Category: កីឡា

  • ក្លិបអ្នកមាន PSG ឲ្យតម្លៃ៦៨លានផោន ដើម្បីនាំយក Kross ទៅបារាំង

    ក្លិបអ្នកមាន PSG ឲ្យតម្លៃ៦៨លានផោន ដើម្បីនាំយក Kross ទៅបារាំង

    ក្លិប Paris Saint-Germain បានចាប់អារម្មណ៍លើខ្សែបម្រើរបស់ Real Madrid កីឡាករ Toni Kroos ដើម្បីយកមកពង្រឹងក្រុម នៅរដូវកាលក្រោយ។ ក្រុមយក្សរបស់បារាំងមួយនេះ ចង់ឲ្យក្រុមរឹងមាំជាងមុន ដើម្បីសម្រេចមហិច្ឆតាឈ្នះ Champions League រដូវកាលក្រោយ។ លោក Nasser al-Khelaifi  ប្រធានក្លិប PSG អស់សង្ឃឹមបន្ទាប់ពីធ្លាក់ចេញ ក្របខណ្ឌ Champions League នៅអឺរ៉ុប ក្នុងនោះ Antoine Griezmann ក៏ជាគោលដៅរបស់ក្លិបបារាំងនេះដែរ។ តាមកាសែត France Football ឲ្យដឹងថា លោក Thomas Tuchel អ្នកចាត់ការរបស់ PSG កំពុងសម្លឹងលើខ្សែប្រយុទ្ធរបស់ Toni Kross ដើម្បីយកមកបំពេញតំបន់ខ្វះខាតរបស់ក្រុម ជំនួស Adrien Rabiot ដែលអាចចេញដោយគ្មានតម្លៃនៅរដូវក្ដៅខាងមុខ។ ប៉ុន្តែការត្រលប់មកវិញរបស់ Zinedine Zidane…

  • កីឡាករវ័យក្មេង Hudson-Odoi របស់ Chelsea ត្រូវជម្រើសជាតិអង់គ្លេស កោះហៅចូលឈុតធំជាលើកដំបូង

    កីឡាករវ័យក្មេង Hudson-Odoi របស់ Chelsea ត្រូវជម្រើសជាតិអង់គ្លេស កោះហៅចូលឈុតធំជាលើកដំបូង

    ខ្សែបវ័យក្មេងម្រើប្រយុទ្ធរបស់ Chelsea កីឡាករ Callum Hudson-Odoi  រំភើបរីករាយ ដែលត្រូវបានក្រុមជម្រើសជាតិអង់គ្លេសឈុតធំកោះហៅចូលលេងជាលើកដំបូង។ កីឡាករវ័យ១៨ឆ្នាំ ពេលនេះ កំពុងតែហ្វឹកហាត់ជាមួយជម្រើសជាតិអង់គ្លេស ដើម្បីត្រៀមប្រកួតជម្រុះ Euro ២០២០ ជាមួយនឹងសាធារណរដ្ឋឆេក និងម៉ុងតេណេក្រូ ។ Hudson-Odoi លេងបាន១៩ប្រកួតឲ្យ Chelsea រដូវកាលនេះនឹងរកបាន៥គ្រាប់។ គួរបញ្ជាក់ថា អង់គ្លេស ត្រូវបើកទ្វារផ្ទះស្វាគមន៍ឆេក នៅកីឡដ្ឋាន Wembley នៅថ្ងៃសុក្រនេះ និងបន្តជួបម្ចាស់ផ្ទះ ម៉ុងតេណេក្រូ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ៕ធ.ដ

  • Lionel Messi ត្រឡប់មកហ្វឹកហាត់ជាមួយជម្រើសជាតិ ក្រោយបញ្ចប់ World Cup នៅរុស្ស៊ី

    Lionel Messi ត្រឡប់មកហ្វឹកហាត់ជាមួយជម្រើសជាតិ ក្រោយបញ្ចប់ World Cup នៅរុស្ស៊ី

    ក្រុមជម្រើសជាតិអាហ្សង់ទីន បានប្រមូលផ្ដុំហ្វឹកហាត់ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃម្សិលមិញ ដោយមានទាំងវត្តមានប្រធានក្រុម Lionel Messi ត្រៀមជំនួបមិត្តភាព។ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ បានវិលមកលេងឲ្យជម្រើសជាតិវិញលើកដំបូង គិតចាប់តាំងពីអាហ្សង់ទីនធ្លាក់ចេញពី World Cup ត្រឹមវគ្គ១៦ក្រុមមក។ Messi បានដកខ្លួនពីជម្រើសជាតិមួយរយៈ ដើម្បីសម្រាក និងផ្ដោតលើក្លិបអាជីព ក្នុងនោះរូបគេខកខានមិត្តភាព៦ប្រកួត ដែលអាហ្សង់ទីន ឈ្នះ៤ ស្មើ១ និងចាញ់១។ គួរបញ្ជាក់ថា អាហ្សង់ទីន ត្រូវលេង២ប្រកួត នៅប្រទេសអេស្ប៉ាញ ក្នុងជំនួបមិត្តភាព ជាមួយក្រុមជម្រើសជាតិវ៉េណេស៊ុយអេឡា និងម៉ារ៉ុក ដើម្បីត្រៀមព្រឹត្តិការណ៍ Copa America ដែលមានប្រេស៊ីលធ្វើជាម្ចាស់ផ្ទះ ក្រោមការដឹកនាំពី លោក Lionel Scaloni៕ធ.ដ

  • បញ្ហារបួសធ្វើឲ្យ Xherdan Shaqiri ត្រូវដកចេញពីក្រុមជម្រើសជាតិស្វីស សម្រាប់វគ្គជម្រុះ Euro

    បញ្ហារបួសធ្វើឲ្យ Xherdan  Shaqiri ត្រូវដកចេញពីក្រុមជម្រើសជាតិស្វីស សម្រាប់វគ្គជម្រុះ Euro

    កីឡាករ Xherdan Shaqiri ត្រូវគ្រូបង្វឹកដកចេញពីបញ្ជីក្រុមជម្រើសជាតិស្វីសសម្រាប់ព្រឹត្តិការណ៍ជម្រុះពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុបចុងសប្ដាហ៍នេះ ដោយសារតែរបួសភ្លៅ។ ស្វីសមានបេសកកម្មចំនួន២ប្រកួត សម្រាប់វគ្គជម្រុះ Euro ២០២០ ដោយប៉ះជាមួយ ហ្សកហ្ស៊ី នៅថ្ងៃសៅរ៍ មុនបើកទ្វារផ្ទះស្វាគមន៍ ដាណឺម៉ាក នៅថ្ងៃ២៦ សប្ដាហ៍ក្រោយ ។ Shaqiri វ័យ២៦ឆ្នាំ រកបាន៦គ្រាប់នៅ Premier League រដូវកាលនេះ ប៉ុន្តែមិនជាប់ជម្រើសដំបូងឲ្យ Liverpool តាំងពីថ្ងៃ៣០មករាមក។ គួរបញ្ជាក់ថា ក្រោយបញ្ចប់វគ្គជម្រុះ  Euro នេះ ក្លិប Liverpool នឹងទទួលភ្ញៀវ Spurs នៅ Anfield ថ្ងៃទី៣១ ខែមីនា ។ ក្រុមហង្សក្រហមត្រូវលេង Premier League ៧ប្រកួតទៀត ហើយត្រូវប៉ះ Porto សម្រាប់វគ្គ៨ក្រុមចុងក្រោយ Champions League៕ធ.ដ

  • លោក Marc Overmars បន្តកុងត្រាថ្មីជាមួយក្លិប Ajax ដល់ឆ្នាំ២០២៤

    លោក Marc Overmars បន្តកុងត្រាថ្មីជាមួយក្លិប Ajax ដល់ឆ្នាំ២០២៤

    អតីតកីឡាករក្រុមកាំភ្លើងធំ Marc Overmars បានបញ្ចប់ពាក្យចចាមអារ៉ាមដែលថាលោកត្រូវ Arsenal ទាក់ទងទៅធ្វើការ ដោយបានបន្តកុងត្រាថ្មីជាមួយ Ajax ដល់ខែមិថុនា ឆ្នាំ២០២៤។ ក្រុមរហស្សនាមថា កាំភ្លើងធំកំពុងស្វែងរកគ្រូបច្ចេកទេសថ្មី មកជួយអ្នកចាត់ការទូទៅបច្ចុប្បន្ន ហើយបានចាប់អារម្មណ៍លោក Overmars ដែលជាអតីតកីឡាករ Arsenal ផ្ទាល់។ មុននេះ Arsenal ក៏ចាប់អារម្មណ៍លោក Monchi ប៉ុន្តែត្រូវសាមីខ្លួនបដិសេធដោយរើសយក Sevilla ជំនួសវិញ។ លោក Overmars គឺជាគ្រូបច្ចេកទេស កំពុងធ្វើការជាមួយលោក Erik ten Hag ដែលជាអ្នកចាត់ការរបស់ Ajax ។ យ៉ាងណា Overmars ត្រូវបានគេចាត់ទុកជាតួអង្គសំខាន់មួយរូប ដែលជួយយឹតយោងក្រុមមកពីហូឡង់មួយនេះ ឡើងជើងខ្លាំងពិសេសគឺបានទម្លាក់ Real Madrid នៅ Champions League៕ធ.ដ

  • ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯក Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

    ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯក Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

    ភ្នំពេញ៖ ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A”បានក្លាយជាម្ចាស់ជើងឯកនៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 ទូទាំងប្រទេសជាលើកដំបូង សម្រាប់ក្រុមមកពីមកបណ្តាលខេត្តក្នុងរយៈពេល៧ឆ្នាំ បន្ទាប់ពីបានយកឈ្នះក្រុម Rolling FC ដោយលទ្ធផល ២ទល់១នៅវគ្គផ្តាច់ព្រ័ត្រ នឹងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho នៅទីក្រុងរីយូ “Rio Grande do Sul” ប្រទេសប្រេស៊ីលក្នុងពិធីប្រគល់ពានរង្វាន់ដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ កាលនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A”យកឈ្នះក្រុមPisnoka Construction ដោយលទ្ធផល២ទល់០ ខណៈក្រុម Rolling FC ក៏យកឈ្នះក្រុម Vandasak “C” ដោយលទ្ធផល២ទល់១ ចំណែកក្រុម Vandasak “C” ទទួលបានចំណាត់ថ្នាក់លេខ៣ ដោយយកឈ្នះលើក្រុម Pisnoka Construction ដោយលទ្ធផល៧ទល់០ នៅវគ្គផ្តាច់ព្រ័ត្រ។ សូមបញ្ជាក់ថា ចំពោះរង្វាន់ជើងឯកទូទាំងប្រទេសក្រុមគ្រងតំណែងជើងឯក ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ“A ទទួលបានពាន១…

  • កីឡាបូរាណទាំង៦ប្រភេទ ទទួលបានការគាំទ្រខ្លាំងពីមហាជន ក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង

    កីឡាបូរាណទាំង៦ប្រភេទ ទទួលបានការគាំទ្រខ្លាំងពីមហាជន ក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង

    កីឡាបូរាណទាំង៦ប្រភេទ ទទួលបានការគាំទ្រខ្លាំងពីមហាជន និងស្រទាប់យុវវ័យ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង  នេះបើតាមការបញ្ជាក់ពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តមបញ្ជាក់ថា ក្នុងចំណោមកីឡាទាំង១២ ប្រភេទ មានដូចជា បាល់ទាត់ បាល់ទះ បាល់បោះ ប្រណាំងកង់ រត់កម្សាន្ត វាយសី ប្រដាល់គុនខ្មែរ ល្បុក្កតោ ចំបាប់បូរាណ ប្រណាំងទូក ទាញព្រ័ត និងប្រណាំងសេះ សុទ្ធតែទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋ និងមហាជន រយៈពេល៣ថ្ងៃ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៥ នៅខេត្តកំពង់ឆ្នាំង ។ ឯកឧត្តមបានអះអាងទៀតថា ប្រភេទកីឡាបូរាណ៦ប្រភេទ ទទួលបានជោគជ័យ ដោយប្រជាពលរដ្ឋ បានមកទស្សនាទាំង៣ថ្ងៃតែម្តង ហើយបានចូលរួមលេងកម្សាន្តផងដែរ។ ឯកឧត្តមអគ្គលេខាធិការ បញ្ជាក់បន្ថែមថា ភាពជោគជ័យនេះ គឺជាបទពិសោធន៍ដ៏ល្អសម្រាប់ការរៀបចំ សកម្មភាពកីឡា នៅក្នុងពិធីបុណ្យទន្លេនាឆ្នាំក្រោយៗទៀត ដែលការៀបចំនេះទទួលបានការសហការគ្នាយ៉ាង ជិតស្និទ្ធពីគណៈកម្មការបច្ចេកទេស អនុគណៈកម្មការបច្ចេកទេសរបស់ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រដ្ឋបាលខេត្តកំពង់ឆ្នាំង និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ ទោះទទួលបានជោគជ័យ…

  • អត្តពលិកកីឡាស្ប៉េស្យ៉ាលកម្ពុជា ដណ្តើមសរុបមេដាយ៨គ្រឿង ពីព្រឹត្តិការណ៍ Special Olympics World Games ABU DHABI ២០១៩ នៅប្រទេសអារ៉ាប់រួម

    អត្តពលិកកីឡាស្ប៉េស្យ៉ាលកម្ពុជា ដណ្តើមសរុបមេដាយ៨គ្រឿង ពីព្រឹត្តិការណ៍ Special Olympics World Games ABU DHABI ២០១៩ នៅប្រទេសអារ៉ាប់រួម

    អត្តពលិកកីឡាស្ប៉េស្យ៉ាលកម្ពុជា ដណ្តើមសរុបមេដាយ៨គ្រឿងពីព្រឹត្តការណ៍“ Special Olympics World Games ABU DHABI 2019” នេះបើតាមការបញ្ជាក់ពី លោក មាស សារ៉េត មន្ត្រីគណៈកម្មាធិការជាតិ ស្ប៉េស្យ៉ាលអូឡាំពិកកម្ពុជា ពីទីក្រុង ABU DHABI ប្រទេសអារ៉ាប់រួម។ លោកបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែមីនានេះ អត្តពលិកកីឡាស្ប៉េស្យ៉ាលកម្ពុជា ដណ្តើម បានមេដាយសរុប៨គ្រឿង ក្នុងនោះមេដាយមាស២ ប្រាក់៣ និងសំរឹទ្ធ៣គ្រឿង  រួមមានលើវិញ្ញាសារត់ ៤០០ម៉ែត្របុរស កីឡាករ ផុន សុវណ្ណ ដណ្ដើមបានមេដាយប្រាក់១។ វិញ្ញាសារត់ ៥០ម៉ែត្រនារី  កីឡាការិនី វង្ស សីហា មេដាយប្រាក់១ និងកីឡាករ អ៊ូ ស្រីប៊ុច មេដាយប្រាក់១ លើវិញ្ញាសារត់ ២០០ម៉ែត្រ ឯកីឡាការិនី រ័ត្ន ស្រីទាវ មេដាយសំរឹទ្ធ១ វិញ្ញាសារត់ ២០០ម៉ែត្របុរស កីឡាករ ផុន សុវណ្ណ…

  • សហព័ន្ធកីឡាតេក្វាន់ដូ ITF ធ្វើតេស្តជម្រើសជាតិ និងដំឡើងកម្រិតដាន់ដល់អត្តពលិកខ្លួន

    សហព័ន្ធកីឡាតេក្វាន់ដូ ITF ធ្វើតេស្តជម្រើសជាតិ និងដំឡើងកម្រិតដាន់ដល់អត្តពលិកខ្លួន

    ដោយគិតគូពីគុណភាព សមត្ថភាព ជាចម្បង សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បានធ្វើតេស្តជ្រើសរើស កីឡាករ-កីឡាការិនីជម្រើសជាតិ និងដំឡើងខ្សែក្រវាត់ដល់អត្តពលិក និងគ្រូបង្វឹក។ ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធ មានប្រសាសន៍ថា ការរៀបចំធ្វើតេស្តនាពេលនេះ គឺសហព័ន្ធមិនអនុញ្ញាតឲ្យជម្រើសជាតិឈុតធំ ដែលជាប់ហើយ ត្រូវតែជាប់រហូតដោយមិនមានការប្រឡងនោះឡើយ ដោយយើងបើកផ្លូវឲ្យអត្តពលិកផ្សេងចូលរួម ប្រកួតប្រជែង បង្ហាញសមត្ថភាព។ មួយវិញទៀត បើទោះជាពួកគេជាប់ជម្រើសជាតិកន្លងមក ការធ្វើតេស្តនេះ ក៏ដើម្បីជាការដាស់តឿន ដើម្បីកុំឲ្យពួកគេ ធ្វេសប្រហែស ជៀសវាងអំណួតថាខ្លួនធ្លាប់ជាជើងឯកក្នុងកម្រិត តំបន់អាស៊ី ឬ ពិភពលោក មិនចាំបាច់ហាត់ បន្តទៀត ជាកត្តាធ្វើឲ្យមនុស្សខ្ជិល។ រីឯការតេស្តដំឡើងដាន់ គឺដោយសារតែអត្តពលិក និងថ្នាក់ដឹកនាំទទួលបានដាន់ យូរណាស់មកហើយ ទើបសហព័ន្ធត្រូវតែរៀបចំបន្ថែមទៀត ដែលជាទស្សនៈវែងឆ្ងាយរបស់ប្រធានសហព័ន្ធ គឺចង់ឲ្យកម្ពុជាចូលក្នុងអាជ្ញាកណ្តាលកម្រិតអន្តរជាតិនាពេលខាងមុខ។ បញ្ជាក់ដែរថា សម្រាប់ការធ្វើតេស្ត ជម្រើសជាតិមាន១៣នាក់ ជម្រើសយក៩នាក់។ ខណៈការប្រឡងឡើងខ្សែរក្រវ៉ាត់មាន៣៤នាក់ ចាប់ផ្តើមពីក្រហមឡើងខ្មៅ ដែលមានចាប់ពី១រហូតដល់៥ដាន់ ។ ដោយប្រកួតប្រជែងលើវិញ្ញាសា សម្តែង…

  • បឹងកេត ប្រជែងបាន៣ពិន្ទុពីម្ចាស់ផ្ទះ ភ្នំពេញក្រោន ថ្ងៃបើកឆាកលីគកំពូលកម្ពុជា រដូវកាលថ្មី២០១៩

    បឹងកេត ប្រជែងបាន៣ពិន្ទុពីម្ចាស់ផ្ទះ ភ្នំពេញក្រោន ថ្ងៃបើកឆាកលីគកំពូលកម្ពុជា រដូវកាលថ្មី២០១៩

    ក្រុមបាល់ទាត់បឹងកេតប្រជែងបាន៣ពិន្ទុនៅប្រកួតដំបូងរបស់ខ្លួន ពីក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន បន្ទាប់ពីបានយកឈ្នះដោយលទ្ធផលបច្ចេកទេស ៣ទល់២ នៅក្នុងការប្រកួតថ្ងៃបើកឆាកនៃក្របខ័ណ្ឌ លីគកំពូលកម្ពុជា រដូវកាលថ្មី ២០១៩ កាលពីចុងសប្តាហ៍កន្លងទៅ។ នៅក្នុងការប្រកួតដ៏ជក់ចិត្តនៃវគ្គទី១ ម្ចាស់ផ្ទះភ្នំពេញក្រោនបានបើកការនាំមុខ១គ្រាប់មុន ដោយធ្វើសម្រេចដោយកីឡាករ Paulo Victor នៅនាទី៨ ហើយនៅនាទី៤១ កីឡាករ យ៉ើ សាហ្វី របស់បឹងកេតតាមបាន ស្មើវិញ ១ទល់១ មុនបញ្ចប់ការប្រកួតនៅវគ្គទី១។ នៅវគ្គទី២ បឹងកេតធ្វើសម្រេចបាន២គ្រាប់បន្ថែម ដោយរកបានដោយកីឡាករ Carrascosa Munoz Angel នៅនាទី៥៣ និងរកបានដោយកីឡាករ លី មីហ្សាន នៅនាទី៦២ ហើយនៅនាទី៧៤ កីឡាករ នៅ សុខសិលា តាមបាន១គ្រាប់វិញ ដោយលទ្ធផលភ្នំពេញក្រោនចាញ់បឹងកេត ២ទល់៣នេះ រក្សាបានរហូតដល់បញ្ចប់ការប្រកួត៩០នាទី។ ចំណែក២ប្រកួតទៀត កាលពីថ្ងៃសៅរ៍នោះដែរ គឺក្រុមម្ចាស់ផ្ទះ អគ្គិសនីកម្ពុជាប្រកួតចាញ់ក្រុមភ្ញៀវ ចំណូលថ្មី ខេត្តកំពង់ចាម ដោយលទ្ធផល ០ទល់១ ខណៈម្ចាស់ផ្ទះក្រុមចំណូលថ្មី គីរីវង់សុខសែនជ័យយកឈ្នះ ក្រុមចំណូលថ្មីដូចគ្នា យុវជនបាទីអាយុក្រោម១៨ឆ្នាំ…