-
Sarri ចង់ដឹកនាំ Chelsea ដល់ចប់កុងត្រា មិនចង់រវល់ជាមួយក្លិបផ្សេង
អ្នកចាត់ការរបស់ Chelsea លោក Maurizio Sarri បាននិយាយថា លោកនឹងមិនចាកចេញពី Chelsea ទៅកាន់ Roma ឡើយ។ ការនិយាយបែបនេះ បន្ទាប់ពីអ្នកចាត់ការសញ្ជាតិអ៊ីតាលី បានដឹកនាំ Chelsea ៣-០ Malmo នៅ Stamford Bridge សរុបទាំងពីរជើងឈ្នះ ៥-១ បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Europa League។ បុរសវ័យ៦០ឆ្នាំ និយាយថា លោកនៅសល់កុងត្រាជាមួយ Chelsea ដល់រដូវកាលក្រោយ ដូច្នេះការចេញ Roma គឺគ្មានផ្លូវទេ”។ មុនការប្រកួត Europa League កាលពីយប់មិញនេះ Chelsea បានបរាជ័យ២ប្រកួតរួចមកហើយ។ ក្នុងនោះ ចាញ់ Bournemouth ៤:០ ចាញ់ Manchester City ៦:០ ធ្លាក់ពី FA Cup និងដោយចាញ់ Man Utd…
-
Emery ជឿថា Arsenal អាចឈ្នះ Europa League រដូវកាលនេះ
អ្នកចាត់ការទូទៅក្លិបកាំភ្លើងធំ Arsenal លោក Unai Emery បាននិយាយថា Arsenal គឺជាក្រុមមួយក្នុងចំណោម៦ក្រុម ដែលអាចឈ្នះពាន Europa League រដូវកាលនេះ ប៉ុន្តែក៏មិនងាយស្រួលទេដោយសារ មានក្រុមជាច្រើនក៏ចង់បានវាដូចគ្នា។ កាំភ្លើងធំ បានឈានទៅវគ្គ១៦ក្រុមចុងក្រោយ Europa League ក្រោយឈ្នះសរុបទាំងពីរជើងលើក្រុម BATE ៣:១។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបន្តថា “ពួកយើងត្រូវតែរីករាយជាមួយការប្រជែងនេះឲ្យច្រើន និងបង្កើតបរិយាកាសឲ្យធំមួយជាមួយអ្នកគាំទ្ររបស់ពូកយើង។ អារម្មណ៍បែបនេះអាចផ្ដល់ឲ្យពួកយើងលទ្ធភាពច្រើនជាមួយគុណភាពនៃក្រុមមួយ”។ សូមបញ្ជាក់ថា ការចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈនេះ ដោយជើងទី១ លេងនៅថ្ងៃទី៧ ខែមីនា និងជើងទី២ លេងនៅថ្ងៃទី១៤ ខែមីនា៕ធ.ដ
-
NOCC ដាក់ចេញនូវយុទ្ធនាការ ព្យាបាល វះកាត់ រាល់សកម្មភាពទាំងឡាយ ដែលជះឥទ្ធិពលដល់ដំណើរការអភិវឌ្ឍកីឡាជំនាញ
យោងតាមស្មារតីរបស់មហាសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់ការងារបន្តឆ្នាំ២០១៩ បានដាក់ចេញនូវយុទ្ធនាការ ព្យាបាល វះកាត់ រាល់សកម្មភាពទាំងឡាយ ដែលជះឥទ្ធិពលដល់ដំណើរការអភិវឌ្ឍន៍កីឡាជំនាញ ដើម្បីត្រៀមព្រឹត្តការណ៍ កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ នៅកម្ពុជា អោយទទួលបានជោគជ័យ ។ នេះជាការបញ្ជាក់របស់ ឯ ឧ វ៉ាត់ ចំរើន អគ្គលេខាធិការគណកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយបញ្ចប់មហាសន្និបាត កាលពីម្សិលមិញ ។ តាមរយៈកិច្ចប្រជុំ ក្នុងមហាសន្និបាត បានជម្រុញឱ្យមានកិច្ចសហការជាមួយក្រសួងអប់រំយុវជន និងកីឡា ធ្វើកំណែទម្រង់ស៊ីជម្រៅ ចំពោះសហព័ន្ធកីឡាជាតិ ។ ហើយក៏បាន ជម្រុញបន្តកិច្ចសហការលើកកម្ពស់គុណភាព នៃគុណផលកីឡាកម្រិតខ្ពស់ ជាមួយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងការត្រៀមបញ្ជូនកីឡាករ កីឡាការិនី គ្រូបង្វឹកជាតិឱ្យទៅហ្វឹកហាត់ នៅក្រៅប្រទេសជាដើម ។ ថ្លែងក្នុងកិច្ចសម្ភាសជាមួយជាមួយអ្នកសារព័តមាន ឯ ឧ វ៉ាត់ ចំរើន បញ្ជាក់ថា តាមអនុសាស្រ្តរបស់ឯ ឧ បណ្ឌិត ថោង ខុន ប្រធានគណកម្មាធិការជាតិអូឡាំពិកកម្ពុជា…
-
ប្រធានក្លិប Juventus ឆ្លើយតបនឹងព័ត៌មានថាចង់បាន Salah
ប្រធានក្លិប Juventus ឆ្លើយតបនឹងព័ត៌មានថាចង់បាន Salah។ លោក Fabio Paratici បានចេញមកឆ្លើយតបថា ព័ត៌មានទាំងនោះគឺវាដូចជាការលេងហ្គេម ប៉ុន្តែលោក មិនបានបដិសេធ រឿងដែលលោកព្យាយាមទាក់ទង ដើម្បីចង់ទិញយកខ្សែប្រយុទ្ធអេហ្ស៊ីប Mohamad Salah នោះទេ ។ នេះបើតាមការចុះផ្សាយពី The Mirror របស់ចក្រភពអង់គ្លេស កាលពីនៅថ្ងៃពុធទី២០ ខែកុម្ភៈ ម្សិលមិញ។ ការចុះចេញផ្សាយរបស់កាសែតអ៊ីតាលី Tuttosport បានអះអាងថា ម្ចាស់ជើងឯកអ៊ីតាលី បានធ្វើការដាក់សំណើជាទឹកប្រាក់ ដែលមានតម្លៃប្រមាណជា៤៤លានផោន ជាការដោះដូរ បន្ថែមរវាង Dybala ជាមួយនឹងខ្សែប្រយុទ្ធ អេហ្ស៊ីប Salah។ គួររម្លឹកថា លោក Paratici បានផ្លាស់មកធ្វើការជាមួយនឹង Juventus តាំងពីឆ្នាំ២០១០ ហើយបានសម្លឹងមើលឃើញថា ការចាប់ដៃគូគ្នារវាង Salah និង CR7 នឹងធ្វើឲ្យក្លឹបកាន់តែខ្លាំងក្លា និងល្បីល្បាញជាមិនខាន៕ធ.ដ
-
ក្រុមវិសាខា ២:០ គីរីវង្សសុខសែនជ័យ ក្នុងជំនួបមិត្តភាព មុនបើកលីគកំពូលរដូវកាលថ្មី
ក្រុមម្ចាស់ផ្ទះវិសាខា បានបើកទ្វារពហុកីឡដ្ធានស្វាគមន៍ការប្រកួតមិត្តភាពលើកទី១៧ ជាមួយក្រុមគីរីវង្សសុខសែនជ័យ ហើយក៏ជាការប្រកួតលើកចុងក្រោយមុនរដូវកាលប្រកួតលីកកំពូលកម្ពុជា មកដល់ កាលពីល្ងាចម្សិលមិញ ដោយបានយកឈ្នះ ក្រុមភ្ញៀវ ២-០។ លោក ហុក សុជីវ័ន គ្រូបង្គោលរបស់ក្លិបបាល់ទាត់វិសាខា បានឱ្យដឹងថា មួយរយៈក្លិបរបស់លោក តែងតែធ្វើការប្រកួតមិត្តភាព ជាបន្តបន្ទាប់រហូតដល់ទៅ១៧លើក មានទាំងការប្រកួតក្នុងស្រុក និងក្រៅស្រុក។ ការប្រកួតនេះទៀត គោលបំណងសំខាន់ គឺដើម្បីបង្កើនសមត្ថភាពបច្ចេកទេស មើលពីគុណភាព ថាមពលកម្លាំងរបស់កីឡាកររបស់ខ្លួន ក៏ដូចជាក្រុមដែលត្រូវប្រកួតជាមួយ ដើម្បីត្រៀមចូលរួមប្រកួតប្រជែង នៅក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មីឆ្នាំ២០១៩ គ្រោងនិងចាប់ផ្ដើមនាខែមិនាខាងមុខនេះ។ ក្នុងចំណោមការប្រកួតមិត្តភាពកំដៅសាច់ដុំ ទាំង១៧ប្រកួតនេះទៀត ក្លិបបាល់ទាត់វិសាខាបាន យកឈ្នះ១២ប្រកួតស្មើ៤ប្រកួតចាញ់១ ប្រកួត។ ឆ្លងកាត់ការប្រកួតជាច្រើនលើកមកនេះ ក្លិបបាល់ទាត់វិសាខា ធ្វើការជ្រើសរើសរួចហើយ សម្រាប់ កីឡាករកម្ពុជាចំនួន២៧នាក់ ដើម្បីហ្វឹកហាត់បន្ត។ ដោយឡែកនៅតែកីឡាករបរទេសប៉ុណ្ណោះ ដែលនៅមិនទាន់ជ្រើសរើសបាន ដោយតម្រូវការរបស់ក្លិបចង់បាន ពី៤ទៅ៥នាក់។ ការប្រកួតនេះ គឺជាការធ្វើតេសចុងក្រោយ ដើម្បីពិចារណាថាកីឡាករបរទេសរូបណា ដែលក្លិបយកមកពង្រឹងចំណុចខ្វះខាតឲ្យកាន់តែខ្លាំង ដើម្បីឆ្ពោះទៅគ្រងជើងឯកលីកកំពូលកម្ពុជា រដូវកាលថ្មី២០១៩។ …
-
NOCC ធ្វើមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំធ្វើមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់ការងារបន្តឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ គណៈអធិបតីចូលរួម ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ធមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាងរដ្ឋមន្ត្រីក្រសួអប់រំយុវជន និងកីឡា។ អង្គមហាសន្និបាតបានធ្វើការបូកសរុបការងារសំខាន់ ដែលអនុវត្តបានសម្រេចកាលពីឆ្នាំ២០១៨ ទាំងការងារក្នុងប្រទេស និងក្រៅប្រទេស។ ជាមួយគ្នានេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានរៀបចំប្រជុំគណៈកម្មការប្រតិបត្តិនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្ដីពីការបែងចែកភារកិច្ច រៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៦ និងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៃគណៈកម្មាធិការជាតិអូឡាំពិក អាណត្តិទី៧។ ជាងនេះទៅទៀត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំឱ្យមានកិច្ចប្រជុំមួយជាមួយសហព័ន្ធកីឡាជាតិទាំងអស់ ស្ដីពីវិវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់សហព័ន្ធកីឡាជាតិ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ នៅក្នុងរបាយការណ៍ក៏បានលើកឡើងពីការប្រជុំស្ដីពីការបកាសសុពលភាពថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ក្រោមអធិតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។ ជាមួយនឹងរបាយការណ៍ផែនការអភិវឌ្ឍប្រកបដោយជោគជ័យដែលអនុវត្តកាលពីឆ្នាំ២០១៨…
-
Kylian Mbappe ជា Top Scorer នៅ Ligue 1 ខណៈ Edinson Cavani ឈរលេខ២
មួយគ្រាប់កាលពីយប់មិញ ធ្វើឲ្យខ្សែប្រយុទ្ធវ័យក្មេងក្លិប Paris Saint-Germain កីឡាករ Kylian Mbappe បន្តឈរកំពូលតារាង Ligue 1 រដូវកាលនេះ ជាអ្នកទាត់បញ្ចូលទីច្រើនជាងគេ ខណៈ Edinson Cavani កំពុងឈរលេខ២ ចាញ់មិត្តរួមក្រុម ៣គ្រាប់ ឯ Nicolas Pepe របស់ Lille ឈរលេខ៣ មាន១៦គ្រាប់ និង Neymar លេខ៤ រកបាន១៣គ្រាប់។ Mbappe វ័យ២០ឆ្នាំ រកបានគ្រាប់ទី២០ ក្នុងរដូវកាលនេះ បន្ទាប់ពីជួយ PSG យកឈ្នះ Montpeller ៥-១ ។ ជ័យជម្នះធ្វើឲ្យ PSG ដាច់ពិន្ទុកាន់តែឆ្ងាយពីក្រុមលេខ២ Lille ដល់ទៅ១៥ពិន្ទុឯណោះ ខណៈសល់មួយប្រកួតទៀតក្នុងដៃ។ ប្រសិន PSG ឈ្នះពាន Ligue 1 ឆ្នាំនេះទៀត មានន័យថាពួកគេឈ្នះពានលីគកំពូលរបស់បារាំងមួយនេះ ៦លើក…
-
ខ្សែបម្រើ Sami Khedira មិនមានវត្តមានពេល Juventus ជួប Atletico Madrid យប់មិញ
ខ្សែបម្រើក្លិប Juventus កីឡាករ Sami Khedira នឹងត្រូវសម្រាកមិនបានចូលទីលានរយៈពេលមួយខែ។ ក្រោយពីពិនិត្យឃើញបេះដូងលោតមិនទាន់ស្រួល Khedira ត្រូវបានដកឈ្មោះចេញពីបញ្ជីកីឡាករ ប្រកួតនឹង Atletico Madrid នៅ Champions League យប់មិញ។ ប៉ុន្តែក្លិបសេះបង្កង់ Juventus បានបញ្ជាក់ថា Khedira មិនមានអ្វីកើតឡើងនោះទេ តែមិនអាចលេងបានភ្លាមៗ ពោលចុងខែមីនា ទើបត្រលប់មកវិញបាន។ គួររំលឹកថា Khedira បានផ្លាស់ពី Real Madrid កាលពីឆ្នាំ២០១៥ បង្ហាញខ្លួនបាន១៥ប្រកួតគិតគ្រប់កម្មវិធីឲ្យ Juventus រដូវកាលនេះ។ ចំណែកឯការប្រកួតយប់មិញ ក្នុងក្របខណ្ឌ Champions League ក្លិប Juventus ០:២ Atletico Madrid។ ដោយឡែកមួយប្រកួតទៀត ក្លិបមេឃខៀវ Man City ៣:២ ក្រុមម្ចាស់ផ្ទះ Schalke 04 នៅជើងទី១ វគ្គ១៦ក្រុមចុងក្រោយ Champions…
-
ក្រុម RFL FC ឈ្នះក្រុម Wild Life ខណៈក្រុមទន្សោង អេហ្វស៊ី ចាញ់ក្រុម Blue dragon វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ក្រុម RFL បានយកឈ្នះក្រុម Wild Life ដោយបាល់កាត់សេចក្តីប៉េណាល់ទី ៤:៣ បន្ទាប់ពីគូទាំងពីរនេះ ប្រកួតក្នុងម៉ោង ៩០នាទីលទ្ធផល ០:០ ។ ចំណែក្រុមទន្សោង អេហ្វស៊ី ប្រកួត ចាញ់ក្រុម Blue dragon ដោយលទ្ធផល ៣:១ នៃព្រឹត្តិការណ៍កីឡាបាល់ទាត់ពាក់កណ្តាល អាជីព ពានរង្វាន់ដំរីស រដូវកាលទី៩ ឆ្នាំ២០១៩ កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅទីលានបាល់ទាត់ គរុកោសល្យភូមិភាគ ដំរីស ។ លោក ឯក សុវណ្ណដា អ្នករៀបចំព្រឹត្តិការណ៍ពានរង្វាន់ដំរីសនេះ បានឲ្យដឹងថា គោលបំណងលោករៀបចំព្រឹត្តិការណ៍នេះឡើងគឺ ដើម្បីគៀងគរ មហាជន ក៏យុវជនងាកមកចាប់អារម្មណ៍លេងកីឡាឲ្យកាន់តែច្រើន ព្រោះថាកីឡានាំមកនូវសុខភាពល្អរឹងមាំ ពិសេសទៅទៀតនោះ កីឡាបាល់ទាត់លេងជាក្រុម ការលេងជាក្រុមបែបនេះធ្វើឲ្យពួកកាន់តែមានភាពស្និតស្នាលនៅក្នុងក្រុមរបស់ពួកគេបន្ថែមទៀត ។ មួយវិញវាអាច ដូច្នេះធ្វើពួកអាចបង្កើនចំណងមិត្តភាព សាមក្គីភាព ជាក្រុមដ៏ទៃកាន់តែល្អប្រសើរផងដែរ។ អ្នករៀបចំព្រឹត្តិការណន៍ពានរង្វាន់ដំរីសរូបនេះ សូមអំពាវនាវ ឲ្យមហាជនជាពិសេសយុវជន…
-
គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ត្រៀមប្រភេទកីឡាសក្តានុពល ដើម្បីប្រជែងអាស៊ានប៉ារ៉ាហ្គេម នៅហ្វីលីពីន
បន្ទាប់ពីជ្រើសរើសកីឡាករ កីឡាការិនីពិការជម្រើសរើសជាតិលើ១០ប្រភេទកីឡារួចហើយ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបង្កើនការហ្វឹកហាត់ឲ្យកាន់តែខ្លាំងក្លា ដើម្បីត្រៀមប្រជែង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១០ នៅប្រទេស ហ្វីលីពីន ក្នុងខែមករា ឆ្នាំ២០២០ខាងមុខនេះ។ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ជាក់ថា ជាគោលការណ៍៣ប្រភេទកីឡាសំខាន់ៗ ដែលជាអទិភាព ដូចជាអត្តពលកម្ម ហែលទឹក និងលើកទម្ងន់ ហើយនៅអាស៊ានប៉ារ៉ាហ្គេម នៅហ្វីលីពីន បានសម្រេចរួចហើយថា មានចំនួន១៦ប្រភេទកីឡា។ សម្រាប់ការត្រៀមរបស់កីឡាជនពិការកម្ពុជាដែលមានសក្តានុពលមានចំនួន៨ប្រភេទកីឡា ក្នុងនោះរួមមាន៖ ហែលទឹក អត្តពលកម្ម បាញ់ធ្នូ បាល់បោះជនពិការភ្នែក បាល់បោះជិះរទេះបុរស-នារី ធីមពីងប៊ូលីង និងប្រភេទកីឡាវាយកូនឃ្លីលើតុជាដើម។ សូមរំឭកជូនថា អត្តពលិកពិការរបស់កម្ពុជា ដែលចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍អន្តរជាតិ ជាពិសេស គឺអាស៊ានប៉ារ៉ាហ្គេមនេះតែងតែយកឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធយកមកជូនជាតិ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំរបស់គណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា ជាពិសេសក្រោមការចង្អុលពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាផងដែរ៕ធ.ដ …