-
Rafael Nadal ឈ្នះពាន French Open ជាលើកទី១២

ស្តេចទីលានដីក្រហម Rafael Nadal បានក្លាយជាម្ចាស់ជើងឯក French Open ជាលើកទី១២ ក្នុងអាជីពវាយកូនបាល់របស់ខ្លួនបន្ទាប់ពីយកឈ្នះ Dominic Thiem កាលពីម្សិលមិញ ។ ការប្រកួតនៅទឹកដីបារាំង Nadal បានប្រើពេលវេលា៤សិត ដើម្បីយកឈ្នះ Dominic មកពីប្រទេសអូទ្រីស ដោយលទ្ធផល៦-៣ ៥-៧ ៦-១ និង ៦-១។ សូមបញ្ជាក់ថា Nadal ឈ្នះ French Open លើកដំបូងក្នុងឆ្នាំ២០០៥ រួចបន្តឈ្នះ ជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០១៩នេះ។ ក្រៅពីនោះរូបគេក៏ធ្លាប់ឈ្នះ Grand Slam ធំៗផ្សេងទៀតដែរដូចជា Australian Open ម្ដង Wimbledon ២ដង និង US Open ៣ដង៕ធ.ដ
-
វៀតណាម ណាត់ជួប នីហ្សេរីយ៉ា ប្រកួតមិត្តភាព

សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានយល់ព្រមជាមួយសហព័ន្ធកីឡាបាល់ទាត់ នីហ្សេរីយ៉ា លើការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិទាំងពីរ។ វៀតណាម មួយរយៈចុងក្រោយនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង Park Hang-Seo បានបង្កើនប្រជាប្រិយភាព និងអភិវឌ្ឍន៍សមត្ថភាពក្រុមទាំងមូលខ្លាំងគួរឲ្យកត់សម្គាល់។ ចំណែកឯតារាងចំណាត់ថ្នាក់វិញ ក្រុមជម្រើសជាតិវៀតណាម ស្ថិតនៅលេខរៀងទី៩៦ ខណៈជម្រើស ជាតិនីហ្សេរីយ៉ា លេខរៀងទី៤២ ហើយជាក្រុមដែលធ្លាប់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ FIFA World Cup ៦សម័យកាល ព្រមទាំងមានកីឡាករលេងនៅទ្វីបអឺរ៉ុបជាច្រើន។ ទោះយ៉ាងណា ការប្រកួតមិត្តភាពរវាងក្រុមទាំងពីរ អាចនឹងរៀបចំឡើងមុនការប្រកួតជម្រុះជុំទី២ World Cup ២០២២ ប្រទេសកាតា ដែលនឹងរៀបចំឡើងអំឡុងខែកញ្ញា ឆ្នាំនេះ៕ធ.ដ
-
ក្លិបសេះបង្កង់ ត្រៀមលក់កីឡាករ៥នាក់ចេញ ដើម្បីទិញ Pogba

កីឡាករ៥រូប រួមមាន Mario Mandzukic, Douglas Costa, Joao Cancelo, Juan Cuadrado និង Mattia Perin នឹងចាកចេញពីកីឡដ្ឋាន Allianz Stadium របស់ក្លិបសេះបង្កង់ Juventus ដើម្បីប្រមូលលុយសម្រាប់ទិញ Pogba ដែលមានតម្លៃខ្លួន១៥០លានផោន។ តាមការចុះផ្សាយពីសារព័ត៌មានប្រទេសអ៊ីតាលី Corriere dello Sport បាននិយាយថា ខ្សែបម្រើរបស់ Manchester United វ័យ២៦ឆ្នាំ បានយល់ព្រមត្រលប់មកកាន់ Juventus វិញ ស្របពេលដែលលោក Maurizio Sarri ចូលមកកាន់ Juventus ។ កីឡាករ២រូប ខ្សែការពារស្ដាំ Joao Cancelo និង Douglas Costa កំពុងមានការទាក់ទងពីក្លិបនៅទីក្រុង Manchester ទាំងពីរគឺ City និង United។ Pogba…
-
សហព័ន្ធបាល់ទាត់កម្ពុជា គាំទ្រការបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់របស់អង្គការផ្កាយ សមុទ្រ និងបានចាត់ទុកជាការរួមចំណែកអភិវឌ្ឍន៍បាល់ទាត់នៅកម្ពុជា

អគ្គលេខាធិការរងសហព័ន្ធបាល់ទាត់កម្ពុជា លោក ម៉ៃ តុលា បានគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់របស់អង្គការផ្កាយសមុទ្រ ក្រោមការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA គឺជាការចូលរួមចំណែកផលិតធនធានថ្នាលឆ្នើម សម្រាប់បាល់ទាត់កម្ពុជានាពេលអនាគត។ ការគាំទ្រនេះ ធ្វើក្នុងឱកាសចូលរួមពិធីបិទការប្រកួតបាល់ AIA-ISF Youth League ឆ្នាំ២០១៨-២០១៩ កាលពីចុងសប្តាហ៍ នៅកីឡដ្ឋានបាល់ទាត់អង្គការផ្កាយសមុទ្រ។ លោកអគ្គលេធិការរងបន្តថា ការប្រកួតនេះ គឺជាមូលដ្ឋានគ្រឹះ ក្នុងការផលិតធនធានថ្នាល ទាំងកីឡាករ កីឡាការិនី សម្រាប់អនាគត ព្រោះថាសហព័ន្ធបាល់ទាត់កម្ពុជា គឺត្រូវការថ្នាលចេញពីការប្រកួតបែបនេះ ដើម្បីពង្រីកឲ្យមានវិសាលភាពធំធេងសម្រាប់ទូទាំងប្រទេស និងជាជម្រើសសម្រាប់ការប្រកួតធំផ្សេងៗទាំងផ្នែកបុរស និងផ្នែកនារី។ លើសពីនេះទៀត ព្រឹត្តិការណ៍នេះ វាក៏បានផ្តល់ជូននូវភាពសប្បាយរីករាយ សុខភាព ការអប់រំ និងបង្រៀនឲ្យក្មេងចេះសាមគ្គីភាពជាក្រុមផងដែរ។ លោកស្រី Pauline Teoh ថ្នាក់ដឹកនាំរបស់ AIA Cambodia បានមានប្រសាសន៍ថា នេះគឺជាឆ្នាំទី២ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA បានគាំទ្រ និងឧបត្ថម្ភការប្រកួតបាល់ទាត់យុវជនរបស់អង្គការផ្កាយសមុទ្រ ដោយអង្គភាពទាំង២មានការប្ដេជ្ញាចិត្តតែមួយ គឺការទំនាក់ទំនងកុមារ និងសហគមន៍ ដែលជួបការលំបាក…
-
ពានរង្វាន់ G-Park Yuoth Cup U-15 បានរកឃើញ៣ក្រុមឡើងទៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ១ក្រុមទៀត ត្រូវរង់ចាំកាត់សេចក្តីនៅថ្ងៃស្អែក

បន្ទាប់ពីរកឃើញបេក្ខភាពជុំផ្ដាច់ព្រ័ត្រ ឬវគ្គ៦ក្រុមចុងក្រោយ នៃពានរង្វាន់ ជីផាក យុវជន អាយុក្រោម១៥ឆ្នាំ (G-PARK Youth Cup U-15) លើកទី១ ឆ្នាំ២០១៩ គណៈកម្មការបានរៀបចំពិធីចាប់ឆ្នោតបែងចែកពូលរួចហើយ កាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅនោះ ដោយពូល A មានខេត្ត ព្រៃវែង បន្ទាយមានជ័យ និងកំពង់ឆ្នាំង និងពូល B មានខេត្តត្បូងឃ្មុំ ខេត្តព្រះសីហនុ និងកំពង់ចាម។ នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ ក្រុមយុវជនទាំង៦ខេត្ត បានធ្វើការប្រកួត ក្នុងនោះពូល A រក ឃើញក្រុមឡើងទៅវគ្គបន្ត គឺខេត្តព្រៃវែង ដោយ២ប្រកួតឈ្នះមួយចាញ់មួយមាន៤ពិន្ទុ គឺឈ្នះ កំពង់ ឆ្នាំង ២-១ និងស្មើរ បន្ទាយមានជ័យ ១-១ ដូច្នេះមួយក្រុមទៀតក្នុងពូល A ត្រូវរកចាំការប្រកួតនៅថ្ងៃស្អែក រវាងខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង។ ចំណែកឯពូល B វិញ ខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ មាន៣ពិន្ទុដូចគ្នា…
-
ក្លិប Man Utd នឹងផ្តល់ប្រាក់២០លានផោនឲ្យអ្នកចាំទី De Gea ប្រសិនបើព្រមទៅ PSG

Manchester United បានត្រៀមរួចរាល់ផ្ដល់ទឹកប្រាក់២០លានផោន ទៅកាន់អ្នកចាំទី David De Gea ប្រសិនបើគេចាកចេញទៅលេងនៅ Parish Sain-Germain រដូវក្ដៅនេះ។ ចំពោះតម្លៃខ្លួន ក្នុងការផ្ទេរវិញ គឺចន្លោះតម្លៃ៦០ទៅ៧៥លានផោន ។ លក្ខខណ្ឌពិសេសមួយ បិសាចក្រហមនឹងផ្ដល់ទឹកប្រាក់មួយចំនួនកាន់ De Gea វ័យ២៨ឆ្នាំដើម្បីឲ្យគេចាកចេញពេលឥឡូវនេះ ប្រសើរជាងរង់ចាំគេអស់កុងត្រាជាមួយក្លិបនៅរដូវកាលក្រោយ ហើយដើរចេញដោយទទេ។ សូមបញ្ជាក់ថា ក្លិបបិសាចក្រហម Man United នឹងផ្ដល់ប្រាក់២០លានផោន ទៅឲ្យ De Gea ប្រសិនការដោះដូរកើតមានឡើង។ ប្រភពខាងក្នុងជឿជាក់ថា ការដោះដូរនេះអាចនឹងទៅរួច ហើយ De Gea ត្រូវជំនួសកន្លែងកន្លែងអ្នកចាំទីជើងចាស់ Buffon ដែលទើបចាកចេញ៕ធ.ដ
-
AS Roma ចង់បានខ្សែការពារស្លាបស្តាំរបស់ Chelsea មកពង្រឹងក្លិបរដូវកាលក្រោយ

របាយការណ៍ពីសារព័ត៌មានអ៊ីតាលី បានឲ្យដឹងថា AS Roma កំពងុចាប់ចំណាប់អារម្មណ៍លើខ្សែការពារស្លាបស្តាំ Davide Zappacosta របស់ក្លិបតោខៀវ Chelsea ក្នុងរដូវកាលដោះដូរកីឡាករលើកនេះ។ កីឡាករស្លាបស្តាំវ័យ២៦ឆ្នាំខាងលើ អាចនឹងទំនងផ្លាស់ទៅកាន់ទឹកដីកំណើតរបស់រូបគេវិញ ក៏ព្រោះតែបច្ចុប្បន្នភាពរូបគេដឹងខ្លួនច្បាស់ ដោយមិនអាចប្រជែងកៅអី១១នាក់ដំបូង របស់ប្រធានក្រុមតោខៀវ Chelsea ពោលគឺកីឡាករ Cesar Azpilicueta នោះទេ។ ការចរចាតម្លៃខ្លួនរវាងក្លិបទាំង២ ក៏អាចកើតឡើងផងដែរ ខណៈពេលនេះ Chelsea ក៏បានសម្រេចនាំយកខ្សែការពារស្លាបចេញពីថ្នាលយុវជន Reece James ត្រឡប់មករួមក្រុមថែមទៀតនោះ។ សូមបញ្ចាក់ថា AS Roma ត្រូវចំណាយទឹកប្រាក់ច្រើគួរសម ខណៈដែលក្លិបមានមូលដ្ឋាន នៅទីក្រុងឡុងដ៍មួយនេះ កំពុងជួបវិបត្តិមិនអាចទិញកីឡាករចូលបាន ដោយត្រូវពិន័យរបស់ FIFA៕ធ.ដ
-
Ronaldo ឈ្នះពានជាលើកទី៣០ ក្នុងអាជីពរបស់ខ្លួន ក្រោយជួយ ព័រទុយហ្គាល់ ឈ្នះពាន Nations League យប់មិញ

ខ្សែប្រយុទ្ធ Cristiano Ronaldo ឈ្នះជាលើកទី៣០ ក្នុងអាជីពរបស់ខ្លួន ក្រោយជួយឲ្យជម្រើសជាតិព័រទុយហ្គាល់ ឈ្នះពានរង្វាន់ UEFA Nations League លើកទី១ គិតរួមទាំងការលេងឲ្យក្លិប និងប្រទេស។ បើគិតតែចំពោះជម្រើសជាតិព័រទុយហ្គាល់ CR7 បានលើកពានដល់ទៅ២ ប្រចាំទ្វីបអឺរ៉ុប ក្នុងរយៈពេល៣ឆ្នាំមកនេះ ពោលគឺ Euro ២០១៦ និង Nations League ២០១៩ នេះឯង។ គួររំលឹកថា Cristiano Ronaldo ទទួលបានពានរង្វាន់ឯកត្តជនជាច្រើន ដូចជា Ballon d’Or ៥សម័យកាល, European Golden Shoes, UEFA Best Player in Europe ៣សម័យកាល, FIFA The Best Men’s Player awards ២សម័យកាល ព្រមទាំងពានមួយចំនួនទៀតផងដែរ៕ធ.ដ …
-
អត្តពលិកកីឡាទូកកម្ពុជា ដណ្តើមបានមេដាយប្រាក់១ និងសំរឹទ្ធិ១គ្រឿង ពីការប្រកួតទូកអន្តរជាតិចិន អាស៊ាន លើកទី១៥

អត្តពលិកកីឡាទូកកម្ពុជា ដណ្តើមបានមេដាយប្រាក់១ និងសំរឹទ្ធិ១គ្រឿង ពីការប្រកួតទូកអន្តរជាតិ ចិន-អាស៊ាន លើកទី១៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងណាននីង ប្រទេសចិន នេះបើតាមសេចក្តីរាយការណ៍ពីលោក ស្រ៊ុន លាង តាមរយៈប្រព័ន្ធតេឡេក្រាម ពីប្រទេសចិន។ សេចក្តីរាយការណ៍ដដែល បន្តថា កម្ពុជាដណ្តើមបានមេដាយប្រាក់១គ្រឿង លើវិញ្ញាសាទូកចំណុះ១២ម៉ែត្រ ប្រណាំងចម្ងាយ៥០០ម៉ែត្រ ដោយចំណាត់ថ្នាក់លេខ១ បានទៅទូកមកពីខេត្តក្វាងតុង និងមេដាយសំរឹទ្ធិបានទៅ ឥណ្ឌូនេស៊ី។ រីឯមេដាយសំរឹទ្ធិ២គ្រឿងទៀត កម្ពុជាដណ្តើមបានលើវិញ្ញាសា២០០ម៉ែត្រ ទូកចំណុះ១២នាក់ ខណៈ មេដាយប្រាក់ បានលើឥណ្តូនេស៊ី និងមេដាយមាស បានលើ ទូក ខេត្តក្វាងតុង ប្រទេសចិន មួយគ្រឿងទៀត កម្ពុជាដណ្តើមបានលើវិញ្ញាសា២០០ម៉ែត្រ ចំណុះ១២ នាក់ ខណៈមេដាយមាស បានលើ ខេត្តក្វាងតុង ប្រទេសចិន មេដាយប្រាក់បានលើ ឥណ្ឌូនេស៊ី។ គួររំលឹកថា ការទៅចូលរួមប្រកួតខាងលើ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ទទួលបានការអនុញ្ញាតពីសម្តេចក្រឡាហោម…
-
សហព័ន្ធកីឡាសីដក់កម្ពុជា បញ្ជូនអត្តពលិក៧រូប ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត ជ្រើសរើសជើងឯកអាស៊ីនៅទីក្រុងគន់មីង ប្រទេសចិន

ប្រធានសហព័ន្ធកីឡាសីដក់កម្ពុជា ឯកឧត្តមបណ្ឌិត មាស សារិន បានជំរុញលើកទឹក និងណែនាំឲ្យអត្តពលិកកីឡាសីដក់កម្ពុជា ដែលត្រូវទៅចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ី នៅទីក្រុងគន់មីង សាធារណរដ្ឋប្រជាមានិតចិន ពីចាប់ពីថ្ងៃ ១០ដល់១៥ ខែមិថុនា ត្រូវខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពនាំយកជ័យជម្នះមកកម្ពុជាវិញ ដើម្បីលើកទឹកចិត្ត និងតបស្នងដល់សប្បុរសជនដែលជួយគាំទ្រឧបត្ថម្ភ។ ប្រធានសហព័ន្ធរូបនេះ បានមានប្រសាសន៍ ក្នុងពិធីសំណេះសំណាលជាមួយអត្តពលិកសីដក់កម្ពុជា៧រូប មុនចេញដំណើរទៅចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ី នៅទីក្រុងគន់មីង សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមប្រធានសហព័ន្ធ ក៏បានណែនាំឲ្យអត្តពលិកយកត្រូវចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាសុខភាព ត្រូវសម្រាកឲ្យគ្រប់គ្រាន់ ដើម្បីត្រៀមកម្លាំងប្រកួតឲ្យបានល្អ ព្រោះសុខភាព គឺជាកក្តាមួយសំខាន់មួយដែលនាំឲ្យយើងអាចឈ្នះការប្រកួតបាន ប្រសិនបើសុខភាពមិនល្អកម្លាំងក៏ធ្លាក់ចុះ និងធ្វើឲ្យការប្រកួតបរាជ័យជាក់ជាមិនខាន។ ដូច្នោះអត្តពលិកទាំងអស់ ត្រូវត្រៀមខ្លួនឲ្យល្អ ដើម្បីប្រកួតដណ្តើមយកជ័យជម្នះមកជូនកម្ពុជាលើកមុខមាត់សហព័ន្ធ និងអត្តពលិកខ្លួនឯង។ នៅក្នុងឱកាសនោះ ឯកឧត្តម មាស សារិន បានប្រកាសតែងតាំងលោកឧកញ៉ា លី ហួត ជាអនុប្រធានកិត្តិយសសហព័ន្ធកីឡាសីដក់កម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកីឡាមួយឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងដំណើរចេញទៅចូលរួមប្រកួតជ្រើសរើសជើងឯកអាស៊ី នៅទីក្រុងគន់មីង សាធារណរដ្ឋប្រជាមានិតចិន របស់អត្តពលិកសីដក់កម្ពុជាលើកនេះ ក្រៅពីការឧបត្ថម្ភរបស់ក្រសួងអប់រំយុវជន និងកីឡា…