Category: កីឡា

  • ហង្សក្រហម liverpool ធ្លាក់មលលេខ២ ខណៈ Man City ឡើងឈរកំពូលតារាងវិញ

    ហង្សក្រហម liverpool ធ្លាក់មលលេខ២ ខណៈ Man City ឡើងឈរកំពូលតារាងវិញ

    តាមរយៈលទ្ធផលយប់មិញ ក្រុមហង្សក្រហម Liverpool បានធ្លាក់មកលេខ២ ក្រោយស្មើ 0:0 Everton ខណៈក្រុមមេឃខៀវ Man City បានឡើងឈរលេខ១ វិញ។ លទ្ធផលនេះលោក Jurgen Klopp ធ្វើការបន្ទោសខ្យល់ ដែលនាំឲ្យ Liverpool ០-០ Everton ធ្លាក់ទៅលេខ២ ក្នុងតារាងពិន្ទុ Premier League ។ ការទទួលបានតែ១ពិន្ទុនេះ ជាឱកាសរុញឲ្យ Manchester City ឡើងទៅឈរកំពូលតារាងវិញ ១-០  Bournemouth ។ ក្រោយចប់ការប្រកួត Klopp ហាក់មិនសប្បាយជាមួយអាកាសធាតុនៅឯកីឡដ្ឋាន Goodinson Park ព្រោះបានបំផ្លាញឱកាសល្អរបស់ក្រុមរបស់លោក។ សូមបញ្ជាក់ថា លទ្ធផលយប់មិញ Everton 0:0 Liverpool  , Watford 2:1 Leicester City និង Fulham…

  • Tiger Street Football Festival 2019 នៅមណ្ឌលខេត្តកណ្តាល មានក្រុមចូលរួមកើនឡើងជាងឆ្នាំកន្លងទៅ

    Tiger Street Football Festival 2019 នៅមណ្ឌលខេត្តកណ្តាល មានក្រុមចូលរួមកើនឡើងជាងឆ្នាំកន្លងទៅ

    កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ក្រុមការងារ Tiger Street Football Festival 2019 បានធ្វើសន្និសីទសារព័ត៌មានប្រកាសជាផ្លូវការ នៃការប្រកួត Tiger Stree Football Festival 2019 នៅសណ្ឋាគារតាខ្មៅហ្គូដហ៊ែល ដោយជ្រើសរើសក្រុមខ្លាំង៤ ក្នុងចំណោម ៤៦ ក្រុមចូលរួម។ លោកស្រី ថោង បវរលក្ខិណា តំណាងឲ្យក្រមហ៊ុនស្រាបៀរ Tiger (CBL) បានមានប្រសាសន៍ថា ក្រុមហ៊ុន ស្រាបៀរថៃហ្គ័រ បានសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជា បង្កើតព្រឹត្តិការណ៍ Tiger Street Football Festival ២០១៩ ដើម្បីឲ្យបងប្អូនៗ ជាកីឡាករចេះធ្វើការជាក្រុមចេះសាមគ្គីភាពគ្នា ដើម្បីឲ្យទទួលជ័យជម្នះលើកគូប្រកួត។ អ្វីដែលកាន់តែពិសេសក្នុងឆ្នាំនេះ ក្រុមហ៊ុនបានបង្កើនមណ្ឌលប្រកួតដល់៩ទីតាំង និងប្រាក់រង្វាន់សរុបទូទាំងប្រទេសកាន់តែធំអស្ចារ្យរហូតដល់ ៥០,០០០ដុល្លារ។ ជាមួយគ្នានេះ លោកស្រីបានលើកទឹកចិត្ត ដល់ក្រុមកីឡាករទាំងអស់ត្រូវខិតខំលេងឲ្យអស់ពីកម្លាំងកាយចិត្ត ហើយត្រូវចេះអត់ឱនអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ជាពិសេសត្រូវលេងដោយយុត្តិធម៌ ( Fair Play ) ទៅតាមបទបញ្ជាការប្រកួត។ សូមបញ្ជាក់ថា ការប្រកួតមណ្ឌលខេត្តកណ្តាលឆ្នាំនេះ…

  • អត្តពលិកជនពិការជាង១៥០នាក់ ចូលរួមការប្រកួតកីឡាអត្តពលកម្មជនពិការ លើកទី៣ ប្រចាំឆ្នាំ២០១៩

    អត្តពលិកជនពិការជាង១៥០នាក់ ចូលរួមការប្រកួតកីឡាអត្តពលកម្មជនពិការ លើកទី៣ ប្រចាំឆ្នាំ២០១៩

    គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានសហការជាមួយអង្គការបេះដូងមាស ប្រចាំប្រទេសកម្ពុជា អង្គការ JICA និងដៃគូមួយចំនួនទៀត បានរៀបចំការប្រកួតកីឡាអត្តពលកម្មជនពិការរយៈពេល២ថ្ងៃ ដោយមានអត្តពលិកជនពិការជាង១៥០នាក់ ចូលរួមប្រកួតនាព្រឹកថ្ងៃសុក្រនេះ នៅពហុកីឡដ្ឋានជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា តំណាងអង្គការបេះដូងមាស ប្រចាំប្រទេសកម្ពុជា និងតំណាង JICA  ។ ឯកឧត្តម យី វាសនា មានប្រសាសន៍ថា ការប្រកួតនេះ ទទួលបានការឧបត្ថម្ភគាំទ្រពីដៃគូជាច្រើន ដូចជាអង្គការ និងបណ្តាក្រុមហ៊ុននានា ក្រៅអំពីការឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំយុវជន និងកីឡា ដើម្បីជួយជ្រោមជ្រែងលើកកម្ពស់សិទ្ធិជនពិការ និងវិស័យកីឡាជនពិការឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តមបញ្ជាក់ថា នេះគឺជាការប្រកួតប្រជែងប្រចាំឆ្នាំ ក្នុងការស្វែងរកកីឡាករ កីឡាការិនីពិការដែលមានសក្តានុពលសម្រាប់ជាតិ និងជាឱកាសដ៏ល្អមួយសម្រាប់ពួកគាត់ ក្នុងកិច្ចការសង្គម ជាពិសេសការចូលរួមអោយកាន់តែច្រើន ដើម្បីប្រមូលបាននូវធនធានប្រកបដោយគុណភាពខ្ពស់ ក្នុងដំណើរទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។ ឯកឧត្តម យី វាសនា បញ្ជាក់ទៀតថា ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម ហង់ ជួនណារ៉ុន និង ឯកឧត្តម ស…

  • កម្ពុជាសង្ឃឹមថានឹងទទួលបានបទពិសោធន៍ច្រើនពីអ្នកជំនាញមកពីសហព័ន្ធប៉េតង់អន្តរជាតិ សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះ ជើងឯកពិភពលោកឆ្នាំ២០១៩

    កម្ពុជាសង្ឃឹមថានឹងទទួលបានបទពិសោធន៍ច្រើនពីអ្នកជំនាញមកពីសហព័ន្ធប៉េតង់អន្តរជាតិ សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះ ជើងឯកពិភពលោកឆ្នាំ២០១៩

    ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម និងគ្រូបង្វឹកកម្ពុជា កាលពីម្សិលមិញ នៅសាលនាយកដ្ឋានកីឡានៃពហុកីឡដ្ឋានជាតិ។ ជាមួយគ្នានេះ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ សង្ឃឹមជឿជាក់ថា សិក្ខាកាមទាំងអស់នឹងទទួលបានបទពិសោធន៍ច្រើន ពីអ្នកជំនាញមកពីសហព័ន្ធប៉េតង់អន្តរជាតិ សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ ជើងឯកពិពភលោកឆ្នាំ២០១៩ខាងមុខនេះ។ ឯកឧត្តម ប៊ូ ជុំសេរី មានប្រសាសន៍ថា វត្តមានរបស់ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក និងនាយកបច្ចេកទេស មកចែករំលែកបទពិសោធន៍ដល់អជ្ញាកណ្តាល ចៅក្រម និងគ្រូបង្វឹកកម្ពុជា គឺជាឱកាសដ៏ល្អមួយសម្រាប់កម្ពុជា។ ឯកឧត្តម បន្តថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានចែកចេញជា២វគ្គ ដោយវគ្គទី១ បង្រៀនដោយលោក Claude Azema ផ្តោតសំខាន់ទៅលើវិធីសាស្រ្ត ក្នុងការធ្វើជាអាជ្ញាកណ្តាល ចៅក្រម សម្រាប់ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាប៉េតង់ជើងឯកពិភពលោក ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានការប្រឡងបច្ចេកទេសស្វែងរកមន្ត្រីអាជ្ញាកណ្តាល និងចៅក្រមណាដែលល្អៗទទួលបានពិន្ទុខ្ពស់ ក្នុងវគ្គសិក្សានេះនឹងត្រូវបានជ្រើសរើសសម្រាប់ការប្រកួតនាចុងឆ្នាំនេះ។ រីឯវគ្គទី២ បង្រៀនដោយនាយកបច្ចេកទេសនៃសហព័ន្ធប៉េតង់ពិភពលោក គឺលោក Victor Nataf ផ្តោតសំខាន់លើវគ្គសិក្សាគ្រូបង្វឹក ដើម្បីយកចំណេះដឹងផ្នែកកីឡាប៉េតង់នេះទៅបន្តការបង្រៀនដល់សិស្សសាលាយុវជននានា…

  • Tiger Street Football Festival 2019 បានឈានដល់មណ្ឌលខេត្តកណ្ដាល ដោយជ្រើសរើសយក៤ក្រុម ក្នុងចំណោម៤០ចូលរួម

    Tiger Street Football Festival 2019 បានឈានដល់មណ្ឌលខេត្តកណ្ដាល ដោយជ្រើសរើសយក៤ក្រុម ក្នុងចំណោម៤០ចូលរួម

    ការប្រកួតពានរង្វាន់ Tiger Street Football Festival 2019 បានឈានដល់មណ្ឌលខេត្តកណ្ដាលហើយ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ដោយជ្រើសរើសយក៤ក្រុម ក្នុងចំណោម៤០ចូលរួម មុនពេលឈានដល់វគ្គផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ។ ដោយ៧មណ្ឌលកន្លងមក គណៈកម្មការបានជ្រើសរើសក្រុមខ្លាំងៗ រួចជាស្រេចសម្រាប់វគ្គផ្តាច់ព្រ័ត្រ នៅ២សប្ដាហ៍ប៉ុណ្ណោះ ជាមួយគ្នានេះ អ្នកគាំទ្រកម្ពុជានឹងទទួលបានឱកាសស្វាគមន៍តារាល្បី Ronaldinho ដែលជាទូតសុច្ឆន្ទៈរបស់កម្មវិធី Tiger Street Football Festival 2019 នាថ្ងៃទី១៦ ១៧ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។ គួររំលឹកថា  Tiger Street Football Festival តែងតែនាំយកកីឡាករកំពូលលើលោក មកប្រទេសកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ និងផ្ដល់ជាដំបូន្មានល្អៗសម្រាប់ក្រុមយុវជនកម្ពុជា ចំនួន៣រូបមកហើយ ដូចជា លើកទី១ ក្នុងឆ្នាំ២០១៣ កីឡាករឆ្នើមសញ្ជាតិអ៊ីតាលី Fabio Cannavao លើកទី២ ក្នុងឆ្នាំ២០១៤ ខ្សែបម្រើក្លិបអ្នកមានបុណ្យ Barcelona F C  កីឡាករ Deco លើកទី៣…

  • Fulham បណ្ដេញលោក Claudio Ranieri ចេញពីតំណែង

    Fulham បណ្ដេញលោក Claudio Ranieri ចេញពីតំណែង

    លោក Claudio Ranieri ត្រូវបានក្លិប Fulham បណ្ដេញចេញពីតំណែង ក្រោយដឹកនាំបាន តែ១០៦ថ្ងៃ ធ្លាក់ទៅលេខ១៩ នៅតារាងពិន្ទុ  Premier League គម្លាត១០ពិន្ទុពីតំបន់សុវត្ថិភាព ខណៈសល់១០ប្រកួតទៀត នឹងចប់រដូវកាល។ ការប្រកួតចុងក្រោយអ្នកដឹកនាំសញ្ជាតិអ៊ីតាលី បានបរាជ័យ ២-០ ក្រោមថ្វីជើង Southampton កាលពីថ្ងៃពុធ ។ ជាមួយគ្នានេះ លោក Scott Parker នឹងត្រូវដឹកនាំ Fulham បណ្ដោះ អាសន្ន។ គួររំលឹកថា លោក Ranieri ចូលមកដឹកនាំ Fulham កាលពីខែវិច្ឆិកាឆ្នាំមុន ដោយឈ្នះតែ៣ប្រកួតប៉ុណ្ណោះ ក្នុងចំណោម១៧ប្រកួត បន្ទាប់ពីក្លិបបណ្ដេញលោក Slavisa Jokanovic៕ម.ន

  • Sergio Ramos នឹងអវត្តមាន នៅវគ្គ៨ក្រុម Champions League

    Sergio Ramos នឹងអវត្តមាន នៅវគ្គ៨ក្រុម Champions League

    ខ្សែការពារ Sergio Ramos ត្រូវសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ហៅកាត់ថា UEFA ពិន័យមិនឲ្យចូលលេង Champions League ចំនួន២ប្រកួត។ ដោយកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានទទួលកាតលឿង១ពេលប៉ះ Ajax ជាកាតទី៣ នៅ Champions League រដូវកាលនេះ ដែលធ្វើឲ្យរូបគេអវត្តមានត្រឹម១ប្រកួតប៉ុណ្ណោះ គឺប្រកួតបន្ទាប់ជាមួយ Ajaxសម្រាប់ជើងទី២ នៅទឹកដី Santiago Bernabeu ។ ការពិន័យនេះក្រោយ Ramos ធ្លោយមាត់និយាយទៅអ្នកកាសែតថា រូបគេមានចេតនាយកកាតលឿង ទើបធ្វើឲ្យ UEFA បើកការស៊ើបអង្កេត និងពិន័យរូបគេថែម១ប្រកួតទៀត សរុបទាំងអស់ គឺ២ប្រកួត ។ Real បានយកឈ្នះ Ajax ២-១ នៅប្រកួតមុន ហើយប្រកួតជើងទី២ គឺគ្មានវត្តមាន Ramos ទេ ។ បើ Real អាចឈ្នះ Ajax ឡើងទៅវគ្គ៨ក្រុមបន្ត ក្រុមយក្សអេស្ប៉ាញនេះ នឹងលេងដោយគ្មាន Ramos ១ប្រកួតទៀតនៅជើងទី១៕ម.ន…

  • ខ្សែប្រយុទ្ធរបស់ស្តេចសរ Vinicius ត្រូវបានប្រេស៊ីលកោះហៅចូលក្រុមធំ

    ខ្សែប្រយុទ្ធរបស់ស្តេចសរ  Vinicius ត្រូវបានប្រេស៊ីលកោះហៅចូលក្រុមធំ

    ខ្សែប្រយុទ្ធ Real Madrid កីឡាករ Vinicius Junior ទទួលបានការកោះហៅចូលក្រុមឈុតធំជាលើកដំបូង បន្ទាប់ពីលោក Tite ដាក់បញ្ចូលឈ្មោះគេ ក្នុងជម្រើសជាតិប្រេស៊ីលត្រៀមប្រកួតមិត្តភាពជាមួយ Panama និង Czech republic នៅថ្ងៃទី២៣ និង២៦ ខែមីនា ។  Vinicius វ័យ១៨ឆ្នាំ បានក្លាយជាតួសំខាន់ ក្នុងការប្រកួតសម្រាប់លោក Santiago Solari នៅ Madrid ក្នុងរដូវកាលនេះ។ ក្នុងការបង្ហាញខ្លួន២៦ប្រកួត គេរកបាន៤គ្រាប់ ចាប់តាំងផ្លាស់ពី Flamengo ក្នុងតម្លៃ៤៥លានអឺរ៉ូ ។ Tite ដែលជាគ្រូជម្រើសជាតិប្រេស៊ីលបាននិយាយថា ការហៅ Vinicius ចូលជម្រើសជាតិ ចង់ឲ្យគេមានការរីកចម្រើន និងវិវត្តន៍ទៅមុខ។ អវត្តមានរបស់ Neymar ដោយសាររបួសប្រអប់ជើង អាចជាឱកាសសម្រាប់ Vinicius ចូលខ្លួនមកជំនួស ដើម្បីជួយប្រេស៊ីល ក្នុងពានរង្វាន់ Copa America ដែលនឹងលេងនៅរដូវក្ដៅខាងមុខរៀបចំ នៅប្រទេសប្រេស៊ីលផ្ទាល់។ សម្រាប់ការប្រកួតមិត្តភាពខាងលើ Dani…

  • ប្រធាន CAMSOC ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធពន្លឿនផែនការមេឱ្យបានលឿន សម្រាប់ កីឡាស៊ីហ្គេម ឆ្នាំ២០២៣

    ប្រធាន CAMSOC ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធពន្លឿនផែនការមេឱ្យបានលឿន សម្រាប់ កីឡាស៊ីហ្គេម ឆ្នាំ២០២៣

    គណៈកម្មាធិការជាតិកីឡាស៊ីហ្គេម (CAMSOC) បានបើកកិច្ចប្រជុំមួយ កាលពីសៀលម្សិលមិញ នៅទីស្តីការគណៈរដ្ធមន្ត្រី ដែលដឹកនាំអង្គប្រជុំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ធមន្ត្រី រដ្ធមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ស៊ីហ្គេម ដើម្បីជជែកគ្នាស្វែងរកតំណោះស្រាយ និងចំណុចអវិជ្ជមានមួយចំនួន ឈានទៅរកភាពជោគជ័យ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ។ ចំពោះសមាសភាពសមាជិកគណៈកម្មាធិការជាតិ ស៊ីហ្គេម ដែលបានចូលរួមប្រជុំ នៅក្នុងឱកាសនោះមាន ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងមកពីក្រសួងអប់រំយុវជន និងកីឡា ក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធនានាជាច្រើនទៀត។ ថ្លែងនៅក្នុងកិច្ចប្រជុំនាឱកាសនោះ សម្ដេចពិជ័យសេនា បានជំរុញពន្លឿនដល់គ្រប់ភាគីពាក់ព័ន្ធនៃការអនុវត្តផែនការមេ កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកំពុងតែមានពេលវេលាខ្លីទៅៗនេះ។ ជាមួយគ្នានេះផងដែរ ក្រោយពីបញ្ចប់កិច្ចប្រជុំសម្ដេច…

  • ទិន្នន័យតាមប្រព័ន្ធ IT គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡា

    ទិន្នន័យតាមប្រព័ន្ធ IT គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡា

    ទិន្នន័យតាមប្រព័ន្ធ IT គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡា នេះជាការបញ្ជាក់របស់ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃនាយកដ្ឋានកីឡា ថ្លែងក្នុងវគ្គបណ្តុះបណ្តាលស្ដីពីការចុះឈ្មោះ និងគ្រប់គ្រងទិន្នន័យកីឡាករ-កីឡាការិនីថ្នាល និងក្រុមជម្រើសជាតិ តាមប្រព័ន្ធព័ត៌មានវិទ្យា នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដោយមានមន្រ្តីសហព័ន្ធកីឡាជាតិចំនួន៣៤ និងគណៈកម្មាធិការប៉ារ៉ាឡាំពិកចូលរួម។ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យដឹងថា វគ្គនេះ មានសិក្ខាកាមចូលរួមចំនួន៨០នាក់ ដែលមកពី៣៤សហព័ន្ធកីឡាជាតិ ដែលមានកីឡាករ-កីឡាការិនី ត្រូវការប្រមូលផ្ដុំ ក្នុងក្រុមជម្រើសជាតិ សម្រាប់ឆ្នាំ២០១៩ ដោយមួយសហព័ន្ធចូលរួម២នាក់ គឺអគ្គលេខាធិការ និងមន្ត្រីព័ត៌មានវិទ្យារបស់សហព័ន្ធ ក្រៅពីនោះក៏មានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម អ៊ុក សិទ្ធិជាតិ មានប្រសាសន៍ថា វគ្គនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់សហព័ន្ធជាតិ ដែលត្រូវស្នើសុំចូលរួមប្រមូលផ្ដុំក្រុមជម្រើសជាតិថ្នាល និងជម្រើសជាតិឲ្យយល់ដឹងពីការប្រើប្រាស់គេហទំព័រប្រព័ន្ធចុះឈ្មោះ និងគ្រប់គ្រងក្រុមកីឡាថ្នាល និងជម្រើសជាតិឲ្យបានត្រឹមត្រូវដើម្បីងាយស្រួល គ្រប់គ្រងទិន្នន័យគុណផលកីឡាទៅតាមប្រភេទនីមួយៗ។ គ្រប់គ្រងពីការប្រែប្រួល នៃគុណផល សុខភាព…