Category: កីឡា

  • កីឡាការិនីជឺជីតស៊ូ ជេសា ខាន់ ម្ចាស់មេដាយមាសកីឡាអាស៊ីកម្ពុជា ជាប់តំណែង មួយទៀតហើយ លើពិភពលោក

    កីឡាការិនីជឺជីតស៊ូ ជេសា ខាន់ ម្ចាស់មេដាយមាសកីឡាអាស៊ីកម្ពុជា ជាប់តំណែង មួយទៀតហើយ លើពិភពលោក

    កីឡាការិនីជឺជីតស៊ូ ជេសា ខាន់ ម្ចាស់មេដាយមាស កីឡាអាស៊ីកម្ពុជា បានជាប់លេខ១ លើពិភពលោក ក្នុងប្រភេទខ្សែក្រវាត់ពណ៌ស្វាយហើយ។ នេះបើតាមសាមីខ្លួនបានបញ្ជាក់លើបណ្ដាញសង្គម ។ ជេសា ទើបទទួលបានខ្សែក្រវាត់ពណ៌ស្វាយនេះ ៦ខែប៉ុណ្ណោះ ប៉ុន្តែការអភិវឌ្ឍខ្លួនរបស់នាងពិតជាលឿន ក្នុងចំណោមអត្តពលិកខ្លាំងលើលោក។ សូមរំលឹកថា កីឡាការិនី ជេសា ខាន់ បានបង្កើតប្រវត្តិសាស្រ្តឲ្យកម្ពុចា ដោយដណ្តើមបានមេដាយមាស ជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី លើប្រភេទកីឡាជឺជិតស៊ូ ខណៈកីឡាករ សាលី អូម៉ឺត ក៏ដណ្តើមបានមេដាយមាស១ និងសំរឹទ្ធិ១ គ្រឿងផងដែរ ពីព្រឹត្តិការណ៍ដូចគ្នា លើប្រភេទកីឡា ម៉ូតូទឹក។ សូមបញ្ជាក់ថា កីឡាការិនី ជេសា ខាន់ កើតនៅអាម៉េរិក បានវិវត្តន៍ខ្លួនយ៉ាងល្អលើប្រភេទកីឡា ជឺជេតស៊ូ ហើយក៏មានភាពល្បីល្បាញខ្លាំង នៅសហរដ្ឋអាម៉េរិក ដោយសារ ជេសា ខាន់ ធ្លាប់ឈ្នះមេដាយរាប់សិបគ្រឿង ក្នុងអាជីពរបស់នាង។ ចុងឆ្នាំ២០១៩នេះ នាងក៏ជាកីឡាការិនីតំណាងឱ្យកម្ពុជា ត្រៀមចូលប្រកួតព្រឹតឹ្តការណ៍…

  • ជិត៦០០នាក់ ចូលរួមប្រជែងមេដាយតេក្វាន់ដូ WT ពានរង្វាន់ឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េ ឆ្នាំ២០១៩

    ជិត៦០០នាក់ ចូលរួមប្រជែងមេដាយតេក្វាន់ដូ WT ពានរង្វាន់ឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េ ឆ្នាំ២០១៩

    កីឡាករ-កីឡាការិនីជិត៦០០នាក់ បានចូលរួមប្រជែងមេដាយកីឡាតេក្វាន់ដូ WT ពានរង្វាន់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ឆ្នាំ២០១៩ ដោយបានបញ្ចប់ដោយជោគជ័យ កាលពីចុងសប្តាហ៍កន្លងទៅ នៅអគាប៊ូយ៉ុង នៃពហុកីឡដ្ឋានជាតិ ក្រោមវត្តមានឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ហង់ ជួន ណារ៉ុន ប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT និងឯកឧត្តមអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា។ លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិ បានឲ្យដឹងថា ការប្រកួតលើកនេះកីឡាករ-កីឡាការិនីចំនួន ៥៨១នាក់ ក្នុងនោះវិញ្ញាសាសម្តែងមេគុនមានចំនួន៥០១នាក់ និងវិញ្ញាសាប្រយុទ្ធមានចំនួន៨០នាក់។ ការប្រកួតនេះ ដើម្បីជ្រើសរើសយកកីឡាករ-កីឡាការិនីឆ្នើមៗ បន្តការហ្វឹកហាត់ ត្រៀមព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០១៩ លើកទី៣០ នៅប្រទេសហ្វីលីពីន។ លោក គង់ សក្ខិដា អគ្គលេខាធិការ សហព័ន្ធ បានបញ្ជាក់ថា គណៈកម្មការបានរកឃើញអត្តពលិកខ្លាំងៗលើ២ផ្នែកធំៗ គឺវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្តែងមេគុន ដែលវិញ្ញាសាប្រយុទ្ធ គឺជាកីឡាករ-កីឡាការិនី ដែលដណ្តើមបានចំណាត់ថ្នាក់លេខ១ និងលេខ២ ស្ថិតក្នុងវគ្គជម្រុះកម្មវិធី Hope 2023…

  • ក្រុមក្រសួងការពារជាតិឈរលេខ៧ ក្រោយបញ្ចប់ជើងទី១ ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៩

    ក្រុមក្រសួងការពារជាតិឈរលេខ៧ ក្រោយបញ្ចប់ជើងទី១ ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៩

    ក្រុមម្ចាស់ផ្ទះ ក្រសួងការពារជាតិ ស្វែងរកបាន៣ពិន្ទុបន្ថែម ពីក្រុមភ្ញៀវ អាស៊ីអឺរ៉ុបយូណាយធីត ដោយលទ្ធផល ៤:១ នៅក្នុងជំនួបសប្តាហ៍ទី១៣ បញ្ចប់ជើងទី១ កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ នៅ កីឡដ្ឋានស្តាតចាស់ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល២០១៩។ ៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះ ធ្វើសម្រេចដោយកីឡាករ ខែក ខេមរិន្ទ, OBI, រឹង ហ៊ុន ហៀង យ៉ម វណ្ណា ខណៈ១គ្រាប់របស់អាស៊ីអឺរ៉ុបយូណាយធីត រកបានដោយកីឡាករ ពិន សារ៉ែន។ ឆ្លងកាត់១៣ប្រកួតរបស់ ក្រសួងការពារជាតិ ឈ្នះ៧ប្រកួត ស្មើ២ប្រកួត និងចាញ់៤ប្រកួត មាន២៣ពិន្ទុ ឈរនៅលេខ៧បណ្តោះអាសន្ន ខណៈ១៣ប្រកួត អាស៊ីអឺរ៉ុបយូណាយធីត ឈរនៅលេខ៩ មាន ១៦ពិន្ទុ។ ចំពោះលទ្ធផល សប្តាហ៍ទី១៣ ចំនួន៦ប្រកួតទៀត រួមមាន៖ យុវជនបាទី ១:២ សូលទីឡូអង្គរ, អង្គរថាយហ្គឺ ៣:១  អគ្គិសនីកម្ពុជា, គីរីវង់សុខសែនជ័យ…

  • ក្រុមសេណេហ្កាល់ ឡើង១៦ក្រុម Africa Cup of Nations

    ក្រុមសេណេហ្កាល់ ឡើង១៦ក្រុម Africa Cup of Nations

    ក្រុមជម្រើសជាតិសេណេហ្កាល់ បានឡើងទៅវគ្គ១៦ចុងក្រោយ បន្ទាប់ពីឈ្នះ កេនយ៉ា ៣-០ ក្នុងនោះខ្សែប្រយុទ្ធក្លិបហង្សក្រហម Sadio Mane រកបាន២គ្រាប់ម្នាក់ឯង នៅពូល C ពាន Africa Cup of Nations។ Sadio Mane មានឱកាសទាត់បាល់១១ម៉ែត្រ នៅនាទី២៩ ប៉ុន្តែធ្វើមិនបានសម្រេច ប៉ុន្តែនៅនាទី៧១ និងបាល់១១ម៉ែទ្រមួយទៀត នាទី៧៨ មួយគ្រាប់ទៀត ធ្វើសម្រេចដោយកីឡាករ Ismaila Sarr។ ចំពោះជោគជ័យនេះបានជួយ សេណេហ្កាល់ឈរលេខ២ ក្នុងពូល C ក្រោមអាល់ហ្សេរី មានឱកាសទៅវគ្គ១៦ក្រុមចុងក្រោយ៕ធ.ដ

  • Adrien Rabiot ផ្ទេរទៅកាន់ក្លិប Juventus ដោយគ្មានតម្លៃខ្លួន

    Adrien Rabiot ផ្ទេរទៅកាន់ក្លិប Juventus ដោយគ្មានតម្លៃខ្លួន

    ក្លិបសេះបង្កង់ Juventus បានចុះកុងត្រាយកខ្សែបម្រើសញ្ជាតិបារាំង Adrien Rabiot ដោយគ្មានតម្លៃខ្លួន។ កិច្ចសន្យារបស់កីឡាករវ័យ២៤ឆ្នាំ ជាមួយក្លិបជើងឯករបស់បារាំង  Paris St-Germain បានផុតកាលចុងខែមិថុនាកន្លងទៅ។ អ្នកចាត់ការ ក្លិប PSG លោក  Thomas Tuchel មិនបានយក Rabiot ជាជម្រើសឡើយ នឹងមិនពង្រីកកុងត្រា នៅជាមួយក្លិបផងដែរ។ គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅ ក្លិប Juventus បានបញ្ចេញរូបភាពនៃការមកដល់របស់ Rabiot មកកាន់ទីក្រុង Turin ដើម្បីធ្វើការពិនិត្យសុខភាព បន្ទាប់ពីផ្ទេរកីឡាករ Aaron Ramsey ពីក្លិប Arsenal៕ធ.ដ

  • អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីង កម្ពុជា បានចាត់ទុកការបណ្តុះបណ្តាល មន្រ្តី កីឡាករ និងគ្រូបង្វឹក នៅតាមភូមិភាគ គឺជាយុទ្ធសាស្រ្តពង្រីកធនធានមនុស្ស ត្រៀមប្រជែងលើឆាកអន្តរជាតិ ប្រកបដោយគុណភាព

    អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីង កម្ពុជា បានចាត់ទុកការបណ្តុះបណ្តាល មន្រ្តី កីឡាករ និងគ្រូបង្វឹក នៅតាមភូមិភាគ គឺជាយុទ្ធសាស្រ្តពង្រីកធនធានមនុស្ស ត្រៀមប្រជែងលើឆាកអន្តរជាតិ ប្រកបដោយគុណភាព

    ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនកីឡាទូកប្រពៃណី ទូកនាគ ទូកការនូ កាយ៉ាក់ ភូមិភាគបឹងទន្លេសាប លើកទី១ នៅខេត្តកំពង់ឆ្នាំង ភូមិភាគទី៣ ឆ្នាំ២០១៩នេះ ជូនដល់មន្រ្តីការិយាល័យ នៃមន្ទីរអប់រំយុវជន និងកីឡា គ្រូបង្វឹក និងកីឡាករ ឯកឧត្តម មាស សារិន អនុប្រធានសហព័ន្ធកីឡាទូកសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ថា បានចាត់ទុកការបណ្តុះបណ្តាល មន្រ្តី កីឡាករ និងគ្រូបង្វឹក នៅតាមភូមិភាគ គឺជាយុទ្ធសាស្រ្តពង្រីកធនធានមនុស្ស ត្រៀមប្រជែងលើឆាកអន្តរជាតិ ប្រកបដោយគុណភាព។ ដោយឡែកលោក នង សារុន ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំយុវជន និងកីឡា ខេត្ត កំពង់ឆ្នាំង បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារសំខាន់ សម្រាប់មន្រ្តីការិយាល័យកីឡា គ្រូបង្វឹក និងកីឡាករ ព្រោះថា បានបង្រៀនច្រើនអំពីជំនាញបច្ចេកទេសទូក និងទ្រឹស្តីអនុវត្តន៍ផែនការ អភិវឌ្ឍន៍កីឡាទូក ក្នុងមូលដ្ឋានឲ្យរីកចម្រើន។ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល ខេត្តកំពង់ឆ្នាំង…

  • អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ដាក់គោលដៅធំៗ២ ក្រោយមិនទទួលបាន ជោគជ័យពីការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩

    អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ដាក់គោលដៅធំៗ២ ក្រោយមិនទទួលបាន ជោគជ័យពីការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩

    ក្រោយមិនទទួលបានជោគជ័យពីការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តការណ៍កីឡាហែលទឹកជើងឯកយុវជន អាស៊ីអាគ្នេយ៍ លើកទី៤៣ ឆ្នាំ២០១៩ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានដាក់គោលដៅសំខាន់ធំៗ២ គឺ១)រៀបចំផែនការហ្វឹកហាត់រយៈពេលវែង សម្រាប់អត្តពលិកវ័យក្មេង ដោយចាប់ផ្តើមពីឥឡូវនេះ ដោយមិនអាចពន្យារពេលទៀតឡើយ និងទី២)គ្រូបង្វឹក ត្រូវតែព្យាយាមរកគ្រូដែលមានទេពកោសល្យ នឹងមានចំណេះដឹងសម្រាប់ផែនហ្វឹកហាត់ដល់ក្មេងៗ ដើម្បីបំពេញបន្ថែមលើនូវចំណុចខ្វះខាត។   លោក ហែម គីរី បន្ថែមទៀតថា ការធ្វើជាម្ចាស់ផ្ទះលើកនេះ “យើងមិនទទួលបានមេដាយ ប៉ុន្តែកីឡាករ កីឡាការិនីវ័យក្មេងយើង បានបំបែកសិទ្ធផលច្រើនណាស់ ជាពិសេសអត្តពលិក៣នាក់ ដែលទៅហ្វឹកហាត់ នៅជប៉ុន” ជាមួយគ្នានេះ សហព័ន្ធកីឡាហែលទឹកអាស៊ីអាគ្នេយ៍ និងគណៈកម្មការបច្ចេកទេសអន្តរជាតិ បានសរសើរមន្រ្តីសហព័ន្ធកម្ពុជាថា មានសមត្ថភាពដឹកនាំការប្រកួតជាលក្ខណៈអន្តរជាតិ ដូចធ្លាប់បានធ្វើអ៊ីចឹង ហើយក្នុងមន្រ្តីសហព័ន្ធកម្ពុជា២រូប គឺលោក នាង សុរិត្យា និងលោក ឆាយ ភិរម្យ ត្រូវបានផ្តល់ទំនុកចិត្តឲ្យចូលរួមតួនាទីសំខាន់២ ក្នុងព្រឹត្តការណ៍ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៤៣នេះ។ អគ្គលេខាធិការរូបនេះ បន្តថា ផែនការបន្ទាប់ គឺជំរុញការហ្វឹកហាត់រយៈពេលវែងសម្រាប់កីឡាករ…

  • វត្តមានរបស់ Wan-Bissaka ធ្វើឲ្យ Diogo Dalot ត្រៀមចាកចេញ

    វត្តមានរបស់ Wan-Bissaka ធ្វើឲ្យ Diogo Dalot ត្រៀមចាកចេញ

    ក្លិប Manchester United បាននាំយកខ្សែការពារស្លាបស្តាំ Aaron Wan-Bissaka ក្នុងតម្លៃខ្លួន៤៥លានផោន នឹងអាចក្លាយជាជម្រើស១១នាក់ដំបូង នារដូវកាលថ្មីខាងមុខ ក្រោមការដឹកនាំលោក Ole Gunnar Solsjkaer។ ការមកដល់របស់កីឡាករ Bissaka អាចធ្វើឲ្យ Diogo Dalot ដែលទើបចូលរួមជាមួយក្លិបបិសាចក្រហមខាងលើ កាលពីរដូវកាលមុន ក្រោមការដឹកនាំរបស់លោក Jose Mourinho អាចអង្គុយកៅអីបម្រុង។ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Solsjkaer បានដាក់ឲ្យខ្សែការពារព័រទុយហ្គាល់រូបនេះ លេងនៅស្លាបស្តាំ ខណៈរដូវកាលមុនបានបង្ហាញខ្លួនតែ១៦ដង ក្នុងមួយរដូវកាល នៅក្របខណ្ឌ  Premier League។ តាមប្រភពពី Evening Standard បានចេញផ្សាយថា Diogo Dalot ក៏ស្ថិតនៅក្នុងចំណោមកីឡាករដែលក្លិបត្រៀមលក់ចេញ ដែលនេះគឺជាគម្រោងរៀបចំក្រុមឡើងវិញរបស់លោក Ole Gunnar Solsjkaer ខណៈកីឡាករដទៃទៀតរួមមានដូចជា Marcos Rojo, Ruomelu Lukaku និង Matteo…

  • ក្រុមយុវជនអាយុក្រោម២១ឆ្នាំ អេស្ប៉ាញ លើកពាន EURO U21 ជាលើកទី៥

    ក្រុមយុវជនអាយុក្រោម២១ឆ្នាំ អេស្ប៉ាញ លើកពាន EURO U21 ជាលើកទី៥

    ក្រុមអេស្ប៉ាញ ២-១ ក្រុមអាល្លឺម៉ង់ ឈ្នះពាន European Under-21 Championship ជាលើកទី៥ ក្នុងប្រវត្តិសាស្ត្រ កាលពីយប់មិញ។ ២គ្រាប់របស់គោជល់អេស្ប៉ាញ រកបានដោយកីឡាករ Fabian Ruiz ពីការស៊ុតពីចម្ងាយយ៉ាងល្អ នៅនាទីទី៧ ចូលវគ្គទី២ កីឡាករ Dani Olmo បន្ថែមគ្រាប់ទី២ ឲ្យអេស្ប៉ាញ មុនពេលកីឡាករ Nadiem Amiri រកបានមួយគ្រាប់វិញឲ្យអាល្លឺម៉ង់នៅចុងម៉ោង។ បញ្ចប់ ៩០នាទី  អេស្ប៉ាញ ២-១ អាល្លឺម៉ង់ ក្លាយជាមួយម្ចាស់ពាន Euro U21 ជាលើកទី៥៕ធ.ដ

  • Coutinho ចង់ចាកចេញពីទឹកដី Nou Camp ខណៈក្លិប Liverpool ស្វាគមន៍

    Coutinho ចង់ចាកចេញពីទឹកដី Nou Camp ខណៈក្លិប Liverpool ស្វាគមន៍

    ក្លិបហង្សក្រហម Liverpool បានបើកទ្វារស្វាគមន៍ Philippe Coutinho ប្រសិនចង់ត្រលប់មកវិញ។ ស្របពេលខ្សែបម្រើរបស់ Barcelona មិនចង់ប្រកបអាជីពនៅប្រទេសអេស្ប៉ាញទៀត ចាប់តាំងផ្ទេរពី Liverpool មក Nou Camp តម្លៃ១៤២លានផោន កាលពីឆ្នាំ២០១៨។ Coutinho មានក្លិបជាច្រើនរួមទាំង Man Utd ធ្លាប់បានទាក់ទងផ្ទេរកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ។ ប៉ុន្តែ Coutinho បានធ្វើការសម្រេចយ៉ាងច្បាស់ថា មិនចូលរួមជាមួយ United ឡើយ តែចង់មក ទឹកដី Anfield វិញពីព្រោះរូបគេមានភាពកក់ក្តៅជាងក្លិបផ្សេងៗ៕ធ.ដ