Category: កីឡា

  • ប្រាក់រង្វាន់លើកទឹកចិត្តជិត៥០០លានរៀល ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនជ័យលាភី នៃការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ និងគុនដាវជើងឯកអាស៊ីអាគ្នេយ៍២០១៨

    ប្រាក់រង្វាន់លើកទឹកចិត្តជិត៥០០លានរៀល ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនជ័យលាភី នៃការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ និងគុនដាវជើងឯកអាស៊ីអាគ្នេយ៍២០១៨

    ប្រាក់រង្វាន់លើកទឹកចិត្តជិត៥០០លានរៀល ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនជ័យលាភីនៃការប្រកួតកីឡាវ៉ូវីណាម ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ និងគុនដាវជើងឯក អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៨ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯ ឧ ស សុខា រដ្ឋលេខាធិការ តំណាង ឯ ឧ ហង់ ជួនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅអគារមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិ ។ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា បានអោយដឹងថា ប្រាក់រង្វាន់ខាងលើផ្តល់អត្តពលិកកីឡាវូវីណាម ២៤នាក់ ដែលដណ្តើម មេដាយសរុប ២៦គ្រឿង ក្នុងនោះមេដាយមាស៦ ប្រាក់៦ និងសំរិទ្ធ១៤ ពីការប្រកួតកីឡាវ៉ូវីណាម ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ នៅប្រទេសមីយ៉ាន់ម៉ា កាលពីខែ សីហា ឆ្នាំ២០១៨កន្លងទៅ ទទួលបានប្រាក់រង្វាន់ ៤៤៧លាន ៣សែនរៀល ។ រីឯអត្តពលិកកីឡាគុនដាវ ដណ្តើមបានមេដាយសំរិទ្ធ១គ្រឿង…

  • ក្លិប Dortmund ដាក់តម្លៃ Sancho ១០០លានផោន ស្រពេលដែលក្លិបធំៗនៅអឺរុបចង់បាន

    ក្លិប Dortmund ដាក់តម្លៃ Sancho ១០០លានផោន ស្រពេលដែលក្លិបធំៗនៅអឺរុបចង់បាន

    ប្រសិនបើក្លិបណាចង់បាន កីឡាករវ័យក្មេង Jadon Sancho ក្លិប Borussia Dortmund បានដាក់តម្លៃ ១០០លានផោន ក្នុងរដូវក្ដៅនេះ ។ Manchester United ជាក្លិបកំពុងចាប់អារម្មណ៍លើ Sancho ហើយវាក៏ជាឱកាសល្អសម្រាប់ Dortmund ដាក់តម្លៃខ្លួនខ្ពស់លើកីឡាករ បន្ទាប់ពីពួកគេប្រឹងប្រែងអភិវឌ្ឍន៍ឡើងដល់កម្រិតខ្ពស់បែបនេះ។ តាមគម្រោងប្រសិនបើ Sancho ត្រូវបានក្លិបដទៃទិញមែន Dortmund នឹងព្យាយាមទិញយុវជនអង់គ្លេស របស់ក្លិប Chelsea គឺ Callum Hudson-Odoi មកជំនួសកន្លែង។ គួររំលឹកថា កីឡាករវ័យ១៨ឆ្នាំ  Jadon Sancho ត្រូវបានជម្រើសជាតិអង់គ្លេសក្រុមធំកោះហៅ ដើម្បីត្រៀមលេងជម្រុះ Euro 2020 ហើយរំពឹងទុកថា អាចជាជម្រើសដំបូងសម្រាប់អង់គ្លេស ពេលលេងទល់នឹងសាធារណរដ្ឋឆេក នៅ Wembley យប់ថ្ងៃសុក្រស្អែកនេះ៕ធ.ដ

  • អង់គ្លេស ប៉ះ ឆេក ទាំងអវត្តមានខ្សែការពារ Alexander-Arnold

    អង់គ្លេស ប៉ះ ឆេក ទាំងអវត្តមានខ្សែការពារ Alexander-Arnold

    ខ្សែការពារមកពីក្រុម Liverpool កីឡាករ Trent Alexander-Arnold ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិអង់គ្លេស សម្រាប់វគ្គជម្រុះ Euro ទល់នឹងឆេក និងម៉ុងតេណេហ្គ្រោ ដោយសាររបួសខ្នង។ ការអវត្តមាននេះខ្សែការពាររូបនេះ លោក Gareth Southgate មិនបានកោះហៅកីឡាករណាជំនួសទេ ធ្វើឲ្យអង់គ្លេសមានគ្នាតែ២២នាក់ប៉ុណ្ណោះ សម្រាប់ត្រៀម២ប្រកួតខាងលើ។ ក្រោយមានបញ្ហា Arnold ត្រូវបញ្ជូនត្រឡប់ទៅក្លិប Liverpool វិញដើម្បីសម្រាកព្យាបាល។ គួរបញ្ជាក់ថា អង់គ្លេស នឹងបើកទ្វារកីឡដ្ឋាន Wembley នៅថ្ងៃសុក្រ ដើម្បីស្វាគមន៍ ឆេក មុនពេលធ្វើដំណើរទៅទីក្រុង Podgorica ជួប ម៉ុងតេណេហ្គ្រោ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ៕ធ.ដ

  • កីឡាករ Leicester City ទៅថៃ ដើម្បីចូលរួមបូជាសពលោក Vichai ចុងក្រោយ

    កីឡាករ Leicester City ទៅថៃ ដើម្បីចូលរួមបូជាសពលោក Vichai ចុងក្រោយ

    កីឡាករ និងបុគ្គលិករបស់ក្លឹប Leicester City បានទៅដល់ប្រទេសថៃ កាលពីម្សិល មិញដើម្បីចូលរួមពិធីបូជាសព របស់ម្ចាស់ក្លឹបខ្លួនលោក Vichai Srivaddhanaprabha។ ក្នុងពិធីគេឃើញមានវត្តមានអ្នកចាត់ការ Brendan Rodgersប្រធានក្រុម Wes Morgan និងខ្សែប្រយុទ្ធ Jamie Vardy បានទៅដល់វត្តមួយ ក្នុងទីក្រុងបាងកក ដើម្បីរៀបចំលាសពមហា សេដ្ឋីដែលបានស្លាប់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ នៅឯកីឡដ្ឋាន  King Power Stadium  កាលពីខែតុលា។ គួររំលឹកថា លោក Vichai Srivaddhanaprabha ស្ថិតក្នុងចំណោមមនុស្ស៥នាក់ដែលបានស្លាប់ ពេលដែលឧទ្ធម្ភាគចក្របាត់ការគ្រប់គ្រង និងធ្លាក់មកដីចំកន្លែងចតរថយន្ត បន្ទាប់ចប់ការប្រកួតនៅ  Premier League ទល់នឹង West Ham  ៕ធ.ដ

  • Paul Pogba និយាយថា ខ្លួនរីករាយនៅជាមួយ Man Utd

    Paul Pogba និយាយថា ខ្លួនរីករាយនៅជាមួយ Man Utd

    Paul Pogba បានលើកឡើងថា ខ្លួនរីករាយនៅជាមួយ Man Utd ថែមទាំងចង់ឲ្យលោក Ole Gunnar Solskjaer ធ្វើជាគ្រូពេញសិទ្ធិទៀតផង បើទោះបីជា Real Madrid ជាក្លិបក្នុងក្ដីស្រមៃរបស់កីឡាករគ្រប់គ្នាក៏ដោយ។ ខ្សែបម្រើវ័យ២៦ឆ្នាំ ក៏បានសរសើរអ្នកចាត់ការបណ្ដោះអាសន្ន Solskjaer ។ Pogba បញ្ជាក់ទៀតថា ពេលនេះគេកំពុងរីករាយនៅ Manchester ជាមួយនឹងអ្នកចាត់ការថ្មី។ គួរបញ្ជាក់ថា Paul Pogba ត្រូវមានភារកិច្ចជួយជម្រើសជាតិបារាំង លេងជម្រុះ Euro 2020 ជាមួយនឹង Moldova នៅថ្ងៃសុក្រ និងអ៊ីស្លង់ នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ៕ធ.ដ

  • លោក Keisuke Honda មកដឹកនាំក្រុមជម្រើសជាតិU23កម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍ AFC U23 Championship 2020

    លោក Keisuke Honda មកដឹកនាំក្រុមជម្រើសជាតិU23កម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍ AFC U23 Championship 2020

    លោក Keisuke Honda គ្រូបង្វឹក និងជាអ្នកចាត់ការទូទៅក្រុមបាល់ទាត់ កម្ពុជាបានបង្ហាញខ្លួនជាលើកដំបូង ក្នុងឆ្នាំ២០១៩ កាលពីល្ងាចម្សិលមិញ ក្នុងការដឹកនាំហ្វឹកហាត់ក្រុម U23 កម្ពុជា នៅពហុកីឡដ្ឋានជាតិ ក្នុងនាមជាម្ចាស់ផ្ទះ សម្រាប់វគ្គជម្រុះ ក្នុងពូលH នាថ្ងៃទី២២-២៦ ខែមីនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ នៃព្រឹត្តិការណ៍ AFC U23 Championship 2020 ។ ជាធម្មតា ក្រុមយុវជនអាយុក្រោម២៣ឆ្នាំ កម្ពុជា ត្រូវបានដឹកនាំហ្វឹកហាត់ដោយ គ្រូបង្វឹកសញ្ញាតិអាហ្សង់ទីន Felix ប៉ុន្តែម្សិលមិញ គ្រូបង្វឹក និងអ្នកចាត់ការទូទៅ លោក Keisuke Honda ក៏បានមកដឹកនាំការហ្វឹកហាត់ផងដែរ ដោយបាននាំយកគ្រូបរទេសពីរូបមកពីតំបន់អឺរ៉ុបមកជួយដល់ U-23 កម្ពុជា នៅក្នុងការប្រកួតជម្រុះ ក្នុងពូល H នេះ ។ ម្ចាស់ផ្ទះជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល H នឹងត្រូវជួបក្រុមខ្លាំងៗ៣ផ្សេងទៀត រួមមាន…

  • ប្រធានគណៈកម្មាធិការ អូឡាំពិក ជប៉ុន លាលែងពីតំណែង

    ប្រធានគណៈកម្មាធិការ អូឡាំពិក ជប៉ុន លាលែងពីតំណែង

    ប្រធានគណៈកម្មាធិការ អូឡាំពិកជប៉ុន លោក Tsunekazu Takeda បានលាលែង ពីតំណែង ចំពេលដែលមានរឿងអាស្រូវទិញសន្លឹកឆ្នោតមួយ ដែលក្រុមអ្នកស៊ើបអង្កេតបារាំង សង្ស័យ ថា បានជួយឲ្យក្រុងតូក្យូក្លាយជាម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិក នៅឆ្នាំក្រោយ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុន Today ។ ប្រធានគណៈកម្មាធិការ អូឡាំពិកជប៉ុនរូបនេះ បានប្រកាស នៅកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគណៈកម្មាធិការថា លោកនឹងលាលែងពីតំណែង នៅពេលអាណត្តិរបស់លោកបញ្ចប់ នៅខែមិថុនា ហើយលោក ក៏បានបដិសេធការចោទប្រកាន់ពីបទពុករលួយនេះផងដែរ ។ លោក Takeda ជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិដ៏មានឥទ្ធិពល និងជាប្រធានគណៈកម្មការទីផ្សារ ផងនោះ ។ ហើយចំពោះការលាលែងពីតំណែងនេះ លោកនឹងបាត់បង់សមាជិកភាព IOC ដែលត្រូវបានចងភ្ជាប់ជាមួយនឹងតំណែងប្រធានាធិបតីរបស់គាត់ ។រឿងអាស្រូវដែលអាជ្ញាធរបារាំង កំពុងស៊ើបអង្កេតអស់រយៈពេលជាច្រើនឆ្នាំ បានស្រមើស្រមៃយ៉ាងខ្លាំង ទៅលើព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ និងបានសង្កត់ធ្ងន់លើកិច្ចប្រឹងប្រែងរបស់ IOC ក្នុងការសម្អាតដំណើរការដេញថ្លៃរបស់ខ្លួន ។ គួរបញ្ជាក់ថា ប្រទេសជប៉ុន ត្រូវចំណាយយ៉ាងហោចណាស់…

  • ក្រុម Pitou FC ក្លាយជាជើងឯកការប្រកួតបាល់ទាត់ហ្វូតសាល ដណ្តើមពានរង្វាន់ សស យក លើកទី១ ឆ្នាំ២០១៩ ក្នុងខេត្តកំពង់ឆ្នាំង

    ក្រុម Pitou FC ក្លាយជាជើងឯកការប្រកួតបាល់ទាត់ហ្វូតសាល ដណ្តើមពានរង្វាន់ សស យក លើកទី១ ឆ្នាំ២០១៩ ក្នុងខេត្តកំពង់ឆ្នាំង

    ក្រុម Pitou FC  បានក្លាយជាជើងឯក ការប្រកួតបាល់ទាត់ហ្វូតសាល ដណ្តើមពានរង្វាន់ សសយក ឆ្នាំ២០១៩ លើកទី១ ប្រចាំឆ្នាំ២០១៩ ដើម្បីអបអរបុណ្យទន្លេលើកទី៥ ក្រោមប្រធានបទ ទន្លេផ្សារភ្ជាប់ សន្តិភាព ប្រជាជន និងទេសចរណ៍ នៅខេត្តកំពង់ឆ្នាំង បន្ទាប់ពីយកឈ្នះក្រុម អះម៉ាទីយ៉ា  នៅលើទីលាន បន្ទាយលង្វែក Sport Plex។ ឯកឧត្តម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង និងជាអភិបាលរងខេត្តកំពង់ឆ្នាំង បាន មានប្រសាសន៍ថា គោលបំណងដែលបង្កើតពានរង្វាន់នេះឡើង គឺដើម្បីអបអរ និងជួយជំរុញឲ្យពិធី បុណ្យទន្លេឆ្នាំនេះ ទទួលបានការទាក់ទាញកាន់តែល្អប្រសើរ និងបានផ្តល់ភាពសប្បាយរីករាយ ជូន ដល់យុវជន ជាពិសេសបំផុសស្មារតីពួកគាត់ឲ្យស្រឡាញ់ និងចូលចិត្តលេងកីឡា ក្នុងន័យស្វែងរក កីឡាករប្រកបដោយគុណភាព ត្រៀមប្រកួតតំណាងអោយជាតិ ក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើក ទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមបន្តថា ភាពជោគជ័យនេះ គឺជាបទពិសោធន៍ដ៏ល្អ សម្រាប់ការរៀបចំសកម្មភាពកីឡា…

  • ក្លិបអ្នកមាន PSG ឲ្យតម្លៃ៦៨លានផោន ដើម្បីនាំយក Kross ទៅបារាំង

    ក្លិបអ្នកមាន PSG ឲ្យតម្លៃ៦៨លានផោន ដើម្បីនាំយក Kross ទៅបារាំង

    ក្លិប Paris Saint-Germain បានចាប់អារម្មណ៍លើខ្សែបម្រើរបស់ Real Madrid កីឡាករ Toni Kroos ដើម្បីយកមកពង្រឹងក្រុម នៅរដូវកាលក្រោយ។ ក្រុមយក្សរបស់បារាំងមួយនេះ ចង់ឲ្យក្រុមរឹងមាំជាងមុន ដើម្បីសម្រេចមហិច្ឆតាឈ្នះ Champions League រដូវកាលក្រោយ។ លោក Nasser al-Khelaifi  ប្រធានក្លិប PSG អស់សង្ឃឹមបន្ទាប់ពីធ្លាក់ចេញ ក្របខណ្ឌ Champions League នៅអឺរ៉ុប ក្នុងនោះ Antoine Griezmann ក៏ជាគោលដៅរបស់ក្លិបបារាំងនេះដែរ។ តាមកាសែត France Football ឲ្យដឹងថា លោក Thomas Tuchel អ្នកចាត់ការរបស់ PSG កំពុងសម្លឹងលើខ្សែប្រយុទ្ធរបស់ Toni Kross ដើម្បីយកមកបំពេញតំបន់ខ្វះខាតរបស់ក្រុម ជំនួស Adrien Rabiot ដែលអាចចេញដោយគ្មានតម្លៃនៅរដូវក្ដៅខាងមុខ។ ប៉ុន្តែការត្រលប់មកវិញរបស់ Zinedine Zidane…

  • កីឡាករវ័យក្មេង Hudson-Odoi របស់ Chelsea ត្រូវជម្រើសជាតិអង់គ្លេស កោះហៅចូលឈុតធំជាលើកដំបូង

    កីឡាករវ័យក្មេង Hudson-Odoi របស់ Chelsea ត្រូវជម្រើសជាតិអង់គ្លេស កោះហៅចូលឈុតធំជាលើកដំបូង

    ខ្សែបវ័យក្មេងម្រើប្រយុទ្ធរបស់ Chelsea កីឡាករ Callum Hudson-Odoi  រំភើបរីករាយ ដែលត្រូវបានក្រុមជម្រើសជាតិអង់គ្លេសឈុតធំកោះហៅចូលលេងជាលើកដំបូង។ កីឡាករវ័យ១៨ឆ្នាំ ពេលនេះ កំពុងតែហ្វឹកហាត់ជាមួយជម្រើសជាតិអង់គ្លេស ដើម្បីត្រៀមប្រកួតជម្រុះ Euro ២០២០ ជាមួយនឹងសាធារណរដ្ឋឆេក និងម៉ុងតេណេក្រូ ។ Hudson-Odoi លេងបាន១៩ប្រកួតឲ្យ Chelsea រដូវកាលនេះនឹងរកបាន៥គ្រាប់។ គួរបញ្ជាក់ថា អង់គ្លេស ត្រូវបើកទ្វារផ្ទះស្វាគមន៍ឆេក នៅកីឡដ្ឋាន Wembley នៅថ្ងៃសុក្រនេះ និងបន្តជួបម្ចាស់ផ្ទះ ម៉ុងតេណេក្រូ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ៕ធ.ដ