Category: កីឡា

  • ភាពជោគជ័យរបស់កីឡាករម្នាក់ៗ ទាល់តែផ្សារភ្ជាប់ឲ្យខ្លាំងជាមួយការអប់រំ

    ភាពជោគជ័យរបស់កីឡាករម្នាក់ៗ ទាល់តែផ្សារភ្ជាប់ឲ្យខ្លាំងជាមួយការអប់រំ

    ភាពជោគជ័យរបស់កីឡាករម្នាក់ៗ ទាល់តែផ្សារភ្ជាប់ជាមួយការអប់រំ នេះជាការលើកឡើងរបស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញថ្លែងក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញ ឆ្នាំ២០១៨-២០១៩ កាលពីម្សិលមិញ។ ឯកឧត្តមបន្តថា អ្នកកីឡាពូកែក៏អាចក្លាយជាគ្រូពេទ្យ និងវិស្វករជំនាញបានដែរ ដូច្នោះការចាប់យកអាជីពកីឡា ក៏ត្រូវតែខិតខំក្រេបជញ្ជក់យកនូវចំណេះបន្ថែមលើជំនាញកីឡា ដើម្បីប្រែក្លាយជាបុគ្គលឆ្នើមជួយជ្រោងគ្រួសារ និងសង្គមនាពេលខាងមុខ ខណៈដែលបច្ចុប្បន្នប្រទេសយើងត្រូវការធនធានមនុស្សយ៉ាងច្រើន ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។ ឯកឧត្តមអភិបាលរង បន្ថែមទៀតថា កីឡា គឺជាផ្នែកសំខាន់មួយ ជួយឲ្យរាង្គកាយមួន បញ្ញាឈ្លាសវៃ និងសុខភាពល្អ ជាពិសេសជួយឲ្យយុវជន ជៀសឆ្ងាយពីគ្រឿងញាន និងអំពើឧបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។ ដូច្នេះយុវជនត្រូវចូលរួមលេងកីឡាឲ្យបានច្រើន ក៏ត្រូវខិតខំរៀនសូត្រ ដើម្បីបំពេញចំណេះសម្រាប់ជួយខ្លួនឯង នាពេលអនាគត។ ជាមួយគ្នានេះ ឯកឧត្តមបានចាត់ទុក ការប្រកួតនាពេលនេះ គឺជាភាពវិជ្ជមានមួយ ធ្វើឲ្យវិស័យអប់រំកាយ និងកីឡា នៅភ្នំពេញ ក៏ដូចនៅកម្ពុជាដែរ។ សូមបញ្ជាក់ថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯក រាជធានីភ្នំពេញ ឆ្នាំ២០១៨-២០១៩ ដំណើរការប្រកួតពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩…

  • ក្រុមបាល់ទះនារីវិទ្យាល័យសិលាមាស គ្រងដំណែងជើងឯកលើកទី៧នៃការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញ

    ក្រុមបាល់ទះនារីវិទ្យាល័យសិលាមាស គ្រងដំណែងជើងឯកលើកទី៧នៃការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញ

    ក្រុមបាល់ទះនារីមកពីវិទ្យាល័យសិលាមាស បានគ្រងតំណែងជើងឯកប្រចាំឆ្នាំ២០១៩ លើវិញ្ញាសាបាល់ទះនារី ក្រោយបំបាក់ក្រុមខ្លាំងមកពីវីទ្យាល័យជាស៊ីមសាមគ្គី ក្នុងវគ្គផ្តាច់ព្រ័ត្រការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើស រើសជើងឯករាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យម្សិលមិញ  ៣:១ ក្នុងលទ្ធផល ២៥:៩, ២២:២៥ , ២៥:២១. និង១៥:៩។ ទម្រាំឈ្នះតំណែងជើងឯកប្រចាំរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៩នេះ ក្រុមបាល់ទះនារីវិទ្យាល័យ សិលាមាស បានឆ្លងកាត់ការប្រកួតជាមួយក្រុមខ្លាំងចំនួន៨ប្រកួត ដោយក្នុងនោះមានទាំងវិទ្យាល័យច្បារអំពៅដែលជាអតីតក្រុមធ្លាប់យកឈ្នះខ្លួនកាលពីឆ្នាំមុនផងដែរ។ ក្រោយប្រជែងឈ្នះតំណែងជើងឯកប្រចាំរាជធានីភ្នំពេញ ជាលើកទី៧ កីឡាការិនីប្រធានក្រុមបានលើកឡើងថា ក្រុមបាល់ទះវិទ្យាល័យសិលាមាសបានហ្វឹកហាត់ត្រៀមខ្លួនជាច្រើនខែមកហើយ ដោយ ក្រុមខ្លួនមានមហិជ្ជតា ឈានទៅដណ្តើមពានទូទាំងប្រទេសបន្តទៀតមកជូនរាជធានីភ្នំពេញ។ ដោយឡែក លោក ម៉ុន សុខជា នាយកវិទ្យាល័យសិលាមាសមានប្រសាសន៍ថា ជោគជ័យ ដែលក្រុមបាល់ទះសិលាមាសទទួលបានជាក្រុមជើងឯក ប្រចាំរាជធានីភ្នំពេញនេះ គឺវាបានកើតចេញពីការខិតខំប្រឹងប្រែងហ្វឹកហាត់ជាមួយគ្រូបង្វឹកដោយឆន្ទៈមុះមុត និងការរួបរួមសាមគ្គីជាក្រុមទើបឈានទៅសម្រេចបានលទ្ធផលជោគជ័យបែបនេះ ។ លោក អះអាងទៀតថា សម្រាប់ការប្រកួតសិស្សមធ្យមសិក្សាជើងឯកទូទាំងប្រទេសនៅពេលខាងមុខ ដែលវិទ្យាល័យសិលាមាសតំណាងឲ្យក្រុមបាល់ទះនារីរាជធានីភ្នំពេញ លោកប្តេជ្ញានិងជម្រុញបង្កើនការហ្វឹកត្រៀមខ្លួនកាន់តែល្អជាងនេះបន្ថែម ទៀត ដើម្បីប្រជែងយកយកពានជូនឲ្យបានជូនរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ការប្រកួតកីឡាសិស្សប្រចាំឆ្នាំ២០១៩នេះ សាលាសិលាមាសបានបានបញ្ជូនសិស្សចំនួន៣ក្រុម ក្នុងនោះសិស្សបឋម១ក្រុមទទួលបានជើងឯករង់ការប្រកួតសិស្សបឋមសិក្សាជ្រើសរើសជើងឯកឆ្នាំ២០១៩។រីឯ ២ក្រុមដែលជាសិស្សអនុវិទ្យាល័យ និងសិស្សវិទ្យាល័យឈ្នះបានតំណែងជើងឯកទាំង២ក្រុម ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សមធម្យសិក្សារាជធានីភ្នំពេញ។ គួររំលឹកថា…

  • សម្រាំងបានម្ចាស់ជ័យលាភីលើ៥ប្រភេទកីឡា សិស្សមធ្យមសិក្សាជើងឯកខេត្តកណ្តាល ឆ្នាំ២០១៩

    សម្រាំងបានម្ចាស់ជ័យលាភីលើ៥ប្រភេទកីឡា សិស្សមធ្យមសិក្សាជើងឯកខេត្តកណ្តាល ឆ្នាំ២០១៩

    ព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំសិក្សា២០១៨-២០១៩ត្រូវ បានបញ្ចប់ដោយជោគជ័យបន្ទាប់ពីបានដំណើរការប្រកួតយ៉ាងសកម្មជាច្រើនថ្ងៃ លើ៥ប្រភេទកីឡាដូចជាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និងប៉េតង់ កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ នៅកីឡដ្ឋានខេត្តកណ្តាល បន្ទាប់ពីគណៈកម្មការបច្ចេកទេសសម្រិតសម្រាំងបានម្ចាស់ជ័យលើ៥ ប្រភេទកីឡារួចរាល់ហើយនោះ។ លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាបញ្ជាក់ថា ជ័យ លាភី លេខ១ ផ្នែកបាល់ទាត់បុរស ក្រុមវិទ្យាល័យ ហ៊ុន សែន សេរីភាព, លេខ១ផ្នែកនារី ក្រុមវិទ្យាល័យ ហ៊ុន សែន សិរីដីដុំ ។ ផ្នែកបាល់ទះ លេខ១ វិទ្យាល័យ ហ៊ុន សែន អង្គស្នួល ខណៈលេខ១នារី វិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ។ ផ្នែកបាល់បោះបុរស-នារី ចំណាត់ថ្នាក់លេខ១ បានទៅលើ ក្រុមវិទ្យាល័យ ហ៊ុនសែនតាខ្មៅ ដូចគ្នា។ ចំពោះជ័យលាភី លើប្រភេទកីឡាប៉េតង់ចំណាត់ថ្នាក់លេខ១លើ វិញ្ញាសា៣ នាក់ទល់៣នាក់បានទៅលើក្រុមអនុវិទ្យាល័យព្រែកហូរ-១ ខណៈលេខ១វិញ្ញាសាវាយយកពិន្ទុ…

  • សហព័ន្ធខ្មែរកីឡាហែលទឹក វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទឹកកម្រិត ១ ដើម្បីពន្លឿនវិញ្ញាសាថ្មីមួយនេះឲ្យរីកចម្រើន

    សហព័ន្ធខ្មែរកីឡាហែលទឹក វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទឹកកម្រិត ១ ដើម្បីពន្លឿនវិញ្ញាសាថ្មីមួយនេះឲ្យរីកចម្រើន

    សហព័ន្ធខ្មែរកីឡាហែលទឹក វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទឹកកម្រិត១ ដើម្បីពន្លឿនវិញ្ញាសាថ្មីមួយនេះឲ្យរីកចម្រើន និងពេញនិយម ដោយមានសិក្ខាកាមចំនួន២០រូប មកពីសមាគមកីឡាហែលទឹកចំនួន៨ ក្នុងនោះមាន សមាគមក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការខេត្តត្បូងឃ្មំ បាត់ដំបង កំពង់ចាម ខេត្តកណ្ដាល និងសៀមរាប ព្រឹកថ្ងៃតី០៥ ខែមីនានេះ បានជួបជុំគ្នានៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីទទួលការបណ្ដុះបណ្ដាល ឲ្យក្លាយជាគ្រូបង្វឹកបាល់ ទឹកកម្រិត១។ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ មីនា រៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹក  ក្រោមការជួយឧបត្ថម្ភពីសហព័ន្ធកីឡាហែល ទឹកអន្តរជាតិ(FINA) ដែលបង្រៀនដោយ លោក Alexander dela Celda Brokina ជាគ្រូឧទ្ទេស សញ្ជាតិគុយបា។ លោកបន្តថា មានប្រសាសន៍ថា វគ្គនេះគឺ តពីវគ្គដំបូង ហើយសិក្ខាកាមភាគច្រើនដែលបានចូលរួម  នៅវគ្គដំបូងគឺរៀនទ្រឹស្ដីច្រើនជាងបច្ចេកទេស តែនៅវគ្គនេះ រៀនពីបច្ចេកទេស ដោយការអនុវត្តជាក់ស្ដែងច្រើនជាងទ្រឹស្ដី ផ្ដោតសំខាន់លើការហ្វឹកហាត់មូលដ្ឋានគ្រឹះកីឡាបាល់ទឹកតែម្ដង។ នេះជាវិញ្ញាសាថ្មី១ទៀត ដែលជាផ្នែកមួយលើប្រភេទកីឡាហែលទឹក ព្រោះថាកីឡាហែលទឹកមានច្រើនផ្នែក  គឺមានផ្នែកហែលទឹក  លោតទឹក…

  • ការប្រកួតកីឡាអត្តពលកម្មជនពិការឆ្នាំនេះ មានការកើនឡើងទាំងបរិមាណ និងគុណភាព

    ការប្រកួតកីឡាអត្តពលកម្មជនពិការឆ្នាំនេះ មានការកើនឡើងទាំងបរិមាណ និងគុណភាព

    អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ឯកឧត្តម យី វាសនា បញ្ជាក់ថា ការប្រកួត កីឡាអត្តពលកម្មជនពិការ លើកទី៣ ប្រចាំឆ្នាំ២០១៩ មានការកើនឡើងទាំងបរិមាណ និងគុណភាពគួរឲ្យកត់សម្គាល់។ ឯកឧត្តមបន្ថែមថា អ្វីដែលជំរុញការប្រកួតទៅបានដោយសាតែមានកិច្ចសហការ ជាមួយអង្គការ បេះដូងមាស នៃប្រទេសជប៉ុន និងបណ្ដាក្រុមហ៊ុនមួយចំនួន បើទោះជាមិនមានចំនួនច្រើនមែន ប៉ុន្តែ អាចធ្វើឲ្យការប្រកួតនេះទទួលបានលទ្ធផលល្អប្រសើរ។ ការប្រកួតកីឡាអត្តពលកម្មឆ្នាំ២០១៩នេះ គឺដើម្បីពិនិត្យមើលកត្តាសក្ដានុពលរបស់កីឡាករកីឡាការិនីថាតើឈានដល់កម្រិតណា ហើយមានការផ្លាស់ប្ដូបែបណាមានកីឡាករ វ័យក្មេងចូលរួមច្រើន ឬតិចទទួលបានការគាំទ្រពីសំណាក់មហាជនតិច ឬច្រើន។ ដូច្នេះបើប្រៀបធៀបទៅនឹងឆ្នាំកន្លងមក មានការកើនឡើងគួឲ្យកត់សម្គាល់ ដែលមានសន្ទុះរហូត៦០% ឯណោះ ដោយចំណុចទី១ បានផ្ដល់នូវភាពសប្បាយរីរាយការជួបជុំគ្នា លេងល្បែងកម្សាន្តផ្សេងៗ ខុសគ្នាទៅនឹងកាលពីមុន ដែលក្មេងៗពិការមួយចំនួនគិតថា ខ្លួនឯងពិការធ្វើអ្វីមិនបានដូចគេ ចេះតែអស់សង្ឃឹម ប៉ុន្តែមកដល់ពេលនេះពួកគាត់ត្រូវបានបំផុសស្មារតីឲ្យមកចូលរួម ក្នុងវិស័យកីឡា កាន់តែកើនឡើងគួរឲ្យកត់សម្គាល់។ ចំណុចទី២ យើងអាចប៉ាន់ ប្រមាណមើលលទ្ធផលនៃការប្រកួតជារៀងរាល់ឆ្នាំនេះ ពិនិត្យមើលគ្រប់កម្រិត និងប្រភេទពិការ ដើម្បីត្រៀមដាក់ឲ្យប្រកួតខ្នាតអន្តរជាតិ ក៏ដូចជាការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១០ នៅប្រទេសហ្វីលីពីន នាខែមករា ឆ្នាំ២០២០ ខាងមុខ។ ដោយឡែកចំពោះព្រឹត្តិការណ៍ប្រកួតជម្រើស ដើម្បីទៅចូលរួមប្រកួតកីឡាអូឡាំពិក នៅប្រទេសជប៉ុន ឆ្នាំ២០២០…

  • ប្រធានប៉េតង់ពិភពលោក៖ មន្ត្រីអាជ្ញាកណ្តាល និងចៅក្រមកម្ពុជា នឹងត្រូវជ្រើសរើសសម្រាប់ជើងឯកពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

    ប្រធានប៉េតង់ពិភពលោក៖ មន្ត្រីអាជ្ញាកណ្តាល និងចៅក្រមកម្ពុជា នឹងត្រូវជ្រើសរើសសម្រាប់ជើងឯកពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

    ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក លោក Claude Azema បានអះអាង នៅក្នុងពិធី បិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមកីឡាប៉េតង់ នៅពហុកីឡដ្ឋានជាតិកាលពីចុងសប្តាហ៍ នេះថា មន្ត្រីអាជ្ញាកណ្តាល និងចៅក្រមកម្ពុជាមួយចំនួននឹងត្រូវបានជ្រើសរើសឲ្យធ្វើជាអាជ្ញាកណ្តាល និងចៅក្រម ក្នុងការរៀបចំ និងការកាត់សេចក្តី សម្រាប់ការប្រកួតជើងឯកពិភពលោក នាខែវិច្ឆិកា ឆ្នាំ ២០១៩ នៅព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ។ លោកបានលើកទឹកចិត្ត និងសរសើរពីសិក្ខាកាមកម្ពុជា ដែលបានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមកីឡាប៊ូល និងប៉េតង់ដោយចាត់ទុកថា ពួកគេបានខិតខំសិក្សា និងរីកចម្រើនដោយអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចូលរួមកាត់សេចក្តី ក្នុងការប្រកួតជើងឯកពិភពលោក ជាលើកដំបូងនៅប្រទេសរបស់ខ្លួន។ លោក Claude Azema បន្តទៀតថា នេះជាលើកទី២ ដែលលោកបានមកកម្ពុជា ហើយលោកសង្កេតឃើញថា សិក្ខាកាមកម្ពុជាមានការរីកចម្រើនចំណេះដឹងអាជ្ញាកណ្តាលចៅក្រមនេះ ប៉ុន្តែយើងគួរតែរៀនភាសាអង់គ្លេស និងភាសាបារាំងបន្ថែម ដើម្បីអាចបង្កើនសមត្ថភាពខ្លួនឯងឲ្យទៅជាអាជ្ញា កណ្តាល ចៅក្រមកម្រិតអាស៊ាន អាស៊ី និងកម្រិតពិភពលោក នាពេលខាងមុខ។ ឯកឧត្តម ប៊ូ ជុំសេរី…

  • ក្រុម TN Kandal “A” ក្លាយជាជើងឯកប្រចាំមណ្ឌលខេត្តកណ្តាល Tiger Street Football Festival ២០១៩ ដើម្បីត្រៀមទៅវគ្គផ្តាច់ព្រ័ត្រនៅភ្នំពេញ

    ក្រុម TN Kandal “A” ក្លាយជាជើងឯកប្រចាំមណ្ឌលខេត្តកណ្តាល Tiger Street Football Festival ២០១៩ ដើម្បីត្រៀមទៅវគ្គផ្តាច់ព្រ័ត្រនៅភ្នំពេញ

    ព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival ២០១៩ បានរកឃើញបេក្ខជន៤ក្រុមទៀត ខណៈក្រុម TN Kandal “A” ជាជើងឯកប្រចាំមណ្ឌលខេត្តកណ្តាល បន្ទាប់យកឈ្នះក្រុម SERV “A” ៣:២ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងចំណោម ៤៦ក្រុមចូលរួម នាយប់ថ្ងៃទី៣ម្សិលមិញនេះ នៅមណ្ឌលទី៨ ប្រចាំខេត្តកណ្តាល។ សម្រាប់ក្រុម TN Kandal “A” មុននឹងបានគ្រងតំណែងជើងឯកប្រចាំមណ្ឌលខេត្ត កណ្តាល បានយកឈ្នះក្រុម Blue Moon “A” ៥:២ និងក្រុម SERV “A” យកឈ្នះ ក្រុមព្រែកប្រាកីឡា “A” លទ្ធផល ៤:៣ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំពោះវគ្គផ្តាច់ព្រ័ត្រក្រុម TN Kanda “A” ៣:២ ក្រុម SERV “A”  ខណៈក្រុមព្រែកប្រាកីឡា “A” ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយ យកឈ្នះក្រុម…

  • សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបង្ហាញសមិទ្ធផលឆ្នាំ២០១៨ និងដាក់ទិសដៅអភិវឌ្ឍន៍ឆ្នាំ២០១៩ ឈានទៅស៊ីហ្គេមឆ្នាំ២០២៣

    សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបង្ហាញសមិទ្ធផលឆ្នាំ២០១៨ និងដាក់ទិសដៅអភិវឌ្ឍន៍ឆ្នាំ២០១៩ ឈានទៅស៊ីហ្គេមឆ្នាំ២០២៣

    សហព័ន្ធកីឡាម៉ូទឹកកម្ពុជាបានរៀបចំសន្និបាតបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីពិនិត្យលទ្ធភាពហេដ្ធារចនាសម្ព័ន្ធសម្រាប់បម្រើឱ្យការហ្វឹកហាត់របស់កីឡាម៉ូតូទឹកកម្ពុជាពង្រឹងការគ្រប់គ្រង និងដឹកនាំផ្ទៃក្នុងសហព័ន្ធ ដើម្បីធានាប្រសិទ្ធភាពការងារឆ្ពោះទៅដណ្ដើមយកមេដាយមាសពីការប្រកួត កីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូ ទឹកកម្ពុជា គូសបញ្ជាក់ថា សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាទើបនឹងត្រូវ បានបង្កើតឡើងក្នុងឆ្នាំ២០១៧ ប៉ុន្តែសហព័ន្ធបានបង្កើតនូវរាល់សកម្មភាព និងសមិទ្ធផលដែលសហព័ន្ធសម្រេចបានគឺមានភាពរលូន និងទទួលបានជ័យជម្នះជាបន្តន្ទាប់ទាំងការប្រកួតថ្នាក់ជាតិ និងនៅលើឆាកអន្តរជាតិ។ សហព័ន្ធបានដាក់សំណើរចុះឈ្មោះជាសមាជិកកីឡាម៉ូតូទឹកអន្តរជាតិ ដើម្បីទទួលបានកិច្ចគាំទ្រលើការបណ្ដុះបណ្ដាលបច្ចេកទេស និងមានការទទួលស្គាល់ជាអន្តរជាតិ។ កាលពីឆ្នាំ២០១៨កន្លងមក សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនតានរយៈការប្រកួតដណ្ដើមយកមេដាយមាស និងសំរឹទ្ធ ពីកីឡាអាស៊ី នៅប្រទេសឥណ្ឌូណេស៊ី និងឈ្នះមេដាយមាស និងសំរឹទ្ធពីព្រឹត្តិការណ៍ជើងឯកពិភពលោកទៀតផង។ ជាមួយគ្នានោះសហព័ន្ធបានលើកទិសដៅឆ្នាំ២០១៩ ក្នុងការរៀបចំបណ្ដុះបណ្ដាលកីឡាករថ្នាល គ្រូបង្វឹក និងអជ្ញាកណ្ដាលឲ្យបានច្រើន នៅតាមរាជធានីខេត្ត ដើម្បីរក្សាភាពខ្លាំងរបស់ខ្លួនឈានទៅចូលរួម ប្រជែងមេដាយនៅលើឆាកអន្តរជាតិជាបន្តទៀត ជាពិសេសគោលដៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។ សហព័ន្ធក៏បានលើកឡើងនូវបញ្ហប្រឈមួយចំនួន ដូចជាខ្វះខាតធនធានកីឡាករ សម្ភារហ្វឹកហាត់ ដោយស្នើសុំឲ្យមានការគាំទ្រទាំងធនធានថវិកា និងសម្ភារពីដៃគូឯកជន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តគោលដៅអភិវឌ្ឍន៍របស់ខ្លួនឲ្យទទួលបានលទ្ធផលផ្លែផ្កា នាថ្ងៃអនាគត៕ម.ន…

  • ខ្សែប្រយុទ្ធ Balotelli ប្រើបច្ចេកទេសស៊ុតបញ្ចូលទីបានយ៉ាងល្អឲ្យ Marseille

    ខ្សែប្រយុទ្ធ Balotelli ប្រើបច្ចេកទេសស៊ុតបញ្ចូលទីបានយ៉ាងល្អឲ្យ Marseille

    ក្លិប Marseille ២:០ Saint-Etienne ក្នុងក្របខណ្ឌ Ligue 1 សប្ដាហ៍ទី២៧ កាលពីយប់មិញ។ គ្រាប់បាល់ទាំង២គ្រាប់ របស់ក្រុម Top ៤ ធ្វើសម្រេចដោយខ្សែប្រយុទ្ធ Mario Balotelli នៅនាទី១២ និងកីឡាករ Florian Thauvin តាមរយៈបាល់១១ម៉ត្រ  នៅនាទី២១។ ការប្រកួតយប់មិញនេះដែរ ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលី Balotelli បានប្រើបច្ចេកទេសទាត់បកក្រោយ (ស៊ីហ្សូ) បញ្ចូលទីយ៉ាងល្អ ហើយរូបគេថែមទាំងមានស្ទីលអបអរចម្លែកថែមទៀត គឺរត់ទៅយកទូរសព្ទថតវីដេអូ ជាមួយមិត្តរួមក្រុមបង្ហោះលើគណនី Instagram ភ្លាមៗ ទើបត្រឡប់ចូលលេងជាធម្មតាវិញ។ ទោះចំណាយពេលបន្តិចមែនតែអាជ្ញាកណ្ដាលមិនបានពិន័យអ្វីទេ៕ធ.ដ

  • អ្នកគាំទ្រ Chelsea មិនសប្បាយចិត្តនៅពេលដែល Kepa បន្តលេងជម្រើសដំបូង

    អ្នកគាំទ្រ Chelsea មិនសប្បាយចិត្តនៅពេលដែល Kepa បន្តលេងជម្រើសដំបូង

    អ្នកគាំទ្រ Chelsea មិនសប្បាយចិត្ត ចំពោះការសម្រេចចិត្តរបស់លោក Maurizio Sarri ដែលកោះហៅអ្នកចាំទី Kepa Arrizabalaga  មកលេង១១នាក់ដំបូងវិញ ។ Kepa ដែលជាអ្នកចាំទីថ្លៃជាងគេលើលោក ត្រូវបានទម្លាក់មិនឲ្យលេងកាលពីពាក់កណ្ដាលសប្ដាហ៍មុនទល់នឹង Spurs ដែលជាការពិន័យមួយ។ អ្នកចាំទីវ័យ២៤ឆ្នាំ បានបដិសេធមិនប្ដូរចេញកាលពីសប្ដាហ៍មុន ក្រោយតោខៀវ Chelsea ចាញ់ Man City ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ក្នុងប្រកួតវគ្គផ្ដាច់ព្រ័ត្រ League Cup។ បញ្ហានេះក្លិប Chelsea ពិន័យលើ Kepa និងដាក់អ្នកចាំទី Willy Caballero ឲ្យលេងជំនួសកាលប៉ះជាមួយ Spurs។ យ៉ាងណាមិញ ក្នុងសប្ដាហ៍នេះ លោក Sarri បានសម្រេចចិត្តឲ្យ Kepa ចូលលេងវិញ ដោយជួយ Chelsea ឈ្នះ Fulham ២-១។ អ្នកគាំទ្ររបស់ Chelsea មួយចំនួនមិនសប្បាយចិត្តទេ…