-
ម្ចាស់ផ្ទះវិសាខាយកឈ្នះក្រសួងការពារជាតិ ២-១ ក្នុងជំនួបមិត្តភាព មុនការប្រកួតលីគកំពូលកម្ពុជា រដូវកាលថ្មី ២០១៩
បាល់ទាត់៖ ក្រុមបាល់ទាត់វិសាខាបានបើកទ្វារកីឡដ្ឋានស្វាគមន៍ការប្រកួតមិត្តភាពលើកទី១៥ របស់ខ្លួន ជាមួយក្រុមក្រសួងការពារជាតិ ដោយបានយកឈ្នះដោយលទ្ធផលបច្ចេកទេស ២ទល់១ ដើម្បីបង្កើនបច្ចេក ទេស និងគុណភាពថាមពលកម្លាំងរបស់កីឡាករនៃក្រុមទាំងពីរ មុនពេលដែលត្រូវចូលរួមប្រជែងជើងឯកនៃ ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ២០១៩ ដែលគ្រោងនឹងចាប់ផ្តើម នាខែមីនា ខាងមុខឆាបៗនេះ។មុនការប្រកួតជាមួយក្រុមក្រសួងការពារជាតិនេះ គឺក្រុមវិសាខា ដែលធ្វើម្ចាស់ផ្ទះនោះបានប្រកួតមិត្ត ភាពសាកល្បងបច្ចេកទេសជាមួយក្រុមបឹងកេតFC ដោយរក្សាលទ្ធផលស្មើគ្នា ៤ទល់៤។នេះគឺជាការប្រកួតមិត្តភាពលើកទី១៥របស់ក្លិបកីឡាបាល់ទាត់វិសាខា បន្ទាប់ពីឆ្លងកាត់ការប្រកួតកម្ដៅ សាច់ដុំលក្ខណៈជាតិ និងអន្ដរជាតិចំនួន១៤ប្រកួត ឈ្នះ ៩ ស្មើ ៤ប្រកួត និងចាញ់១។ ក្រោយចប់ការប្រកួតនេះ ក្លិបកីឡាបាល់ទាត់វិសាខា ក៏នឹងមានណាត់ក្រុមដទៃទៀតបន្ដធ្វើការប្រកួតមិត្តភាព ដើម្បីពង្រឹងសមត្ថភាពក្រុម សម្រាប់ត្រៀមរដូវកាលថ្មីផងដែរ។យោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជាអះអាងថា សម្រាប់លីគកំពូលកម្ពុជា រដូវកាល ២០១៩នេះ នឹងមានក្រុមកើនឡើងចំនួន២ គឺ១៤ក្រុម ដែល៣ក្រុមថ្មី គឺក្រុមខេត្តកំពង់ចាម គីរីវង់សុខសែនជ័យ និង U18 បាទី ដែលក្រុមវេស្ទើនភ្នំពេញធ្លាក់ចេញពីលីគ។សូមរំឭកថា កាលពីរដូវកាល ២០១៨ ក្រុមវិសាខាបានបញ្ចប់២២ប្រកួត ដណ្តើមបានចំណាត់លេខ៣ ខណៈក្រសួងការពារជាតិ ឈរនៅចំណាត់ថ្នាក់លេខ៤ និងបឹងកេត លេខ២ និងម្ចាស់ជើងឯក…
-
អ្នកចាត់ការទូទៅ បឹកកេត ប្តេជ្ញាថា នឹងដឹកនាំ ក្រុមឲ្យក្លាយជាជើងឯក ក្នុងលីគកំពូល កម្ពុជា
អ្នកចាត់ការទូទៅក្លឹប បឹកកេត លោក បែ មករា ប្តេជ្ញាថា នឹងដឹកនាំ ក្រុមឲ្យក្លាយជាជើងឯក នៅលីគកំពូល កម្ពុជា ក្នុងរដូវកាល ២០១៩នេះ ហើយការចុះកុងត្រា នាំយកកីឡាករបរទេសថ្មី២រូបដែលមានសញ្ជាតិប្រេស៊ីលម្នាក់និងអេស្ប៉ាញម្នាក់ លោកជឿថា ពួកគេទាំងពីរនាក់នឹងអាច បំពេញនូវចន្លោះខ្វះខាត់ របស់ក្រុមបានច្រើន ។ ការលើកឡើងយ៉ាងដូចច្នេះ ក្នុងពិធីបើករដូវកាលថ្មីឆ្នាំ២០១៩ របស់ក្លឹប បឹងកេត នារសៀលម្សិលមិញ នៅផ្សារទំនើប Aeon Mall Sen Sok រាធានីភ្នំពេញ ។ ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រធានកិត្តិយសក្លឹបបាល់ទាត់បឹងកេត និងលោកជំទាវ លោកស្រី ពុទ្ធធីតា ប្រធានក្លិបបឹងកេត លោក រ៉ាច់ឆាគីត វ៉ាស៊ូណាន់ ជាអនុប្រធាន លោក ហូ សិទ្ធិវ័ន្ត សមាជិកក្រុមប្រឹក្សាភិបាល លោក បែ មករា អគ្គលេខាធិការ និងជាគ្រូបង្វឹក…
-
ជម្រើសជាតិនារីមីយ៉ាន់ម៉ាលើកពាន Hero Gold Cup
ពានរង្វាន់បាល់ទាត់មួយចំណាយពេលជាងមួយសប្ដាហ៍បានបញ្ចប់ហើយកាលពីយប់មិញខណៈដែលជម្រើសជាតិនារីមីយ៉ាន់ម៉ាបានបំបាក់ នេប៉ាល់នៅវគ្គផ្ដាច់ព្រ័ត្រ។ មីយ៉ាន់ម៉ាជាក្រុមមានកម្រិតខ្ពស់មួយក្នុងចំណោមក្រុមដែលចូលរួមដោយបានបំបាក់គូប្រកួតចាប់ពី៣គ្រាប់ហើយនេះជាការប្រកួតពានបែបកម្ដៅសាច់ដុំមួយមុនពេលលេងក្នុងព្រឹត្តិការណ៍វគ្គជម្រុះ Tokyo 2020 ។មីយ៉ាន់ម៉ាជាក្រុមដែលមិនចាញ់សោះក្នុងពាននេះគឺពួកនាងបានយកឈ្នះគូប្រកួតរហូតដល់វគ្គផ្ដាច់ព្រ័ត្រតែម្ដង។ជម្រើសជាតិនារីមីយ៉ាន់ម៉ាបានយកឈ្នះគូប្រកួត៣ប្រទេសក្នុងវគ្គជម្រុះក្នុងពូល។ចំណែនេប៉ាល់បានបង្ហាញភាពភ្ញាក់ផ្អើលដែរដោយបានបំបាក់ក្រុមខ្លាំងជាងខ្លួនយូរមកហើយគឺម្ចាស់ផ្ទះឥណ្ឌានិងអ៊ីរ៉ង់។ក្រុមទាំងពីរឡើងដល់វគ្គផ្ដាច់ព្រ័ត្រហើយមីយ៉ាន់ម៉ាមានប្រៀបជាងដោយយកឈ្នះម្ចាស់ផ្ទះលើកពានតែម្ដងបន្ទាប់ពីចប់ការប្រកួតមីយ៉ាន់ម៉ាឈ្នះ២ទល់០។ ក្នុងវគ្គជម្រុះយកកៅអីទៅលេងព្រឹត្តិការណ៍ Tokyo 2020 Olympics ជម្រើសជាតិនារីមីយ៉ាន់ម៉ានឹងត្រូវជួបនេប៉ាល់និងឥណ្ឌាម្ដងទៀតក្នុងវគ្គជម្រុះទ្វីបអាស៊ី ខណៈអ៊ីរ៉ង់នឹងត្រូវជួបប៉ាឡេស្ទីន ឆាយនីសត៉ៃប៉ិ ក្នុងវគ្គ Play-off៕
-
Chelsea អាចនឹងបាត់បង់កីឡាកររបស់ខ្លួន៨រូប ក្រោយបញ្ចប់រដូវកាលនេះ ប្រសិនបើធ្វើមិនបានល្អនៅបញ្ចប់រដូវកាលនេះ ហើយមិនបានប្រកួតប្រជែងក្នុងពានរង្វាន់ UEFA Champions League ក្លឹបតោខៀវ Chelsea អាចប្រឈមនឹងការបាត់បង់សមាជិកសំខាន់ៗ របស់ខ្លួនដល់ទៅ៨រូប ដោយមួយចំនួននឹងផុតកិច្ចសន្យា ស្វែងរកក្លឹបថ្មី
Chelsea អាចនឹងបាត់បង់កីឡាកររបស់ខ្លួន៨រូប ក្រោយបញ្ចប់រដូវកាលនេះប្រសិនបើធ្វើមិនបានល្អនៅបញ្ចប់រដូវកាលនេះ ហើយមិនបានប្រកួតប្រជែងក្នុងពានរង្វាន់ UEFA Champions League ក្លឹបតោខៀវ Chelsea អាចប្រឈមនឹងការបាត់បង់សមាជិកសំខាន់ៗ របស់ខ្លួនដល់ទៅ៨រូប ដោយមួយចំនួននឹងផុតកិច្ចសន្យា ស្វែងរកក្លឹបថ្មី និងមួយចំនួនទៀតត្រូវបានក្លឹបផ្សេងទិញយក។ក្នុងចំណោមកីឡាករទាំង៨រូប រួមមាន៥រូបដែលនឹងអស់សពុលភាពកិច្ចសន្យាត្រឹមចុងរដូវកាលនេះ ខណៈបច្ចុប្បន្នក្លឹបក៏មិនទាន់អើពើលើការផ្តល់កិច្ចសន្យាថ្មីឡើយ ក្នុងនោះរួមមាន៖ ខ្សែការពារចាស់វស្សា Gary Cahill ខ្សែការពារប្រេស៊ីល David Luiz ខ្សែប្រយុទ្ធជើងចាស់ Olivier Giroud រួមទាំងអ្នកចាំទី២រូបផងនោះគឺ Willy Caballero និង Rob Green ។ចំណែកឯខ្សែបម្រើ Mateo Kovacic ដែលបានខ្ចីជើងពី Real Madrid ក៏អាចត្រឡប់ទៅកាន់ក្លឹបអេស្ប៉ាញវិញផងដែរ។ បន្ថែមពីនេះ ក្លឹបស្តេចសក៏អាចនឹងដាក់សំណើផ្ទេរយកខ្សែប្រយុទ្ធឆ្នើមតោខៀវ Eden Hazard ក្រោយបញ្ចប់រដូវកាលនេះផងដែរ ស្របពេលដែលបុរសសញ្ជាតិប៊ែលហ្សុិករូបនេះក៏ធ្លាបបង្ហើបចេតនាទៅចូលរួមនៅទីនោះស្រាប់។ចុងក្រោយនោះគឺខ្សែប្រយុទ្ធឡើងជើងវ័យក្មេង Callum Hudson-Odoi ដែលបានបង្ករការភ្ញាក់ផ្អើលក្រោយពីក្លឹបយក្សអាល្លឺម៉ង់ FC Baryern Munich ដាក់សំណើដល់ទៅ៤លើកមក Chelsea ហើយតែងតែត្រូវបដិសេធ លើសំណើរនាំយកកីឡាករវ័យក្មេងទាំង៤លើក…
-
Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ
កំពង់ចាម ៖ ការប្រកួតជម្រុះមណ្ឌលទី៧នៃព្រឹត្តិការណ៍ការប្រកួតបាល់ទាត់នៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 នាព្រឹកថ្ងៃទី ១៦ ខែ កុម្ភៈ នេះបានចាប់ផ្តើមបើកជាផ្លូវការហើយនៅទីលានកោះពេជ្រជិតមាត់ទន្លេ ខេត្តកំពង់ចាមដោយមានការចូល រួមពីក្រុមចំនួន៧៦ក្រុម ចំពោះក្រុមដែលចូលរួមក្នុងពិធីបើកក៏ទទួលបាន វត្ថុអនុស្សាវរីយ៍ពីក្រុមហ៊ុន ស្រាបៀរថៃហ្គ័រផងដែរ។លោក ដួង សុចិត្រ តំណាងអោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាននិយាយថា នេះគឺជាឆ្នាំទី៧ហើយដែលក្រុមហ៊ុន ស្រាបៀរថៃហ្គ័របានរៀបចំកម្មវិធីដ៏អស្ចារ្យនេះក្នុងការផ្តល់ឱកាសដល់ប្អូនៗយុវជនដែលស្រលាញ់កីឡាបាល់បានបញ្ចេញសមត្ថភាព ប្រកួតប្រជែងដណ្តើមពានរង្វាន់ ។ ជាធម្មតាការប្រកួតតែងតែចង់ទទួលបានជ័យជម្នះប៉ុន្តែយ៉ាងណាក៏ដោយសហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់លើកការគោរពវិន័យហើយសង្ឃឹមថាកីឡាករប្រកាន់ភ្ជាប់នូវស្មារតីកីឡាលេងដោយ Fair Play គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។លោក Roderick Leong នាយកផ្នែកលក់ស្រាបៀរថៃហ្គ័រប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា Tiger Street Football Festival 2019 នេះជាលើកទី៧ នឹងជាឆ្នាំទី៥នៅទឹកដីខេត្តកំពង់ចាម ហើយព្រឹត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់៩ទីតាំង ក្រុមចូលរួមប្រកួតដល់ទៅជាង៧០០ក្រុមនិងមានរង្វាន់ដ៏ច្រើនសរុបរហូតដល់ ៥០,០០០ដុល្លារ ។មិនតែប៉ុណ្ណោះក្រុមដែលប្រជែងបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ និងមានឱកាសជួបផ្ទាល់ជាមួយ…
-
Tiger Street Football Festival 2019 នៅមណ្ឌលខេត្តកំពង់ចាម ជម្រុះយក៧ក្រុមឡើងទៅវគ្គផ្តាច់ព្រាត់នៅភ្នំពេញ
មណ្ឌលទី៧នៃការប្រកួតវគ្គជម្រុះ Tiger Street Football Festival 2019 បានមកដល់ខេត្តកំពង់ចាមហើយ ដោយមានក្រុមចំនួន៧៦ បានដាក់ពាក្យចូលរួមប្រកួត ខណៈមានក្រុមជើងខ្លាំងជាច្រើនប្រចាំមណ្ឌលនេះ មានក្តីសង្ឃឹមខ្ពស់ដណ្តើមកៅអីឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រ នៅភ្នំពេញនាថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ។ ថ្លែងក្នុងកម្មវិធីសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារ ភ្នំប្រុស ខេត្តកំពង់ចាម លោក តឹក សេងហុង នាយកគ្រប់គ្រងស្លាកសញ្ញាស្រាបៀរថៃហ្គ័របាន លើក ឡើងថា សម្រាប់ឆ្នាំ២០១៩នេះ គឺជាលើកទី៧ហើយដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានសហការ ជាមួយសហព័ន្ធបាល់ទាត់កម្ពុជាក្នុងការបង្កើតព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៩នេះឡើង។ អ្វីដែលកាន់តែពិសេសក្នុងឆ្នាំនេះ យើងបានបង្កើនមណ្ឌលប្រកួតដល់៩ទីតាំង និងប្រាក់រង្វាន់សរុបទូទាំងប្រទេសកាន់តែធំអស្ចារ្យរហូត ដល់៥០,០០០ដុល្លារ។ លោកបាននិយាយលើកទឹកចិត្តដល់ក្រុមកីឡាករ ទាំងអស់ត្រូវខិតខំលេងឲ្យ អស់ពីកម្លាំងកាយចិត្ត និងលេងដោយយុត្តិធម៌ ជាពិសេស ត្រូវខិតខំដើម្បីដណ្តើមយកពានទូទាំង ប្រទេស យកមកទឹកដីខេត្តកំពង់ចាម។ ការប្រកួតជម្រុះនឹងធ្វើនៅទីលានកោះពេជ្រមាត់ទន្លេ ខេត្តកំពង់ចាម ថ្ងៃទី១៦ និង១៧…
-
៤ប្រទេសនៅតំបន់ ឡាទីន ដេញថ្លៃធ្វើម្ចាស់ផ្ទះរួម World Cup ២០៣០
៤ប្រទេសនៅតំបន់ ឡាទីន មានប្រទេសឈីលី អាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរ៉ាហ្គាយ ដើម្បីដេញថ្លៃសុំសិទ្ធធ្វើជាម្ចាស់ផ្ទះរួមគ្នា World Cup ឆ្នាំ២០៣០។ អាហ្សង់ទីន អ៊ុយរ៉ាហ្គាយ និងប៉ារ៉ាហ្គាយ គឺជាអ្នកផ្ដួចផ្ដើមសុំសិទ្ធិនេះ ខណៈឈីលី គឺជាប្រទេសក្រោយគេដែលសុំចូលរួម។ ឈីលី ធ្លាប់ធ្វើម្ចាស់ផ្ទះ World Cup ម្ដងនៅឆ្នាំ១៩៦២ ជាឆ្នាំដែលប្រេស៊ីលលើកពាន ហើយអាហ្សង់ទីនធ្លាប់ធ្វើ ក្នុងឆ្នាំ១៩៧៨ ហើយក៏ឈ្នះពានដំបូងក្នុងឆ្នាំនោះដែរ។ ប្រសិនជាជោគជ័យមែននោះ គឺជាគម្រប់ខួប១០០ឆ្នាំគត់ ដែលអ៊ុយរ៉ាហ្គាយធ្វើជាម្ចាស់ផ្ទះ World Cup បន្ទាប់ពីពួកគេធ្លាប់ធ្វើដំបូងបំផុត ក្នុងឆ្នាំ១៩៣០ និងក្លាយជាជើងឯកនៅឆ្នាំនោះតែម្ដង។ គូសបញ្ចាក់ថា World Cup ឆ្នាំ២០២២ បានសិទ្ធិទៅកាតារជាអ្នករៀបចំ ចំណែក ឆ្នាំ២០២៦ បានទៅលើប្រទេស៣គឺ អាម៉េរិក កាណាដា និងម៉ិកស៊ិក។ ចាប់ពីឆ្នាំ២០២៦ទៅប្រទេសដែលមានសិទ្ធិដណ្ដើមកៅអីលេង World Cup ជុំចុងក្រោយ បានកើនឡើងរហូតដល់ ៤៨ក្រុម៕ម.ន
-
Gareth Bale ត្រូវរងពិន័យក្រោយប្រកួត Real Madrid ៣:២ Atletico Madrid
ខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Gareth Bale ត្រូវរងពិន័យមិនបានលេងនៅ La Liga ១២ប្រកួត ដោយសារការប្រើកាយវិការអបអរ កាលពីសប្ដាហ៍មុន ពេលយកឈ្នះ ៣:១ Atletico Madrid ។ La Liga បានចេញសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ពួកគេនឹងបញ្ជូនបញ្ហានេះ ទៅកាន់សហព័ន្ធបាល់ទាត់អេស្ប៉ាញ ដើម្បីសម្រេចចិត្តដាក់ពិន័យលើ Bale ឬយ៉ាងណា។ បន្ទាប់ពីពិនិត្យឃើញថា Bale បានបញ្ចេញកាយវិការដាក់ក្រុមអ្នកគាំទ្ររបស់ម្ចាស់ផ្ទះ នៅកីឡដ្ឋាន Wanda Metropolitano បន្ទាប់ពីទាត់ចូលគ្រាប់ទី៣ឲ្យ Real ។ ក្នុងសេចក្ដីថ្លែងការណ៍ បានបញ្ជាក់ថា Bale ដែលជាអ្នករកគ្រាប់ទី៣ឲ្យ Madrid បានអបអរលើកដៃស្ដាំដាក់ជិតត្រចៀកដែលជាសញ្ញាបញ្ឈឺចិត្តទៅអ្នកគាំទ្រ។ បន្ទាប់មកគេបានធ្វើកាយវិការមួយបែបទៀតដាក់ដៃខ្វែងគ្នា។ កាយវិការបែបនេះនៅប្រទេសអេស្ប៉ាញស្មើនឹងឲ្យម្រាមដៃកណ្ដាល៕ម.ន
-
អនុប្រធានមន្ទីរអប់រំរាជធានីភ្នំពេញអំពាវនាវដល់បណ្ដាអង្គភាពសូមចូលរួមបំផុសចលនាកីឡា និងការហាត់ប្រាណឲ្យបានគ្រប់គ្នា
អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ លោក អ៊ុក ចន្ថា បានអំពាវនាវដល់មន្ដ្រី ដឹកនាំតាមបណ្ដាអង្គភាព ចូលរួមបំផុសចលនាកីឡា និងការហាត់ប្រាណឲ្យបានគ្រប់គ្នា ទាំងក្នុង គ្រឹះស្ថានសិក្សាអង្គភាពស្ថាប័ន និងទីសាធារណៈ ដើម្បីទទួលបាននូវសុខភាពល្អកាយសប្បទាមាំមួន ក្នុងការរួមចំណែកអភិវឌ្ឍន៍កីឡារាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើន។ ការថ្លែងបែបនេះ ក្នុងឱកាសបិទការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯក ទូទាំងរាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា២០១៨-២០១៩ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ នៅវិទ្យាល័យឥន្ទ្រទេវី។ លោកបានណែនាំឲ្យកីឡាករកីឡាការិនី យកចិត្តទុកដាក់ខិតខំប្រឹងប្រែង ទាំងកម្លាំងកាយកម្លាំងចិត្ត ហ្វឹកហាត់តាមបែបផែនវិទ្យាសាស្ដ្រ និងស្វែងយល់ពីច្បាប់នៃការប្រកួតបន្ថែមទៀត ដែលនាំមកនូវការលូតលាស់ ផ្នែកបច្ចេកទេស ក្លាយជាកីឡាករ កីឡាការិនី អាជីព និងដណ្ដើមបានមេដាយមកជូនប្រទេសជាតិ។ លោកបន្ថែមថា ការលេង និងការហាត់ប្រាណនឹងធ្វើឲ្យក្មួយៗ មានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ កាយសម្បទាមាំមួន។ ចំណែក ថ្នាក់ដឹកនាំមន្ដ្រីកីឡាតាមអង្គភាព សូមបង្កលក្ខណៈដល់ក្រុមកីឡារបស់ខ្លួន ពិសេសក្រុមជ័យលាភី ដែលតំណាងឲ្យរាជធានីភ្នំពេញបានហ្វឹកហាត់ គ្រប់គ្រាន់ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតកីឡាសិស្សបឋម សិក្សាជ្រើសរើសជើងឯកទូទាំងប្រទេសរាជធានីភ្នំពេញ ដែលនឹងធ្វើឡើងនាចុងខែមីនា និងដើមខែមេសា ខាងមុខនេះ។ គួរបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯក រាជធានីភ្នំពេញក្នុងឆ្នាំនេះ…
-
កង្វះទីលានស្តង់ដារ និងសម្ភារហ្វឹកហាត់ គឺជាកត្តារាំងស្ទះសិទ្ធផលសម្រាប់អត្តពលិកកីឡាបាល់បោះជនពិការ (Goal Ball )
កង្វះទីលានស្តង់ដារ និងសម្ភារហ្វឹកហាត់ គឺជាកត្តារាំងស្ទះសិទ្ធផលសម្រាប់អត្តពលិកកីឡាបាល់បោះជនពិការ ថ្លែងបញ្ជាក់បែបនេះ ក្នុងការប្រកួតជ្រើសរើសកីឡាករ កីឡាការិនីទ្រង់ទ្រាយធំស្រាប់ក្រុមជម្រើសរើសជាតិ ប្រចាំឆ្នាំ២០១៩ រយៈពេលជាង១០ថ្ងៃ លើ១០ប្រភេទកីឡា បន្ទាប់ពីប្រកាសរំសាយ ឆ្នាំ២០១៨ កាលពីពេលកន្លងទៅ នៅមជ្ឈមណ្ឌលជាតិប៉ារ៉ាឡាំពិកតេជោសែន។ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គូសបញ្ជាក់ថា ការប្រកួតជ្រើសរើសសម្រិតសម្រាំងគុណភាព កីឡាករ កីឡាការិនី ពិការមានចំនួន១០ប្រភេទកីឡារួមមាន៖ កីឡាបាល់បោះជនពិការភ្នែក លើកទម្ងន់ បាល់ទះអង្គុយ ហែលទឹក បាញ់ធ្នូ វាយកូនឃ្លីលើតុ អត្តពលកម្ម ប៊ូស្យា បាល់បោះជិះរទេះ និងប្រភេទកីឡាបាល់ ទាត់ចលករខួរក្បាល ដែលកំពុងដំណើរការប្រកួតជាបន្តបន្ទាប់ នៅទីលានផ្សេងៗគ្នា ដូចជា មជ្ឈមណ្ឌលជាតិជនពិការតេជោសែន ក្លឹបហាត់ប្រាណម៉ាហ្វីត ពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិ មណ្ឌលស្តាខេត្តកំពង់ស្ពឺ និងនៅមណ្ឌលស្តារខេត្តបាត់ដំបងជាដើម។ កីឡាករជនពិការឆ្នើម វ៉ាន់ សុខវាត បានបញ្ជាក់ថា កត្តារាំងស្ទះធ្វើឲ្យសិទ្ធផលរបស់ពួកគេ គឺកង្វះទីលានស្តង់ដារ និងសម្ភារសម្រាប់ហ្វឹកហាត់ ម្យ៉ាងទៀតក៏បានធ្វើឲ្យកីឡាកររងរបួសផងដែរ។ វ៉ាន់ សុខវាត បន្ថែមថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៩…