Category: កីឡា

  • ភាពយន្ដកីឡាដំបូងគេនៅកម្ពុជា រឿង «បោកចំបាប់ក្ដីសង្ឃឹមចុងក្រោយ» ត្រូវបានសម្ពោធដាក់បញ្ចាំងជាផ្លូវការ

    ភាពយន្ដកីឡាដំបូងគេនៅកម្ពុជា រឿង «បោកចំបាប់ក្ដីសង្ឃឹមចុងក្រោយ» ត្រូវបានសម្ពោធដាក់បញ្ចាំងជាផ្លូវការ

    ភាពយន្ដកីឡាដំបូងគេនៅកម្ពុជា រឿង «បោកចំបាប់ក្ដីសង្ឃឹមចុងក្រោយ» ដោយចំណាយថវិកាផលិតប្រមាណជា៣០ម៉ឺនដុល្លារ បានសម្ពោធដាក់បញ្ចាំងជាផ្លូវការ កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅរោងកុនផ្សារទំនើបអ៊ីអនទី១ ក្រោយចំណាយពេលផលិតជិត២ឆ្នាំ។ ពិធីសម្ពោធនេះ បានធ្វើឡើង ក្រោមវត្តមានឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ភាពយន្ដនេះ បានឆ្លុះបញ្ចាំងពីជីវិតតស៊ូជាក់ស្ដែងរបស់គ្រួសារកីឡាការិនី នី សំណាង ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០១៣ ដែលជាការសម្រេចក្ដីសុបិនរបស់ឪពុកខ្លួន តាមរយៈការលេងកីឡាចំបាប់។ រីឯតួអង្គចូលរួមសម្ដែង សុទ្ធសឹងតែអ្នកកីឡា និងអ្នកពាក់ព័ន្ធ មិនមានតារាអាជីពចូលរួមនោះទេ តែលោករំពឹងយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋខ្មែរ នឹងគាំទ្រខ្សែភាពបោកចំបាប់នេះ ព្រោះជាភាពយន្ដបែបឯកសារ និងបង្កប់ដោយអត្ថន័យអប់រំជាច្រើនក្នុងសាច់រឿង។ ឯកឧត្តមបន្តថា «នេះគឺជាភាពយន្ដកីឡាដំបូងរបស់កម្ពុជា ដោយលើកយកជីវិតពិតរបស់លោក នុត នី ឪពុកបង្កើតរបស់ នី សំណាង មកថតជារឿង។…

  • ក្រុមជម្រើសរើសជាតិ កូឡំប៊ី កោះហោះ James និង Falcao ក្នុងជំនួបប្រកួតមិត្តភាព អន្តរជាតិ

    ក្រុមជម្រើសរើសជាតិ កូឡំប៊ី កោះហោះ James និង Falcao ក្នុងជំនួបប្រកួតមិត្តភាព អន្តរជាតិ

    សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសកូឡំប៊ី បានកោះហៅខ្សែបម្រើរបស់ក្លិប Bayern Munich កីឡាករ James Rodriguez និងខ្សែប្រយុទ្ធរបស់ក្លិប Monaco កីឡាករ Radamel Falcaoគឺត្រូវបានបញ្ចូល ក្នុងបញ្ជីក្រុមជម្រើសជាតិ សម្រាប់ការប្រកួតមិត្តភាពជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ លោកគ្រូបង្វឹកជម្រើសជាតិ Carlos Queiroz ក៏បានកោះហៅខ្សែបម្រើវ័យ២២ឆ្នាំ កីឡាករ Luis Diaz ក្លិប Junior Barranquilla និងកីឡាករ Sebastian Villa ក្លិប Boca Juniors ផងដែរ ដែលកីឡាករទាំងពីរធ្លាប់បានបង្ហាញខ្លួនលើកដំបូង ឲ្យជម្រើសជាតិកាលពីឆ្នាំមុន។ សូមបញ្ជាក់ថា កូឡុំប៊ី ត្រូវជួបម្ចាស់ផ្ទះ ជប៉ុន នាទីក្រុង យ៉ូកូហាម៉ា នៅថ្ងៃទី២២ ខែមីនា និងបន្តជួប កូរ៉េខាងត្បូង នៅទីក្រុង សេអ៊ូល ៤ថ្ងៃក្រោយ។ ការប្រកួតនេះ គឺជាការប្រេកួតកម្តៅសាច់ដុំ ត្រៀមការប្រកួត Copa…

  • Ronaldo ធ្វើបាន Hat-Trick នាំ Juventus ឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយ

    Ronaldo ធ្វើបាន  Hat-Trick នាំ Juventus ឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយ

    តារាឆ្នើម Cristiano Ronaldo ធ្វើបាន Hat-Trick នាំ Juventus ឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ Atletico Madrid ៣:០ យប់មិញ។ គួររំលឹកថា ក្លិបសេះបង្កង់ Juventus បានចំណាយ១០០លានអឺរ៉ូកាលពីរដូវក្ដៅឆ្នាំមុន ដើម្បីនាំយក Ronaldo ពីក្លិប Real Madrid ដើម្បីជួយក្រុមសេះបង្កង់ឈ្នះ  Champions League។ សូមបញ្ជាក់ថា កាលពីជើងទី១ ក្លិប Atletico Madrid ២:០ Juventus ប៉ុន្តែជើងទី២យប់មិញ តារាឆ្នើមសញ្ជាតិ ព័រទុយហ្គាល់ ធ្វើបាន Hat-Trick ជួយក្លិប Juventus ៣:០ Atletico Madrid បន្តទៅវគ្គ១៦ក្រុមចុងក្រោយ៕ធ.ដ

  • គ្រាន់តែ Zidane មកដល់ភ្លាម ប្រធានក្លិប Real ចង់នាំយកកីឡាករសំខាន់ៗ២រូបពីក្លិប PSG

    គ្រាន់តែ Zidane មកដល់ភ្លាម ប្រធានក្លិប Real ចង់នាំយកកីឡាករសំខាន់ៗ២រូបពីក្លិប PSG

    គ្រាន់តែ Zidane មកដល់ភ្លាមប្រធានក្លិប Real ចង់នាំយកកីឡាករសំខាន់ៗ២រូប ពីក្លិប PSG គឺកីឡាករ Kylian Mbappe និង Neymar  មកចូលរួមជាមួយក្លិបរបស់លោកនាពេលខាងមុខ។ លោក Zinedine Zidane ត្រូវបានតែងតាំងធ្វើជាគ្រូធំរបស់ Real កាលពីថ្ងៃចន្ទ ចុះកុងត្រាដល់ ឆ្នាំ២០២២។ ក្រោយក្លិបបណ្តេញលោក Santiago Solarចេញពីតំណែង។ មតិភាគច្រើនបានបញ្ជាក់ថា ការចាកចេញរបស់កីឡាករ  Cristiano Ronaldo ទៅកាន់ Juventus ត្រូវបានគេជឿថា ជាកត្តាមួយធ្វើឲ្យ Madrid ធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ដោយធ្លាក់ចេញពីពាន Copa Del Rey, Champions League និងចាញ់ Barcelona ១២ពិន្ទុនៅ La Liga។ ដូច្នេះក្លិបកំពុងតែរកកីឡាករមកជំនួសកន្លែងសំខាន់មួយនេះ Mbappe និង Neymar ជាមុខសញ្ញាដែល Real ចង់នាំមក។ គួរបញ្ជាក់ថា…

  • អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា នឹងធ្វើការផ្សាយផ្ទាល់ ការប្រកួតប្រដាល់ក្បាច់គុនបូរាណខ្មែរលក្ខណៈមិត្តភាពរយៈពេល២ថ្ងៃ ដើម្បីអបអរសាទរបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង

    អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា នឹងធ្វើការផ្សាយផ្ទាល់ ការប្រកួតប្រដាល់ក្បាច់គុនបូរាណខ្មែរលក្ខណៈមិត្តភាពរយៈពេល២ថ្ងៃ ដើម្បីអបអរសាទរបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង

    ដើម្បីអបអរសាទរពិធីបុណ្យទន្លេ លើកទី៥ ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ នៅទីរួមខេត្តកំពង់ឆ្នាំង ស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា នឹងធ្វើការផ្សាយផ្ទាល់ ប្រដាល់គុនខ្មែរលក្ខណៈមិត្តភាព ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងបំផុសវិស័យកីឡា ជាពិសេសចូលរួមអភិរក្ស និងអភិវឌ្ឍន៍វិស័យកីឡាបូរាណខ្មែរ។ តាមគណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ថ្ងៃទី១ ទី១៥ ខែមីនា មាន៥គូ ដោយគូទី១ ប៊ន ពន្លិត ក្លិបនាគរាជចតុមុខ ប្រកួតជាមួយកីឡាករ សល់ ស្រស់ ក្លិបសាលវ័ន្ត ក្នុងប្រភេទម្ងន់៥១ គីឡូក្រាម គូទី២ កីឡាករ ចាន់ មឿត ក្លិប និរោធន៏មានជ័យ ប្រកួតជាមួយកីឡាករ ឡុង សំណាង ក្លិបពន្លឺវិបុលដារិទ្ធ ក្នុងប្រភេទម្ងន់៦០គីឡូក្រាម គូទី៣ កីឡាករ មាស ចាន់នឿន ក្លិបកងចក្ររាជសីហ៏ ប្រកួតជាមួយកីឡាករ ជុំ មាន ក្លិបអាណាចក្រគុនខ្មែរ ក្នុងប្រភេទម្ងន់៥៤ គីឡូក្រាម…

  • Mc Gregor ត្រូវប៉ូលិសចាប់ខ្លួន ក្រោយជាន់កម្ទេចទូរសព្ទអ្នកគាំទ្រ

    Mc Gregor ត្រូវប៉ូលិសចាប់ខ្លួន ក្រោយជាន់កម្ទេចទូរសព្ទអ្នកគាំទ្រ

    កីឡាករក្បាច់គុនចម្រុះ Mc Gregor ត្រូវបានចាប់ខ្លួននៅ Miami សហរដ្ឋអាម៉េរិក បន្ទាប់ពីអ្នកគុនចម្រុះ UFC រូបនេះ ជាន់កម្ទេចទូរសព្ទអ្នកគាំទ្រម្នាក់ ដែលព្យាយាមថតរូបគេ។ ប៉ូលិស បានឲ្យដឹងថា កីឡាករគុនចម្រុះសញ្ជាតិអៀរឡង់ កំពុងត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សា និងបទល្មើសមជ្ឈិម។ ហេតុការណ៍នេះ បានកើតឡើងនៅពេលដែលកីឡាករវ័យ៣០ឆ្នាំរូបនេះ បានទះទម្លាក់ទូរសព្ទដៃរបស់អ្នកគាំទ្រម្នាក់ ដែលកំពុងព្យាយាមថតរូបគេ ឲ្យធ្លាក់រួចយកជើងជាន់ជាច្រើនដង ដើម្បីកម្ទេសចោល។ សូមរំលឹកថា Mc Gregor ធ្លាប់ត្រូវតុលាការឲ្យរៀនវគ្គគ្រប់គ្រងកំហឹង និងធ្វើការងារសហគមន៍រយៈពេល៥ថ្ងៃ ពីបទវាយប្រហារលើរថយន្តគូប្រកួត UFC៕ធ.ដ

  • ខណៈ Zidane ទៅដឹកនាំក្លិបស្តេសរវិញ Ronaldo ថារីករាយនៅ Juventus

    ខណៈ Zidane ទៅដឹកនាំក្លិបស្តេសរវិញ Ronaldo ថារីករាយនៅ Juventus

    ម្ចាស់ពាន Ballon d’Or ៥សម័យកាល Cristiano Ronaldo គ្មានបំណងត្រឡប់ទៅអេស្ប៉ាញវិញទេ ដោយបញ្ជាក់ថារូបគេសប្បាយចិត្តនៅ Juventus និងរីករាយជាមួយបាល់ទាត់អ៊ីតាលី។ ការនិយាយបែបនេះ របស់ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ ធ្វើឡើងស្របពេល Real Madrid ស្វាគមន៍ Zinedine Zidane ត្រឡប់មកវិញ ដោយចុះកុងត្រាជាមួយក្លិបដល់ឆ្នាំ២០២២។ Ronaldo មានកាតព្វកិច្ចជួយក្រុម Juventus នៅ  Champions League ជើងទី២ ដោយជើងទី១ បានចាញ់ Atletico Madrid ២-០។ Ronaldo និយាយថា លេងនៅអ៊ីតាលី មិនខុសពីលេងនៅព័រទុយហ្គាល់ អង់គ្លេស និងអេស្ប៉ាញ ដូច្នេះខ្ញុំរីករាយនៅទីនេះ និងជួយក្រុមឲ្យឈ្នះពានផ្សេងៗទៀត។ គួររំលឹកថា ក្នុងអាជីពរបស់ម្ចាស់ពាន Ballon d’Or ៥សម័យកាល ធ្លាប់ស៊ុតបញ្ចូលទីបាន៦៩៧គ្រាប់ ក្នុងចំណោម៩៨៤ប្រកួត នៅក្លិប Man Utd និងក្លិប…

  • លោក Zidane ចូលមកដឹកនាំក្លិប Real Madrid ក្រោយចាកចេញ១០ខែ

    លោក Zidane ចូលមកដឹកនាំក្លិប Real Madrid ក្រោយចាកចេញ១០ខែ

    លោក Zinedine Zidane បានយល់ព្រមទៅដឹកនាំ Real Madrid សាជាថ្មីក្រោយលាឈប់បានរយៈពេល១០ខែ និងដឹកនាំក្រុមឈ្នះ Champions League ៣រដូវកាលជាប់គ្នា។ អ្នកចាត់ការសញ្ជាតិបារាំង និយាយថា ” រីករាយជាមួយនឹងការត្រឡប់មកផ្ទះវិញ” ស្របពេលដែល Real Madrid កំពុងតែដុនដាបដោយធ្លាក់ចេញពីពាន Copa Del Rey, Champions League និងចាញ់ Barcelona ១២ពិន្ទុនៅ La Liga។ Zidane វ័យ៤៦ឆ្នាំ ដែលចាកចេញពីក្លិបកាលពីខែឧសភា បានចុះកុងត្រាដឹកនាំ Real Madrid រហូតដល់ឆ្នាំ២០២២។ លោកបានជំនួសតំណែងអ្នកចាត់ការ Santiago Solari ដែលត្រូវក្លិបបណ្ដេញចេញក្រោយដឹកនាំបានត្រឹម៥ខែប៉ុណ្ណោះ។ ប្រធានក្លិប Florentino Perez បានប្ដេជ្ញាថា Real Madrid នឹងរួបរួមគ្នាសាជាថ្មី ហើយមហាសេដ្ឋីរូបនេះ បានហៅ Zidane ថាជាអ្នកចាត់ការល្អផ្ដាច់គេនៅលើពិភពលោក៕ធ.ដ

  • ក្រុមបាល់ទះរុស្ស៊ី ដណ្តើមបានមេដាយមាសពីការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រលើកទី២ ប្រចាំខេត្តកំពង់ស្ពឺ

    ក្រុមបាល់ទះរុស្ស៊ី ដណ្តើមបានមេដាយមាសពីការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រលើកទី២ ប្រចាំខេត្តកំពង់ស្ពឺ

    ក្រុមកីឡាករមកពីប្រទេសរុស្ស៊ី បានក្លាយជាជើងឯកកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រ លើកទី២ ឆ្នាំ២០១៩ ប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ ក្រោយយកឈ្នះក្រុមកីឡាករ មកពីប្រទេសអាហ៊្វ្រិកខាងត្បូង ២:០ កាលពីកន្លងទៅ នៅបរិវេណដីឡូរ៍ ឧកញ៉ា ឈួន គឹមសាន ដោយមានការចូលរួមពីអ្នកទស្សនាគាំទ្ររាប់ពាន់នាក់។ ក្នុងឱកាសប្រគល់រង្វាន់ជូនក្រុមជយលាភី និងបំពាក់មេដាយដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ និងលោក Chris Liu នាយកផ្នែកបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB)  លោក Fahmi Rajendra នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ និងអ្នកនាង Justina Vincent នាយកម៉ាកសញ្ញាស្រាបៀរអាន់ឆ័រ។ ក្រុមបាល់ទះឆ្នេរខ្សាច់បុរសរុស្ស៊ីទទួលបានមេដាយមាស ការប្រកួតបាល់ទះឆ្នេរខ្សាច់ផ្នែកបុរស ប្រចាំមណ្ឌលកំពង់ស្ពឺ បន្ទាប់ពីយកឈ្នះក្រុម ជើងឯករងអាហ៊្វ្រិកខាងត្បូង ក្នុងលទ្ធផល ២:០ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈមេដាយសំរិទ្ធបានទៅលើក្រុមបាល់ទះឆ្នេរខ្សាច់បុរសដាណាម៉ាក។ ក្រុមទទួលជ័យលាភី ទាំង៣ នឹងមានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រ ក្នុងក្របខណ្ឌ FIVB World Tour  ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក…

  • មួយគ្រាប់របស់ Hazard ជួយឲ្យ Chelsea តាមស្មើ Wolves

    មួយគ្រាប់របស់ Hazard ជួយឲ្យ Chelsea តាមស្មើ Wolves

    មួយគ្រាប់របស់ Hazard នៅចុងម៉ោងជួយឲ្យ Chelsea តាមស្មើ  ១:១ ជាមួយ Wolverhampton នៅកីឡដ្ឋាន Stamford Bridge កាលពីយប់មិញ  ។ ក្រុមតោខៀវត្រូវគូប្រជែងនាំមុខមុននៅនាទី៥៦ រកគ្រាប់បានដោយកីឡាករ Jiménez ប៉ុន្តែនាទី៩០+២  Hazard ទាត់មួយជើងយ៉ាងល្អពីតំបន់ដំបូលទូកបញ្ចូលទីបានសម្រេច ។លទ្ធផលស្មើគ្នានេះធ្វើឲ្យ Chelsea ខកខានឡើងទៅលេខ៥បើទោះជា Manchester United ចាញ់ Arsenal ២-០ ក៏ដោយ ប៉ុន្តែពួកគេក្រោមបិសាចក្រហមតែ១ពិន្ទុប៉ុណ្ណោះ គឺ៥៧ ទល់នឹង៥៨។ ប្រកួតក្រោយ Chelsea ត្រូវធ្វើដំណើរទៅជួប  Everton វិញម្តង ៕