Category: កីឡា

  • អ្នកចាំទី Buffon សម្រេចចិត្តចេញ ពីក្លិបអ្នកមាន PSG

    អ្នកចាំទី Buffon សម្រេចចិត្តចេញ ពីក្លិបអ្នកមាន PSG

    ក្លិបអ្នកមានបារាំង PSG បានប្រកាសថា Gianluigi Buffon នឹងចាកចេញពីក្លិបមានមូលដ្ឋាន នៅទីក្រុងប៉ារីស ក្នុងរដូវក្ដៅនេះ ហើយបន្ទាប់ពីចំណាយពេល១រដូវកាល ។ អ្នកចាំទីជម្រើសជាតិអ៊ីតាលីវ័យចាស់រូបនេះ បានមកចូលរួមជាមួយក្លិបបារាំង កាលពីឆ្នាំមុន ហើយជួយក្រុមលោក Thomas Tuchel បានលេង Champions League និងឈ្នះពាន Ligue 1។ ទោះបីជាដំណើរការឡើងទៅលេងនៅ Champions League មិនបានល្អស្របតាមគម្រោងរដូវកាលនេះក្លិបមួយនេះ ហាក់មិនសូវ ជោគជ័យដូចពេលមុនគឺឈ្នះតែពានមួយប៉ុណ្ណោះ។ តាមពិតទៅមានជម្រើសបន្តមួយឆ្នាំទៀត សម្រាប់ Buffon ប៉ុន្តែភាគីទាំងពីរ បានសម្រេចចិត្ដចែកផ្លូវគ្នាហើយ។ និយាយក្នុងវេបសាយផ្លូវការរបស់ក្លិបអ្នកចាំទីសញ្ជាតិអ៊ីតាលី រូបនេះថ្លែងបែបនេះ៖ ” អរគុណដល់អ្នកទាំងអស់គ្នាសម្រាប់គ្រប់ យ៉ាង។ អរគុណនូវការលើកទឹកចិត្តគ្រប់យ៉ាងដែលពួកយើងបានចែករំលែកគ្នានាពេលកន្លងមក”។ មិនទាន់មានការបញ្ជាក់ណាមួយ ថាតើបុរសវ័យ៤១ឆ្នាំរូបនេះនឹងចូលនិវត្តន៍ពីការលេងបាល់ដោយផ្ទាល់ឬក៏យ៉ាងណានោះទេហើយក៏មិនទាន់មានការបញ្ជាក់ថាគាត់ នឹងទៅលេងបន្តនៅក្លិបណានោះដែរ៕ធ.ដ

  • ក្លិប Chelsea និង Real ត្រូវគ្នារឿងតម្លៃខ្លួនផ្ទេរ Eden Hazard ទៅកាន់ទឹកដី Santiago Bernabeu

    ក្លិប Chelsea និង Real ត្រូវគ្នារឿងតម្លៃខ្លួនផ្ទេរ Eden Hazard ទៅកាន់ទឹកដី Santiago Bernabeu

    ការផ្ទេរ Eden Hazard មកកាន់ Santiago Bernabeu ខិតជិតមកដល់ហើយ បន្ទាប់ពីក្លិបទាំងពីរបានយល់ព្រមចុងក្រោយនូវតម្លៃខ្លួន ៨៨,៥លានផោន នេះបើយោងតាម Guardian ។ ក្លិប Real Madrid បានចាប់អារម្មណ៍លើ Hazard យូរមកហើយ ស្របពេលសាមីខ្លួនក៏ធ្លាប់បង្ហើបចង់ចាកចេញពី Chelsea នៅរដូវក្ដៅនេះ។ ប្រភពដដែលបានបន្ថែមថា ក្រៅពីតម្លៃខ្លួនយល់ព្រមនេះ អាចមានលក្ខខណ្ឌបន្ថែមផ្សេងៗទៀត។ គួររំលឹកថា កីឡាករ Eden Hazard សល់កុងត្រារយៈពេល១ឆ្នាំទៀតនៅ Chelsea។ កីឡាករវ័យ២៨ឆ្នាំ រកបានពីរគ្រាប់ជួយឲ្យ Chelsea ៤-១ Arsenal លើកពាន Europa League៕ធ.ដ

  • ក្រុម Dara Motor Cycles ដែលអ្នកប្រណាំងម៉ូតូចំរុះជាតិសាសន៍ បានសសើរថា ព្រឹត្តិការណ៍ Khmer Rally Raid 2019 រៀបចំ បានល្អ និងមានភាពទាក់ទាញកាន់តែខ្លាំង

    ក្រុម Dara Motor Cycles ដែលអ្នកប្រណាំងម៉ូតូចំរុះជាតិសាសន៍ បានសសើរថា ព្រឹត្តិការណ៍ Khmer Rally Raid 2019 រៀបចំ បានល្អ និងមានភាពទាក់ទាញកាន់តែខ្លាំង

    បន្ទាប់ពីចូលរួមប្រកួតប្រជែងជាមួយព្រឹត្តិការណ៍ Khmer Rally Raid ចំនួន៣ថ្ងៃ ដោយឆ្លងកាត់ខេត្តចំនួន៣រួមមាន ខេត្តកំពង់ធំ ព្រះវិហារ និងខេត្ត សៀមរាប ដែលមានរយៈចម្ងាយ ផ្លូវប្រណាំង ប្រមាណជាង៦០០គីឡូម៉ែត្រ កាត់តាមផ្លូវពោពេញដោយឧបសគ្គដូចជាភូមិដ្ឋាន ប្រាសាទសំបូរព្រៃគុហ៍ វាលស្រែចំការ តំបន់ព្រៃឡង់ ដែនជំរកសត្វព្រៃ និងតំបន់ឧទ្យានុរក្សដែលទើបតែបញ្ចប់ កាលពីចុងសប្តាហ៍កន្លងទៅនេះ ត្រូវបានអ្នកចូលរួមទាំងកីឡាករការិនីជាតិ និងអន្តរជាតិសុទ្ធសឹងតែ សម្តែងការកោតសសើរថា ការរៀបចំ គឺមានភាពទាក់ទាញខ្លាំង ហើយក្នុងចំណោមនោះ ក៍មានក្រុម Dara Motor Cycles អ្នកប្រណាំងម៉ូតូចំរុះជាតិសាសន៍ផងដែរ ។       ក្រុម Dara Motor Cycles ដឹកនាំដោយ លោក គួន ផានតារា ដែលមានសមាជិកចូល រួមប្រកួតប្រមាណជា៥នាក់’ក្នុងព្រឹត្តិការណ៍ប្រកួតកម្រឹតអន្តរជាតិនេះ បានលើកឡើងថា Khmer Rally Raid ២០១៩ ដែលរៀបចំដោយក្រុមហ៊ុន Kara សហការដោយក្រសួងបរិស្ថាន ក្រោមការឧបត្ថម្ភ ពីក្រុមហ៊ុន Total គឺមានភាពទាក់ទាញខ្លាំង ដោយមានអ្នកប្រណាំងជាតិ…

  • កីឡាករឡុង សំនៀង ហូ ស្រីនុចដណ្តើមបានចំណាត់ថ្នាក់លេខ១ខែដំបូងព្រឹត្តិការណ៍ Decathlon Open Seris 2019

    កីឡាករឡុង សំនៀង ហូ ស្រីនុចដណ្តើមបានចំណាត់ថ្នាក់លេខ១ខែដំបូងព្រឹត្តិការណ៍ Decathlon Open Seris 2019

    ្រឹតិការណ៍Decathlon Open Seris 2019បានរកឃើញជើងខ្លាំងរូបឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រហើយ គឺឡុង សំនៀង និងហូ ស្រីនុច។      ក្នុងខែ ទី១នៃព្រឹតិការណ៍Decathlon Open Seris 2019ដែលរៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា សហការឧបត្ថម្ភដោយហាងលក់សម្ភារៈកីឡាDecathlonប្រចាំកម្ពុជាបានដំណើរការប្រកួតប្រជែងរយៈពេល២ថ្ងៃ កាលពីចុងសប្តាហ៍ នៅទីលានកីឡាវាយកូនកូនបាល់CCCបានរកឃើញជើងខ្លាំង២រូបឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមពានធំ នាអំឡុង ខែ ធ្នូ ឆ្នាំ២០១៩ ដោយផ្នែកនារីគឺកីឡាការិនី ហូ ស្រីនុច និងផ្នែកបុរសកីឡាករ ឡុង សំនៀង។      សម្រាប់ខែដំបូងនេះ ផ្នែកកីឡាចុះឈ្មោះចូលរួមប្រកួតចំនួន៣៨នាក់ ក្នុងនោះមានកីឡាករបរទេសផងដែរ ដោយឆ្លងកាត់ការប្រកួតប្រជែងរយៈពេល២ថ្ងៃ គឺកីឡាករឡុង សំនៀងជាអ្នកដណ្តើមចំណាត់ថ្នាក់លេខ១ប្រចាំខែ បន្ទាប់ពីប្រកួតយកឈ្នះកីឡាករម៉ម ផល្គុណ២សិតទល់០ជាមួយពនិន្ទុ៦ទល់៣ និង៦ទល់១ក្នុងវគ្គផ្តាច់ព្រ័ត្រ។រីឯផ្នែកនារីដែលមានអ្នកចូលរួមប្រកួតប្រជែងចំនួន៨នាក់ ក្នុងនោះមានកីឡាការិនីបរទេសផងដែរនោះ ចំណាត់ថ្នាក់លេខ១ក្នុងខែដំបូងនេះបានទៅលើកីឡាការិនី ហូ ស្រីនុច បន្ទាប់ពីប្រជែងយកឈ្នះកីឡាការិនី ញ៉ែម ស្រីណុច២សិតទល់០ជាមួយពិន្ទុ៦ទល់៤ និង៦ទល់២។       កីឡាករឡុង សំនៀង និងកីឡាការិនីហូ ស្រីនុច និងឡើងទៅឈររងចាំប្រកួតវគ្គផ្តាច់ព្រ័តនៅក្នុងអំឡុងខែធ្នូ ខណៈកីឡាករការិនីថ្មីៗផ្សេងទៀត នឹងត្រូវប្រកួតប្រជែងនៅខែបន្តបន្ទាប់ដើម្បីដណ្តើមចំណាត់ថ្នាក់ប្រចាំខែ ឡើងកាន់វគ្គផ្តាច់ព័្រត្រដែលជាការប្រកួតដណ្តើមពានធំជើងខ្លាំងប៉ះជើងខ្លាំង។        លោក ទេព រិទ្ធីវុទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា…

  • ខេត្តព្រះសីហនុ បានក្លាយជាក្រុមចុងក្រោយគេ ឡើងទៅវគ្គ៦ក្រុមចុងក្រោយ ពានរង្វាន់ ជីផាក លើកទី១

    ខេត្តព្រះសីហនុ បានក្លាយជាក្រុមចុងក្រោយគេ ឡើងទៅវគ្គ៦ក្រុមចុងក្រោយ ពានរង្វាន់ ជីផាក លើកទី១

    ខេត្តព្រះសីហនុ បានក្លាយជាក្រុមចុងក្រោយគេ ឡើងទៅវគ្គ៦ក្រុមចុងក្រោយ នៃពានរង្វាន់បាល់ទាត់យុវជន ជីផាក លើកទី១ ឆ្នាំ២០១៩ បន្ទាប់ពីយកឈ្នះ ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត ដោយលទ្ធផល ២-១ ក្នុងជើងទី២ លើទឹកដីខេត្តកំពតម្សិលមិញ។ សម្រាប់ការប្រកួតកាត់សេចក្ដីជើងទី២ម្សិលមិញ ក្រុមទាំង២ សុទ្ធតែធ្វើបានល្អរៀងខ្លួន នៅតង់ទី១ ប៉ុន្តែមិនមានគ្រាប់បាល់នោះទេ។ លុះចូលតង់ទី២ កីឡាករ ណេត ណែត រកបាន២គ្រាប់ឲ្យខេត្តព្រះសីហនុនាំមុខ មុននឹងម្ចាស់ផ្ទះខេត្តកំពត តាមបាន ១គ្រាប់វិញ នៅនាទី៧៤ ចប់ការប្រកួត ដោយខេត្តព្រះសីហនុ ឈ្នះ ខេត្តកំពត ២-១។ ដូច្នេះសរុបលទ្ធផល ទាំង២ជើង ខេត្តព្រះសីហនុ បានយកឈ្នះ ខេត្ដកំពត ៤-៣ ដោយជើងទី១ ក្រុមទាំងពីរ ស្មើគ្នា ២-២។ ដូច្នេះខេត្តព្រះសីហនុ បានក្លាយជាខេត្តទី៥ ដែលមានឱកាសឡើងទៅជុំផ្ដាច់ព្រ័ត្រ បន្ទាប់ពីខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ដែលបានយកឈ្នះលើគូប្រជែងរៀងៗខ្លួន…

  • សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានសម្រេចយក «បឹងតាមោក» ធ្វើជាកីឡដ្ឋាន

    សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានសម្រេចយក «បឹងតាមោក» ធ្វើជាកីឡដ្ឋាន

    ឯកឧត្តម មាស សារិន អនុប្រធានអចិន្រ្តៃយ៍សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានឲ្យដឹងថា  «បឹងតាមោក» នឹងក្លាយជាវារីកីឡដ្ឋាន សម្រាប់ធ្វើការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ នាពេលថ្ងៃខាងមុខ និងជាគោលដៅ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ចូលទស្សនាផងដែរ។ ឯកឧត្តម មាស សារិន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោយបញ្ចប់កិច្ចប្រជុំ ជាមួយសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ទៀតថា «បឹងតាមោក» នឹងក្លាយជាវារីកីឡដ្ឋានសម្រាប់ថ្នាក់ជាតិ និងអន្ដរជាតិ ដើម្បីត្រៀមប្រកួតជាលក្ខណៈអន្ដរជាតិ ជាពិសេសទាក់ទាញទេសចរមកលេងកម្ពុជា តាមរយៈការប្រកួតកីឡាមួយនេះផងដែរ។ យើងធ្វើកីឡាតែងតែមានមុខព្រួញពីរ ទី១)អញ្ជើញគេលេងកីឡា និងទី២)អញ្ជើញគេឲ្យចាយលុយជាទេសចរ»។ យ៉ាងណាក៏ដោយ ឯកឧត្តមបានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា ទូកកានូនៅមានកម្រិតនៅឡើយ ដោយសារតែរដ្ឋាភិបាលជប៉ុនជាអ្នកផ្តល់ជូនប៉ុណ្ណោះ ដូច្នេះដើម្បីឲ្យទូកប្រភេទនេះ រីកចម្រើនបន្ថែមទៀត នៅកម្ពុជា លុះត្រាតែសហព័ន្ធមានធនធានគ្រប់គ្រាន់ និងមានការគាំទ្រច្រើនពីប្រជាពលរដ្ឋ…

  • ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ Decathlon Open Serie 2019 ទាក់ទាញអ្នកចូលរួម៤៦នាក់

    ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ Decathlon Open Serie 2019 ទាក់ទាញអ្នកចូលរួម៤៦នាក់

    ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ Decathlon Open Serie 2019 សម្រាប់ខែទី១ ដែលរៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្រោមការឧបត្ថម្ភពីហាងលក់ សម្ភារកីឡា Decathlon គឺទាក់ទាញបានកីឡាករជាតិ និងអន្តរជាតិ ទាំងចាស់ទាំងក្មេង ចំនួន៤៦នាក់។ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានឲ្យដឹងថា ពាន Decathlon 2019នេះ បើកទូលាយឲ្យកីឡាករជាតិ និងអន្តរជាតិ ចាស់ ក្មេង គឺអាចចូលរួមប្រកួតបាន ហើយការប្រកួតនេះធ្វើឡើងក្នុងមួយខែម្តង ដោយអ្នកជាប់ចំណាត់ ក្នុងខែនីមួយៗនឹងត្រូវឡើងជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានធំ នាអំឡុងខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ។ អគ្គលេខាធិការរូបនេះ អះអាងថា ព្រឹត្តិការណ៍នេះ ក៏ជួយជំរុញសមត្ថភាពកីឡាករ កីឡាការិនីកម្ពុជា ឲ្យកាន់តែរីកចម្រើនមុននឹងអាចឈានឡើងទៅកាន់វគ្គបន្ត គឺត្រូវឆ្លងកាត់កីឡាករ កីឡាការិនីខ្លាំងៗ ដែលមានទាំងជាតិ និងអន្តរជាតិ។ លោក សង់ ប៉ាទីព្រីសង ប្រធានក្រុមហ៊ុន Decathlon ប្រចាំកម្ពុជា បានលើកឡើងថា ទស្សនវិស័យ…

  • ក្លិប FC Barcelona បង្ហាញឯកសណ្ឋានថ្មី ក្នុងដីត្រៀមរដូវកាលថ្មី មកដល់

    ក្លិប FC Barcelona បង្ហាញឯកសណ្ឋានថ្មី ក្នុងដីត្រៀមរដូវកាលថ្មី មកដល់

    ក្លិប FC Barcelona បានបង្ហាញអាវក្នុងដីថ្មី សម្រាប់រដូវកាល ២០១៩-២០ ដោយមានការរចនាខុសពីរាល់ដង ពោលស្រដៀងនឹងអាវជម្រើសជាតិក្រូអាស៊ី។ អាវថ្មីនេះ ផលិតឡើងមានទាំងអាវដៃវែង និងដៃខ្លី។ សម្រាប់ផ្ទៃកណ្ដាលគេបានបំបាត់ម៉ូដឆ្នូតៗ ដូចកាលពីរដូវកាលមុនហើយ ជំនួសមកវិញនូវផ្ទៃក្រឡាការ៉ូពណ៌ក្រហម និងខៀវ។ ឡូហ្គោក្រុម និង Nike ដាក់នៅខាងឆ្វេងស្ដាំដដែល និងមាននិមិត្តសញ្ញាទង់ជាតិតំបន់កាតាឡាន់នៅមុខក។ មើលតាមការរចនាម៉ូដថ្មីនេះ គឺស្រដៀងនឹងអាវជម្រើសជាតិក្រូអាស៊ី រដូវកាល ២០១៨-១៩ ដែលមានក្រឡាការ៉ូដូចគ្នា តែខុសពណ៌គ្នា។  Lionel Messi និង Gerard Pique  រួមទាំងកីឡាករមួយចំនួនបានចូលរួមបង្ហាញអាវថ្មីនេះ៕ធ.ដ

  • FIFA Club World Cup ២០១៩ និង២០២០ ប្រទេសកាតា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ

    FIFA Club World Cup ២០១៩ និង២០២០ ប្រទេសកាតា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ

    យោងតាមសេចក្តីប្រកាសពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានអនុញ្ញាតផ្តល់សិទ្ធិទៅឲ្យប្រទេសកាតា ដើម្បីរៀបចំព្រឹត្តិការណ៍ស្វែងរកជើងឯកក្លិប អាជីពកម្រិតពិភពលោក FIFA Club World Cup ឆ្នាំ២០១៩ និងឆ្នាំ២០២០។ យោងតាមសេចក្តីសម្រេចផ្តល់សិទ្ធិឲ្យ ប្រទេសតំបន់មជ្ឈិមបូព៌ាមួយនេះ ទទួលធ្វើជាម្ចាស់ផ្ទះ FIFA Club World Cup ដើម្បីត្រៀមខ្លួនឲ្យកាន់តែល្អឈានទៅធ្វើជាម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០២២។ សម្រាប់ការរៀបចំ FIFA Club World Cup អាចនឹងធ្វើឡើងអំឡុងខែវិច្ឆិកា ឬខែធ្នូ ចុងឆ្នាំនេះ។ ក្លិប Liverpool ដែលជាម្ចាស់ជើងឯក UEFA Champions League គឺជាបេសក្ខភាពដំបូង ដែលត្រូវធ្វើដំណើរមកប្រទេសកាតាចុងឆ្នាំនេះ តំណាងឲ្យទ្វីបអឺរ៉ុប។ អង្គប្រជុំនៃសមាជិកប្រតិបត្តិ FIFA លើកក្រោយនឹងលើកពិភាក្សាឡើង អំពីសំណើផ្លាស់ប្តូរប្រព័ន្ធ នៃការរៀបចំ FIFA Club World Cup ៤ឆ្នាំម្តងវិញ ដូច្នេះមានន័យថា…

  • មន្រ្តីជាន់ខ្ពស់សហព័ន្ធទូកកានូ និងរ៉ូអ៊ីង កម្ពុជា អះអាងថា ចង់ទទួលបានចំណេះដឹង និងជំនាញច្បាស់ ត្រូវលះបង់ពេលវេលា

    មន្រ្តីជាន់ខ្ពស់សហព័ន្ធទូកកានូ និងរ៉ូអ៊ីង កម្ពុជា អះអាងថា ចង់ទទួលបានចំណេះដឹង និងជំនាញច្បាស់ ត្រូវលះបង់ពេលវេលា

    ឯកឧត្តម មាស សារិន អនុប្រធានអចិន្រ្តៃយ៍សហព័ន្ធទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានលើកឡើងថា ចង់ទទួលបានចំណេះដឹងជំនាញអ្វីមួយច្បាស់លាស់ ត្រូវលះបង់ពេលវេលា ទើបទទួលបាននូវចំណេះដឹងពិតប្រាកដអាចយកមកបម្រើការងារ ក្នុងវិស័យកីឡាប្រកបដោយភាពជោគជ័យ ការពន្យល់បែបនេះ ធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនកីឡាទូកប្រពៃណី (ទូកនាគ) ភូមិភាគនិរតី កាលពីចុងសប្តាហ៍ នៅមន្ទីរអប់រំយុវជន និងកីឡា ខេត្តព្រះសីហនុ។ ឯកឧត្តមបន្តថា ការងារក្នុងវិស័យកីឡាអាចដើរទៅមុខបាន ចាំបាច់ត្រូវមានធនធានមនុស្សចេះនូវជំនាញច្បាស់លាស់ ពិសេសទៀតនោះ គឺក្រមសីលធម៌ មានដូចជា ចំណេះដឹងត្រឹមត្រូវ បទពិសោធន៍ត្រឹមត្រូវ ឆន្ទៈក្នុងការងារ និងការបូជាពេលវេលា។ ដូច្នោះការគោរពប្រតិបត្តិបាននូវក្រមសីលធម៌ទាំងនេះ វានឹងជួយឲ្យការងារចុះសម្រុងគ្នា ឈានទៅសម្រេចជោគជ័យនាពេលខាងមុខ។ ទន្ទឹមជាមួយគ្នានេះ មន្រ្តីជាន់ខ្ពស់រូបនេះ បានស្នើឲ្យសិក្ខាកាម ដែលទទួលបានចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះ នាំយកចំណេះដឹង បទពិសោធន៍បច្ចេកទេសទៅចែករំលែក ដល់មូលដ្ឋានរបស់ខ្លួនបន្ត ដើម្បីបង្កើតបាននូវធនធានកាន់តែច្រើនត្រៀមចូលរួមការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ។ សម្រាប់វគ្គបណ្តុះបណ្តាលទូកប្រពៃណីភូមិភាគនិរតី លើកទី១ ដែលមានរយៈពេល២ថ្ងៃ នៅខេត្តព្រះសីហនុនេះ មានសិក្ខាកាមចូលរួម៣០នាក់មកពី៥ខេត្ត គឺខេត្តព្រះសីហនុ កំពង់ស្ពឺ កំពត កែប និងខេត្តកោះកុង។ សិក្ខាកាមទាំងអស់…