-
ព្រឹត្តិការណ៍កីឡាទេសចរណ៍រត់ដើម្បីបរិស្ថាន Trail Running Event Cambodia Elephant Trail លើកទី១ មានអត្តពលិកជាតិ-អន្តរជាតិ ប្រមាណ១២០នាក់ មកពី៧ប្រទេសចូលរួម

ព្រឹត្តិការណ៍កីឡាទេសចរណ៍ រត់ដើម្បីបរិស្ថាន Trail Running Event Cambodia Elephant លើកទី១ ២០១៩ រៀបចំដោយក្រសួងទេសរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមអភិរក្សដំរីកម្ពុជា នៅតំបន់ឧទ្យានជាតិភ្នំគីរីរម្យ មានអត្តពលិកជាតិ និងអន្តរជាតិ ប្រមាណ១២០នាក់ មកពី៧ប្រទេសចូលរួម។ នេះតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីចុងសប្តាហ៍ ពីឧទ្យានជាតិភ្នំគីរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ទៀតថា កីឡាបែបទេសចរណ៍លើកដំបូងនេះ ធ្វើឡើងបន្ទាប់ទទួលបានគោលការណ៍ពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឲ្យបង្កើតព្រឹត្តិការណ៍កីឡាឲ្យបានច្រើន ដើម្បីផ្សព្វផ្សាយគោលដៅអេកូទេសចរណ៍ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកទស្សនាកម្សាន្តនានា ដែលមានសក្តានុពល និងមានធនធានធម្មជាតិ សត្វព្រៃដ៏សំបូរបែប នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បន្តទៀតថា Trail Running Event Cambodia Elephant លើកទី១ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗជាច្រើន ដូចជា ថែរក្សាបរិស្ថាន…
-
ប្រធានក្លឹប Barcelona បដិសេធមិនមានការនាំយក Neymar មកវិញឡើង

ប្រធានក្លឹប Barcelona លោក Josep Maria Bartomeu បាននិយាយថា គ្មានករណីនាំយក Neymar ក្លឹបវិញទេ ព្រោះក្លឹបកំពុងចរចានាំយក Antoine Griezmann ពី Atletico Madrid ស្របពេលដែល Neymar ចង់ចាកចេញពីក្លឹប Paris Saint-Germain នៅរដូវក្តៅនេះ ។ ប៉ុន្តែថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន Bartomeu បាននិយាយថា PSG គ្មានគម្រោងលក់ Neymar ទេនៅរដូវក្តៅនេះ ដូច្នេះកិច្ចព្រមព្រៀងមួយទំនងជាមិនអាចកើតឡើងទេ ។ “ពីព្រោះក្លឹប Paris Saint-Germain មិនចង់ឱ្យ Neymar ចាកចេញទេ ។គួររំលឹកថា កាល Neymar ចាកចេញពី Camp Nou នៅឆ្នាំ២០១៧ ក្លឹបអ្បកមានបុណ្យ បាននាំយក Ousmane Dembele មកជំនួសកន្លែង Neymarថែមទាំងមានកាសរសើរពីលោក Bartomeu ទៀតផង ។…
-
ក្រុម សេណេហ្គាល់ និងបេនីន បន្តឡើងទៅវគ្គ ៨ក្រុមចុងក្រោយ

ក្រុមសេណេហ្គាល់ និងបេនីន បន្តឡើងទៅវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ទ្វីបអាហ្វ្រិក Africa Cup of Nations ២០១៩ កាលពីព្រឹកមិញនេះ ដូចគ្នា ដោយក្រុមសេណេហ្គាល់ ១:០ អ៊ុយហ្គាន់ដា ឯក្រុម បេនីន យកឈ្នះ ម៉ារ៉ុក ៥:២ ដោយបាល់កាតសេចក្តី១១ម៉ែត្រ ក្រោយ ១:១ ក្នុងម៉ោង ៩០នាទី ។ ជ័យជំនះរបស់ក្រុមសេណេហ្គាល់ រកបានដោយខ្សែប្រយុទ្ធ ក្លឹបហង្សក្រហម Liverpool កីឡាករ Sadio Mane នៅនាទី១៥ និងមួយគ្រាប់ទៀតស៊ុតបាល់១១ មិនសម្រេច ។ ហើយចំពោះវគ្គ៨ក្រុមចុងក្រោយ សេណេហ្គាល់ ប៉ះ បេនីន នៅថ្ងៃទី១០ ខែកក្កដាខាងមុខនេះ ៕ធ.ដ
-
ក្លឹប Derby County យកអតីតកីឡាករអ្នកមានបុណ្យ ធ្វើគ្រូបង្វឹកថ្មីជំនួស Lampard

ក្លឹប Derby County យកអតីតកីឡាករអ្នកមានបុណ្យ ធ្វើគ្រូបង្វឹកថ្មីជំនួស Lampard ដែលបានត្រឡប់ទៅដឹកនាំក្លឹប Chelsea។ អតីតកីឡាករជម្រើសជាតិហូឡង់ លោក Phillip Cocu ត្រូវបានប្រកាសតែងតាំងជាអ្នកចាត់ការទូទៅ ក្លឹប Derby County ជាផ្លូវការ កាលពីម្សិលមិញ ជាមួយកិច្ចសន្យារហូតដល់៤ឆ្នាំឯណោះ ។ គួររំលឹកថា Phillip Cocu ធ្លាប់ជាអតីតកីឡាកររបស់ PSV និង FC Barcelona ហើយចាប់តាំងពីចូលនិវត្តន៍មក ក៏បានបន្តអាជីពជាគ្រូបង្វឹកបាល់ទាត់ទៀត ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ FIFA World Cup ២០១០ Cocu ជាគ្រូជំនួយក្រុមជម្រើសជាតិហូឡង់ និងបានជួយក្រុមរងជើងឯកផងដែរ ។ ចំណែកឯនៅលីកវិញ បុរសវ័យ៤៨ ឆ្នាំខាងលើបានដឹកនាំក្លឹប PSV ឲ្យទទួលបានជើងឯកលីគកំពូលហូឡង់៣សម័យកាលផងដែរ ៕ធ.ដ
-
សហព័ន្ធកីឡាវ៉ូសូកម្ពុជា បានត្រៀម អត្តពលិក៥រូបដែលមានសក្តានុពល សម្រាប់ស៊ីហ្គេមនៅហ្វីលីពីន

សហព័ន្ធកីឡាវ៉ូសូ កម្ពុជា ត្រៀមអត្តពលិកជម្រើសជាតិ៥រូប សម្រាប់ព្រឹត្តិការណ៍ កីឡា ស៊ីហ្គេម នៅប្រទេសហ្វីលីពិន ដែលនឹងចូលមកដល់ នាចុងឆ្នាំ២០១៩ខាងមុខ។ នេះបើតាមការឲ្យដឹងពី លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូសូ កម្ពុជានាព្រឹកមិញ នៅស្របពេលកំពុងហ្វឹកហាត់ នៅបរិវេនវិទ្យាល័យបាក់ទូក ។ គ្រូបង្វឹកជម្រើសជាតិថ្នាល កញ្ញា ម៉ៅ ច័ន្ទសូរិយា បានឲ្យដឹកថា អត្តពលិកថ្នាល ដែលកំពុងហ្វឹកហាត់ត្រៀមនាពេលនេះ មាន៩រូប កីឡាការិនី២រូប កីឡាករ៧រូប ហ្វឹកហាត់ក្នុងមួយថ្ងៃពី៥ ទៅ ៦ម៉ោង ដើម្បីបង្កើនសិទ្ធផល ។ គ្រូបង្វឹកស្ត្រីរូបនេះ បានវាយតម្លៃខ្ពស់ចំពោះ កីឡាករ កីឡាការិនី មានការគោរពពេលវេលា គោរពវិន័យ មានក្រមសីលធម៌ខ្ពស់ ជាពិសេសខិតខំប្រឹងប្រែងហ្វឹកហាត់ ជាហេតុនាំឲ្យពួកគេមានការរីកចម្រើនទាំងបច្ចេកទេស និងសមត្ថភាព យ៉ាងឆាប់រហ័សគួរឲ្យគត់សម្គាល់ ។ ហើយចំពោះគោលបំណងសំខាន់នោះ ដើម្បីពង្រឹងសមត្ថភាព បន្សាំខ្លួន ក្នុងព្រឹត្តិការណ៍អន្តរជាតិ ដូចជា ព្រឹត្តការណ៍កីឡាស៊ីហ្គេម នៅហ្វីលីពីន ជាពិសេសស៊ីហ្គេម លើកទី៣២…
-
ក្រុមវិទ្យាល័យឬស្សីកែវ បន្តឈរកំពូលតារាង ក្រោយយកឈ្នះ វិទ្យាល័យច្បារអំពៅ ៣:១ ខណៈកីឡាករ គី រីណា របស់វិទ្យាល័យ ឥន្រ្ទទេវី ក្លាយជា Top Scorer ក្រោយរកបាន២គ្រាប់បន្ថែម ក្នុងសប្តាហ៍ទី៤

ក្រុមវិទ្យាល័យឬស្សីកែវ បន្តឈរកំពូលតារាង ក្រោយយកឈ្នះ វិទ្យាល័យច្បារអំពៅ ៣:១ ខណៈក្រុម វិទ្យាល័យឥន្រ្តទេវី ៥:០ សាលារៀនវេស្ទឡាញន៍ ខណៈកីឡាករ គី រីណា របស់វិទ្យាល័យ ឥន្រ្ទទេវី ក្លាយជា Top Scorer ក្រោយរកបាន២គ្រាប់បន្ថែម ក្នុងសប្តាហ៍ទី៤ នៃការប្រកួតបាល់ទាត់ជ្រើសរើស ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ។ ឆ្លងកាត់៤ប្រកួត ក្រុមវិទ្យាល័យឬស្សីកែវ បន្តឈរកំពូលតារាង ដោយ៤ប្រកួតឈ្នះ ៤មាន ១២ពិន្ទុ លេខ២ វិទ្យាល័យ ឥន្រ្ទទេវី ៣ប្រកួត ឈ្នះ២ ស្មើរ១ មាន៧ពិន្ទុ លេខ៣ ក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី ដោយ៤ប្រកួត ឈ្នះ២ ស្មើរ១ ចាញ់១ មាន៧ពិន្ទុ ចំនែកឯវិទ្យាល័យ ចាក់អង្រែ ៤ប្រកួតចាញ់ទាំង៤ សូន្យពិន្ទុ នៅបាតតារាង ។ គួររំលឹកថា ពានបាល់ទាត់វិទ្យាល័យ…
-
សហព័ន្ធខ្មែរកីឡាហែលទឹក នឹងរៀបចំព្រឹត្តិការណ៍ FINA World Aquatics Day ថ្ងៃស្អែក ដោយបើកឲ្យមហាជនចូលរួមហែលសេរីមិនគិតប្រាក់

តាមការបញ្ជាក់របស់ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា សហព័ន្ធនឹងរៀបចំព្រឹត្តិការណ៍ FINA World Aquatics Day នៅពហុកីឡដ្ឋាន២ផ្សេងគ្នា គឺពហុកីឡដ្ឋាន ហែលទឹក តេជោសែន ខេត្តកំពង់ចាម និងកីឡដ្ឋានជាតិ មរតកតេជោ នៅថ្ងៃទី៦ ខែកក្កដាស្អែកនេះ ដោយបើកអោយសាធារណជន កុមារ កុមារី និងមនុស្សគ្រប់វ័យទាំងអស់ ហែលលេងកម្សាន្តឥតគិតថ្លៃ។ លោក ហែម គីរី បន្តថា នេះគឺជាចលនាអន្តរជាតិមួយ ដែលសហព័ន្ធកីឡាហែលទឹកអន្តរជាតិហៅថា FINA បានស្នើឲ្យប្រទេសដែលជាសមាជិករបស់ខ្លួនធ្វើឡើង ដើម្បីចូលរួមសកម្មភាពធ្វើយ៉ាងណា ប្រជាពលរដ្ឋចេះហែលទឹក ជៀសគ្រោះថ្នាក់ពីការលង់ទឹក និងរៀនហែលទឹក ជាពិសេសលេងកីឡាដើម្បីសុខភាព សាមគ្គីភាព មិត្តភាព។ ម្យ៉ាងទៀតក៏ជាចលនាបញ្ជ្រាបកីឡាហែលទឹកឲ្យមានការផុសផុលបន្ថែមទៀត ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ លោក អគ្កលេខាធិការ បន្ថែមទៀតថា ព្រឹត្តិការណ៍អន្តរជាតិនេះដែរ ក៏មានកីឡាករ កីឡាការិនីជម្រើសជាតិជាង១០០នាក់ចូលរួម…
-
ខ្សែបម្រើ Arjen Robben សម្រេចចូលនិវត្តន៍ពីបាល់ទាត់

កីឡាករ Arjen Robben បានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ ជាផ្លូវការបន្ទាប់ពីផុតកុងត្រាជាមួយក្លិបយក្ស Bayern Munich កាលពីខែមិថុនាកន្លងទៅ។ អតីតកីឡាករ Chelsea មិនសូវបានបង្ហាញខ្លួននោះទេ កាលពីរដូវកាលមុនជាមួយ Bayern Munich ដោយសារបញ្ហារបួស។ ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ ដែលចាប់ផ្ដើមអាជីពលើកដំបូងជាមួយក្លិប FC Groningen កាលពី១៩ឆ្នាំមុន ធ្លាប់លេងនៅ Real Madrid និង PSV។ Arjen Robben ឈ្នះពានជាច្រើន ជាមួយក្លិបផ្សេងៗគ្នា ដូចជាពាន Bundesliga ៨ដង និង Champions League ១ដង ជាមួយ Bayern និង Premier League ២ដងជាមួយ Chelsea ក្នុងឆ្នាំ២០០៥ និង២០០៦។ សូមបញ្ជាក់ថា Arjen Robben ធ្លាប់បង្ហាញខ្លួនឲ្យជម្រើសជាតិ បាន៩៦ប្រកួត និងជួយហូឡង់រងជើងឯក World Cup…
-
ក្លិប Napoli សម្រេចទិញយកអ្នកចាំទី David Ospina ផ្តាច់ពីកាំភ្លើងធំ Arsenal

ក្លិប Napoli សម្រេចទិញអ្នកចាំទី David Ospina ផ្តាច់ពីកាំភ្លើងធំ Arsenalបន្ទាប់ពីខ្ចីជើងបាន១រដូវកាលនៅទឹកដី អ៊ីតាលី។ ចាប់ពីរដូវកាល ២០១៩/២០២០តទៅ អ្នកចាំទីជម្រើសជាតិកូឡុំប៊ីខាងលើ នឹងក្លាយជាកីឡាករផ្លូវការរបស់ក្លិប Napoli ខណៈតាំងពីចូលរួមជាមួយ Arsenal រដូវកាល ២០១៤-២០១៥ មិនសូវទទួលបានកៅអីជម្រើសដំបូងនោះទេ។ គួររំលឹកថា បន្ទាប់ពីខ្ចីជើងបានមួយរដូវកាល នៅអ៊ីតាលី អ្នកចាំទី David Ospina បានបង្ហាញខ្លួនបាន២៤លើក ច្រើនជាងបណ្តាឆ្នាំដែលស្នាក់នៅទឹកដីអង់គ្លេស ៤រដូវកាលកន្លងមកទៀត។ ចំពោះតម្លៃខ្លួនការផ្ទេររបស់ David Ospina គឺ Arsenal បានទទួលចំនួន៤លានផោន៕ធ.ដ
-
Ander Herrera ចុះកុងត្រារយៈ៥ឆ្នាំជាមួយ PSG ដល់ឆ្នាំ២០២៤

ខ្សែបម្រើ Ander Herrera បានចុះកុងត្រារយៈ៥ឆ្នាំ ជាមួយ PSG ដល់ឆ្នាំ២០២៤ ក្លិបជើងឯកលីគកំពូលបារាំង Paris Saint-Germain ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីចាកចេញពីក្លិប Man Utd។ ក្លិបជើងឯកបារាំង បានប្រកាសជាផ្លូវការថា Herrera នឹងចូលរួមនៅទឹកដីទីក្រុងប៉ារីសចាប់ពីរដូវកាលថ្មីខាងមុខតទៅ រយៈពេល៥ឆ្នាំ នឹងមានសពុលភាពរហូតដល់ឆ្នាំ២០២៤។ មុនផ្លាស់មកចូលរួមជាមួយ Paris Saint-Germain កីឡាករ Ander Herrera បានលេងឲ្យ Manchester United ៥រដូវកាល ដោយបានបង្ហាញខ្លួន សរុប១៨៩ដង និងរកបាន២០គ្រាប់ ជួយឲ្យក្លិបទទួលបានពានរង្វាន់ចំនួន៤រួមមាន៖ FA Cup, EFL Cup, ពានបើករដូវកាល និង UEFA Europa League ផងដែរ៕ធ.ដ