Category: កីឡា

  • ក្រុមបាល់ទះរុស្ស៊ី ដណ្តើមបានមេដាយមាសពីការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រលើកទី២ ប្រចាំខេត្តកំពង់ស្ពឺ

    ក្រុមបាល់ទះរុស្ស៊ី ដណ្តើមបានមេដាយមាសពីការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រលើកទី២ ប្រចាំខេត្តកំពង់ស្ពឺ

    ក្រុមកីឡាករមកពីប្រទេសរុស្ស៊ី បានក្លាយជាជើងឯកកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រ លើកទី២ ឆ្នាំ២០១៩ ប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ ក្រោយយកឈ្នះក្រុមកីឡាករ មកពីប្រទេសអាហ៊្វ្រិកខាងត្បូង ២:០ កាលពីកន្លងទៅ នៅបរិវេណដីឡូរ៍ ឧកញ៉ា ឈួន គឹមសាន ដោយមានការចូលរួមពីអ្នកទស្សនាគាំទ្ររាប់ពាន់នាក់។ ក្នុងឱកាសប្រគល់រង្វាន់ជូនក្រុមជយលាភី និងបំពាក់មេដាយដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ និងលោក Chris Liu នាយកផ្នែកបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB)  លោក Fahmi Rajendra នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ និងអ្នកនាង Justina Vincent នាយកម៉ាកសញ្ញាស្រាបៀរអាន់ឆ័រ។ ក្រុមបាល់ទះឆ្នេរខ្សាច់បុរសរុស្ស៊ីទទួលបានមេដាយមាស ការប្រកួតបាល់ទះឆ្នេរខ្សាច់ផ្នែកបុរស ប្រចាំមណ្ឌលកំពង់ស្ពឺ បន្ទាប់ពីយកឈ្នះក្រុម ជើងឯករងអាហ៊្វ្រិកខាងត្បូង ក្នុងលទ្ធផល ២:០ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈមេដាយសំរិទ្ធបានទៅលើក្រុមបាល់ទះឆ្នេរខ្សាច់បុរសដាណាម៉ាក។ ក្រុមទទួលជ័យលាភី ទាំង៣ នឹងមានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រ ក្នុងក្របខណ្ឌ FIVB World Tour  ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក…

  • មួយគ្រាប់របស់ Hazard ជួយឲ្យ Chelsea តាមស្មើ Wolves

    មួយគ្រាប់របស់ Hazard ជួយឲ្យ Chelsea តាមស្មើ Wolves

    មួយគ្រាប់របស់ Hazard នៅចុងម៉ោងជួយឲ្យ Chelsea តាមស្មើ  ១:១ ជាមួយ Wolverhampton នៅកីឡដ្ឋាន Stamford Bridge កាលពីយប់មិញ  ។ ក្រុមតោខៀវត្រូវគូប្រជែងនាំមុខមុននៅនាទី៥៦ រកគ្រាប់បានដោយកីឡាករ Jiménez ប៉ុន្តែនាទី៩០+២  Hazard ទាត់មួយជើងយ៉ាងល្អពីតំបន់ដំបូលទូកបញ្ចូលទីបានសម្រេច ។លទ្ធផលស្មើគ្នានេះធ្វើឲ្យ Chelsea ខកខានឡើងទៅលេខ៥បើទោះជា Manchester United ចាញ់ Arsenal ២-០ ក៏ដោយ ប៉ុន្តែពួកគេក្រោមបិសាចក្រហមតែ១ពិន្ទុប៉ុណ្ណោះ គឺ៥៧ ទល់នឹង៥៨។ ប្រកួតក្រោយ Chelsea ត្រូវធ្វើដំណើរទៅជួប  Everton វិញម្តង ៕

  • ដោយសារបញ្ហាសុខភាពទើប Isco មិនសូវបានលេង

    ដោយសារបញ្ហាសុខភាពទើប Isco មិនសូវបានលេង

    ខ្សែបម្រើក្លឹប ស្តេចស Real Mardrid កីឡាករ Isco មានបញ្ហាសុខភាព មិនសូវបានបង្ហាញខ្លួនជួយក្រុមនៅរដូវកាលនេះ ជាហេតុនាំអោយលោក Santiago Solari មានការមិនសប្បាយចិត្តជាមួយគេជាខ្លាំង ។ Isco ត្រូវបានលោក Solari មិនដាក់អោយលេងនៅជំនួបជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ដែល Real ចាញ់ក្រុមខ្លាំងរបស់ហូឡង់ Ajax នោះទេ ។ ដោយគ្រូបង្វឹក សញ្ជាតិអាហ្សង់ទីន រូបនេះបានលើកឡើងថា Isco កំពុងព្យាយាមដើម្បីរក្សាកម្រិតនៃភាពរឹងមាំរបស់គេ ។ លោកបានបន្តថា ដើម្បីលេងអ្នកត្រូវតែមានរាងកាយរឹងមាំគ្រប់គ្រាន់ជាមុនសិន ហើយបន្ទាប់មកអ្នកត្រូវតែថែរក្សាវា ” ៕  គួររំលឹកថា Isco វ័យ ២៦ ឆ្នាំបានចាប់ផ្តើមជាជម្រើសដំបូងបានត្រឹមតែ ៥ ប្រកួតប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ La Liga ចាប់តាំងពីបើករដូវកាលមក ៕

  • Pep Guarduola និយាយថា លុះត្រាតែ Man City បណ្តេញចេញទើបលោកចេញ

    Pep Guarduola  និយាយថា លុះត្រាតែ Man City បណ្តេញចេញទើបលោកចេញ

      សេចក្ដីរាយការណ៍ពីប្រទេសអ៊ីតាលីបានចុះផ្សាយថា Guarduola នឹងទៅជំនួសកន្លែងលោក Massimiliano Allegri ក្នុងទីក្រុង Turin ក្នុងរដូវក្ដៅនេះ និងយល់ព្រមចុះកុងត្រា៤ឆ្នាំ ។ ក្រោយមានព័ត៌មានបែបនេះ លោក បានចេញមកបដិសេធភ្លាមៗ ក្រោយក្រុមរបស់លោកយកឈ្នះ Watford ៣-១ កាលពីថ្ងៃសៅរ៍ថា វាជារឿងមិនអាចទៅរួចសម្រាប់លោកដែលចាកចេញពី Manchester City ទៅចូលរួមជាមួយក្លឹបយក្សអ៊ីតាលី Juventus ។ លោកបន្តថា “ខ្ញុំនៅសល់កុងត្រា២ឆ្នាំទៀតនៅទីនេះ តើខ្ញុំទៅណា? វាមិនអាចទៅរួចទេ លើកលែងតែក្លឹបដេញខ្ញុំចេញ។ ប្រសិនបើ Manchester City នៅត្រូវការខ្ញុំ ខ្ញុំនឹងនៅបន្ត២ឆ្នាំទៀត ហើយសង្ឃឹមអាចនៅបន្តទៅមុខទៀត។ ខ្ញុំនឹងមិនទៅ Juventus ក្នុងរយៈពេល២ឆ្នាំខាងមុខនេះទេ”។ សម្ដីរបស់លោក Pep៕

  • ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីការប្រកួតកីឡាសូហ្វតេន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩

    ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីការប្រកួតកីឡាសូហ្វតេន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩

    ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីការប្រកួតកីឡាសូហ្វតេន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ ដែលបានធ្វើឡើងពីចាប់ថ្ងៃទី៥មីនា និងបានបិទការប្រកួតជាផ្លូវការហើយកាលពីថ្ងៃទី៩មីនាកន្លងមកនេះ នៅលើទីលានក្នុងពហុកីឡដ្ធានជាតិ។ លោក ជា សែនវិសុទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា បានឱ្យដឹងថា សម្រាប់ក្រុមដែលបានចូលរួមមានចំនួន៧ រួមមានសមាគមកីឡាសូហ្វតេន្នីសក្រសូងមហាផ្ទៃ ក្រុមអគ្គស្នងការនគរបាលជាតិ សមាគមកីឡាសូហ្វតេន្នីសក្រសួងការពារជាតិ សមាគមកីឡាសូហ្វតេន្នីសខេត្តកំពង់ឆ្នាំង សមាគមកីឡាសូហ្វតេន្នីសខេត្តកំពង់ស្ពឺ សមាគមកីឡាសូហ្វតេន្នីសខេត្តព្រៃវែង និងក្លិបអង្គការមិត្តសំឡាញ់។ ចំណែកីឡាករ កីឡាការិនីចូលរួមសរុប៨៣នាក់ (ស្រី៣១នាក់)។ រីឯវិញ្ញាសាដែលត្រូវប្រកួតមានចំនួន៩ រួនមានប្រកួតឯកត្តជនបុរសអក្ស«ក»។ ប្រកួតឯកត្តជននារី ប្រកួតឯកត្តជន យុវជនអាយុក្រោម១៨ឆ្នាំ ប្រកួតវាយគូបុរស អក្ស «ក» ប្រកួតវាយគូនារី ប្រកួតវាយគូចម្រុះបុរសនារី ប្រកួតឯកត្តជនយុវជន អាយុក្រោម១៥ឆ្នាំ ប្រកួតជាក្រុមបុរស និងប្រកួតវាយគូបុរសអាយុក្រោម១៥ឆ្នាំ។ ដោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនថ្ងៃមកនេះ ចំពោះលទ្ធផលបច្ចេកទេស សមាគមកីឡាសូហ្វតេន្នីក្រសួងមហាផ្ទៃដណ្ដើមបានមេដាយមាសច្រើនជាងគេមានរហូតដល់ទៅ៥គ្រឿង មេដាយប្រាក់ចំនួន៤គ្រឿង និងមេដាយសំរឹទ្ធចំនួន៤គ្រឿង។ក្រសួងការពារដណ្ដើមបានមេដាយមាសចំនួន២គ្រឿង មេដាយប្រាក់ចំនួន២គ្រឿង។ អគ្គស្នងការនគរបាលជាតិដណ្ដើមបានមេដាយមាស១គ្រឿង មេដាយសំរឹទ្ធចំនួន៣គ្រឿង និងខេត្តកពង់ស្ពឺដណ្ដើមបានមេដាយមាស១គ្រឿង មេដាយសំរឹទ្ធ១គ្រឿង។ ឯកឧត្តម ជា ប៊ុនហេង អនុប្រធានទី១សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា បានថ្លែងនូការកោតសសើរដល់គណៈកម្មការរៀបចំការប្រកួត ក៏ដូចជាកីឡាករកីឡាការិនីមកពីតាមបណ្ដាក្លិបនានា ដែលបានសហការគ្នាយ៉ាងល្អធ្វើឱ្យ ការប្រកួតដំណើរទៅដោយរលូនតាំងពីដើមដល់ចប់។…

  • ប្រធានសហព័ន្ធកីឡាបាល់ទាត់ ប្តេជ្ញាសាងសង់ទីលានបាល់ទាត់សាលាតម្រង់ទិសតាមបណ្តាខេត្ត ទូទាំងប្រទេសឲ្យរួចរាល់ ក្នុងឆ្នាំ២០១៩នេះ

    ប្រធានសហព័ន្ធកីឡាបាល់ទាត់ ប្តេជ្ញាសាងសង់ទីលានបាល់ទាត់សាលាតម្រង់ទិសតាមបណ្តាខេត្ត ទូទាំងប្រទេសឲ្យរួចរាល់ ក្នុងឆ្នាំ២០១៩នេះ

    ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម សៅ សុខា បានប្រកាសនឹងបញ្ចប់គម្រោងសាងសង់ទីលានសាលាតម្រង់ទិសតាមខេត្ត ក្នុងឆ្នាំ២០១៩ បន្ទាប់ពីទីលាលាតម្រង់ទិសតាមវិទ្យាល័យចំនួន៤ខេត្ត បានបញ្ចប់ការសាងសង់ និងកំពុងដំណើរការប្រើប្រាស់ រួមមានខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ។ ការប្ដេជ្ញារបស់ឯកឧត្តម បានធ្វើឡើងក្នុងមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅ ឆ្នាំ២០១៩ នៅសណ្ឋាហ្គាឌិនស៊ីធី នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ ឯកឧត្តមបញ្ជាក់ថា ក្រោយសហព័ន្ធដាក់ចេញនូវផែនការអភិវឌ្ឍសាលាតម្រង់ទិសទូទាំងរាជធានីខេត្ត កាលឆ្នាំ២០១៧ បច្ចុប្បន្នសហព័ន្ធបានបញ្ចប់គម្រោង៤ខេត្តហើយ តែនៅសល់ប៉ុន្មានខេត្ត សហព័ន្ធនឹងបញ្ចប់ការសាងសង់យ៉ាងយូរចុងឆ្នាំ២០១៩នេះ។ ឯកឧត្តម សៅ សុខា បន្តថា បច្ចុប្បន្នមានខេត្តចំនួន៦ ដែលសហព័ន្ធដំណើរការសាងសង់ទីលានសាលាតម្រង់ទិស រួមមានខេត្តកំពង់ធំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង។ ចំណែកខេត្តកំពុងដំណើរការឯកសារត្រៀមបន្ដការសាងសង់ រួមមាន ខេត្តតាកែវ បាត់ដំបង ពោធិសាត់ ព្រៃវែង និងខេត្តកំពង់ស្ពឺ ស្របពេលស្ទង់ចំណាយសម្រាប់សាងសង់ទីលានស្ដង់ដារឲ្យបានគ្រប់ខេត្តក្នុងឆ្នាំ២០១៩នេះ គឺមានទំហំទឹកប្រាក់ប្រមាណ១,៧៤៤,៣៩៥ដុល្លារ៕ម.ន  

  • ក្រុមកោះផុស F C បង្ហាញភាពខ្លាំងរបស់ខ្លួនបន្តឈ្នះ២ប្រកួតជាប់គ្នា ក្នុងពូល C នៃ គៀនស្វាយ ខាប់

    ក្រុមកោះផុស F C បង្ហាញភាពខ្លាំងរបស់ខ្លួនបន្តឈ្នះ២ប្រកួតជាប់គ្នា ក្នុងពូល C នៃ គៀនស្វាយ ខាប់

    ក្រុមយុវជនកោះផុស F C  បានបង្ហាញភាពខ្លាំង ដោយបន្តឈ្នះ២ប្រកួតជាប់ៗគ្នា ក្នុងពូល C ទៅលើក្រុម Serv ក្នុងលទ្ធផល ៤:០ ពាន គៀនស្វាយ ខាប់២០១៩ កាលពីចុងសប្តាហ៍កន្លងទៅ នៅទីលានមណ្ឌលកុមារស្រែអំពិល។ ជ័យជម្នះលើកទី២របស់ក្រុមកោះផុស FC ដោយប្រកួតដំបូងយកឈ្នះ លើក្រុមព្រែកអញ្ចាញ ៣:១ នឹងប្រកួតទី២ យកឈ្នះ ក្រុម Serv ក្នុងលទ្ធផល ៤:០ ។ ក្នុងតង់ទី១ ក្រុមកោះផុស F C បានបើកការនាំមុខទៅលើគូប្រកួត ក្រុម Serv ២គ្រាប់ នៅទីនាទី១៥ និង១៧ ហើយមុននឹងបញ្ចប់តង់ទី១ នៅនាទីទី៤០ ក្រុមកោះផុស បន្ថែមគ្រាប់ទី៣ នៅនាទី៤០ ។ តង់ទី២ក្រុម Serv នៅតែមិនអាចរកគ្រាប់បាល់ តែក្រុមកោះផុស F C បន្ថែម១គ្រាប់ ទៀត នៅនាទីទី៣០ ។ លទ្ធផល…

  • ក្លិប Tottenham Hot Spurs នឹងលេងនៅកីឡដ្ឋានថ្មីរបស់ខ្លួននៅខែក្រោយ

    ក្លិប Tottenham  Hot Spurs នឹងលេងនៅកីឡដ្ឋានថ្មីរបស់ខ្លួននៅខែក្រោយ

    ក្លិប Tottenham នឹងលេងប្រកួតដំបូង នៅកីឡដ្ឋានថ្មីរបស់ខ្លួន នៅសប្ដាហ៍ទី១ ខែមេសា ខាងមុននេះ ក្រោយរង់ចាំអស់រយ:ពេលជាច្រើនឆ្នាំ។ ផែនការវិលទៅកីឡដ្ឋាន White Hart Lane ថ្មីនេះកើតឡើងតាំងពីខែកញ្ញា ឆ្នាំ២០១៨មកម្ល៉េះ ប៉ុន្តែត្រូវបានពន្យារពេលជាច្រើនខែ ដោយសារការសាងសង់មានការយឺតយ៉ាវ និងរាំងស្ទះបញ្ហាបច្ចេកទេសមួយចំនួន។ តាមការប៉ាន់ស្មានកីឡដ្ឋានថ្មីបានចំណាយប្រាក់អស់ប្រមាណ៧៥០លានផោន ហើយបានប្រើប្រាស់បច្ចេកវិទ្យាប្ដូរទីលានបាល់ទាត់ និងបាល់ឱបដោយស្វ័យប្រវត្តិលើកដំបូង នៅក្នុងប្រទេសអង់គ្លេស។ នៅរដូវកាល ២០១៨-១៩នេះ Tottenham  Hot Spurs បានប្រើប្រាស់កីឡដ្ឋាន Wembley ធ្វើជាទឹកដីរបស់ខ្លួនដោយ ១៤ប្រកួត ឈ្នះ៩ និងស្មើ១៕ធ.ដ

  • ក្លិបសេះបង្កង់ Juventus បន្តដាច់១៩ពិន្ទុ ពីក្រុមលេខ២ Napoli ក្រោយឈ្នះ Udiness យប់មិញ

    ក្លិបសេះបង្កង់ Juventus បន្តដាច់១៩ពិន្ទុ ពីក្រុមលេខ២ Napoli ក្រោយឈ្នះ Udiness យប់មិញ

    ក្លិបសេះបង្កង់ Juventus ទទួលបាន៣ពិន្ទុ នៅ Serie A ក្រោយយកឈ្នះ Udinese ៤:១ បើទោះជាគ្មានវត្តមានតារាឆ្នើម Cristiano Ronaldo ក៏ដោយ។ ជ័យជម្នះរបស់ក្រុម សេះបង្កង់ ធ្វើឲ្យដាច់ពិន្ទុក្រុមលេខ២ Napoli ដល់១៩ពិន្ទុ គិតត្រឹម សប្ដាហ៍ទី២៧។ យ៉ាងណា Napoli នៅសល់១ប្រកួត នៅក្នុងដៃត្រូវប្រកួតជាមួយ Sassuolo នៅយប់ថ្ងៃអាទិត្យ។  Kean, Can, និង Matuidi គឺជាអ្នកស៊ុតបញ្ចូលទីឲ្យ Juventus។ ការប្រកួតនេះ Ronaldo មានឈ្មោះអង្គុយបម្រុងតែមិនត្រូវបានប្ដូរចូលនោះទេ ដោយសារ លោក Allegri ទុកជើងដើម្បីលេង Champions League ជើងទី២ នៅសប្ដាហ៍ក្រោយ បន្ទាប់ពីជើងទី១ Juventus  ០:២  Atletico Madrid រួចទៅហើយ៕ធ.ដ

  • ផលិតផល Star balm ផ្តើមចូលរួមឧបត្ថម្ភក្លិបបាល់ទាត់វិសាខា រយៈពេល៣ឆ្នាំ

    ផលិតផល Star balm  ផ្តើមចូលរួមឧបត្ថម្ភក្លិបបាល់ទាត់វិសាខា រយៈពេល៣ឆ្នាំ

    ផលិតផល Star balm  ផ្តើមចូលរួមឧបត្ថម្ភក្លិបបាល់ទាត់វិសាខា រយៈពេល៣ឆ្នាំ ដើម្បីផ្តល់ការព្យាបាលឲ្យកីឡាករពេលហ្វឹកហាត់ និងអំឡុងពេលប្រកួត កិច្ចព្រមព្រៀងសហការជាដៃគូ រវាងក្លឹបវិសាខា និងផលិតផល Star balm បានធ្វើឡើង កាលពីថ្ងៃទី៨ម្សិលមិញ នៅកីឡដ្ឋានវិសាខា។ លោក Dick Van Tintelen ប្រធាន Star balm ពិភពលោក មានប្រសាសន៍ថា ចំណុចសំខាន់ ដែលជំរុញឲ្យ Star balm ឧបត្ថម្ភផលិផល ដល់ក្លិបបាល់ទាត់វិសាខា រយៈពេល៣ឆ្នាំ ព្រោះ Star balm ជាផលិតផលវេជ្ជសាស្រ្ត ដែលជួយក្នុងការព្យាបាលសាច់ដុំ និងសន្លាក់ដ៏មានប្រសិទ្ធភាព។ ដូច្នេះការឧបត្ថម្ភនេះ វានឹងជួយសម្រាលការចំណាយ លើការទិញផលិតផលសម្រាប់មកព្យាលបាល កីឡាករនៅពេលមានរបួស អំឡុងហ្វឹកហាត់ និងពេលប្រកួត។ លោក ជឿជាក់ថា ការរួមចំណែករបស់ផលិតផល Star balm វានឹងជួយសម្រាលថវិកាមួយផ្នែកដល់ក្លិប។ លោក ប្រធាន Star balm…