-
Lukaku បង្ហាញពីក្ដីបំណងទៅលេងនៅក្របខ័ណ្ឌ Serie A នៅថ្ងៃអនាគត

ខ្សែប្រយុទ្ធ Romelu Lukaku របស់ Manchester United បានបង្ហើបថា រូបគេមានក្ដីស្រមៃ ទៅលេងនៅក្របខ័ណ្ឌ Serie A នៅដំណាក់កាលណាមួយ ក្នុងអាជីពរបស់ខ្លួន។ ខ្សែប្រយុទ្ធជម្រើសជាតិបែលហ្ស៊ិក បានចាកចេញពីស្រុកកំណើតមកប្រកបអាជីពនៅអង់គ្លេសកាលឆ្នាំ២០១១ ហើយធ្លាប់លេងនៅ Chelsea និង Everton និងក៏ធ្លាប់លេងខ្ចីជើងនៅក្លិប West Brom Albion មុនពេលផ្ទេរមក United កាលពីឆ្នាំ២០១៧។ ក្នុងដំណាក់កាលមួយ កីឡាករវ័យ២៥ឆ្នាំថា នឹងសាកល្បងខ្លួនឯង ទៅលេងក្នុងប្រទេសអ៊ីតាលី ប៉ុន្តែយ៉ាងណា Lukaku ថាពេលនេះរូបគេគិតតែពីអនាគតនៅ Old Trafford ប៉ុណ្ណោះ។ “ការទៅលេងនៅ Serie A គឺជាក្ដីស្រមៃ។ វាអាចនឹងស្ថិតក្នុងក្ដីស្រមៃពិតប្រាកដ។ ខ្ញុំសង្ឃឹមថានឹងអាចទៅលេងក្នុងពេលឆប់ៗនេះឬយូរជាងនេះក៏មិនដឹង ទោះបីជាខ្ញុំពេលនេះផ្ដោតទៅលើតែ Man Utd ក៏ដោយ”។ ក្នុងនាមជាខ្សែប្រយុទ្ធលេខ៩ Romelu Lukaku រកបានគ្រាប់បាល់១៥គ្រាប់គ្រប់ពានរង្វាន់ឲ្យបិសាចក្រហមនៅរដូវកាលនេះ៕ធ.ដ
-
គ្រូបង្វឹកវៀតណាម អាចហោះទៅអឺរ៉ុបមើលជើងកីឡាករកូនកាត់វៀតណាម ឲ្យមកជួយជម្រើសជាតិ

លោក Le Hoang Anh រដ្ឋលេខាធិការសហព័ន្ធកីឡាបាល់ទាត់វៀតណាម មានទម្លាយគម្រោងរបស់លោក Park Hang-Seo ក្នុងការប្រើប្រាស់កីឡាករសញ្ជាតិវៀតណាម ដែលលេងនៅឯនាយសមុទ្រមកចូលរួមជាមួយជម្រើសជាតិ។ បាល់ទាត់វៀតណាមខ្លាំងមិនអាចប្រើប្រាស់តែកីឡាករក្នុងស្រុកនោះទេ យ៉ាងហោចណាស់ពួកគេចាំបាច់ត្រូវការកីឡាករលេងនៅក្រៅប្រទេស មកជួយ ដើម្បីត្រៀមជួបក្រុមខ្លាំងៗនៅអាស៊ី ក្នុងពានរង្វាន់ធំៗ។ បន្ទាប់ពីឃើញភាពជោគជ័យរបស់ជម្រើសជាតិវៀតណាមក្រោមការដឹកនាំរបស់លោក Park មានកីឡាករជាច្រើនដែលលេងនៅអឺរ៉ុបស្នើសុំត្រឡប់មកជួយក្រុមជម្រើសជាតិ។ រដ្ឋលេខាធិការសហព័ន្ធកីឡាបាល់ទាត់វៀតណាមខាងលើ បាននិយាយនៅកាសែតក្នុងស្រុកមួយថា«កាលពីមុន មានកីឡាករមួយចំនួនដែលលេងនៅអឺរ៉ុបចង់លេងឲ្យជម្រើសជាតិ»។ លោក Park Hang-Seo និងក្រុមការងារគ្រូបង្វឹករបស់គាត់នឹងទៅមើលផ្ទាល់ហើយស្វែងយល់ថ្វីជើងរបស់ពួកគេ ហើយសម្រេចចិត្តថាតើគួរើសយកឬក៏អត់? ដើម្បីមកពង្រឹងជម្រើសជាតិឲ្យខ្លាំងជាងនេះ។ សូមបញ្ជាក់ថា បច្ចុប្បន្ន មានកីឡាករ៣នាក់ ដែលស្ថិតក្នុងបញ្ជីរបស់លោក Park គឺខ្សែប្រយុទ្ធ Alexander Dang (ន័រវេស) ខ្សែការពារ Jason Quang Vinh លេងនៅលីគទី២ បារាំង និងកីឡាករលេង ក្នុងដំណែងអ្នកចាំទីសញ្ជាតិឆេក Filip Nguyen៕ធ.ដ
-
កូនប្រុសម្ចាស់ក្លិបបឹងកេត ឈ្មោះ Kasidej Vasunan ជាប់ជុំដំបូង ទៅហាត់នៅក្លិប Barcelona

កូនប្រុសម្ចាស់ក្លិបបឹងកេត ឈ្មោះ Kasidej Vasunan ហៅ Dome បានជាប់ជុំដំបូងក្នុងការធ្វើតេស្ដ ទៅហាត់នៅក្លិប FC Barcelona ហើយ ក្រោយពីហ្វឹកហាត់តេស្ដសមត្ថភាពជាមួយក្មេងៗមកពីបណ្ដាប្រទេសជាច្រើនទៀត។ កូនប្រុសរបស់លោកស្រី ពុទ្ធ ធីតា ដែលគេស្គាល់ជាប្រធានក្លិបបាល់ទាត់បឹងកេត បានចេញដំណើរទៅប្រទេសអេស្ប៉ាញ តាមការកោះហៅរបស់សាលាបាល់ទាត់ក្លិប FC Barcelona ដើម្បីសាកល្បងសមត្ថភាពចូលហ្វឹកហាត់នៅទីនោះ។ ក្រោយពីការធ្វើតេស្ដមក លទ្ធផលជុំដំបូង រូបគេបានជាប់ជាស្ថាពរហើយ ខណៈដែលជុំទី២ នឹងធ្វើឡើងម្ដងទៀតនៅថ្ងៃទី៥ ខែក្រោយនេះ។ ប្រសិនបើក្មេងប្រុសម្នាក់នេះជាប់ទៅមែន នោះនឹងក្លាយជាជនជាតិខ្មែរដំបូង បានទៅហ្វឹកហាត់នៅអឺរ៉ុប ជាពិសេសក្លិបធំបំផុត Barcelona ហើយ៕ធ.ដ
-
អនុរដ្ឋលេខាធិការក្រសួងអប់រំ ផ្តាំផ្ញើដល់សិក្ខាកាមជាគ្រូបង្វឹក ត្រូវយកចំណេះដឹង ពីវគ្គបណ្តុះបណ្តាលទៅអនុវត្តន៍ប្រកបដោយគុណផលខ្ពស់ ដល់កីឡាករ-កីឡាការិនី

អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប៊ូ ជុំសេរី ផ្តាំផ្ញើឲ្យសិក្ខាកាមជាគ្រូបង្វឹក ត្រូវយកចំណេះដឹងពីវគ្គនេះទៅអនុវត្តន៍ ប្រកបដោយគុណផលខ្ពស់ ដល់កីឡាករ-កីឡាការិនី ដែលការថ្លែបែបនេះធ្វើឡើង ក្នុងពិធីបិទវគ្គបណ្ដុះបណ្តាលស្ដីពីការៀបចំផែនការ និងទ្រឹស្ដីហាត់ហ្វឹកហ្វឺនសម្រាប់គ្រូបង្វឹក គ្រូជំនួយជម្រើសជាតិ និងក្រុមថ្នាល នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនថ្មី ក្នុងពហុកីឡដ្ឋានជាតិ។ តាមរបាយការណ៍លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹតហ្វឺនកីឡា បានឲ្យដឹងថា សិក្ខាសាលានេះ មានសិក្ខាកាមសរុប១៦៥នាក់ មកពីសហព័ន្ធកីឡាជាតិ ៣៤ និងគ្រូបង្វឹកកីឡាជនពិការ១០នាក់ ពីគ្រូឧទ្ទេសជំនាញៗ៦រូប មានដូចជា ឯកឧត្តម ប៊ូ ជុំសេរី ឯកឧត្តម វ៉ាត់ ចំរើន លោក ប្រាក់ សុវណ្ណារ៉ា លោក ព្រំ វណ្ណារឿន លោក វេជ្ជបណ្ឌិត ស្តើង ជា និងលោក រ៉ាម៉ា ក្នុងគោលបំណងពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការបង្ហាត់ និងការហាត់របស់ក្រុមជម្រើសជាតិ និងក្រុមថ្នាលឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស…
-
ក្លិប AT Madrid ចង់បានខ្សែបម្រើរបស់ហង្សក្រហម មកពង្រឹងក្រុមរដូវកាលក្រោយ

៤០លានអឺរ៉ូ គឺជាតម្លៃមួយដែលក្លិប Liverpool ដាក់ឲ្យក្លិប Atletico Madrid ដែលចង់ធ្វើការផ្ទេរយក កីឡាករ Marko Grujic វ័យ២៣ឆ្នាំរូបនេះ ។ ក្លិប Atletico Madrid ចង់បាន Marko Grujic ដើម្បីត្រៀមយកទៅជំនួសតំណែង Rodri ដែលរំពឹងថាចាកចេញពីទឹកដី La liga មកចូលរួមជាមួយ Manchester City នារដូវកាលក្រោយ ។ ដូច្នេះហើយបន្ទាប់ពីធ្វើការទាក់ទងទៅកាន់ Liverpool ពេលនេះក្លិបក្រោមការដឹកនាំរបស់ លោក Jurgen Klopp បានឆ្លើយតបតម្លៃខ្លួន ៤០លានអឺរ៉ូ ប្រសិនបើ AT Madrid ចង់បានកីឡាកររូបនេះ នាដំណាច់រដូវកាល២០១៨-២០១៩ ។ សូមបញ្ជាក់ថា ខ្សែបម្រើជម្រើសជាតិស៊ែបខាងលើ បានចុះកិច្ចសន្យាជាមួយ Liverpool តាំងពីឆ្នាំ២០១៦ មកម្ល៉េះ ប៉ុន្តែមិនសូវទទួលបានឱកាស ក្នុងការបង្ហាញខ្លួនប៉ុន្មាននោះឡើយ ហើយត្រូវបានដាក់ឲ្យខ្ចីជើងទៅកាន់ក្លិបដទៃទៀតដល់៣ក្លិបមកហើយ…
-
Borussia Dortmund ប្រកាសទទួលស្គាល់ក្លិបអ្នកគាំទ្ររបស់ខ្លួនជាផ្លូវការ នៅវៀតណាម

គេហទំព័របណ្តាញសង្គម Facebook ឈ្មោះ Borussia Dortmund Fan Club in Vietnam របស់អ្នកគាំទ្រក្លិបយក្សអាល្លឺម៉ង់ Borussia Dortmund ត្រូវបានប្រកាសទទួលស្គាល់ពីភាគីក្លិប ដែលចាត់ទុកជាសមាគមអ្នកគាំទ្រផ្លូវការ នៅក្នុងប្រទេសវៀតណាម។ សមាគមអ្នកគាំទ្ររបស់ក្លិបយក្សអាល្លឺម៉ង់ នៅជុំវិញពិភពលោកនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧០មកម៉្លេះ ខណៈមកទល់បច្ចុប្បន្នត្រូវបានក្លិបប្រកាសទទួលស្គាល់ជាង៨៥០កន្លែងជុំវិញ ពិភពលោក និងចុងក្រោយបង្អស់នេះ ត្រូវបានដាក់បញ្ចូលខាងអ្នកគាំទ្រនៅប្រទេសវៀតណាម របស់ខ្លួនថែមទៀតផង។ បើលើកឡើងជារួម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងគិតទល់ពេលនេះ មានសមាគមអ្នកគាំទ្រដែល ទទួលស្គាល់ជាផ្លូវការពីក្លិបអាល្លឺម៉ង់មួយនេះ ចំនួន៤ប្រទេសរួមមាន ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងវៀតណាម៕ម.ន
-
Virgil van Dijk ឈ្នះពាន PFA Player of The Year ប្រចាំឆ្នាំនេះ

ខ្សែការពារ Virgil van Dijk របស់ក្លិបហង្សក្រហម Liverpool ឈ្នះពានរង្វាន់កីឡាករល្អជាងគេប្រចាំឆ្នាំ នៅអង់គ្លេស ពីសមាគមន៍បាល់ទាត់អង់គ្លេស ប្រចាំរដូវកាលនេះ។ ខ្សែការពារវ័យ២៧ឆ្នាំរូបនេះ បានជាប់ក្នុងបញ្ជីឈ្មោះជុំចុងក្រោយ ដែលមានកីឡាករ៦រូប កាលពីចុងសប្តាហ៍កន្លងទៅ ដោយក្នុងនោះរួមមាន Eden Hazard, Sergio Aguero, Raheem Sterling, Bernardo Silva និងមិត្តរួមក្រុមរបស់គាត់ Sadio Mane ផងដែរ។ ដូច្នេះមានន័យថា ពានរង្វាន់កីឡាករល្អជាងគេប្រចាំរដូវកាលនេះ របស់សមាគមបាល់ទាត់អង់គ្លេស គឺនៅតែជាកីឡាករក្លិប Liverpool ដដែល ខណៈឆ្នាំចាស់កន្លងទៅបានលើខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah។ Liverpool ក្នុងរដូវកាលនេះ ត្រូវបានគេសង្កេតឃើញថា មានប្រព័ន្ធការពារមួយដ៏រឹងមាំ ខណៈឆ្លងកាត់ការប្រកួត៣៥លើក ក្នុងលីគកំពូលអង់គ្លេស របូតតែចំនួន២០គ្រាប់់ប៉ុណ្ណោះ ដែលនេះគឺជាចំនួនតិចជាងគេបំផុតគិតត្រឹមសប្តាហ៍នេះ។ ការប្រគល់ពានរង្វាន់នឹងត្រូវធ្វើឡើងនៅទីក្រុងឡុងដ៍ នាយប់ថ្ងៃទី២៨ ខាងមុខនេះ៕ម.ន
-
ក្រុមមន្ទីរអប់រំខេត្តប៉ៃលិន និងមន្ទីរអប់រំខេត្តកំពង់ស្ពឺ ធ្លាក់ចេញពីពានរង្វាន់ឯកឧត្តមរដ្ឋមន្រ្តី ហង់ ជួនណារ៉ុង មុនគេប្រចាំពូល«ក»

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ ឯកឧត្តមបណ្ឌិតសភាចា្យ ហង់ ជួនណារ៉ុន លើកទី២ ឆ្នាំ ២០១៩នេះ បានឈានដល់សប្តាហ៍ទី៤ ហើយកាលពីម្សិលមិញ នៅពហុកីឡដ្ឋានជាតិ ដោយរកក្រុមដើរចេញមុនគេ ក្នុងពូល«ក» គឺក្រុមមន្ទីរអប់រំយុវជន និងកីឡា ខេត្តប៉ៃលិន និងខេត្តកំពង់ស្ពឺ ។ គួររំលឹកថា ពានរង្វាន់ ឯកឧត្តមរដ្ឋមន្រ្តីឆ្នាំនេះ នេះមាន២១ក្រុមចូលរួម មានអគ្គនាយកដ្ឋានទាំង៦ និងអគ្គាធិការដ្ឋាន១ ចំណុះ ក្រសួងអប់រំ យុវជន និងកីឡា និងរាជធានី ខេត្តចំនួន១៤ រួចធ្វើការប្រកួតបែងចែកជា៤ពូល ដែលមក ពីមន្ទីរអប់រំ ខេត្ត ក្រុងនានា។ ដោយធ្វើការប្រកួតជម្រុះស្វែងរក២ក្រុមខ្លាំង ក្នុងមួយពូលបន្តទៅវគ្គខ្វែង រួចឈានទៅវគ្គផ្តាច់ព្រាត់ ដើម្បីរកក្រុមជើងឯកតែម្តង។ ចំពោះគោលបំណងវិញ គឺរួមចំណែក និងលើកកម្ពស់សុខមាលភាពមន្ត្រីរាជការទាំងផ្លូវកាយ ផ្លូវចិត្ត សាមគ្គីភាព មិត្តភាព ភាពសប្បាយរីករាយ និងកិច្ចសហប្រតិបត្តិការការងារ រវាងអង្គភាពចំណុះទីស្តីការ និងមន្ទីរអប់រំយុវជន និងកីឡា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារកាន់តែល្អប្រសើរនៅតាមអង្គភាពនានា ចំណុះទីស្តីការក្រសួង…
-
Gareth Bale អាចនឹងលេងខ្សែការពារវិញ បើគ្មានក្លឹបណាទិញ ឬខ្ចីជើង

គ្រូបង្វឹក Real Madrid លោក Zinedine Zidane កំពុងពិចារណាប្ដូរតួនាទី Gareth Bale ឲ្យលេងខ្សែការពារស្លាបវិញ បើគ្មានក្លឹបណាទិញ ឬខ្ចីជើង ។ ខ្សែប្រយុទ្ធជម្រើសជាតិវែល ធ្លាប់លេងគ្រប់ដំណែង ក្នុងអាជីពបាល់ទាត់របស់ខ្លួន ប៉ុន្តែកីឡាករវ័យ២៩ឆ្នាំ ពេលនេះត្រូវបានក្លាយជាកីឡាករជម្រើសទី៣ នៅកីឡដ្ឋាន Bernabeu ។ Bale ទំនងត្រឡប់ទៅលេងនៅ Premier League, ប៉ុន្តែបើតាមប្រភព AS, Real កំពុងស្វែងរកដំណោះស្រាយ ដាក់ឲ្យលេងតំបន់ណាមួយលើទីលាន ប្រសិនបើលក់អត់មានអ្នកទិញ ។ តាមប្រភពដដែល បានបញ្ជាក់ថា Bale គឺជាជម្រើសខ្សែការពារស្លាបឆ្វេង សម្រាប់ Zidane ខណៈដែលកីឡាកររូបនេះ ធ្លាប់លេងក្នុងតំបន់នេះ កាលនៅ Southampton និងTottenham Hotspur ។ Marcelo និង Sergio Reguilon កំពុងប្រជែងគ្នាយកដំណែងខ្សែការពារឆ្វេង ប៉ុន្តែគេអាចឃើញថា…
-
គ្រូ Bayern Munich បើកទ្វារឲ្យ Renato Sanches ចាកចេញ

ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិព័រទុយហ្គាល់ Renato Sanches របស់ក្លឹប Bayern Munich ចង់ចាកចេញ ស្វែងរកទ្រនំថ្មីនារដូវកាលក្រោយ ។ មកដល់ពេលនេះ លោក Kovacថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកចង់សម្រេចបំណងរបស់កីឡាកររូបនេះ ប្រសិនបើចង់ចាកចេញមែននោះ ។ អ្នកចាត់ការរូបនេះ បន្តថា Sanches បានព្យាយាមលើទីលានហ្វឹកហាត់ដូចកីឡាករដទៃទៀតដែរ តែនៅពិបាករកដំណែង១១នាក់ដំបូងដដែល ។ សម្រាប់គម្រោងនារដូវកាលថ្មី យ៉ាងណានោះ ខ្ញុំមិនទាន់ប្រាកដជាក់លាក់ ក្នុងចិត្តនៅឡើយនោះទេ ពេលនេះពួកយើងមានការងារទាំងអស់គ្នា ក្នុងការបញ្ចប់រដូវកាលជាមួយគ្នា ហើយគាត់ក៏ជាផ្នែកមួយរួមផង ។ គួររំលឹកថា Renato Sanches ធ្លាប់ប្រាប់ការសែតព័ត៌មាន Bild កាលពីពេលថ្មីៗថា មិនថាក្នុងលក្ខខណ្ឌខ្ចីជើង ឬផ្ទេរចេញនោះទេ ខ្ញុំគឺជាការប្រសើរសម្រាប់ខ្ញុំ ពីព្រោះការលេង ៥នាទីចុងក្រោយ មិនគ្រប់គ្រាន់សម្រាប់ខ្ញុំឡើយ ។សូមបញ្ជាក់ថា សារព័ត៌មានមួយចំនួនក៏បានធ្លាប់ចុះដែលថា ក្លឹបអ្នកមានបារាំង Paris Saint-Germain គឺជាក្លឹបគោលដៅដែលកំពុងពេញចិត្តចង់បានខ្សែប្រយុទ្ធជួយជម្រើសជាតិព័រទុយហ្គាល់ លើកពាន EURO ២០១៦ រូបនេះទៅចូលរួមក្រុមផងដែរ…