Category: កីឡា

  • ក្រុមបាល់ទាត់នារីមកពីអាស៊ីអាគ្នេយ៍៤ប្រទេស ឡើងវគ្គផ្តាច់ព្រ័ត្រ AFC U19 Women’s Championship

    ក្រុមបាល់ទាត់នារីមកពីអាស៊ីអាគ្នេយ៍៤ប្រទេស ឡើងវគ្គផ្តាច់ព្រ័ត្រ AFC U19 Women’s Championship

    ទីបំផុតរកឃើញក្រុមជម្រើសជាតិនារីខ្លាំងទាំង៨ក្រុមចុងក្រោយ ដែលត្រៀមខ្លួនលេងនៅវគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំឡើងនៅប្រទេសថៃចុងឆ្នាំនេះ ក្រោយឆ្លងកាត់វគ្គជម្រុះ នៃព្រឹត្តិការណ៍ AFC U19 Women’s Championship ២០១៩រួចរាល់។ ក្រុមខ្លាំងទាំង៨ក្រុមចុងក្រោយ ពិតជាបង្កការភ្ញាក់ផ្អើលក៏ព្រោះតែក្រុមទាំង៨នេះ គឺចម្រាញ់មកពីតំបន់អាស៊ីអាគ្នេយ៍៤ប្រទេស និងក្រុមអាស៊ីខាងកើត៤ប្រទេស ខណៈ៣តំបន់ទៀតរួមមាន អាស៊ីខាងត្បូង អាស៊ីកណ្តាល និងអាស៊ីខាងលិច មិនមានវត្តមានក្រុមជម្រើសជាតិនារីវ័យក្រោម១៩ឆ្នាំមួយក្រុមណាឡើយអាចឆ្លងមកដល់វគ្គចុងក្រោយនេះ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ AFC U19 Women’s Championship នឹងរៀបចំឡើងនៅក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ សូមបញ្ជាក់ថា ៨ក្រុមចុងក្រោយ ព្រឹត្តិការណ៍ AFC U19 Women’s Championship រួមមាន ថៃ (ម្ចាស់ផ្ទះ) អូស្ត្រាលី វៀតណាម និងមីយ៉ាន់ម៉ា ជើងឯកឆ្នាំចាស់ ជប៉ុន ចិន កូរ៉េខាងជើង និងកូរ៉េខាងត្បូង៕ម.ន

  • Real Madrid ទំលាក់លុយ៤០លានអឺរ៉ូ បន្ថែម Marco Asensio ដើម្បីយកខ្សែប្រយុទ្ធ Liverpool ម្នាក់

    Real Madrid ទំលាក់លុយ៤០លានអឺរ៉ូ បន្ថែម Marco Asensio ដើម្បីយកខ្សែប្រយុទ្ធ Liverpool ម្នាក់

    Real Madrid ទំលាក់លុយ៤០លានអឺរ៉ូ បន្ថែម Marco Asensio ដើម្បីយកខ្សែប្រយុទ្ធ Liverpool ម្នាក់លោក  Florentino Perez ប្រធានក្លឹបស្តេចស Real Madrid ទំលាក់លុយ ៤០លានអឺរ៉ូ បន្ថែម Marco Asensio ដើម្បីយកខ្សែប្រយុទ្ធ Liverpool ម្នាក់ គឺ Sadio Mane ដោយចង់ផ្ទេរមករដូវកាលក្រោយនេះ ។ មួយរយៈចុងក្រោយនេះ មានព័ត៌មានលេចលឺជាច្រើនពាក់ព័ន្ធនឹងចំណាប់អារម្មណ៍របស់ក្លឹបអេស្ប៉ាញខាងលើនេះ ចំពោះកីឡាករនៅ Premier League ជាច្រើនដូចជា Paul Pogba, Eden Hazard និង Eriksen  ជាដើម ។យោងទៅតាមសារព័ត៌មានអេស្ប៉ាញ Dairiogol Report បានឲ្យដឹងថា បានដាក់សំណើរទៅកាន់ក្លឹបរបស់លោក Jurgen Klopp ដោយចង់បានខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Sadio Mane ក្នុងតម្លៃខ្លួន៤០លានអឺរ៉ូ ដោយថែម Asensio ឲ្យមក Liverpool…

  • អត្តពលិកកម្ពុជា ឈ្នះម្ចាស់ផ្ទះ នៃការប្រកួត Arafura Games 2019 នៅប្រទេសអូស្ត្រាលី ក្នុងថ្ងៃដំបូង

    អត្តពលិកកម្ពុជា ឈ្នះម្ចាស់ផ្ទះ នៃការប្រកួត Arafura Games 2019 នៅប្រទេសអូស្ត្រាលី ក្នុងថ្ងៃដំបូង

    អត្តពលិកកីឡាវាយសីកម្ពុជា ឈ្នះម្ចាស់ផ្ទះ នៃការប្រកួត Arafura Games 2019 នៅប្រទេសអូស្ត្រាលី ក្នុងថ្ងៃដំបូង ដោយឈ្នះម្ចាស់ផ្ទាល់តែម្តង នេះបើតាមការបញ្ជាក់របស់ លោក ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា នាព្រឹកមិញនេះ ពីប្រទេសអូស្ត្រាលី ។  លោកអគ្គលេខាធិការរង បញ្ជាក់ទៀតថា កម្ពុជាឈ្នះការប្រកួតជាក្រុម ដោយ៧វិញ្ញាសា ក្នុងចំណោម៨ វិញ្ញាសា លើវិញ្ញាសាឯក្កតជនបុរស ២ ឯក្កតជននារី ឈ្នះ១ចាញ់១ ចំណែកវិញ្ញាសាវាយគូបុរស ឈ្នះ២ វិញ្ញាសាវាយគូចំរុះ ឈ្នះទាំង២ដូចគ្នា លើម្ចាស់ផ្ទះអូស្ត្រាលី ក្នុងថ្ងៃដំបូង ។ លោក បន្តថា ជ័យជំនះនេះ ជាលទ្ធផលល្អមួយ ដើម្បីត្រៀមប្រកួតក្រោយៗទៀត ដោយលោក រំពឹងទុកថា ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា នឹងអាចឈាន ដល់វគ្គ១/៨ ចុងក្រោយ ។គួរបញ្ជាក់ថា បន្ទាប់ពីប្រកួតជាមួយម្ចាស់អូស្ត្រាលី ក្រុមអត្តពលិកម្ពុជា ត្រៀមជួបប្រទេសម៉ាឡេស៊ី នៅស្អែក និងជួបប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃបន្ទាប់ នៃការប្រកួត Arafura…

  • អត្តពលិកប៉េតង់កម្ពុជាចេញទៅប្រកួតជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ

    អត្តពលិកប៉េតង់កម្ពុជាចេញទៅប្រកួតជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ

    អត្តពលិកជម្រើសជាតិឈុតធំ៤នាក់ កីឡាករ២នាក់ និងកីឡាការិនី២នាក់ អមដោយគ្រូ បង្គោល២នាក់ ដឹកនាំដោយលោក អុឹង គឹមស្រ៊ុន អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់ កម្ពុជាជាប្រធានប្រតិភូបានចេញដំណើរហើយ កាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញ ដើម្បីចូលរួមប្រកួត ព្រឹត្តិការណ៍កីឡា ប៉េតង់ជើងឯកពិភពលោក លើកទី២ នៅទីក្រុង Almeria ប្រទេសអេស្ប៉ាញ ។ថ្លែងមុនពេលចេញដំណើរ នៅអកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក សុខ ម៉ុង គ្រូបង្វឹកជម្រើសជាតិទទួលបន្ទុកផ្នែកនារី មានប្រសាសន៍ថា ការប្រកួតនេះគណៈកម្មការបានរៀបចំវិញ្ញាសាចំនួន៥ ក្នុងនោះ មានវិញ្ញាសាឯកត្តជនបុរស ឯកត្តជននារី វាយគូបុរស វាយគូនារី និងវាយចម្រុះបុរស-នារី ។ លោក បានពន្យល់ថា ហេតុអ្វីបានជា នៅឆ្នាំ២០១៩នេះ មានការប្រកួតជើងឯកពិភពលោក ដល់ទៅ២ដង គឺនៅប្រទេសអេស្បាញ ខែឧសភា ឆ្នាំ២០១៩ ដែលប្រកួតសម្រាប់ឈុតធំ និងនៅខែវិច្ឆិកា ឆ្នាំ២០១៩ នៅព្រះរាជាណាចក្រកម្ពុជា ដែលមានវិញ្ញាវាយយកពិន្ទុ និង៣នាក់ទល់៣នាក់ និងឈុតយុវជន ។ ការរៀបចំនេះគឺសហព័ន្ធប៉េតង់ពិភពលោក មានគោលដៅបង្កើនវិញ្ញាសាបន្ថែមសរុបចំនួន សម្រាប់ព្រឹត្តិការណ៍អូឡាំពិកហ្គេម ២០២៤…

  • ការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចក្រឡាហោម ស ខេង អបអរសាទរទិវាខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ ប្រកាសទទួលពាក្យចូលរួមប្រកួត

    ការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចក្រឡាហោម ស ខេង អបអរសាទរទិវាខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ ប្រកាសទទួលពាក្យចូលរួមប្រកួត

    សហព័ន្ធកីឡាវាយកូនគោលកម្ពុជាបានប្រកាសជូនដំណឹងជូនដល់កីឡាករជាតិអោយបានជ្រាបថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចក្រឡាហោម ស ខេង  អបអរសាទរទិវាខួបអនុស្សាវរីយ៍លើកទី៧៤នៃ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ១៦ឧសភា ១៩៤៥ គ្រោងនឹងបើកការប្រកួតផ្លូវការនៅថ្ងៃទី១៩ ខែឧសាភា ឆ្នាំ២០១៩ខាងមុខនេះ លើទីលានកីឡាវាយកូនគោលហ្គ្រេនភ្នំពេញ ផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។     ឯ ឧ ជា បូរ៉ា អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានបញ្ជាក់ថា ការប្រកួតនេះបែងចែកជា២វិញ្ញាសា គឺវិញ្ញាសាប្រកួតជាក្រុមសម្រាប់កីឡាករវ័យចាស់ចាប់ពី៦០ឆ្នាំឡើងដែលមានគ្នា៣នាក់យកបាល់ល្អជាងគេ ។ សម្រាប់វិញ្ញាសាទី២ គឺប្រកួតឯកក្តជន ក្នុងនោះមានកីឡាករ កីឡាការិនីមិនមែនអាជីព និងអាជីព ។ ឯកឧត្តមបានគូរបញ្ជាក់ទៀតថា ការប្រកួតនេះសហព័ន្ធផ្តួចផ្តើមបង្កើតឡើងក្នុងស្មារតីចូលរួមអប់អរសាទរទិវាខួបអនុស្សាវរីយ៍ លើកទី៧៤ នៃថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ ថ្ងៃទី១៦ ខែឧសភា ១៩៤៥ និងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ពិសេសទៀតនោះ គឺបង្កើតព្រឹត្តិការណ៍ប្រកួតដើម្បីបង្កើនសាមគ្គីភាព មិត្តភាព នឹងផ្សារភ្ជាប់នូវទំនាក់ទំនងល្អរវាងកីឡាករកូនគោល ក្នុងស្រុក ព្រមទាំងចូលរួមបំផុសវិស័យកីឡាវាយកូនគោល នៅកម្ពុជា ឲ្យមានសកម្មភាពកាន់តែផុសផុលឡើង ។     សម្រាប់ការទទួលពាក្យសុំសិទ្ធិចូលរួមប្រកួតចាប់ទទួលពីថ្ងៃប្រកាសជូនដំណឹងនេះតទៅ ដោយកីឡាករ កីឡាការិនីទាំងអស់ អាចទាក់ទងចុះឈ្មោះតាមរយៈ…

  • ក្លិប Sheffield United គឺក្លិបទី២ ឡើងមក Premier League រដូវកាលក្រោយ

    ក្លិប Sheffield United គឺក្លិបទី២ ឡើងមក Premier League រដូវកាលក្រោយ

    ក្លិប Sheffield United បានក្លាយជាក្រុមទី២កក់កៅអី នៅ Premier League សម្រាប់រដូវកាលក្រោយបន្ទាប់ពី Norwich City ។ នេះគឺជាការមកលេងនៅក្របខ័ណ្ឌកំពូលអង់គ្លេសលើកដំបូងរបស់ United ក្នុងរយៈពេល១២ឆ្នាំ ពោលគិតចាប់ពីរដូវកាល២០០៦-០៧មក។ ក្រុមលោក Chris Wilder មាន៨៨ពិន្ទុក្រោយ៤៥ប្រកួតហើយ នៅមានឱកាសលើកពាន Championship ដោយត្រូវប្រកួតប្រជែងជាមួយ Norwich City។ សម្រាប់១កៅអីទៀតនៅ Premier League ក្រុម៥ ដែលត្រូវប្រជែងគ្នាលេង Play-off ដណ្ដើមពិន្ទុ មានដូចជា Leeds United, West Brom, Aston Villa, Derby County និង Middlesbrough។ ៥ក្រុមនេះ នឹងប្រជែងគ្នាយកលេខ៣, ៤, ៥ និង៦ដើម្បីលេងវគ្គខ្វែងយក១កៅអីដែលនៅសល់៕ធ.ដ

  • ក្រុមយុវជនខេត្តចំនួន១០ ចូលរួមប្រជែងជើងឯកពានរង្វាន់ ជីផាក អាយុក្រោម១៥ឆ្នាំ លើកទី១ ឆ្នាំ២០១៩

    ក្រុមយុវជនខេត្តចំនួន១០ ចូលរួមប្រជែងជើងឯកពានរង្វាន់ ជីផាក អាយុក្រោម១៥ឆ្នាំ លើកទី១ ឆ្នាំ២០១៩

    ក្រុមយុវជននៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តនានាចំនួន១០ ត្រូវបានជ្រើសឲ្យចូលរួមប្រកួត ប្រជែង នៅក្នុងការប្រកួតដណ្តើមពានរង្វាន់ ជីផាក យុវជនក្រោម១៥ឆ្នាំ រដូវកាល២០១៩ ដែលគ្រោងនឹងដំណើរប្រកួតជម្រុះបឋមតាមរូបមន្តផ្លាស់ប្តូរទឹកដីគ្នាម្តងម្នាក់ នាដើមខែឧសភាឆាប់ៗនេះ។ លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្លិបបាល់ទាត់វិសាខា បញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់យុវជននេះ ធ្វើឡើងក្រោមការរៀបចំពីក្លិបបាល់ទាត់វិសាខា និងក្រុមហ៊ុន ជីផាក ក្នុងគោលបំណងចូលរួមអភិវឌ្ឍ និងលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសផ្តល់ឱកាសឲ្យយុវជននានា នៅតាមបណ្តាខេត្តចំនួន១០ បានចូលរួមលេងកីឡាបាល់ទាត់ ដើម្បីសុខភាព មិត្តភាព និងរឹតចំណងសាមគ្គីភាពជាក្រុម ក៏ដូចជាបានកសាងសមត្ថភាពបន្ថែម ឲ្យក្លាយជាកីឡាករអាជីពបាល់ទាត់នាថ្ងៃអនាគត។ លោក បញ្ជាក់ទៀតថា ការប្រកួតនេះ ក៏ជាចលនាបញ្ជៀសឲ្យយុវជនជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដែលបំផ្លាញសង្គមជាតិ និងខ្លួនឯងផងដែរ។ ចំពោះរូបមន្តប្រកួត គឺក្រុមខេត្តទាំង១០ នឹងត្រូវប្រកួតផ្លាស់ប្តូរទឹកដីគ្នាម្តងម្នាក់ ដោយបូកសរុបលទ្ធផល បញ្ជូលទាំងពីរជើង ហើយបើឈ្នះនឹងបានឡើងទៅប្រកួតនៅវគ្គបន្ត ប៉ុន្តែក្នុងករណីស្មើគ្នានឹងត្រូវកាត់សេចក្តី ដោយបាល់១១ម៉ែត្រតែម្តង។ បន្ទាប់ពីប្រកួតវគ្គជម្រុះវគ្គទី១ គណៈកម្មការនឹងជ្រើសរើសយកក្រុមឈ្នះចំនួន៥ ឡើងមកវគ្គទី២ ខណៈ១ក្រុមដែលធ្លាក់ ប៉ុន្តែល្អជាងគេ នៅវគ្គទី១នឹងត្រូវបានជ្រើសរើសយកបង្គ្រប់វគ្គទី២…

  • អ្នកចាត់ការក្លិបតោខៀវ លោក Sarri រំពឹងថា Higuain នឹងបន្តនៅជាមួយ Chelsea

    អ្នកចាត់ការក្លិបតោខៀវ លោក Sarri រំពឹងថា Higuain នឹងបន្តនៅជាមួយ Chelsea

    អ្នកចាត់ការក្លិប Chelsea លោក Maurizio Sarri រំពឹងថា ខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain ដែលកំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងនឹងបន្តនៅជាមួយក្លិបតទៅទៀត។ លោកបាននិយាយថា “វាពិបាកនឹងសម្របខ្លួននៅ Premier League តែខ្ញុំគិតថា Higuain នឹងអាចរកគ្រាប់បាល់បានច្រើននៅរដូវកាលក្រោយ”។ អ្នកចាត់ការរូបនេះ បន្តថា “Suarez កាលលេងឲ្យ Liverpool នៅរដូវកាលដំបូង រកបានតែ ៣គ្រាប់ប៉ុណ្ណោះ រដូវកាលរកបាន១៦គ្រាប់ ហើយបន្តទៀតរកបាន២៤គ្រាប់”។ យ៉ាងណាមិញ លោកបដិសេធ ក្នុងការបកស្រាយពីរឿងចុះកុងត្រា បន្តជាមួយនឹងខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ ដោយលោកបាននិយាយថា នេះមិនមែនជាតួនាទីរបស់លោកឡើយ។ គួររំលឹកថា Higuain បានចាកចេញពី Juventus មកលេងនៅ Chelsea កាលពីខែមករា ឆ្នាំ២០១៩នេះ ដោយរកបាន៤គ្រាប់ ក្នុង១៤ប្រកួតចុងក្រោយ៕ធ.ដ

  • ក្លិបបិសាចក្រហម Man Utd ទម្លាក់លុយ១២០លានអឺរ៉ូ ផ្តាច់កុងត្រាយក Oblak ពី AT Madrid

    ក្លិបបិសាចក្រហម Man Utd ទម្លាក់លុយ១២០លានអឺរ៉ូ ផ្តាច់កុងត្រាយក Oblak ពី AT  Madrid

    ក្រុមបិសាចក្រហម Manchester United កំពុងពិចារណាទម្លាក់ថវិកា១២០លានអឺរ៉ូ នាំយក Jan Oblak ពីក្លិប AT. Madrid ។ ដោយសាររដូវកាលនេះ អ្នកចាំទី De Gea ហាក់ដូចធ្វើមិនល្អសោះនៅចុងរដូវកាលនេះ។ ខណៈដែលកុងត្រារបស់អ្នកចាំទីជម្រើសជាតិអេស្ប៉ាញរូបនេះ នៅសល់ចុងត្រាជាងមួយឆ្នាំទៀតជាមួយ Man Utd។ តាមរបាយការណ៍របស់ ESPN បានបន្ថែមថា អ្នកចាំទីជម្រើសជាតិស្លូវេនៀនឹងចាកចេញ ទៅលេងជាមួយក្លិបណាដែលមានកៅអី Champions League ប៉ុណ្ណោះខណៈ Man Utd មិនទាន់ដឹងថា អាចដណ្ដើមកៅអីក្រុមកំពូលតារាងទាំងបួនបានឬអត់ផង។ ពេលនេះកំពុងឈរលេខ៦ ហើយសល់ពីប្រកួតទៀតប៉ុណ្ណោះ។ សូមបញ្ជាក់ថា អ្នកចាំទី Jan Oblak ទើបតែបន្តកុងត្រាជាមួយ Aletico កាលពីថ្មីៗនេះទេ ហើយពេលនេះកុងត្រារបស់ផុតកំណត់នៅឆ្នាំ២០២៣។ ដូច្នេះក្លិបណាចង់បាន ត្រូវចំណាយយ៉ាងតិចពី១០០លានអឺរ៉ូ ទៅជា១២០លានអឺរ៉ូ៕ធ.ដ

  • ក្រុមកីឡាវាយសីជម្រើសជាតិកម្ពុជាចេញទៅប្រកួត Arafura Games 2019 នៅប្រទេសអូស្ត្រាលី

    ក្រុមកីឡាវាយសីជម្រើសជាតិកម្ពុជាចេញទៅប្រកួត Arafura Games 2019 នៅប្រទេសអូស្ត្រាលី

    ភ្នំពេញ៖ សហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជូនកីឡាករកីឡាការិនីជម្រើសជាតិរបស់ខ្លួនចំនួន៨នាក់ ក្នុងនោះកីឡាករ៤នាក់ កីឡាការិនី៤នាក់ គ្រូបង្វឹកម្នាក់ និងប្រតិភូដឹកនាំ១នាក់ ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា Arafura Games 2019 នៅប្រទេសអូស្ត្រាលី កាលពីម្សិលមិញ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ មុនចេញដំណើរទៅប្រកួតនៅប្រទេសអូស្ត្រាលី លោក ជាម សុភា ប្រតិភូដឹកនាំកីឡាករ កីឡាការិនីថា នេះជាលើកទី១ហើយ ដែលសហព័ន្ធបញ្ជូនក្រុមកីឡាវាយសីកម្ពុជាបានបញ្ជូនក្រុមជម្រើសជាតិរបស់ខ្លួន ចូលរួមព្រឹត្តិការណ៍  Arafura Game 2019 នេះ។ ក្នុងនាមតំណាងថ្នាក់ដឹកនាំសហព័ន្ធ លោកមិនមានក្តីរំពឹង ខ្ពស់ពេកទេ ក្នុងការប្រជែងយកមេដាយ ដោយសារនេះជាការចូលរួមលើកដំបូងរបស់កម្ពុជា សម្រាប់ការចូលរួមប្រកួតជាមួយបណ្តានានារហូតដល់៤០ប្រទេស។ ដូច្នេះលោកមិនទាន់អាចវាស់ស្ទង់កម្រិតបច្ចេកទេសរបស់ពួកគេមានកម្រិតប៉ុនណានោះនៅឡើយទេ។ ជាមួយនឹងទិសដៅការចេញចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំនេះ លោក ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីរូបនេះ បានលើកឡើងបន្ថែមទៀតថា យ៉ាងហោចណាស់ក៏លោករំពឹងទុកថា ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជានឹងអាចឈានដល់វគ្គ១/៨ ចុងក្រោយ។ លោកបញ្ជាក់ថា សម្រាប់ការចូលរួមនេះ ទទួលបានប្រាក់ហោប៉ៅឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា ខណៈថ្លៃធ្វើដំណើរសំបុត្រយន្តហោះ…