Category: កីឡា

  • ចំនួនអត្តពលិកជម្រើសជាតិកីឡាជនពិការឆ្នាំនេះ កើនឡើងដល់១៤៥នាក់ ខណៈក្រសួងអប់រំផ្តល់ប្រាក់ឧបត្ថម្ភក្រុមជម្រើសជាតិតែ៥០នាក់

    ចំនួនអត្តពលិកជម្រើសជាតិកីឡាជនពិការឆ្នាំនេះ កើនឡើងដល់១៤៥នាក់ ខណៈក្រសួងអប់រំផ្តល់ប្រាក់ឧបត្ថម្ភក្រុមជម្រើសជាតិតែ៥០នាក់

    ចំនួនអត្តពលិកជម្រើសជាតិកីឡាជនពិការឆ្នាំនេះ កើនឡើងដល់១១៥នាក់ ខណៈក្រសួងអប់រំផ្តល់ប្រាក់ឧបត្ថម្ភក្រុមជម្រើសជាតិតែ៥០នាក់ នេះជាកាបញ្ជាក់របស់ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡំាពិកកម្ពុជា ក្នុងពិធីសំណេះសំណាលជាកីឡាករ កីឡាការិនី និងគ្រូបង្វឹក គ្រូជំនួយ ជនពិការ នៅមជ្ឈមណ្ឌលជនពិការតេជោសែន។ ឯកឧត្តមមានប្រសាសន៍ថា អត្តពលិកចុះឈ្មោះចូលក្រុមជម្រើជាតិឆ្នាំនេះ មានចំនួនច្រើន និងការរៀបចំជាសហព័ន្ធក៏មានការកើនឡើងដែរ ដូច្នេះធ្វើឲ្យជម្រើសជាតិជនពិការឆ្នាំនេះ មានការកើនឡើងជាងឆ្នាំ២០១៨ ដែលមានចំនួន៩៨រូប ខណៈឆ្នាំ២០១៩នេះ មានរហូតដល់១១៥រូប។ ប៉ុន្តែចំនួនគ្រូបង្វឹក ប៉ារ៉ាឡាំពិក មានការលំបាកជ្រើសរើសណាស់ ដោយគ្រូបង្វឹកមួយចំនួនត្រូវមានការយល់ដឹងខ្ពស់ និងមានក្រមសលីធម៌ល្អ ។ ឯកឧត្តមបានបញ្ជាក់ថា កូតាដែលក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់ជួនអត្តពលិកជម្រើសជាតិ គ្រូបង្វឹកប៉ារ៉ាឡាំពិកឆ្នាំ២០១៩នេះ មានចំនួនតែ៥០រូប ដោយអត្តពលិក៤០រូប គ្រូបង្វឹក១០រូប ដែលជាចំនួនកើនឡើងជាតួលេខ១ បង្ហាញពីការរីកចម្រើនរបស់អត្តពលិជនកពិការ។ ចំនួននេះត្រូវបាន ឯកឧត្តម យី វាសនា បញ្ជាក់ថា អត់គ្រប់ចំនួនទេ ដោយមានតែ៥០រូប ប៉ុណ្ណោះ ខណៈអត្តបលិកសរុប១៤៥រូប ដូច្នេះ ៩៥រូបទៀត ត្រូវស្នាក់នៅ…

  • UEFA កំពុងស៊ើបអង្កេត ខណៈ Man City ទាត់ចោលការចោទប្រកាន់នេះ

    UEFA កំពុងស៊ើបអង្កេត ខណៈ Man City ទាត់ចោលការចោទប្រកាន់នេះ

    សហព័ន្ធកីឡាបាល់ទាត់ ទ្វីបអឺរ៉ុប UEFA កំពុងស៊ើបអង្កេតក្លឹប Man city ជុំវិញការចោទថា បានបំពានច្បាប់ចាយវាយ Financial Fair Play ។ UEFA និយាយថាការ ស៊ើបអង្កេតនេះនឹងផ្តោតសំខាន់លើការចោទជាច្រើនករណីជុំវិញ ការបំពានច្បាប់ F F P ដែលត្រូវ បានសារព័ត៌មាននានាផ្សាយជាសាធារណថ្មីៗនេះ ។ ទស្សនាវដ្តីរបស់អាល្លីម៉ង់ បានចុះផ្សាយថាពួកគេទទួលបានពីឯកសារបែកធ្លាយ ដែលថាជើងឯក Premier League បានបំពានច្បាប់ FFP ។ ក្លឹប Man City បានចេញសេចក្តីថ្លែងការណ៍ទាត់ចោល ការចោទប្រកាន់ថាជារឿងប្រតិដ្ឋ និងស្វាគមន៍ការស៊ើបអង្កេតរបស់ UEFA ដើម្បីឲ្យបញ្ចប់មន្ទិលសង្ស័យនេះ ។ សូមរំលឹកថា កាលពីឆ្នាំ២០១៤ UEFA បានរកឃើញក្លឹប Man City បានបំពានច្បាប់ FFP ហើយពេលនោះក្លឹបមេឃខៀវ បានឈានដល់ដំណោះស្រាយដោយបង់ប្រាក់ពិន័យ ៤៩លានផោន ក្នុងនោះ៣២លានផោន…

  • Chelsea ៣-០ Dynamo Kyiv ខណៈ Arsenal ១-៣ Rennes នៅ Europa League

    Chelsea  ៣-០ Dynamo Kyiv ខណៈ Arsenal  ១-៣ Rennes នៅ Europa League

    តោខៀវ Chelsea ៣-០ Dynamo Kyiv ស្របពេលកាំភ្លើងធំ Arsenal ១-៣ Rennes  ក្របខណ្ឌ UEFA Europa League ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ។ ៣គ្រាប់របស់ ក្លឹបតោខៀវ នៅទឹកដី Stamford Bridge យប់មិញនេះ ធ្វើសម្រេចដោយ Pedro នៅនាទីទី១៧ Willian ទី៦៥ និង Hudson-Odoi រកបាននៅនាទីទី៩០ ។ ចំណែកឯក្លឹប Arsenal ១-៣ Rennes ។ ៣ គ្រាប់របស់ម្ចាស់ផ្ទះរកបានដោយកីឡាករ Bourigeaud នាទីទី៤២ ក្រោយពេលខ្សែការពារ Papastathopoulos របស់ក្រុមភ្ញៀវទទួលបានកាតក្រហមនាទីទី៤១ ។ ធ្វើឲ្យម្ចាស់ផ្ទះកាន់តែមានប្រៀប រហូតដល់នៅនាទីទី៦៥ កីឡាករ Nacho Monreal ធ្វើឲ្យចូលទីខ្លួនឯង និងគ្រាប់ទី៣ របស់ Rennes…

  • អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ជំរុញឲ្យក្លឹប និងសមាគមបង្កើតក្រុមបាល់ទឹកឲ្យបាន

    អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ជំរុញឲ្យក្លឹប និងសមាគមបង្កើតក្រុមបាល់ទឹកឲ្យបាន

    អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានជំរុញឲ្យក្លឹប និងសមាគមទាំងអស់បង្កើតក្រុមបាល់ទឹកឲ្យបាន  ដើម្បីជំរុញវិញ្ញាសាថ្មីមួយនេះឲ្យមានការផុសផុល និងបង្កើនសក្តានុពល ត្រៀមប្រកួតប្រជែងលើឆាកអន្តរជាតិ នាពេលខាងមុខ ការថ្លែងបែបនេះធ្វើឡើងក្នុងពីធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទឹក នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីម្សិលមិញ ។ វគ្គបណ្តុះបណ្តាលនេះ ទទួលបានការជួយឧបត្ថម្ភទាំងស្រុង ពីសហព័ន្ធកីឡាហែលទឹក អន្តរជាតិ មានសិក្ខាកាមចំនួន២០រូបចូលរួម មកពីសមាគមកីឡាហែលទឹកក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការណ៍ និងដឹកជញ្ជូន ខេត្តត្បូងឃ្មំ បាត់ដំបង កំពង់ចាម ខេត្តកណ្ដាល និងសៀមរាប និងមានគ្រូឧទ្ទេសសញ្ជាតិជាតិ គុយ បា គឺលោក Alexander dela Celda Brokina  សិក្សាលើទ្រឹស្ដី និងអនុវត្តន៍ផ្ទាល់។ លោក Alexander  dela Celda Brokina  ដែលជាគ្រូឧទ្ទេស បានវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ គឺមានការយកចិត្តទុកដាក់ចំពោះវគ្គនេះ ហើយលោកសង្ឃឹមថា ពួកគេនឹងយកចំណេះដឹងពីវគ្គនេះ ទៅចែករំលែកដល់ក្លឹប និងសមាគមន៍របស់ខ្លួន…

  • ក្រោយពីមានការបង្ហោះសុំអន្តរាគមន៍ទាក់ទងនឹងប្រាក់រង្វាន់ អគ្គនាយកដ្ឋានកីឡា បានជួបពិភាក្សាពន្យល់ពីគោលការណ៍ និងនិតិវិធីក្នុងការផ្តល់ប្រាក់រង្វាន់កម្រិតជាតិ និងអន្តរជាតិ

    ក្រោយពីមានការបង្ហោះសុំអន្តរាគមន៍ទាក់ទងនឹងប្រាក់រង្វាន់ អគ្គនាយកដ្ឋានកីឡា បានជួបពិភាក្សាពន្យល់ពីគោលការណ៍ និងនិតិវិធីក្នុងការផ្តល់ប្រាក់រង្វាន់កម្រិតជាតិ និងអន្តរជាតិ

    ក្រោយពីមានការបង្ហោះសុំអន្តរាគមន៍ទាក់ទងនឹងប្រាក់រង្វាន់ អង្គភាពអគ្គនាយកដ្ឋានកីឡា និងខេមរៈសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ក្រោមអធិបតីភាព ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពន្យល់អំពីគោលការណ៍ និងនីតិវីធី ដែលមាន ចែងនៅក្នុងអនុក្រឹត្យ លេខ ៥៣២ អនក្រ.បក ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ និងប្រកាសអន្តរក្រសួងលេខ ៧១៦ សហវ.ប្រកចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ ក្នុងការផ្តល់ប្រាក់រង្វាន់កម្រិតជាតិ អន្តរជាតិ និងគោលការណ៍ពិសេសរបស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភី ជៀសវាងការយល់ច្រឡំពីសាធារណជន។ ក្រោយពីពិភាក្សាគ្នារួចមក ភាគីទាំងពីរបានយោគយល់គ្នា ដោយខេមរសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ក៏បានយល់ច្បាស់អំពីគោលការណ៍ និងនីតិវិធី ក្នុងផ្តល់ប្រាក់រង្វាន់ និងសន្យាថា ធ្វើការបកស្រាយតាមរយៈប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម Facbook និងផេករបស់សហព័ន្ធខ្លួនជូនសាធារណជនវិញនូវការយល់ច្រឡំនេះ ហើយខេមរសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ស្នើសុំឱ្យពាំនាំការស្នើសុំរបស់គាត់ទៅថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្នុងការស្នើសុំប្រាក់រង្វាន់ពិសេស។ ជាមួយគ្នានេះ ឯកឧត្តម សុខ សប្បាយណា មានប្រសាសន៍ថា នឹងពាំនាំការស្នើសុំនេះទៅជូនថ្នាក់ដឹកនាំក្រសួងអប់រំ…

  • ក្លិប C G A និងទីលានវាយកូនហ្គូល Royal Cambodia សហការគ្នាបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គូល ដណ្តើមពានរង្វាន់ C G A CHIP MONG LAND CHAMPIONSHIP

    ក្លិប C G A និងទីលានវាយកូនហ្គូល Royal Cambodia សហការគ្នាបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គូល ដណ្តើមពានរង្វាន់ C G A CHIP MONG LAND CHAMPIONSHIP

    ក្លិប C G A និងទីលានវាយកូនហ្គូល Royal Cambodia បានសហការគ្នាបង្កើតព្រឹត្តិការណ៍ប្រកួត ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកីឡាមួយនេះ ឲ្យមានការផុសផុល និងរីកចម្រើនបន្ថែមទៀត នៅកម្ពុជា។ នេះជាការបញ្ជាក់រួមគ្នាពីតំណាងក្លិប C G A និងតំណាងទីលានវាយកូនហ្គូល Royal Cambodia Club កាលពីម្សិលមិញ នៅលើទីលាន Royal Cambodia។ លោក ញ៉ាញ់ ខែន នាយកអភិវឌ្ឍន៍មុខជំនួញ ក្រុមហ៊ុន CHIP MONG GROUP CO ,LDT បានមានប្រសាសន៍ថា ដោយមើលឃើញអ្នកលេងកូនហ្គូល នៅកម្ពុជា នៅមានតិចតួចនៅឡើយ ដូច្នេះ លោកចង់យកព្រឹត្តិការណ៍ប្រកួតនេះ ជាការផ្សព្វផ្សាយ ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡាកូនហ្គូល ឲ្យមានការរីកចម្រើន។ ចំណែកឯ ប្រធានក្លិប C G A  ឯកឧត្តម ឯក វន្ឌី មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៣…

  • អ្នកជំនាញរៀបចំកីឡាស៊ីហ្គេម៖ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា អាចនឹងចំណាយថវិការង្វង់ ២០០លានដុល្លាសហរដ្ឋអាម៉េរិក

    អ្នកជំនាញរៀបចំកីឡាស៊ីហ្គេម៖ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា អាចនឹងចំណាយថវិការង្វង់ ២០០លានដុល្លាសហរដ្ឋអាម៉េរិក

    បើតាមអ្នកជំនាញ ស៊ីហ្គេម បញ្ជាក់ថា ព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ អាចចំណាយថវិការង្វង់២០០លានដុល្លាសហរដ្ឋអាម៉េរិក នេះជាការបញ្ជាក់ពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ថ្លែងបានប្រាប់អ្នកសារព័ត៌មាន ក្រោយបិទបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា (CAMSOC) នាពេលកន្លងមក ។ ឯកឧត្តមបានលើកឡើង ពីគម្រោងថវិកាដែលបានចំណាយរៀបចំកីឡាស៊ីហ្គេម របស់ប្រទេសផ្សេងៗគ្នា ដើម្បីជាបទពិសោធន៍ ពីខ្ទង់ចំណាយខុសគ្នាអាស្រ័យទៅលើស្ថានភាពជាក់ស្តែង ទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម សម្រាប់យកមកពិភាគ្សា ត្រៀមធ្វើការស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលជាអ្នកសម្រេចចុងក្រោយ។ ទាក់ទងនឹងថវិកាចំណាយនៅ ស៊ីហ្គេម សម្តេចពិជ័យ សេនា ទៀ បាញ់ ជំរុញឲ្យបង្កើតអគ្គលេខាធិការដ្ឋាន ឬការិយាល័យ CAMSOC ឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការផ្តល់ថវិកាឲ្យបានឆាប់រហ័ស ដំណើរការទៅប្រកបដោយរលូន។ សម្តេចពិជ័យសេនា ក៏បានពន្លឿនដល់គ្រប់ភាគីពាក់ព័ន្ធការអនុវត្តផែនការមេ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកំពុងតែមានពេលខិតជិតមកដល់ខាងមុខនេះ ក្រោយពីបញ្ចប់កិច្ចប្រជុំ សម្តេច…

  • ក្លិបតោខៀវ Chelsea ចង់បាន Zidane មកដឹកនាំ

    ក្លិបតោខៀវ Chelsea ចង់បាន Zidane មកដឹកនាំ

    ក្លិបតោខៀវ Chelsea ចែចូវគ្រូបង្វឹក សញ្ជាតិបារាំង  Zidane ដែលធ្លាប់ជួយ Real Madrid លើកពាន Champion League ៣ឆ្នាំជាប់ៗគ្នា និងប្រគល់ប្រាក់ ជាង ២០០លានផោន សម្រាប់ចំណាយ ប្រសិនបើយល់ព្រមមក Stamford Bridge។ ប៉ុន្តែតាមកាចុះផ្សាយរបស់ការសែត The Sunsports កាលពីថ្ងៃអង្គារ បញ្ជាក់ថា ក្រោយឈ្នះ Fulham  លោក Sarri គ្រូបង្វឹកក្លិបតោខៀវ Chelsea ថាគ្មានសំពាធអ្វីឡើយ។ លើសពីនេះគ្រូបង្វឹកអ៊ីតាលីរូបនេះ បានទាំងបញ្ជាក់ថា លោកបានធ្វើការពិភាក្សាគ្នាជាមួយនឹងអ្នកគ្រប់គ្រងក្លិប អំពីផែនការនាការដោះដូរកីឡាករនារដូវកាលខាងមុខ ទាំងដែលក្លិបកំពុងរងបម្រាមទិញចូលកីឡាករថ្មីរហូត ទៅដល់២រដូវកាលដោះដូរជាប់គ្នាផង និងឱកាសនៃការទទួលបានចំណាត់ថ្នាក់ Top4 នៅចុងបញ្ចប់រដូវកាលនេះផង៕ធ.ដ

  • វៀតណាម ទទួលយកកីឡាករកូនកាត់ចូលក្រុមជម្រើសជាតិ

    វៀតណាម ទទួលយកកីឡាករកូនកាត់ចូលក្រុមជម្រើសជាតិ

    យោងទៅតាមរបាយការណ៍ពី Ho Chi Minh City Sports បានឲ្យដឹងអំពីគម្រោងរបស់សហព័ន្ធកីឡាបាល់ទាត់វៀតណាម ត្រៀមទាក់ទងនាំយកខ្សែការពារកូនកាត់ វៀតណាម-បារាំង មកលេងឲ្យក្រុមជម្រើសជាតិរបស់ខ្លួននាពេលខាងមុខ។  Jason Quang-Vinh Pendant បានកើត នៅក្នុងប្រទេសបារាំង ដែលមានឪពុកគឺជនជាតិបារាំង និងម្តាយជាជនជាតិវៀតណាម។ បច្ចុប្បន្នកីឡាកររូបនេះកំពុងប្រកបអាជីពជាមួយក្លិប Sochaux-Montbéliard FC សមាជិក នៃលីគលំដាប់ទី២ បារាំង ។ ខ្សែការពារកូនកាត់នេះ ក៏ធ្លាប់ជាប់ឈ្មោះលេងឲ្យក្រុមជម្រើសជាតិបារាំងឈុត U16 និង U18 ជារួមផង ។ យ៉ាងណាក្តី កីឡាករវ័យ២២ឆ្នាំរូបនេះ ក៏ធ្លាប់បានបង្ហើបប្រាប់អ្នកសារព័ត៌មាន អំពីចេតនា ចង់បង្ហាញខ្លួនឲ្យជម្រើសជាតិម្ចាស់ជើងឯកតំបន់អាស៊ីអាគ្នេយ៍ឆ្នាំហ្នឹងផងដែរ ប៉ុន្តែបច្ចុប្បន្ន រូបគេកំពុងផ្តោតលើការជួយក្លិបឲ្យឡើងមកកាន់លីគកំពូលបារាំងជាមុនសិន។ ទាក់ទងនឹងទទួលកីឡាករកូនកាត់ចូលក្រុមជម្រើសរើសជាតិ វៀតណាមបានដាក់គោលដៅយកមេដាយមាសវិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍ SEA Games លើកទី៣០ ២០១៩  នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០វិច្ឆិកា ដល់១១ ខែធ្នូឆ្នាំ២០១៩៕ធ.ដ

  • ក្លិបស្តេចសរ កំពុងជួបរដូវកាលដ៏អាក្រក់ បន្ទាប់ពីបរាជ័យជាប់គ្នាៗ ទាំងក្នុងស្រុក និងក្រៅស្រុក

    ក្លិបស្តេចសរ កំពុងជួបរដូវកាលដ៏អាក្រក់ បន្ទាប់ពីបរាជ័យជាប់គ្នាៗ ទាំងក្នុងស្រុក និងក្រៅស្រុក

    ក្លិបស្តេចសរ Real Madrid កំពុងជួបរដូវកាលដ៏អាក្រក់ បន្ទាប់ពីបរាជ័យជាប់គ្នាៗ ទាំងក្នុងស្រុក និងក្រៅស្រុក ដោយ៣ប្រកួតចុងក្រោយ ចាញ់ទាំង៣ នៅ La liga , Copa Del Rey និង Champions Leagues យប់មិញ។ ខ្សែការពារស្ដាំ Dani Carvajal របស់ក្លិប Real Madrid បាននិយាយថា វាជារដូវកាលដ៏ចង្រៃមួយ ក្រោយ Real ធ្លាក់ចេញពីពាន Champions Leagues ក្នុងវគ្គ១៦ក្រុមចុងក្រោយ ដោយសារថ្វីជើងរបស់ Ajax ក្នុងជើងទីពីរ ៤:១ សរុបទាំងពីរជើង ៥:៣ ។ បន្ទាប់ពីលក់ Cristiano Ronaldo រដូវកាលនេះ ក្លិប មិនទាន់រកកីឡាករណាជំនួសបាននោះទេ រួមទាំង Gareth Bale ជាដើម ។ មួយវិញទៀត…