Category: កីឡា

  • កូរ៉េខាងត្បូង អញ្ជើញក្រុមខ្លាំងអាស៊ី២ ប្រកួតមិត្តភាពនៅប្រទេសរបស់ខ្លួន

    កូរ៉េខាងត្បូង អញ្ជើញក្រុមខ្លាំងអាស៊ី២ ប្រកួតមិត្តភាពនៅប្រទេសរបស់ខ្លួន

    ក្នុងថ្ងៃ FIFA Day ខាងមុខនេះ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ក្រោមការគ្រប់គ្រងដោយសមាគមបាល់ទាត់កូរ៉េខាងត្បូង បានអញ្ជើញក្រុមជម្រើសជាតិអូស្ត្រាលី និងជម្រើសជាតិអឺរ៉ង់ ឲ្យមកប្រកួតមិត្តភាពលើទឹកដីរបស់ខ្លួន ។ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ខែក្រោយនេះកូរ៉េខាងត្បូង នឹងបើកទ្វារកីឡដ្ឋាន Busan Asiad Main នាទីក្រុង Busan ដើម្បីទទួលភ្ញៀវ អូស្ត្រាលី ។ បន្ទាប់មកនៅថ្ងៃទី១១ ខែឆ្នាំដដែលកូរ៉េខាងត្បូង ក៏ត្រូវបើកទ្វារកីឡដ្ឋាន ជាតិទីក្រុងសេអ៊ូល Seoul World Cup Stadium  ដើម្បីទទួលភ្ញៀវ អឺរ៉ង់ ផងដែរ ។ សូមបញ្ជាក់ថា ការរៀបចំប្រកួតមិត្តភាពនេះ ដើម្បីឲ្យស្របទៅតាមថ្ងៃ FIFA International Break Day ជារួមផង ហើយក៏ដើម្បីសាកជើងកីឡាករ ត្រៀមក្នុងយុទ្ធការដណ្តើមជើងឯកថ្នាក់ តំបន់អាស៊ីខាងកើតផងដែរ ៕ធ.ដ

  • Solskjaer ត្រៀមយកកីឡាករបារាំងមកជំនួសតំណែងរបស់ Lukaku

    Solskjaer ត្រៀមយកកីឡាករបារាំងមកជំនួសតំណែងរបស់ Lukaku

    លោក Ole Gunnar Solskjaer បានកំពុងសម្លឹងឃើញខ្សែប្រយុទ្ធវ័យ២៣ឆ្នាំមួយរូប កំពុងប្រកបអាជីពនៅក្លឹប Lille OSC របស់បារាំង គឺកីឡាករ Nicolas Pepe ដើម្បីត្រៀមជំនួសកៅអីរបស់ Romelu Lukaku ដែលរំពឹងថា នឹងចាកចេញនារដូវកាលថ្មីទៅចូលរួមជាមួយ Inter Milan ។ ប្រភពពី Daily Mail បានឲ្យដឹងថា Man United ត្រៀមចរចារ ជាមួយក្លឹបបារាំង ដើម្បីនាំយកខ្សែប្រយុទ្ធសញ្ជាតិបារាំងខាងលើ មកចូលរួមក្រុមត្រៀមរដូវកាល ២០១៩/២០២០ ខណៈតម្លៃខ្លួនវិញ ក្លឹបអង់គ្លេសនេះ អាចនឹងផ្តល់ប្រមាណ៤៥លានផោនផងដែរ ។ បើតាមប្រភពដដែល បានឲ្យដឹងថា ក្រៅពី Man United ក៏មាន Arsenal និង Liverpool ក៏កំពុងតាមប្រម៉ាញ់ខ្សែប្រយុទ្ធ ខាងលើផងដែរ ៕ធ.ដ

  • ក្លឹបអ្នកមានបារាំងទម្លាក់លុយជាង២០០លានអឺរ៉ូ ត្រៀមទិញកីឡាករ៣រូបពី Real Madrid

    ក្លឹបអ្នកមានបារាំងទម្លាក់លុយជាង២០០លានអឺរ៉ូ ត្រៀមទិញកីឡាករ៣រូបពី Real Madrid

    ក្លឹបអ្នមាន Paris Saint-Germain បានត្រៀមកញ្ចប់លុយជាង២០០លានអឺរ៉ូ ត្រៀមទិញកីឡាករ៣រូបរបស់ក្លឹប Real Madrid បន្ទាប់ពីចង់រុះរើសមាសភាពជាច្រើនដើម្បី ពង្រឹងក្រុមឡើងវិញនារដូវកាលថ្មី ខណៈរដូវកាលនេះបញ្ចប់ដោយមិនទទួលបានពានរង្វាន់មួយសោះ។ ក្រោយការវិលត្រឡប់មកវិញរបស់លោក Zidane បានប្រកាសថានឹងរុះរើសសមាសភាពកីឡាករមួយចំនួនធំ ដើម្បីត្រៀមដណ្តើមពានរង្វាន់មកវិញ សម្រាប់រដូវកាល ២០១៩/២០២០ខាងមុខ ។ កីឡាករ Isco, Gareth Bale និង Toni Kroos  ជាជម្រើសក្លឹបអ្នកមានបារាំង Paris Saint-Germain តាមប្រម៉ាញ់ ក្នុងចំណោមកីឡាករជាច្រើដែលក្លឹបស្តេចសរ កំពុងត្រៀមលក់ចេញ ។ បើយោងប្រភពពី Le Parisien បានឲ្យដឹងថា ទឹកលុយដំបូងរបស់ PSG ហ៊ានផ្តល់ឲ្យប្រមាណ២០០លានអឺរ៉ូ ប៉ុន្តែអាចនឹងមាន ការចរចារបន្ថែមទៀត រវាងភាគីក្លឹបទាំងសងខាង។ កីឡាករទាំងកីឡាករ៣រូបខាងលើផងដែល P S G ត្រៀមយកមក  ដើម្បីជំនួសខ្សែប្រយុទ្ធ Edinson Cavani និងកីឡាករ  Julien…

  • Star BALM ចូលរួមឧបត្ថម្ភដល់ ព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុង ភ្នំពេញ-អន្ដរជាតិ២០១៩

    Star BALM ចូលរួមឧបត្ថម្ភដល់ ព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុង ភ្នំពេញ-អន្ដរជាតិ២០១៩

    ក្រុមហ៊ុន ដូនពេញ មេដហ្វាម នាំចូលនូវផលិតផល Star BALM ជំនាញព្យាបាលសន្លាក់ និងសាច់ដុំ បានស្ម័គ្រចិត្តចូលរួមឧបត្ថម្ភថវិកា និងផលិតផល Star BALM ១ចំនួន ដល់ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ-អន្ដរជាតិ ២០១៩ ដែលប្រព្រឹត្តិទៅ នាព្រឹកថ្ងៃទី១៦ ខែមិថុនាខាងមុខ ដើម្បីរួមចំណែកក្នុងការជួយឲ្យព្រឹត្តិការណ៍ដ៏ធំនេះឲ្យដំណើ ការទៅកាន់តែល្អប្រសើរ ។ នេះជាការអះអាងរបស់លោក ពៅ ហុក តំណាងក្រុមហ៊ុន ដូនពេញ មេដហ្វាម ក្នុងឱកាសដែលលោកចូលរួមក្នុងសន្និសីទសារព៌តមាន ស្ដីពីព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាល ម៉ារ៉ាតុងភ្នំពេញ-អន្ដរជាតិ២០១៩ កាលពីពេលថ្មីៗនេះនៅ សណ្ឋាគារ ហ៊ីម៉ាវ៉ារី ។ លោកបានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នេះ Star BALM បានឧបត្ថម្ភថវិកា មួយចំនួន រួមនឹងផលិតផល Star BALM ចំនួន១២កញ្ចប់ធំ សម្រាប់ប្រើប្រាស់ជួយ ដល់ កីឡាករកីឡាការិនី ដែលមានបញ្ហាសាច់ដុំនៅពេលកំពុងរត់ ដោយដាក់តាមរថយន្ដពេទ្យ និងម៉ូតូកង់៣ ដែលប្រដេញតាមកីឡាករ ដើម្បីជួយសង្គ្រោះភ្លាមៗដល់កីឡាករដែលមានបញ្ហាសាច់ដុំ ។ …

  • កីឡាករ Ideguchi ជាប់ជាកីឡាករល្អប្រចាំខែមេសា របស់ក្លឹបវិសាខា

    កីឡាករ Ideguchi ជាប់ជាកីឡាករល្អប្រចាំខែមេសា របស់ក្លឹបវិសាខា

    គ្រូបង្គោលក្លឹបវិសាខាលោក ហុក សុជីវ័ន បញ្ជាក់ថា វិន័យ និងគុណផល លើទីលានគឺជាហេតុផលសំខាន់ដែលខ្សែបម្រើ Ideguchi Masaaki ត្រូវបានជ្រើសរើសជាកីឡាករល្អរបស់ក្លឹបបាល់ទាត់វិសាខា ប្រចាំខែមេសា រដូវកាល ២០១៩ ។ គ្រូបង្វឹកជាអតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា យល់ឃើញថា ការជ្រើសរើសនេះ ក៏អាចជាគម្រូល្អសម្រាប់កីឡាករវ័យក្មេង ក្នុងក្រុមឲ្យកាន់តែខិតខំប្រឹងប្រែងបន្ថែមទៀត ។ លោក បន្តថា ប្រចាំខែមេសា យើងមានចាញ់ការប្រកួត តែអ្វីល្អជាងគេនោះគឺវិន័យ ។ យើងមិនមើលតែលើទីលានទេ ក្រៅទីលានក៏យើងមើលដែរ ទាំងវិន័យអីទាំងអស់ហ្នឹង។ នៅលើទីលាន គាត់បង្ហាញគ្រប់យ៉ាង និងបានទំនុកចិត្តពីគ្រូ ។ ទី២ គាត់ជាបម្រើការពារ តែអាចឈានទៅរកគ្រាប់បាល់បាន៣គ្រាប់ អ៊ីចឹងហើយ ជាចំណុចដែលធ្វើឲ្យគ្រូៗ គណៈគ្រប់គ្រងមើលឃើញថា ជាអំណោយផលដល់ក្លឹប និងកីឡាករវ័យក្មេងរបស់យើងយកគំរូតាមទាំងវិន័យ និងការលេង” ។កីឡាករ Ideguchi ធ្លាប់ប្រកបអាជីពនៅវៀតណាម និងថៃ បានចូលរួមជាមួយក្លឹប វិសាខា នៅដើមរដូវកាល២០១៩នេះ ហើយបង្ហាញខ្លួនគ្រប់ការប្រកួត នៅក្របខណ្ឌ…

  • លោក Zidane ត្រៀមយក Paulo Dybala មកជំនួស Gareth Bale

    លោក Zidane ត្រៀមយក Paulo Dybala មកជំនួស Gareth Bale

    លោក Zinedine Zidane ត្រៀមយកខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala ពី Juventus ដើម្បីមកជំនួសតំណែង Gareth Bale នៅឯទឹកដីអេស្ប៉ាញ នារដូវកាលថ្មី ២០១៩-២០២០ ។ ក្នុងរដូវកាលនេះកីឡាករ Paulo Dybala បង្ហាញខ្លួនតិចជាងរដូវកាលមុនៗ  នៅក្លឹប Juventus ក្រោយវត្តមានទៅដល់របស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ។ សូមបញ្ជាក់ថា បើក្លឹប Real Madrid ពិតជាចង់បានកីឡាកររូបនេះ ត្រូវចំណាយតម្លៃខ្លួនក៏មិនតិចដែរ ខណៈកិច្ចសន្យារបស់ Dybala មានសពុលភាពដល់ឆ្នាំ២០២២ ឯណោះ  ៕ធ.ដ

  • Aston Villa ចង់ទិញផ្តាច់ Abraham ពី Chelsea

    Aston Villa ចង់ទិញផ្តាច់ Abraham ពី Chelsea

    ក្លឹប Aston Villa ចង់ទិញផ្តាច់កីឡាករ Abraham ពីក្លឹប Chelsea បន្ទាប់ពីខ្ចីជើងមួយរដូវកាល ក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ ប្រចាំក្លឹប ។ ក្លឹប Aston Villa កំពុងប្រកួតវគ្គខ្វែងជាមួយ West Bromwich Albion ដើម្បីដណ្តើមកៅអីចុងក្រោយ ឡើងមកក្របខណ្ឌ Premier League សារជាថ្មីរដូវកាលក្រោយនេះ ។ ក្នុងជើងទី១ Aston Villa ២:១ ក្រុម West Bromwich ហើយត្រូវរងចាំប្រកួតជើងទី២ទៀត នឹងដើម្បីឡើងទៅវគ្គបន្តអាចជួបនឹង Leeds United ឬក៏ Derby County ។ គួរបញ្ជាក់ថា ក្លឹប Aston Villa កំពុងរៀបចំឯកសារចង់ទិញផ្តាច់ កីឡាករ Tammy Abraham  ដែលបានខ្ចីជើងពីតោខៀវ Chelsea ក្នុងរដូវកាលនេះ ។…

  • ក្លឹបមេឃខៀវ Man City ឈ្នះជើងឯក Premier Leauge ខណៈ Liverpool និង Spurs ត្រៀមដណ្តើម Champions League

    ក្លឹបមេឃខៀវ Man City ឈ្នះជើងឯក Premier Leauge  ខណៈ Liverpool និង Spurs  ត្រៀមដណ្តើម Champions League

    ក្រុមមេឃខៀវ Manchester City ឈ្នះជើងឯកលីគកំពូលអង់គ្លេស ក្រោយពីឈ្នះក្រុម Brighton ៤-១ នៅយប់មិញ ស្របពេល Liverpool បានត្រឹមខកចិត្ត ប៉ុន្តែត្រៀមដណ្តើម Champions League  ជាមួយនឹងក្រុម Spurs នាថ្ងៃទី១ ខែមិថុនាខាងមុខ ។ ការលើកពាន Premier Leauge  របស់ក្រុម Man City គឺមាន៩៨ពិន្ទុ លើក្រុម Liverpool តែ១ពិន្ទុប៉ុណ្ណោះ ដោយមាន៩៧ពិន្ទុ នេះការឈ្នះជើងឯកលីគកំពូលអង់គ្លេស២លើកជាប់ៗគ្នា។ ជាមួយគ្នានេះ លោក Klopp បានបញ្ជាក់ថា លទ្ធផលនេះ បង្ហាញថាក្រុម Man City ពិតជាមានរដូវកាលល្អបំផុតមែន ។ ខណៈដែលពានរង្វាន់លីគអង់គ្លេសនេះ គឺពិតជាលីគមួយដែលល្អបំផុតនៅលើលោកនេះហើយ ៕ធ.ដ

  • រដ្ឋលេខាធិការក្រសួងអប់រំ បញ្ជាក់ថា ការគោរពពិន័យ ធ្វើឲ្យកីឡាករ កីឡាការិនីទទួលបានជោគជ័យ

    រដ្ឋលេខាធិការក្រសួងអប់រំ បញ្ជាក់ថា ការគោរពពិន័យ ធ្វើឲ្យកីឡាករ កីឡាការិនីទទួលបានជោគជ័យ

    ឯកឧត្តម ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ការគោរពពិន័យ ធ្វើឲ្យកីឡាករ កីឡាការិនីទទួលបានជោគជ័យ ការថ្លែបែបនេះធ្វើឡើង ក្នុងពិធីបើកយុទ្ធនាការហាត់ ហ្វឺកហ្វឺនក្រុមជម្រើសជាតិឈុតធំ និងក្រុមជម្រើសជាតិថ្នាល ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំកាយ ។ តាមរបាយការណ៍ លោក ប៉ុន សុខ ប្រធានមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យដឹងថា យុទ្ធនាការប្រមូលផ្តុំ ឆ្នាំ២០១៩នេះ មានកីឡាករ កីឡាការិនី ជម្រើសជាតិ និងក្រុមថ្នាល និងកីឡាជនពិការ មកពី៣៤ សហព័ន្ធកីឡាជាតិសរុប ១.០០៤នាក់  ដែលមានរយៈពេល៧ខែ ដើម្បីហ្វឹកហាត់ ត្រៀម “ SEA GAMES ” លើកទី៣០ នៅប្រទេស ហ្វីលីពីន ។ លោក បន្តទៀតថា ការប្រមូលផ្ដុំនេះក្រសួងអប់រំយុវជន និងកីឡា បានផ្ដល់សិទ្ធដល់សហព័ន្ធកីឡាជាតិ ឲ្យបង្កើតគណៈកម្មការបច្ចេកទេស ក្នុងការជ្រើសរើសគ្រូបង្វឹក កីឡាករ-កីឡាការិនី ដែលមានលក្ខណៈសម្បត្តិសមស្រប…

  • ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ថ្មី ឯកឧត្តម ស សុខា ប្តេជ្ញា៥ចំនុចសំខាន់ៗ ដើម្បីអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែមានសក្តានុពល និងផុសផុលបន្ថែមទៀត

    ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ថ្មី ឯកឧត្តម ស សុខា ប្តេជ្ញា៥ចំនុចសំខាន់ៗ ដើម្បីអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែមានសក្តានុពល និងផុសផុលបន្ថែមទៀត

    ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ថ្មី ឯកឧត្តម ស សុខា ប្តេជ្ញា៥ចំនុចសំខាន់ៗ ដើម្បីអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែមានសក្តានុពល និងផុសផុលបន្ថែមទៀត ការប្តេជ្ញាបែបនេះធ្វើឡើង ក្នុងសន្និបាតវិសាមញ្ញ សហព័ន្ធកីឡាប៊ូល និងប៉េតង់ សម្រាប់អាណ្ណតិទី៦ នាល្ងាចមិ្សលមិញ នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា  ក្នុងពហុកីឡដ្ឋានជាតិ ។ ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាថ្មី ឯកឧត្តម ស សុខា បានប្ដេជ្ញាចិត្ត ៥ចំនុចសំខាន់ៗ ១ បន្តពង្រឹង និងពង្រីកក្លិបឲ្យមានគ្រប់រាជធានី-ខេត្ត ២ បណ្ដុះបណ្ដាលមន្រ្តីជំនាញកីឡាប៉េតង់ ទាំងបរិមាណ និងគុណភាព ៣ បណ្តុះបណ្តាលកីឡាករ កីឡាការិនីជម្រើសជាតិ និងក្រុមថ្នាល ព្រមទាំងលើកទឹកចិត្តកីឡាករ កីឡាការិនីឆ្នើម និងដាក់ពិន័យរាល់កីឡាករ កីឡាការិនីដែលជះឥទ្ធិពលមិនដល់សហព័ន្ធ ៤ ខិតខំគៀងគររកដៃគូចូលរួមឧបត្ថម្ភសម្ភារៈ និងថវិកា ដើម្បីគាំទ្រក្លឹប និងសមាគមន៍ ៥ ពង្រឹង និងពង្រីកសមត្ថភាពការហ្វឹកហាត់ និងបង្តើតព្រឹត្តការណ៍ប្រកួតឲ្យបានច្រើនប្រកបដោយគុណភាព ឈានទៅរកជោគជ័យទាំងលើឆាកជាតិ និងអន្តរជាតិ ជាពិសេសព្រឹត្តការណ៍កីឡា ស៊ីហ្គេម លើកទី៣២…