Category: កីឡា

  • ក្រុមជើងខ្លាំងមកពីមណ្ឌល៩ទូទាំងប្រទេស ប៉ះគ្នាលើទីលាន Tiger Street Football Festival 2019 វគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ

    ក្រុមជើងខ្លាំងមកពីមណ្ឌល៩ទូទាំងប្រទេស ប៉ះគ្នាលើទីលាន Tiger Street Football Festival 2019 វគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ

    ភ្នំពេញ៖ ក្រោយពីបញ្ចប់ការប្រកួតមណ្ឌលទី៩ជាផ្លូវការដោយចម្រាញ់រកឃើញ១២ក្រុមនៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 នឹងក្រុមជើងខ្លាំងមកពីមណ្ឌល៨ទូទំាងប្រទេសត្រូវមកជួបគ្នាលើទីលានដើម្បីយកជើងឯក និងប្រាក់រង្វាន់ចំនួន១៥,០០០ដុល្លារ ព្រមទំាងបានទៅជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho នៅប្រទេសប្រេស៊ីល។ សម្រាប់មណ្ឌលខេត្តព្រះសីហនុជ្រើសរើសក្រុមខ្លាំងចំនួន៦ក្រុម មណ្ឌលខេត្តតាកែវយក៤ក្រុម មណ្ឌលខេត្តកំពង់ស្ពឺយក៤ក្រុម មណ្ឌលបាត់ដំបងយក៩ក្រុម មណ្ឌលក្រុងប៉ោយប៉ែតយក៦ក្រុម មណ្ឌលខេត្តសៀមរាបយក១២ក្រុម មណ្ឌលខេត្តកំពង់ចាមយក៧ក្រុម មណ្ឌលខេត្តកណ្តាលយក៤ក្រុម និងមណ្ឌលរាជធានីភ្នំពេញ ១២ក្រុមរួចហើយ ក្រុមខ្លាំងទាំង៩មណ្ឌលដែលមាន៦៤ក្រុម និងធ្វើការប្រកួតផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៦ដល់១៧ ខែមីនា ឆ្នាំ២០១៩ ស្វែងរកជើងឯកតែម្តង។ គួបញ្ជាក់ថា ក្រុមហ៊ុនស្រាបៀរថៃហ្គ័របានសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជា ក្នុងការបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ២០១៩ ដើម្បីឲ្យប្អូនៗជាកីឡាករចេះធ្វើការជាក្រុម ចេះសាមគ្គីភាពគ្នាក្នុងការប្រកួតឲ្យទទួលជ័យជម្នះលើកគូប្រកួត។ អ្វីដែលកាន់តែពិសេសក្នុងឆ្នាំនេះ យើងបានបង្កើនមណ្ឌលប្រកួតដល់៩ទីតាំង និងប្រាក់រង្វាន់សរុបទូទាំងប្រទេសកាន់តែធំអស្ចារ្យរហូតដល់៥០,០០០ដុល្លារ៕ម.ន  

  • ជើងឯកកីឡាអេឡិចត្រូនិកពានរង្វាន់ ROS KH CUP 2019 ឈានទៅរកវគ្គផ្តាច់ព្រ័ត្រ

    ជើងឯកកីឡាអេឡិចត្រូនិកពានរង្វាន់ ROS KH CUP 2019 ឈានទៅរកវគ្គផ្តាច់ព្រ័ត្រ

    ការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯក ROS KH Cup រដូវកាលទី១ដ៏ធំសម្បើមមិនធ្លាប់មានពីមុន នៅប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការប្រកួតជម្រុះ រយៈពេល៣ថ្ងៃ កាលពីចុង សប្តាហ៍នេះ នៅសាលមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ នាពេលខាងមុខ ដែលមានប្រាក់រង្វាន់ត្រៀមទុកសម្រាប់ក្រុមជ័យលាភីពីចំណាត់ថ្នាក់លេខ១ដល់លេខ១៥មានចំនួនសរុបរហូត ដល់១០០លានរៀលឯណោះ។ លោក លន់ សាមឌី អគ្គលេខាធិការហព័ន្ធកីឡាអេឡិចត្រនិកកម្ពុជាគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡា អេឡិចត្រូនិចដ៏ធំសម្បើមនេះ ទទួលបានក្រុមចុះឈ្មោះចូលរួមរហូត៨០០ក្រុម ដែលក្នុង១ក្រុមៗមានសមាជិក៤នាក់ និងប្រកួតជម្រុះយកចំនួន៧៥ក្រុម ដើម្បីប្រកួតក្នុងវគ្គចែកពូលកម្មវិធី 2019 Digital Cambodia។ ជើងឯកកីឡាអេឡិចត្រូនិកនេះឈ្មោះថា ROS KH Cup រដូវកាលទី១ សម្រាប់វិញ្ញាសា Rules of Survival ប្រកួតតាមទូរសព្ទដៃ ដែលមានប្រាក់រង្វាន់សរុបរហូត១០០លានរៀល ដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) និងក្រុមហ៊ុន NetEase (Rules of Survival) ជាអ្នករៀបចំ ព្រមទាំងមានការចូលរួមឧបត្ថម្ភពីធំពី Cellcard និងសហការឧបត្ថម្ភដោយ Oppo និងWing។ លោកអះអាងទៀតថា កម្មវិធីនេះរៀបចំឡើងដោយមានការសហការជាមួយ Developer…

  • លទ្ធផលបច្ចេកទេសថ្ងៃបញ្ចប់នៃការប្រកួតប្រដាល់គុនបុរាណខ្មែរ ដើម្បីអបអរពិធីបុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង

    លទ្ធផលបច្ចេកទេសថ្ងៃបញ្ចប់នៃការប្រកួតប្រដាល់គុនបុរាណខ្មែរ ដើម្បីអបអរពិធីបុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង

    គូទី១ កីឡាករ រ៉ា សារ៉ាយ មកពីក្លឹប ខ.ភ.ម បង្គោលក្រហម ប្រកួតក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម បានផ្ដួល អឿន សំអូន បង្គោលខៀវមកពីក្លឹបនាគរាជចតុមុខ ឲ្យសន្លប់ត្រឹមទឹកទី៤។គូទី២ ឡុង សាមីត បង្គោលក្រហម មកពីក្លឹបសាលវ័ន្ត ប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម លទ្ធផលស្មើគ្នាជាមួយ ឯម ដារ៉ូ បង្គោលខៀវ ក្លិបនិរោធន៍។គូទី៣ សយ សុខ បង្គោលខៀវ មកពីក្លិបពន្លឺវិបុលណារិទ្ធ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម បានផ្តួល រឿង ដារិទ្ធ បង្គោលក្រហម មកពីក្លឹបម្កុដរាជសីហ៍ ឲ្យសន្លប់ត្រឹមទឹកទី៤។គូទី៤ តុន សោភ័ណ្ឌ បង្គោលខៀវ ក្លិបនាគរាជមានជ័យ បានផ្ដួល អូន ចាន់ឡឹង បង្គោលក្រហម ឲ្យសន្លប់ត្រឹមទឹកទី២។គូទី៥ ម៉ន ព្រហ្មម៉ាញ បង្គោលក្រហម ក្លិបការិយាល័យទី៥ ប្រកួតក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាម យកឈ្នះ ធា នុរាជ បង្គោលខៀវ ក្លឹបម្កុដរាជសីហ៍…

  • ក្រុម Down Town Sport គ្រងតំណែងជើងឯក នៃការប្រកួត Tiger Street Football Festival 2019 ប្រចាំមណ្ឌលភ្នំពេញ

    ក្រុម Down Town Sport គ្រងតំណែងជើងឯក នៃការប្រកួត Tiger Street Football Festival 2019 ប្រចាំមណ្ឌលភ្នំពេញ

    ព្រឹត្តិការណ៍ការប្រកួតនៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 រកឃើញជើងខ្លាំង១២ក្រុមបន្ថែមទៀត ខណៈក្រុមបាល់ទាត់ Down Town Sport គ្រងតំណែងជើងឯកប្រចាំមណ្ឌលភ្នំពេញនាយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដែលជា មណ្ឌលចុងក្រោយក្នុងចំណោមមណ្ឌលទំាង៩ទូទាំងប្រទេសនៅមណ្ឌលកម្សាន្តកោះពេជ្រដោយការប្រកួតមាន៨៨ក្រុម ។ សម្រាប់ជ័យជម្នះដែលធ្វើឲ្យក្រុមបាល់ទាត់ Down Town Sport គ្រងតំណែងជើង ឯក ប្រចាំមណ្ឌលភ្នំពេញនេះ បន្ទាប់ពីយកឈ្នះក្រុម Rolling FC លទ្ធផល ៣:១ ចំណែកក្រុម បាល់ទាត់ឆន្ទៈកីឡាទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះក្រុម Pisnoka Construction  ក្នុងលទ្ធផល ៣:១ នៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា ព្រមទាំង៨ក្រុមត្រូវឡើង ទៅវគ្គ ផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ -១៧ ខែមីនា ២០១៩ ខាងមុខនេះ ។ សម្រាប់រង្វាន់ ក្រុមជើងឯកមណ្ឌលភ្នំពេញ Down Town Sport…

  • រត់ប្រណាំងកម្សាន្ត បង្ហាញខ្លួនមុនគេក្នុងពិធីបុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩ មានការចូលរួមយ៉ាងច្រើនកុះករពីសិស្សានុសិស្ស និងប្រជាពលរដ្ឋ

    រត់ប្រណាំងកម្សាន្ត បង្ហាញខ្លួនមុនគេក្នុងពិធីបុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩ មានការចូលរួមយ៉ាងច្រើនកុះករពីសិស្សានុសិស្ស និងប្រជាពលរដ្ឋ

    ព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្ត បង្ហញាខ្លួនមុនគេក្នុងពិធីបុណ្យទន្លេ នៅខេត្តកំពងឆ្នាំង លើកទី៥ ឆ្នាំ២០១៩ មានការចូលរួមយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ និងសិស្សានុសិស្ស។ ព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួម ក្រោមវត្តមានបញ្ជាបាញ់កាំភ្លើងដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចេណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងឯកឧត្តម ឈួរ ចាន់ឌឿន គណៈអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបញ្ជាក់ថា ព្រឹកមិញនេះ ឯកឧត្តមសង្គេតឃើញថា អ្នកចូលរួមទាំងអស់ប្រមាណជាង២០០០នាក់ ដែលជាសិស្សានុសិស្ស ប្រជាពលរដ្ឋ នៅខេត្តកំពង់ឆ្នាំង សុទ្ធតែបានបង្ហាញនូវស្នាមញញឹមសប្បាយរីករាយណាស់ ដែលរត់កម្សាន្តអបអរដល់ពិធីបុណ្យទន្លេ ហើយការរៀបចំរបស់គណៈកម្ម ការបច្ចេកទេសក៏ល្អប្រសើរដែរ ជាមួយនឹងបរិយាកាសអំណោយផលល្អផងដែរ។ ជាមួយគ្នានោះការរក្សា សណ្តាប់ធ្នាប់ សុវត្ថិភាពគឺមានលក្ខណៈល្អប្រសើរ មិនបានបាតុភាពអ្វីកើតឡើងឡើយ ហើយអ្វីដែលសំខាន់ គឺសិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តបានចូលរួមបានសប្បាយរីករាយ និងបន្សល់ទុកនូវអនុស្សាវរីយ៍ សម្រាប់ខេត្តរបស់ពួកគាត់។ ឯកឧត្តមបន្ថែមថា ការរត់កម្សាន្តនេះ មិនចាត់ជាចំណាត់ថ្នាក់តាមលក្ខណៈបច្ចេកទេស សម្រាប់អ្នករត់មកដល់ទីនោះទេ ប៉ុន្តែយើងមានការលើកទឹកចិត្តជូនដល់ពួកគាត់ ជាពិសេសគឺយុវជនដែលជាទំពាំងស្នងឫស្សី ឬជាថ្នាលបណ្តុះទឹកចិត្តឲ្យស្នេហាវិស័យកីឡាជាតិរបស់យើងទៅថ្ងៃអនាគត…

  • អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំការប្រកួតកីឡាវាយកូនឃ្លីលើតុជាលក្ខណៈមិត្តភាព លើកទី២ ឆ្នាំ២០១៩

    អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំការប្រកួតកីឡាវាយកូនឃ្លីលើតុជាលក្ខណៈមិត្តភាព លើកទី២ ឆ្នាំ២០១៩

    ការប្រកួតកីឡាវាយកូនឃ្លីលើតុជាលក្ខណៈមិត្តភាព លើកទី២ ឆ្នាំ២០១៩ មានការអញ្ជើញចូលរួមបើកការប្រកួតដោយ ឯកឧត្តម ញ៉ែម សាវើយ អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ដែលជាតំណាងរបស់ ឯកឧត្តម ហង្ស វិចិត្រ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានក្លិបរដ្ឋសភាសែនជ័យ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។ ឯកឧត្តម ញ៉ែម សាវើយ បានលើកឡើងក្នុងឱកាសបើការប្រកួតនេះថា ការរៀបចំកីឡាវាយកូនឃ្លីលើតុនាថ្ងៃនេះ គឺផ្ដោតសំខាន់ទៅលើ សុខភាព មិត្តភាព សាមគ្គីភាព ការលើកកម្ពស់វិស័យកីឡាឲ្យកាន់តែវិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត និងជាការបង្កើតបទពិសោធន៍មួយបន្ថែមទៀតសម្រាប់មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ ហើយក៏គ្រោងបំផុស ជំរុញឱ្យមានកីឡាផ្សេងៗទៀតផងដែរ មានដូចជា កីឡាបាល់ទាត់ កីឡាម៉ារ៉ាតុង កីឡាជិះកង់ និងកីឡាប៉េតុងជាដើម។ ការប្រកួតកីឡាវាយកូនឃ្លីលើតុនេះ ប្រព្រឹត្តទៅនៅក្លិបរដ្ឋសភាសែនជ័យនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចាប់ពីរសៀលថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដែលក្នុងនោះ មានកីឡាករដែលជាមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចំនួន៤៦នាក់ចូលរួមប្រកួត។ ការប្រកួតនេះមាន២វិញ្ញាសា គឺ ទី១ វិញ្ញាសាវាយគូបុរស…

  • ក្រុមហ៊ុនឆ្នោតកីឡាជាតិ បើកសាខាថ្មីនៅទីរួមខេត្តកំពង់ឆ្នាំង

    ក្រុមហ៊ុនឆ្នោតកីឡាជាតិ បើកសាខាថ្មីនៅទីរួមខេត្តកំពង់ឆ្នាំង

    ក្រុមហ៊ុនឆ្នោតកីឡាជាតិក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីរក    បា្រក់ ចំណេញជួយគាំទ្រដល់វិស័យកីឡា នោះ បានបើកសាខាថ្មី១ទៀតនៅខេត្តកំពង់ឆ្នាំង និងបានសម្ពោធបើកស្នាក់ការរបស់ខ្លួនជាផ្លូវការ នាព្រឹកថ្ងៃទី១៤ ខែមិនានេះ ដោយមានចូលរួមពី ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម វ៉ាត់ចំរើន អគ្គលេខា គណៈកម្មាធីការជាតិអូឡាំពិកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និង បុគ្គិលនៃក្រុមហ៊ុន ឆ្នោតកីឡាជាតិផងដែរ ។នេះជាសាខាទី៥ហើយដែលក្រុមហ៊ុនឆ្នោតកីឡាជាតិបានបើកស្នាក់ការ របស់ខ្លួនជាផ្លូវការ បន្ទាប់ពី ខេត្តបាត់ដំបង  ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ព្រមទាំងរាជធានីភ្នំពេញផង។តាមពិត ឆ្នោតកីឡាជាតិ មានភ្នាក់ងារលក់ ជាង១០ខេត្ត នៅទូទាំងប្រទេស ប៉ុន្ដែពុំទាន់ បើកសម្ភោធស្នាក់ការ សាខាទាំងនោះជាផ្លូវការ នៅឡើយ។ សម្រាប់ នៅខេត្តកំពង់ឆ្នាំង ដោយមានការជម្រុញ និងគាំទ្រយុទ្ធសាស្ដ្រថ្មី ពីឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំងផងនោះ ក្រុមហ៊ុនឆ្នោតកីឡាជាតិបានបើកសាខារបស់ខ្លួន ក្នុងឱកាសនៃបុណ្យទន្លេតែម្ដងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាអតិថិជន បានស្គាល់ និង ចូលរួមគាំទ្រឆ្នោតកីឡាជាតិកាន់តែច្រើន។  នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ចំរើន…

  • Tiger Street Football Festival ចាប់ផ្តើមប្រកួតមណ្ឌលភ្នំពេញ ដើម្បីស្វែងរកក្រុមខ្លាំង១២ ទៅវគ្គផ្តាច់ព្រាត់ទូទាំងប្រទេស

    Tiger Street Football Festival ចាប់ផ្តើមប្រកួតមណ្ឌលភ្នំពេញ ដើម្បីស្វែងរកក្រុមខ្លាំង១២ ទៅវគ្គផ្តាច់ព្រាត់ទូទាំងប្រទេស

    ការប្រកួត Tiger Street Football Festival 2019 នៃមណ្ឌលទី៩ បានចាប់ផ្តើមប្រកួតជាផ្លូវការហើយ នៅបរិវេណ មណ្ឌលកម្សាន្ត កោះពេជ្រ ដែលមានក្រុមចូលរួមចំនួន ៨៨ ក្នុងនោះគណៈកម្មការប្រកួតជ្រើសរើស យកតែ១២ក្រុម ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៅរាជធានី ភ្នំពេញថ្ងៃទី១៦ និងទី១៧ ខែមីនា ២០១៩ ខាងមុខនេះ ។លោក ទុយ វិច្ឆិកា តំណាងឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា នេះជា មណ្ឌលចុងក្រោយនៃការប្រកួត Tiger Street Football Festival 2019  ដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានរៀបចំកម្មវិធីដ៏អស្ចារ្យក្នុងការផ្តល់ឱកាស ដល់ប្អូនៗយុវជន ដែល ស្រលាញ់កីឡា បាល់ទាត់ បញ្ចេញសមត្ថភាព ប្រកួតប្រជែង ដណ្តើមពានរង្វាន់។ ហើយជា ធម្មតា ការប្រកួតតែងតែ ចង់ទទួលបានជ័យជំនះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុម ហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់ លើកការគោរពវិន័យ ហើយសង្ឃឹមថា ប្រកាន់ភ្ជាប់…

  • ដើម្បីចូលរួមអបអរសាទរដល់សង្រាន្តឆ្នាំថ្មី ខេត្តកណ្តាល បានប្រកាសថា និងដាក់៩ប្រភេទកីឡាឲ្យប្រកួតប្រជែង

    ដើម្បីចូលរួមអបអរសាទរដល់សង្រាន្តឆ្នាំថ្មី ខេត្តកណ្តាល បានប្រកាសថា និងដាក់៩ប្រភេទកីឡាឲ្យប្រកួតប្រជែង

    ដើម្បីចូលរួមអបអរសាទរសង្រាន្តឆ្នាំថ្មី ខេត្តកណ្តាល បានប្រកាសថាដាក់៩ប្រភេទកីឡាឲ្យ ប្រកួតប្រជែង នេះជាការបញ្ជាក់របស់ លោក ហែម វ៉ារិន អនុប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំយុវជន និងកីឡា ខេត្តកណ្តាល ។      លោក ហែម វ៉ារិន បញ្ជាក់ថា ៩ប្រភេទកីឡា ដែលត្រូវធ្វើការប្រកួតប្រជែងនោះ មានកីឡារត់ប្រណាំងបែបកំសាន្ត អុំទូក ទាញព្រ័ត្រ អុកចក្រង្គ ប្រណាំងកង់ តេក្វាន់ដូ ប្រដាល់គុនខ្មែរ បាល់ទាត់ និងបាល់ទះ ដែលប្រភេទកីឡាទាំងអស់នេះ ចាប់ផ្តើមប្រកួតផ្លូវការពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែ មេសា ឆ្នាំ២០១៩ ។       អនុប្រធានការិយាល័យរូបនេះ អះអាងទៀតថា ព្រឹត្តិការណ៍ប្រកួតរយៈពេល៣ថ្ងៃនេះ គឺខេត្ត រៀបចំ ឡើងក្នុងគោលបំណងដើម្បីបង្កបរិយាកាសសប្បាយរីករាយ ក្នុងឱកាសចូលរួមអបអរសាទរ សង្រ្គាន្តឆ្នាំថ្មី ពិសេសនោះគឺខេត្តចង់បំផុសវិស័យកីឡាក្នុងខេត្តឲ្យកាន់តែមានសក្កានុពល ក្នុងការ ត្រៀមលក្ខណៈអភិវឌ្ឍន៍សមត្ថភាពអត្តពលឈានឆ្ពោះទៅប្រជែង នាស៊ីហ្គេម ឆ្នាំ២០២៣ ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។        អនុប្រធានការិយាល័យកីឡា ខេត្តកណ្តាល…

  • ស្វែងរកក្រុមខ្លាំង១២ទៀត នៅមណ្ឌលភ្នំពេញ ក្នុងចំណោម ៨៨ក្រុម ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រទូទំាងប្រទេស

    ស្វែងរកក្រុមខ្លាំង១២ទៀត នៅមណ្ឌលភ្នំពេញ ក្នុងចំណោម ៨៨ក្រុម ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រទូទំាងប្រទេស

    ស្វែងរកក្រុមខ្លាំង១២ទៀត នៅមណ្ឌលភ្នំពេញ ក្នុងចំណោម៨៨ក្រុម ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រទូទំាងប្រទេស នៃការប្រកួត Tiger Street Football Festival 2019 ។ការប្រកាសបែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានជាផ្លូវការកាលពីម្សិលមិញ នៅសណ្ឋាគារណាហ្គាវើល ។ការប្រកួតវគ្គជម្រុះ នៃពានរង្វាន់ Tiger Street Football Festival 2019 នៅមណ្ឌលរាជធានីភ្នំពេញមានក្រុមចូលរួមរហូតដល់ទៅក្រុម៨៨ ក្នុងនោះគណៈកម្មការប្រកួតជ្រើស រើសយកតែ១២ក្រុម ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញថ្ងៃទី១៦ និងទី១៧ ខែមីនា ២០១៩ខាងមុខនេះ ។លោក ទុយ វិច្ឆិកា តំណាងឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា នេះជា មណ្ឌលចុងក្រោយ នៃការប្រកួត Tiger Street Football Festival 2019  ដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានរៀបចំកម្មវិធីដ៏អស្ចារ្យក្នុងការផ្តល់ឱកាស ដល់ប្អូនៗយុវជន ដែល ស្រលាញ់កីឡា បាល់ទាត់ បញ្ចេញសមត្ថភាព ប្រកួតប្រជែង ដណ្តើមពាន់រង្វាន់។ ហើយជាធម្មតា ការ ប្រកួតតែងតែ ចង់ទទួលបានជ័យជំនះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុម…