោម១៥ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងរៀបចំឡើងនៅប្រទេសថៃ នាខែឧសភាខាង មុខនេះ ៕ធ.ដ

  • កីឡាការិនីក្លិប វេស្ទើន និងកីឡាករសាលាសន្ធរម៉ុក ក្លាយជាជើងឯកគុណដាវ ថ្នាក់ជាតិឆ្នាំ២០១៩

    កីឡាការិនីក្លិប វេស្ទើន និងកីឡាករសាលាសន្ធរម៉ុក ក្លាយជាជើងឯកគុណដាវ ថ្នាក់ជាតិឆ្នាំ២០១៩

    កីឡាការិនីមកពីសាលា វេស្ទើន និងកីឡាករមកពីសាលាសន្ធរម៉ុក ក្លាយជាជើងឯកគុណដាវថ្នាក់ជាតិឆ្នាំ២០១៩ ដែលមាន៧សាលានៅទូទាំងរាធានីបានចូលរួម។ ការប្រកួតនេះបានចាប់ផ្តើមកាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ និងបញ្ចប់នៅល្ងាចថ្ងៃដដែល នៅសាលាអន្តរជាតិវេស្ទើនភ្នំពេញ នៅខណ្ឌសែនសុខ រាធានីភ្នំពេញ។ ឯកឧត្តម តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា បានបញ្ជាក់ថា ការប្រកួតនេះរៀបចំឡើងក្នុងគៅបំណងដើម្បីផ្សព្វផ្សាយប្រភេទកីឡាគុណដាវនេះទៅកាន់មហាជនដែលរស់នៅប្រទេសកម្ពុជាទាំងអស់ ឲ្យបានស្គាល់ និងចាប់អារម្មណ៍ចូលហាត់រៀន លេងកីឡាប្រភេទនេះឲ្យបានច្រើន ដើម្បីងាយស្រួលស្វែងរកយុវជនថ្នាល ត្រៀមព្រឹត្តិការណ៍កីឡា ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។ ឯកឧត្តមបានកោតសរសើរ និងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនីទាំងអស់ ដែលបានបញ្ចេញឲ្យអស់ពីសមត្ថភាព ក្នុងការប្រកួតប្រជែង ឲ្យខិតខំបន្តទៀត ទោះលើកនេះ មិនទទួលបានជោគជ័យក៏ពិតមែន តែនៅមានឱកាសលើកក្រោយជាច្រើនទៀតដែលរង់ចាំប្អូនៗ៕ធ.ដ