Category: កីឡា

  • ក្រុម ZOG និងក្រុម Le Fin ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ពាន CamEd ឆ្នាំ២០១៩

    ក្រុម ZOG និងក្រុម Le Fin ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ពាន CamEd ឆ្នាំ២០១៩

    ការប្រកួតបាល់ទាត់ហ្វូតសាលបុរស ពានរង្វាន់វិទ្យាស្ថាន CamEd ឆ្នាំ២០១៩ ដែលមាន២១ក្រុមចូលរួម បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយក្រុម ZOG និងក្រុម Le Fin។ ជាលទ្ធផល ក្រុម ZOG 2-1 Falcon , ក្រុម Le Fin 8-2 Black Hawk Legend ជ័យជម្នះនេះ បានធ្វើក្រុម ZOG ត្រៀមដណ្តើពាន CamEd ជាមួយក្រុម Le Fin នៅថ្ងៃសៅរ៍ទី៣១ ចុងសប្តាហ៍នេះ ខណៈក្រុម Falcon ជួបក្រុម Black Hawk Legend ដណ្តើមយកលេខ៣។ សូមបញ្ជាក់ថា  ការប្រកួតបាល់ទាត់ហ្វូតសាលបុរស ពានរង្វាន់វិទ្យាស្ថាន CamEd ឆ្នាំ២០១៩មាន២១ក្រុមចូលរួម ចែកចេញជា៤ពូល ធ្វើការប្រកួតជម្រុះវិលជុំសន្សំពិន្ទុរកក្រុមដែលមានពិន្ទុច្រើនជាគេ ក្នុងពូលនីមួយៗបន្តទៅវគ្គខ្វែង ហើយក្រុមដែលឈ្នះឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានតែម្តង ៕ធ.ដ …

  • កីឡាការិនីប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គកម្ពុជាដំបូងគេ សេង សុជាតា អំពាវនាវឲ្យស្រ្តីចូលរួមលេងកីឡាមួយនេះឲ្យបានច្រើន

    កីឡាការិនីប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គកម្ពុជាដំបូងគេ សេង សុជាតា អំពាវនាវឲ្យស្រ្តីចូលរួមលេងកីឡាមួយនេះឲ្យបានច្រើន

    កីឡាការិនីប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គកម្ពុជាដំបូងគេ សេង សុជាតា និងជំនួយការបើកបរ បានអំពាវនាវឲ្យស្រ្តីចូលរួមលេងកីឡាមួយនេះឲ្យបានច្រើន ដោយអះអាងថា យើងសុទ្ធតែចាប់ផ្តើមដំបូងដូចគ្នា គ្រាន់តែព្យាយាមប្រើភាពអំណត់បន្តិច ទោះឧបសគ្គយ៉ាងណាក៏អាចធ្វើបានដែរ។ ការថ្លែងបែបនេះ ធ្វើឡើងក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid ឆ្នាំ២០១៩ ក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» ដែលរៀបចំដោយក្រុមហ៊ុន Kara សហការជាមួយនឹងក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជា ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន តូតាល់ បន្ទាប់ពីធ្វើការប្រណាំងរយៈពេល៣ថ្ងៃ ឆ្លងកាត់ខេត្តចំនួន៣ គឺខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប លើចំងាយផ្លូវសរុប៦២៤គីឡូម៉ែត្រ កាលពីពេលថ្មីៗនេះ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។ កីឡាការិនីរូបនេះ បន្តថា ការប្រណាំងបែបធម្មជាតិនេះ ធ្វើឲ្យនាងសប្បាយរីករាយ ពីព្រោះថាជាកន្លែងមិនធ្លាប់បានទៅ ម្យ៉ាងទៀតព្រឹត្តិការណ៍នេះ ក៏បានទាក់ទាញ និងបង្ហាញភ្ញៀវទេសចរពីតំបន់អភិរក្សធនធានធម្មជាតិដ៏សំបូរបែបដែលកម្ពុជាមាន ទៅកាន់ពិភពលោកផងដែរ។ ដោយឡែក ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហាញការជឿជាក់ថា ព្រឹត្តិការណ៍នេះ ក៏ជាផ្នែកមួយសម្រាប់ទាញការចាប់អារម្មណ៍របស់សាធារណជន ឱ្យចូលរួមថែរក្សាការពារបរិស្ថាន…

  • ក្រុមបាល់ទាត់នារី THE GREEN ក្លាយជើងឯកបាល់ទាត់ហ្វូលនារីពានរង្វាន់ វិទ្យាស្ថានខាម អេដ ឆ្នាំ២០១៩

    ក្រុមបាល់ទាត់នារី THE GREEN ក្លាយជើងឯកបាល់ទាត់ហ្វូលនារីពានរង្វាន់ វិទ្យាស្ថានខាម អេដ ឆ្នាំ២០១៩

    ក្រុមបាល់ទាត់នារី THE GREEN បានក្លាយជាម្ចាស់ជើងឯកបាល់ទាត់ហ្វូតសាលនារី ពានរង្វាន់វិទ្យាស្ថាន ខាមអេដ ឆ្នាំ២០១៩ បន្ទាប់ពីយកឈ្នះលើក្រុម WIND STORM ២:១ វគ្គផ្តាច់ព្រ័តកាលពីថ្ងៃអាទិត្យ នៅទីលានបាល់ទាត់ព្រីមៀមស្ព័តក្លិប ខណៈក្រុមលេខ៣ ក្រុមបាល់ទាត់នារី AMISTAD ដោយយកឈ្នះលើក្រុមបាល់ទាត់នារី CAM GIRLS ២:១។ បន្ទាប់ពីក្លាយជាជើងឯក ឆ្នាំ២០១៩នេះ ប្រធានក្រុម THE GREEN កីឡាការិនី កាន់ សៅមុន្នី  បានបញ្ជាក់ថា នេះជាលើកទី១ ដែលក្រុមរបស់នាងដណ្តើមបានលេខ១ ដោយ៥រដូវកាលមក គឺដណ្តើមបានត្រឹមលេខ៣ ឬលេខ៤ តែប៉ុណ្ណោះ ហើយសម្រាប់ជ័យជម្នះនេះ ដោយសារការសហការគ្នាសាមគ្គីជាក្រុមបានយ៉ាងល្អ។ កីឡាការិនីប្រធានក្រុមរូបនេះ អះអាងថា និងខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីការពារជើងឯកមួយនេះឲ្យបាននៅឆ្នាំក្រោយ។ ចំពោះលទ្ធផលចំណាត់លេខ១ បានទៅលើក្រុមបាល់ទាត់នារី THE GREEN ចំណាត់លេខ២បានទៅក្រុមបាល់ទាត់នារី WIND STORM ចំណាត់លេខ៣ បានទៅលើក្រុមបាល់ទាត់នារី AMISTAD…

  • សិស្សគុន២៦រូប ត្រូវបានសហព័ន្ធខ្មែរកីឡាហាប់គីដូ លើកទឹកចិត្តដំឡើងខ្សែក្រវាត់

    សិស្សគុន២៦រូប ត្រូវបានសហព័ន្ធខ្មែរកីឡាហាប់គីដូ លើកទឹកចិត្តដំឡើងខ្សែក្រវាត់

    សិស្សគុន២៦រូប ត្រូវបានសហព័ន្ធខ្មែរកីឡាហាប់គីដូ លើកទឹកចិត្តដំឡើងខ្សែក្រវាត់ នៅសាលសហព័ន្ធកីឡាសូហ្វតេន្នីស នៃពហុកីឡដ្ឋានជាតិ បន្ទាប់ពីបានខិតខំហ្វឹកហាត់អស់រយៈពេលជាច្រើនខែកន្លងមក។ លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ មានប្រសាសន៍ថា ការប្រឡងដំឡើងខ្សែក្រវាត់នេះ ធ្វើឡើងដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសរបស់សិស្សគុន ដែលបានខិតខំហ្វឹកហាត់អស់រយៈពេលជាច្រើនខែ ទើបសហព័ន្ធប្រគល់លិខិតបញ្ជាក់ជូនដល់ពួកគេ ទៅតាមការបង្ហាញសមត្ថភាពរៀងៗខ្លួន ព្រមទាំងសម្លឹងមើលពីសមត្ថភាពកីឡាករ កីឡាការិនីមួយចំនួន ហ្វឹកហាត់បន្ថែម សម្រាប់ត្រៀមការប្រកួតលក្ខណៈអន្ដរជាតិនានា។ អគ្គលេខាធិការរូបនេះបញ្ជាក់ថា ក្រោយការបង្ហាញបច្ចេកទេស ជាលទ្ធផល និងការវាយតម្លៃ យ៉ាងយកចិត្តទុកដាក់របស់គ្រូជំនាញ គឺក្នុងចំណោមសិស្សគុនទាំង២៦នាក់ មាន៨នាក់ បានទទួលលិខិតបញ្ជាក់ ហើយ៤នាក់ទទួលបានវិញ្ញាបនបត្រ ស្របពេល៦នាក់ទទួលបានខ្សែក្រវាត់ខ្មៅកម្រិត១ដាន់ ហើយមាន៥នាក់ត្រូវបានដំឡើងខ្សែក្រវាត់២នាក់ និងមាន៣នាក់ត្រូវបានដំឡើងខ្សែក្រវាត់កម្រិត៣ដាន់ ។ លោកជឿងជាក់យ៉ាងមុតមាំថា កីឡាករ កីឡាការិនីទាំងអស់នេះ នឹងបន្ដការប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅដល់កម្រិតកំពូលមួយនាថ្ងៃអនាគត។ គួររំលឹកថា ប្រភេទកីឡាហាប់គីដូ មានប្រភពដើមមកពីកូរ៉េខាងត្បូង ខណៈសហព័ន្ធហាប់គីដូកម្ពុជា កំពុងបង្កើនការបណ្តុះបណ្តាលធនធានអត្តពលិកវ័យក្មេងឲ្យកាន់តែសម្បូរបែប ជាមួយនឹងការខិតខំស្វែងរកការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំការប្រកួតថ្នាក់ជាតិ ដូចបណ្តាប្រភេទកីឡានានា ក្នុងគោលដៅលើកកម្ពស់អភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន។ សូមបញ្ជាក់ា ពិធីដំឡើងខ្សែក្រវាត់…

  • ប្រទេសចិន គឺជាជំរំហ្វឹកហាត់ដ៏ល្អបំផុតសម្រាប់កម្ពុជា ត្រៀមស៊ីហ្គេមចុងឆ្នាំនេះ និងស៊ីហ្គេម ២០២៣ នៅកម្ពុជា

    ប្រទេសចិន គឺជាជំរំហ្វឹកហាត់ដ៏ល្អបំផុតសម្រាប់កម្ពុជា ត្រៀមស៊ីហ្គេមចុងឆ្នាំនេះ និងស៊ីហ្គេម ២០២៣ នៅកម្ពុជា

    ប្រទេសចិន គឺជាជំរំហ្វឹកហាត់ដ៏ល្អបំផុតសម្រាប់កម្ពុជា ត្រៀមស៊ីហ្គេមចុងឆ្នាំនេះ និងស៊ីហ្គេម ២០២៣ នៅកម្ពុជា ដោយភាគច្រើនចិនគឺក្តោបក្តាប់តារាងមេដាយពិភពលោក និងមានគ្រូកម្រិតអន្តរជាតិ និងស្តង់ដារពិភពលោក ព្រមទាំងមានទីលានច្រើននៅទីនោះ ម្យ៉ាងទៀតរបបអាហារក៏មិនខុសកម្ពុជាប៉ុន្មានដែរ ចំណុចសំខាន់នោះ ចិន-កម្ពុជា គឺជាបងជាប្អូន និងជាមិត្តដែកថែប ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ម្យ៉ាងទៀតមិត្តចិនមានការយកចិត្តទុកដាក់ខ្លាំងមកលើកម្ពុជា។ នេះការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែឧសភា ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គ្រាដែលឯកឧត្តមដឹកនាំកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ៦រូប  រួមមានកីឡាការិនីចំបាប់៥រូប និងកីឡាករកាយសម្ព័ន្ធ១រូប ចេញទៅហ្វឹកហាត់ នៅប្រទេសចិន។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ការបោះជំរំហ្វឹកហាត់រយៈវែងលើកដំបូងសម្រាប់អត្តពលិកកម្ពុជា ស្របតាមការចង្អុលបង្ហាញរបស់ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា  ដើម្បីបង្កើនគុណផល និងជំរុញកីឡាករ-កីឡាការិនីកម្ពុជា មានសមត្ថភាពកម្រិតខ្ពស់ឆ្ពោះទៅប្រកួតប្រជែង លើឆាកអន្ដរជាតិ ពិសេសត្រៀមស៊ីហ្គេម នៅហ្វីលីពីនចុងឆ្នាំនេះ។ ការបោះជំរំហ្វឹកហាត់នេះ ទទួលបានការឧបត្ថម្ភទាំងស្រុងពីលោក Tang Gordon អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តមបន្តថា…

  • ខ្សែការពារ Sergio Ramos ចង់ចាកចេញពី Real Madrid

    ខ្សែការពារ Sergio Ramos ចង់ចាកចេញពី Real Madrid

    កីឡាករ Sergio Ramos ចង់ចាកចេញពីក្រុម Real Madrid ក្រោយពីរូបគេបានអន់ចិត្តជាមួយលោក Florentino Perez ម្ចាស់ក្លិបផ្ទាល់តែម្ដង។ គួររំលឹកថា Ramos ចូលរួមជាមួយក្រុម Real Madrid តាំងពីឆ្នាំ២០០៥ និងជួយក្រុមនេះឈ្នះពានរង្វាន់ជាច្រើន។ ខណៈឆ្នាំនេះ Ramos ហាក់ធ្លាក់ទម្រង់លេង ដែលធ្វើឱ្យក្រុម មិនបានលើកពានសូម្បីតែមួយ។ កត្តាមួយទៀតចាកចេញនេះ គឺ Ramos ត្រូវបានលោក Perez ស្ដីបន្ទោសខ្លាំង បន្ទាប់ពីក្រុមធ្លាក់ក្រោមថ្វីជើង Ajax នៅ Champions League ដោយសារតែរូបគេបានបង្កកំហុសចេតនាមួយ ដែលធ្វើឱ្យទទួលបានកាត មិនអាចលេងនៅជើងទី២ ធ្វើឲ្យក្រុម Ajax ទម្លាក់ក្រុមអធិរាជ-ស។ មូលហេតុមិនត្រូវគ្នាជាមួយលោក Perez ទើបបានជាខ្សែការពារដ៏រឹងមាំ សុំចាកចេញតែម្ដង មិនចង់មានបញ្ហាជាមួយគ្នា៕ធ.ដ

  • ក្លិបសារិកាព្រៃ Newcastle នឹងក្លាយជាក្លិបអ្នកមាន ក្រោយមានម្ចាស់ជាសេដ្ឋី អារ៉ាប់ចូលមកកាន់កាប់

    ក្លិបសារិកាព្រៃ Newcastle នឹងក្លាយជាក្លិបអ្នកមាន ក្រោយមានម្ចាស់ជាសេដ្ឋី អារ៉ាប់ចូលមកកាន់កាប់

    ក្លិប Newcastle United នឹងក្លាយជាក្លិបអ្នកមានថ្មីក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយសេដ្ឋីមកពីអារ៉ាប់ គឺលោក Sheikh Khaled បានឈានដល់កិច្ចព្រមព្រៀងទិញយក។ ក្លិបរហស្សនាមថាសារិកាព្រៃមានម្ចាស់ជាជនជាតិអង់គ្លេស គឺ Mike Ashley ប៉ុន្តែសេដ្ឋីរូបនេះបានទទួលការស្អប់ខ្ពើមយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយសារលោកបានបើកខ្ទង់ចំណាយតិចមែនទែនក្នុង១ឆ្នាំៗ ឲ្យអ្នកចាត់ការ Rafael Benitez ចាយវាយលើការទិញដូរកីឡាករ។ សូមបញ្ជាក់ថា ម្ចាស់ក្លិបចាស់លោក Ashley បានព្រមព្រៀងលក់ក្លិប ក្នុងតម្លៃជាង៣០០លានផោនឲ្យទៅ Sheikh Khaled ដែលជាបងប្អូនជីដូនមួយមហាសេដ្ឋី Mansour bin Zayed Al Nahyan ជាម្ចាស់ក្លិប Manchester City៕ធ.ដ

  • ក្លិប Aston Villa បង្ហាញខ្លួនជាថ្មីនៅ Premier League

    ក្លិប Aston Villa បង្ហាញខ្លួនជាថ្មីនៅ Premier League

    ក្លិប Aston Villa បានបង្ហាញខ្លួនជាថ្មីនៅ Premier League រដូវកាលក្រោយបន្ទាប់ពីយកឈ្នះ Derby County ដោយលទ្ធផល ២-១ នៅវគ្គ Play-off ដែលធ្វើឡើងនៅកីឡដ្ឋានជាតិ Wembley។ ជ័យជម្នះរបស់ក្រុម Aston Villa រកបានដោយ កីឡាករ El Ghazi នាទី៤៤ និង McGinn នៅនាទី៥៩។ Derby សងបាន១គ្រាប់ដែរក្នុងការប្រកួតយប់មិញធ្វើបានដោយ Waghorn នៅនាទី៨១។ កៅអីលីគកំពូលធ្វើឲ្យ Aston Villa បានប្រាក់រង្វាន់កប់ពពករហូតដល់១៧០លានផោនដើម្បីពង្រឹងក្រុមរដូវកាលក្រោយ។ គួររំលឹកថា ក្លិប Aston Villa ធ្លាប់ឡើងដល់វគ្គនេះម្ដងដែរ កាលពីរដូវកាលមុន ប៉ុន្តែបានចាញ់ Fulham ធ្វើឲ្យបាត់បង់ឱកាសលេង Premier League ប៉ុន្តែលើកនេះពួកគេធ្វើបានល្អ។ ក្រុម៣ដែលឡើងទៅលីគកំពូលរដូវកាលក្រោយគឺ Aston Villa នេះឯង, Norwich និង Sheff…

  • កិច្ចប្រជុំស្ដីពី វិន័យ និងក្រមសីលធម៌ការស្នាក់នៅរបស់ក្រុមជម្រើសជាតិក្នុងមណ្ឌលប្រមូលផ្ដុំ

    កិច្ចប្រជុំស្ដីពី វិន័យ និងក្រមសីលធម៌ការស្នាក់នៅរបស់ក្រុមជម្រើសជាតិក្នុងមណ្ឌលប្រមូលផ្ដុំ

    ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោក ប៉ុន សុខ តំណាង ឯ ឧ អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានដឹកនាំកិច្ចប្រជុំមួយស្ដីពី វិន័យ និងក្រមសីលធម៌ការស្នាក់ នៅក្នុងមណ្ឌលប្រមូលផ្ដុំរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ។ក្នុងនោះលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលបានផ្សព្វផ្សាយលើបទបញ្ជាផ្ទៃក្នុង ដែលផ្ដោតសំខាន់លើ ការស្នាក់នៅ ការហូបចុក និងការសុំច្បាប់ឈប់សម្រាក។ លោកប្រធាន  បានសង្កត់ធ្ងន់ទៅលើបញ្ហា ១.ការធ្វើលិខិតស្នើសុំស្នាក់នៅ គឺអនុញ្ញាតឲ្យស្នាក់នៅបានតែចំពោះគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការនីណាដែលមកពីតាមខេត្ត ឬនៅជាយក្រុងដែលឆ្ងាយពីកន្លែងហាត់ហ្វឹកហ្វឺនតែប៉ុណ្ណោះ។២.គ្រូបង្វឹកគ្រូជំនួយ កីឡាករកីឡាការិនីត្រូវតែគោរពឲ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាផ្ទៃក្នុង ជាពិសេសគឺការចូលដំណេកនៅត្រឹមម៉ោង៩:00យប់ជាកំហិត និងការក្រោកគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅម៉ោង៤ : ៥៥នាទីព្រឹកជារៀងរាល់ថ្ងៃមុនពេលទៅហាត់ហ្វឹកហ្វឺន។៣.សម្រាប់ការចេញចូលមណ្ឌលស្នាក់នៅដាច់ខាតត្រូវតែយកកាតសម្គាល់ខ្លួនរបស់ក្រុមជម្រើសជាតិដែលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានប្រគល់ជូន ក្នុងគោលបំណងការថែរក្សាសុវត្ថិភាពការស្នាក់នៅរបស់ក្រុមជម្រើសជាតិ។៤. អនាម័យក្នុងបន្ទប់ស្នាក់នៅ ពាក់ព័ន្ធលើ ការហាលសំលៀកបំពាក់ ការបើកបិទទ្វារ និងសម្រាមនានា។ជាចុងក្រោយលោក ប៉ុន សុខ ក៏បានពាំនាំនូវពាក្យពេចន៍ផ្ដាំផ្ញើរបស់អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាជូនដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការនីថា “នៅពេលដែលបងប្អូនទាំងអស់មានអារម្មណ៍ថាយើងលំបាកបំផុតនោះ សូមបងប្អូនគិតត្រលប់ក្រោយពីជីវិតរបស់យើងពីមុនថា…

  • ប្រធានអូឡាំពិកម្ពុជា ចាត់ទុកការប្រកួតវាយកូនឃ្លីលើតុ ផ្លូវមួយ ខ្សែក្រវាត់មួយ ជាផ្នែកមួយជួយពង្រឹងសមត្ថភាពអត្តពលិកត្រៀម ស៊ីហ្គេម ឆ្នាំ២០២៣

    ប្រធានអូឡាំពិកម្ពុជា ចាត់ទុកការប្រកួតវាយកូនឃ្លីលើតុ ផ្លូវមួយ ខ្សែក្រវាត់មួយ ជាផ្នែកមួយជួយពង្រឹងសមត្ថភាពអត្តពលិកត្រៀម ស៊ីហ្គេម ឆ្នាំ២០២៣

    ប្រធានអូឡាំពិកម្ពុជា ឯកឧត្តម ថោង ខុន បានចាត់ទុកការប្រកួតវាយកូនឃ្លីលើតុមិត្តភាព ពានរង្វាន់ ONE PARK  ផ្លូវមួយ ខ្សែក្រវាត់មួយ និងអបអរសាទរឆ្នាំវប្បធម៌ទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០១៩ ជាផ្នែកមួយជួយពង្រឹងសមត្ថភាពអត្តពលិកត្រៀម ស៊ីហ្គេម ឆ្នាំ២០២៣។ ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ការប្រកួតពានរង្វាន់ ONE PARK ដែលកម្ពុជា-ចិន រៀបចំរួមគ្នានេះ គឺបានឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជាកាន់តែស្អិតរមួត និងបន្តរួមគ្នាពង្រឹង ពង្រីកបន្ថែមទៀត ចាប់ពីអតីតកាលមកដល់បច្ចុប្បន្ន និងទៅអនាគតប្រកបដោយការគោរព ជឿទុកចិត្តគ្នាទៅវិញទៅមក ដោយឈរលើយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប។ ឯកឧត្តមបន្តថា ការប្រកួតនេះ ក៏បានបង្ហាញពីការយកចិត្តទុកដាក់ការបំពេញអោយគ្នា ក្នុងភាពជាដៃគូសហប្រតិបត្តិការលើវិស័យសាធារណៈ និងផ្នែកឯកជនតាមរយៈក្រុមហ៊ុន ONE PARK GROUP ក្នុងការឧបត្ថម្ភគាំទ្រដល់វិស័យកីឡាទេសចរណ៍ ពិសេសវិស័យកីឡាវាយកូនឃ្លីលើតុ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ឆ្ពោះទៅកាន់ភាពជោគជ័យ ក្នុងការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដោយឡែក ឯកឧត្តម…