-
ឯកឧត្តម កែវ រ៉េមី ដឹកនាំប្រតិភូទៅចូលរួមខួប១០០ឆ្នាំ កីឡាតេក្វាន់ដូITF នៅកូរ៉េខាងជើង
ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ ដូ ITF កម្ពុជាបានដឹកនាំប្រតិភូ កីឡាករ កីឡាការិនីចំនួន៦នាក់ចេញ ទៅចូលរួមអបអរសាទរ ខួប គម្រប់១០០ឆ្នាំ នៃអ្នកបង្កើតក្បាច់គុននៃកូរ៉េខាងជើង ដែលចេញដំណើរ កាលពីយប់មិញ នៅ អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ។
-
អត្តពលិកវ៉ូវីណាមកម្ពុជាវិលត្រឡប់មកដល់មាតុប្រទេសវិញ ក្រោយពីឈ្នះមេដាយ៣៦គ្រឿង ពីជើងឯកអាស៊ី នៅឥណ្ឌូណេស៊ី
ក្រុមប្រតិភូ កីឡាករ កីឡាការិនី ដែលឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ ចំនួន៣៦គ្រឿងពី ព្រឹត្តិការណ៍ជើងឯកឯកទ្វីបអាស៊ី លើកទី៤ ឆ្នាំ២០១៨ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី បានវិល ត្រឡប់ មកដល់មាតុ ប្រទេសរបស់ខ្លួនវិញហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
-
ក្រុមអត្តពលិកជនពិការកម្ពុជា ត្រឡប់ពីប្រទេសកូរ៉េវិញជាមួយនឹងមេដាយមាសមួយគ្រឿង នៅយប់នេះ
តាមការបញ្ជាក់ពីលោក យី សុភ័ក្រ្តា ប្រធានប្រតិភូដឹកនាំអត្តពលិកជនពិការទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍យុវជនកីឡាជនពិកាអាស៊ី នៅប្រទេស កូរ៉េត្បូង បានត្រឡប់មកវិញនៅយប់នេះ បន្ទាប់ពីដណ្តើមបានមេដាយមាសមួយគ្រឿង។
-
ខ្សែបម្រើកូនកាត់បារាំង ធារី ចន្ថាប៊ីន ប្រកាសថា នឹងបន្ដអាជីពនៅម៉ាឡេស៊ីទៀត នៅឆ្នាំក្រោយ
ខ្សែបម្រើកូនកាត់បារាំង ធារី ចន្ថាប៊ីន បានប្រកាសថា គេនឹងបន្ដអាជីពនៅក្លិប Terenganu ទៀតនៅ ឆ្នាំ២០១៩ខាងមុខ បើទោះបីជាមានក្លិបច្រើន កំពុងចាប់អារម្មណ៍ក៏ដោយ។ កីឡាករជម្រើសជាតិកម្ពុជារូបនេះ បង្ហាញទម្រង់លេងយ៉ាងល្អ ដោយជាប់ជាជម្រើសដំបូង១១នាក់ នៅលីកម៉ាឡេស៊ីគ្រប់ការប្រកួត។
-
កីឡាករជម្រើសជាតិ គីម ចាន់ធូ នៅបន្តឈរលេខ១នៃការប្រណាំងកង់ភ្នំ ជុំទី៤
កីឡាករ គីម ចាន់ធូ នៅបន្តឈរលេខ១ នៃព្រឹត្តិការណ៍ប្រកួតកង់ភ្នំ Cambodia MTB Series 2018 ជុំទី៤ ជាមួយនឹងអត្តពលិកចូលរួម១៥០នាក់ ក្នុងនោះក៏មានកីឡាករ កីឡាការិនីបរទេសជាង៤០នាក់ផងដែរ នៅបរិវេណភ្នំប្រសិទ្ធ ស្រុកពញាឮ ខេត្តកណ្តាល កាលពីចុងសប្តាហ៍កន្លងទៅ។
-
Floyd Mayweather ប្រកាសចេញប្រកួតក្រៅប្រទេសជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រជាមួយកីឡាករជប៉ុនវ័យ២០ឆ្នាំ
អ្នកប្រដាល់សញ្ជាតិអាម៉េរិក Floyd Mayweather បានប្រកាសក្នុងសន្និសីទសារព័ត៌មានមួយ កាលពីម្សិលមិញថា និងធ្វើការឡើងវាយក្រៅប្រទេសជាលើកដំបូង ជាមួយកីឡាករ ជប៉ុន វ័យ ២០ឆ្នាំ ថេន ស៊ី ណាសូកាវ៉ា នៅថ្ងៃទី៣១ ខែធ្នូប្រទេសជប៉ុន។ អ្នកប្រដាល់វ័យ៤១ឆ្នាំ បាននិយាយថា ទម្ងន់ និងច្បាប់នឹងត្រូវប្រកាសចុងក្រោយ នៅសប្ដាហ៍ខាងមុខ ប៉ុន្តែគេបានបដិសេធមិនប្រាប់ថាការប្រកួតនេះ ក្រោមលក្ខខណ្ឌប្រដាល់សកល ប្រដាល់សេរី ឬគុនចម្រុះនោះទេ។ Floyd Mayweather គឺជាអ្នកប្រដាល់សកលអាម៉េរិក មិនធ្លាប់ចាញ់ គឺប្រកួត៥០ដង ឈ្នះទាំង៥០ ហើយនេះគឺជាលើកដំបូង ដែលគេចេញប្រកួតក្រៅប្រទេសក្នុងប្រវត្តិសាស្រ្តរបស់កីឡាករស្បែកខ្មៅរូបនេះ។ រីឯអ្នកប្រដាល់វ័យក្មេង Tenshin Nasukawa វិញ ក៏មានបទពិសោធន៍មិនធម្មតាដែរទាំងវាយសេរី និងគុនចម្រុះ ដោយប្រកួត២៧ដង មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ៕
-
ការប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គតាមតំបន់អភិរក្សធនធានធម្មជាតិ៣ខេត្ត បានបញ្ចប់ដោយជោគជ័យ
ការប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គរយៈពេល៣ថ្ងៃ ក្នុងខេត្តចំនួន៣ក្រោមប្រធានបទ «រួមគ្នាដើម្បីការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា» បាននាំយកនូវរូបភាពល្អៗជាច្រើន និងទេសភាពតំបន់អភិរក្ស ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយពីតំបន់តំបន់អភិរក្ស ដ៏ស្រស់ស្អាតទៅកាន់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ នេះជាបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំង Khmer Rally Raid ២០១៨ ដែលរៀបចំដោយក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជា នាល្ងាចម្សិលមិញ។
-
ក្លិបក្រសួងមហាផ្ទៃ ឈ្នះមេដាយច្រើនជាងគេពីការប្រកួតកីឡាហែលទឹកថ្នាក់ជាតិឆ្នាំ២០១៨
ក្លិបក្រសួងមហាផ្ទៃបានឈ្នះមេដាយច្រើនជាងគេ ដោយឈរនៅចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយ១៧គ្រឿង នៅក្នុងព្រឹត្តិការណ៍កីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨ កាលពីចុងសប្តាហ៍កន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
-
ក្លិប ណាហ្គាវើលដ៏ យកខេត្តកំពង់ស្ពឺជាគោលដៅដំបូងសម្រាប់បើកវគ្គបណ្តុះបណ្តាលកីឡាបាល់ទាត់ដល់គ្រូកីឡា
ក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៏ ឬហៅថា «ណាហ្គាវើលដ៏ បេះដូងសប្បុរស » បានជ្រើសរើសខេត្តកំពង់ស្ពឺ ជាខេត្តគោលដៅដំបូង ដើម្បីរៀបចំបើកវគ្គបណ្តុះបណ្តាលកីឡាបាល់ទាត់ដំបូងរបស់ខ្លួន រយៈពេល៤ថ្ងៃ ដែលផ្តល់ដោយក្លិបបាល់ទាត់ណាហ្គាវើលដ៏ ដែលជាក្រុមជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០១៨។
-
ព្រឹត្តិការណ៍ប្រណាំងយានយន្ដឆ្លងកាត់តំបន់អភិរក្ស ខ្មែររ៉ាលីរ៉េដ ២០១៨ ត្រូវបានបញ្ចប់
ព្រឹត្តិការណ៍ប្រណាំងយានយន្ដឆ្លងកាត់តំបន់អភិរក្ស ខ្មែររ៉ាលីរ៉េដ ២០១៨ក្រោមប្រធានបទ «រួមគ្នាដើម្បីការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា»សហការរៀបចំដោយក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជា បានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ បន្ទាប់ពីបានដំណើរការប្រណាំងរយៈពេល ៣ ថ្ងៃជាលើកំណាត់ផ្លូវពីភ្នំពេញ និងបន្តប្រកួតដ៏ស្វិតស្វាញនៅក្នុងទឹកដីខេត្តកំពង់ស្ពឺដោយឆ្លងកាត់តំបន់ឧទ្យានជាតិគិរីរម្យ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នៅក្នុងខេត្តកំពតដោយឆ្លងកាត់តំបន់ឧទ្យាន ជាតិព្រះមុនីវង្សភ្នំបូកគោ ហើយនៅក្នុងខេត្តព្រះសីហនុ ឆ្លងកាត់តំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូងដែលមានចម្ងាយផ្លូវសរុបជាង ៦៣០ គឺឡូម៉ែត្រហើយក៏ឆ្លងកាត់កំណាត់ផ្លូវលំបាកៗរួមានផ្លូវភ្នំ ផ្លូវភក់ ផ្លូវដីក្រហម ផ្លូវខ្សាច់ ផ្លូវមានឧបសគ្គ។ ដំណើរការបិទការប្រកួតត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ការប្រកាសជ័យលាភីនៃការប្រណាំងយានយន្តនេះនិងធ្វើឡើងនៅរាត្រីថ្ងៃដដែលនេះ។ សូមជម្រាបថាព្រឹត្តិការណ៍នៃការប្រណាំងយសនយន្តឆ្លងកាត់តំបន់អភិរក្សនេះមានការចូលរួមប្រកួតពីកីឡាករកីឡាការិនីមកពី ៥ ប្រទេសរួមមានកម្ពុជា ថៃ អូស្ត្រាលី វ៉ែល ស្កត់ឡែន សរុបមានម៉ូតូ១៦ គ្រឿង និងរថយន្តចំនួន ៩ គ្រឿង។ រយៈពេល ៤ ថ្ងៃកន្លងមកនេះ ដំណើរការប្រណាំងបានប្រព្រឹត្តទៅដោយរលូន និងមិនមានគ្រោះថ្នាក់អ្វីទាំងអស់។ ចំណែកប្រជាពលរដ្ឋរស់នៅតាមសហគមន៍ជុំវិញតំបន់ការពារធម្មជាតិ និងឧទ្យានជាតិដែលមានយាយយន្តឆ្លងកាត់មានការភ្ញាក់ផ្អើល និងសប្បាយរីករាយដែលមិននឹកស្មានថាកីឡាប្រណាំងយានយន្តរបៀបនេះដែលពួកគាត់ធ្លាប់តែឃើញមាននៅប្រទេសផ្សេង ប៉ុន្តែពេលនេះបានមកដល់ប្រទេសកម្ពុជាហើយ។ ឯកឧត្តម…