-
អាម៉េរិកដាក់កីឡា E-sports ចូលកម្មវិធីសិក្សាកម្រិតវិទ្យាល័យ៨រដ្ឋហើយ

បើតាមការផ្សាយរបស់ CNN Business បានឲ្យដឹងថា កីឡាអេឡិចត្រូនិក ឬ Esports ដែលជាប្រភេទកីឡារៀនតាមបច្ចេកវិទ្យា ត្រូវបានសហរដ្ឋអាម៉េរិកដាក់បញ្ចូលក្នុង កម្មវិធីសិក្សាកម្រិតវិទ្យាល័យចំនួន៨រដ្ឋហើយ។ ការដាក់បញ្ចូលបែបនេះ ដោយសារប្រភេទ កីឡា អេឡិចត្រូនិក គឺជាផ្នែកដ៏សំខាន់ដើម្បីបង្កើនសមត្ថភាពរបស់សិស្សានុសិស្ស និងយុវជនឲ្យរីកចម្រើន ទាន់សម័យកាលបច្ចេកវិទ្យាទំនើប។ មិនត្រឹមតែប៉ុណ្ណោះ កីឡាសម័យទំនើបនេះ ក៏កំពុងក្លាយជាកីឡាអាជីពពិតប្រាកដដែល ខណៈ ព្រឹត្តិការណ៍កីឡាធំទូទាំងពិភពលោកកំពុងត្រៀមខ្លួនដាក់ប្រកួតដណ្តើមមេដាយជាផ្លូវការដូចជា កីឡា អូឡាំពិកឆ្នាំ២០២០ប្រទេសចិន បានប្រកាសផ្លូវការហើយដាក់កីឡានេះចូលរួមប្រកួត។ កីឡាស៊ីហ្គេម ឆ្នាំ២០១៩នេះ នៅប្រទេសហ្វីលីពីនក៏ដាក់បញ្ចូលផ្លូវការដែរ។ តាមពិតទៅ Esports ជាកីឡាអាជីវកម្មដែលមានចរន្តទឹកប្រើជាសកលតែម្តង។ បើយោង តាមក្រុមហ៊ុន Newzoo បានឲ្យដឹងថា កីឡា Esports បានប្រតិបត្តិការជាសកលមានទឹកប្រាក់ សរុបជាង១ប៊ីលានដុល្លារអាម៉េរិកនៅឆ្នាំ២០១៩នេះ។ សូមរំលឹកថា សហរដ្ឋអាម៉េរិក បានដាក់កីឡាអេឡិចត្រូនិកចូលកម្មវិធីសិក្សាកម្រិតវិទ្យាល័យ នៅរដ្ឋ Connecticut, Georgia, Kentucky, Massachusetts និង Rhode Island កាលពីឆ្នាំ២០១៨…
-
ក្រុមអូទ្រីស ក្លាយជាជើងឯកផ្នែកបុរសប្រចាំខេត្តសៀមរាប នៃការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រ លើកទី២

ព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ ក្នុងក្របខ័ណ្ឌប្រកួត 2-Star World Tour សម្រាប់ផ្នែកបុរស នៅខេត្តសៀមរាប បានឈានដំណាក់កាលចុងក្រោយដ៏រំភើបរីករាយក្រៃលែងបំផុតកាលពីថ្ងៃទីអាទិត្យទី២៤ ខែមីនា នៅបរិវេណទីលានអង្គរឃ្យុងយ៊ូ ដោយមានការចូលរួមទស្សនាពីមិត្តអ្នកគាំទ្ររាប់ពាន់នាក់។ ពិធីប្រគល់រង្វាន់ជូនក្រុមជ័យលាភីមានការអញ្ជើញចូលរួមពីឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងលោក Chris Liu នាយកផ្នែកបច្ចេកទេស នៃសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) អ្នកនាង Justina Vincent នាយកម៉ាកសញ្ញាស្រាបៀរអាន់ឆ័រ និងលោក ហ៊ុយ វុទ្ធី ប្រធានគ្រប់គ្រងកិច្ចការក្រុមហ៊ុន ស្រាបៀរអាន់ឆ័រ។ ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែមីនា មានកីឡាករយុវជនឆ្នើមកម្ពុជា២ក្រុម និងបណ្តាប្រទេសជាច្រើនទូទាំងពិភពលោកចូលរួម ហើយជាលទ្ធផលក្រុមជ័យលាភី ផ្នែកបុរស ប្រចាំខេត្តសៀមរាប បានលើក្រុមអូទ្រីស ទទួលបានមេដាយមាស និងប្រាក់រង្វាន់ ៤០០០ ដុល្លារអាម៉េរិក។ ក្រុមជើងឯករងបានទៅលើក្រុមរុស្ស៊ី (SIVOLAP/YARZUTKIN) ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ ៣០០០ ដុល្លារអាម៉េរិក និងលេខ៣ ក្រុមស្វីស…
-
ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់ CGA លើកទី១៥ អ្នកចូលរួមគាំទ្រផុសផុលកាន់តែខ្លាំង

ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់ CGA លើកទី១៥ ដែលប្រសិទ្ធនាម ថា Chip Mong land Tournamant 2019 ដំណើរការប្រកួតពេញមួយព្រឹកកាល ពីថ្ងៃសៅរ៍ចុងសប្តាហ៍ នៅលើទីលានកីឡាវាយកូនគោល Royal Cambodia Phnom Penh Golf Club បានបញ្ចប់ដោយជោគជ័យកាន់តែខ្លាំងជាងមុន។ ឯកឧត្តម ឯក វណ្ណាឌី ប្រធានក្លិបកីឡាវាយកូនគោល CGA មានប្រសាសន៍បញ្ជាក់ថា អ្វីដែល យើងអាចនិយាយបានថា ជោគជ័យកាន់តែខ្លាំងសម្រាប់ព្រឹត្តិការណ៍ប្រកួត លើកទី១៥នេះ ព្រោះចំនួនកីឡាករការិនីចុះឈ្មោះចូលរួមប្រកួតកើនលើសចំនួនដែលក្លិបបានគ្រោងទុក ទោះបីមានការផ្លាស់ប្តូរទីតាំងប្រកួតក្តី អ្នកចូលរួមនៅតែបន្តមកចូលរួមកាន់តែផុសផុលអ៊ឹកធឹកជាងមុន ពិសេសគឺក្រុមហ៊ុនចូលរួមគាំទ្រព្រឹត្តិការណ៍ប្រកួតកាន់តែមានចំនួនច្រើនធ្វើឲ្យព្រឹត្តិការណ៍ប្រកួតកាន់តែទទួលបានជោគជ័យកាន់តែខ្លាំង។ ប្រធានក្លិបរូបនេះ បញ្ជាក់ថា ក្លិបវាយកូនគោលមិនមែនអាជីពមួយនេះ គឺជាក្លិបគោលកូនខ្មែរដំបូងគេ ដែលបង្កើតឡើងក្នុងគោលដៅរួមចំណែកបំផុសអភិវឌ្ឍន៍កីឡាកូនគោលនៅកម្ពុជា និងរួមចំណែកក្នុងការទាក់ទាញទេសចរអន្តរជាតិឲ្យមកកម្សាន្តនៅកម្ពុជាតាមរយៈ ការប្រកួត ដែលក្លិបបានរៀបចំរៀងរាល់៣ខែម្តង។ សម្រាប់លទ្ធផលវិញ លេខ១ Cross score Winner បានទៅលើកីឡាករ អ៊ុក ខ្នួច លេខ១…
-
អនុប្រធានអចិន្រ្តៃយ៍កីឡាស្បេស្យ៉ាលឡាំពិកកម្ពុជាអះអាងថា នឹងបន្ថែមវិញ្ញាសាបាល់ទាត់មួយទៀត បន្ទាប់ពីដណ្តើមបានមេដាយ១០គ្រឿង ពីអារ៉ាប់រួម

អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការកីឡាស្បេស្យ៉ាលឡាំពិកកម្ពុជា អះអាងថា គ្រោងបន្ថែមកីឡាបាល់ទាត់មួយទៀតនៅឆ្នាំបន្ទាប់ បន្ទាប់ពីអត្តពលិកស្បេស្យ៉ាលឡាំពិក ដណ្តើមបានមេដាយ១០គ្រឿង ពីការប្រកួតស្បេស្យ៉ាលអូឡាំពិកពិភពលោក ពីប្រទេសអារ៉ាប់រួម។ ការថ្លែងបែបបញ្ជាក់នេះ ក្រោយពេលត្រឡប់មកដល់មាតុប្រទេសវិញ កាលពីចុងសប្តាហ៍កន្លងទៅ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ឯកឧត្តម មាស សារិន បានបញ្ជាក់ថា គណៈកម្មាធិការកីឡាស្បេស្យ៉ាលឡាំពិកម្ពុជា គ្រោងបន្ថែមប្រភេទកីឡាបាល់ទាត់ជនបញ្ញាខ្សោយមួយទៀត ក្នុងព្រឹត្តិការណ៍ស្បេស្យ៉ាលអូឡាំពិកពិភពលោក នាឆ្នាំបន្ទាប់ ខណៈដែលអត្តពលិកកីឡាករការិនីជនបញ្ញាខ្សោយកម្ពុជាឆ្នាំនេះ ទទួលបានជោគជ័យ ដោយប្រជែងបានមេដាយ១០គ្រឿង ពីព្រឹត្តិការណ៍ប្រកួតអូឡាំពិកពិភពលោករដូវក្តៅ ពីប្រទេសអារ៉ាប់រួម។ ឯកឧត្តមបន្តថា ការប្រជែងកម្រិតពិភពលោកបែបនេះ កម្ពុជាបញ្ជូនអត្តពលិកជនបញ្ញាខ្សោយ ១០នាក់ និងប្រតិភូ៦នាក់ ប្រជែងលើ ២ប្រភេទកីឡា គឺប៊ូលឈើ និងអត្តពលកម្ម ជាលទ្ធផលដណ្តើមបានមេដាយសរុបចំនួន១០គ្រឿង មាស៣ ប្រាក់៣ និងសំរឹទ្ធិ៤គ្រឿង។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាស្បេស្យ៉ាលអូពិកពិភពលោករដូវក្តៅ ដែលប្រទេសអារ៉ាប់រួម ធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០១៩នេះ មានអត្តពលិកចូលរួមចំនួន៧០០០នាក់ មកពី១៧០ប្រទេស ដោយប្រទេសកម្ពុជាបានបញ្ជូនអត្តពលិកចំនួន១៦នាក់ ក្នុងនោះ កីឡាករការិនីចំនួន១០នាក់ និងប្រតិភូចំនួន៦នាក់ ប្រជែងដណ្តើមបានមេដាយសរុបចំនួន១០គ្រឿង មកជូនមាតុប្រទេសវិញ។ …
-
ពិធីបើកការប្រកួតកីឡាប៉េតង់ និងរត់ប្រណាំងចម្ងាយ ៥គ.ម ដើម្បីសុខភាព មានអ្នកចូលរួមរត់ប្រមាណជា១២០០នាក់

ការប្រកួតកីឡាប៉េតង់ និងរត់ប្រណាំងចម្ងាយ ៥ គីឡូម៉ែត្រ ដើម្បីសុខភាព មានអ្នកចូលរួមរត់ប្រមាណជា១២០០នាក់ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯ ឧ ស សុខា រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅក្រុងព្រៃវែង ខេត្តព្រៃវែង ។ គណៈកម្មារៀបចំការប្រកួត បានអោយដឹងថា ការប្រកួតកីឡាប៉េតង់ និងរត់ប្រណាំងចម្ងាយ ៥ គីឡូម៉ែត្រ ដើម្បីសុខភាព រៀបចំដោយមន្ទីរអប់រំយុវជននិងកីឡា ខេត្តព្រៃវែង ដើម្បីចូលរួមបំផុសចលនាកីឡា អោយមានសកម្មភាពកាន់តែផុសផុល ជាពិសេសបង្កភាពសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ និងយុវជនជៀសឆ្ងាយពីអំពើឧបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ងាកមកលេងកីឡា ដើម្បីសុខុមាលភាព ។ សូមបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់ និងរត់ប្រណាំងចម្ងាយ ៥ គីឡូម៉ែត្រ ដើម្បីសុខភាព រៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ដែលមានការឧបត្ថម្ភ គាំទ្រពីក្រុមការងារថ្នាក់ជាតិចុះជួយក្រុងព្រៃវែង ៕ធ.ដ …
-
UEFA ដាក់ពិន័យចំពោះក្បាច់អបអររបស់ Ronaldo ពេល Juventus ៣-១ Atletico Madrid

ខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Cristiano Ronaldo ត្រូវបានពិន័យជាប្រាក់២ម៉ឺនអឺរ៉ូ ដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA ចំពោះក្បាច់អបអររបស់គេ ក្នុងជ័យជម្នះលេងទល់នឹង Atletico Madrid កាលពីវគ្គ១៦ក្រុមចុងក្រោយ Champions League ។ ការបញ្ចេញក្បាច់អបអរ បញ្ឈឺទៅលើលោក Diego Simeone ពេលប្រកួតជើងទី១ ឈ្នះ Juventus ២-០ ។ Ronaldo ក៏បានប្រើក្បាច់នេះអបអរាក់លោក Simeone បន្ទាប់ពី Ronaldo រកបាន៣គ្រាប់ម្នាក់ឯង ជួយសេះបង្កង់ ឡើងវគ្គ៨ក្រុមចុងក្រោយ។ គួររំលឹកថា លោក Diego Simeone ក៏ត្រូវបាន UEFA ពិន័យ២ម៉ឺនអឺរ៉ូដូចគ្នា។ ចំណែកឯនៅវគ្គ៨ក្រុមចុងក្រោយ សេះបង្កង់ Juventus នឹងត្រូវប៉ះ Ajax៕ធ.ដ
-
Pique និង Xavi លេងតំណាងឲ្យតំបន់ Catalonia ក្នុងជំនួបមិត្តភាព

កីឡាករ Gerard Pique និង Xavi Hernandez បានត្រឡប់លេងតំណាងឱ្យតំបន់ Catalona វិញ ក្រោយពីលាឈប់ពីក្រុមជម្រើសជាតិ អេស្ប៉ាញ ដែលត្រូវបានគេប្រសិទ្ធនាមសម្រាប់ពួកគេថា «ជាការប្រកួតដ៏សំខាន់បំផុត ប្រចាំទស្សវត្ស» ។ ទោះយ៉ាងណា កីឡាករដែលមានភាពល្បីល្បាញទាំង២នេះ ធ្លាប់បានលេង ឱ្យជម្រើសជាតិអេស្ប៉ាញ មិនតិចជាង២០០ប្រកួតឡើយ ហើយពួកគេក៏បាន ជួយឱ្យជើងខ្លាំងនៅតំបន់អឺរ៉ុបមួយនេះ យកឈ្នះទាំងពានរង្វាន់ World Cup និងពាន Euro ផងដែរ ។ ប៉ុន្តែពេលនេះ Pique លេងនៅក្លិប Barcelona និង Xavi លេងក្លិប AL SADD របស់ប្រទេសកាតា បានរួមគ្នាលេងតំណាងឱ្យតំបន់ Catalona ជាមួយក្រុមជម្រើសជាតិ Venezuela ជាការប្រកួតមិត្តភាពអន្តរជាតិ នៅកីឡដ្ឋាន Girona’s Montilivi នៅថ្ងៃចន្ទទី២៥ ខែមីនា ខាងមុខនេះ។ …
-
Hazard រកបាន២គ្រាប់ ជួយឲ្យបែលហ្ស៊ិក ឈ្នះប្រកួតដំបូងវគ្គជម្រុះ Euro

២គ្រាប់របស់ខ្សែបម្រើប្រយុទ្ធ Eden Hazard បានរួមចំណែកធ្វើឲ្យ បែលហ្ស៊ិក ៣-១ រុស្សី ក្នុងការប្រកួតដំបូង នៃការជម្រុះពានរង្វាន់ Euro ២០២០។ ជាលទ្ធផល កីឡាករ Youri Tielemans រកបានគ្រាប់ដំបូងឲ្យបែលហ្ស៊ិកនាំមុខមុននៅនាទីទី១៤ ប៉ុន្តែនៅ២នាទីបន្ទាប់ Denis Cheryshev តាមស្មើវិញឲ្យរុស្សី ។ ប៉ុន្តែចុងម៉ោងវគ្គទីមួយ Eden Hazard ធ្វើការនាំមុខជាថ្មី ឲ្យបែលហ្ស៊ិក ដោយបាល់បាល់ម៉ែត្រ និងបន្ថែមគ្រាប់ទី២ នៅនាទី៨៨ ដោយ Hazard ។ ចប់៩០នាទី បែលហ្ស៊ិកទទួលបាន៣ពិន្ទុ សម្រាប់ការប្រកួតដំបូងក្នុងពូល I។ ចំណែកលទ្ធផលគូផ្សេងទៀត Holland ៤-០ Belarus , N.Ireland ២:០ Estonia , Croatia ២:១ Azerbaijan , Slovakia ២:០ …
-
ផែនការសំខាន់ៗត្រូវបានលើកយកមកពិភាគ្សា ដើម្បីឈានទៅសម្រេចគោលដៅ នៅស៊ីហ្គេម ២០២៣ របស់សហព័ន្ធកីឡាវាយសីដាក់

ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ឯកឧត្តម លី កុសល បានដាក់ចេញនូវផែនការអភិវឌ្ឍសំខាន់ៗ ដូចជា ពង្រឹងគុណភាព និងសមត្ថភាពចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិ បញ្ជូនកីឡាករ កីឡាការិនី ទៅហ្វឹកហាត់នៅបរទេស ពង្រឹងសមត្ថភាព អាជ្ញាកណ្តាល ចៅក្រម គណៈកម្មការរៀបចំការប្រកួត និងតែងតាំងទីប្រឹក្សាជំនាញៗកៀងគរស្វែងរកការឧបត្ថម្ភគាំទ្រ។ ការថ្លែងបែបនេះ ធ្វើក្នុងអង្គសន្និបាត កាលពីល្ងាចម្សិលមិញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីឈានទៅរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខនេះ ឲ្យទទួលបានជោគជ័យ។ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធ បានបញ្ជាក់ថា ផែនការខាងលើនេះ ត្រូវមានការចូលរួម និងយកចិត្តទុកដាក់ចាប់ពីឆ្នាំ២០១៩នេះតទៅ និងឆ្នាំបន្តបន្ទាប់ ដោយតាមដានការហ្វឹកហាត់កីឡាករ កីឡាការិនី ទាំងនៅសហព័ន្ធ និងតាមបណ្ដាក្លប ដើម្បីពង្រឹងគុណភាព និងសមត្ថភាពចូលរួមប្រកួត ប្រជែងលើឆាកអន្ដរជាតិ ឆ្ពោះទៅឆ្នាំ២០២៣ ខាងមុខ។ ឯកឧត្តមបានលើកឡើង នូវសមិទ្ធផលឆ្នាំចាស់ ដែលសហព័ន្ធកីឡាវាយសីកម្ពុជា សម្រេចបានលទ្ធផលធំៗមួយចំនួន ដែលមានការកើនឡើងទាំងបច្ចេកទេស និងធនធានកីឡាករ កីឡាការិនី។ ជាក់ស្តែងឆ្នាំ២០១៨…
-
អត្តពលិកកីឡាជនពិការ និងគ្រូបង្វឹកកម្ពុជា១២រូប ចេញដំណើរចូលរួមប្រកួត EKI DEN Sport នៅប្រទេសជប៉ុន

អត្តពលិកកីឡាជនពិការ និងគ្រូបង្វឹកកម្ពុជា១២រូប បានចេញដំណើរចូលរួមប្រកួត EKI DEN Sport ដឹកនាំដោយឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិឡាំពិកកម្ពុជា នាល្ងាចថ្ងៃទី២១ ម្សិលមិញ នៅប្រទេសជប៉ុន។ ឯកឧត្តមមានប្រសាសន៍ថា EKI DEN Sport នេះ ជាប្រភេទកីឡាមួយ ដែលម្ចាស់ជប៉ុនតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ហើយអញ្ជើញប្រទេសជាមិត្តភក្ត្រ ក្នុងតំបន់អាស៊ី ដើម្បីធ្វើការប្រកួតពង្រឹងមិត្តភាព សាមគ្គីភាព ជាពិសេសដកស្រង់យកបទពិសោធន៍ និងបច្ចេកទេសអត្តពលិកជនពិការកម្ពុជាយើង ត្រៀមការប្រកួតនានា នាពេលខាងមុខ។ សូមបញ្ជាក់ថា ការប្រកួត EKI DEN Sport ដែលជប៉ុនធ្វើជាម្ចាស់ផ្ទះនេះ គឺចែកចេញជាច្រើនប្រភេទ មានកីឡាករកាយសម្បទាល្អ និងមានទាំងជនពិការផងដែរ ក្នុងនោះកម្ពុជាបញ្ជូនកីឡាករ កីឡាការិនី និងប្រតិភូសរុប១៣នាក់៕ធ.ដ